ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី មាន​រាង​ដូច​ដើមឈើ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់​អង់គ្លេស SolarBotanic Trees អភិវឌ្ឍ​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី ដែល​អាច​ប្រមូល​កម្ដៅ​ពី​ព្រះអាទិត្យ​តាមរយៈ​ដំបូល ឬ​ស្លឹក​ដែលមាន​ផ្ទាំង​សូ​ឡា និង​រក្សា​អគ្គិសនី​នៅក្នុង​បង្គោល ឬ​ដើម​របស់​វា។ SolarBotanic Trees ទើបតែ​ផលិត​បាន​ដើមឈើ​លោហធាតុ​គំរូ​ដំបូង​សម្រាប់​ការសាកល្បង​ដែលមាន​ទំហំ​ស្មើនឹង ½ នៃ​ទំហំ​របស់​កំណែ​ផ្លូវការ និង​កំពុង​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ ធ្វើតេស្ត​កំណែ​ពេញលេញ​នៅមុន​ពេល​ចាប់ផ្ដើម​ដំណើរការ​ពាណិជ្ជកម្ម​នៅ​ចុងឆ្នាំ​នេះ។ យោងតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 29 ឧសភា CEO Chris Shelley ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បានទទួល​ការ​កក់​ផលិតផល​ដំបូង​ចំនួន 200 ដើម ពី Raw Charging Group។ ដោយមាន​កម្ពស់ 4.5 ម៉ែត្រ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ ដើមឈើ​ថាមពល​របស់ SolarBotanic Trees អាច​ត្រូវបាន​ដំឡើង​ដោយ​ងាយ​នៅតាម​ទីសាធារណៈ។ Shelley ឱ្យដឹងថា ដំបូល ឬ​ស្លឹក​របស់​ដើមឈើ​លោហធាតុ​នេះ​ក៏​ផ្ដល់​ម្លប់​ត្រជាក់ និង​មាន​ស្រស់ស្អាត។ ដើមឈើ​សិប្បនិម្មិត​នេះ​មាន​កម្លាំង​ផលិត​អគ្គិសនី 5 គីឡូវ៉ាត់ អាច​បញ្ចូល​ថាមពល​ពី 20% ឡើងដល់ 80% ក្នុង​រយៈពេល​ជិត 7 … Read more

បច្ចេកវិទ្យា​ «បាញ់​បញ្ជូន​អគ្គិសនី​​​ពី​អវកាស​មកកាន់​ផែនដី​» កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Kyoto នឹងធ្វើ​តេស្ត​ក្នុងការ​ប្រើប្រាស់​ផ្កាយរណប​បាញ់​​បញ្ជូន​អគ្គិសនី​បាន​ពី​​ព្រះអាទិត្យ​ មកកាន់​ផែនដី ក្នុង​ទម្រង់​រលក​ម៉ៃ​ក្រូ​វេ​វ នៅ​ឆ្នាំ 2025។ ការប្រណាំង​ប្រជែង​គ្នា​អភិវឌ្ឍ​បច្ចេកវិទ្យា​​បាញ់​បញ្ជូន​អគ្គិសនី​ព្រះអាទិត្យ​ដែល​ប្រមូលបាន​ពី​ទី​អវកាស មកកាន់​ផែនដី កំពុង​ឡើងក​ម្ដៅ​ខ្លាំង។ នៅ​ប្រទេស​ជប៉ុន ក្រុមហ៊ុន​របស់ Hiroshi Matsumoto អតីត​នាយក​​សាកលវិទ្យាល័យ Kyoto កំពុង​នាំមុខគេ​នៅក្នុង​ការស្រាវជ្រាវ​អំពី​បច្ចេកវិទ្យា​នេះ។ បន្ទាប់មក​គឺ​សាស្ត្រាចារ្យ Naoki Shinohara នៅ​សាកលវិទ្យាល័យ Kyoto ក៏​បន្ត​ការស្រាវជ្រាវ។ នេះ​បើតាម Nikkei ចុះផ្សាយ​កាលពី​ថ្ងៃទី 27 ឧសភា។ ឆ្នាំ 2009 ក្រុម​របស់ Shinohara បាន​ប្រើប្រាស់​បា​ឡុង​ហោះ​ដើម្បី​បាញ់​​បញ្ជូន​អគ្គិសនី​ពី​កម្ពស់ 30 ម៉ែត្រ មកកាន់​ទូរស័ព្ទ​ចល័ត​នៅលើ​ដី។ នៅក្នុង​ឆ្នាំ​ដដែល Shinohara ក៏​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចេក​វិទ្យា​របស់​គម្រោង​ពី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ប្រទេស​ជប៉ុន ដើម្បី​អភិវឌ្ឍ​មធ្យោបាយ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក្នុង​គម្រោង​នេះ​បានទទួល​ជោគជ័យ​ក្នុងការ​ធ្វើតេស្ត​​បាញ់​បញ្ជូន​អគ្គិសនី​ក្នុង​ទម្រង់​ម៉ៃ​ក្រូ​វេ​វរ​លក​ទទឹង (transverse waves) កាល​ពី​​ឆ្នាំ 2015 និង​ក្នុង​​ទម្រ​ម៉ៃ​ក្រូ​វេ​វរ​លក​បណ្ដោយ (longitudinal waves) ​កាល​ពី​​ឆ្នាំ 2018 ក្នុង​រយៈ​ចម្ងាយ​ពី​ប្រហែល 40 ម៉ែត្រ។ … Read more

ក្រុមហ៊ុន​អាម៉េរិក​អភិវឌ្ឍ​យន្ត​ហោះ​មាន​ល្បឿន​ជាង 11 ពាន់​គីឡូម៉ែត្រ/ម៉ោង

ក្រុមហ៊ុន Venus Aerospace នៅ​រដ្ឋ Texas កំពុង​អភិវឌ្ឍ​យាន​ដែលមាន​ល្បឿន​លឿង​ជាង 9 ដង​ធៀប​នឹង​ល្បឿន​របស់​សំឡេង តាមរយៈ​យន្តហោះ​គំរូ​ដែលមាន​ឈ្មោះថា Stargazer។ យន្តហោះ​ដឹក​អ្នកដំណើរ Stargazer កំពុង​ត្រូវបាន​អភិវឌ្ឍ​ដើម្បី​អាច​ហោះហើរ​ក្នុង​ល្បឿន 11,104 គីឡូម៉ែត្រ/ម៉ោង អនុញ្ញាតឱ្យ​វា​ហោះ​ពី New York របស់​សហរដ្ឋ​អាម៉េរិក ទៅកាន់ Sydney របស់​អូស្ត្រាលី ដោយ​ប្រើពេល​តែ 90 នាទី។ ល្បឿន​នេះ​លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ល្បឿន Mach 2 (2,414 គីឡូម៉ែត្រ/ម៉ោង) របស់​យន្តហោះ Concorde។ នេះ​បើតាម Tech Times ចុះផ្សាយ​កាលពី​ថ្ងៃទី 27 ឧសភា។ យោងតាម​ណា​សា មកដល់​បច្ចុប្បន្ន ពុំទាន់​មាន​យន្តហោះ​ណាមួយ​ដែល​ហោះ​បាន​ក្នុង​ល្បឿន Mach 6.7 (8,273 គីឡូម៉ែត្រ/ម៉ោង) រាប់​ចាប់តាំងពី​យន្តហោះ​សម្រាប់​ធ្វើតេស្ត X15 របស់​សហរដ្ឋ​អាម៉េរិក ដែល​ធ្វើបាន​បែបនេះ​កាលពី​ឆ្នាំ 1967។ ក៏ប៉ុន្តែ សមិទ្ធផល​នេះ​សុទ្ធតែ​មិនបាន​លេចធ្លោ ដោយសារតែ​ល្បឿន​នៃ​ការរីកចម្រើន​ក៏​លឿន​របស់​រ៉ុក្កែត​ហោះ​ឡើងទៅ​កាន់​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែនដី ក្នុង​កម្រិត​ជាង Mach … Read more

រ៉ុក្កែត​ដំបូង​លើ​ពិភព​លោក​ដែល​ប្រើ​ប្រាស់​​​ឥន្ធនៈ​ចម្រាញ់​​ពី​ធ្យូង​ថ្ម

រ៉ុក្កែត​ Tianlong-2 របស់​ក្រុម​ហ៊ុន​​ចិន​ Space Pioneer ត្រូវ​បាន​បាញ់​បង្ហោះ​​ជោគ​ជ័យ​ជា​លើក​ដំបូង​កាល​ពី​ខែ​មេសា​​ 2023 ដោយ​ប្រើ​ប្រាស់​​ឥន្ធនៈ​ជា​ប្រេង​សាំង​ kerosene ដែល​មាន​ប្រភព​ពី​ធ្យូង​ថ្ម​។ ឥន្ធនៈ​ថ្មី​របស់​ Space Pioneer ​ដំណើរ​ការ​ល្អ​ដូច​ទៅ​នឹង​ប្រេង​សាំង​យន្តហោះ​​ kerosene ធ្វើ​ពី​រ៉ែ​ប្រេង​។ អ្នក​ជំនាញ​ផ្នែក​អវកាស​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា វា​ផ្គត់​ផ្គង់​ថាមពល​សុវត្ថិភាព និង​ប្រសិទ្ធភាព​ដល់​វិស័យ​អវកាសចរណ៍​។ នេះ​បើ​តាម SCMP ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 25​ ឧសភា​។ ម៉ាស៊ីន​រ៉ុក្កែត​ទាម​ទារ​ឱ្យ​មាន​ឥន្ធនៈ​គុណភាព​ខ្ពស់ ហើយ​​ប្រេង​សាំង kerosene សម្រាប់​រ៉ុក្កែត​បច្ចុប្បន្ន អាច​ត្រូវ​បាន​ចម្រាញ់​តែ​ពី​ប្រេង​រ៉ែ​ដែល​មាន​គុណភាព​ខ្ពស់​តាម​រយៈ​ការ​ចម្រាញ់​ដ៏​ស្មុគ​ស្មាញ​។ ប្រភព​ឥន្ធនៈ​នេះ​តែង​តែ​បង្ក​ការ​លំបាក​ច្រើន​ នៅ​ពេល​ប្រទេស​ចិន​មាន​ប្រេង​ប្រភេទ​នេះ​ក្នុង​បរិមាណ​មាន​កំណត់​ ហើយ​​ប្រេង​រ៉ែ​ តែង​តែ​មាន​គុណភាព​មិន​ល្អ​។ ការ​បាញ់​បង្ហោះ​រ៉ុក្កែត​ដំណើរ​ការ​ដោយ​ប្រេង​សាំង​ kerosene ចម្រាញ់​ពី​ធ្យូង​ថ្ម ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សមិទ្ធផល​លេច​ធ្លោ​នៅ​ក្នុង​វិស័យ​អវកាស​។ ប្រេងសាំង kerosene សម្រាប់​យន្តហោះ​​ ដែល​មាន​ប្រភព​ពី​ធ្យូង​ថ្ម​ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ការ​សហការ​គ្នា​រវាង​បណ្ដា​ក្រុម​ហ៊ុន​រដ្ឋ​ចិត្ត​ រួម​មាន វិទ្យាស្ថាន​ស្រាវជ្រាវ​លេខ 165 របស់ CASC (ក្រុម​ហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​អវកាស​ចិន​), ក្រុម​ហ៊ុន​គីមី​ធ្យូង​រាវ​​នៃ​សាជីវកម្ម​បច្ចេក​ទេស​ថាមពល​ចិន​ និង​សាជីវកម្ម​ធ្យូង Ningxia​។ រ៉ុក្កែត Tianlong-2 របស់ក្រុមហ៊ុនចិន … Read more

ផែនដី​អាចនឹង​ត្រូវ​ម៉ាស៊ីន​ត្រជាក់ «ដុតក​ម្ដៅ» នៅ​អនាគត

បើ​សិន​ជា​ម៉ាស៊ីន​ត្រជាក់​នៅ​តែ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ចុះ​កម្ដៅ​ដូច​បច្ចុប្បន្ន ពេល​​ដែល​តម្រូវ​ការ​ប្រើ​ប្រាស់​កាន់​តែ​កើន​ឡើង​ គ្រា​នោះ​​ផែនដីអាច​នឹង​ត្រូវ​ឆ្អិន​ដូច​បាយមិន​ខាន​។ ទីភ្នាក់​ងារ​ថាមពល​អន្តរជាតិ​ (IEA) បានព្យាករ​ថា​ ពិភពលោក​ឆ្នាំ 2023 មាន​ម៉ាស៊ីន​ត្រជាក់​ជាង​ពីរ​ពាន់​លាន​គ្រឿង​, ឆ្នាំ​ 2030 នឹង​មាន​បី​ពាន់​លាន​គ្រឿង​ និង​ឆ្នាំ 2040 នឹង​មាន​ជាង​បួន​ពាន់​លាន​គ្រឿង។ ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ត្រូវ​បាន​វាយ​តម្លៃ​ថា ជួយ​លើក​កម្ពស់​សុខភាព​​ និង​បង្កើន​សមត្ថភាព និង​​ប្រសិទ្ធ​ភាព​ការ​ងារ​។ ក៏ប៉ុន្តែ​ តម្រូវ​ការ​ប្រើ​ប្រាស់​ថាមពល​ដើម្បី​ដំណើរ​ការ​ម៉ាស៊ីន​ត្រជាក់​ រួម​នឹង​វត្ថុធាតុ​ធ្វើ​ឱ្យ​ត្រជាក់​នៅ​ក្នុង​បច្ចេក​វិទ្យា​របស់​ម៉ាស៊ីន​ត្រជាក់​បច្ចុប្បន្ន ក៏​បង្ក​ផល​វិបាក​ច្រើន​ដល់​អាកាស​ធាតុ​។ Abhas Jha អ្នក​ជំនាញ​របស់​ធនាគារ​ពិភពលោក​ផ្នែក​​បម្រែ​បម្រួល​អាកាសធាតុ​នៅ​សិង្ហបុរី​ បាន​អះអាង​ថា​ «បើ​សិន​ជា​ស្ដង់ដា​ស្ដី​ពី​ប្រសិទ្ធ​ភាព​មិន​ត្រូវ​បាន​កែ​លំអ ផែនដី​នឹង​ត្រូវ​ក្ដៅ​ដល់​ឆ្អិន ទៅ​តាម​ន័យ​ធៀប​»​។ យោង​តាម​ Bloomberg តំបន់​ក្រី​ក្រ​ធំៗ​មួយ​ចំនួន​លើ​ពិភពលោក​ក៏​ជា​កន្លែង​ដែល​មាន​អាកាសធាតុ​ក្ដៅ​បំផុត​។ ប៉ុន្តែ នៅ​ក្នុង​តំបន់​ទាំង​នេះ​ ប្រាក់ចំណូល​របស់​ប្រជាជន​កំពុងតែ​មាន​ការ​កើន​ឡើង​ ហើយ​ម៉ាស៊ីន​ត្រជាក់​ក៏​ក្លាយ​ជា​ទំនិញ​ដែល​មនុស្ស​រាប់​សិប​លាន​នាក់​​អាច​ទិញ​បាន​។ នេះ​ក៏​ជា​មូលហេតុ​នៅ​ពីក្រោយ​ការ​លក់​ដាច់​ខ្លាំង​របស់​ម៉ាស៊ីន​ត្រជាក់​នា​ពេលកន្លង​ និង​អនាគត​។ បណ្ដា​ប្រទេស​មាន​ដូច​ជា ចិន និង​ឥណ្ឌា​ជា​ដើម ត្រូវ​បាន​ព្យាករ​ថា​ គឺ​ជា​ទីផ្សារ​ធំ​បំផុត​របស់​ឧបករណ៍​អេឡិច​ត្រូនិច​​មួយ​នេះ​នៅ​ក្នុង​អំឡុង​ច្រើន​ឆ្នាំ​ខាង​មុខ​។ នៅក្នុង​ម៉ាស៊ីន​ត្រជាក់បច្ចុប្បន្ន hydrofluorocarbons (HFC) គឺ​មួយ​ក្នុង​ចំណោម​វត្ថុធាតុធ្វើ​ឱ្យ​ត្រជាក់​​ដែល​កំពុង​ពេញ​និយម​ ប៉ុន្តែ​ធាតុ​ដែល​​អាច​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​ខ្ពស់​ជាង​ 1,000 ដង បើ​ធៀប​នឹង​ carbon dioxide​​។ អ្នក​ស្រាវជ្រាវ​បាន​គណនា​ឃើញ​ថា … Read more

ប្រធាន​របស់បញ្ញា​សិប្បនិម្មិត​ ChatGPT ថា «មនុស្ស​នឹង​ចាញ់​ AI ស្ទើរ​គ្រប់​វិស័យ​ក្នុង​ដប់​ឆ្នាំ​ទៀត»

អគ្គនាយក​ប្រតិបត្តិ​ Sam Altman និង​ប្រធាន​ Greg Brockman របស់ក្រុម​ហ៊ុន​​ OpenAI វាយ​តម្លៃ​ថា បញ្ញា​សិប្បនិម្មិត (AI) អាច​ឡើង​ដល់​កម្រិត​ជា​អ្នក​ជំនាញ​នៅ​ «ស្ទើរ​គ្រប់​វិស័យ» ​រយៈ​ពេលដប់​ឆ្នាំ​ខាងមុខ​។ «ជាមួយ​នឹង​ទិដ្ឋភាព​ដូច​យើង​បាន​ឃើញ​បច្ចុប្បន្ន អាច​ស្រមៃ​ឃើញ​ថា ក្នុង​រង្វង់​ដប់​ឆ្នាំ​ខាងមុខ ប្រព័ន្ធ​ AI នឹង​យក​ឈ្នះ​លើ​ចំណេះ​ជំនាញ​​របស់​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ស្ទើរ​តែ​ទាំង​អស់​ និង​អនុវត្ត​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដូច​ទៅ​នឹង​ក្រុម​ហ៊ុន​ធំ​បំផុត​មួយ​នា​បច្ចុប្បន្ន» ក្រុម​មេដឹក​នាំ​របស់ OpenAI ដែល​រួម​មាន Sam Altman, Greg Brockman និង​ប្រធាន​ផ្នែក​វិទ្យា​សាស្ត្រ​ Ilya Sutskever ចាប់​ផ្ដើម​អត្ថបទ​រួម​ដូច្នេះ​នៅ​លើ​គេហទំព័រ​របស់​ក្រុម​ហ៊ុន​។ OpenAI សង្កត់​ធ្ងន់​ថា រូបមន្តកំពូល​​ AI អាច​បង្កហានិភ័យ​ដល់​មនុស្ស​ជាតិ​ក្នុង​មួយ​ទសវត្សរ៍​ទៀត​។ ដូច្នេះ ​ត្រូវ​ការ​​បន្ថយ​ហានិភ័យ​ពី AI ប៉ុន្តែ​មិន​ត្រូវ​កាត់​បន្ថយសមត្ថភាព​​ តែ​ត្រូវ​មាន​ការ​សហការ​ និងការ​​ប្រព្រឹត្ត​ជា​ពិសេស​​ចំពោះ​ AI​។ អត្ថបទ​បាន​លើក​ឡើង​ថា «កំពូលបញ្ញា​សិប្បនិម្មិត​នឹង​ខ្លាំង​ជាង​បច្ចេក​វិទ្យា​ផ្សេង​ៗ​ដែល​មនុស្ស​លោក​ធ្លាប់​បាន​ប្រឈម។ ចុង​ក្រោយ យើង​នឹង​ត្រូវ​ការ​អង្គការ​មួយ​ដើម្បី​គ្រប់​គ្រង​កំពូល​ AI ដូច​ទៅ​នឹង​ទីភ្នាក់​ងារ​ថាមពល​អាតូមិក​អន្តរ​ជាតិ​នៅ​ក្នុង​វិស័យ​ថាមពល​បរមាណូ។ ទោះ​ជា​ការ​ប្រឹង​ប្រែង​ក្នុងការ​អភិវឌ្ឍ​ AI ណា​ក៏ដោយ ​ក៏​ត្រូវ​ការ​គោរព​តាម​អង្គការ​អន្តរជាតិ​ដែល​មាន​សមត្ថ​កិច្ច​»។ Sam … Read more

កូរ៉េខាងត្បូងត្រៀម​រួច​រាល់​ហើយ​សម្រាប់​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​អវកាស​ Nuri លើក​ទីបី

រ៉ុក្កែត Nuri ដែល​មាន​ប្រវែង​ 47.2 ម៉ែត្រ នឹង​នាំ​យក​ផ្កាយ​រណប​សរុប​ 8 គ្រឿង ឡើង​ទៅ​កាន់​គន្លង​តារាវិថី​​។ កូរ៉េខាងត្បូងបាន​ត្រៀម​រួច​រាល់​​សម្រាប់​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​អវកាស​ផលិត​ក្នុង​ស្រុក​ Nuri នៅក្នុង​ថ្ងៃនេះ​។ ក្រសួង​វិទ្យា​សាស្ត្រ​ និង​ព័ត៌មាន​វិទ្យា​ ក៏​ដូច​ជា​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អវកាស​កូរ៉េ​ខាង​ត្បូង​ (KARI) បាន​អះអាង​ថា​ ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​បង្ហាញ​ថា បញ្ហា​បច្ចេក​ទេស​នានា​ត្រូវ​បាន​ធានា​ ហើយ​ការ​ព្យាករ​អំពី​អាកាស​ធាតុ​ក៏​មាន​អំណោយ​ផល​ល្អ​ដល់​ការ​បាញ់​បង្ហោះ​។ រ៉ុក្កែត​អវកាស Nuri ឬ​ហៅ​ថា KSlV-II នឹង​នាំ​យក​ផ្កាយ​រណប​សរុប​ 8 គ្រឿង ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ ក្នុង​នោះ​ក៏​មាន​ផ្កាយ​រណប​បួន​គ្រឿង​ដែល​មាន​ឈ្មោះ​កូដ​ថា SNIPE ដែល​អភិវឌ្ឍ និង​ផលិត​ដោយ​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​អវកាស​ និង​តារា​សាស្ត្រ​កូរ៉េខាង​ត្បូង​។ រ៉ុក្កែត Nuri មាន​ប្រវែង​ 47.2 ម៉ែត្រ មុខ​កាត់ 3.5 ម៉ែត្រ និង​ទម្ងន់ 17.5 តោន​។ ខុស​ពីរ​ការ​បាញ់​បង្ហោះ​លើក​ទី​មួយ និង​ទី​ពីរដែល​មាន​តែ​ផ្កាយ​រណប​ក្លែង​ក្លាយ ការ​បាញ់​បង្ហោះ​លើក​ទី​បី​នេះ​មាន​ផ្ទុក​ផ្កាយ​រណប​ដែល​អាច​បំពេញ​បេសកកម្ម​ដូច​ផ្កាយ​រណប​ដទៃ​។ ក្នុង​នោះ​មាន​ផ្កាយ​រណប​មួយគ្រឿង​​បំពាក់​ជាប់​​លើ​រ៉ុក្កែត Nuri ផងដែរ​។ រ៉ុក្កែត Nuri ត្រូវ​បាន​ដំឡើង​ទៅ​ក្នុង​​ប្រព័ន្ធ​ទម្រ​នៅ​មជ្ឈមណ្ឌល​អវកាស Naro ក្នុង​តំបន់ … Read more

Bill Gates ថា «AI អាច​ជំនួស Google Search»

សហ​ស្ថាបនិក​របស់ Microsoft យល់ថា បញ្ញា​សិប្បនិម្មិត (AI) អាចបង្កើត​ជំនួយការ​និម្មិត និង​អាច​ផ្លាស់ប្ដូរ​ទម្លាប់របស់​​អ្នកប្រើប្រាស់​ឧបករណ៍​រុករក ដូចជា Google Search ជាដើម។ «ជំហាន​ថ្មី​បន្ទាប់​នឹង​ជា​ជំនួយការ AI។ បច្ចេកវិទ្យា​នេះ​អាច​ផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​។ ពួកគេ​អាច​នឹង​លែង​ត្រូវការ​ដល់​បណ្ដា​ទំព័រ​ស្វែងរក មានដូចជា Google Search ឬ​ចូលទៅ​មើល​ហាង​ទំនិញ​អន​ឡាញ​ដូចជា Amazon» មហាសេដ្ឋី​អាម៉េរិក លោក Bill Gates ថ្លែង​ដូច្នេះ នៅក្នុង​ព្រឹត្តិការណ៍​ស្ដីពី AI កាលពី​ថ្ងៃទី 22 ឧសភា។ យោងតាម​លោក Gates ជំនួយការ AI អាចយ​ល់ពី​តម្រូវការ និង​ទម្លាប់​របស់​អ្នកប្រើប្រាស់ ជួយ​ធ្វើ​ការឱ្យ​ពួកគេ​នៅក្នុង «ការ​ចូល​ប្រើ​​អ៊ី​ន​ធើ​ណិ​ត និង​អានអ្វីៗដែល​កន្លងមក​ធ្លាប់​​ត្រូវការ​ពេល​ច្រើន»។ បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ និង​ក្រុមហ៊ុនថ្មីៗ មានឱកាស​ស្មើគ្នា​ក្នុងការ​អភិវឌ្ឍ​ប្រភេទ AI អនាគត​នេះ។ លោក Gates អះអាងថា នឹង​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​អាច​នាំយក​ជំនួយការ AI មកប្រើប្រាស់​ទូលំទូលាយ ខណៈដែល​បណ្ដា​ក្រុមហ៊ុន​បន្ត​បំពាក់ Generative AI មានដូចជា ChatGPT … Read more

រថយន្ត​អគ្គិសនី​កៅអី​បី​ជួរ​របស់ Ford ធ្វើដំណើរ​បាន 563 គីឡូម៉ែត្រ

នៅ​ដើមខែ​នេះ អគ្គនាយក​ប្រតិបត្តិ​របស់ Ford Motor Company លោក Jim Farley បានប្រកាសថា ក្រុមហ៊ុន​មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ SUV 7 កៅអី។ លោក Jim Farley និយាយថា គំនិត​ស្ដីពី​រថយន្តអគ្គិសនី​​កៅអី​បី​ជួរ​នឹង​បង្កើតបាននូវ​​ភាពខុសប្លែក​សម្រាប់​រថ​យន្ត​អគ្គិសនី​របស់ Ford នៅ​ក្នុង​ទីផ្សារ​។ បច្ចុប្បន្ន ព័ត៌មាន​ស្ដីពី​រថយន្ត​អគ្គិសនី 7 កៅអី​របស់ Ford ត្រូវបាន​បញ្ចេញខ្លះៗហើយ។ «ប្រធាន​ផ្នែក​បច្ចេកវិទ្យា និង​អភិវឌ្ឍ​ផលិតផល​របស់ Ford គឺ Doug Field បាន​ចែករំលែក​ព័ត៌មាន​ខ្លះ​អំពី Ford EV។ គាត់​ប្រាប់ថា រថយន្ត​ប្រភេទ SUV កៅអី​បី​ជួរ​នេះ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2025 ដែល​អាចធ្វើ​ដំណើរ​បាន 563 គីឡូម៉ែត្រ» អ្នកយកព័ត៌មាន​រប​ស់ទំ​ព័រ Autonews បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។ ចំណែក​ទំព័រ Electrek ក៏បាន​រាយការណ៍​ថា រថយន្ត​អគ្គិសនី​ប្រភេទ SUV កៅអី​បី​ជួរ​របស់ Ford អាច​បើកបរ​ក្នុង​ល្បឿន 120 … Read more

អនាគត​បេក្ខភាព​ប្រធាន​ FAT របស់​ថៃ​៖ «បើ​ថៃ​មិន​បាន​ចូល​រួម​ World Cup ខ្ញុំ​នឹង​លាលែង​ពី​តំណែង»

អតីត​កីឡាករ​ឆ្នើម Piyapong Pew On ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​សម្រាប់​តំណែង​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​របស់​ប្រទេស​ថៃ​។ យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ បើ​ទោះ​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ថៃ (FAT) ត្រូវ​ធ្វើ​ឡើង​នៅ​​ខែ​មេសា ឆ្នាំ 2024 ប៉ុន្តែ​ស្ថានការណ៍​ប្រែ​ប្រួល​នៅ​មុន​ការ​បោះ​ឆ្នោត​នេះ កំពុង​តែ​ឡើង «​កម្ដៅ​»។ Piyapong Pew On ដែល​ជា​អតីត​កីឡាករ​ឆ្នើម​របស់​បាល់​ទាត់​ថៃ នឹង​ក្លាយ​ជា​​បេក្ខភាព​​​សម្រាប់​​តំណែង​នេះ​។ ចែក​រំលែក​អំពី​ការ​សម្រេច​ចិត្ត​ខាងលើ លោក Piyapong Pew On បាន​បង្កការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​ប្រកាស​ថា នឹង​លាលែង​ពី​តំណែង​ បើ​សិន​មិន​អាច​ជួយ​ឱ្យ​បាល់​ទាត់​ថៃបាន​​ចូល​រួម​ប្រកួត​នៅ​ World Cup។ «… ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​កាន់​តំណែង​ប្រធាន​ FAT​។ បើ​សិន​សមាជិក​ សមាជិកា​គាំទ្រ​ ខ្ញុំ​សន្យា​ចំពោះ​គ្រប់​គ្នា​ថា នឹង​បំពេញ​កាតព្វកិច្ច​ក្នុង​រង្វង់​បួន​ឆ្នាំ​។ បើ​សិន​ក្រុម​ជម្រើស​ជាតិ​ថៃ​មិន​បាន​ចូល​រួម​ World Cup ខ្ញុំ​នឹង​លាលែង​ពី​តំណែង​ ហើយ​ធ្វើ​កិច្ច​ការ​ក្នុង​វិស័យ​បាល់​ទាត់​ជាមួយ​នឹង​តួនាទី​ផ្សេង» អតីត​កីឡាករ​ឆ្នើម​របស់​ប្រទេស​ថៃ លោក Piyapong Pew On អះអាង​ដូច្នេះ​។ លោក Piyapong Pew On បញ្ជាក់​ថា លោក​មិន​ប្រជែង​ដើម្បី​មុខ​​តំណែង​ ប៉ុន្តែ​លោក​មាន​ភាព​ម៉ឺង​ម៉ាត់​ដោយ​រំពឹង​ថា​នឹងអភិវឌ្ឍ​ និង​បង្កើត​វប្បធម៌​បាល់​ទាត់​ថៃ​ទៅ​តាម​ស្មារតី​ … Read more

SpaceX ធ្វើតេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

(សហរដ្ឋ​អាម៉េរិក) – SpaceX កំពុង​ពិសោធ​បច្ចេកវិទ្យា​ដែល​ជួយ​ពង្រឹង​ផ្ទៃ​​ខាង​ក្រោម​នៃ​ប្រព័ន្ធ​ទម្រ​ដើម្បី​អាច​ទ្រាំទ្រ​កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន​រុញច្រាន​រ៉ុក្កែត Starship នៅពេល​បាញ់​បង្ហោះម្ដងៗ។ ប្រព័ន្ធ​ទម្រ​នៅ​មូលដ្ឋាន Starbase របស់ SpaceX ក្នុង​​តំបន់ Texas ខាងត្បូង បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ក្នុងការ​បាញ់​បង្ហោះ​សាកល្បង​ដំបូង​របស់​យាន Starship ដែលជា​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត កាលពី​ថ្ងៃទី 20 មេសា 2023។ កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន Raptor ចំនួន 33 គ្រឿង​នៅ​ជាន់​ក្រោម​បង្អស់​របស់ Starship បាន​ទម្លុះ​ជា​រណ្ដៅ​នៅ​ខាងក្រោម​ជើង​របស់​​ប្រព័ន្ធ​ទម្រ ធ្វើឱ្យ​ផ្ទាំង​បេតុង​ត្រូវ​បែកបាក់ និង​ប៉ើង​ចេញ​ឆ្ងាយ​ពី​កន្លែង​ដើម។ មួយថ្ងៃ​ក្រោយ​ការបាញ់​បង្ហោះ​សាកល្បង​ខាងលើ SpaceX ក៏បាន​ឱ្យដឹងថា ពួកគេ​កំពុង​រក​វិធី​បង្កើត​ខែល​ទប់​ទល់នឹង​បញ្ហានេះ​។ ការប្រឹងប្រែង​រក​វិធី​ទប់ទល់​ក៏បាន​ចាប់ផ្ដើម​តាំងពី​បី​ខែ​មុន។ ប្រព័ន្ធ​ខែល​នេះ​មិនទាន់​បាន​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​សម្រាប់​ការបាញ់​បង្ហោះ​កាលពី​ថ្ងៃទី 20 មេសា ប៉ុន្តែ SpaceX នៅតែ​សម្រេចចិត្ត​ធ្វើតេស្ត ព្រោះ​យល់ថា ស្រទាប់​បេតុង​ខាងក្រោមប្រព័ន្ធ​​ជើង​ទម្រ Starship អាច​ទ្រាំទ្រ​ការបាញ់​បង្ហោះ​បាន​ពីរលើក។ ក៏ប៉ុន្តែ បញ្ហា​នៅតែ​កើតឡើង ដូច្នេះ SpaceX ក៏​បង្កើន​សកម្មភាព​ដើម្បី​បង្ហើយ​កិច្ចការ​បង្កើត​ខែល​ការពារ​ដែល​ធ្វើ​ពី​ដែកថែប។ ថ្មីៗនេះ SpaceX បាន​ពិសោធ​កម្លាំង​របស់​ខែល​ទប់ទល់​កំណែ​ដំបូង ដោយ​ការប្រើប្រាស់​កម្លាំង​របស់​ម៉ាស៊ីន Raptor មួយគ្រឿង។ … Read more

យន្តហោះ​អវកាស​ដ៏​អាថ៌កំបាំង​របស់​ចិន បង្ហោះ​វត្ថុ «សម្ងាត់» ទៅ​ក្នុង​គន្លង​គោចរ

យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​យុទ្ធសាស្ត្រ​នៅ​សហរដ្ឋ​អាម៉េរិក យន្តហោះ​អវកាស​ប្រើប្រាស់​ឡើងវិញ​របស់​ប្រទេស​ចិន បាន​បង្ហោះ​វត្ថុ​មួយ​ចូលទៅក្នុង​គន្លង​គោចរ​កាលពី​ខែតុលា ឆ្នាំ 2022។ ក្រោយ​រយៈពេល 9 ខែ​នៅលើ​គន្លង​គោចរ យន្តហោះ​អវកាស​ដ៏​អាថ៌កំបាំង​របស់​ប្រទេស​ចិន​ក៏បាន​ចុះចត ជួយ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជាមួយ​ក្នុងចំណោម​ប្រទេស​ដ៏​តិចតួច​ដែល​បាន​បាញ់​បង្ហោះ និង​បញ្ជា​ឱ្យ​ចុះចត​ដោយ​ជោគជ័យ​នូវ​យន្តហោះ​អវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ។ យន្តហោះ​អវកាស​នេះ​បាន​ត្រលប់​មកកាន់​ផែនដី​វិញ​កាលពី​ព្រឹក​ថ្ងៃទី 08 ឧសភា 2023 បន្ទាប់ពី​ស្ថិតនៅលើ​គន្លង​គោចរ​អស់​រយៈពេល 276 ថ្ងៃ យូរ​ជាង 100 ដង ធៀប​នឹង​ជើងហោះហើរ​ដំបូង​កាលពី​ជិត 3 ឆ្នាំមុន។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ចិន​មិនបាន​ប្រកាស​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​យន្តហោះ​អវកាស​នេះទេ។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 20 ឧសភា។ Kevin Pollpeter អ្នកវិទ្យាសាស្ត្រ​ប្រចាំ​មជ្ឈមណ្ឌល​វិភាគ​ផ្នែក​ទ័ពជើងទឹក​របស់​ស​ហរ​ដ្ឋ​អាម៉េរិក ឱ្យដឹងថា យន្តហោះ​អវកាស​របស់​អាម៉េរិក Boeing X-37B ដែល​បាន​បង្ហាញខ្លួន​កាលពី​ឆ្នាំ 2010 អាចជា​កត្តា​ជំ​រុញឱ្យ​រដ្ឋាភិបាល​ចិន​អភិវឌ្ឍ​យន្តហោះ​អវកាស​ផ្ទាល់ខ្លួន។ ដូច​ទៅនឹង Boeing X-37B យន្តហោះ​អវកាស​របស់​ចិន​ទំនងជា​មិនមាន​មនុស្ស​បើកបរ និង​តូច។ វា​ប្រហែលជា​បាន​ហោះហើរ​លើកដំបូង​កាលពី​ខែកញ្ញា 2020 និង​ចុះចត​វិញ​ក្រោយ​ការហោះហើរ​បាន 2 ថ្ងៃ។ បេសកកម្ម​ថ្មី​បំផុត​របស់​យន្តហោះ​អវកាស​ចិន ចាប់ផ្ដើម​ពី​ខែសីហា … Read more