គ្រាន់​តែ​លក់ «​​សំណល់​» ទៅ​ឱ្យបរទេស​ វៀតណាម​រក​ចំណូល​ជិត 3,000 លាន​ដុល្លារ

មិន​ត្រឹម​តែ​អ្នក​ជំនួញ​ចិន​ ជប៉ុន​នោះ​ទេ ប៉ុន្តែ​អ្នក​ទិញ​មក​ពី​ប្រទេស​ជាង​ 10 សុទ្ធ​តែ​ចង់​នាំ​ចូល​ទំនិញ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ «សំណល់» នៅ​វៀតណាម​។ នេះ​បើ​តាម​ការ​អួត​អាង​របស់​សារព័ត៌មាន​វៀតណាម​​។ ទំនិញ​ដែល​កំពុង​និយាយ​នេះ​ គឺជា​គ្រាប់កម្ទេច​​ឈើគាប។ យោង​តាម​សមាគម​ឈើ​ និង​ផលិត​ផល​ធ្វើ​ពី​ឈើ​វៀតណាម (Viforest) ក្នុង​ឆ្នាំ 2023 ប្រទេស​នេះ​បាន​នាំ​ចេញ​ «សំណល់ឈើ» ដែល​មាន​តម្លៃ​រហូត​ដល់​ 2.9 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ជាក់​ស្ដែង ក្នុង​ឆ្នាំ​កន្លង វៀតណាម​បាន​នាំ​ចេញ​សំណល់​ឈើ​ជិត 14.42 លាន​តោន​ រក​ចំណូល​បាន​​ 2.22 ពាន់​លាន​ដុល្លារ​ ដែល​ប្រហែលនឹង​​ 8.8% នៃ​ការ​នាំ​ចេញ​សរុប​របស់​វិស័យ​ឈើ​។ ចំណែក​គ្រាប់​កម្ទេច​ឈើ​គាប​វិញ​ វៀតណាម​នាំ​ចេញ​បាន​ 4.67 លាន​តោន​ រក​ចំណូល​បាន​ជិត 680 លាន​ដុល្លារ​ ស្មើ​នឹង​ 5.2% នៃ​ការ​នាំ​ចេញ​សរុប​របស់​វិស័យ​ឈើ​។ គ្រាប់​កម្ទេច​ឈើ​គាប​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ចំនួន​ 22 ក្នុង​ឆ្នាំ​កន្លង។​ ក្នុង​នោះ ជប៉ុន​ និង​កូរ៉េខាងត្បូង​ គឺជា​អតិថិជន​ធំជាង​គេ​។ សមាគម​ Viforest ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​ខាងលើ​របស់​វៀតណាម ក្នុង​ឆ្នាំ​កន្លង​ … Read more

អ្នកជំនួញ​​បោះ​ទុន​ជាង 187 លាន​ដុល្លារ​ វិនិយោគ​នៅ​កម្ពុជា​ ក្នុង​ខែ​មករា​ ឆ្នាំ 2024

គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 32 គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង 187 លាន​ដុល្លារ​អាម៉េរិក ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ក្នុង​ខែ​មករា​ ឆ្នាំ 2024​។ ខាង​លើ​នេះ​គឺជាសេចក្ដី​​ប្រកាស​​ព័ត៌មាន​របស់​ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា (CDC) ចេញ​ផ្សាយ​នា​ថ្ងៃទី 01 កុម្ភៈ 2024​។ យោង​តាម​សេចក្ដី​ប្រកាស​នេះ គម្រោង​វិនិយោគ​ដែល​លេច​ធ្លោ​ជាង​គេ​ប្រចាំ​ខែ​មករា រួម​មាន គម្រោង​បង្កើត​រោង​ចក្រ​ផលិត​គ្រឿង​អេឡិច​ត្រូនិច​នៅ​ស្រុក​សំរោង​ ខេត្ត​តាកែវ, គម្រោងបង្កើត​រោង​ចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ​ កង់​ រ៉ឺម៉ក (អគ្គិសនី) និង​ឧបករណ៍​បញ្ចូល​ ឬ​សាកថ្ម​ នៅ​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល​, គម្រោង​បង្កើត​រោង​ចក្រ​កែច្នៃ​អាលុយមីញ៉ូំ​ ដែក​ និង​ទង់​ដែង​ នៅស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ និង​គម្រោង​បង្កើត​រោង​ចក្រ​តម្បាញ​ក្រណាត់​ និង​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហនុ​។ CDC​ ក៏​បាន​ឱ្យ​ដឹង​ថា នៅក្នុង​ខែមករាកន្លង​ទៅ ទុន​វិនិយោគ​ប្រមាណ​ 2.73% មាន​ប្រភព​ពី​ក្នុង​ស្រុក​, ជាង 78% មាន​ប្រភព​ពី​ប្រទេស​ចិន​​, 9.65% មក​ពី​សិង្ហបុរី, 5.34% មក​ពី​សហរដ្ឋ​អាម៉េរិក​ និង​ 3.55% មក​ពី​សាធារណរដ្ឋកូរ៉េ​។ … Read more

ឱកាស​ល្អ​សម្រាប់​អ្នក​ជំនួញ​ដែល​ចង់​ពង្រីក​​អាជីវកម្ម​នៅ​ខេត្ត​បាត់​ដំបង

ចាប់​ពី​ថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024 សភា​ពាណិជ្ជកម្ម​កម្ពុជា​ នឹង​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ដែល​នេះគឺ​ជា​ឱកាស​ល្អ​សម្រាប់​​អ្នក​ជំនួញ​​ទាំង​ឡាយ​ណា​ដែល​ចង់​ពង្រីក​​អាជីវកម្ម​ទៅ​កាន់​ខេត្ត​នេះ​។ កាល​ពី​ថ្ងៃទី 03 មករា 2024 សភា​ពាណិជ្ជកម្ម​កម្ពុជា បានចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ជា​សាធារណៈ ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ក្នុង​បំណង​ស្វែង​យល់​ពី​សង្វាក់​ផលិតកម្ម​ចំណី​អាហារ សក្ដានុពល​សេដ្ឋកិច្ច កសិកម្ម ទំនាក់​ទំនង​ដៃ​គូ​ពាណិជ្ជកម្ម និង​ឱកាស​វិនិយោគ​នានា​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។ យោង​តាម​សេចក្ដី​ជូន​ដំណឹង​ ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ​​​​នឹង​ត្រូវ​​ធ្វើ​ឡើងរយៈ​ពេល​​ពីរ​យប់​ បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024​​។ សភាពាណិជ្ជកម្ម​កម្ពុជា​ ក៏​បាន​បញ្ជាក់​ថា តម្លៃសំបុត្រ​សម្រាប់​ការ​ចូល​រួម​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ​គឺ 185 ដុល្លារ​/​ម្នាក់​។

នាយករដ្ឋមន្ត្រី​ថៃ ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha ប្រកាស​ថា លោក​មាន​ទ្រព្យ​ជិត 19 លាន​ដុល្លារ​អាម៉េរិក ក្នុង​នោះ​មាន​រថយន្ត​ទំនើប​មួយ​គ្រឿងដែល​មាន​តម្លៃ​ជាង 1.4 លាន​ដុល្លារ​អាម៉េរិក និង​នាឡិកា​ចំនួន 38 គ្រឿង​​ផងដែរ​។ អង្គភាព​ជាតិ​​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ (NACC) កាល​ពី​ថ្ងៃទី 28 ធ្នូ បាន​ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ Srettha Thavisin និង​ជា​អតីតអ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ​ មាន​ទ្រព្យ​សម្បត្តិតម្លៃ​ជិត 660 លាន​បាត (ជាង 18.9 លាន​ដុល្លារ​អាម៉េរិក​)​។ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​ថៃ តម្រូវ​ឱ្យ​មន្ត្រី​រាជការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​ខ្លួន​ និង​ភរិយា/ស្វាមី​ ក្នុង​រង្វង់ 60 ថ្ងៃ​ រាប់​ចាប់​ពី​ថ្ងៃ​ចូល​កាន់​តំណែង​។ យោង​តាម NACC នាយករដ្ឋមន្ត្រី​ថៃមាន​​សាច់​ប្រាក់​សុទ្ធ​មួយ​លាន​បាត (ជាង 28,700 ដុល្លារ​អាម៉េរិក)​, ជិត 69 លាន​បាត​ (ជាង 1.9 លាន​ដុល្លារ) ក្នុង​ធនាគារចំនួន 47 ស្ថាប័ន និង​ជាង 1.3 លាន​បាត … Read more

កម្ពុជា​ នឹង​ខ្វះ​អង្ករ​នាំ​ចេញនៅ​ដើម​ឆ្នាំ​ក្រោយ មុន​នឹង​ងើប​ឡើង​វិញ​នៅ​ត្រីមាស​ទីពីរ​

យោង​តាម​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ 2023 កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ​ 670,000 តោន​ ប៉ុន្តែ​អាច​នឹង​ខ្វះ​អង្ករ​សម្រាប់​ការ​​នាំចេញ​នៅ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​ 2024​។ ឧកញ៉ា សុង​ សារ៉ន ប្រធាន​ក្រុម​ប្រឹក្សាភិបាលសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​ដឹង​ថា​ ឆ្នាំ 2023 កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ 670,000 តោន ដែល​កើន​ពី 5 ទៅ 10% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​។ ប៉ុន្តែ លោក​ឧកញ៉ាបាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​ជា​ការ​នាំ​ចេញ​កើន​ឡើង​បន្តិច ប៉ុន្តែ​តម្លៃ​អង្ករ​កម្ពុជា​លក់​បាន​ថ្លៃ​ជាង​ បើ​ធៀប​នឹង​តម្លៃ​មធ្យមភាគ​នៅក្នុង​ទីផ្សារ​។ ក៏ប៉ុន្តែ អ្នកជំនួញ​រូប​នេះ​បាន​ព្យាករ​ថា តម្លៃ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ 2024 នឹង​កើន​ឡើង​បន្ត​ទៀត​ គ្រា​ដែល​កម្ពុជា​អាច​នឹង​ខ្វះ​អង្ករសម្រាប់ការ​​នាំ​ចេញ​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ 2024​។ ទន្ទឹម​នឹង​នេះ លោក​ក៏​សង្ឃឹម​ថា ចាប់​ពី​ត្រី​មាស​ទី​ពីរ​នៃ​ឆ្នាំ 2024 កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​របស់កម្ពុជា នឹង​កើន​ឡើង​ខ្ពស់​។ យោង​តាម​អ្នក​ជំនួញ​ខាងលើ មូលហេតុ​នៃ​បញ្ហា​កង្វះ​អង្ករ​នាំ​ចេញ​នេះ ​គឺ​ដោយ​សារ​ទិន្នផល​ស្រូវ​ដែល​ប្រមូល​បាន​ក្នុង​អំឡុង​ពី​ខែ​មករា​ដល់​ខែ​មីនា ​មិនអាច​ឆ្លើយ​តប​បាន​ចំពោះ​​តម្រូវ​ការ​​នាំចេញ​។ «ដូច្នេះ យើងមិន​​សង្ឃឹម​ថា ការ​នាំ​ចេញ​អង្ករ​នឹង​កើននៅ​​ក្នុង​ត្រីមាស​ទីមួយ ប៉ុន្តែ​យើង​សង្ឃឹម​ទៅ​លើ​ត្រី​មាស​ទីពីរ​ ព្រោះ​ពេល​នោះ​យើង​ប្រមូល​ផល​ ហើយ​បរិមាណ​អង្ករ​នាំ​ចេញ​នឹង​កើន​ឡើង​។ តម្លៃ​ស្រូវ​ក្នុង​ស្រុក​ក៏​នឹង​កើន​ឡើង​ ព្រោះ​តែ​អង្ករ​ឡើង​ថ្លៃ​» ឧកញ៉ា​ … Read more

មហា​សេដ្ឋី Elon Musk ថា «កុំបង្កើត​ក្រុម​ហ៊ុន បើ​សិន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត»

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិកខាង​ត្បូង លោក Elon Musk យល់​ថា អ្នក​ជំនួញ​ដែល​មាន​សក្ដានុពល​ មិន​គួរ​បង្កើត​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ឡើយ បើ​សិន​ពួក​គេ​ត្រូវ​ការ​ការ​ជំរុញ​ពី​អ្នក​ដទៃ​។ «កុំបង្កើត​ក្រុម​ហ៊ុន​ បើ​សិន​អ្នក​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ផ្សេង​។ អត្រា​បរាជ័យ​ខ្ពស់​ណាស់ ពិត​ជា​មិន​គួរ​ធ្វើ​ បើ​ត្រូវ​រក​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត​ពី​ខាង​ក្រៅ​» លោក Elon Musk ថ្លែង​ដូច្នេះ​ជាមួយ​នឹង​ Cathie Wood ដែល​ជា​ CEO របស់ ARK Investment Management នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ កាល​ពី​ឆ្នាំ 2008 លោក​ Elon Musk ត្រូវ​បាន​សួរ​ថា «ធ្វើ​យ៉ាង​ណា​ទើប​អាច​រក្សា​បាន​នូវ​ភាព​ជឿជាក់​ គ្រា​ដែល​ការ​បាញ់បង្ហោះ​រ៉ុក្កែត​របស់ SpaceX ជួប​បរាជ័យ​ជា​បន្ត​បន្ទាប់?»​។ យោង​តាម Fortune ចម្លើយ​របស់​លោក Elon Musk បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ រហូត​ដល់​ថ្នាក់​ មិន​ត្រូវ​ការ​ការ​លើក​ទឹកចិត្ត​ពី​អ្នក​ណា​ទាំង​អស់​។ លោក Elon Musk បាន​ឆ្លើយ​ថា «សុទិដ្ឋិនិយម ទុទិដ្ឋិនិយម មិន​ខ្វល់​អ្វី​ទាំងអស់​។ យើង​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ការ​ពិត​។ ព្រះ​ជា​សាក្សី ខ្ញុំ​ប្ដេជ្ញាចិត្ត​ធ្វើ​ឱ្យ​វា​ជោគ​ជ័យ​»​។ … Read more

Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

[ភ្នំពេញ – ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣] ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣​ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ច៉ត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន​​៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម​ ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។ គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត​ Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ!  ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង … Read more

«ឈើនាំចូលពីកម្ពុជា» នឹងត្រូវ «វៀតណាមហាមឃាត់» ចាប់ពីឆ្នាំក្រោយ

ក្រសួង​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម​វៀតណាម ទើប​តែ​បាន​ចេញ​សារាចរ​មួយ​ដែល​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ជំនួញ​ទាក់​ទង​នឹង​ការ​នាំ​ចូល នាំ​ចេញ​ឈើ​មូល​ និង​ឈើ​បន្ទះ​បណ្ដោះ​អាសន្ន​ ពី​ព្រៃ​ធម្មជាតិ​របស់​កម្ពុជា និង​ឡាវ​។ យោង​តាម​សារាចរ​ណែនាំនេះ ចាប់​ពី​ថ្ងៃទី 01 មករា 2024 វៀតណាម​ នឹង​បញ្ឈប់​សកម្មភាព​នាំ​ចូល​បណ្ដោះ​អាសន្ន​ពីឡាវ​ និង​កម្ពុជា​ ដែល​ធ្វើ​ឡើង​ក្នុង​បំណង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទីបី​ ចំពោះ​ឈើ​មូល និង​ឈប់​បន្ទះ​ពី​ព្រៃ​ធម្មជាតិ​ ដែល​ស្ថិត​ក្នុង​ក្រុម​ HS 44.03 និង 44.07 ទៅ​តាម​មុខ​ទំនិញ​នាំចេញ​ នាំ​ចូល​ ដែល​វៀតណាម​បាន​កំណត់​ អម​នឹង​សារាចរ​លេខ 31/2022 របស់​ក្រសួង​ហិរញ្ញវត្ថុ​។ សារាចរ​នេះ​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ជំនួញ​ដែល​ធ្វើ​សកម្មភាព​នាំ​ចូល​​ នាំ​ចេញ​ឈើ​មូល និង​ឈើ​បន្ទះ​បណ្ដោះ​អាសន្ន ដែល​ទិញ​ពី​ព្រៃ​ធម្មជាតិ​របស់​កម្ពុជា និង​ឡាវ​ រួម​នឹង​បុគ្គល​ ឬ​ស្ថាប័ន​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​​នឹង​សកម្មភាព​នាំ​ចូល​ នាំចេញ​បណ្ដោះ​អាសន្ន​ ចំពោះ​ឈើ​មូល និង​ឈើ​បន្ទះ​ ពី​ព្រៃ​ធម្មជាតិ​របស់​កម្ពុជា និង​ឡាវ​។ សារាចរណែនាំ​​នេះ​នឹង​មាន​សុពលភាព​រហូត​ដល់​ថ្ងៃទី 31 ខែ​ធ្នូ ឆ្នាំ 2027​ ដោយ​គិត​ចាប់​ពី​ថ្ងៃទី 01 មករា ឆ្នាំ​ 2024​៕

ក្រុម​ហ៊ុន​ហូឡង់​រក​វិធី​បង្ក​កំណើត​​ទារក​ដំបូង​គេ​ក្នុង​ទីអវកាស​

ក្រុម​ហ៊ុន​ Spaceborn United របស់​អ្នក​ជំនួញជនជាតិ​ហូឡង់ Egbert Edelbroek កំពុង​សិក្សា​ស្រាវជ្រាវ​ដើម្បី​​បង្ក​កំណើត​ និង​បង្កើត​ទារក​តាម​ធម្មជាតិ​ នៅ​ក្នុង​បរិស្ថាន​ដែល​មាន​កម្លាំង​ទំនាញខ្សោយ​ដូច​នៅ​លើ​ភព​អង្គារ​។ បើ​ទោះ​ជា​មាន​ឧបសគ្គ​ច្រើន​​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​សម្រេច​គោលដៅ​ខាង​លើ​ ប៉ុន្តែ លោក Edelbroek ជឿ​ថា លោក​អាច​មើល​ឃើញ​ទារក​ដំបូង​ដែលបង្ក​​កំណើត​ក្នុង​ទីអវកាស​។ នេះ​បើ​តាម AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 14 វិច្ឆិកា 2023​។ «មនុស្ស​ជាតិ​ត្រូវ​តែ​ជា​សត្វ​លោក​ដែល​រស់​នៅ​ក្នុង​អន្តរភព។ បើ​សិន​ជា​ចង់​រស់​នៅ​ដោយ​ឯករាជ្យ​នៅ​ខាង​ក្រៅ​ផែនដី យើង​ត្រូវ​ការ​ដោះ​ស្រាយ​បញ្ហា​នៃការ​បន្ត​ពូជ» លោក Edelbroek សង្កត់​ធ្ងន់ដូច្នេះ​។ ការ​បង្ក​កំណើត​ក្នុង​ទីអវកាស​ មាន​ឧបសគ្គ​ច្រើន​។ ឧបសគ្គ​ចម្បង​គេ​គឺ​កង្វះ​កម្លាំង​ទំនាញ​ ធ្វើ​ឱ្យ​គូស្នេហ៍​ងាយ​នឹង​អណ្តែត​ឆ្ងាយ​ពីគ្នា​ ដូច្នេះ Spaceborn United គឺជា​ក្រុម​ហ៊ុន​ដំបូង​គេ​ដែល​ស្វែង​រក​វិធី​បង្ក​កំណើត​នៅ​ទីអវកាស​។ យោង​តាម​លោក Edelbroek ឧបសគ្គ​មួយ​ទៀត​ នោះ​គឺ​ធាតុ​រាវ​របស់​រាង​កាយ​នឹង​ត្រូវ​បាន​រុញ​ច្រាន​ឡើង​ទៅលើ​ នៅ​ក្នុង​បរិស្ថាន​កម្លាំង​ទំនាញ​ទាប​ ដែល​ផ្ទុយ​ពី​នៅ​លើ​ផែនដី​។ ដូច្នេះ ជា​ដំបូង​ មនុស្ស​ត្រូវ​ការ​បង្កើត​បរិស្ថាន​មួយ​ដែល​ល្អ​ឥតខ្ចោះ​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​ស្វែងយល់​អំពីវិធី​បង្ក​កំណើត​ក្នុងបន្ទប់​ពិសោធន៍​ដែល​មាន​កម្លាំង​ទំនាញ​ផែនដី​ទាប​ ប៉ុន្តែ លោក Edelbroek និយាយ​ថា គម្រោង​បាញ់​បង្ហោះ​កោសិកា​កណ្ដុរ​ទៅ​ពិសោធ​ក្នុង​ទីអវកាស​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​។ បន្ទាប់មក ក្នុង​រយៈ​ពេល​ពី 5 ដល់ 6 … Read more

«អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

Eddie Jacobson មិន​ធ្លាប់​ស្នើសូមជំនួយ​ពី​​មិត្ត​ជិត​ស្និទ្ធ​ដែល​ជា​ប្រធានាធិបតី​អាម៉េរិក Harry Truman ម្ដង​ណា​ឡើយ ប៉ុន្តែ​នៅ​ខែ​មីនា 1948 លោក Eddie បាន​សូមជំនួយ​បន្ទាន់​ជា​លើក​ដំបូង​។ ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ការិយាល័យ​រាង​ពង​ក្រពើ (The Oval Office) ក្នុងសេតវិមាន កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា 1948 លោក Eddie Jacobson បាន​ស្នើ​សូម​ឱ្យ​ប្រធានាធិបតីអាម៉េរិក Truman ​ជួប​ពិភាក្សា​ជាមួយ​នឹង លោក Chaim Weizmann ដែល​ជា​អតីត​មេដឹក​នាំ​របស់​អង្គការ​ហ្ស៊ីយ៉ូនពិភពលោក​ (World Zionist Organization) និង​ជា​មេដឹក​នាំ​ផ្នែក​ស្មារតី​របស់​ចលនា​នេះ​ ដើម្បី​ទទួល​ស្គាល់​រដ្ឋ​ជ្វីហ្វ​ (អ៊ីស្រាអែល) ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត 2,000 ឆ្នាំ​។ «លោក​ត្រូវ​តែ​ជួប​បណ្ឌិត Weizmann។ លោក​ត្រូវ​តែ​គាំទ្រ​រដ្ឋជ្វីហ្វ​មួយ​ដែល​ឯករាជ​» លោក Jacobson ដែល​ជា​អ្នក​ជំនួញ​អាម៉េរិក​ដើម​កំណើត​ជ្វីហ្វ​ បាន​និយាយដូច្នេះ​​ជាមួយលោក Truman ដែល​ជា​ប្រធានាធិបតី​ទី 33 របស់​សហរដ្ឋ​អាម៉េរិក​។ សំណើនេះ​ធ្វើ​ឱ្យ​ប្រធានាធិបតី Truman មិន​សប្បាយ​ចិត្ត និង​ខឹង​សម្បា​។ យោង​តាម​ប្រវត្តិវិទូនានា … Read more

ហ្វ៊ីលីពីន​អាច​​បង្កើន​ការ​នាំ​ចូល​អង្ករ បន្ទាប់ពី​បាន​ដក​ពិតាន​នៃ​តម្លៃ​ក្នុង​ស្រុក​?

ការ​ដែល​ហ្វ៊ីលីពីន​លុបចោល​ពិតាន​នៃ​តម្លៃ​អង្ករ​ក្នុង​ស្រុក​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ជួយ​ឱ្យ​ទីផ្សារ​អង្ករ​របស់ពិភពលោក​ងើប​ឡើង​វិញ​។ យោង​តាម​សារព័ត៌មាន​នៅ​ប្រទេស​ហ្វ៊ីលីពីន កាល​ពី​ថ្ងៃទី 04 តុលា 2023 ប្រធានាធិបតី​ហ្វ៊ីលីពីន Ferdinand Marcos Jr. បាន​ប្រកាស​ថា នឹង​ដក​ចោល​វិធានការ​គ្រប់​គ្រង​ពិតាន​នៃ​តម្លៃ​អង្ករ​សម្រិតធម្មតា និង​អង្ករ​សម្រិត​ពិសេស​។ ដូចនេះ ពិតាននៃ​តម្លៃ​​អង្ករ​នៅ​ប្រទេស​ហ៊្វីលីពីន​ត្រូវ​បាន​ទម្លាក់​ចោល​បន្ទាប់​ពី​អនុវត្ត​បាន​មួយ​ខែ​។ ប្រការ​នេះ​​ក៏​ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នេះ​ផងដែរ ព្រោះ​ថា វា​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​ក្នុង​ស្រុក​ ពិសេស​គឺ​ចំពេល​ដែល​រដូវ​ប្រមូលផល​កំពុង​កើត​ឡើង​។ មុន​នោះ តម្លៃ​ពិតាន​របស់​អង្ករ​ត្រូវ​បាន​ហ្វ៊ីលីពីន​ដាក់​ចេញក្នុង​បំណង​ទប់​ទល់​នឹង​បញ្ហា​អង្ករ​ឡើង​ថ្លៃ​ខ្ពស់ខ្លាំង​ ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​។ យោង​តាម​ក្រសួង​កសិកម្ម​អាម៉េរិក ឆ្នាំ​នេះ​ ប្រទេស​ហ្វ៊ីលីពីន និង​ចិន គឺជា​អ្នក​នាំ​ចូល​អង្ករ​ធំជាង​គេ​លើពិភពលោក​ ដោយ​ពួក​គេ​នឹង​ទិញ​ប្រហែល 3.5 លាន​តោន​ ទាប​ជាង​បន្តិច​បើ​ធៀប​នឹង​ការ​ព្យាករ​ចាស់​ (3.8 លាន​តោន​)។ គិតមក​ដល់បច្ចុប្បន្ន ហ្វ៊ីលីពីន​បាន​នាំចូល​អង្ករ​ 2.49 លាន​តោន​ ទាប​ជាង​ជិត 18%​ បើ​ធៀប​នឹង​ 3.03 លាន​តោន​ក្នុង​ដំណាក់​កាល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ អ្នក​ជំនាញ​ និង​អ្នក​ជំនួញ​យល់​ថា ការ​ដែល​ហ្វ៊ីលីពីន​លុបចោល​ពិតាន​នៃ​តម្លៃ​អង្ករ​ក្នុង​ស្រុក​ នឹង​អាច​​ជួយ​ឱ្យ​ទីផ្សារ​អង្ករ​ងើប​ឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ថ្លៃ​ខ្លាំង​នា​ពេល​កន្លង​៕

ប្រាក់ដុល្លារ​អាម៉េរិក​បន្ត​បង្ហាញ​ភាព​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​អន្តរជាតិ

កាល​ពី​​ថ្ងៃ​ចន្ទ​ (18 កញ្ញា) រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​បាន​​ប្រែប្រួល​ជិត​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​អំឡុង​ 6​ ខែ​ គ្រាដែល​អ្នក​ជំនួញ​កំពុង​រង់​ចាំ​ការ​សម្រេច​នានា​ដែល​ទាក់​ទិន​នឹង​ការ​ប្រាក់​ពី​ធនាគារ​កណ្ដាល​អាម៉េរិក,​ ធនាគារ​អង់គ្លេស និង​ធនាគារ​ជប៉ុន​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សប្ដាហ៍​នេះ។ ប្រាក់​អឺរ៉ូ​របស់​សហភាព​អឺរ៉ុប​ ហាក់​មិន​មាន​ការ​ប្រែ​ប្រួល​បើធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក​ ដោយ​ 1 អឺរ៉ូ​ ប្ដូរ​បាន​ 1.0658 ដុល្លារ​អាម៉េរិក​។ ចំណែក​រូបិយប័ណ្ណ​យ៉េន​របស់​ជប៉ុន ក៏​មាន​ការ​ប្រែ​ប្រួល​តិច​តួច ដោយ​ 1 ដុល្លារ​អាម៉េរិក ប្ដូរ​បាន​ 147.69 យ៉េន ព្រោះ​តែ​អ្នក​ជំនួញ​នៅ​ប្រទេស​នេះ​ឈប់​សម្រាក​។ ប្រការ​ខាងលើ​នេះ​បាន​នាំ​ឱ្យ​សន្ទស្សន៍​ប្រាក់​ដុល្លារ​អាម៉េរិក (U.S. Dollar Index) ដែល​តាម​ដាន​ការ​ប្រែ​ប្រួល​របស់​រូបិយប័ណ្ណ​នេះ​ធៀប​នឹង​រូបិយប័ណ្ណ​ចំនួន​ 6 ផ្សេង​ទៀត​ រួម​មាន​ប្រាក់​អឺរ៉ូ និង​ប្រាក់​យ៉េន​ជា​ដើម មាន​ការ​កើន​ឡើង​តិច​តួច​ (105.32)។​ សន្ទស្សន៍​ U.S. Dollar Index បាន​កើន​ឡើង​ជាបន្ត​បន្ទាប់​ក្នុង​ 9 សប្ដាហ៍​កន្លង​ ​​​នៅ​ពេល​សេដ្ឋកិច្ច​អាម៉េរិក​បន្ត​បង្ហាញ​​ភាព​ខ្លាំង​ក្លា​។ វា​បាន​ឡើង​ដល់​ចំណុច​កំពូល​ 104.53 កាល​ពី​ថ្ងៃ​ទី 14 កញ្ញា​ ជា​កម្រិត​ខ្ពស់​បំផុត​រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មីនា 2023​។ Alvin Tan … Read more