Destinus អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដើរ​ដោយ​ឥន្ធនៈ​​អ៊ីដ្រូសែន

ក្រុមហ៊ុន Destinus រចនា​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដំណើរការ​ដោយ​អ៊ីដ្រូសែន អាច​ហោះ​ពី Frankfurt ទៅកាន់ Sydney ដោយ​ប្រើពេល​តែ​ជាង​បួន​ម៉ោង ឬ​ពី Memphis ទៅកាន់ Dubai ដោយ​ស៊ីពេល​តែ 3.5 ម៉ោង។ រចនា​របស់ Destinus គឺ​យន្តហោះ​អ៊ីដ្រូសែន​មាន​ល្បឿន​លឿន​ជាង​សំឡេង​ប្រាំ​ដង ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​បាន ¼ ធៀប​នឹង​យន្តហោះ​ពាណិជ្ជកម្ម​បច្ចុប្បន្ន។ នេះ​បើតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 04 ឧសភា។ មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ស្វ៊ី​ស និង​មាន​បុគ្គលិក 120 នាក់​នៅ​អេ​ស្ប៉ា​ញ បារាំង និង​អាល្លឺម៉ង់ ក្រុមហ៊ុន Destinus ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2021 មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ យន្តហោះ​គំរូ​ដំបូង​ចំនួន​​ពីរ​កំណែ​​​របស់​ក្រុមហ៊ុន​នេះ​ បាន​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ និង​ជិត​ហោះ​សាកល្បង​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន។ តាម​គម្រោង យន្តហោះ​គំរូ​ដំបូង​ទី​បី​គឺ Destinus 3 នឹង​ហោះ​សាកល្បង​នៅ​ចុងឆ្នាំ​នេះ។ Destinus ជ្រើសរើស​អ៊ីដ្រូសែន​ធ្វើជា​ឥន្ធនៈ ក៏​ព្រោះតែ​វា​ជា​ថាមពល​កកើតឡើង​វិញ​ ហើយ​​ការចំណាយ​ក្នុង​ការផលិត​ឥន្ធនៈ​នេះ​ក៏​​កាន់តែ​ទាប ថ្វីបើ​យន្តហោះ​អ៊ីដ្រូសែន​កំពុងស្ថិត​ក្នុងដំណាក់កាលដំបូងៗ ខណៈ​ម៉ាស៊ីន​ប្រតិកម្ម​អ៊ីដ្រូសែន​ក៏​នៅ​មិនទាន់​ត្រូវបាន​ប្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម។ «យើង​កំពុង​ប្រឹងប្រែង​ហោះ​ពី​អឺរ៉ុប​ទៅកាន់​អូស្ត្រាលី​ក្នុង​ល្បឿន Mach 5 (6,174 … Read more

រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

(សហរដ្ឋ​អាម៉េរិក) – ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​ហៅថា រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​របស់​ក្រុមហ៊ុន Radiant Industries អាច​ផ្គត់ផ្គង់​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​ដើម្បី​ទប់ស្កាត់​បញ្ហា​រលាយ ​ដោយ​សារ​កម្ដៅ​។ Doug Bernauer អតីត​វិស្វករ​អេ​ឡិច​ត្រូ​និ​ច​អាកាសចរណ៍​របស់ SpaceX កាលពី​ឆ្នាំ 2019 បាន​បង្កើត​ក្រុមហ៊ុន Radiant Industries ដែល​ជំនាញ​ខាង​អភិវឌ្ឍ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​ដែល​អាចដាក់​នៅក្នុង​កុងតឺន័រ។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​អភិវឌ្ឍ​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ​ខ្នាតតូច​ដែល​អាចដាក់​នៅ​​តំបន់​ដាច់ស្រយាល​បំផុត​របស់​ផែនដី និង​អាច​ផ្គត់ផ្គង់​អគ្គិសនី​មិន​ថា​ក្នុង​វិស័យ​យោធា ឬ​ស៊ីវិល។ ទំព័រ Interesting Engineering ឱ្យដឹងថា ផែនការ​របស់ Radiant គឺ​ការបង្កើត​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែ​រដែ​លអាច​ផលិត​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​មនុស្ស​ប្រហែល 1,000 គ្រួសារ។ យោងតាម​កម្មវិធី​ថ្នាក់ជាតិ​មួយរបស់​សហរដ្ឋ​អាម៉េរិក​ ក្រុម​ហ៊ុន​ Radiant កំពុងធ្វើការ​ជាមួយ​បន្ទប់ពិសោធន៍​ជាតិ Idaho និង Argonne ដើម្បី​កែលំអ​ផលិតផល។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ក៏​កំពុង​ផ្ដោតលើ​បច្ចេកទេស​របស់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ និងការ​​សុំច្បាប់​អនុញ្ញាត​សម្រាប់​ការ​រចនា ក៏ដូចជា​កម្មសិទ្ធិបញ្ញា​លើ​បច្ចេកវិទ្យា​នេះ​។

ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

(ឥណ្ឌា) – ស្ពាន Chenab ដែលមាន​កម្ពស់ 359 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ក្នុង​តំបន់ Jammu និង Kashmir គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ចុងខែ​ធ្នូ 2023 ឬ​ដើមខែ​មករា 2024។ ស្ពាន​ដែលមាន​ប្រវែង 1,315 ម៉ែត្រ​នេះ ស្ថិតក្នុង​គម្រោង​នាំយក​បណ្ដាញ​ផ្លូវដែក​ទៅកាន់​តំបន់​ជ្រលង​ភ្នំ Kashmir។ ក្រៅពី​ស្ពាន Chenab គម្រោង​ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មាន​ទាំង​ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​ប្រចាំ​ប្រទេស និង​ស្ពាន​ខ្សែកាប​ដំបូង​សម្រាប់​ផ្លូវដែក​ឥណ្ឌា​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNN។ សម្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ស្ពាន Chenab និង​គម្រោង USBRL ជាដើម គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការតភ្ជាប់​ក្នុងសង្គម ភ្ជាប់​តំបន់​ដាច់ស្រយាល​​ជាមួយ​នឹង​​ទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និង​តំបន់​ដទៃទៀត​នេះ នឹង​ពង្រឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​កសិកម្ម​ក្នុង​តំបន់។ មុន​នោះ ផ្លូវ​តែមួយ​ខ្សែ​គត់​ដែល​ត​ភ្ជាប់​តំបន់ Kashmir ជាមួយនឹង​តំបន់​នានា​នៅ​ឥណ្ឌា គឺ​ផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែល​បត់បែន​ខ្លាំង​។ ផ្លូវ​នេះ​ត្រូវ​បិទ​នៅ​រដូវរងា … Read more

រថយន្ត​អគ្គិសនី Volvo លក់​ក្នុងតម្លៃ​ថ្លៃ ​នៅតែ​​ត្រូវ​អតិថិជន​ទិញ​អស់

តម្លៃ 8 ម៉ឺន​ដុល្លារ​អាម៉េរិក/គ្រឿង មិនអាច​រារាំង​អតិថិជន​ដែល​ចង់​ប្រើ​រថយន្ត​អគ្គិសនី​ដ៏​ទំនើប​របស់​ក្រុមហ៊ុន Volvo បានឡើយ។ ថ្មីៗនេះ បន្ទាប់ពី​ដាក់ឱ្យ​បញ្ជា​ទិញ​ជាមុន​រថយន្ត​អគ្គិសនី EX90 ក្រុមហ៊ុន​ផលិត​រថយន្ត Volvo ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់ រហូត​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ផ្អាក​ការលក់​បណ្ដោះអាសន្ន ព្រោះតែ​បរិមាណ​​នៃ​រថយន្ត​ដែល​ត្រូវបាន​បញ្ជា​ទិញ បាន​លើសពី​គម្រោង​នៃ​ការផលិត​លើកទីមួយ។ ប៉ុន្តែ ក្រុមហ៊ុន​បាន​សន្យាថា នឹង​បើក​លក់​ជាថ្មី​នាពេលខាងមុខ។ Volvo EX90 ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយយោង​ទៅតាម​តួ​រថយន្ត​អគ្គិសនី SPA2 របស់​ក្រុមហ៊ុនមេ Geely ដែល​ដូច​ទៅនឹង Polestar 3។ ក្នុងពេលដែល Polestar 3 មាន​កៅអី​ចំនួន​ប្រាំ Volvo EX90 មាន​កៅអី​អាចឱ្យ​អង្គុយ​បាន 7 នាក់។ កំណែ​មូលដ្ឋាន​របស់ Volvo EX90 ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​ដែល​អាច​ផលិត​កម្លាំង​បាន 402 ​សេះ ខណៈដែល​កំណែ Performance មាន​កម្លាំង 510 ​សេះ អាច​បង្កើនល្បឿន​ពី 0-97 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើពេល​តែ 4.7 វិនាទី។ កំណែ​ទាំងពីរ​នេះ​ប្រើប្រាស់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល 107 … Read more

ប្រទេស​ចិន​ចាប់ផ្ដើម​ខួងអណ្ដូង​ប្រេង​ជ្រៅ​ជាងគេ​បង្អស់​នៅ​ទ្វីបអាស៊ី

សាជីវកម្ម Sinopec ចាប់ផ្ដើម​ខួងអណ្ដូង​ប្រេង Yuejin 3-3 ជម្រៅ 9,472 ម៉ែត្រ នៅ​តំបន់​បាតខ្ទះ Tarim ដែល​ស្ថិតក្នុង​តំបន់​ស្វយ័ត Xinjiang ប្រទេស​ចិន​ កាលពី​ថ្ងៃទី 01 ឧសភា 2023។ អណ្ដូងប្រេង Yuejin 3-3 នឹង​ជា​ជំហាន​ដ៏​ធំ​មួយ​នៅក្នុង​សកម្មភាព​រុករក​ប្រេង​ឧស្ម័ន​មហា​ជ្រៅ ជួយ​ឱ្យ​ប្រទេស​ចិន​បង្កើន​ការផលិត​ប្រេង​ឆៅ​របស់ខ្លួន។ តាម​ផែនការ សាជីវកម្ម​ចិន Sinopec គ្រោង​នឹង​សម្រេចបាន​ដំណាក់កាល​ខួង​ក្នុង​រយៈពេល 170 ថ្ងៃ។ អណ្ដូងប្រេង Yuejin 3-3 ស្ថិតក្នុង​គម្រោង​ខួង​ដី​មហា​ជ្រៅ Deep Earth ដែល​បច្ចុប្បន្ន​ប​ខួងអណ្ដូង​បាន​ចំនួន 120 កន្លែង​ដែលមាន​ជម្រៅ​ជាង 8,000 ម៉ែត្រ នៅ​តំបន់​បាតខ្ទះ Tarim ។ នេះ​គឺជា​តំបន់​បាតខ្ទះ​ដែល​ផ្ទុក​រ៉េ​ប្រេង​ធំជាងគេ​បង្អស់​នៅ​ប្រទេស​ចិន ដោយ​កាន់កាប់​ជាង 60% នៃ​ធនធាន​ប្រេង​ឧស្ម័ន​ក្នុង​ដី​មហា​ជ្រៅ​របស់​ប្រទេស​នេះ។ ថ្វីបើ​ការ​ខួងអណ្ដូង​ប្រេង​ជ្រៅ​ខ្លាំង​គឺជា​រឿង​លំបាក ប៉ុន្តែ​បន្ទាប់ពី​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ និង​បច្ចេក​ទេស​ទំនើប ប្រទេស​ចិន​ក៏អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ប្រសើរ​ជាង​មុន។ នេះ​បើតាម Wang Long ដែលជា​អ្នកជំនាញ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​បច្ចេកទេស​ប្រេង​ឧស្ម័ន Sinopec។ … Read more

គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

ក្រុមហ៊ុន​ស្ថាបត្យកម្ម​ល្បីឈ្មោះ​របស់​អង់គ្លេស Foster + Partners បានលើកឡើង​គំនិត​ស្ដីពី​រចនាសម្ព័ន្ធ​យន្តហោះ​ថ្មី​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ដែល​ហោះ​ឡើង និង​ចុះចត​បញ្ឈរ​ត្រង់។ ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​នេះ​នឹង​ត​ភ្ជាប់​បណ្ដា​ទីតាំងល្បីៗរបស់​ឌូ​បៃ និង​ផ្ដល់​សេវាកម្ម​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន មិន​បញ្ចេញ​ឧស្ម័ន​ពុល។ ស្ថាបត្យកម្ម​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយមាន​កិច្ចសហការ​របស់​ក្រុមហ៊ុន Skyports Infrastructure ហើយ​ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid AI Maktoum ដែលជា​ព្រះរាជា​របស់​រាជាណាចក្រ​ឌូ​បៃ នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ ក៏បាន​អនុម័ត​រួចរាល់។ ព្រលានយន្តហោះ​ថ្មី​នេះ តាម​គម្រោង​នឹង​ស្ថិត​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ឌូ​បៃ (DXB) ដែល​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អាកាសយានដ្ឋាន​បច្ចុប្បន្ន ក៏ដូចជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នានា។ គំនូរ​ប្លង់​បង្ហាញថា ព្រលានយន្តហោះ​នេះ​ស្ថិតលើ​ផ្ទៃរាប​នៅ​ទី​ខ្ពស់ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការហោះ​ឡើង និង​ចុះចត។ អគារ​នានា​ស្ថិតនៅ​ជុំវិញ​ព្រលានយន្តហោះ​ដែល​ត​ភ្ជាប់​ជាមួយនឹង​បន្ទប់​រង់ចាំ​សម្រាប់​​អ្នកដំណើរ ព្រមទាំង​អាចឱ្យ​អ្នកដំណើរ​មើលឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​បណ្ដា​យន្តហោះ និង​ទីក្រុង​ទាំងមូល។ Foster + Partners ក៏​ជ្រើសរើស​ពណ៌​យ៉ាង​សម​ស្រប​ និង​វត្ថុ​ធាតុ​ធម្មជាតិ​សម្រាប់​ផ្នែក​ខាងក្នុង​អាកាសយានដ្ឋាន បង្កើតបានជា​បរិយាកាស​ធូរស្រាល និង​បរិស្ថាន​ស្និទ្ធស្នាល​នឹង​ធម្មជាតិ។ កាលពី​ខែកុម្ភៈ ក្សត្រា​របស់​រាជាណាចក្រ​ឌូ​បៃ បានប្រកាសថា ស្ថានីយ​តាក់ស៊ី​ហោះ​ទាំងឡាយ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឌូ​បៃ បន្ទាប់​ពី​​រយៈពេល​បី​ឆ្នាំ​ទៀត​។ ឌូ​បៃ​បាន​រៀប​ផែនការ​សម្រាប់​សេវាកម្ម​តាក់ស៊ី​ហោះ​មិន​បំភាយ​ឧស្ម័ន​ពុល​​តាំងពី​យូរ​មកហើយ និង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អត្តរ​ជាតិ​ផងដែរ ពិសេស​គឺ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន៕

សំបុត្រ​ពី​ស្ត្រី​ជា​ម្ដាយ ជូន​ដល់​ស្ត្រី​ជា​ម្ដាយ​ទាំងអស់៖ “រឿងតូចៗ ដែល​អាច​សាង​អនាគត​កូន​បាន”

ជូន​ស្ត្រី​ជា​ម្ដាយ​គ្រប់រូប​លើ​ពិភពលោក​នេះ… «នាង​ខ្ញុំ​មាន​អាជីព​ជា​ម្ដាយ​គេ និង​ក៏​មិន​ខុសប្លែក​ពី​ស្ត្រី​ជា​ម្ដាយ​ដទៃទៀត​ដែរ យើង​ព្យាយាម​ក្នុងការ​សម្របសម្រួល​ជីវិត​ការធ្វើការងារ​របស់​យើង ជាមួយនឹង​ការធ្វើជា​ម្ដាយ​របស់គេ។ យើង​ត្រូវបាន​ធ្វើឱ្យ​ភ័យខ្លាច និង​មិនសូវមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ជាប់​ជានិច្ច​ថា តើ​យើង​បានធ្វើ​ខ្លួន​ជា​ម្ដាយ ដែល​ល្អ​គ្រប់គ្រាន់​ហើយ​ឬ​នៅ?។ កំណត់ត្រា​ទាំងឡាយ រឹតតែ​ធ្វើឱ្យ​យើង​ញាប់​ញ័រ​ថែមទៀត មិនថាតែ “ជាង​ពាក់កណ្ដាល​នៃកុមារៗយើង សព្វថ្ងៃ​មាន​សៀវភៅអាន​មិន​ដល់ 3ក្បាល​ឡើយ”…”ឪពុកៗ ជិត​ពាក់កណ្ដាល គ្មាន​ពេលវេលា​លេង​ជាមួយ​កូន”…”40ភាគរយ​នៃ​ក្មេងតូចៗ ខកខានឱកាសល្អៗក្នុងការ​អភិវឌ្ឍ​ខ្លួន” និង “កុមារ​យើង​បច្ចុប្បន្ន មាន IQ ទាប​ជាង​កម្រិតស្តង់ដា”។ល។ ព័ត៌មាន​ទាំងអស់នេះ ធ្វើឱ្យ​យើង​ត្រូវ​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការតស៊ូ ដើម្បី​ក្លាយជា​ម្ដាយ​ដ៏​ល្អ តែ ពេលខ្លះ​ក៏​ចង់​លើក​ទង់ជ័យ​ស សុំ​ចុះចាញ់​ម្ដងម្កាល​ដែរ ព្រោះ​មិនមាន​ជំនួយ…ឬមួយ​ក៏​ដល់ពេល​ត្រូវ​ទទួលស្គាល់​ការពិតហើយ​ថា ការចិញ្ចឹម​កូន​ក្នុងសង្គម​បែបនេះ ពិតជា​លំបាក​មែនទែន…។ ខ្ញុំ​បានដឹង​ពី​លោកគ្រូ​ពេទ្យ​ជំនាញ​ម្នាក់ ដែល​តែងតែ​បញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹម​ក្មេង សំខាន់បំផុត​ក្នុងអំឡុងពេល 3ឆ្នាំ​ដំបូង។ ក្មេង​នឹង​សាង​ខ្លួនឯង និង​ជឿទុកចិត្ត​ពិភពលោក​មួយ​នេះ តាមរយៈ​ការទទួលបាន​សេចក្ដីស្រឡាញ់ និង​ការយកចិត្តទុកដាក់​យ៉ាង​គ្រប់គ្រាន់…ត្រូវ​ហើយ! ខ្ញុំ​ដឹង! អ្នក​ក៏​ដឹង! តែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ បាន​រឹតរួត​យើង ឱ្យនៅ​ជាប់​នឹង​កៅអី​ធ្វើការ ហើយ​យើង​ត្រូវ​ជួល​មនុស្ស​ម្នាក់ មក​ចិញ្ចឹម​មើលថែទាំ​តំណក់ឈាម​របស់​ខ្លួនឯង…ពិភពលោក គឺ​ដូច្នេះ​ឯង ហើយ​តួនាទី​របស់​យើង គឺ​ត្រូវតែ​ទទួល​យកបែប​ហ្នឹង។ ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយទៀត គឺ​អង្គ​ប្រកបផ្សេងៗរបស់​ស្ថានភាព​ជុំវិញខ្លួន មាន​ភាព​សំខាន់បំផុត … Read more

ហេតុអ្វីបានសាលារៀននៅប្រទេសជប៉ុន តម្រូវឱ្យកូនសិស្ស ដើរទៅរៀនដោយខ្លួនឯង?

មានមនុស្សជាច្រើន ប្រហែលជាធ្លាប់បានឃើញកូនសិស្សជប៉ុននាំគ្នាដើរទៅរៀនជាក្រុមៗ ដោយមានកូនសិស្សណា ដែលធំជាងគេដើរដឹក​ដៃ​កូន​សិស្សតូចៗ បន្តកន្ទុយគ្នា ជាខ្សែយ៉ាងគួរឱ្យស្រឡាញ់ នេះគឺជាទិដ្ឋភាពដែលគេតែងបានឃើញជាទូទៅនៅក្នុងប្រទេសជប៉ុន និងនៅក្នុង​ខ្សែភាពយន្ត​តុក្កតា​ជប៉ុន ជាច្រើនរឿងក៏មានបែបហ្នឹងដូចគ្នាដែរ។ មូលហេតុដែលសាលារៀនជាច្រើន កំណត់ឱ្យកុមារត្រូវដើរទៅសាលាដោយខ្លួនឯង និងហាមអាណាព្យាបាលដឹកឡានជូនទៅរៀន​(ជាធម្មតា​ជនជាតិ​ជប៉ុន តែងដាក់ឱ្យកូនចូលរៀននៅសាលា ដែលនៅជិតផ្ទះស្រាប់ហើយ)ទោះជា​ឋានៈ​ជីវភាពមាន​ ឬក្រក៏ដោយ ក៏ត្រូវតែ​ដើរទៅសាលា​រៀនចម្ងាយ​ប្រហែលជា 2-3គីឡូម៉ែត្រ ពីផ្ទះដែរ នោះគឺដោយសារតែ ការឱ្យកុមារបានដើរទៅសា​លា​រៀនដោយខ្លួនឯងនេះ ធ្វើឱ្យកើត​ចំណុចល្អៗជាច្រើន ចំពោះ​ជីវិតកូនសិស្សជប៉ុន ដែលមានដូចជា៖ ជួយកែបញ្ហាចរាចរណ៍នាពេលព្រឹក នៅមុខសាលារៀន ពេលដែលអាណាព្យាបាលដឹកកូនទៅដល់។ កាត់បន្ថយភារកិច្ចរបស់អាណាព្យាបាល ដោយមិនចាំបាច់ជូនកូនទៅសាលា នៅពេលព្រឹក។​ ជួយបង្កើនសម្ព័ន្ធភាពរវាងកុមារ ដែលមានផ្ទះនៅក្នុងភូមិជាមួយគ្នា ឱ្យបានស្គាល់គ្នា ចេះជួយគ្នា មិនបោះបង់ចោលគ្នា ​ដោយការឱ្យ​ក្មេងធំៗ​មើល​​ថែការពារក្មេងតូចៗ និងដើរទៅសាលាជាមួយគ្នា​។ បង្ហាត់ឱ្យមានភាពទៀងពេលវេលា បើក្មេងណាម្នាក់យឺតយ៉ាវ មិត្តភក្តិឯទៀត ត្រូវតែរង់ចាំនៅមុខផ្ទះ​ រហូតទាល់តែក្មេងនោះចេញមក ​ទើបដើរ​ទៅ​​ជាមួយគ្នា ដូច្នេះធ្វើឱ្យអ្នកណា ក៏មិនចង់យឺតពេល ដែលនាំឱ្យមិត្តភក្តិរង់ចាំខ្លួនដែរ។ បង្កើនភាពទទួលខុសត្រូវរបស់ក្មេងធំៗ ដែលត្រូវមើលថែការពារ ក្មេងតូចៗទាំងពេលទៅ និងពេលមក។ ពេលខ្លះគេតែងឃើញលោកគ្រូ ឬតំណាងអាណាព្យាបាល ផ្លាស់គ្នាមកឈរមើលការពារនៅតាមផ្លូវបំបែកជា4ធំៗ ពេលក្រុម​កូនសិស្សឆ្លង​ថ្នល់​ផងដែរ។ ដូច្នេះយើងបានឃើញហើយថា គ្រាន់តែការផ្លាស់ប្តូរ … Read more

សារធាតុអាហារដែលចាំបាច់បំផុតសម្រាប់ស្ត្រីក្នុងអំឡុងពេលមានគភ៌

ស្រ្តីមានគភ៌ត្រូវការកម្លាំងថាមពលបន្ថែមឡើងពី 150 – 350កាឡូរីក្នុង 1ថ្ងៃ ដើម្បីការចម្រើនធំធាត់របស់ទារកក្នុងផ្ទៃ និងមេតាបូលីហ្ស៊ឹមដែលកើនឡើងរបស់មាតា។ ជាទូទៅគ្រូពេទ្យតែងណែនាំឱ្យទទួលទានប្រូតេអុីនបន្ថែមឡើងយ៉ាងតិច 30ក្រាមក្នុង​ 1ថ្ងៃ។ ដូច្នេះខាងក្រោមនេះ គឺជាសារធាតុអាហារសំខាន់ៗដែលស្រ្តីមានគភ៌ចាំបាច់ត្រូវតែបានទទួល។ ហ្វូលេត ៈ ស្រ្តីមានគភ៌មួយចំនួនមានភាពប្រថុយប្រថានចំពោះការខ្វះសារធាតុហ្វូលេតខ្លាំងណាស់ ដូចជា ការមានគភ៌កូន​ភ្លោះ ការទទួលទានថ្នាំការពារប្រកាច់ ជាដើម ដូច្នេះហើយទើបស្ត្រីមានគភ៌ គួរបានទទួលសារធាតុហ្វូលេតបន្ថែមយ៉ាងតិច 200 – 400មីក្រូក្រាម ហើយហ្វូលេតថែមទាំងជួយកាត់បន្ថយភាពប្រថុយចំពោះភាពពិការរបស់បំពង់ប្រសាទទារកដែលមិនបិទ( Neural Tube Defect)ទៀតផង។ សារធាតុដែក ៈ ស្រ្តីមានគភ៌ត្រូវការសារធាតុដែកច្រើនឡើងដើម្បីផលិតគ្រាប់ឈាម។ ឡារ៉ែនសូមណែនាំឱ្យទទួលយក​សារធាតុដែកពីអាហារឱ្យបាន 30 – 60មីល្លីក្រាមក្នុង 1ថ្ងៃ តែបើទទួលទានសារធាតុដែកបន្ថែមក្នុងរូបបែប FeSO4 វិញនោះ ត្រូវឱ្យបានពី 300 – 600មីល្លីក្រាមក្នុង 1ថ្ងៃ។ មានឯកសារមួយបានឱ្យដឹងថា បើកម្រិតសារធាតុដែកខ្ពស់ជ្រុលពេក នឹងនាំឆ្ពោះទៅរកសភាវទឹកនោមផ្អែមខណៈមានគភ៌ ដូច្នេះហើយទើបក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសអង់គ្លេស និងកាណាដា តែងពិចារណាក្នុងការផ្តល់សារធាតុដែកបន្ថែមចំពោះតែ​ស្រ្តីណា​ដែលរកឃើញថា មានជំងឺឈាមស្លេក ដែលបណ្តាលមកពីការខ្វះសារធាតុដែកតែប៉ុណ្ណោះ។ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ភាគច្រើនគ្រូពេទ្យនឹងឱ្យសារធាតុដែកបន្ថែមជាប្រចាំ ដោយសារតែតែងមានការខ្វះសារធាតុដែកច្រើន … Read more

“អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

ឥឡូវនេះ ដល់ពេលដែលកូនសម្លាញ់ត្រូវចូលរៀន មានមិត្តភក្តិ មានកិច្ចការងាររៀនសូត្រជាច្រើនយ៉ាងដែលត្រូវធ្វើហើយ ដូច្នេះលោកឪពុកអ្នកម្តាយគួរតែនៅតែត្រូវអានសៀវភៅឱ្យកូនស្តាប់តទៅទៀត ឬក៏សង្កត់ធ្ងន់លើការហ្វឹកហាត់ជំនាញសរសេរ គូសវាស ឱ្យច្បាស់លាស់តែម្តង រឹតតែល្អទៅទៀត។ ​​ ចំពោះរឿងនេះ ឡារ៉ែនមានពាក្យណែនាំពីអ្នកជំនាញការមកជម្រាបជូន​ដូចខាងក្រោម។ នៅតែចង់ឱ្យប៉ាម៉ាក់អានរឿងនិទានឱ្យស្តាប់ដដែល កូនតូចនៅតែចង់ស្តាប់រឿងនិទានពីប៉ាម៉ាក់ជានិច្ច ព្រោះអំឡុងពេលដែលលោកអ្នកអានរឿងនិទានឱ្យគេស្តាប់នោះ កូនតូចមានអារម្មណ៍ដឹងពីភាពកក់ក្តៅ និងមានសុវត្ថិភាព។ រឿងនិទានមុនពេលគេង គឺជាឧបករណ៍ពង្រឹងសម្ព័ន្ធភាពរវាងលោកអ្នក និង​កូនបានយ៉ាងល្អ។ ចំណែកការអភិវឌ្ឍរឿងភាសា និងការអាននោះ ការដែលឪពុកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលគេចាប់​អារម្មណ៍ឱ្យគេស្តាប់តទៅទៀត គឺពិតជាមានផលល្អដល់កូនយ៉ាងប្រាកដណាស់ ព្រោះកូនក្នុងវ័យនេះ នៅត្រូវការវាក្យស័ព្ទ និងអត្ថន័យរបស់​ពាក្យឱ្យបានច្រើនឡើងទៀត ដើម្បីបង្កើនទាំងជំនាញភាសា និងការទំនាក់ទំនងរបស់គេហ្នឹងឯង។ បើលោកអ្នកមានពេល គួរស្វែងរករឿងនិទានដែលសម្បូរបែប និងមានភាពស្មុគស្មាញជាងមុនបន្តិច មានសាច់រឿងវែងជាងមុន មានវាក្យស័ព្ទច្រើនឡើង មកអានឱ្យកូន​ស្តាប់ តែភាសាដែលប្រើ ត្រូវតែជាភាសាដែលងាយយល់ និងជាវាក្យស័ព្ទដែលមិនពិបាកជ្រុលពេក នៅពេលនោះ បើលោកអ្នកសង្កេត​មើល នឹងបានឃើញថា កូនមានសមាធិក្នុងការស្តាប់កាន់តែយូរឡើង សប្បាយជាមួយសាច់រឿងកាន់តែច្រើនឡើង និងចាប់អារម្មណ៍សួរពីអត្ថន័យរបស់ពាក្យថ្មីៗដែលគេបានឮម្តងៗនោះទៀតផង។ សុំអានខ្លួនឯងម្តង ក្នុងវ័យនេះ ដល់ពេលដែលត្រូវជំរុញឱ្យកូនហាត់អានដោយខ្លួនឯងខ្លះៗជាមួយគ្នាហើយ លោកឪពុកអ្នកម្តាយគួរជ្រើសរើសសៀវភៅណាដែលមានតួអក្សរតិច និងធំៗ និងចំនួនទំព័រមិនច្រើនជ្រុលពេក ដូចជាបទចម្រៀងច្រៀងលេង រឿងនិទានជាពាក្យចុងជួនគ្នា មកបបួលកូនផ្លាស់គ្នាអាន “ម៉ាក់អានមុន … Read more

និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន (តចប់)

6.ខ្ទប់មាត់ និងលាងដៃពេលកណ្តាស់រួច មានមេរោគច្រើនប្រភេទណាស់នៅក្នុងទឹកមាត់ពេលយើងក្អក ឬកណ្តាស់ចេញមក ដូចជា មេរោគផ្តាសាយ មេរោគកញ្រ្ចឹលជាដើម។ល។​ បង្ហាត់ឱ្យក្មេងៗចេះលើកដៃខ្ទប់មាត់ពេលក្អក ឬកណ្តាស់ រួចហើយលាងដៃនឹងសាប៊ូឱ្យ​បានស្អាតដើម្បីការពារការចម្លងរោគទៅគ្នាទៅវិញទៅមក។ 7.ខំប្រឹង និងព្យាយាម ដើម្បីធ្វើឱ្យបានល្អបំផុត មិនមែនដើម្បីឱ្យក្លាយជាមនុស្សពូកែបំផុតនោះទេ នៅក្នុងពិភពនៃការប្រកួតប្រជែង និងសម្ពាធដែលគ្មានហេតុផល គ្មាននរណាម្នាក់ទទួលបានគ្រប់យ៉ាងដែលខ្លួន​​​​ចង់បាននោះឡើយ។ ចូរបង្រៀនឱ្យកូនបានដឹងថា គេបានប្រើប្រាស់ភាពជំនាញរបស់គេយ៉ាងអស់ពីសមត្ថភាពហើយ នោះគឺជា​មោទ​នភាពរបស់ខ្លួនយើង មិនមែនស្ថិតនៅលើការសម្រេចរបស់អ្នកដទៃនោះទេ។ បង្រៀនឱ្យគេយល់ថា កុំរីករាយនឹងរង្វាន់ខ្លាំងជ្រុលពេក តែចូរផ្តល់ភាពសំខាន់ទៅលើការអភិវឌ្ឍ និងលទ្ធផលនៃការព្យាយាមរបស់ខ្លួនយើងវិញ ទើបប្រសើរជាង។ 8.ចេះបរិភោគអាហារដែលមានគុណប្រយោជន៍ កុំឱ្យកុមារញៀនអាហារដែលមិនសូវមានប្រយោជន៍រហូតក្លាយជានិស្ស័យ ដែលនាំឱ្យកើតរោគធាត់ និងប្រថុយនឹង​ការ​​កើត​​ជំងឺទឹកនោមផ្អែមនៅពេលធំឡើង។ ចូរបង្ហាត់ឲ្យចេះបរិភោគបន្លែ និងផ្លែឈើដែលមានគុណប្រយោជន៍ឱ្យបានញឹកញាប់។ 9.ចូលបន្ទប់ទឹករៀងរាល់ពេលព្រឹក កុមារគួរតែត្រូវបានបង្ហាត់ឱ្យយល់ដឹងពីការបន្ទោរបង់ប្រចាំថ្ងៃ​។ គ្រូពេទ្យបានបញ្ជាក់ថា អាការដាស់តឿនទាក់ទិននឹងប្រព័ន្ធបន្ទោរបង់របស់រាងកាយតែងកើតឡើងច្រើនបំផុត គឺក្នុងអំឡុងពេលក្រោយអាហារពេលព្រឹក ហើយក្មេងៗគួរតែមានពេលចូលបន្ទប់ទឹកនៅពេលនោះ។ 10.ចេះគ្រប់គ្រងកំហឹង មិនថាតែអាការក្រេវក្រោធ ឬការបញ្ចេញទឹកមុខបង្ហាញពីអារម្មណ៍ជំនួសឱ្យការទម្លាយវាចេញមកក៏ដោយ អាណាព្យាបាលគួរបង្ហាត់ឱ្យកូនៗចេះទប់ និងគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង និងចេះសម្របសម្រួលក្នុងគ្រប់ស្ថានការណ៍ ដោយប្រាប់កូនៗថា អារម្មណ៍ទាំងនោះ។ ត្រូវចេះពិចារណាក្នុងកម្រិតណាមួយសិន មុននឹងបង្ហាញវាចេញមក ឬក៏បោះបង់់វាចោល មិន​បាច់​នឹកដល់វាតែម្តង រឹតតែប្រសើរទៅទៀត។ រឿងការមើលថែទាំកុមារ ប្រៀបដូចជាការដាំដើមឈើដែរ បើសិនជាមនុស្សធំយកចិត្តទុកដាក់ ឧស្សាហ៍រៀបចំតុបតែង … Read more

បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់​ ការជួយយកអាសារគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ ថ្ងៃនេះ ឡារ៉ែន សូមជូននូវអត្តបទដាស់ស្មារតីមួយ​សម្រាប់លោកឪពុក-អ្នកម្តាយ ឬអាណាព្យាបាលសម័យថ្មីនេះ ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើ​បែបណាដើម្បីឱ្យសង្គមរបស់​យើងរស់នៅ​ជុំ​គ្នាបានយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី ចេះអាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និង​អាណិត​ស្រឡាញ់​កូនឱ្យស្មើៗគ្នា ផ្តល់នូវភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចខាង​ក្រោម ៖ 1.​ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់ដឹងអំពីកូនជាមុន តាំងពីពេលកូនស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួន ពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប ឬឃ្លាន ឬរងារ ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់​លេង​​​ជាមួយ ជាដើម។ នេះគឺការស្មានដឹងពីចិត្តរបស់កូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះផងនោះ កូននឹងមានអារម្មណ៍ដឹងនិងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា ដូចដែលគេនិយាយថា ចេញពីបេះដូងមួយ ចូលទៅបេះដូងមួយទៀត ហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជាពេលកូនច្បងអាយុបាន 3ឆ្នាំ កូនច្បងចេះលួងលោមបំពេរលួងលោម ពេលប្អូនដែលមានអាយុ 7-8ខែស្រែកយំជាដើម គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទីនៃព្រហ្មវិហារធម៌ទាំង 4 របស់កូនតូចវ័យ … Read more