វិធីសាស្ត្រនេះជួយឱ្យពពកមានពន្លឺជាងធម្មតា និងចាំងប្លាតវិទ្យុសកម្មព្រះអាទិត្យឱ្យត្រលប់ទៅកាន់ទីអវកាសបានច្រើនជាងមុន ដែលនេះនឹងជួយឱ្យផែនដីបានត្រជាក់ជាងមុន។ នេះបើតាមសារព័ត៌មាន New York Times។
យោងតាម New York Times ក្រុមអ្នកវិទ្យាសាស្ត្រនឹងត្រូវចំណាយពេលច្រើនខែដើម្បីវិភាគ។ ក៏ប៉ុន្តែ លទ្ធផលនៃការវិភាគនឹងជួយឱ្យអ្នកវិទ្យាសាស្ត្រដឹងថា តើបច្ចេកទេសបង្កើនពន្លឺពពកលើមហាសមុទ្រ មានប្រសិទ្ធភាព ឬអត់។ Robert Wood ប្រធានក្រុមស្រាវជ្រាវអំពីសមុទ្រប្រចាំសាកលវិទ្យាល័យ Washington ឱ្យដឹងដូច្នេះ។
Robert Wood យល់ថា អ្នកវិទ្យាសាស្ត្រអាចនឹងត្រូវចំណាយពេលមួយទសវត្សរ៍បន្ថែមទៀត ដើម្បីសាកល្បងបច្ចេកវិទ្យានេះ មុននឹងប្រើប្រាស់បច្ចេកវិទ្យាបង្កើនពន្លឺពពកទ្រង់ទ្រាយធំជាផ្លូវការ ដើម្បីបញ្ចុះកម្ដៅផែនដី៕
Gediz Vallis មានរូបរាងដូចទៅនឹងសត្វពស់កំពុងលូនឆ្លងកាត់ Mount Sharp ដែលជាតំបន់ភ្នំដ៏គួរឱ្យចាប់អារម្មណ៍។ រាប់ពាន់លានឆ្នាំមុន ភ្នំនៅទីនេះត្រូវបានគេជឿថា ជាតំបន់បៃតង និងមានទឹកច្រើន។
មហាសេដ្ឋិនីដែលល្បីឈ្មោះជាងគេក្នុងឆ្នាំនេះ គឺតារាចម្រៀងស្រីអាម៉េរិក Taylor Swift។ ដំណើរសម្ដែងជុំវិញពិភពលោក Eras Tour របស់នាង បានក្លាយជាដំណើរសម្ដែងដំបូងលើពិភពលោក ដែលរកចំណូលបាន 1,000 លានដុល្លារ។
បច្ចុប្បន្ន Taylor Swift មានទ្រព្យប្រមាណ 1.1 ពាន់លានដុល្លារអាម៉េរិក។ Swift ក៏ជាអ្នកចម្រៀងដំបូងគេដែលរកបានទ្រព្យពាន់លានដុល្លារ ដោយសារតែការនិពន្ធ និងការសម្ដែង។
Mark Zuckerberg ដែលជាម្ចាស់ Meta Platforms បានវិលមកកាន់ top 10 នៃក្រុមមនុស្សដែលមានទ្រព្យច្រើនជាងគេលើពិភពលោក ទន្ទឹមនឹងបណ្ដាឈ្មោះដែលគេស្គាល់ច្រើន មានដូចជា Bernard Arnault និង Elon Musk ជាដើម បន្ទាប់ពីបាត់មុខអស់ 3 ឆ្នាំ។