ប្រព័ន្ធ​ផលិត​អគ្គិសនី​​ព្រះ​អាទិត្យ​ពី​ទីអវកាសជំនាន់​ថ្មី​របស់​អង់គ្លេស

(អង់គ្លេស) – Space Solar ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ផ្កាយ​រណប​ទំហំ​មួយ​គីឡូម៉ែត្រ​ដែល​បំពាក់​ផ្ទាំង​សូឡា​ និង​ប្រព័ន្ធ​កញ្ចក់​ដើម្បី​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យ​ និង​បាញ់​បញ្ជូន​មក​កាន់​ផែនដី​ ក្នុង​ទម្រង់​រលក​វិទ្យុ។ ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី Space Solar នៅ​ប្រទេស​អង់គ្លេស​ប្រកាស​ថា បាន​ទទួលជោគ​ជ័យ​មួយ​ជំហាន​នៅ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​ដោយ​មិន​ប្រើខ្សែ​ ដែល​ជា​ជំហាន​សំខាន់​ជួយ​ប្រែ​ក្លាយ​គំនិត​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​ក្នុង​ទីអវកាស​​ឱ្យ​ទៅ​ជា​ការ​ពិត​។ ជោគ​ជ័យ​នេះ​នឹង​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ Space Solar ឆ្ពោះ​ទៅ​ជិត​ដល់​គោលដៅ​ផ្គត់​ផ្គង់​ថាមពល​ស្អាត​ច្រើន​ជីហ្គាវ៉ាត់​ដល់​ផែនដី​ តាម​រយៈ​ការ​ប្រើប្រាស់​ផ្ទាំង​សូឡា​ដែល​ដាក់​នៅ​លើ​គន្លង​តារាវិថី​ផែនដី​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 7 មេសា 2024​។ Space Solar គឺជា​ក្រុម​ហ៊ុន​ដំបូង​គេ​លើពិភពលោក​ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​បាញ់​បញ្ជូន​អគ្គិសនី​ដោយ​មិន​បាច់​មាន​ខ្សែ​ 360 ដឺក្រេ។ ប្រព័ន្ធ​សម្រាប់​សាកល្បង HARRIER របស់​ពួក​គេ​ ដោះ​ស្រាយ​ឧបសគ្គ​ធំ​មួយ​នៅ​ក្នុង​ការ​ផលិត​អគ្គិសនី​ពី​ព្រះអាទិត្យ​នៅ​ក្នុង​ទីអវកាស​។ មិន​ដូច​ទៅ​នឹង​បច្ចេកវិទ្យា​ចាស់ ប្រព័ន្ធ HARRIER អនុញ្ញាត​ឱ្យ​បាញ់​បញ្ជូន​អគ្គិសនី​ទៅ​គ្រប់​ទិស​ ដោយ​មិន​ត្រូវ​ការ​ផ្នែក​ចល័ត​ ជួយ​បង្កើន​ទាំង​ប្រសិទ្ធភាព​ ទាំង​ទំនុក​ចិត្ត​។ Space Solar អាច​នឹង​អភិវឌ្ឍ​ផ្កាយ​រណប​ដែល​មាន​ទំហំ​មួយ​គីឡូម៉ែត្រ បំពាក់​ផ្ទាំង​សូឡា​ និង​ប្រព័ន្ធ​កញ្ចក់​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យ​។ អគ្គិសនី​ដែល​ផលិត​បាន​នឹង​ត្រូវ​បាន​បំប្លែង​ទៅ​ជា​រលក​វិទ្យុប្រេកង់ខ្ពស់​ និង​បាញ់​បញ្ជូន​មក​កាន់​ប្រព័ន្ធ​ទទួល​នៅលើ​ផែនដី​។ ប្រព័ន្ធ​របស់​ក្រុម​ហ៊ុន​ខាងលើ​ទទួល​បាន​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​អង់គ្លេស និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប​។

ក្រុម​ហ៊ុន​ចិន​ Alibaba នឹង​​ប្រើ​ប្រាស់​រ៉ុក្កែត​ដើម្បី​ដឹក​ទំនិញ

ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ (E-Commerce) Alibaba Group Holding កំពុង​សហការ​ជាមួយ​ក្រុម​ហ៊ុន​អភិវឌ្ឍ​រ៉ុក្កែត​ក្នុង​ស្រុក​ ក្នុងបំណងបង្កើត​យាន​​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​គ្រប់​ទីកន្លែង​ ក្នុង​រង្វង់​មួយ​ម៉ោង​។ ការ​ធ្វើតេស្ត​ដែល​​​ក្រុម​ហ៊ុន Taobao របស់​ Alibaba សហការ​ជាមួយ​​ក្រុម​ហ៊ុន​ Space Epoch នៅ​ទីក្រុង​ប៉េកាំង នឹង​ត្រូវ​បាន​ធ្វើឡើង​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​។ ពួក​គេ​នឹង​អភិវឌ្ឍ​​រ៉ុក្កែត​ដែល​អាច​ប្រើ​ប្រាស់​ឡើងវិញ​ច្រើន​ដង និង​អាច​ចុះ​ចត​លើ​សមុទ្រ​។ នេះ​បើ​តាម​ទំព័រ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 4 មេសា​។ Alibaba ក៏​បាន​ទទួលស្គាល់​ព័ត៌មាន​នេះ​ កាល​ពី​ដើម​សប្ដាហ៍​។ រ៉ុក្កែត​ដែល​មាន​លេខ​សម្គាល់​ XZY-1 នឹង​ផ្គត់​ផ្គង់​កាប៊ីន​ផ្ទុក​ទំនិញ​ទំហំ​ 120 ម៉ែត្រ​ការ៉េ និង​អាច​ដឹក​ទំនិញ​បាន​ 10 តោន​ អាចរួម​ទាំង​​កូន​រថយន្ត ឬ​រថយន្ត​ដឹក​ទំនិញ​ខ្នាត​តូច​ជា​ដើម​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​ខាង​លើ​ក៏​បាន​ទទួល​ស្គាល់​ថា គោលដៅ​នេះ​ពិត​ជា​ពិបាក​សម្រេច​បាន​ក្នុង​រយៈ​ពេល​ខ្លី​។

អាម៉េរិក​នឹង​អភិវឌ្ឍ​យាន​ផ្គត់ផ្គង់ឥន្ធនៈ​​នៅលើ​គន្លង​តារាវិថី​ផែនដី

យាន​ APS-R នឹង​ផ្គត់ផ្គង់​សេវា​កម្ម​ចាក់​ប្រេងឥន្ធនៈ​សម្រាប់​បណ្ដា​យាន​សម​ស្រប​ នៅ​លើ​គន្លង​តារាវិថី​ជុំវិញ​ផែនដី កម្ពស់​ប្រហែល 35,800 គីឡូម៉ែត្រ​ ពីលើ​ខ្សែ​អេក្វាទ័រ​​។ នៅ​លើ​គន្លង​តារា​វិថី​ផែនដី មាន​ផ្កាយ​រណប​ និង​យាន​អវកាស​រាប់​ពាន់​​ ប៉ុន្តែពួក​វា​សុទ្ធ​តែ​ប្រឈម​នឹង​បញ្ហា​ធំ​មួយ​ នោះ​គឺ​ «ឆាប់អស់​ឥន្ធនៈ»។ បញ្ហា​នេះ​តែង​តែ​បណ្ដាល​ឱ្យ​ផ្កាយ​រណប​ត្រូវ​ឈប់​ដំណើរ​ការ​ បើ​ទោះ​ឧបករណ៍​នានា​នៅ​មាន​ស្ថាន​ភាព​ល្អ​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ភាគ​និរតី​ (SwRI) នៅសហរដ្ឋ​អាម៉េរិក បាន​រៀប​ផែនការ​អភិវឌ្ឍ​យាន​អវកាស​ដែល​អាច​ផ្គត់ផ្គង់​សេវា​ចាក់​ឥន្ធនៈ​នៅ​ទីអវកាស​។ ពួក​គេ​នឹង​អភិវឌ្ឍ​យាន​អវកាស​គំរូ​ដែល​មាន​ឈ្មោះ​ថា Astroscale Prototype Servicer for Refueling (APS-R) ដើម្បី​ផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​សម្រាប់​យាន​សមស្រប​ នៅ​លើ​គន្លង​តារាវិថី​ជុំវិញ​ផែនដី កម្ពស់​ប្រហែល 35,800 គីឡូម៉ែត្រ​ ​ពីខាង​លើ​ខ្សែ​អេក្វាទ័រ​។ APS-R នឹង​គោចរ​ទៅ​តាម​គន្លង​គោចរ​មូល​ដែល​ស្រប​នឹង​រង្វិល​ជុំ​របស់ផែនដី​។ យាន​អវកាស​នេះ​នឹង​ដឹក​ជញ្ជូន​ឥន្ធនៈ hydrazine ពី​ស្ថានីយ​ ទៅ​កាន់​ផ្កាយ​រណប​ដែល​ត្រូវ​ការ​ឥន្ធនៈ​។ វា​អាច​ផ្ដល់​សេវាកម្ម​សម្រាប់​រាល់​យាន​អវកាស​ដែល​មាន​រន្ធ​បញ្ចូល​ឥន្ធនៈ​សម​ស្រប​នឹង​ក្បាល​ទូយោ​របស់យាន​​ APS-R​។ SwRI កំណត់​គោល​ដៅ​អភិវឌ្ឍ​យាន​ដឹក​ជញ្ជូន​ដើម្បី​នាំ​ APS-R ឡើងទៅ​កាន់​ទីអវកាស​ ក្នុង​រយៈ​ពេល​ 16 ខែ​ទៀត​។ នៅពេល​ដំណាក់​កាល​រចនា និង​អភិវឌ្ឍ​យាន​ដឹក​ជញ្ជូន​ត្រូវ​បាន​ធ្វើ​ឡើង​រួច​រាល់ SwRI នឹង​បញ្ចូល​ទំនិញ​ដែល Astroscale ផ្គត់ផ្គង់​ … Read more

កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​លើ​ពិភពលោក​៖ សង្កេត​រក​អាថ៌កំបាំង​នៃ​ចក្រវាល

LSST 3,200 megapixel ត្រូវ​បាន​អភិវឌ្ឍដោយ​មន្ទីរ​ពិសោធន៍​​ជាតិ​បង្កើន​ល្បឿន​ SLAC របស់​សហរដ្ឋ​អាម៉េរិក​ គឹជា​កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​បង្អស់​លើ​ពិភពលោក​​។ វា​នឹង​ត្រូវ​បាន​ដំឡើង​នៅ​ឯស្ថានីយ​សង្កេត Vera C. Rubin នៅ​ប្រទេស​ស៊ីលី។ បេសកកម្ម​​របស់​ LSST ​ស្រាវជ្រាវអាថ៌កំបាំង​នៃ​​វត្ថុ​ធាតុ និង​ថាមពល​ងងឹត​ក្នុង​ចក្រវាល​ ដែល​មាន​ភាគ​ច្រើន​នៅ​ក្នុង​ចក្រវាល​ ប៉ុន្តែ​មិន​អាច​មើល​ឃើញដោយ​ភ្នែក​ទទេ​។ វា​ក៏​នឹង​តាម​ដាន​កាឡាក់ស៊ី​រាប់​ពាន់​លាន​ ផ្កាយ​ប្រហែល 17 ពាន់​លាន​ដួង​ក្នុង​កាឡាក់ស៊ី​មេលគីវ៉េ និង​វត្ថុ​អវកាស​រាប់​ពាន់​លាន​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ កាមេរ៉ា​នេះ​ក៏​អាច​សង្កេត​មើល​បាតុភូត​អវកាស​នានា​ មាន​ដូច​ជា ការ​ផ្ទុះ​ផ្កាយ​ ការ​រីក​មាឌ​របស់​ចក្រ​វាល​ជា​ដើម​។ សមត្ថភាព​​របស់ LSST ទំហំ​ធំ​៖ ប៉ុន​កូន​រថយន្ត​ និង​មាន​ទម្ងន់​ 3 តោន​។ សមត្ថភាព​សង្កេត​៖ លម្អិត​ដល់​ថ្នាក់​ អាច​មើល​ឃើញ​កូលគោល​ពី​ចម្ងាយ​ 24 គីឡូម៉ែត្រ​។. សមត្ថភាព​ថតូប​៖ អាច​ថត​ទិដ្ឋភាព​ផ្ទៃ​មេឃ​​ ដើម្បី​តាម​ដាន​ការ​ប្រែ​ប្រួល​ក្នុង​រង្វង់ 10 ឆ្នាំ​។ កាមេរ៉ា​ LSST គ្រោង​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ចុង​ឆ្នាំនេះ និង​ត្រូវ​បាន​រំពឹង​ថា នាំ​មក​នូវ​របក​គំហើញថ្មី​ៗ​ស្ដី​ពី​ចក្រវាល​។

យានបាឡុងហោះដំបូងរបស់​ចិន ​ជោគ​ជ័យ​ក្នុង​ជើង​ហោះ​ហើរ​សម្ពោធ​ជា​ផ្លូវការ

យានប្រភេទ​បាឡុងហោះ​មាន​មនុស្ស​បើកបរ​ AS700 ដែល​អភិវឌ្ឍ​ដោយ​ក្រុម​វិស្វករ​ចិន បាន​ទទួល​ជោគជ័យ​ក្នុង​ជើងហោះ​ហើរ «សម្ពោធ» ជា​ផ្លូវ​ការ​​លើក​ដំបូង​​ កាល​ពី​ថ្ងៃទី 30 ខែ​មីនា ឆ្នាំ 2024​។ យាន AS700 ហោះ​ឡើង​ពី​ទីក្រុង​ Jingmen នៃ​ខេត្ត Hubei នៅវេលាម៉ោងជាង​ 6 ព្រឹក​ ថ្ងៃទី 30 ខែមីនា ឆ្នាំ 2024​ និង​ចុះ​ចត​ដោយ​ជោគ​ជ័យ​នៅឯ​ទីក្រុង​ Jingzhou របស់​ខេត្ត​ Hubei ដដែល​ បន្ទាប់​ពី​ការ​ហោះ​ហើរ​រយៈ​ពេល​ 106 នាទី​។ AS700 ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Jingzhou ក្នុង​រយៈ​ពេល​ខ្លី មុន​នឹង​​ហោះ​ត្រលប់​ទៅ​កាន់​ទីក្រុង​ Jingmen វិញ ដើម្បី​បញ្ចប់​ជើង​ហោះសម្ពោធ​ជា​ផ្លូវការ​​លើក​ដំបូង​។ ស្ថាប័ន​ដែល​អភិវឌ្ឍ​ AS700 គឺជា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (AVIC) ដែល​ជា​អ្នក​ផលិត​យន្តហោះ​​ដ៏​ធំ​មួយ​របស់​ប្រទេស​នេះ​។ AS700 ត្រូវ​បាន​រំពឹង​ថា នឹង​អាច​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ទេសចរណ៍​នៅ​លើ​អាកាស​ បេសកកម្មសង្គ្រោះ​បន្ទាន់ ក៏ដូច​ជា​ការ​ផ្ដល់​សេវាកម្ម​នានា​នៅ​ក្នុង​ទីក្រុង​។ យានបាឡុង​ហោះ​ថ្មី​នេះ​អាចផ្ទុក​​ទម្ងន់​បាន​ 4,150 គីឡូក្រាម​ និង​អាច​ហោះ​បានចម្ងាយ​ … Read more

អាម៉េរិក​ព្រមាន​ថា ចិន​លក់​បង្ខូច​តម្លៃ​រថយន្ត​អគ្គិសនី​

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក យល់​ថា ប្រទេស​ចិន​អាច​លក់​ផលិត​ផលអគ្គិសនី​​លើស​តម្រូវ​ការ​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អាម៉េរិក​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាងមុខ លោកស្រី Yellen នឹង​ពិភាក្សា​បញ្ហា​ខាងលើ​ជាមួយ​នឹង​ក្រុមមន្ត្រី​ចិន​។ ប្រការ​នេះ​កើត​ឡើង​ក្នុង​គ្រា​ដែល​អាម៉េរិក​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ថាមពល​បៃតង​ ប៉ុន្តែ​នៅ​តែ​តាម​មិន​ទាន់​ប្រទេស​ចិន​។ ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ និង​ចិន​ បន្ត​ជា​ឧបសគ្គ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​។ បើ​ទោះជា​ប្រធានាធិបតី​ បៃដិន បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​មេដឹក​នាំចិន​ លោក​ ស៊ី​ ជីនពីង កាល​ពី​ខែវិច្ឆិកា 2023 ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ជាតិ​នា​ពេល​ថ្មី​ៗ​នេះ​ ដែល​ជាប់ទាក់​ទង​នឹង​រថយន្ត​អគ្គិសនី​ឆ្លាត​វៃ​ចិន បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​ឧបសគ្គ​នៅ​ឡើយ​។ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក លោក​ស្រី Janet Yellen ជឿ​ថា ប្រទេស​ចិន​អាច​នាំ​ចេញ​​ផលិត​ផល​​ទាក់​ទង​នឹង​អគ្គិសនី​បៃតង​​ដែល​លើស​តម្រូវ​ការ​របស់​ខ្លួន ទៅកាន់​ប្រទេស​នានា​ ដោយ​លក់​​​ក្នុង​តម្លៃ​ទាបខ្លាំង។ ប្រការ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ ក៏​ដូច​ជា​បណ្ដា​ប្រទេសលើពិភពលោក ​ពិបាក​ប្រកួត​ប្រជែង​ ហើយ​ត្រូវ​ខាត​បង់​ផល​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​។

Tesla នឹង​ផលិត​រថយន្ត​តម្លៃ​ទាប​ នៅ​ពេល​សហការ​ជាមួយ​ CATL

Tesla កំពុង​សហការ​ជាមួយ​ CATL ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​ធំបំផុត​នៅ​ប្រទេស​ចិន​ ដើម្បី​អភិវឌ្ឍ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ដែល​ជិត​នឹង​បង្ហាញ​វត្តមាន​។ ជំនួស​ឱ្យ​ការ​នាំចូល​ថ្ម​ផ្ទុក​អគ្គិសនី​ពី CATL ក្រុម​ហ៊ុន​អាម៉េរិក​ Tesla នឹង​ជួល ក៏​ដូច​ជា​សហការ​ជាមួយ​ក្រុម​ហ៊ុន​ចិន​នេះ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ប្រភេទ​ថ្មី​។ កិច្ចសហការ​នេះ​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​ភាគី​ទាំង​សង​ខាង​។ ក្នុង​នោះ Tesla អាច​ផលិត​ថ្ម​ផ្ទុក​ថាមពល​ទំនើប​ក្នុង​តម្លៃ​ទាប​។ ក្រៅ​ពី​នេះ Tesla ក៏​នឹង​អាច​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ពន្ធដារ​របស់​សហរដ្ឋ​អាម៉េរិក​ផងដែរ​។ ចំណែក​ផល​ប្រយោជន៍​ដែល​ក្រុម​ហ៊ុន​ចិន CATL នឹងទទួល​បាន​វិញ រួមមាន​៖ ពង្រីក​ទីផ្សារ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក និង​អឺរ៉ុប ហើយ​អាច​រក្សា​តំណែង​នាំ​មុខ​គេ​ក្នុង​ទីផ្សារ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​។ ទំនាក់​ទំនង​រវាង Tesla និង CATL បាន​នាំ​ឱ្យ Tesla ប្រកាស​ថា​ ខ្លួន​កំពុង​ត្រៀម​ផលិតរថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ 25,000 ដុល្លារ​អាម៉េរិក​។

ថៃ និង​ហ្វីលីពីន ជំរុញ​ការ​អភិវឌ្ឍ​ «ថាមពល​នុយក្លេអែរ»

ប្រទេស​ថៃ និង​ហ្វ៊ីលីពីន កំពុង​រៀបផែនការ​ស្ថាបនា​រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​ដំបូង​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។ យោង​តាម​ទំព័រ Nikkei Asia នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​នេះ ប្រទេស​ថៃ​នឹង​ប្រកាស​ឱ្យ​ដឹង​អំពី​គម្រោង​ថាមពល​ជាតិ​​សម្រាប់​ដំណាក់​កាល​ពី​ពេល​នេះ​ដល់​ឆ្នាំ 2037​ ក្នុង​នោះ ប្រទេស​នេះ​គ្រោង​នឹង​ដំឡើង​រោង​ចក្រ​ប្រតិកម្ម​ម៉ូឌុល​ខ្នាត​តូច​ (Small Modular Reactor – SMRs)។ មេដឹក​នាំរដ្ឋាភិបាល​ថៃ លោក Thavisin បាន​ពិនិត្យ​អំពី​លទ្ធភាព​សាងសង់​រោង​ចក្រ​ថាមពល​នុយក្លេអែរ​ ជាមួយ​នឹង​រដ្ឋមន្ត្រី​ពាណិជ្ជកម្មអាម៉េរិក​ នៅ​បាងកក កាល​ពី​ថ្ងៃទី 14 មីនា​។ ប្រទេស​ថៃ កំពុង​តែ​ជំរុញ​ការ​អភិវឌ្ឍ​ថាមពល​នុយក្លេអែរ​ ក្នុង​កាលៈទេសៈ​ដែល​អណ្ដូង​រ៉ែ​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​នេះ​ កាន់​តែ​ខើច​ទៅ​ៗ​ ខណៈ​ដែល​ថៃ បាន​សន្យា​ដោយ​កំណត់​គោលដៅ​ធ្វើ​ឱ្យ​មាន​តុល្យភាព​កាបូន​នៅ​ត្រឹម​ឆ្នាំ 2050​។ ចំណែក​ហ្វ៊ីលីពីនវិញ ក៏​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដូច​ទៅ​នឹង​ប្រទេស​ថៃ​។ ទីក្រុង​ម៉ានីល ក៏​រៀង​ផែនការ​បង្កើត​ស្ថានីយ​ថាមពល​នុយក្លេអែរ​ពាណិជ្ជកម្ម​មួយ​នៅ​ឆ្នាំ 2030​ ទន្ទឹម​នឹង​ការ​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍ SMRs។ ក្រុម​ហ៊ុន​ NuSclae Power របស់​អាម៉េរិក​ មាន​គម្រោង​វិនិយោគ​ 7.5 ពាន់​លាន​ដុល្លារ​ ដើម្បី​សាងសង់​រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​នៅ​ហ្វ៊ីលីពីន​។

វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ ឬ​ហៅ​ថា ម៉ាស៊ីន​រ៉េអាក់ទ័រ​ នៅ​ទីក្រុង​ដាឡាត ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ចាប់​ពី​ឆ្នាំ 1984​ និង​ប្រើ​ប្រាស់សម្រាប់​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ការ​ផលិត​ថ្នាំ​វិទ្យុសកម្ម​សម្រាប់​វិស័យ​សុខាភិបាល​ ឧស្សហកម្ម និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​។ ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី 23 មីនា 2024 ដោយ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វៀតណាម នៅ​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ 40 ឆ្នាំ​​នៃ​ថ្ងៃ​​សម្ពោធ​រោង​ចក្រ​​រ៉េអាក់ទ័រ​ដាឡាត បន្ទាប់​ពី​បាន​​​បាន​ស្ដារ និង​ពង្រីក​​។ យោង​តាម​រដ្ឋមន្ត្រី​ខាងលើ ក្នុង​ 40 ឆ្នាំ​កន្លង រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​ បាន​ដំណើរ​ការ​ដោយ​សុវត្ថិភាព​។ វិទ្យាស្ថានស្រាវជ្រាវ​នុយក្លេអែរ​ដាឡាត បាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​បច្ចេកវិទ្យា​ផលិត​ថ្នាំ​បន្សាប​វិទ្យុសកម្ម​ និង​ព្យាបាល​ជំងឺ​ជា​ច្រើន​ផងដែរ​។ រោង​ចក្រ​រ៉េអាក់ទ័រ​ TRIGA Mark-2 អានុភាព​ 250 kWt ត្រូវ​បាន​អាម៉េរិក​សាងសង់​នៅ​​ទីក្រុង​ដាឡាត នៃ​ខេត្ត​​ឡឹម​ដុង ប្រទេស​វៀតណាម កាល​ពីឆ្នាំ 1963​។ នៅ​មុន​ថ្ងៃទី 30 មេសា 1975 បន្ទះ​ឥន្ធនៈ​ទាំង​អស់​របស់​រោង​ចក្រ​នេះ​ត្រូវ​បាន​ដោះ​ និង​ដឹក​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​ ធ្វើ​ឱ្យ​រោង​ចក្រ​មិន​អាច​ដំណើរ​ការ​។ ក្រោយ​មក ចាប់​ពី​ឆ្នាំ 1982 … Read more

បណ្ដាញ​​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ នឹង​បង្ហាញ​ខ្លួន​នា​ពេល​អនាគត

បណ្ដាញ​ផ្លូវ​រថភ្លើង​លើឋាន​ព្រះ​ចន្ទ​ អាច​ដឹក​មនុស្ស ទំនិញ និង​ធនធាន​ធម្មជាតិ​ សម្រាប់បម្រើ​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​រួម​ចំណែក​ទៅក្នុង​សេដ្ឋកិច្ច​អវកាស​។ ស្ថាប័ន​គ្រប់​គ្រង​បណ្ដា​គម្រោង​ស្រាវ​ជ្រាវ​ការ​ពារ​ជាតិ​ទំនើប​អាម៉េរិក (DARPA) បាន​ជ្រើស​យក​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ការ​ពារ​ជាតិ​ និង​អវកាសចរណ៍​ Northrop Grumman ដើម្បី​អភិវឌ្ឍ​គំនិត​ស្ដី​ពី​ការ​ស្ថាបនា​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ​។ នេះ​គឺជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​អំពី​ស្ថាបត្យកម្ម​ព្រះ​ចន្ទ​រយៈ​ពេល​ 10 ឆ្នាំ (LunA-10) ដែល​ ADRPA ប្រកាស​កាល​ពី​ឆ្នាំ​កន្លង​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ចំនួន 14 ផ្សេង​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Interesting Engineering កាល​ពី​ថ្ងៃទី 20 មីនា​។ ជាមួយ​នឹង​គម្រោង​ LunA-10 ស្ថាប័ន​ DARPA សង្ឃឹម​ថា អាច​រក​ឃើញ​ដំណោះ​ស្រាយ​សម្រាប់​ការ​បង្កើត​ប្រព័ន្ធ​ពហុ​មុខ​ងារ​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដោយ​ប្រព័ន្ធ​មួយ​អាច​បំពេញ​ភារកិច្ច​ច្រើន​ តាំង​ពី​ការ​ផ្គត់ផ្គង់​អគ្គិសនី​គ្មាន​ខ្សែ​ ស្ថានីយ​ទំនាក់​ទំនង រហូត​ដល់​តួនាទី​ជា​មជ្ឈមណ្ឌល​កំណត់​ទិស​​ជា​ដើម​។ Northrop Grumman គឺជា​ក្រុម​ហ៊ុន​ដំបូង​ដែល​បង្ហើប​ឱ្យ​ដឹង​តួនាទី​នៅ​ក្នុង​គម្រោង​ ដែល​នឹង​អភិវឌ្ឍ​បច្ចេកទេស​ស្ថាបនា​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ​។ ដូច​ទៅ​នឹង​វត្តមាន​ដំបូង​របស់​ផ្លូវ​ដែក​កាល​ពី​សតវត្សរ៍​ទី 19 ដែល​បាន​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាម៉េរិក​ បច្ចេកវិទ្យា​ថ្មី​ត្រូវ​បាន​រំពឹង​ថា នឹង​ចាប់​ផ្ដើម​ ក៏​ដូច​ជា​រក្សា​កំណើន​សេដ្ឋកិច្ច​នៅ​លើផ្ទៃ​ព្រះ​ចន្ទ​។ យោង​តាម​ក្រុម​ហ៊ុន​ខាងលើ បណ្ដាញ​ផ្លូវ​ដែក​ឋានព្រះ​ចន្ទ​ អាច​ដឹក​មនុស្ស ទំនិញ និង​ធនធាន​ធម្មជាតិ​ សម្រាប់បម្រើ​ដល់​សកម្មភាព​ពាណិជ្ជកម្ម … Read more

ឱសថ​មាន​ប្រសិទ្ធភាព​​ដូចការ​​ហាត់​ប្រាណ​ ជិតមាន​ក្នុង​ទីផ្សារ!

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​ឆ្ពោះទៅ​ជិត​ដល់​គោល​ដៅ​នៃ​ការ​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​ប្រភេទ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ដូច​ទៅ​នឹង​ការ​ហាត់​ប្រាណ​។ យោង​តាម​ទំព័រ​ Newsweek ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2024 នៅ​ក្នុង​កិច្ច​ប្រជុំរបស់​សមាគម​គីមី​សាស្ត្រ​អាម៉េរិក (ACS) ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ប្រភេទ​ថ្នាំ​ដែលពួក​គេ​​កំពុង​អភិវឌ្ឍ។ ថ្នាំ​នេះ​​មាន​ផ្ទុក​សមាសធាតុ​​ដែល​​មាន​ប្រសិទ្ធភាព​ប្រហាក់​ប្រហែល​នឹង​ការ​ហាត់ប្រាណ​។ នៅពេល​ហាក់​ប្រាណ រាងកាយ​នឹង​ធ្វើ​ឱ្យមាន​ប្រតិកម្ម​គីមី ដែល​ហៅ​ថា មេតាបូលីស។ នៅ​ពេល​លេប​​ថ្នាំដែល​មាន​​ឈ្មោះ​ថា SLU-PP-332 នេះ រាង​កាយ​អ្នក​លេប​នឹង​​មាន​ប្រតិកម្ម​គីមី​ដូច​ទៅ​នឹង​ការ​ហាត់​ប្រាណ​។ លទ្ធផល​នៃ​ការ​ពិសោធ​លើ​សត្វ​កណ្ដុរ​បង្ហាញ​ថា ថ្នាំ​នេះ​ជួយ​ពង្រឹង​សរសៃ​សាច់​ដុំ​ កាត់បន្ថយ​អាការ​អស់​កម្លាំង​ និងកែលម្អ​សុខភាព​របស់​សត្វ​​កណ្ដុរ​​។ ការ​ស្រាវ​ជ្រាវ​ក្រោយ​មក​ បាន​ផ្ដោត​ទៅលើ​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ស្ថិរភាព​ និង​កាត់បន្ថយ​ហានិភ័យ​កើត​មាន​​ជាតិ​ពុល​របស់​ថ្នាំ​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ក្រុមអ្នក​ស្រាវ​ជ្រាវ​ឱសថ​នេះ​​ក៏​មិន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើប្រាស់​ថ្នាំ​ SLU-PP-332 ​ជំនួស​ឱ្យ​ការ​ហាត់ប្រាណ​។ ឱសថ​នេះ​ផ្ដោត​ទៅ​លើតែ​​ក្រុម​មនុស្ស​ដែល​បាត់​បង់​លទ្ធភាព​បញ្ចេញ​កម្លាំង​ដោយ​សារ​តែ​បញ្ហា​សុខភាព​ ក៏​ដូច​ជាការ​​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​របស់​មនុស្ស​ចាស់​ អ្នក​ស្វិត​សាច់​ដុំ ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ណា​មួយ​។ លោក Bahaa Elgendy សាស្ត្រាចារ្យ​ប្រចាំ​សាលា​វេជ្ជសាស្ត្រ​នៃសាកល​វិទ្យាល័យ​ Washington ដែល​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​នេះ ឱ្យ​ដឹង​ថា បើ​សិនជា​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍ​ថ្នាំ​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​រក​វិធី​​ព្យាបាល​ជំងឺ​មួយ​ចំនួន​ មាន​​ជាអាទិ៍​ ជំងឺ​ខ្សោយ​សរសៃ​ប្រសាទ និង​ខ្សោយ​បេះដូង​ជា​ដើម​​។ SLU-PP-332 និង​សមាសធាតុ​ផ្សេង​ទៀត ក៏​ត្រូវ​បាន​គេ​ជឿ​ថា មាន​ប្រសិទ្ធភាព​ក្នុង​ការទប់​ស្កាត់​​ជំងឺ​ខ្សោយ​តម្រង​​នោម ខ្សោយ​បេះដូង​ លើស​ទម្ងន់ និង​​ជំងឺ​ភ្លេច​ភ្លាំង​ … Read more

BYD បង្ហាញកំណែ​ថ្មី​របស់ Frigate 07 ជាមួយ​នឹង​តម្លៃ​ទាប​ជាង​ 13%

BYD កំពុង​អភិវឌ្ឍ​កំណែ​ចាស់​នៃ​រថយន្ត​អគ្គិសនី​របស់​ខ្លួន​។ ពេល​នេះ ដល់​វេន Frigate ដែល​ជា​ SUV លំដាប់​កំពូល​របស់​គ្រួសារ​ Ocean ដែល​ត្រូវ​បាន​កែ​លម្អ​។ កាល​ពី​ថ្ងៃទី 18 មីនា BYD បាន​បង្ហាញ​កំណែ​ថ្មី​របស់​ SUV Frigate 07 និង​មាន​ឈ្មោះ​ថា Frigate 07 Glory Edition។ កំណែ​ថ្មី​នេះ​មាន​តម្លៃ​ចាប់​ពី 24,980 ដុល្លារ​អាម៉េរិក​។ ទំហំ​រូប​រាង​របស់ Frigate 07 Glory Edition មិន​ប្រែ​ប្រួល​ ពោល​គឺ​ មាន​បណ្ដោយ​ ទទឹង និ​ងកម្ពស់​ជា​បន្ទាប់​គឺ 4,820, 1,920 និង 1,750 មិល្លីម៉ែត្រ​។ ចំណែក​ប្រវែង​បណ្ដោយ​ជាមូលដ្ឋាន​គឺ 2,820 មិល្លីម៉ែត្រ​។ BYD លក់​រថយន្ត​អគ្គិសនី​បាន​ 122,311 គ្រឿង​ក្នុង​ខែ​កុម្ភៈ 2024​។ ក្រុម​ហ៊ុន​នេះ​កំពុង​ជំរុញ​ការ​បន្ទាន់​សម័យ​រថយន្ត​អគ្គិសនី​របស់​ខ្លួន ដោយ​សង្ឃឹម​ថា នឹង​អាច​ពន្លឿន​ដំណើរ​ការ​ដណ្ដើម​យក​ចំណែក​ទីផ្សាររបស់​រថយន្ត​អគ្គិសនី ​ពី​រថយន្ត​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង​។