Apple លុប​ចោល​គម្រោង​រថយន្ត​អគ្គិសនី​ ក្រោយ​​ចំណាយ​អស់​រាប់​ពាន់​លាន​ដុល្លារ

ប្រហែល​មួយ​ទសវត្សរ៍​ក្រោយ​ពី​ Apple បាន​បង្ហាញ​ Project Titan គម្រោង​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​នេះ​ ក៏​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​លុប​ចោល​។​ យោង​តាម Bloomberg ការ​សម្រេច​ចិត្ត​​លុប​ចោល​គម្រោងរថយន្ត​អគ្គិសនី​​នេះ ​ត្រូវ​បាន​ COO របស់​ Apple Jeff Williams និង Kevin Lynch ប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​លុប​ចោល​ ហើយ​បុគ្គលិក​ជា​ច្រើន​នឹង​ត្រូវ​បាន​ប្ដូរ​ទៅ​កាន់​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) ​របស់ Apple​។ Apple បាន​សម្ងំ​ទិញ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ AI និង​ម៉ាស៊ីន​សិក្សា​ជាង​ 20 ស្ថាប័ន​ ចាប់​តាំង​ពី​ឆ្នាំ 2017​ ហើយ​បច្ចុប្បន្ន​ ក្រុម​ហ៊ុន​នេះ​កំពុង​បង្កើន​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ AI នៅក្នុង​មុខ​ងារ​នានា​របស់​ផលិត​ផល​ថ្មី​។ បុគ្គលិក​ជិត 2,000 នាក់ បាន​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​រថយន្ត​អគ្គិសនី​របស់​ Apple ក្នុង​នោះ​មាន​រាប់​រយ​នាក់​ជា​អ្នក​រចនារថយន្ត​​ និង​ជា​វិស្វករ​ផ្នែក​រឹង។ បើ​ទោះ​បុគ្គលិក​ទាំង​នេះ​ត្រូវ​បាន​ Apple ប្រកាស​ថា នឹង​មាន​ការ​ងារ​ថ្មី​ក្នុង​ក្រុម​ហ៊ុន​ដដែល​ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន ស្ថានភាព​បញ្ចប់​កុង​ត្រា​ការ​ងារ​ទំនង​ជា​នឹង​នៅ​តែ​មាន​។ ដំណឹង​ស្ដីពី​ Apple លុប​ចោល​គម្រោង​រថយន្ត​អគ្គិសនី ក៏​ត្រូវ​បាន​ … Read more

គម្រោង​​ផ្លូវ​ល្បឿន​លឿនទីបី​ ភ្នំពេញ-សៀម​រាប-ប៉ោយ​ប៉ែត កំពុង​ត្រូវ​បាន​ពិនិត្យ​លទ្ធភាព​សាងសង់ ក្នុង​ក្រប​ខណ្ឌ PPP

(ភ្នំពេញ) – នា​រសៀល​ថ្ងៃទី 27 ខែ​កុម្ភៈ​នេះ កិច្ច​ប្រជុំ​ពិនិត្យ​លទ្ធភាព​សិក្សា​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​​​រាជ​ធានី​ភ្នំ​ពេញ​ – ខេត្ត​សៀម​រាប – ក្រុង​ប៉ោយ​ប៉ែត ក្រោម​ក្រប​ខ័ណ្ឌ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ (PPP) ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីស្ដី​ការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដោយ​ដឹក​នាំ​ដោយ​ឯកឧត្ដម​ ឡេង​ ធនយុទ្ធា រដ្ឋលេខខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ និង​ជា​ប្រធាន​គម្រោង​ និង​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង និង​ក្រុម​មន្ត្រី​ពាក់​ព័ន្ធ​ ក៏​ដូច​ជា​តំណាង​ក្រុម​ហ៊ុន​ស្ពាន​ និង​ថ្នល់​ចិន (CRBC) ផងដែរ​។ យោង​តាម​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រសួង​ខាងលើ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូលមតិយោបល់ និងការ​ផ្ដល់​អនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេស ក្នុងដំណាក់កាលទីមួយ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពីការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។ ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន CRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ឆ្នាំ 2024 ហើយ​បន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (FS ) មុន​នឹង​ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនៅ​ដើមខែមិថុនា … Read more

យានអវកាស​ឯកជន​អាម៉េរិក បញ្ជូន​រូបថត​ដំបូង​ពី​ឋាន​ព្រះ​ចន្ទ​មក​កាន់​ផែនដី

យាន Odysseus បញ្ជូន​រូប​ថត​ពីរ​សន្លឹក​ស្ដី​ពី​ផ្ទៃ​ព្រះ​ចន្ទ​ មក​កាន់​ផែនដី នៅ​មុន​ពេល​បញ្ចប់​បេសក​កម្ម​ឆាប់​ជាង​ច្រើន​ថ្ងៃ​ បើ​ធៀប​នឹង​គម្រោង​ដំបូង​។ យោង​តាម​សារព័ត៌មាន Space កាល​ពី​ថ្ងៃទី 26 កុម្ភៈ ក្រុម​ហ៊ុន Intuitive Machines ប្រកាស​លើ​បណ្ដាញ​សង្គម​ X ថា​ យាន​ Odysseus នៅ​តែ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​​គ្រប់​គ្រង​នៅ​លើ​ផែនដី​ បើ​ទោះ​វា​ដួល​ផ្អៀង​ទៅ​ម្ខាង​ បន្ទាប់​ពី​បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​។ យាន​នេះ​ក៏​បញ្ជូន​រូប​ថត​ពីរ​សន្លឹក​ពី​ឋាន​ព្រះ​ចន្ទ​មក​កាន់​ផែនដី ក្នុង​នោះ​មាន​មួយ​សន្លឹក​ត្រូវ​បាន​ថត​នៅ​ពេល​យាន​ចុះ​ដល់​ទីតាំង​ចុះ​ចត​ដែល​មាន​ឈ្មោះ​ថា Malapert A ខណៈ​រូប​មួយ​សន្លឹក​ទៀត​គឺជា​រូប​ថត​លើ​ផ្ទៃ​ព្រះចន្ទ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ស្ដី​ពី​ផ្ទៃ​ភព​រណប​នេះ​។ យាន Lunar Reconnaissance របស់​ណាសា ដែល​មាន​ជំនាញ​ខាង​ស្កេន​ព្រះ​ចន្ទ​ពី​គន្លង​តារា​វិថី​តាំង​ពី​ឆ្នាំ 2009 ក៏​បាន​ថត​រូប​ភាព​របស់​យាន Odysseus ពី​កម្ពស់ 90 គីឡូម៉ែត្រ​។ រូប​ភាព​ពី​កាម៉េរិក​របស់​យាន Lunar Reconnaissance បញ្ជាក់​ថា Odysseus បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​ ពី​កម្ពស់ 2,759 ម៉ែត្រ​។ Intuitive Machines ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ហោះ​ហើរ​ជាង 965,600 គីឡូម៉ែត្រ​ យាន Odysseus … Read more

ក្រុម​ហ៊ុន​មួយ​របស់​ហុងកុង ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

(ភ្នំ​ពេញ) – នារសៀលថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2024 ឯកឧត្តមរដ្ឋលេខាធិការ ហេង ណន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្ដែងការគួរសមពីសំណាក់លោក Francois Shih អគ្គនាយកក្រុមហ៊ុន Sharpland Group។ ក្នុង​ឱកាស​នេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងព័ត៌មាន តំណាងក្រសួងមហាផ្ទៃ និងគណ:ប្រតិភូក្រុមហ៊ុន Sharpland Investment Holding, Ltd និងមន្ត្រីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួងផងដែរ។ យោង​តាម​ក្រសួង​សាធារណការ​ និ​ងដឹក​ជញ្ជូន​ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីឱកាស ក៏ដូចជាសក្កានុពលវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងកំពង់ផែ និងស្នើសុំការគាំទ្រ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងលើគម្រោងរបស់ខ្លួនផងដែរ។ ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា​ ដែលផ្ដោតជាសំខាន់លើវិស័យអាទិភាពសំខាន់ៗរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាគោលដៅគន្លឹះដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 ខាងមុខ តាមគោលដៅដែលបានដាក់ចេញប្រកបដោយចីរភាព៕

ព្រះចន្ទ Europa ជា​គោលដៅ​ក្នុង​ឆ្នាំ​ 2024 របស់​យាន​រុក​រក​ភាវៈរស់​របស់​ណាសា

យោង​តាម​អង្គការ​អវកាស​អាម៉េរិក (ណាសា) ឆ្នាំ 2024 គឺជា​ការ​ចាប់​ផ្ដើម​របស់​ភព​ក្នុងក្ដី​ស្រមៃ​មួយ​ ដែល​ត្រូវ​បាន​ណាសា​សម្ងំ​ដាក់​ផែនការ​តាំង​ពី​ច្រើន​ឆ្នាំ​មុន​ នោះ​គឺ​ «គម្រោង​​ទៅ​កាន់​ Europa»។ ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ Europa គឺជា​ភព​រណប​ធំ​ទី 6 និង​ជា​ភព​រណប​តូច​បំផុត​ក្នុង​ក្រុម​ព្រះ​ចន្ទ Galilean របស់​ភព​ព្រហស្បតិ៍ (Jupiter)​។ ក្រុម​នេះ​ ក្រៅ​ពី Europa ក៏នៅ​មាន Ganymede, Calisto និង Io ផងដែរ​។ ព្រះ​ចន្ទ​ទាំង​បួន​ដួង​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ Galileo Galilei សង្កេត​ឃើញ​ជា​លើក​ដំបូង​កាល​ពី​ចុង​ឆ្នាំ 1609 ឬ​ដើម​ឆ្នាំ 1610​។ ក្នុង​សម័យ​បច្ចុប្បន្ន ព្រះ​ចន្ទ​ទាំង​នេះ​ត្រូវ​បាន​ណាសា​ចាត់​ទុក​ថា​ជា​ «ព្រះ​ចន្ទ​រស់» ព្រោះ​​ព្រះ​ចន្ទ​នីមួយ​ៗសុទ្ធ​តែ​​មាន​ផ្ទុក​វត្ថុ​ធាតុ​មួយ​ចំនួន​ដែល​សម​ស្រប​នឹង​ជីវិត​។ ប៉ុន្តែ Europa ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ខ្ពស់​ជាង​គេ​។ ដូច្នេះ​ហើយ ណាសា​មាន​ផែនការ​បាញ់​បញ្ជូន​យាន​អវកាស​ Europa Clipper ឬ​ហៅ​ថា Clipper ទៅ​កាន់​ព្រះ​ចន្ទ Europa របស់​ភព​ព្រហស្បតិ៍​ នៅ​ខែ​តុលា ឆ្នាំ 2024​។ យាន​នេះ​គ្រោង​នឹង​ហោះ​ហើរ​ជុំ​វិញ​ Europa ក្នុង​រយៈ​ចម្ងាយ​ជិត​ដើម្បី​ប្រមូលទិន្នន័យ​ស្ដីពី​បរិយាកាស … Read more

AirAsia ងាក​ទៅ​រក​រូបមន្ត​ពាណិជ្ជកម្ម​​ថ្មី ត្រៀម​ពង្រីក​មក​ទីផ្សារ​កម្ពុជា​

ក្រុម​ហ៊ុន​អាកាសចរណ៍​ AirAsia កំពុង​រៀប​គម្រោង​ប្ដូរ​មក​ជា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ដែល​ដំណើរ​ការ​ទៅ​តាម​រូបមន្ត​ «កង់រទេះ» ជំនួស​ឱ្យ​ការ​ផ្ដោត​ទៅ​លើ​តែ​ជើង​ហោះ​ហើរ​ត្រង់​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុម​មួយ​​ដូច​បច្ចុប្បន្ន​។ ក្រុម​ហ៊ុន​សាជីវកម្ម Capital A Bhd ដែល​គ្រប់​គ្រង​ AirAsia ប្រកាស​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​នឹង​ប្រើប្រាស់​យុទ្ធ​សាស្ត្រ​ពហុ​មណ្ឌល​ តាម​រយៈ​វត្តមាន​នៅ​ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន ហើយ​គ្រោង​នឹង​នៅ​កម្ពុជា​ផងដែរ​ ដើម្បី​អនុវត្ត​គម្រោង​ដឹក​ជញ្ជូន​តាមបណ្ដាញ​ដែល​មាន​ការ​ចំណាយ​ទាប​។ បណ្ដា​ក្រុម​ហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​តែង​តែប្រើប្រាស់រូបមន្ត​ «ទីតាំង – ទីតាំង» ដែល​ផ្ដោត​ទៅ​លើ​តែ​ផ្លូវ​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ពីរ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ ដោយ​សារ​តែ​មិន​មានការ​ចុះ​​ចត​តាម​ផ្លូវ​ហោះហើរ​។ ចំណែក​រូបមន្ត​ «កង់រទេះ» វិញ គឺ​តែង​តែ​ត្រូវ​បាន​បណ្ដា​ក្រុម​ហ៊ុន​អាកាសចរណ៍​ផ្ដល់​សេវា​គ្រប់​ជ្រុង​ជ្រោយ​ ដូច​ទៅ​នឹង​អ្វីដែល Emirates Airlines កំពុង​អនុវត្ត​។ ចំណុច​ពិសេស​នៃ​រូបមន្ត​ «កង់​រទេះ» គឺ​ការ​ផ្ដោត​ទៅ​លើ​សកម្មភាព​ហោះ​ហើរ​ជុំវិញ​មជ្ឈមណ្ដល​អាកាសយានដ្ឋាន​ធំមួយ ដែល​ក្នុង​នោះ​មាន​ជើង​ហោះ​ហើរ​ជា​ច្រើន​ដែល​ហោះ​ទៅ​កាន់​គោលដៅ​ផ្សេង​ៗ​។

រោង​ចក្រ​ផលិត​ឱសថ​ក្នុង​ទីអវកាស​ ហោះ​ត្រឡប់​មក​កាន់​ផែនដី

(សហរដ្ឋ​អាម៉េរិក) – កាប៊ីន​យាន W-1 ដែល​ដឹក​ធាតុ​រាវ​នៃ​ថ្នាំ​ព្យាបាល​ HIV និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C របស់​ក្រុម​ហ៊ុន Varda Space Industries ត្រឡប់មក​កាន់​ផែនដី​ ក្រោយ​រយៈ​ពេល​ជិត 8 ខែ​ ដែល​​បាន​ស្ថិត​នៅ​លើ​គន្លង​តារាវិថី​ ហើយ​គ្រោង​នឹង​ចុះ​ដល់​ដី​ដោយ​ប្រើ​ប្រាស់​ឆត្រ​យោង​ នៅ​វេលាម៉ោង​ 03:40 ថ្ងៃទី 22 កុម្ភៈ ម៉ោង​នៅ​កម្ពុជា​។ យោង​តាម Space កាប៊ីន​យាន​ពី​បេសក​កម្ម W-1 របស់​ក្រុម​ហ៊ុន Varda Space Industries ចុះ​ចត​ពី​លើ​តំបន់​ភាគ​ខាង​ជើង​របស់​រដ្ឋ Utah កាល​ពី​ល្ងាច​ថ្ងៃទី 21 កុម្ភៈ នាំ​មក​ជាមួយ​នូវ​ធាតុ​រាវ​របស់​ឱសថ​ប្រឆាំង​វីរុស​ដែល​អភិវឌ្ឍ​នៅ​លើ​គន្លង​តារាវិថី​ផែនដី​។ ជោគ​ជ័យ​នេះ​ធ្វើ​ឱ្យ​ Varda ក្លាយ​ជា​ក្រុម​ហ៊ុន​ទីបី​ដែលបញ្ជា​ឱ្យ​​យាន​អវកាស​ត្រឡប់​មក​វិញ​ប្រកប​ដោយ​សុវត្ថិភាព​។ ក្រុម​ហ៊ុន​ទីមួយ និង​ទីពីរ​ដែល​បាន​ទទួលជោគជ័យ​ដូច​គ្នា​នេះ​គឺ SpaceX ដែល​មាន​កាប៊ីន​យាន Dragon និង Boeing ដែល​មាន​កាប៊ីនយាន Starliner។ Varda បាន​រៀប​គម្រោង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំមួយ​ដែល​ផលិត​នៅ​ខាង​ក្រៅ​ផែនដី។ «ការ​ចាត់​ចែង​វត្ថុធាតុ​ក្នុង​បរិស្ថាន​មាន​ទំនាញ​ផែនដី​តិច​បំផុត​ ផ្ដល់​នូវ​បរិស្ថាន​ពិសេស​ដែល​នៅលើ​ផែនដី​មិន​មាន​។ ផល​ប្រយោជន៍ភាគ​ច្រើន​គឺ​បាន​​មក​ពី​ការ​មិន​មាន​បាតុភូត​ចរន្តជា​ដើម​នៅ​ក្នុង​​វត្ថុធាតុ​រាវ​ … Read more

ទុន​ជាង 444 លាន​ដុល្លារ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា នៅក្នុង​ 15 ថ្ងៃ​ដំបូង​នៃ​ខែ​កុម្ភៈ 2024

(ភ្នំពេញ) – ពាក់​កណ្ដាល​ដើម​​ខែកុម្ភៈនេះ ក្រុម​​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន 22 ដែលមានទុនវិនិយោគសរុបប្រមាណជាង 444 លានដុល្លារអាម៉េរិក​។ យោង​តាម​ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពូជា (CDC) បណ្ដា​ខេត្ត​ដែល​ទទួល​បាន​ការ​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់ រួម​មាន​ រាជធានី​ភ្នំពេញ និង​ខេត្ត​ស្វាយ​រៀង ដោយ​មាន​ទុន​វិនិយោគ​ 4 គម្រោងដូច​គ្នា​។ ក្រៅ​ពី​នេះ ខេត្តព្រះ​សីហនុ និង​ខេត្ត​កំពង់​ស្ពឺ ក៏ទទួលបាន​ការ​វិនិយោគ​ 3 គម្រោង​ដូច​គ្នា​​ផង​ដែរ​។ ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដី​ប្រកាស​របស់ CDC ដែល​មាន​ដូច​ខាង​ក្រោម​៖

គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

(ភ្នំពេញ) – នាព្រឹកថ្ងៃទី 12 កុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។ យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​អនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី 15-19 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ផែនការ​រៀប​ចំ​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​កម្ពុជា​-ជប៉ុន​ គឺជា​ការ​​ត្រៀម​ខ្លួន​ដើម្បី​​ទាក់​ទាញ​វិនិយោគិនជប៉ុន មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​៕

ថៃ ម៉ាឡេស៊ី សិង្ហបុរី លើក​លែង​ទិដ្ឋាការ​ដើម្បី​ទាក់​ទាញ​ទេសចរ​ចិន​

ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ប្រទេស​ថៃ កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​មួយ​ដើម្បី​អូស​ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​ចិន​ នោះ​គឺ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ (Visa) ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ដោយ​ការ​លើក​លែង​ទិដ្ឋាការ​នេះ ប្រទេស​​នៅ​អាស៊ី​អាគ្នេយ៍ទាំង​បី​ខាង​លើ​ កំពុង​ប្រើ​ប្រាស់​ភាព​ទាក់​ទាញ​នៃ​ការ​ដើរ​ហើរ​ដោយ​សេរី​ ដើម្បី​ជំរុញ និង​ស្ដារ​​វិស័យ​ទេសចរណ៍​ ដែល​បាន​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​សារ​វិបត្តិ​សុខភាព​នា​ប៉ុន្មាន​ឆ្នាំ​កន្លង។ នេះ​បើ​តាម Reuters ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 09 កុម្ភៈ 2024​។ វិស្វករជនជាតិចិន លោក Wei Ming គឺជា​សាក្សី​មួយ​សម្រាប់​​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ខាងលើ​ នៅ​ពេល​គាត់​ប្ដូរ​គម្រោង​ទេសចរណ៍​របស់​ខ្លួន​ពី​អូស្ត្រាលី មក​សិង្ហបុរី​ គ្រា​ដែល​ទិដ្ឋាការ​ត្រូវ​បាន​លើក​លែង​។ ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ថៃ សិង្ហបុរី និង​ម៉ាឡេស៊ី​ សង្ឃឹម​ថា ការ​លើក​លែង​ទិដ្ឋាការ​នឹង​ទាក់​ទាញ​ទេសចរ​ចិន​បាន​ច្រើន​នៅ​ក្នុង​រដូវ​បុណ្យ​និទាឃរដូវ​ឆ្នាំ​នេះ ដែល​ជា​រដូវ​ឈប់សម្រាក​ដំបូង ​រាប់​ចាប់​តាំង​ពី​ទីក្រុង​ប៉េកាំង បាន​​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ព្រោះ​តែ​កូវីដ-19​។ ទោះជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​ព្រមាន​ថា ឱនភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ស្ថានភាព​អស្ថិរ​ភាព​ក្នុង​មុខ​របរ​ ការ​ងារ​ និង​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ អាច​កាត់​បន្ថយ​ដំណើរ​ទេសចរណ៍​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​ចិន នាំ​ឱ្យ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ខាងលើ​មិន​សូវ​មាន​ប្រសិទ្ធភាព​៕

កម្ពុជា​ទទួល​បាន​ទុនវិនិយោគជិតបួនពាន់លានដុល្លារ​អាម៉េរិក​ រាប់​ចាប់​ពី​ខែ​សីហាឆ្នាំ 2023 ដល់​បច្ចុប្បន្ន

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ចាប់តាំងពីសម្តេចបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពោលគឺ ចាប់ពីខែសីហា ឆ្នាំ 2023 មកដល់បច្ចុប្បន្ន កម្ពុជា​​ទាក់ទាញបាន​ការ​វិនិយោគប្រមាណ 172​គម្រោង ដែល​មាន​ទុន​សរុប​​ជិត​ 4 ពាន់លានដុល្លារ និងអាចបង្កើតការងារបាន​ជាង 19 ម៉ឺនកន្លែង។ ការអះអាងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីដូច​ខាងលើនេះ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុងពិធី «​បិទ​សន្និបាត​បូក​សរុបការងារឆ្នាំ 2023 និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ 2024 របស់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់ឱ្យអនុវត្តន៍ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម» នារសៀលថ្ងៃទី 08 ខែកុម្ភៈឆ្នាំ 2024  នៅសណ្ឋាគារសុខាភ្នំពេញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជូនប្រជាពលរដ្ឋ។ យោង​តាម​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា កន្លងមក កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺមានប្រមាណ 7% រាប់​ចាប់​​តាំងពីពេលដែលកម្ពុជា​ទទួលបានសន្តិភាព រហូតមកទល់ពេលផ្ទុះជំងឺកូវីដ-19៕

ក្រុមហ៊ុនជប៉ុន អ៊ីអន (Aeon) អនុញ្ញាតឱ្យបុគ្គលិកភេទប្រុស សម្រាកដើម្បីមើលថែកូន ប៉ុន្តែទទួលបានប្រាក់ខែដូចដើម

ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការបង្កកំណើត ក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន បញ្ចេញគោលការណ៍ថ្មីដែលអនុញ្ញាតឱ្យបុគ្គលិកជាឪពុកសម្រាកពីការងារ ប៉ុន្តែទទួលបានប្រាក់ខែ 100%។ ក្រុមហ៊ុនអ៊ីអន (Aeon) នឹងផ្ដល់ប្រាក់ខែដូចមុនដល់បុគ្គលិកភេទប្រុស នៅពេលសុំច្បាប់សម្រាកដើម្បីមើលថែកូនតូចអាយុចាប់ពីមួយឆ្នាំចុះក្រោម។ គោលការណ៍នេះគ្រោងនឹងអនុវត្តក្នុងឆ្នាំ 2024 ដើម្បីចូលរួមកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់បុគ្គលិកភេទប្រុសសុំច្បាប់ឈប់សម្រាកដើម្បីមើលថែកូន។ អត្ថប្រយោជន៍ដែលមិនមានការកំណត់អាយុនេះ នឹងត្រូវបានអនុវត្តជាបណ្ដើរៗចាប់ពីខែកុម្ភៈ សម្រាប់ក្រុមហ៊ុនចំនួនប្រហែល 150 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្មអ៊ីអន។ តាមគម្រោង ក្នុងឆ្នាំដំបូងនឹងមានបុគ្គលិកភេទប្រុស និងភេទស្រីប្រមាណ 2,000 នាក់ នឹងសុំច្បាប់សម្រាកដើម្បីមើលថែកូន ហើយទទួលបានប្រាក់ខែដូចដើម។ បច្ចុប្បន្ន បុគ្គលិកភេទស្រីជិត 100% របស់អ៊ីអន ដែលឆ្លងទន្លេ សុទ្ធតែទទួលបានច្បាប់សម្រាកពីការងារដើម្បីមើលថែកូន ប៉ុន្តែអត្រានេះរបស់បុគ្គលិកភេទប្រុសគឺ 15%។ ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកដើម្បីមើលថែកូន ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងផ្ដល់ជូនប្រហែល 80% ធៀបនឹងប្រាក់ខែ ដូច្នេះហើយទើបបុគ្គលិកនឹងទទួលបានប្រាក់ខែ 20% ទៀតពីអ៊ីអន បន្ទាប់ពីពួកគេត្រឡប់ចូលធ្វើការវិញ។ យោងតាមស្ថាប័នស្រាវជ្រាវរបស់ក្រសួងសុខាភិបាលជប៉ុន ចំនួនប្រជាជនសរុបរបស់ប្រទេសនេះនឹងថយចុះ 17% ចាប់ពីឆ្នាំ 2020 ដល់ 2050 ដោយធ្លាក់មកនៅត្រឹម 104.69 លាននាក់។ ចំណែកវិទ្យាស្ថានជាតិស្រាវជ្រាវសន្តិសុខសង្គម និងចំនួនប្រជាជន (IPSS) … Read more