ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា) បានផ្អាកការបញ្ជូនបញ្ជាទៅកាន់រ៉ូបូតនានារបស់ខ្លួន ដែលកំពុងស្រាវជ្រាវលើភពព្រះអង្គារ ធ្វើឱ្យពួកវាត្រូវធ្វើសកម្មភាពដោយស្វ័យប្រវត្ត។
បច្ចុប្បន្ន យើងកំពុងឆ្លងកាត់ព្រឹត្តិការណ៍មួយដែលអូសបន្លាយពេលពីរសប្ដាហ៍ នៅពេលផែនដី និងភពអង្គារស្ថិតនៅត្រង់ចំហៀងផ្ទុយគ្នារបស់ព្រះអាទិត្យ។ ដូច្នេះ បណ្ដាបេសកម្មនៅលើភពអង្គារក៏ត្រូវផ្អាកការទទួលបញ្ជាពីផែនដី ដើម្បីសុវត្ថិភាព។ នេះបើតាមទំព័រ Space.com។
«បេសកកម្មបច្ចុប្បន្នត្រូវផ្អាកបណ្ដោះអាសន្ន ព្រោះតែឧស្ម័នអ៊ីយ៉ូដក្ដៅដែលបំភាយចេញពីបរិយាកាសខាងក្រៅរបស់ព្រះអាទិត្យ (កូរ៉ូណា) អាចបង្ខូចរលកសញ្ញាវិទ្យុដែលត្រូវបានបញ្ជូនពីផែនដីទៅកាន់យានអវកាសលើភពអង្គារ នាំឱ្យមានសកម្មភាពមិនចង់បានកើតឡើង» ណាសាបានឱ្យដឹងកាលពីថ្ងៃទី 10 វិច្ឆិកាដូច្នេះ។
ក៏ប៉ុន្តែ បណ្ដាក្រុមបំពេញបេសកកម្មនៅភពអង្ការរបស់ណាសា នៅតែដំណើរការក្នុងអំឡុងពេលខាងលើ។ ក្នុងព្រឹត្តិការណ៍ដែលអូសបន្លាយពីថ្ងៃទី 10 វិច្ឆិកាដល់ 25 វិច្ឆិកា រ៉ូបូតទាំងអស់នឹងបន្តធ្វើសកម្មភាពទាំងឡាយដែលមិនចាំបាច់ទទួលបញ្ជាពីផែនដី។
ទន្ទឹមនឹងនេះ យានអវកាសបីគ្រឿងរបស់ណាសាដែលកំពុងគោចរជុំវិញភពអង្គារ ដែលរួមមាន Odyssey, MRO និង MAVEN ក៏នៅតែសង្កេតមើលភពនេះពីទីអវកាស។



ចំណែក CNN បានរាយការណ៍ថា អង្គភាពសាធារណៈផ្នែកសុខាភិបាលរបស់មណ្ឌល ហ៊ូពេយ ដែលស្ថិតនៅក្នុងទីក្រុងវូហាន មជ្ឈមណ្ឌលកណ្ដាលនៃការចម្លងមេរោគវីរុសមរណៈនេះ បានបង្ហើបឱ្យដឹងថា រកឃើញអ្នកជំងឺនៅក្នុងមណ្ឌលហ៊ូពេយបន្ថែមទៀត 2,103នាក់ និងមានអ្នកស្លាប់ថែមទៀត 56នាក់ ខណៈនៅមានអ្នកដេកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន 9,618នាក់ទៀត ដែលក្នុងចំនួននោះមាន 478នាក់ មានអាការធ្ងន់ធ្ងរ។
ទាំងអស់នេះ រដ្ឋបាលវូហានមិនបានបង្ហើបឱ្យដឹងថា តើពួកគេបានត្រៀមមណ្ឌលប្រមូលផ្ដុំនោះប៉ុន្មានកន្លែងនោះទេ តែបានបញ្ជាក់ថា អ្នកដែលត្រូវបង្ខាំងទាំងនោះ នឹងត្រូវទទួលបានការព្យាបាលដោយមិនចាំបាច់ចំណាយប្រាក់អ្វីទាំងអស់ រួមទាំងថ្លៃអាហារ និងថ្លៃស្នាក់នៅ ដើម្បីប្ដូរនឹងការដែលត្រូវបង្ខាំងរយៈពេលយូរតាមដែលក្រុមគ្រូពេទ្យដែលផ្ដល់ការព្យាបាលយល់ឃើញថាសមល្មម៕