ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាស​ដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។   សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ … Read more

រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ !

រាជធានីភ្នំពេញ ៖ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤​ គឺជារថយន្តប្រភេទដឹកអ្នកដំណើរដ៏ពេញនិយមនៅទីផ្សារប្រទេសកម្ពុជា ដែលបានផ្តល់នូវភាពធន់ រឹងមាំ ផាសុកភាព ទំនើប និងសុវត្ថិភាពដល់អតិថិជនដែលទទួលបានគាំទ្រពីអតិថិជន មកពីសំណាកវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងវិស័យបដិសណ្ឋារកិច្ចកន្លងមក ។ សម្រាប់រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺនៅតែបន្តផ្តល់នូវទំនុកចិត្តដល់អតិថិជនដោយបានបំពាក់នូវបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលផ្តល់ផាសុកភាព សុវត្ថិភាពជូនដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ ។ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ ត្រូវបានរចនាឡើងដែលមានលក្ខណៈធំទូលាយ និងដំបូលខ្ពស់ស្រឡះភ្ជាប់មកជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់គ្រប់ជួរ ដែលផ្តល់នូវផាសុកភាព និងភាពស្រស់ស្រាយដល់អ្នកធ្វើដំណើរ មិនថាការធ្វើដំណើរកម្សាន្តទីជិត ឬទីឆ្ងាយ ។ ជាពិសេស រថយន្ត Ford Transit ក៏បានបំពាក់បន្ថែមនូវឈ្នាន់ជាន់អេឡិចត្រូនិច និងដែកបង្កាន់ដៃដ៏រឹងមាំដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដំណើរក្នុងការឡើងចុះ និងចេញចូលរថយន្ត ។ សម្រាប់អ្នកបើកបរផ្នែកខាងមុខ ត្រូវបានរចនាឡើងដោយផ្តល់នូវផ្ទៃធំទូលាយងាយស្រួលក្នុងការមើលឃើញឧបសគ្គខាងមុខ មិនថាពេលថ្ងៃ ឬពេលយប់ បូករួមកញ្ចក់មើលក្រោយពីចំហៀងធំ រួមទាំងភ្លើងស៊ីញ៉ូរផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកបើកបរ ។ មិនតែប៉ុណ្ណោះ … Read more

សកម្មភាព​ប្រចាំថ្ងៃ​របស់​ម្ចាស់ Facebook

ក្រៅពី​ពេលវេលា​សម្រាប់​ធ្វើការ CEO របស់ Meta លោក Mark Zuckerberg មាន​កាលវិភាគ​​សម្រាប់​ការហូបចុក និង​ហាត់ប្រាណ​ប្រកបដោយ​ភាព​តឹងរឹង។ នៅលើ​បណ្ដាញ​សង្គម​ថ្មី​ដែលមាន​ឈ្មោះថា Threads ម្ចាស់ Facebook បង្ហើប​ឱ្យដឹង​អំពី​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​លោក​តែងតែ​ពោរពេញ​ដោយ​ថាមពល និង​អារម្មណ៍​ស្រស់ថ្លា ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ​យ៉ាងច្រើន។ «ខ្ញុំ​ក្រោក​ឡើង ហាត់​ក្បាច់គុន MMA ដើម្បី​ជួយ​ឱ្យ​ខួរក្បាល​បាន​ស្រស់ស្រាយ។ បង្កើត​នូវអ្វីៗជាច្រើន​សម្រាប់​មនុស្ស​ប្រើប្រាស់។ ហូប​អាហារ​ច្រើន ភាគច្រើន​គឺ​ប្រូតេអ៊ីន កាត់បន្ថយ​ជាតិ​ស្ករ និង​ផឹកស្រា​តិចតួច​បំផុត។ មួយថ្ងៃ ខ្ញុំ​ដេក​ពី 7 ទៅ 8 ម៉ោង» លោក Zuckerberg សរសេរ​ដូច្នេះ។ ម្ចាស់ Facebook ឱ្យដឹងថា លោក​តែងតែ​ធ្វើ​កិច្ចការ​ខាងលើ​ជា​រៀងរាល់ថ្ងៃ។ នៅពេល​ត្រូវបាន​អ្នក​គុន​និយម​ជនជាតិ​អាម៉េរិកាំង​ដ៏​ល្បីឈ្មោះ Mike Davis សួរ​អំពី​កាហ្វេ លោក Zuckerberg ឆ្លើយថា «មិន​ផឹក​សូម្បីតែ​បន្តិច!»។ ដើមឡើយ លោក Zuckerberg តែងតែ​រត់​ហាត់ប្រាណ បន្ទាប់​បាន​ក្រោកពីដំណេក។ ប៉ុន្តែ​ក្រោយមក លោក​ក៏បាន​ងាក​មក​ហាត់​ក្បាច់គុន MMA វិញ … Read more

តិចនិកមើលថែទាំខ្លួន សម្រាប់អ្នកមានគភ៌ក្នុងខែដំបូង

គឺជាអំឡុងពេលសំខាន់នៅក្នុងជីវិតរបស់មនុស្សស្រីដែលកំពុងជិតក្លាយខ្លួនជាម្តាយ ទាំងការមើលថែទាំ ត្រៀមខ្លួន និងការ​ស្វា​​គមន៍សមាជិកថ្មីម្នាក់ក្នុងគ្រួសារដែលកំពុងតែជិតចាប់កំណើតឡើងក្នុងរយ:ពេលប៉ុន្មានខែខាងមុខ។ រយ:ដំបូងៗនៃការតាំងគភ៌​នេះ ភាគច្រើនស្ត្រីយើងតែងមានកង្វល់ក្នុងរឿងផ្សេងៗជាច្រើន ទាំងរឿងរូបរាង សុខភាព អារម្មណ៍ដែលប្រែប្រួល ដែលអាការទាំង​អស់​នេះអាចមានផលប៉ះពាល់ដោយត្រង់ទៅដល់កូននៅក្នុងផ្ទៃបាន ដូច្នេះឡា រ៉ែន សុំនាំយកគន្លឹះល្អៗពាក់ព័ន្ធនឹងការមើលថែទាំខ្លួន​ឯងក្នុងរយ:ដំបូងនៃការមានគភ៌នេះ មកជម្រាបជូនអនាគតអ្នកម្តាយថ្មោងថ្មីថា តើមានអ្វីខ្លះ? សូមតាមដានដូចតទៅ ៖ 1 . ទទួលទានអាហារដែលមានប្រយោជន៍ គួរជ្រើសរើសទទួលទានអាហារឲ្យគ្រប់ទាំង 5 ក្រុម ដែលហុចផលល្អដល់សុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃ ដោយសង្កត់ធ្ងន់លើសារធាតុ ពពួកប្រូតេអុីន កាល់ស្យូម អាស៊ីតហ្វូលិក ដើម្បីជួយអភិវឌ្ឍខួរក្បាល និងសាច់ដុំរបស់ទារកឱ្យធំធាត់បានតាមប្រក្រតី មានជាអាទិ៍ ញ៉ាំទឹកដោះគោឱ្យបានច្រើន ញ៉ាំអាហារសមុទ្រ និងបន្លែស្លឹកពណ៌បៃតងគ្មានសារធាតុគីមី ជាដើម ។ ក្នុងអំឡុងពេលមាន​គភ៌ ស្ត្រីទាំងឡាយគួរតម ឬកាត់បន្ថយការញ៉ាំទឹកតែ កាហ្វេ និងភេស្ជជៈដែលមានជាតិអាល់កុល ឬឈប់ដាច់តែម្តងក៏ជាការ​ប្រសើរដែរ។ 2 . ថែទាំសុខភាពផ្លូវចិត្តឱ្យស្រស់ស្រាយជាប់ជានិច្ច ដូចដែលបានដឹងហើយថា បើអ្នកម្តាយមានភាពតានតឹងក្នុងអារម្មណ៍នោះ គឺពិតជាមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃមិនខាន ដូច្នេះហើយគួរលះបង់ភាពកង្វល់ខ្វល់ខ្វាយ ភាពតានតឹងក្នុងអារម្មណ៍ទាំងរឿងការងារ និងរឿងផ្សេងៗទៀតចោលឱ្យអស់ ឬ​អាចកែបញ្ហាទាំងនេះបានតាមរយ: ការរកកិច្ចការធ្វើដើម្បីបន្ធូរអារម្មណ៍ ដូចជា … Read more

វិធី 7យ៉ាង សាងភាពឆ្លាតវៃដល់កូនតាំងពីនៅក្នុងផ្ទៃ

វិធីមើលថែទាំខ្លួនក្នុងអំឡុងពេលមានគភ៌របស់អ្នកម្តាយហុចផលដល់ភាពឆ្លាតវាងវៃខាងសតិបញ្ញារបស់កូន​តូចនៅក្នុងគភ៌។ ខាងក្រោមនេះគឺវិធី 7យ៉ាងក្នុងការសាងភាពឆ្លាតវៃដល់កូនតូចដែលនៅក្នុងផ្ទៃ…តើមានអ្វីខ្លះនោះសូមតាមដានដូច​តទៅ។ 1 . ធ្វើអារម្មណ៍ឱ្យល្អស្រស់ស្រាយជានិច្ច : ដើម្បីឱ្យរាងកាយបានបញ្ចេញសារធាតុនៃសេចក្តីសុខចេញមក និងបញ្ជូនបន្ត​ទៅដល់កូន ធ្វើឱ្យកូនមានការវិវឌ្ឍដែលល្អទាំងខួរក្បាល(IQ) និងអារម្មណ៍(EQ) តែបើស្រ្តីមានគភ៌មានអារម្មណ៍មួម៉ៅធុញថប់ច្រើនវិញនោះ រាងកាយនឹងបញ្ចេញសារធាតុ អាឌ្រីណាលីន ជំនួសវិញ ដែលនឹងហុចផលដល់កូននៅពេលកើតមក ក្លាយជាក្មេងងង៉ក់យំរករឿងច្រើន ពិបាកចិញ្ចឹម និងមានវិវឌ្ឍនាការយឺត។ 2 . ទទួលទានអាហារឱ្យបានសមរម្យ : ជាពិសេសអាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់មិនកក ដូចជា DHA , AA និងARA ដែលមានច្រើននៅក្នុងសាច់ត្រីសមុទ្រផ្សេងៗ ដែលជាអង្គប្រកបសំខាន់មួយរបស់សាច់ខួរក្បាលរបស់កូនដល់ទៅ 60% ។ 3 . ហាត់ប្រាណ : ពេលស្ត្រីមានគភ៌ហាត់ប្រាណ កូននៅក្នុងផ្ទៃក៏នឹងធ្វើចលនាតាមចង្វាក់ការហាត់ប្រាណរបស់អ្នកម្តាយដែរ ដែលការធ្វើចលនានេះនឹងជួយជំរុញប្រព័ន្ធសរសៃប្រសាទរបស់កូនឱ្យវិវឌ្ឍបានល្អឡើង។ 4 . អង្អែលក្បាលពោះ : នឹងជួយជំរុញប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលផ្នែកទទួលដឹងពីអារម្មណ៍របស់​កូន​ឱ្យ​មានការវិវឌ្ឍកាន់តែល្អឡើង។ ដោយទិចនិកងាយៗ គឺចូរអង្អែលក្បាលពោះខ្លួនឯងជារាងរង្វង់មូល ទៅ-មកពីខាងណា​មុនក៏បានដែរ។ 5 . និយាយលេងជាមួយកូនក្នុងគភ៌ឱ្យបានញឹកញាប់ : ប្រព័ន្ធប្រសាទការស្តាប់របស់កូននឹងចាប់ផ្តើមធ្វើការនៅពេលដែលគភ៌របស់អ្នកមានអាយុបានប្រមាណជា 5ខែ។ … Read more

អាការ 5យ៉ាងពេលកូនឈឺ ដែលឪពុក-ម្ដាយត្រូវឧស្សាហ៍សង្កេតមើល

ខណៈពេលកូននៅជាទារក មានរឿងមួយដែលឪពុក-ម្តាយមិនចង់ឱ្យកើតឡើងចំពោះកូនសោះនោះគឺ ការឈឺថ្កាត់ ព្រោះក្រៅពីធ្វើឱ្យកូនតូចយំរករឿងច្រើន ព្រោះមិនស្រួលនៅក្នុងខ្លួនហើយនោះ កូនថែមទាំងមិនអាចនិយាយប្រាប់ពីអាការរបស់គេឱ្យឪពុក-ម្ដាយដឹងថា ឈឺចាប់នៅត្រង់ណា ឬមាន​អារម្មណ៍ពិបាកយ៉ាងណាបានឡើយ ដូច្នេះមានវិធីតែមួយគត់ដែលឪពុក-ម្ដាយអាចដឹងបាន គឺការសង្កេតមើលហ្នឹងឯង។ -ញ៉ាំតិច ឬមឹមទឹកដោះតិចជាងមុន ធ្លាប់តែពូកែញ៉ាំ មឹមបានច្រើន ស្រាប់តែញ៉ាំបានតិច ឬស្ទើរតែមិនញ៉ាំសោះទៅវិញ នេះគឺជាអាការចាប់ផ្តើមរបស់ការឈឺថ្កាត់ហើយ…ចូរព្យាយាមបញ្ចុកទឹកដោះ ឬទឹកឱ្យកូនមឹមឱ្យបានញឹកញាប់ (ចង់ឱ្យចឹបៗពីស្លាបព្រា ឬបឺតពីដបក៏បាន)។ ការឱ្យមឹមទឹកដោះ និងទឹកញឹកញាប់នេះនឹងជួយឱ្យរាងកាយរបស់កូនមិនបាត់បង់ជាតិទឹក។ សង្កេតមើលបន្ថែម គួរសង្កេតមើលផងថា តើនៅខាងក្នុងមាត់កូនមានអ្វីខុសប្រក្រតីឬទេ? ដូចជា តើមានដំបៅលើអណ្តាត ឬសាច់ថ្ពាល់ខាងក្នុង ឬ​ក៏អត់? ព្រោះការមានដំបៅ ឬពងបែកនៅក្នុងមាត់ក៏ជាមូលហេតុមួយដែលធ្វើឱ្យកូនមិនព្រមបៅទឹកដោះ ឬញ៉ាំអាហារដែរ តែបើមិន​ប្រាកដក្នុងចិត្តចំពោះបញ្ហាដែលកើតឡើងនេះទេ គួរនាំកូនតូចទៅជួបគ្រូពេទ្យដើម្បីពិនិត្យរកមើលមូលហេតុ និងរក្សាព្យាបាលយ៉ាងត្រឹមត្រូវជាបន្ត។ -ក្តៅខ្លួន សីតុណ្ហភាពក្នុងរាងកាយលើស 37អង្សាC គឺជាសញ្ញាដាស់តឿនថា រាងកាយកំពុងឈឺថ្កាត់ហើយ។ រាងកាយរបស់កូនផ្ទាល់ក៏មានភាព​ស៊ាំប្រឆាំង​នឹងជំងឺ ដែលមានតួនាទីប្រឆាំងមេរោគនៅក្នុងគ្រប់ផ្នែកនៃរាងកាយ និងបណ្តេញសារធាតុមិនល្អ ឬជាតិពុលរបស់មេរោគឱ្យ​ចេញ​ពីរាងកាយយ៉ាងឆាប់រហ័សដែរ ដូច្នេះនៅពេលអវយវៈគ្រប់ផ្នែករបស់រាងកាយរបស់កូនធ្វើការកាន់តែខ្លាំងឡើង នោះជាមូលហេតុដែលធ្វើឱ្យក្តៅខ្លួនហ្នឹងឯង។ សង្កេតមើលបន្ថែម បើកម្ដៅខ្លួនឡើងខ្ពស់(លើស 38អង្សាC) ជាប់ៗគ្នារយៈពេល 24ម៉ោង អាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំពោះក្មេងតូចខ្លះអាចនឹង​ប្រកាច់បាន ជាពិសេសចំពោះឪពុក-ម្តាយណាដែលធ្លាប់មានប្រវត្តិប្រកាច់កាលពីនៅតូចៗ អាការនោះអាចនឹងកើតចំពោះកូនតូចរបស់យើងបាន។ … Read more

ធ្វើយ៉ាងម៉េចទៅ បើកូនជាក្មេងដែលរៀនមិនពូកែ?

ប្រាកដណាស់ថា ឪពុកម្ដាយគ្រប់រូបតែងតែនឹកសង្ឃឹមចង់ឱ្យកូនខ្លួនឯងជាក្មេងដែលរៀនពូកែ ដោយសង្ឃឹមថា នៅពេលដែលកូនរៀនពូកែហើយនោះ ធំឡើងក្លាយជាមនុស្សចាស់ គេច្បាស់ជានឹងមានអាជីពការងារល្អៗ និងមានអនាគតល្អមិនខាន។ ថ្ងៃនេះអ្នកគ្រូ ឆវីមានរឿងនិទានដែលផ្ដល់នូវការរិះគិតពាក់ព័ន្ធនឹងខាងដើមមកជម្រាបជូនលោកឪពុកអ្នកម្ដាយគ្រប់គ្នាឱ្យបានដឹង ដូចតទៅ ៈ មានបុរសចិនម្នាក់រែកធុងទឹកនៅលើស្មាដើម្បីទៅដងទឹកនៅក្នុងដងអូរ ធុងមួយមានស្នាមបែក ខណៈដែលធុងមួយទៀតគ្មានស្នាមបែកប្រេះអ្វីទាំងអស់ និងអាចផ្ទុកទឹកត្រឡប់ទៅផ្ទះវិញបានពេញធុង តែដោយសារចម្ងាយផ្លូវដ៏វែងឆ្ងាយពីដងអូរត្រឡប់ទៅផ្ទះវិញនោះ ធ្វើឱ្យទឹកនៅក្នុងធុងដែលមានស្នាមបែកនោះនៅសល់តែកន្លះធុងប៉ុណ្ណោះ។ ហេតុការណ៍ទាំងអស់នេះដំណើរការទៅអស់រយៈពេល 2ឆ្នាំពេញ ដែលអ្នករែកទឹកអាចដងទឹកត្រឡប់ទៅផ្ទះវិញបានត្រឹមតែមួយធុងកន្លះ ដែលរឿងនេះប្រាកដណាស់ថា ធុងទឹកដែលគ្មានស្នាមប្រេះបែកនឹងមានអារម្មណ៍មោទនភាពលើលទ្ធផលការងាររបស់ខ្លួនឯងជាទីបំផុត ខណៈពេលជាមួយគ្នា ធុងទឹកដែលមានស្នាមប្រេះបែកក៏មានអារម្មណ៍ខ្មាស់អៀនចំពោះភាពមិនសមប្រកបរបស់ខ្លួនឯង។ វាមានអារម្មណ៍សោកសៅជាខ្លាំងចំពោះការដែលវាអាចបំពេញតួនាទីបានត្រឹមតែពាក់កណ្ដាលនៃគោលបំណងដែលវាត្រូវបានសាងឡើងមក។ បន្ទាប់ពីពេលវេលា 2ឆ្នាំដែលធុងទឹកមានស្នាមប្រេះបែកមើលឃើញថាជាក្ដីបរាជ័យដ៏ល្វីងជូរចត់នោះ ថ្ងៃមួយនៅក្បែរដងអូរ វាបាននិយាយជាមួយអ្នករែកទឹកថា ៈ “ខ្ញុំមានអារម្មណ៍ខ្មាស់ខ្លួនឯងខ្លាំងណាស់ ដោយសារតែស្នាមបែកនៅខាងៗខ្លួនរបស់ខ្ញុំ ធ្វើឱ្យទឹកដែលនៅខាងក្នុងហូរចេញមករហូតនៅតាមផ្លូវដែលត្រឡប់ទៅផ្ទះរបស់លោកវិញ” អ្នករែកទឹកឆ្លើយថា “ឯងធ្លាប់សង្កេតមើលទេថា មានដើមផ្ការីកស្គុះស្គាយនៅតាមដងផ្លូវរហូតនៅខាងរបស់ឯង តែបែរជាមិនមានផ្ការីកសោះឡើយនៅឯខាងធុងម្ខាងទៀត ព្រោះតែខ្ញុំដឹងថាឯងមានស្នាមបែក ទើបខ្ញុំយកគ្រាប់ពូជដើមផ្កាមករោយនៅខាងៗផ្លូវខាងឯង និងរៀងរាល់ថ្ងៃដែលយើងដើរត្រឡប់ទៅផ្ទះវិញ គឺឯងហ្នឹងឯងជាអ្នកស្រោចទឹកដាក់គ្រាប់ពូជទាំងនោះ និងរយៈពេល 2ឆ្នាំហើយដែលខ្ញុំអាចកាច់ផ្កាស្អាតៗទាំងនោះយកត្រឡប់ទៅដាក់តាំងលម្អនៅលើតុបាយ បើសិនជាគ្មានឯងដែលជាខ្លួនរបស់ឯងអ៊ីចឹង…យើងក៏ប្រហែលជាមិនអាចទទួលបានភាពស្រស់ស្អាតបែបនេះបានដែរ” អ្វីដែលអ្នកគ្រូ ឆវីចង់ប្រាប់គឺ បេះដូងមនុស្សដែលជាឪពុកជាម្ដាយភាគច្រើន តែងតែចង់ចិញ្ចឹមកូនឱ្យល្អទាំងអស់គ្រប់យ៉ាង ជាពិសេសបំផុត នឹកសង្ឃឹមចង់ឱ្យកូនរបស់យើងជាក្មេងរៀនពូកែ ព្រោះតែជឿថា ក្មេងដែលរៀនពូកែ ច្រើនតែទទួលបានជោគជ័យក្នុងជីវិត ដែលប្រៀបដូចជា “ធុងទឹកដែលគ្មានស្នាមបែក” … Read more

កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ ដែលអ្នកម្ដាយត្រូវតាមដានក្នុង 1,000ថ្ងៃដំបូងរបស់ជីវិត

មូលដ្ឋានគ្រឹះខាងអារម្មណ៍របស់ទារកមានភាពខុសប្លែកគ្នារវាងក្មេងម្នាក់ៗ គឺជាលទ្ធផលមកពីពូជអម្បូរ និងសភាពជុំវិញខ្លួនខណៈស្ថិតនៅក្នុងគភ៌ម្ដាយ ហុចផលធ្វើឱ្យទារកកើតដំបូងសម្ដែងទង្វើដែលខុសប្លែកពីគ្នា។ នៅក្នុងវិវឌ្ឍនាការខាងអារម្មណ៍របស់ក្មេង អារម្មណ៍ខឹង ជាអារម្មណ៍ដែលជួបប្រទះញឹកញាប់បំផុត ដោយសារតែក្មេងច្រើនតែប្រើប្រាស់ជាចំណុចទាមទារដើម្បីឱ្យបាននូវអ្វីដែលត្រូវការ និងថែមទាំងនៅមិនទាន់អាចទំនាក់ទំនងដើម្បីប្រាប់ពីតម្រូវការរបស់ខ្លួនឯងបានមិនសូវជាល្អប៉ុន្មានឡើយ ទើបមានទង្វើស្រែកយំរករឿងឡើងនៅលើក្មេងវ័យនេះ រួមទាំងបង្ហាញពីទង្វើច្រងេងច្រងាង ដូចជាខាំ ទាត់ និងវាយតប់ឪពុកម្ដាយ បងប្អូន ឬក្មេងដទៃ និងច្រើនបង្ហាញអារម្មណ៍ច្រណែន និងភាពជាម្ចាស់េបស់ទៀតផង។ វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ទារក វ័យទារកនឹងមានអារម្មណ៍រំភើបតែម្យ៉ាង បន្ទាប់ពីនោះនឹងមានវិវឌ្ឍនាការខាងអារម្មណ៍ដូចតទៅ ៈ អារម្មណ៍ពេញចិត្ត ស្រស់ស្រាយ សប្បាយចិត្ត ៈ នឹងកើតមាននៅពេលដែលទារកត្រូវបានប៉ះពាល់ខ្លួនប្រាណថ្នមៗ ឬនៅពេលបានទទួលភាពកក់ក្ដៅដោយការឱបពីម្ដាយ ជាដើម។ អារម្មណ៍មិនពេញចិត្ត ៈ នឹងកើតឡើងនៅពេលទារកត្រូវបានចាប់ជាប់មិនឱ្យធ្វើចលនា ត្រូវផ្លាស់ប្ដូរឥរិយាបថយ៉ាងឆាប់រហ័ស ឬពេលមានជំងឺឈឺថ្កាត់។ អារម្មណ៍ទាំងពីរលក្ខណៈរបស់ទារកនឹងកើតឡើងឆ្លាស់គ្នា អាស្រ័យលើបទពិសោធការចិញ្ចឹមមើលថែដែលបានទទួល។ បើបានទទួលការចិញ្ចឹមមើលថែដែលត្រឹមត្រូវស័ក្តិសម នឹងជួយឱ្យទារកមានអារម្មណ៍ជឿជាក់ក្នុងចិត្ត កក់ក្ដៅ មានអារម្មណ៍ស្រស់ថ្លា និងសម្លឹងពិភពលោកក្នុងន័យវិជ្ជមាននៅពេលធំឡើង។ វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ក្មេងអាយុ 1 – 3ឆ្នាំ អារម្មណ៍របស់ក្មេងវ័យនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍអារម្មណ៍ នឹងមានការអភិវឌ្ឍអារម្មណ៍ច្រើនឡើងតាមលំដាប់របស់ការដឹងក្ដី និងបទពិសោធការរៀនយល់ដឹងដែលបានទទួលពីការចិញ្ចឹមមើលថែទាំ។ លក្ខណៈអារម្មណ៍ដែលអភិវឌ្ឍន៍ឡើងក្នុងរយៈពេលនេះ មានដូចតទៅ ៈ អារម្មណ៍ក្រោធខឹង ៈ កើតចេញពីការដែលមិនបានទទួលការតបស្នង … Read more

អាណាព្យាបាលទាំងឡាយ មកនាំគ្នាបង្រៀនកូនឱ្យស្គាល់ពីសេចក្ដីស្រឡាញ់វិញប្រសើរជាង!

សេចក្ដីស្រឡាញ់ធ្វើឱ្យពិភពលោកភ្លឺថ្លាស្រស់ស្រាយ និងកាន់តែគួរឱ្យចង់រស់នៅខ្លាំងឡើង តែ តើទស្សនៈពាក់ព័ន្ធនឹងសេចក្ដីស្រឡាញ់របស់កូនតូចរបស់យើងវិញ យ៉ាងណាដែរទៅហ្ន៎?…ក្មេងវ័យតេះតះនៅមិនទាន់ស្គាល់សេចក្ដីស្រឡាញ់ទេ គេដឹងតែត្រឹមថា ប៉ា និងម៉ាក់ គឺជារបស់ផស់គេ គឺបើគេត្រូវការនៅពេលណា ឬយ៉ាងណានោះ ប៉ាម៉ាក់ត្រូវតែជាអ្នកតបស្នងឱ្យគេភ្លាម មិនថាតែការឱបថើប លួងលោម របស់លេង ឬចំណីអាហារនោះឡើយ គេត្រូវតែបានវាមកតាមដែលគេត្រូវការ។ ដូច្នេះ យើងនាំគ្នាមកបណ្ដុះសេចក្ដីស្រឡាញ់នៅក្នុងចិត្តរបស់កូនយើងទាំងអស់គ្នា និងបើកចិត្តឱ្យទូលាយដើម្បីមេរៀនជីវិតរបស់កូន… បេះដូងសំខាន់របស់ការបណ្ដុះសេចក្ដីស្រឡាញ់នៅក្នុងចិត្តកូនឱ្យបានសម្រេចគឺ អាណាព្យាបាលត្រូវមានក្ដីមេត្តាករុណាចំពោះកូនតូចរបស់លោកអ្នកជាមុនសិន ព្រោះក្មេងតូចៗតែងតែធ្វើរឿងខុសឆ្គងជាប់ជានិច្ច និងត្រូវរឭកដឹងជាប់ជានិច្ចថា កំហុសឆ្គងដែលកើតឡើងពីភាពមិនដឹងក្ដីរបស់កូននោះ គឺជាមេរៀនជីវិតរបស់កូន ដូច្នេះឪពុកម្ដាយត្រូវចិត្តត្រជាក់ៗ តាំងសតិស្មារតី មិនគួរស្រែកគំហក ក្រេវក្រោធ ឬដាក់ទោសកូនហាក់ដូចជាថា រឿងរ៉ាវដែលកើតឡើងនោះជាកំហុសដ៏ធំធេង ព្រោះរឹតតែលោកអ្នកដាក់ទោស និងប្រើកំហឹងដាក់កូនខ្លាំងប៉ុនណា នឹងរឹតតែទៅបាំងរារាំងបេះដូងតូចមួយរបស់កូនលែងឱ្យហ៊ានក្នុងការរៀនយល់ដឹង មិនហ៊ានក្នុងការហាមាត់សួរ ឬលែងហ៊ាននិយាយស្ដីជាមួយម្ដាយរបស់ខ្លួនទៀតផង។ នៅពេលទៅជាដូច្នេះ វាក៏ប្រហែលជាការលំបាកណាស់ដែលគ្រាប់ពូជនៃសេចក្ដីស្រឡាញ់ក្នុងចិត្តរបស់កូននឹងរីកចម្រើនធំធាត់ចេញផ្កា ចេញផ្លែដើម្បីអ្នកដទៃជាបន្តនោះ។ រឿងល្អៗក្នុងសង្គម ចាប់ផ្ដើមពីគ្រួសារ កូនតូចគួរបានរៀនយល់ដឹងថា ការជួយគ្នាបន្តិចបន្តួចនោះ គឺជារឿងដែលគ្រួសារត្រូវការ ដោយសារតែគេជាចំណែកមួយរបស់គ្រួសារ ព្រោះយើងសុទ្ធតែអាស្រ័យនៅក្រោមដំបូលតែមួយជាមួយគ្នា និងចុងក្រោយបំផុតទៅគឺ ព្រោះវាជារឿងដែលត្រឹមត្រូវមួយដែលគួរធ្វើ ដូចជា បង្រៀនឱ្យកូនចេះរៀបចំទុកដាក់កន្លែងគេងដោយខ្លួនឯងក្រោយភ្ញាក់ពីគេង ឬប្រមូលទុកដាក់របស់លេងរៀងរាល់ពេលលេងរួច ដោយអាណាព្យាបាលអាចធ្វើជាតារាងតួនាទីការទទួលខុសត្រូវរបស់កូនបិទនៅលើកន្លែងណាដែលងាយមើលឃើញ។ នៅពេលកូនធ្វើតាមតួនាទីក្នុងមួយថ្ងៃបានសម្រេចហើយ ក៏គួរតែមានរង្វាន់ … Read more

ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 2)

ការសម្រេចចិត្តមានគភ៌(យកបុត្រ)គឺជារឿងមួយដែលស្រ្តីទាំងឡាយបានគិតគូរ ពិចារណា និងថែមទាំងបានពិភាក្សាជាមួយគូជីវិត(ស្វាមី)យ៉ាងល្អិតល្អន់ច្បាស់លាស់ហើយទៀតផង។ ដូច្នេះខាងក្រោមតទៅនេះគឺជាចំណេះដឹងល្អៗដែលស្រ្តីទាំងឡាយគួរតែបានដឹងទុកជាចំណេះដឹងដើម្បីដំណើរជីវិតឱ្យបានល្អក្នុងអំឡុងពេលតាំងគភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេលស្រ្តីមានគភ៌មានសុខភាពល្អទាំងកាយ និងចិត្តនោះ កូនសម្លាញ់ដែលនៅក្នុងផ្ទៃក៏នឹងមានសុខភាពល្អដូចគ្នាដែរ។ 6 . ក្នុងអំឡុងពេលតាំងគភ៌(ពោះធំ) តើត្រូវគេងផ្អៀងខាងណាទើបមានសុវត្ថិភាពបំផុត? សំណួរ ៈ ធ្លាប់បានដឹងមកថា ស្រ្តីមានផ្ទៃពោះ ពេលគេងគេឱ្យគេងផ្អៀងខាងស្ដាំ ព្រោះនឹងមិនធ្វើឱ្យសង្កត់លើបេះដូងរបស់យើងខ្លួនឯង តើជាការពិតឬទេ? ចុះចំពោះអ្នកដែលមានទម្លាប់គេងផ្អៀងខាងឆ្វេងវិញនោះ តើមានវិធីកែសម្រួលដំណេកខ្លួនឯងយ៉ាងណាខ្លះទៅ? ចម្លើយ ៈ ការពិតទៅ តាមដែលបានដឹងមក ចំពោះស្រ្តីមានគភ៌ គ្រូពេទ្យតែងតែណែនាំឱ្យគេងផ្អៀងមកខាងឆ្វេង ព្រោះនឹងធ្វើឱ្យស្បូនមិនរមួលខ្លួន ដោយសារតែស្បូន ជាប្រក្រតីនឹងរមួលខ្លួនទៅខាងស្ដាំស្រាប់ហើយ ដូច្នេះការគេងផ្អៀងមកខាងឆ្វេងនឹងជួយធ្វើឱ្យស្បូនរបស់ស្រ្តីក្នុងអំឡុងពេលតាំងគភ៌ស្ថិតនៅក្នុងទីតាំងដែលមានតុល្យភាពខ្លាំងឡើង និងមានផលជួយការពារការកើតសភាវឡើងសម្ពាធឈាមក្នុងអំឡុងពេលមានគភ៌ទៀតផង និងថែមទាំងមិនធ្លាប់ដែលរកឃើញថា មានផលប៉ះពាល់ដល់បេះដូងរហូតដល់ថ្នាក់មានគ្រោះថ្នាក់នោះឡើយ។ 7 . ឈឺខ្នងខណៈមានគភ៌ ក្នុងអំឡុងខែទី5 ខណៈពេលតាំងគភ៌ ស្រ្តីមានគភ៌នឹងមានអាការឈឺខ្នង ដោយសារតែកម្លាំងបោកយោលរបស់ក្បាលពោះក្នុងខណៈពេលធ្វើការងារផ្ទះដែលត្រូវឱនងើប ឬអង្គុយចោងហោង ធ្វើឱ្យមកដល់ចំណុចដែលសាច់ដុំទទួលទ្រទម្ងន់លែងរួច ដូច្នេះដើម្បីសម្រាលអាការឈឺខ្នងនេះ ពេលគេងស្រ្តីមានគភ៌គួរគេងផ្អៀង មានខ្នើយកល់ទ្រពោះ និងខ្នើយឱបដាក់នៅចន្លោះជើងទាំងពីរ ដើម្បីជួយទ្រទម្ងន់គភ៌ និងចៀសវាងពីឥរិយាបថណាដែលត្រូវប្រើខ្នង និងចង្កេះ ដូចជា អង្គុយ ឬឈរយូរលើសពី 30នាទី … Read more

នៅពេលកូនតូចឈានចូលខែទី 10

ខែទី 10 លក្ខណៈរបស់កូនតូច រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។ ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។ ដល់ពេលញ៉ាំអាហារបន្ថែម វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។ … Read more

3 កន្លែង​តំបន់​ទេសចរណ៍​នៅក្នុង​ប្រទេស​អាស៊ាន ដែល មាន​អាកាសធាតុ​ត្រជាក់​ស្រស់ស្រាយ​ពេញ​មួយឆ្នាំ

ថ្ងៃ​ដែល​មាន​អាកាសធាតុ​ក្ដៅ​ ពន្លឺ​ព្រះអាទិត្យ​ជះ​កម្ដៅ​ខ្លាំង​ សីតុណ្ហភាព​ឡើង​ដល់​ 40​ អង្សា​រទៅ​ហើយ​ នរ​ណាៗ​ក៏​គិត​មិន​ខុសគ្នា​នោះ​ទេ​ គឺ​មិន​ចង់​ចាកចេញ​ពី​ក្នុង​ផ្ទះ​ឡើយ​។ តើ​អ្នក​បាន​ជ្រាប​ឫទេ​ថា​ ប្រទេស​ខ្លះ​នៅក្នុង​តំបន់​ប្រទេស​អាស៊ាន​យើង​ក៏​មាន​កន្លែង​តំបន់​ទេសចរណ៍​ ដែល​មាន​អាកា​ធាតុ​ត្រជាក់​ស្រស់ស្រាយ​ពេញ​មួយឆ្នាំ​ដែរ​ បើ​ទោះបីជា​ស្ថិតនៅ​ក្នុង​រដូវក្ដៅ​ក៏ដោយ​។ តោះ​! ដើម្បី​កុំឱ្យ​រៀបរាប់​កាន់តែ​អូស​អន្លាយ​វែងឆ្ងាយ​ថែមទៀត​ តើ​អ្នក​ទាំងអស់គ្នា​បាន​រៀបចំ​វ៉ា​លី​សហើយ​ឬនៅ​? ថ្ងៃនេះ​ដំ​ណើរ​កម្សាន្ដ​របស់​ ឡា​រ៉ែ​ន សូម​នាំ​អារម្មណ៍​លោក​អ្នក​មក​ស្គាល់​តំបន់​ទេសចរណ៍​ធម្មជាតិ​ដែល​មាន​អាកាសធាតុ​ត្រជាក់​ សប្បាយ​ៗដែល​នៅ​មិន​ឆ្ងាយ​ពី​ភ្នែក​របស់​លោកអ្នក​ប៉ុន្មាន​ឡើយ​។ Pyin​ Oo​ Lwin​ ប្រទេស​មីយ៉ាន់ម៉ា​ តំបន់​ទេសចរណ៍​ Pyin​ Oo​ Lwin​ ស្ថិតនៅ​ក្នុង​ទីក្រុង​ដែល​បាន​លាក់ខ្លួន​នៅ​កណ្ដាល​ជ្រលងភ្នំ​យក្ស​មួយ​ ដែល​បាន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃ​ស្តុក​ ហើយ​មាន​កម្ពស់​ខ្ពស់​ជាង​ទឹកទន្លេ​ដល់ទៅ1,000​ម៉ែត្រ​ ជាហេតុ​ផល​មួយ​ដែល​ធ្វើ​ឱ្យ​នៅ​ទីនោះ​មាន​អាកាសធាតុ​ត្រជាក់​ស្រស់ស្រាយ​ពេញ​មួយឆ្នាំ​តែម្តង​។ បរិយាកាស​ដ៏​សែ​នរ៉ូ​មែន​ទិ​ក បូក​ផ្សំ​ជាមួយ​រទេះសេះ​ដ៏​គួរ​ឱ្យ​ទាក់ភ្នែក​ និង​ស្ថាបត្យកម្ម​ផ្ទះ​រចនា​បទ​គុមុ​យនី​សបែប​ផ្ទះ​អង់គ្លេស​ទៀត​នោះ​ គឺ​កាន់​តែ​ធ្វើ​ឱ្យ​លោកអ្នក​ចង់​ស្នាក់នៅ​ទីនោះ​រយៈពេល​យូរ​បំផុត​នៅក្នុង​រដូវ​កាល​ឈប់​សម្រាក​ម្តង​ៗ។សា​ប៉ា​ ( SAPA​ ) ប្រទេស​វៀតណាម​ តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​កន្លែង​ ដែល​កំពុងពេញនិយម​បំផុត​នៅ​ប្រទេស​វៀតណាម​នោះ​គឺ​ “សា​ប៉ា​” ដែល​មាន​អាកាសធាតុ​ត្រជាក់​ ខ្យល់​អា​កា​សវើ​តៗ​ សប្បាយ​ពេញ​មួយឆ្នាំ​។ សីតុណ្ហភាព​នៅ​ទី​នោះ​ប្រ​ម៉ា​ណត្រឹម​ 15​-16​ អង្សា​រតែប៉ុណ្ណោះ​ អម​ដោយ​ទស្សនីយភាព​នៃ​ភូមិ​ដ៏​ស្រស់​ស្អាត​ និង​ពោរពេញ​ទៅ​ដោយ​កន្លែង​ទេសចរណ៍​ជាច្រើន​កន្លែង​ទៀត​ ដែល​ភ្ញៀវ​ទេ​ចរ​អាច​ទស្សនា​វាលស្រែ​វែង​ដាច់​កន្ទុយភ្នែក​ដូចជា​កាំ​ជណ្ដើរ​ ទេសភាព​ទន្លេសាប​ ទឹកជ្រោះ​ ដែល​ជា​ទីឋាន​ដ៏​សែន​ស្រស់បំព្រង​ក្នុង​ក្ដី​ស្រមៃ​របស់​លោកអ្នក​។ ដោយសារតែ​កា​រស្វាម​គន៍​រាក់ទាក់​យ៉ាង​កក់ក្ដៅ​ចំពោះ​ភ្ញៀវ​ទេសចរ​ពីសំណាក់​ប្រជាជន​រស់នៅ​ក្នុង​តំបន់​នេះ​ ទើប​តំបន់​ទេសចរណ៍​ … Read more