ចិន​នាំ​អវកាស​ចរ​ស៊ីវិល​ដំបូង​ឡើងទៅ​កាន់ស្ថានីយ​​អវកាស​ Tiangong

Gui Haichao ដែលជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​អវកាស​ប៉េកាំង នឹង​ក្លាយជា​អ្នក​អវកាស​ស៊ីវិល​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​ហោះ​ឡើងទៅ​កាន់​ទី​អវកាស។ តាម​ផែនការ Gui Haichao នឹង​​រួម​ដំណើរ​ជាមួយ​អ្នក​អវកាស Jing Haipeng និង Zhu Yangzhu របស់​យានអវកាស Shenzhou 16 ហោះ​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​ Tiangong ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន នៅវេលា​ម៉ោង 09:31 ថ្ងៃទី 30 ឧសភា ម៉ោង​នៅ​ប៉េកាំង (ម៉ោង​ប្រហែល 8 កន្លះ​នៅ​ភ្នំពេញ)។ មុន​នោះ អ្នក​អវកាស​ចិន​ដែល​បាន​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​គឺ​សុទ្ធតែជា​មនុស្ស​របស់​ក​ង​ទ័ព​ចិន (PLA)។ អ្នកនាំពាក្យ​របស់​ស្ថាប័ន​អវកាស​មាន​មនុស្ស​បើកបរ​របស់​ចិន (CMSA) បានឱ្យដឹងថា សាស្ត្រាចារ្យ Gui Haichao ទទួលបន្ទុក​ក្នុងការ​ពិសោធ​ផ្នែក​វិទ្យាសាស្ត្រ​នៅលើ​ស្ថានីយ​អវកាស​ចិន Tiangong។ អ្នកវិភាគ Chen Lan អះអាងថា ការចូលរួម​របស់ Gui គឺជា​រឿង​សំខាន់ ព្រោះថា កន្លងមក​មានតែ​អ្នក​អវកាស​ជំនាញ​ខាង​បច្ចេកទេសប៉ុណ្ណើ​ ពុំទាន់​មាន​អ្នកវិទ្យាសាស្ត្រ​ដែលមាន​ឯកទេស​ក្នុងការ​សិក្សា​​ស្រាវជ្រាវ​ពិតប្រាកដ។ ប្រធាន​ក្រុម​ហោះហើរ​របស់​យាន Shenzhou 16 … Read more

ក្រោយ​ចាញ់​វៀតណាម ក្រុមបាល់ទាត់​នារី​កម្ពុជា គ្មាន​​ពេល​​តូចចិត្ត ព្រោះ​ត្រូវ​ផ្ដួល​ថៃ​ដើម្បី​មេដាយ​សំរឹទ្ធ

កាលពី​ព្រលប់​ថ្ងៃទី 12 ឧសភា ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បាន​ប្រឹង​អស់ពី​សមត្ថភាព ប៉ុន្តែ​នៅតែ​ចាញ់​ក្រុម​នារី​វៀតណាម ក្នុង​លទ្ធផល 0-4 ខណៈ​ដដែល ក្រុម​នារី​ថៃ​ត្រូវ​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា 2-4 នាំឱ្យ​កម្ពុជា​ត្រូវ​ប៉ះ​ថៃ​ដើម្បី​ដណ្ដើម​មេដាយ​សំរឹទ្ធ។ «នៅមុន​ការប្រកួត ខ្ញុំ​គិតថា នឹងមិន​ចាញ់​ដល់​ថ្នាក់​នេះ។ ពួកយើង​រំពឹងថា​នឹង​ស្មើ​ជាមួយ​វៀតណាម។ ក៏ប៉ុន្តែ ជាក់ស្ដែង គ្រប់គ្នា​អាច​មើលឃើញ​គម្លាត​សមត្ថភាព​រវាង​ក្រុម​ទាំងពីរ។ ក្រុម​នារី​វៀតណាម​មាន​បច្ចេកទេស និង​បទពិសោធន៍​ច្រើនជាង។ ចំណែក​កីឡាការិនី​របស់ខ្ញុំ​នៅ​ក្មេងខ្ចី» គ្រូបង្វឹក​ជនជាតិ​ចិន​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា លោក Gao Fulin ថ្លែង​ដូច្នេះ​បន្ទាប់ពី​ចាញ់​វៀតណាម 0-4 នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​នារី​នៅ​ស៊ី​ហ្គេម​លើក​ទី 32 កាល​ពី​​ព្រលប់​ថ្ងៃទី 12 ឧសភ​។ អ្នកគាំទ្រ​ជាច្រើន​របស់​កម្ពុជា យល់ថា ក្រុម​នារី​កម្ពុជា​បានបង្ហាញ​សមត្ថភាព​ដែល​បញ្ជាក់​អំពី​ការរីកចម្រើន​ជាង​មុន​ឆ្ងាយ ប៉ុន្តែ​មិនអាច​ទប់ទល់​នឹង​វៀតណាម​បាន ដោយសារ​ថា ក្រុម​នារី​វៀតណាម​គឺជា​ជើង​ខ្លាំង ធ្លាប់ជា​ម្ចាស់​ជើងឯក​ស៊ី​ហ្គេម​បី​ជំនាន់ជាប់ៗគ្នា​ចុងក្រោយ​នេះ។ គ្រូបង្វឹក​កម្ពុជា​យល់ថា ក្រុម​នារី​កម្ពុជា​ពុំមាន​ពេល​សម្រាប់​ការ​តូចចិត្ត ព្រោះ​នៅ​ចំពោះមុខ​គឺ​គោលដៅ​ផ្ដួល​ក្រុម​នារី​ថៃ ដែល​បាន​ចាញ់​មី​យ៉ាន់​ម៉ា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​មេដាយ​សំរឹទ្ធ។ «យើង​នឹង​យក​កម្លាំង​មកវិញ​ឱ្យបាន​លឿនបន្ទាប់ពី​ការប្រកួត​នេះ និង​ប្រឹងប្រែង​ប្រកួត​ជាមួយ​ថៃ ឱ្យ​បានល្អ​បំផុត។ យើង​សង្ឃឹមថា អាចធ្វើ​អ្វីមួយ​សម្រាប់​ទស្សនិកជន​ម្ចាស់ផ្ទះ» គ្រូបង្វឹក​របស់​ក្រុម​នារី​កម្ពុជា ថ្លែង​ដូច្នេះ។ ទោះជា​យ៉ាងណាក៏ដោយ ការរំពឹងទុក​​ពុំមែន​ជា​លទ្ធផល​ចុងក្រោយ​ឡើយ។ ម្យ៉ាងទៀត … Read more

គ្រូបង្វឹក Honda ត្រូវ​ចាក​ចេញ​​ពីវិស័យ​​បាល់ទាត់​​នៅ​កម្ពុជា ក្រោយ​ស៊ីហ្គេម​ 2023

លោក Keisuke Honda គិត​ចង់​ត្រលប់​ទៅធ្វើជា​កីឡាករ​វិញ បន្ទាប់ពី​ចាកចេញ​ពី​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ព្រោះ​មិនអាច​ជួយ​ឱ្យ U22 កម្ពុជា ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ «ខ្ញុំ និង Honda នឹងមិន​បន្ត​ដឹកនាំ​ក្រុម​កម្ពុជា​ទៀត​ទេ ក្រោយពី​ស៊ី​ហ្គេម​លើក​ទី 32។ ខ្ញុំ​មិនទាន់​ដឹងថា​ត្រូវធ្វើ​អ្វី។ ប៉ុន្តែ Honda វិញ គ្រោង​នឹង​ត្រលប់​ទៅធ្វើជា​កីឡាករ និង​បន្ត​រៀន​យក​សញ្ញាបត្រ​គ្រូបង្វឹក» គ្រូបង្វឹក Ryu Hirose និយាយ​កាលពី​ព្រលប់​ថ្ងៃទី 10 ឧសភា ក្រោយពី U22 កម្ពុជា បាន​ចាញ់ U22 ឥណ្ឌូណេស៊ី 1-2 ដែល​ធ្វើឱ្យ​កម្ពុជា​ត្រូវបាន​ជម្រុះ​ត្រឹម​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ លោក Honda កើត​ឆ្នាំ 1986 គឺជា​ខ្សែបម្រើ​ដ៏​លេចធ្លោ​នៃ​វិស័យ​បាល់ទាត់​ជប៉ុន​ក្នុងអំឡុង​ឆ្នាំ 2010-2017 នៅពេល​​ទាត់​ឱ្យ​ក្លឹប CSKA Moscow និង AC Milan។ លោក Honda ចូលមកក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​បច្ចេកទេស​កាលពី​ឆ្នាំ 2018 ពេល​គាត់​នៅ​ជា​កីឡាករ​។ ក្រោយមក … Read more

អគារ​សង់​ដោយ​ការ​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប ប្រើពេល​ស្ថាបនា​​តែ 140 ម៉ោង

(អាល្លឺម៉ង់) – អគារ​ដែល​មាន​បណ្ដោយ​ 55 ម៉ែត្រ ទទឹង 11 ម៉ែត្រ និង​កម្ពស់ 9 ម៉ែត្រ គ្រោង​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ​ប្រើប្រាស់​កម្មករ​ពីរ​នាក់ និង​ប្រើពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ គម្រោង​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ ត្រូវបាន​បញ្ជាក់ថា ជា​សំណង់​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប។ ជាធម្មតា ការ​សាង​សង់​​អគារនីមួយៗគឺ​ត្រូវ​ប្រើប្រាស់​កម្មករ​យ៉ាងហោច​ក៏​ប្រាំ ឬ​ដប់​នាក់ ប៉ុន្តែ ការស្ថាបនា​អគារ​បោះពុម្ព 3D នេះ មាន​បុគ្គលិក​​​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ កម្មករសំណង់​នៅទីនេះ​គឺជា​រ៉ូ​បូត​ដែល​ធ្វើការ​ទៅតាម​គម្រោង​ដែល​បាន​កំណត់​​នៅលើ​កុំព្យូទ័រ។ តាម​ផែនការ គម្រោង​នេះ​នឹងត្រូវ​សាងសង់​រួចរាល់​ក្នុង​រយៈពេល 140 ម៉ោង។ នៅពេល​រួចរាល់ អគារ​នេះ​នឹងមាន​ទំហំ​ប្រហែល 55 ម៉ែត្រ x 11 ម៉ែត្រ x 9 ម៉ែត្រ។ លោក Hans-Joerg Kraus ដែលជា​នាយក​ប្រតិបត្តិ​របស់ Kraus Gruppe ឱ្យដឹងថា «ខ្ញុំ​គិតថា បច្ចេកវិទ្យា​បោះពុម្ព 3D មាន​អនាគត​ប្រកបដោយ​សក្ដានុពល។ …នៅទីនេះ យើង​កំពុង​ប្រឹងប្រែង​ស្វែងយល់​ឱ្យដឹងថា នេះ​ជា​ផលិតផល​ដែល​ឆ្ពោះទៅកាន់​អនាគត … Read more

រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

(សហរដ្ឋ​អាម៉េរិក) – ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​ហៅថា រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​របស់​ក្រុមហ៊ុន Radiant Industries អាច​ផ្គត់ផ្គង់​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​ដើម្បី​ទប់ស្កាត់​បញ្ហា​រលាយ ​ដោយ​សារ​កម្ដៅ​។ Doug Bernauer អតីត​វិស្វករ​អេ​ឡិច​ត្រូ​និ​ច​អាកាសចរណ៍​របស់ SpaceX កាលពី​ឆ្នាំ 2019 បាន​បង្កើត​ក្រុមហ៊ុន Radiant Industries ដែល​ជំនាញ​ខាង​អភិវឌ្ឍ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​ដែល​អាចដាក់​នៅក្នុង​កុងតឺន័រ។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​អភិវឌ្ឍ​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ​ខ្នាតតូច​ដែល​អាចដាក់​នៅ​​តំបន់​ដាច់ស្រយាល​បំផុត​របស់​ផែនដី និង​អាច​ផ្គត់ផ្គង់​អគ្គិសនី​មិន​ថា​ក្នុង​វិស័យ​យោធា ឬ​ស៊ីវិល។ ទំព័រ Interesting Engineering ឱ្យដឹងថា ផែនការ​របស់ Radiant គឺ​ការបង្កើត​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែ​រដែ​លអាច​ផលិត​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​មនុស្ស​ប្រហែល 1,000 គ្រួសារ។ យោងតាម​កម្មវិធី​ថ្នាក់ជាតិ​មួយរបស់​សហរដ្ឋ​អាម៉េរិក​ ក្រុម​ហ៊ុន​ Radiant កំពុងធ្វើការ​ជាមួយ​បន្ទប់ពិសោធន៍​ជាតិ Idaho និង Argonne ដើម្បី​កែលំអ​ផលិតផល។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ក៏​កំពុង​ផ្ដោតលើ​បច្ចេកទេស​របស់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ និងការ​​សុំច្បាប់​អនុញ្ញាត​សម្រាប់​ការ​រចនា ក៏ដូចជា​កម្មសិទ្ធិបញ្ញា​លើ​បច្ចេកវិទ្យា​នេះ​។

ប្រទេស​ចិន​ចាប់ផ្ដើម​ខួងអណ្ដូង​ប្រេង​ជ្រៅ​ជាងគេ​បង្អស់​នៅ​ទ្វីបអាស៊ី

សាជីវកម្ម Sinopec ចាប់ផ្ដើម​ខួងអណ្ដូង​ប្រេង Yuejin 3-3 ជម្រៅ 9,472 ម៉ែត្រ នៅ​តំបន់​បាតខ្ទះ Tarim ដែល​ស្ថិតក្នុង​តំបន់​ស្វយ័ត Xinjiang ប្រទេស​ចិន​ កាលពី​ថ្ងៃទី 01 ឧសភា 2023។ អណ្ដូងប្រេង Yuejin 3-3 នឹង​ជា​ជំហាន​ដ៏​ធំ​មួយ​នៅក្នុង​សកម្មភាព​រុករក​ប្រេង​ឧស្ម័ន​មហា​ជ្រៅ ជួយ​ឱ្យ​ប្រទេស​ចិន​បង្កើន​ការផលិត​ប្រេង​ឆៅ​របស់ខ្លួន។ តាម​ផែនការ សាជីវកម្ម​ចិន Sinopec គ្រោង​នឹង​សម្រេចបាន​ដំណាក់កាល​ខួង​ក្នុង​រយៈពេល 170 ថ្ងៃ។ អណ្ដូងប្រេង Yuejin 3-3 ស្ថិតក្នុង​គម្រោង​ខួង​ដី​មហា​ជ្រៅ Deep Earth ដែល​បច្ចុប្បន្ន​ប​ខួងអណ្ដូង​បាន​ចំនួន 120 កន្លែង​ដែលមាន​ជម្រៅ​ជាង 8,000 ម៉ែត្រ នៅ​តំបន់​បាតខ្ទះ Tarim ។ នេះ​គឺជា​តំបន់​បាតខ្ទះ​ដែល​ផ្ទុក​រ៉េ​ប្រេង​ធំជាងគេ​បង្អស់​នៅ​ប្រទេស​ចិន ដោយ​កាន់កាប់​ជាង 60% នៃ​ធនធាន​ប្រេង​ឧស្ម័ន​ក្នុង​ដី​មហា​ជ្រៅ​របស់​ប្រទេស​នេះ។ ថ្វីបើ​ការ​ខួងអណ្ដូង​ប្រេង​ជ្រៅ​ខ្លាំង​គឺជា​រឿង​លំបាក ប៉ុន្តែ​បន្ទាប់ពី​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ និង​បច្ចេក​ទេស​ទំនើប ប្រទេស​ចិន​ក៏អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ប្រសើរ​ជាង​មុន។ នេះ​បើតាម Wang Long ដែលជា​អ្នកជំនាញ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​បច្ចេកទេស​ប្រេង​ឧស្ម័ន Sinopec។ … Read more

កសិដ្ឋាន​ក្រោម​ទឹក​សមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រើ​បច្ចេក​វិទ្យា​ទំនើប

កសិដ្ឋាន​នៅក្រោម​ទឹកសមុទ្រ​របស់​អ៊ីតាលី ផលិត​បន្លែ មើម​ស្អាត​នៅក្នុង​ប្រព័ន្ធ​ដែលមាន​រាង​ដូច​ផ្សិតដែល​គេ​ហៅ​ថា​ជីវមណ្ឌល​ ​ត្រូវបាន​បណ្ដែត​ខាងលើ​បាតសមុទ្រ។ កសិដ្ឋាន Nemo គឺជា​ប្រព័ន្ធ​ដាំ​រុក្ខជាតិ​ខាងក្រោម​ទឹកសមុទ្រ​ដំបូង​គេ​លើ​ពិភពលោក។ ស្ថិតនៅក្រោម​សមុទ្រ Noli ប្រទេស​អ៊ីតាលី ភាគ​និរតី Genoa កសិដ្ឋាន​នេះ​រួមមាន​បណ្ដាញ​ផ្ទះ​កញ្ចក់​រាង​ពាក់កណ្ដាល​មូល​បោះ​យុថ្កា​​អណ្ដែត​ក្នុង​ទឹកសមុទ្រ។ «ភារកិច្ច​របស់​បច្ចេក​វិទ្យា​នេះ​គឺ​ការផ្លាស់ប្ដូរ​​កសិកម្ម បង្កើន​សមត្ថភាព​ផលិត​ស្បៀងអាហារ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​របស់​ផែនដី ទៅតាម​វិធី​ស្ថិរភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន» សហ​ស្ថាបនិក Luca Gamberini ឱ្យដឹង​ដូច្នេះ។ Sergio Gamberini ដែលជា​ឪពុក​របស់ Gamberini និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Ocean Reef Group ឱ្យដឹងថា គំនិត​ដែល​នាំឱ្យមាន​កសិដ្ឋាន​នេះ​ឡើង​គឺ​ដើម្បី​បូកផ្សំ​ចំណង់​ចំណូលចិត្ត​ចំនួន​ពីរ​គឺ​ការ​មុជទឹក និង​ការ​​ធ្វើ​ចំការ។ ឆ្នាំ 2012 គម្រោង​ត្រូវបាន​ចាប់ផ្ដើម​ដោយ​ការដាំ​ជីរ​​នាង​ល័​ក្ខ (basil) នៅក្នុង​បា​ឡុង​ខ្យល់​ក្រោម​ទឹក។ ដប់ឆ្នាំ​ក្រោយមក ចំការ Nemo កំពុងតែ​រីកចម្រើន នេះ​បើតាម CNN។ កសិដ្ឋាន Nemo ប្រើប្រាស់​បច្ចេកទេស​អ៊ី​ដ្រូ​ប៉ូ​និ​ច ដែល​ប្រើ​សារជាតិ​បំប៉ន​ក្នុង​ទឹក​ជំនួស​ដី និង​ប្រើ​ពន្លឺ​ពី​អំពូល​ភ្លើង​ជំនួស​ពន្លឺ​ពី​ព្រះអាទិត្យ​នៅពេល​ចាំបាច់។ គ្រប់យ៉ាង​ត្រូវបាន​តាមដាន​ពី​កន្លែង​គ្រប់គ្រង​នៅលើ​ដី។ ដល់ពេល​ត្រូវ​ប្រមូល​ផល អ្នក​មុជ​ទឹកនឹង​ហែល​ទៅ​កាត់​បន្លែ ដាក់ចូល​ក្នុង​ថង់ និង​នាំ​ឡើង​មកលើ​គោក។ ដោយសារតែ​ផ្ទះ​កញ្ចក់​ទាំងនេះ​មាន​រូបរាង​តូច​មិនអាច​ដាំ​រុក្ខជាតិធំៗ ប៉ុន្តែ​ក៏​អាច​ដាំ​បន្លែ … Read more

Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត 2.0L Bi-Turbo ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​

(ភ្នំពេញ-ថ្ងៃទី 28 ខែមេសា ឆ្នាំ 2023) – ជួបគ្នា​ម្ដងទៀត​ហើយ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ដែល​ត្រូវ​​បាន​រៀប​ចំ​ឡើយ​ដោយ​ក្រុម​ហ៊ុន​ អ អិម អេ (ខេមបូឌា) ម.ក ផ្នែក​រថយន្ត​ Ford នោះ​គឺ​ពិធីសម្ពោធ​ជា​ផ្លូវ​ការ​រថយន្ត​ Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ 2023 ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​​នៅ​ ដឹ ព្រេមៀ សេនធ័រ សែន​សុខ​ ដែល​មាន​ភ្ញៀវ​កិត្តិយស​អញ្ជើញ​ចូល​រួម​ប្រមាណ​ជាង 3,000 នាក់​។ កម្មវិធី​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ណែនាំ​នូវ​ជម្រើស​ម៉ាស៊ីន​ថ្មី​មួយ​ទៀត​ដល់​អតិថិជន នោះ​គឺ​ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ​ 2023​ ដែល​ជា​ប្រភេទ​ម៉ាស៊ីន​មាន​កម្លាំង​ខ្លាំង​ សន្សំ​សំចៃ​ខ្ពស់​ និង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អតិថិជន​។ ចំណុច​ដែល​កាន់​តែ​ពិសេស​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ តម្លៃ​បង់​ពន្ធ​ផ្លូវ​សម្រាប់​រថយន្ត​ទំនើប​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​មួយ​នេះ​គឺ​ត្រឹម​តែ​ 20 ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​។ អតិថិជន​ដែល​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​បើកបរ​សាក​ល្បង​រថយន្ត​ Ford Ranger … Read more

កម្ពុជាវិនិយោគជិត 90លានដុល្លារបន្ថែមលើ វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថាថវិកាប្រមាណ 88.23លានដុល្លារអាមេរិកត្រូវបានដាក់បញ្ចូលទៅក្នុងមូលនិធិសម្រាប់វិនិយោគលើគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្ពុជា។ គម្រោងដ៏សំខាន់នេះទទួលបានមូលនិធិពីថវិកាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដោយចំណាយរយៈពេល 5ឆ្នាំ ចាប់ពីឆ្នាំ 2019 រហូតដល់ឆ្នាំ2024។ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា គម្រោងអភិវឌ្ឍន៍នេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមចំណែកពង្រឹងគុណភាពនៃការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញក្នុងឧស្សាហកម្មសំខាន់ៗនានានៅកម្ពុជា។ វានឹងធ្វើឱ្យមានធនធានមនុស្សកាន់តែច្រើនលើវិស័យកម្មន្តសាលវិស័យសំណង់ វិស័យអគ្គិសនី និងអេឡិចត្រូនិក។ បន្ថែមពីលើនេះ គម្រោងនេះក៏នឹងចូលរួមពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាជំនាញតាមវិស័យ និងភ្ជាប់ទំនាក់ទំនងល្អក្នុងការអភិវឌ្ឍជំនាញ ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញថ្មី ការបណ្តុះបណ្តាលជំនាញឡើងវិញ និងការបំប៉នជំនាញបន្ថែម ដល់កម្លាំងពលកម្មដែលកំពុងបំពេញការងារនៅគ្រប់វិស័យទាំងអស់នាពេលបច្ចុប្បន្ននេះ។ ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖«មូលនិធិសម្រាប់វិនិយោគលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ជាយន្តការយ៉ាងសំខាន់មួយសម្រាប់ជ្រោមជ្រែងធនធានមនុស្សឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»។ បើតាមឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថាភ្នាក់ងារដែលអនុវត្តគម្រោងនេះ គឺភាគីពាក់ព័ន្ធនានាជាពិសេសគឺ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដូចជាសួនបច្ចេកទេសវិជ្ជាជីវៈភ្នំពេញ វិទ្យាស្ថានពហុបច្ចេកទេសភូមភាគតេជោសែនស្វាយរៀង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង និងវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ដែលគ្រឹះស្ថានទាំងអស់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ថែមពីលើនេះ គ្រឹះស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ទទួលបានថវិកាសម្រាប់អភិវឌ្ឍន៍ផងដែរ គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា … Read more