Destinus អភិវឌ្ឍយន្តហោះល្បឿនលឿនជាងសំឡេងដើរដោយឥន្ធនៈអ៊ីដ្រូសែន
ក្រុមហ៊ុន Destinus រចនាយន្តហោះល្បឿនលឿនជាងសំឡេងដំណើរការដោយអ៊ីដ្រូសែន អាចហោះពី Frankfurt ទៅកាន់ Sydney ដោយប្រើពេលតែជាងបួនម៉ោង ឬពី Memphis ទៅកាន់ Dubai ដោយស៊ីពេលតែ 3.5 ម៉ោង។ រចនារបស់ Destinus គឺយន្តហោះអ៊ីដ្រូសែនមានល្បឿនលឿនជាងសំឡេងប្រាំដង ជួយកាត់បន្ថយពេលវេលាធ្វើដំណើរបាន ¼ ធៀបនឹងយន្តហោះពាណិជ្ជកម្មបច្ចុប្បន្ន។ នេះបើតាម CNN ចុះផ្សាយកាលពីថ្ងៃទី 04 ឧសភា។ មានទីស្នាក់ការកណ្ដាលនៅប្រទេសស្វ៊ីស និងមានបុគ្គលិក 120 នាក់នៅអេស្ប៉ាញ បារាំង និងអាល្លឺម៉ង់ ក្រុមហ៊ុន Destinus ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2021 មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ យន្តហោះគំរូដំបូងចំនួនពីរកំណែរបស់ក្រុមហ៊ុននេះ បានហោះហើរសាកល្បងដោយជោគជ័យ និងជិតហោះសាកល្បងដោយប្រើប្រាស់អ៊ីដ្រូសែន។ តាមគម្រោង យន្តហោះគំរូដំបូងទីបីគឺ Destinus 3 នឹងហោះសាកល្បងនៅចុងឆ្នាំនេះ។ Destinus ជ្រើសរើសអ៊ីដ្រូសែនធ្វើជាឥន្ធនៈ ក៏ព្រោះតែវាជាថាមពលកកើតឡើងវិញ ហើយការចំណាយក្នុងការផលិតឥន្ធនៈនេះក៏កាន់តែទាប ថ្វីបើយន្តហោះអ៊ីដ្រូសែនកំពុងស្ថិតក្នុងដំណាក់កាលដំបូងៗ ខណៈម៉ាស៊ីនប្រតិកម្មអ៊ីដ្រូសែនក៏នៅមិនទាន់ត្រូវបានប្រើក្នុងវិស័យពាណិជ្ជកម្ម។ «យើងកំពុងប្រឹងប្រែងហោះពីអឺរ៉ុបទៅកាន់អូស្ត្រាលីក្នុងល្បឿន Mach 5 (6,174 … Read more