រោងចក្រដំឡើងរថយន្តតូយ៉ូតា​នៅ​កម្ពុជា​ សម្ពោធបើក​ដំណើរ​ការ​ជា​ផ្លូវការ​

(ភ្នំពេញ)៖ នាថ្ងៃទី2 ឧសភា​ 2024 នេះ រោង​ចក្រ​ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងត្រូវបាន​សម្ពោធ​បើក​ដំណើរ​ការ​ជាផ្លូវការ ក្រោម​​អធិបតី​ភាព​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រោងចក្រដំឡើងរថយន្តតូយ៉ូតានៅ​កម្ពុជា គឺជាក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់​ Toyota Tsusho Corporation របស់​ជន​ជាតិ​ជប៉ុន និង​ក្រុម​ហ៊ុន​ខ្មែរ គង់ នួន​ គ្រុប ដែល​ក្នុង​នោះ ក្រុម​ហ៊ុន​ជប៉ុន​មាន​ភាគហ៊ុន 90% និង​ក្រុមហ៊ុន​ខ្មែរកាន់​កាប់​ 10​%។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក​ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ការ​​បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួនពីរ​ប្រភេទ រួម​មាន ទីមួយ​ជាប្រភេទ SUV ម៉ាក FORTUNER និងទីពី​ជាប្រភេទ Pick-UP ម៉ាក HILUX។ រោង​ចក្រ​ដែល​មានទុនវិនិយោគ​ជាង​ 36​លាន​ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន 150​នាក់​នេះ ​មានសមត្ថភាពដំឡើងរថយន្តចំនួន 1,320​គ្រឿងសម្រាប់ឆ្នាំ​ … Read more

ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

ក្នុងឆ្នាំ 2023 ប្រតិបត្តិការទូទាត់ដោយ​ប្រើ​ប្រាស់ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល់ បានកើនឡើង 44% ធៀបនឹងឆ្នាំ 2022 និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា 3.1%។ តួលេខ​ខាងលើ​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពី «ខួបលើកទី 44 នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2024។ ក្នុងចំណោមវិធានការនានា​ដែល​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​​ប្រាក់រៀល ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់​តែ​មានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច​។ លើសពីនេះ ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចទូទាត់តាមប្រព័ន្ធយ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។ លោកជំទាវ ជា សិរី បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន និងឥណ្ឌា ជាដើម។ … Read more

គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេច​បាន​ជិត​ 30 ភាគ​រយ​ហើយ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ កំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ដោយការសាងសង់តួស្ពានសម្រេចបាន 45%។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នារសៀលថ្ងៃទី 14 ខែមីនានេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់​។ ក្នុង​ឱកាស​នោះ នៅ​ចំពោះ​មុខ​​ក្រុម​មន្ត្រី​ និង​តំណាង​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ ឯកឧត្តមរដ្ឋលេខាធិការនាយកគម្រោង បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារ ក៏​ដូច​ជា​ស្ដង់ដា​សំណង់​ឱ្យបានច្បាស់លាស់។ យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ គិត​មកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពាន​នេះ​ សម្រេចបាន 45% ហើយ​គ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ 2025 ខាងមុខ គ្រា​ដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន 15%។ ជារួម វឌ្ឍនភាពគម្រោងទាំងមូលសម្រេចបានប្រមាណជិត 30%។ យោង​តាម​ក្រសួខាង​លើ តួលេខ​នេះ​បង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក។ គម្រោង​ស្ពាននេះ ត្រូវបានផ្តល់ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ចំនួនជិត 112​លានដុល្លារ​អាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេរនេះ រួមនឹងការស្តារឡើងវិញនូវផ្លូវជាតិលេខ 7។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ … Read more

គម្រោង​ធំ​ៗ​ចំនួន​ពីរ​នឹងជួយ​ឱ្យ​​ខេត្ត​ព្រះ​សីហនុ​ ក្លាយ​ជាច្រករបៀងសេដ្ឋកិច្ចមួយ​របស់​កម្ពុជា

យោង​តាម​ក្រសួង​ព័ត៌មាន គម្រោងវិនិយោគ​ចំនួនពីរ​ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត 600 លានដុល្លារ​អាម៉េរិក​ ត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុ និង​កម្ពុជា​។ កាល​ពី​ថ្ងៃទី 28 កុម្ភៈ 2024 ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (ក.អ.ក – CDC) បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​គម្រោង​វិនិយោគរបស់​ក្រុម​ហ៊ុន​​ចំនួន​ពីរ​ រួម​មាន​ដូច​ខាង​ក្រោម​៖ ទីមួយ​ ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ 574,000,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ 5 នៅក្នុងតំបន់ពយតាម៉ូង សង្កាត់លេខ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទីពីរ​ ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគជាង​ 12,350,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ យោងតាម​ ក.អ.ក គម្រោងវិនិយោគទាំងពីរ​នេះ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ ឱ្យ​កាន់តែប្រសើរឡើង … Read more

ក្រុម​ហ៊ុន​ AEON Mall ស្នើសុំ​​អនុសាសន៍​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ លើ​ការ​ងារ​វិនិយោគ​នៅកម្ពុជា​

កាល​ពី​ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2024 ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល។ ជំនួបនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទាក់​ទង​នឹង​កិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC)។ ទំព័រ​បណ្ដាញ​សង្គម​​របស់ CDC ឱ្យ​ដឹង​ថា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ 706 លានដុល្លាអាមេរិក ​នៅក្នុង​ការ​បង្កើតផ្សារទំនើបចំនួនបី​ទីតាំង នៅកម្ពុជា គឺ​ ផ្សារទំនើបអ៊ីអនម៉ល ទីមួយ​, ទី​ពីរ និង​ទីបី​។ បច្ចុប្បន្ន AEON Mall (Cambodia) ក៏បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ AEON Mall (Cambodia) Logi Plus Co., Ltd ដែលរួមចំណែកក្នុងការដោះស្រាយបញ្ហាដឹកជញ្ជូននៅកម្ពុជា។ AEON Mall … Read more

ការ​នាំចេញ​​របស់កម្ពុជា​ទៅ​កាន់ទីផ្សារ​​អាម៉េរិក​សម្រេច​បានជាង 8 ពាន់​លាន​ដុល្លារ​ ខណៈទីផ្សារ​ចិន​សម្រេច​បាន​ 1.31 ពាន់​លាន​ដុល្លារ

(ភ្នំពេញ) – ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​ក្នុង​តម្លៃ​សរុប​ជាង 20.49 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 1.2% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​។ នេះ​បើ​តាម​ អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។ យោង​តាមស្ថិតិ​របស់ GDCE ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ សហរដ្ឋ​​អាមេរិក សម្រេច​បាន​ 8.14 ​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ដែលនេះ​​​ប្រហែល​នឹង​ 39.7% បើ​ធៀប​នឹង​តម្លៃ​​នាំចេញ​សរុប​ ប៉ុន្តែ​ថយ​ចុះ 0.9% បើ​​ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​។ សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​គឺជា​ទីផ្សារ​នាំ​ចេញ​ធំជាង​គេ​របស់​កម្ពុជា​។ ក្រៅ​ពី​ទីផ្សារ​ខាងលើ កម្ពុជា​ក៏​នៅ​មាន​ទីផ្សារ​នាំ​ចេញ​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត ក្នុង​នោះ​វៀតណាម​ជា​ទីផ្សារ​នាំ​ចេញ​ធំទីពីរ​របស់​កម្ពុជា ដោយ​តម្លៃ​នៃ​ការ​នាំ​ចេញ​សម្រេច​បាន​ 2.61 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ខណៈ​ដែលទីផ្សារ​​ចិនសម្រេច​បាន​ 1.31 ពាន់​លាន​ដុល្លារ​ ជប៉ុន​សម្រេច​បាន​ 1.06 ពាន់​លាន​ដុល្លារ​ និង​កាណាដា​សម្រេច​បាន​ជាង 774 ពាន់​លាន​ដុល្លារ​​។​ ​ជា​រួម តម្លៃ​នៃ​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ធំៗ​ចំនួន​ប្រាំ​ខាងលើ … Read more

កម្ពុជា​ នាំ​ចេញ​អង្ករ​បាន​ជិត​ 6 សែន​តោន​ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023

11 ខែ​ដំបូង​ក្នុង​ឆ្នាំនេះ កម្ពុជា នាំ​ចេញអង្ករ​បាន​ 85% បើ​ធៀប​នឹង​ផែនការ 700 ពាន់​តោន​ ​ដែល​បាន​ដាក់​ចេញ​សម្រាប់​ឆ្នាំ​ 2023​។ យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រយៈពេល 11 ខែនៃ​ 2023 កម្ពុជា​ នាំចេញអង្ករបានចំនួន 595,630 ​តោន ដែល​ស្មើ​នឹង​​ទឹក​ប្រាក់ចំនួន 420.81 លានដុល្លារ​សហរដ្ឋអាមេរិក។ តួលេខ​នេះ​ស្មើ​នឹង​ 85% នៃ​ផែនការ​ 700 ពាន់​តោន​នៅ​ក្នុង​ឆ្នាំ​នេះ។ ទីផ្សារ​ដែល​បាន​ទទួល​ទិញ​អង្ករ​កម្ពុជា នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 រួម​មាន​ ប្រទេស​ចិន​ និង​តំបន់​ស្វយ័ត (198,761 តោន), តំបន់​អឺរ៉ុប (240,751 តោន)​, តំបន់​អាស៊ាន (76,514 តោន) និងប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅទ្វីប​​អាហ្វ្រិក និង​មជ្ឈិម​បូព៌ា​ជា​ដើម (79,604 តោន​)​។ ប្រភេទ​អង្ករ​ដែល ​កម្ពុជា ​បាន​នាំ​ចេញ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ (82.20%), អង្ករ​ស​គ្រាប់​វែង … Read more

កម្ពុជា​ លើក​ទឹក​ចិត្ត​ឱ្យ​ធនាគារ​ រៀបចំឥណទាន​ឡើងវិញចំពោះ​អ្នក​ទិញ​អចលនទ្រព្យ​ដែល​រង​ផលប៉ះពាល់​ពីវិបត្តិ​សេដ្ឋកិច្ច

(ភ្នំពេញ) – គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទាក់​ទង​នឹង​ការរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជន​របស់​ខ្លួន​ដែលបាន​ខ្ចីប្រាក់​ដើម្បីទិញអចលនទ្រព្យ និងកំពុង​​រង​ផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​។ «លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាសលេខធមស 017 3 44 ប្រក. ចុះថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន់»​ សម្តេច ហ៊ុន​ ម៉ាណែត បានថ្លែងដូច្នេះ​​​នៅឯ​វិមានសន្ដិភាព កាល​ពី​ព្រឹកថ្ងៃទី 13 វិច្ឆិកា 2023 ក្នុង​ឱកាស​អញ្ជើញជាអធិបតីនៃ​វេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី 19 ដើម្បីបើកការជជែកលើបញ្ហា​ធុរកិច្ចនៅកម្ពុជា។ ដោយ​សារ​តែ​វិស័យ​អចលនទ្រព្យ​បាន​ និង​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ពី​វិបត្តិ​សុខភាព និង​វិបត្តិផ្សេង​ៗ​ទៀត រាជរដ្ឋាភិបាល​ក៏​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​។ វិធានការ​ទាំង​នេះ​ រួម​មាន​ដូច​ខាង​ក្រោម​៖ បន្តពន្យារពេលការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ 2024 សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបាននឹងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានអាជ្ញាបណ្ណអចលនវត្ថុផ្តល់ដល់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ល។ បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី … Read more

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកគ្រោងនឹង​ដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ក្រោយ​

ភ្នំពេញ៖ លោក ចៅ សុភៈភិបាល អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ កាល​ពី​ថ្ងៃទី 1 ខែវិច្ឆិកាម្សិលមិញ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើ​ទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក រាជធានី​ភ្នំ​ពេញ ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញក្រោមឱវាទ និងមន្ត្រីបច្ចេកទេស ក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់។ គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះគ្រោងធ្វើការប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ និងដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ទីពីរ នៃខែវិច្ឆិកា ឆ្នាំ 2023 ខាងមុខ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) លើផ្ទៃដីទំហំ 3 ហិកតា ស្ថិតនៅភូមិព្រែកតាគង់មួយ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និង​មានតម្លៃប្រមាណ 20 លានដុល្លារអាមេរិក៕

មន្ត្រី​យោធា​អាម៉េរិក​ថា អ៊ុយក្រែន​រំដោះ​​ទឹក​ដី​​​បាន​ជាង​ពាក់​កណ្ដាល​ ពី​កងទ័ព​​រុស្ស៊ី

ឧត្តម​សេនីយ៍ Milley អះអា​ង​ថា អ៊ុយក្រែន​បាន​វាយ​បក និង​ដណ្ដើម​មក​វិញ​បាន​ជាង 54% នៃ​ទឹក​ដី​ដែល​កងទ័ព​រុស្ស៊ី​បាន​វាយ​យក​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង។ ក្នុងសន្និសីទ​សារព័ត៌មាន​នៅប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី 19 កញ្ញា ឧត្តមសេនីយ៍ Mark Milley នាយ​​អគ្គសេនាធិការ​ចម្រុះ​សហរដ្ឋ​អាមេរិក បាន​អះអាង​ថា កងទ័ព​អ៊ុយក្រែន​បន្ត​សម្រេច​បាន​គោលដៅក្នុងល្បឿន​យឺត​​ ប៉ុន្តែ​មាន​ស្ថិរភាព នៅ​ពេល​រុញ​ច្រាន​កងកម្លាំង​រុស្ស៊ីចេញ​ពី​តំបន់​កំពុង​គ្រប់​គ្រង​។ «មក​ដល់​ពេល​នេះ អ៊ុយក្រែន​រំដោះ​​បាន​ជាង 54% នៃ​ទឹក​ដី​របស់​ខ្លួន​​ដែល​រុស្ស៊ី​​គ្រប់​គ្រង​ និង​បន្ត​រក្សា​ភាព​ម្ចាស់​ការ​ក្នុង​យុទ្ធ​សាស្ត្រ» ឧត្ដម​សេនីយ៍ Milley ឱ្យ​ដឹង​ដូច្នេះ​។ Dave Butler អ្នក​នាំ​ពាក្យ​របស់​លោក Milley ក្រោយ​មក​បាន​បក​ស្រាយ​ថា តួលេខ​ 54% គឺ​ទាក់ទង​​នឹង​តំបន់​នានា​ដែល​អ៊ុយក្រែន​រំដោះ​បាន​ រាប់​ចាប់​តាំង​ពី​រុស្ស៊ី​បាន​បើក​យុទ្ធនាការ​យោធា​នៅ​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ 2022​។ ការ​អះអាង​របស់​លោក Milley ត្រូវ​បាន​លើក​ឡើង​ក្នុង​ពេល​​តំណាង​យោធា​ជាង 50 ប្រទេស​ ដែល​ស្ថិត​ក្នុង​ក្រុម​ទំនាក់​ទំនង​ការ​ពារ​ជាតិ​អ៊ុយក្រែន​ ជួបប្រជុំ​នៅ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ពិភាក្សា​អំពី​ការ​ជួយ​គាំទ្រ​ដល់​ទី​ក្រុង​កៀវ​។ សហរដ្ឋ​អាម៉េរិក​គឺជា​ភាគី​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​​ច្រើន​ជាង​គេ​ ដោយ​បាន​សន្យា​ថា ការ​ផ្ដល់​ជំនួយ​នេះ​នឹង​មាន​រហូត​ដល់ 43.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ដំបូង​ឡើយ អាម៉េរិក​ផ្ដល់​អាវុធ​ធុន​ស្រាល ហើយ​បន្ទាប់​មក​ក៏​ផ្ដល់​កាំជ្រួច​ហ្វូង​ HIMARS, ប្រព័ន្ធ​មីស៊ីល​ការ​ពារ​ដែន​អាកាស Patriot, … Read more

អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

[ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។ ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត … Read more

ត្បូង​ពេជ្រ​ពណ៌​ខ្មៅ​ធំជាងគេ​បង្អស់​លើ​ពិភពលោក អាច​មាន​ប្រភព​ពី​ទីអវកាស

Enigma ស្ថិតក្នុង​ប្រភេទ​ត្បូង​ពេជ្រ​ខ្មៅ (carbonado) និង​ជា​ត្បូង​ពេជ្រ​កាត់​រួច ធំជាងគេ​បង្អស់​លើ​ពិភពលោក។ យោងតាម​អង្គការ​កំណត់ត្រា​ពិភពលោក Guinness (Guinness World Records) ត្បូង​ពេជ្រ​ខ្មៅ Enigma មាន​ទម្ងន់ 555.55 កា​រ៉ាត់ (111 ក្រាម) និង​មានមុខ​ចំនួន។ ក្រៅពី​ពណ៌​ដ៏​ចម្លែក និង​រូបរាង​ខុសធម្មតា Enigma ក៏​អាចមាន​ប្រភពពី​ទី​អវកាស។ ក្រុមហ៊ុន​រៀបចំ​ការលក់​ដេញថ្លៃ Sotheby’s បានឱ្យដឹងថា ត្បូង Enigma ត្រូវបាន​បង្កើតឡើង​ដោយហេតុ​ការណ៍​ប៉ះទង្គិច​គ្នា​រវាង​អាចម៍ផ្កាយ ឬ​កើតឡើង​ដោយសារ​អាចម៍ផ្កាយ​បុក​ជាមួយនឹង​ផែនដី ឬមួយ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​ផ្កាយ​ខ្នាត​ធំ ខណៈ​អ្នកខ្លះ​ថា វា​មាន​ប្រភពពី​ផែនដី។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​អំពី​ត្បូង​ពេជ្រ​ខ្មៅ​មិនទាន់​ប្រាកដ​ចំពោះ​រឿង​ទាំងនេះ​នៅឡើយ។ ត្បូង​ពេជ្រ​ពណ៌​ខ្មៅ​ដ៏​កម្រ និង​ធំ​បំផុត​របស់​ពិភពលោក​នេះ ធ្លាប់​ត្រូវបាន​លក់​ក្នុងតម្លៃ 4.28 លាន​ដុល្លារ​អាមេរិក នៅក្នុង​ព្រឹត្តិការណ៍​ដេញថ្លៃ​ឯ​ប្រទេស​អង់គ្លេស កាលពីដើមឆ្នាំ 2022។ រាល់​ត្បូង​ពេជ្រ​ប្រភេទ carbonado ដែល​គេ​ស្គាល់ សុទ្ធតែ​ត្រូវបាន​រកឃើញ​នៅ​ប្រេ​ស៊ី​ល ឬ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​មាន​អាយុ​កាលពី 2.6 ទៅ 3.8 ពាន់​លាន​ឆ្នាំ។ ក្នុងអំឡុង​ពេលនោះ ប្រទេស​ទាំងពីរ​នេះ​សុទ្ធតែ​ស្ថិតក្នុង​មហាទ្វីប Rodinia។ … Read more