កំពូល​កីឡាការិនី​បាល់ទាត់​ 10 ​រូប​នៅ World Cup នារី 2023

ទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញ​បញ្ជី​ឈ្មោះ​កំពូល​កីឡាការិនី​បាល់ទាត់​ចំនួន 10 រូប​ដែល​ត្រូវបាន​គេ​រំពឹង​ច្រើនជាងគេ​នៅ World Cup នារី 2023 ក្នុងនោះ​មាន​ទាំង Alex Morgan និង Marta ផងដែរ។ Alex Morgan បាន​ជួយ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ដណ្ដើមបាន​តំណែង​ជើងឯក World Cup នារី​ចំនួន​ពីរលើក ហើយ​ឆ្នាំនេះ​គឺជា​លើក​ទី​បួន​ដែល​នាង​ចូលរួម​ប្រកួត។ Alex Morgan ដណ្ដើមបាន​មេដាយមាស​នៅ​អូឡាំពិក​ចំនួន​មួយគ្រឿង និង​ជា​កីឡាការិនី​បាល់ទាត់​ដែល​ឆ្នើម​ជាងគេ​គ្រប់​សម័យកាល។ ការប្រកួត​នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់នា​ពេល​ខាងមុខ​នឹង​អាចជួយ​ឱ្យ​កីឡាការិនី​រូបនេះ​មានឱកាស​បង្កើត​កំណត់ត្រា​ដណ្ដើមបាន​ជើងឯក World Cup ចំនួន​បី​ជា​បន្តបន្ទាប់ ដែល​នេះ​មិនទាន់មាន​កីឡាករ​រូប​ណា​អាចធ្វើ​បាន។ ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំ​រូបនេះ ដណ្ដើមបាន​ពានរង្វាន់​អន្តរជាតិ​ចំនួន 11 និង​ពានរង្វាន់​ជើងឯក Champions League ជាមួយនឹង​ក្លឹប Lyon។ កំពូល​កីឡាការិនី​មួយរូប​ផ្សេងទៀត​ដែល​នឹងត្រូវ​ប្រកួត​នៅ World Cup 2023 គឺ​ខ្សែប្រយុទ្ធ Christine Sinclair តំណាងរបស់​​កាណាដា។ ពុំទាន់​មាន​កីឡាករ កីឡាការិនី​ណា​ម្នាក់​ដែល​រកបាន​គ្រាប់​បាល់​ច្រើន​ដូច Sinclair សម្រាប់​ក្រុម​ជម្រើសជាតិ។ Sinclair … Read more

យាន​ជំនិះ​ដំណើរការ​ដោយ​អ៊ីដ្រូសែន បរបាន​ជិត 2,500 គីឡូម៉ែត្រ​ដោយ​មិន​បន្ថែម​ឥន្ធនៈ

(ហូ​ឡង់) – យានជំនិះ​អ៊ីដ្រូសែន Eco-Runner XIII របស់​សាកលវិទ្យាល័យ TU Delft បរបាន​ចម្ងាយ 2,488 គីឡូម៉ែត្រ ស៊ី​ឥន្ធនៈ​អស់មិន​ដល់​មួយ​លីត្រ។ ក្រុមនិស្សិត​មកពី​សាក​ល​វិទ្យាល័យ TU Delft បង្ហាញ​យានជំនិះ​គំរូ​ថ្មី​បំផុត​ដែលមាន​ឈ្មោះថា Eco-Runner XIII ដែល​អភិវឌ្ឍ​ពី​​យាន​គំរូ​ខ្នាតតូច​ដែល​ដំណើរការ​ដោយ​​អ៊ីដ្រូសែន Eco-Runner កាលពី​ខែឧសភា 2023។ យានជំនិះ​នេះ​បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness ស្ដីពី​ចម្ងាយ​ផ្លូវ ​មួយខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​កំណត់​ត្រា​ចាស់​បាន​បង្កើត​ឡើង​។ Eco-Runner ត្រូវបាន​រចនា​ឡើង​ដើម្បី​សន្សំសំចៃ​ឥន្ធនៈ​ឱ្យ​បាន​ខ្ពស់ជាង 100 ដង ធៀប​នឹង​រថយន្ត​ប្រើប្រាស់​ប្រេងសាំង។ នេះ​បើ​យោងតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។ ការ​បំបែក​កំណត់ត្រា​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី 22 មិថុនា 2023។ ថ្ងៃ​បន្ទាប់ ចាប់ពី​ម៉ោង 04 ទៀត​ភ្លឺ យាន Eco-Runner XIII ចាប់ផ្ដើម​បរ​ជុំវិញ​ទីតាំង​ធ្វើតេស្ត ក្នុង​ល្បឿន 45 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ជិត​ទ្វេដង បើ​ធៀប​នឹង​យាន … Read more

Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល Fiesta ដើម្បី​ទុក​កន្លែង​ឱ្យ SUV Explorer អគ្គិសនី

Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល​ដែល​លក់ដាច់​បំផុត Fiesta ដើម្បី​ត្រៀម​សម្រាប់​អនាគត​ដែល​ដំណើរការ​ដោយ​អគ្គិសនី​ទាំងស្រុង នោះ​គឺ​រថយន្ត SUV Explorer អគ្គិសនី​ដែល​ផលិត​នៅ​អាល្លឺម៉ង់​។ យោងតាម Autocar ម៉ូ​ដែល Fiesta ចុងក្រោយ​នឹង​ចាក​ចេញពី​រោងចក្រ​ដំឡើង​នៅ​ថ្ងៃទី 07 កក្កដា​ខាងមុខ។ ក្រោយ​រយៈ​ពេល 47 ឆ្នាំ និង 8 ជំនាន់ យុគសម័យ Fiesta កំពុងតែ​ត្រូវបាន​បញ្ចប់​ដើម្បី​ទុក​កន្លែង​ឱ្យ​រថយន្ត​អគ្គិសនី។ ឥរិយាបថ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​អាម៉េរិក​នេះ​ប្រកាសថា Ford នឹង​ក្លាយជា​យីហោ​ផលិត​រថយន្ត​អគ្គិសនី​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​នៅ​អឺរ៉ុប​គិត​ត្រឹម​ឆ្នាំ 2030 តទៅ។ Ford នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ចំនួន 9 ម៉ូ​ដែល​សម្រាប់​ឆ្នាំ 2024។ Ford ក៏បាន និង​កំពុង​សហការ​ជាមួយ Volkswagen ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 1.2 លាន​គ្រឿងក្នុង 6 ខែ​ខាងមុខ។

ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។ កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។ យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។ ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។ រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។ ដូច្នេះ Thai Hung … Read more

បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

រថភ្លើង​បណ្ដែត​ខ្លួន​សៀង​ហៃ​របស់​ប្រទេស​ចិន ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នាបច្ចុប្បន្ន។ រថភ្លើង​សាធារណៈ​ដែលមាន​ល្បឿន​លឿន​ជាងគេ​បង្អស់​លើ​ពិភពលោក គឺ​រថភ្លើង​បណ្ដែត​ខ្លួន (Maglev Train) សៀង​ហៃ (Shanghai maglev train) របស់​ប្រទេស​ចិន ដែល​ផលិតឡើង​ដោយយោង​តាម​បច្ចេកវិទ្យា​របស់​អាល្លឺម៉ង់។ វា​ធ្វើដំណើរ​ទៅមុខ​ដោយ​កម្លាំង​មេដែក​អគ្គិសនី​ដែល​អនុញ្ញាតឱ្យ​វា​បណ្ដែត​ខ្លួន​ផុតពី​ផ្លូវដែក។ រថភ្លើង​នេះ​ធ្វើដំណើរ​នៅក្នុង​ទីក្រុង​សៀង​ហៃ និង​ចំណាយពេល 7.5 នាទី​ក្នុងការ​ធ្វើដំណើរ 30 គីឡូម៉ែត្រ ដោយមាន​ល្បឿន 460 គីឡូម៉ែត្រ/ម៉ោង។ លំដាប់​ទី​ពីរ​គឺ​រថភ្លើង CR400 Fuxing របស់​ប្រទេស​ចិន ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 350 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំណែក​លំដាប់​ទី​បី​វិញ គឺ​រថភ្លើង ICE3 នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 330 គីឡូម៉ែត្រ/ម៉ោង។ រីឯ​ទី​បួន​វិញ បាន​ទៅលើ​រថភ្លើង TGV នៅ​ប្រទេស​បារាំង ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 320 គីឡូម៉ែត្រ/ម៉ោង ស្មើនឹង​រថភ្លើង E5 របស់​ប្រទេស​ជប៉ុន និង Al Boraq របស់​ម៉ារ៉ុក។ និង​បន្ទាប់​មក​គឺ​ AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 … Read more

ម៉ូតូ​អគ្គិសនី Yadea F 200 ABS ជា​ផលិតផល​សហការ​ជាមួយ Porsche

ម៉ូតូ​អគ្គិសនី​ថ្មី​របស់​ក្រុមហ៊ុន Yadea សហការ​ជាមួយ​ក្រុមហ៊ុន Porsche បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 14.7 សេះ អាច​ជិះ​បាន​ចម្ងាយ 129 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​មួយ​ពេញ។ ក្រុមហ៊ុន​ផលិត​ម៉ូតូ​ចិន Yadea បានបង្ហាញ​ម៉ូតូ​អគ្គិសនី​ម៉ូ​ដែល F 200 ABS មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ម៉ូតូ​សាំង 125cc។ ម៉ូតូ​នេះ​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 14.7 សេះ, កម្លាំង​រមួល​កង់ 235 Nm ជួយ​ឱ្យ​បង្កើនល្បឿន​ពី 0-50 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើពេល​តែ 2.5 វិនាទី ហើយ​អាចធ្វើ​ដំណើរ​បាន 100 គីឡូម៉ែត្រ/ម៉ោង និង​រត់​បាន​ចម្ងាយ 129 គីឡូម៉ែត្រ​បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ។ ក្រៅពី​កម្លាំង ចំណុច​ពិសេស​ផ្សេងទៀត​របស់ Yadea F 200 ABS គឺ​រូបរាង។ ក្រុមហ៊ុន​ចិន Yadea និយាយថា F 200 ABS របស់​ខ្លួន​គឺ​ជា​ផលិត​ផល​ដែល​​កើត​ចេញ​ពី​កិច្ច​​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Porsche​។ រូបរាង​របស់​ម៉ូតូ​នេះ​​យក​តាម​​​គំនិត​នៅក្នុង​កិច្ចការ​ឆ្លាក់ រួម​ផ្សំ​នឹង​​ចំណុច​លេចធ្លោ​​របស់​​រថយន្ត Porsche។ … Read more

តាក់ស៊ី​ហោះ​អគ្គិសនី​ល្បឿន 300 គី​ឡ​ម៉ែត្រ/ម៉ោងរបស់​ហូឡង់ នឹង​កែ​ប្រែ​វិស័យ​អាកាសចរណ៍​

(ហូ​ឡង់) – តាក់ស៊ី​ហោះ Electron 5 ដែល​អាច​ដឹក​អ្នកដំណើរ​បាន 5 នាក់ ដំណើរ​ទាំងស្រុង​ដោយ​ថាមពល​អគ្គិសនី និង​ហោះហើរ​បាន​ចម្ងាយ 750 គីឡូម៉ែត្រ។ បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​បច្ចុប្បន្ន តែងតែ​ជា​អ្នកកំណត់​កាលវិភាគ​នៃ​ជើងហោះហើរ និង​គោលដៅ​ដែល​ត្រូវ​ចុះចត។ ក៏ប៉ុន្តែ ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់​ហូ​ឡង់ Electron Aviation បំបែក​ការកំណត់​នេះ នៅពេល​ផ្ដល់​បណ្ដាញ​ជើងហោះហើរ​មួយ​ដែល​អនុញ្ញាតឱ្យ​អ្នកដំណើរ​ជ្រើស​រើស​ពេលវេលា និង​ទីតាំង​ហោះហើរ​ដោយ​សេរី។ Electron Aviation ក៏​សហការ​ជាមួយ​ព្រលានយន្តហោះ Twente ដើម្បី​ផ្ដល់​ការហោះហើរ​ដែល​មិន​បំ​ភាយ​ឧស្ម័ន​កាបូន ដោយ​ប្រើប្រាស់​ Electron 5 ដែលជា​យន្តហោះ​តាក់ស៊ី​ដំណើរការ​ដោយ​អគ្គិសនី​ទាំង​ស្រុង​ នៅ​ឆ្នាំ 2027។ Electron 5 អាច​ដឹក​អ្នកដំណើរ​បាន 5 នាក់។ ភាគី​ក្រុមហ៊ុន​បាន​អះអាងថា យន្តហោះ​អគ្គិសនី​នេះ​នឹង​នាំមក​នូវ​ផាសុកភាព និង​បទពិសោធន៍​ល្អ​ដល់​អតិថិជន។ នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​ថ្ងៃទី 30 ឧសភា 2023។ យន្តហោះ​អគ្គិសនី​នេះ​មាន​បង្អួច​ដែល​អាច​មើលឃើញ​គ្រប់​ទិស ជួយ​ឱ្យ​អ្នកដំណើរ​គយគន់​ទេសភាព​ខាងក្រៅ​បាន​ដោយ​ងាយ។ Electron 5 ក៏​បំពាក់​ម៉ូ​ទ័​រ​បម្រុង​នៅ​ខាងក្រោយ​ដើម្បី​ធានា​សុវត្ថិភាព​ក្នុងពេល​ហោះហើរ​។ កៅអី​ក្នុង​យន្តហោះ​នេះ​អាច​​បត់បែន​បាន​ល្អ​ ជួយ​ឱ្យ​ឱ្យ​អ្នកដំណើរ​រៀបចំ​កន្លែង​អង្គុយ​បាន​តាមចិត្ត។ … Read more

រដ្ឋធានី​របស់​រុស្ស៊ី​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​​លើកដំបូង ក្រោយ​សង្គ្រាមលោកលើកទី​ពីរ

យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ហោះ​ទៅបុក​អគារ​មួយ​ខ្នង​នៅ​រដ្ឋធានី​មូ​ស្គូរបស់​ប្រទេស​រុស្ស៊ី បង្ក​ការខូចខាត​ស្រាល និង​ធ្វើឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស។ មន្ត្រី​នៅ​មូ​ស្គូ ថ្ងៃនេះ​បានឱ្យដឹងថា UAV មួយគ្រឿង​បាន​វាយប្រហារ​ជាន់​លើ​របស់​អគារ​មួយ​នៅ​ភាគ​អាគ្នេយ៍​របស់​រដ្ឋធានី។ UAV មួយគ្រឿង​ផ្សេងទៀត​ក៏​ហោះ​ទៅបុក​អគារ 24 ជាន់មួយ​​នៅ​តំបន់​ដដែល។ មនុស្ស​នៅក្នុង​អគារ​ទាំងពីរ​ដែល​ស្ថិតក្នុង​ក្រុង Profsoyuznaya ភាគ​អាគ្នេយ៍​របស់​មូ​ស្គូ​ ត្រូវបាន​ជម្លៀស។ អភិបាលក្រុង​មូ​ស្គូ Sergey Sobyanin ឱ្យដឹងថា អគារ​មួយចំនួន​រង​ការខូចខាត​ស្រាល និង​មនុស្ស​ពីរ​នាក់​រងរបួស ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ។ ក្រសួងការពារជាតិ​រុស្ស៊ី ក្រោយមក​បាន​ចោទថា អ៊ុយ​ក្រែ​ន​គឺជា​អ្នក​នៅ​ពីក្រោយ​ករណី​វាយប្រហារ​នេះ បើ​ទោះ​មិនបាន​បង្ហាញ​ភស្ដុតាង។ ក្រសួង​នេះ​បញ្ជាក់ថា UAV ចំនួន 8 គ្រឿង​បាន​ចូលរួម​ការវាយប្រហារ ហើយ​ស្ទើរ​តែ​ទាំង​អស់​​​ត្រូវបាន​រុស្ស៊ី​បាញ់​ទម្លាក់។ តំណាងរាស្ត្រ​រុស្ស៊ី Maxim Ivanov និយាយថា នេះ​គឺជា «ការវាយប្រហារ​ធ្ងន់​ធ្ងន់​បំផុត​មកលើ​មូ​ស្គូ រាប់​ចាប់តាំងពី​ការវាយប្រហារ​របស់​ហ្វា​ស៊ី​ស​អាល្លឺម៉ង់​ក្នុង​សង្គ្រាមលោកលើកទីពីរ»។ មួយរយៈ​ពេល​ចុង​ក្រោយនេះ ទឹកដី​របស់​រុស្ស៊ី កើតមាន​ការវាយប្រហា​រ​មួយចំនួន ហើយ​រុស្ស៊ី​តែងតែ​ទម្លាក់កំហុស​លើ​អ៊ុយ​ក្រែ​ន។ ចំណែក​ទីក្រុង​កៀវ​វិញ ក៏​មិន​ទទួលស្គាល់​ការវាយប្រហារ​ណាមួយ​នៅ​ខាងក្នុង​ទឹកដី​របស់​រុស្ស៊ី៕

Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

សារព័ត៌មាន Handelsblatt របស់​អាល្លឺម៉ង់ ឱ្យដឹងថា បានទទួល​ទិន្នន័យ​ទំហំ 100 GB របស់ Tesla ពី​ប្រភព​អនាមិក ក្នុងនោះ​មាន​ផ្ទុក​ព័ត៌មាន​របស់​មនុស្ស​ចំនួន 100,000 នាក់។ ឯកសារ​ដែលមាន​ផ្ទុក​បញ្ជី​ឈ្មោះ​របស់​​បុ​គ្គលិក​​ចាស់ និង​បច្ចុប្បន្ន​ប្រហែល 100,000 នាក់​របស់ Tesla ក្នុងនោះ​ក៏មាន CEO Elon Musk អម​នឹង​លេខ​របប​សន្តិសុខ​សង្គម អាស័យដ្ឋាន​សារ​អេ​ឡិច​ត្រូវ​និ​ច លេខ​ទូរស័ព្ទ ប្រាក់ខែ​បុគ្គលិក ព័ត៌មាន​ធនាគារ​របស់​អតិថិជន និង​ទិន្នន័យ​សម្ងាត់​ស្ដីពី​ការផលិត ការតវ៉ា​ពី​អតិថិជន។ល។ រឿង​ដែល Tesla បណ្ដោយ​ឱ្យមាន​ករណី​បែកធ្លាយ​ព័ត៌មាន​នេះ​គឺជា​ការ​​រំលោភ​លើ​ការកំណត់​ស្ដីពី​ការការពារ​ទិន្នន័យ​រួម​របស់​ទ្វីបអឺរ៉ុប (GDPR) ហើយ​អាច​នាំឱ្យ Tesla រង​ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ។ យោងតាម​ទំព័រ Handelsblatt មេធាវី​របស់ Tesla និយាយថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទង្វើ​របស់​អតីត​បុគ្គលិក​ម្នាក់​ដែល​មិន​ពេញ​ចិត្តនឹង​​ចំណាត់​ការ​ក្រុមហ៊ុន​នេះ។ Dagmar Hartge មេដឹកនាំ​មួយរូប​នៅ​ការិយាល័យ​ការពារ​ទិន្នន័យ​នៅ Brandenburg ជាទី​តាំង​នៃ​​រោងចក្រ Gigafactory របស់ Tesla បាន​អះអាងថា ការ​បែកធ្លាយ​នេះ​គឺមាន​ទ្រង់ទ្រាយ​ធំ​ណាស់។ ជា​ផ្លូវ​ការ ភាគី​ខាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla … Read more

Volkswagen ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​ទិញ​សប​វ៉ែ​រ​សម្រាប់​រថយន្ត​អគ្គិសនី

Volkswagen បាន​ចរចា​ដើម្បី​ទិញ​សប​វ៉ែ​រ​ផ្នែក​រថយន្ត​អគ្គិសនី​ពី​ក្រុមហ៊ុន Huawei ដោយ​សង្ឃឹមថា នឹង​ដណ្ដើមបាន​ចំណែក​ទីផ្សារ​ធំ​ជាង​មុន ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន។ យោងតាម​របាយការណ៍​របស់ Financial Times ដែល​បាន​ចុះផ្សាយ​នា​ថ្ងៃនេះ ក្រុមហ៊ុន​អន្តរជាតិ​អាល្លឺម៉ង់ Volkswagen បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន Huawei ដើម្បី​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុម​នេះ​នៅក្នុង​រថយន្ត​របស់ខ្លួន។ ប្រភពព័ត៌មាន​ខ្លះ​ថា VW ក៏បាន និង​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន​ដទៃ ទាក់ទង​នឹង​រឿង​ទិញដូរ​នេះដែរ។ Volkswagen គឺជា​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅ​ប្រទេស​ចិន ប៉ុន្តែ​បែរជា​អន់ថយ​នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី បើ​ធៀប​នឹង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ចិន ពិសេស​គឺ BYD។ ប៉ុន្តែ បច្ចុប្បន្ន VW ត្រូវបាន​គេ​មើលឃើញ កំពុង​សកម្ម​ខ្លាំង​នៅក្នុង​ការ​ងាក​ទៅរក​ទីផ្សារ​រថយន្ត​អគ្គិសនី៕

អគារ​សង់​ដោយ​ការ​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប ប្រើពេល​ស្ថាបនា​​តែ 140 ម៉ោង

(អាល្លឺម៉ង់) – អគារ​ដែល​មាន​បណ្ដោយ​ 55 ម៉ែត្រ ទទឹង 11 ម៉ែត្រ និង​កម្ពស់ 9 ម៉ែត្រ គ្រោង​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ​ប្រើប្រាស់​កម្មករ​ពីរ​នាក់ និង​ប្រើពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ គម្រោង​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ ត្រូវបាន​បញ្ជាក់ថា ជា​សំណង់​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប។ ជាធម្មតា ការ​សាង​សង់​​អគារនីមួយៗគឺ​ត្រូវ​ប្រើប្រាស់​កម្មករ​យ៉ាងហោច​ក៏​ប្រាំ ឬ​ដប់​នាក់ ប៉ុន្តែ ការស្ថាបនា​អគារ​បោះពុម្ព 3D នេះ មាន​បុគ្គលិក​​​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ កម្មករសំណង់​នៅទីនេះ​គឺជា​រ៉ូ​បូត​ដែល​ធ្វើការ​ទៅតាម​គម្រោង​ដែល​បាន​កំណត់​​នៅលើ​កុំព្យូទ័រ។ តាម​ផែនការ គម្រោង​នេះ​នឹងត្រូវ​សាងសង់​រួចរាល់​ក្នុង​រយៈពេល 140 ម៉ោង។ នៅពេល​រួចរាល់ អគារ​នេះ​នឹងមាន​ទំហំ​ប្រហែល 55 ម៉ែត្រ x 11 ម៉ែត្រ x 9 ម៉ែត្រ។ លោក Hans-Joerg Kraus ដែលជា​នាយក​ប្រតិបត្តិ​របស់ Kraus Gruppe ឱ្យដឹងថា «ខ្ញុំ​គិតថា បច្ចេកវិទ្យា​បោះពុម្ព 3D មាន​អនាគត​ប្រកបដោយ​សក្ដានុពល។ …នៅទីនេះ យើង​កំពុង​ប្រឹងប្រែង​ស្វែងយល់​ឱ្យដឹងថា នេះ​ជា​ផលិតផល​ដែល​ឆ្ពោះទៅកាន់​អនាគត … Read more

រុស្ស៊ី ប្រារព្ធ​ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះ​នៅថ្ងៃនេះ

ព្រឹត្តិការណ៍​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ​របស់​រុស្ស៊ី គ្រោង​នឹងធ្វើ​ឡើង​នៅ​ល្ងាច​នេះ​នៅឯ​ទីលាន​ក្រហម ដោយមាន​ការចូលរួម​របស់​ទាហាន​រុស្ស៊ី​ជាង 10,000 នាក់ រួម​នឹង​អាវុធ​នានា​​របស់​ប្រទេស​នេះ។ ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ 78 ឆ្នាំ​នៃ​ថ្ងៃ​​កងទ័ព​ក្រហម​សូ​វៀត បាន​ផ្ដួល​រំលំ​របប​ហ្វា​ស៊ី​ស​អាល្លឺម៉ង់ បញ្ចប់សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ (Great Patriotic War) នេះ​ នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 10 ថ្ងៃទី 09 ឧសភា (ម៉ោង​ប្រហែល 14 នៅ​កម្ពុជា) នៅ​ទីលាន​ក្រហម (Red Square) ក្នុង​រដ្ឋធានី​មូ​ស្គូ។ ទាហាន​រុស្ស៊ី​ជាង 10,000 នាក់ រួម​នឹង​អង្គភាព​អាវុធ​ចំនួន 125 នឹងចូលរួម​ពិធី​ខាងលើនេះ។ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន រួម​នឹង​មេដឹកនាំ​ប្រទេស​មួយចំនួន ក្នុងនោះ​មាន បេឡា​រុស អា​មេ​នី កៀ​ហ្ស៊ី​ស៊ី​ស្ថាន តា​ហ្ស៊ី​គី​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន និង​កា​ហ្សា​ក់​ស្ថាន​ជាដើម នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ។ ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះនៅ​ក្នុង​​ឆ្នាំនេះ​របស់​រុស្ស៊ី ធ្វើឡើង​ក្នុង​ស្ថានការណ៍​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​នៅ​ទូទាំងប្រទេស បន្ទាប់ពី​មានការ​វាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ករណី គ្រា​ដែល​កងទ័ព​ប្រទេស​នេះ​កំពុង​ឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន។ សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ (1941-1945) គឺជា​សង្គ្រាម​ធំ​បំផុត និង​បង្កឱ្យមាន​មនុស្ស​ស្លាប់ … Read more