ផ្លែ​ឈើ​​ដែល​​អ្នកជំងឺ​ទឹកនោមផ្អែម អាច​បរិភោគ​បាន​

អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​តែងតែ​ត្រូវបាន​វេជ្ជបណ្ឌិត​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​លើ​រប​ប​អាហារ​ប្រចាំថ្ងៃ។ ពួកគេ​ត្រូវបាន​ណែ​នាំឱ្យ​ចៀសវាង​ការបរិភោគ​ប្រភេទ​អាហារ​ដែលមាន​ជាតិ​ផ្អែម ព្រោះ​អាចធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើងខ្ពស់​។ ក៏ប៉ុន្តែ ប្រការ​នោះ​មិនមែន​មានន័យថា អ្នកជំងឺ​ទឹកនោមផ្អែម​មិនអាច​បរិភោគ​អាហារសម្រន់​បាន​នោះឡើយ។ មាន​អាហារសម្រន់​ជាច្រើន​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​បរិភោគ ពិសេស​គឺ​ផ្លែ​ឈើ​ស្រស់​។ ខាងក្រោម​នេះ​គឺជា​ផ្លែ​ឈើ​ស្រស់​​​មួយចំនួន​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​បរិភោគបាន៖ ប្រភេទ​ផ្លែ​ប៊ើ​រី (berry) ប្រភេទ​ផ្លែ​ប៊ើរី មាន​ផ្ទុក​ជាតិ​ស្ករ​តិចតួច និង​សម្បូរ​ជាតិ​សរសៃ​ហ្វា​យ​បឺ ធ្វើឱ្យ​ពួកវា​ក្លាយជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម។ ផ្លែឈើ​ដែល​ស្ថិតក្នុង​ក្រុម​ប៊ើ​​រី (berry) រួមមាន ស្ត្រូ​ប៊ើ​រី (strawberry), រ៉ា​ស​ប៊ើរី (raspberry), ប្លូ​ប៊ើ​រី (blueberry), ឈើ​រី (cherry)។ល។ ផ្លែ​ប៉ោម ដោយសារតែ​សម្បូរ​ជាតិ​សរសៃ​ហ្វា​យ​ប៊ើ និង​មាន​ផ្ទុក​ជាតិ​ស្ករ​ក្នុង​កម្រិត​ទាប ដូច្នេះ ផ្លែ​ប៉ោម​ក៏​ជា​ជម្រើស​ល្អ​សម្រាប់​​អ្នកជំងឺ​ទឹកនោមផ្អែម។ ក្រូចពោធិ៍សាត់ ក្រូចពោធិ៍សាត់​សម្បូរ​វីតាមីន​សេ ក៏​ដូច​ជា​​សរសៃ​ហ្វា​យ​ប៊ើ​រ ដូច្នេះ​វា​ក៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម។ ក៏ប៉ុន្តែ ប្រការ​សំខាន់​គឺ​ត្រូវ​បរិភោគ​ក្នុង​កម្រិត​សមល្មម ព្រោះ​ពួកវា​ក៏មាន​ផ្ទុក​ជាតិ​ស្ករ​។ ជា​ការ​ល្អ​បំផុត​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​វេជ្ជ​បណ្ឌិត​ជំនាញ​ មុន​នឹង​បរិភោគ​៕

Taylor Swift ចំណាយ​ជាង 50 លាន​ដុល្លារ​សម្រាប់​ជា​អំណោយ​ជូន​ក្រុមការងារ

កំពូល​តារាចម្រៀង​ប៉ប់ Taylor Swift បាន​ចំណាយ​ប្រាក់​ចំនួន 55 លាន​ដុល្លារ សម្រាប់​ជា​រង្វាន់​ជូន​ក្រុមការងារ​បើកឡាន អ្នករៀបចំ​អាហារ​ហូប​ចុច អ្នក​ដំឡើង​ឆាក និង​ក្រុម​អ្នករាំ​ជាដើម ដែល​ធ្វើការ​នៅក្នុង​ដំណើរ​សំដែង Eras Tour របស់​នាង​នៅ​សហរដ្ឋ​អាម៉េរិក។ យោងតាម​ប្រភពព័ត៌មាន​នានា​ដែល​បាន​ប្រាប់​ទំព័រ People កំពូល​តារាចម្រៀង​ស្រី Taylor Swift ថ្មីៗនេះ​បានប្រគល់​ប្រាក់រង្វាន់​ជូន​ដល់​បុគ្គលិក​ទាំងអស់​ដែល​បម្រើការ​នៅក្នុង​ដំណើរ​សំដែង​ជុំវិញ​សហរដ្ឋ​អាម៉េរិក​របស់​នាង​នៅក្នុង​រយៈពេល 5 ខែ​កន្លង។ ទំព័រ TMZ ក៏បាន​ផ្សាយ​ថា កំពូល​តារាចម្រៀង​វ័យ 33 ឆ្នាំ​រូបនេះ បានផ្ដល់​រង្វាន់​ជូន​ដល់​អ្នកបើកបរ​រថយន្តម្នាក់ៗ 100,000 ដុល្លារ។ អ្នកបើកបរ​រថយន្ត​ដឹក​សម្ភារៈ​សម្រាប់​ការសម្ដែង​របស់ Taylor Swift មាន​ប្រហែល 50 នាក់ ដែល​នេះ​មានន័យថា គ្រាន់តែ​អ្នកបើកបរ​រថយន្ត​មួយ​មុខ Taylor ត្រូវ​ចំណាយ​ប្រាក់​អស់ 5 លាន​ដុល្លារ​បាត់ទៅហើយ។ ទិន្នន័យ​របស់ Pollstar បង្ហាញថា Eras Tour រកប្រាក់​ពី​ការលក់​សំបុត្រ​បាន 300.8 លាន​ដុល្លារ​អាម៉េរិក រាប់​ចាប់តាំងពី​ខែមីនា​រហូតដល់​បច្ចុប្បន្ន។ តម្លៃ​ជា​មធ្យម​របស់​សំបុត្រ​ចូល​ទស្សនា​ខន់​ស៊ើ​តរបស់ Taylor Swift … Read more

ម្ចាស់ Facebook បង្ហើប​អំពី​ការ​ទទួលទាន​អាហារ​ដើម្បី​មាន​កម្លាំង​កាយ​រឹងមាំ

នាយក​ប្រតិបត្តិ​របស់​ Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook លោក Mark Zuckerberg ឱ្យដឹងថា គាត់​ហូប​អាហារ​ប្រមាណ 4,000 កាឡូរី​ជា​រៀងរាល់ថ្ងៃ ច្រើនជាង 1.6 ដង បើ​ធៀប​នឹង​ការណែនាំ។ ក្នុង​សារ​ដែល​បាន​បង្ហោះ​លើ Threads កាលពី​ថ្ងៃទី 01 សីហា លោក Zuckerberg សរសេរថា លោក​ត្រូវ​ការបរិភោគ​អាហារ​ច្រើន​ដើម្បី​ប៉ះប៉ូវ​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ ដែល​ភាគច្រើន​គឺ​ការ​ហាត់គុន MMA និង​កីឡា​មួយចំនួនទៀត។ មុន​នោះ ម្ចាស់ Facebook បានឱ្យដឹងថា លោក​ហាត់គុន​ជូ​ជិត​ស៊ូ (Jiu-jitsu) និង MMA ពី 3 ទៅ 4 ពេល​ក្នុង​មួយ​សប្ដាហ៍។ ដូច្នេះ លោក​ត្រូវការ​បន្ថែម​កាឡូរី​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​សាច់ដុំ និង​យក​កម្លាំង​មកវិញ។ លោក Zuckerberg ក៏បាន​សរសេរ​តប​នឹង McDonald’s នៅលើ Threads ថា លោក​បរិភោគ​សាច់មាន់​ក្រឡុក​គ្រឿង 20 ចំណែក, នំប៉័ង​សាច់គោ, ដំឡូងបារាំង​បំពង​មួយចំណែក​ធំ, … Read more

អាយុ​របស់​មនុស្ស​នឹង​កើន​ឡើងដល់ 120 ដោយ​សារ​តែ​បច្ចេកវិទ្យា​ និង​ការ​យល់​ដឹង​

(ស៊ុយអែត) – អាយុ​របស់​មនុស្ស​គ្រោង​នឹង​កើន​ឡើងដល់ 120 ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ ដោយ​សារ​តែ​​បច្ចេក​វិទ្យា និង​ចំណេះដឹង​ដែល​បាន​ពី​វិបត្តិ​សុខភាព​កូ​វីដ-19។ល។ បណ្ឌិត Ignat Kulkov នៅ​សាកលវិទ្យាល័យ Malardalen (MDU) ឱ្យដឹងថា អាយុ​របស់​មនុស្ស​អាច​ឡើងដល់​ពី​ 100 ទៅ 120 នៅក្នុង​អំឡុង​ឆ្នាំ 2070 យ៉ាងហោចណាស់​នៅក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍ។ នេះ​គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់លោក Kulkov និង​សហការី​នៅ​ប្រទេស​ហ្វាំ​ង​ឡង់ បារាំង និង​អង់គ្លេស ហើយ​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ Futures កាលពី​ថ្ងៃទី 30 កក្កដា 2023។ យោងតាម​បណ្ឌិត Kulkov ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​មនុស្ស​កាន់តែច្រើន​ដែល​ពាក់​ឧបករណ៍​តាមដាន​សុខភាព។ ឧបករណ៍​ទាំងនេះ​តែង​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​មន្ទីរពេទ្យ ជួយ​ឱ្យ​វេជ្ជបណ្ឌិត​អាចធ្វើ​រោគវិនិច្ឆ័យ និង​ណែនាំ​ប្រកប​ដោយ​ភាព​សុក្រឹត​សម្រាប់​អ្នកប្រើប្រាស់ និង​អ្នកជំងឺ ដែលនាំឱ្យ​ពួកគេ​កែលំអ​ការរស់នៅ ប្ដូរ​ទម្លាប់​មិនល្អ​សម្រាប់​សុខភាព​តាំងពីក្មេង ដូច្នេះ​ពួកគេ​នឹងមាន​អាយុ​វែង​ជាង​ធម្មតា។ ក្រៅពីនេះ ការរីកចម្រើន​របស់​វិស័យ​ដទៃ​ក៏​អាចជួយ​ឱ្យ​មនុស្ស​រស់​បានយូរ​ជាង​មុន។ ឧទាហរណ៍​ដូចជា វិបត្តិ​សុខភាព​សកល​កូ​វីដ-19 បាន​ជួយ​ឱ្យ​មនុស្សជាតិ​យល់ដឹង​បន្ថែម​អំពី​ការតាមដាន​វីរុស​ប្រកបដោយ​ប្រសិទ្ធភាព។ បច្ចេក​វិទ្យា រួម​នឹង​វិធីសាស្ត្រ​ព្យាបាល​បែប​ទំនើប​នានា​ក៏​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​កូ​វីដ​ផងដែរ។ តាម​ជាក់ស្ដែង អាយុ​របស់​មនុ​ស្សបាន និង​កំពុង​កើនឡើង​នៅក្នុង​រយៈពេល 200 ឆ្នាំ​កន្លង។ … Read more

ព្យុះ​កំណាច​នៅ​ប្រទេស​ចិន​ ​បង្ក​ទឹកជំនន់​គួរឱ្យ​ភ័យខ្លាច

ភាគ​ខាងជើង​ប្រទេស​ចិន​បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់បំផុត នៅពេល​ភ្លៀង​ធំ​បង្អោរ​ចុះ ធ្វើ​ឱ្យ​​លិច​លង់​ទីក្រុង​ប៉េកាំង និង​តំបន់​ក្បែរ​ខាង បណ្ដាលឱ្យ​រថយន្ត​រាប់សិប​គ្រឿង​ត្រូវ​ហូរ​ទៅតាម​ខ្សែទឹក។ ជើង​រថយន្តក្រុង​រាប់រយ​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ថ្ងៃនេះ​ត្រូវបាន​ផ្អាក​ដំណើរការ បន្ទាប់ពី​អាជ្ញាធរ​បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់បំផុត ​គ្រា​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដោយសារតែ​ព្យុះ Doksuri បន្ត​វាយប្រហារ​លើ​ប្រទេស​នេះ។ អ្នកលេង​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន បាន​ចែករំលែក​បន្ត​គ្នា​នូវ​វីដេអូ​បង្ហាញ​ពី​គ្រោះធម្មជាតិ​មួយ​នេះ។ ក្នុង​វីដេអូ គេ​ឃើញ​ដងផ្លូវ​ក្នុង​ទីក្រុង​ក្លាយជា​ជ្រោះ គួរឱ្យ​ភ័យខ្លាច។ ទឹកជំនន់​ក៏បាន​ហូរ​ចូល​ចំណត​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នៅ​ទីក្រុង​ប៉េកាំង។ ក្រុមហ៊ុន​ផ្លូវដែក​បានឱ្យ​បុគ្គលិក​យក​អាហារ​ទៅជូន​អ្នកដំណើរ​ដែល​កំពុង​ជាប់​នៅក្នុង​ចំណត។ មនុស្ស​ជាង 31,000 ​នាក់​ត្រូវបាន​ឈ្លៀ​ង​ទៅកាន់​ទី​សុវត្ថិភាព ការដ្ឋាន​សំណង់​ប្រហែល 4,000 កន្លែង​ត្រូវបាន​ផ្អាក អគារ​ជិត 20,000 រង​ការខូចខាត ខណៈ​ទីតាំង​សម្រាប់​ទេសចរណ៍សំខាន់ៗក្នុង​ទីក្រុង​ត្រូវបាន​បាន​បិត​ជា​បណ្ដោះអាសន្ន។ នៅ​ទីក្រុង​ប៉េកាំង មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង។ អាកាសយានដ្ឋាន​ពីរ​កន្លែង​នៅ​រដ្ឋធានី​ប្រទេស​ចិន​ក៏បាន​លុបចោល​ជើងហោះហើរ​ជាង 180 ជើង និង​ពន្យារ​ពេល​រាប់រយ​ជើង កាលពី​ព្រឹក​ថ្ងៃទី 31 កក្កដា​នេះ។ គិត​មកដល់​ថ្ងៃនេះ ដងផ្លូវ​ចំនួន 358 នៅ​ប៉េកាំង​បាន​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ Doksuri។ ព្យុះ Doksuri ធ្វើដំណើរ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​ចិន​តាំងពី​ថ្ងៃទី 28 កក្កដា នាំឱ្យ​អាជ្ញាធរ​ប្រកាស​ឱ្យ​ប្រជាជន​រាប់លាន​នាក់​ស្ថិតនៅ​ក្នុងផ្ទះ។ ព្យុះ​នេះ​បាន​ក្លាយជា​សម្ពាធ​ទាប​ទៅហើយ ប៉ុន្តែ​អាជ្ញាធរ​ប៉េកាំង និង​ខេត្ត​ក្បែរ​ខាង ថ្ងៃនេះ​នៅតែ​បន្ត​ប្រកាស​​អាសន្ន​កម្រិត​ក្រហម។ យោងតាម​អ្នកជំនាញ … Read more

ជន្លេន​បុរាណ​ «ដេកលក់» 46,000 ឆ្នាំ​ ពេល​នេះ​បាន​ភ្ញាក់​ដឹង​ខ្លួន​​ឡើងវិញ

(រុស្ស៊ី) – ជន្លេនបុរាណ​មួយ​ប្រភេទ​​បាន​ងើប​ពី​ដំណេក​បន្ទាប់​ពី​ដេក​កក​អស់​រយៈ​ពេល​រាប់​ម៉ឺន​ឆ្នាំ​នៅ​ក្នុងហ្វូស៊ីល​​រូង​កំប្រុក​​​តាំង​ពី​យុគ​សម័យ​ទឹក​កក​ចុង​ក្រោយ​បង្អស់​។ ជន្លេន​ខ្នាត​តូច​មួយ​ប្រភេទ​នៅ​មាន​ជីវិត បន្ទាប់​ពីបាន​​ដេក​ក្នុង​ស្រទាប់​ទឹក​កក​ក្នុង​ដី​ដែលមាន​អាយុ​កាល​​​រាប់​ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី យូរ​ជាង​រាប់​ម៉ឺន​ឆ្នាំ​ បើ​ធៀប​នឹង​ប្រភេទ​ជន្លេន​ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​រស់​ឡើងវិញ​មុននោះ​។ ជន្លេន​នេះ​ស្ថិត​ក្នុង​ប្រភេទ​ Panagrolaimus kolymaensis។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រកឃើញវាកំពុង​​ដេក​ជារង្វង់​មូល​នៅ​ក្នុងហ្វូស៊ីល​​រូង​របស់​សត្វ​កំប្រុក​​ដែល​យក​ពី​ដី​ដែល​កក​រាប់​ម៉ឺន​ឆ្នាំ​ ក្បែរ​ទន្លេ​ Kolyma នៅ​ភាគ​ឦសាន​នៃ​បូល​ខាង​ជើង​ កាល​ពី​ឆ្នាំ 2002​។ អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​ក៏​ធ្លាប់​បាន​ជួយ​ឱ្យ​ជន្លេន​ដែល​កក​រស់​ឡើង​វិញ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ 2018 ប៉ុន្តែ​មិន​បាន​ដឹង​អំពី​អាយុ​កាល​ និង​ប្រភេទ​របស់​វា​។ «នៅ​ទី​នេះ យើង​បាន​បញ្ជាក់​ថា ​ជន្លេន​រាង​មូល​រស់​នៅ​ក្នុង​ដី ប្រភេទ Panagrolaimus kolymaensis បាន​ផ្អាក​ដំណើរ​ការ​ក្នុង​រយៈ​ពេល 46,000 ឆ្នាំ​នៅ​ក្រោម​ដី​ដែល​កក​រាប់​ម៉ឺនលាន​​ឆ្នាំ​នៅ​ស៊ីបេរី» អ្នក​ស្រាវ​ជ្រាវ​មក​ពី​ប្រទេស​រុស្ស៊ី និង​អាល្លឺម៉ង់ ឱ្យ​ដឹង​ដូច្នេះ​។ រាងកាយ​របស់​សត្វ​ជន្លេន​មូល និង​ខ្លាឃ្មុំ​ទឹក (Tardigrades) អាច​ស្ថិតនៅ​ស្ងៀម​មួយ​កន្លែង​ ដែល​ហៅ​ថា cryptobiosis (ដេកកក) ដើម្បី​ទប់​ទល់​នឹង​ស្ថានភាព​កក ឬ​បាត់​បង់​ជាតិ​ទឹក​ទាំង​ស្រុង​។ ក្នុងករណី​នេះ​ ពួក​វា​កាត់បន្ថយ​ការ​ប្រើ​ប្រាស់​អុកស៊ីសែន និង​កម្ដៅ​ដែល​កើត​ពី​​ដំណើរ​ការ​ស្រូប​យក​ជីវជាតិ​ពី​អាហារ​ ដល់​ថ្នាក់​មិន​អាច​ត្រូវ​បាន​គេ​ដឹង​។​ ជន្លេន​ខាងលើ​បាន​ដេក​កក​ក្នុង​ដី​តាំង​ពី​ចុង​យុគ​សម័យ​ទឹក​កក​ចុង​ក្រោយ​ (ពី 2.6 លាន​ ដល់ 11,700 ឆ្នាំ​មុន​)​។ បណ្ដា​ប្រភេទ​ជន្លេន​បុរាណ​អាច​រស់​ឡើង​វិញ​ បើ​សិន​ពួក​វា​រួច​ផុត​ពី​ស្រទាប់​ទឹក​កក​ក្រោម​ដី​។

ទៅរស់ក្នុង​ព្រៃ​ដើម្បី​គេច​ពី​ពិភពលោក​ដ៏​គ្រោះថ្នាក់ តែ​ត្រូវស្លាប់​ដោយកង្វះ​​បទពិសោធន៍

(សហរដ្ឋ​អាម៉េរិក) – ស្ត្រី​ពីរ​នាក់ និង​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​នៅក្នុង​តំបន់​ដាច់ស្រយាល​​មួយ​នៅ Colorado ក្រោយពី​បាន​នាំគ្នា​ចូល​ព្រៃ​ដើម្បី​គេច​ពី «ពិភព​ទំនើប» បើទោះជា​មិនមាន​បទពិសោធន៍​ច្រើន​ក្នុងការ​ចិញ្ចឹមជីវិត​ពេល​នៅក្នុង​ព្រៃ ហើយក៏​បាន​ស្លាប់បាត់​បង់ជីវិត។ អាជ្ញាធរ​តំបន់ Gunnison របស់​រដ្ឋ Colorado កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 បានឱ្យដឹងថា សាកសព​មនុស្ស​បីនាក់​ត្រូវបាន​រកឃើញ​នៅក្នុង និង​ជុំវិញ​តង់​នៅក្បែរ​ជំរំ​ក្នុងព្រៃ Gunnison។ ជនរងគ្រោះ​ខាងលើ​រួមមាន ស្ត្រី​ពីរ​នាក់​ជា​បងប្អូន អាយុ 41 និង 42 ឆ្នាំ រួម​នឹង​កូនប្រុស​អាយុ 14 ឆ្នាំ។ អ្នកផ្ទះ​របស់​ជនរងគ្រោះ​និយាយថា ជនរងគ្រោះ​ចូល​ព្រៃ​តាំងពី​រដូវក្ដៅ​ឆ្នាំមុន ដើម្បី​គេចចេញ​ពី​ពិភព​ទំនើប បើ​ទោះ​មានការ​រារាំង ហើយ​ពួកគេ​ក៏​មិនមាន​បទពិសោធន៍​ក្នុង​ការរស់នៅ​ក្នុងព្រៃ ដោយ​គ្រាន់តែ​បាន​មើល​វីដេអូ​លើ YouTube ប៉ុណ្ណោះ។ កាលពី​ដើមខែ​នេះ អ្នក​ឡើង​ភ្នំ​ម្នាក់​បាន​ប្រទះឃើញ​សាកសព​របស់​ពួកគេ​នៅ​ជុំវិញ​ខ្ទម​បណ្ដោះអាសន្ន។ បន្ទាប់ពី​បាន​ស្រាវជ្រាវ សមត្ថកិច្ច​ឱ្យដឹងថា ពួកគេ​រស់​ដោយសារតែ​អាហារ​កំប៉ុង។ រាងកាយ​របស់​ជនរ​ង​គ្រោះ​មាន​សញ្ញា​ខ្វះ​ជីវជាតិ។ បច្ចុប្បន្ន ប៉ូលិស​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​រក​ជាតិពុល និង​មិនទាន់​រកឃើញ​មូលហេតុ​នៃ​ការស្លាប់​នៅ​ឡើយ។ ប៉ុន្តែ​សមត្ថកិច្ច​សង្ស័យថា ជនរងគ្រោះ​ទំនងជា​បាន​ស្លាប់​ដោយសារ​អត់​អាហារ រងា ឬ​ដោយសារ​ពុល​នឹង​ផ្សែង​ដែល​ពួកគេ​ដុត​ដើម្បី​កម្ដៅ​រាងកាយ។ ប៉ូលិស​និយាយថា ជនរងគ្រោះ​ប្រហែលជា​បាន​ស្លាប់​នៅក្នុង​រដូវរងា … Read more

អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

(ប្រទេស​ចិន) – ដោយសារតែ​ទម្លាប់​ទទួលទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​បី​ចំណិត​ជា​រៀងរាល់ថ្ងៃ វេជ្ជបណ្ឌិត Lu Zhizheng មាន​សុខភាព​មាំមួន​ដូច​ទៅនឹង​បុរស​វ័យ​កណ្ដាល បើ​ទោះ​គាត់​មាន​អាយុ 99 ឆ្នាំ​ហើយក៏​ដោយ។ ក្នុង​វ័យ​ជិត 100 ទៅហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​បុរាណ Lu Zhizheng នៅមាន​រាងកាយ​មាំមួន សុខភាព​ល្អ ការចងចាំ​ល្អ​ជាង​មនុស្ស​ចាប់ពី​វ័យ 60 ទៅ 70 ឆ្នាំ​ទៅទៀត។ នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​បាន​ជួយ​ឱ្យ​គាត់​មាន​សុខ​ភាពល្អ​បែបនេះ វេជ្ជបណ្ឌិត Lu ប្រាប់ថា ដោយសារតែ​គ្រឿងទេស​​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ទាប និង​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រួសារ នោះ​គឺ​ខ្ញី និង​ទឹកខ្មេះ។ វេជ្ជបណ្ឌិត Lu ឱ្យដឹងថា ក្នុង​រយៈពេល​ប្រហែល​ពី 20 ទៅ 30 ឆ្នាំកន្លង គាត់​តែងតែ​បរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ចំនួន​បី​ចំណិត​ជា​រៀងរាល់​ព្រឹក។ គាត់​ប្រាប់ថា វិធី​នេះ​ជួយ​កាត់បន្ថយ​អាការ​ទល់ខ្យល់ ពិបាក​រំលាយ​អាហារ​ចំពោះ​មនុស្ស​ដែលមាន​ការងារ​មមាញឹក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ ខ្ញី​ក៏​ជួយ​កម្ដៅ​ក្រពះ និង​កាត់បន្ថយ​បញ្ហា​ផ្ដាសាយ​ផងដែរ។ ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ខ្ញី​ត្រាំ​ទឹកខ្មេះ លោក Lu ក៏បាន​ប្រកាស​បង្ហាញ​ល​ទ្ធ​ផល​នៃ​ការពិនិត្យ​សុខ​ភាពជា​ទៀត​ទាត់​របស់គាត់។ លទ្ធផល​បង្ហាញថា សរសៃឈាម​របស់គាត់​ល្អ ប្រហាក់ប្រហែល​នឹង​មនុស្ស​វ័យ​កណ្ដាល។ រាងកាយ​អាយុ … Read more

អាជ្ញាធរ​ចិន​ប្រហារជីវិត​គ្រូបង្រៀន​ម្នាក់​ដែល​​បាន​បំពុល​សិស្ស 25 នាក់

អាជ្ញាធរ​ចិន​ប្រហារជីវិត Wang Yun ជា​គ្រូបង្រៀន​ថ្នាក់​មតេ្តយ្យ​ដែល​បានដាក់​ថ្នាំ​បំពុល​សិស្ស​ចំនួន 25 នាក់​កាលពី​ឆ្នាំ 2019 បណ្ដាលឱ្យ​កុមារ​ម្នាក់​បាត់បង់​ជីវិត។ Wang Yun អាយុ 40 ត្រូវបាន​កាត់ទោស​ពីបទ​បំពុល​សិស្ស​របស់ខ្លួន​ដោយ​ការដាក់​សូ​ដ្យូ​ម​នីត្រាត​ទៅក្នុង​អាហារ​របស់​សិស្ស។ ដំបូង​ឡើយ Wang Yun ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ 9 ខែ ពីបទ​មាន​ចេតនា​បង្ក​ឱ្យ​ខូចសុខភាពរបស់​សិស្ស​។ ក៏ប៉ុន្តែ ក្រោយមក កាលពី​ខែកញ្ញា​ឆ្នាំ 2020 សាលក្រម​តុលាការ​ក៏បាន​កែប្រែ នាំឱ្យ​អ្នកគ្រូ​រូបនេះ​ត្រូវ​​ទទួលទោស​ប្រហារជីវិត​។ យោងតាម​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 14 កក្កដា 2023 Wang Yun ត្រូវបាន​ប្រហារជីវិត​កាលពី​ថ្ងៃទី 13 កក្កដា 2023 នៅក្នុង​ទីក្រុង Jiaozuo នៃ​​ខេត្ត Henan។ សមត្ថកិច្ច​ចិន​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​របៀប​នៃ​ការប្រហារជីវិត​នោះទេ នៅក្នុង​ករណីនេះ។ Wang Yun បានដាក់​សូ​ដ្យូ​ម​នីត្រាត​ទៅក្នុង​បបរ​សម្រាប់​​សិស្ស​កាលពី​ថ្ងៃទី 27 មីនា 2019 នៅឯ​សាលា​​មត្តេយ្យ​​ដែល​ខ្លួន​កំពុង​បង្រៀន បន្ទាប់ពី​បានប្រកែក​គ្នា​ជាមួយនឹង​មិត្ត​រួមការ​ងារ​អំពី​វិធី​គ្រប់គ្រង​សិស្ស។ យោងតាម​ទំព័រ Poison Control ការហូប​ចាំ​សូ​ដ្យូ​ម​នីត្រាត​អាច​នាំឱ្យមាន​បញ្ហា​ខ្វះ​អុកស៊ីសែន ថប់ដង្ហើម … Read more

សកម្មភាព​ប្រចាំថ្ងៃ​របស់​ម្ចាស់ Facebook

ក្រៅពី​ពេលវេលា​សម្រាប់​ធ្វើការ CEO របស់ Meta លោក Mark Zuckerberg មាន​កាលវិភាគ​​សម្រាប់​ការហូបចុក និង​ហាត់ប្រាណ​ប្រកបដោយ​ភាព​តឹងរឹង។ នៅលើ​បណ្ដាញ​សង្គម​ថ្មី​ដែលមាន​ឈ្មោះថា Threads ម្ចាស់ Facebook បង្ហើប​ឱ្យដឹង​អំពី​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​លោក​តែងតែ​ពោរពេញ​ដោយ​ថាមពល និង​អារម្មណ៍​ស្រស់ថ្លា ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ​យ៉ាងច្រើន។ «ខ្ញុំ​ក្រោក​ឡើង ហាត់​ក្បាច់គុន MMA ដើម្បី​ជួយ​ឱ្យ​ខួរក្បាល​បាន​ស្រស់ស្រាយ។ បង្កើត​នូវអ្វីៗជាច្រើន​សម្រាប់​មនុស្ស​ប្រើប្រាស់។ ហូប​អាហារ​ច្រើន ភាគច្រើន​គឺ​ប្រូតេអ៊ីន កាត់បន្ថយ​ជាតិ​ស្ករ និង​ផឹកស្រា​តិចតួច​បំផុត។ មួយថ្ងៃ ខ្ញុំ​ដេក​ពី 7 ទៅ 8 ម៉ោង» លោក Zuckerberg សរសេរ​ដូច្នេះ។ ម្ចាស់ Facebook ឱ្យដឹងថា លោក​តែងតែ​ធ្វើ​កិច្ចការ​ខាងលើ​ជា​រៀងរាល់ថ្ងៃ។ នៅពេល​ត្រូវបាន​អ្នក​គុន​និយម​ជនជាតិ​អាម៉េរិកាំង​ដ៏​ល្បីឈ្មោះ Mike Davis សួរ​អំពី​កាហ្វេ លោក Zuckerberg ឆ្លើយថា «មិន​ផឹក​សូម្បីតែ​បន្តិច!»។ ដើមឡើយ លោក Zuckerberg តែងតែ​រត់​ហាត់ប្រាណ បន្ទាប់​បាន​ក្រោកពីដំណេក។ ប៉ុន្តែ​ក្រោយមក លោក​ក៏បាន​ងាក​មក​ហាត់​ក្បាច់គុន MMA វិញ … Read more

ប្ដី​ប្រពន្ធ​មួយគូ​សម្លាប់​កូនរបស់​ខ្លួន​ដែល​ទើប​ចាប់​កំណើត​

ប្ដី​ប្រពន្ធ​មួយគូ​នៅ​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទថា បានសម្លាប់ និង​លាក់​សាកសព​កូន​ទើប​កើត​របស់ខ្លួន​នៅ​ទីក្រុង Geoje ភាគខាងត្បូង​ប្រទេស។ ស្ត្រី​ម្នាក់​អាយុ​ជាង 30 ឆ្នាំ និង​គូស្នេហ៍​អាយុ​ជាង 20 ឆ្នាំ កាលពី​ថ្ងៃទី 02 កក្កដា 2023 ត្រូវបាន​ចោទថា បាន​ច្របាច់​កកូន​អាយុ 5 ថ្ងៃ​របស់ខ្លួន​រហូតដល់​ស្លាប់ និង​កប់​សាកសព​ទារក​នេះ​នៅ​ខាងក្រោយ​ភ្នំ​នៅ Geoje ខេត្ត Gyeongnam កាលពី​ខែកញ្ញា​ឆ្នាំ​កន្លង។ ជន​ទាំងពីរ​នាក់​ខាងលើ ដំបូង​ឡើយ​បាន​សារភាពថា ពួកគេ​បានឃើញ​កូន​របស់ខ្លួន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី 09 កញ្ញា 2022 ទើបយក​សាកសព​កូន​នៅ​កប់​នៅលើ​កំពូលភ្នំ​មួយ។ ពួកគេ ក្រោយមក​ក៏បាន​ទទួលស្គាល់ថា កំពុង​ជួប​បញ្ហា​ប្រាក់កាស និង​ខ្លាច​ត្រូវ​បែកផ្លូវ​គ្នា បើសិន​ឪពុកម្ដាយ​ទាំងសងខាង​ដឹងថា​មានកូន។ ប៉ូលិស​និយាយថា បុរស​ជា​ឪពុក​បាន​ច្របាច់​កកូន​ខ្លួនឯង​រហូតដល់​ស្លាប់ ខណៈ​ស្ត្រី​ជា​ម្ដាយ​ក៏​នៅ​កន្លែងកើតហេតុ។ សមត្ថកិច្ច​កូរ៉េខាងត្បូង​កំពុង​ស្វែងរក​សាកសព​ទារក​ខាងលើ។ នៅ​កូរ៉េខាងត្បូង កាលពី​ចុងខែ​កន្លង ក៏មាន​ស្ត្រី​ម្នាក់​អាយុ​ជាង 30 ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចោទប្រកាន់​ពីបទ​សម្លាប់​កូន​ទើប​កើត​ពីរ​នាក់​របស់ខ្លួន​នៅក្នុង​ឆ្នាំ 2018, 2019 ហើយ​លាក់​សាកសព​កូន​ក្នុង​ទូទឹកកក​ក្នុងផ្ទះ ព្រោះតែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ។ កាលពី​ចុង​សប្ដាហ៍​កន្លង ស្ត្រី​វ័យ​ជាង 20 ឆ្នាំ​មួយរូប … Read more

អភិបាលក្រុង​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​ក រៀបការ​ជាមួយ​សត្វ​ក្រពើ

អភិបាលក្រុងនៅ​ទីរួម​ស្រុក San Pedro Huamelula ថើប​សត្វ​ក្រពើ​នៅក្នុង​ពិធី​ប្រពៃណី​មួយ​ដើម្បី​សួង​បួង​សូម​សេចក្ដីសុខ ​របស់​ប្រជាជន​ក្នុង​តំបន់។ លោក Victor Hugo Sosa អភិបាលទីរួម​ស្រុក San Pedro Huamelula ដែល​មាន​ទី​តាំង​នៅក្បែរ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​រដ្ឋ Oaxaca កាលពី​ថ្ងៃទី 30 មិថុនា 2023 បានរៀបចំ​ពិធី​រៀបការ​ជាមួយ​កូនក្រមុំ​ជាស​ត្វ​ក្រពើ។ លោក Sosa បាន​ថើប​សត្វ​ក្រពើ​តូច​មួយ​ក្បាល​ដែល​កំពុង​ត្រូវ​ចង​មាត់។ ពិធី​ដែលមាន​តាំងពី​រាប់​សតវត្សរ៍​មកហើយ​នៅក្នុង​សហគមន៍​ជនជាតិដើម Chontal និង Huave ក្នុង​រដ្ឋ Oaxaca នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​បួងសួង​សូម​សេចក្ដីសុខ។ «យើង​បួងសួង​សូម​ឱ្យមាន​ទឹកភ្លៀង​គ្រប់គ្រាន់ មាន​អាហារ​គ្រប់គ្រាន់ និង​មាន​ត្រី​ច្រើន​នៅក្នុង​ទន្លេ» លោក Sosa និយាយ​ដូច្នេះ។ Oaxaca ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ី​ក ជា​តំបន់​ក្រីក្រ និង​ជាទី​រស់នៅ​របស់​ជនជាតិ​ដើម​ជាច្រើន​ក្រុម ដែល​នៅ​រក្សា​ទំនៀមទម្លាប់​បុរាណ និង​ភាសា​ផ្ទាល់​ខ្លួន​។ ក្នុង​ពិធី​រៀបការ​ខាងលើ កូនក្រមុំ​ជាស​ត្វ​ក្រពើ​អាយុ 7 ឆ្នាំ ស្លៀក​​​រ៉ូ​ប​ពណ៌​ស និងពាក់​កម្រង​​ផ្កា​ដ៏​ស្រស់ស្អាត​ផងដែរ។