ណាសា​រក​ឃើញ​បញ្ហា​នៅ​លើ​យាន​អវកាស​ដែល​នៅ​ឆ្ងាយ​ពី​ផែនដី​ 24 ពាន់​លាន​គីឡូម៉ែត្រ​

យាន​ Voyager 1 បញ្ជូន​ទិន្នន័យ​គ្មាន​តម្លៃ​ចាប់​ពី​ចុង​ខែ​វិច្ឆិកា 2023 ដោយ​សារ​តែ​បន្ទះ​ឈីប​នៅ​លើ​យាន​ ទំនង​ជា​បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​ភាគ​ល្អិត​ថាមពល​ខ្ពស់​។ ក្នុង​ 5 ខែ​កន្លង យានអវកាស Voyager 1 បាន​បញ្ជូន​ទិន្នន័យ​ដែល​មិន​អាច​អាន​បាន​ មក​កាន់​ផែនដី​។ មុន​នោះ យាន​នេះ​តែង​តែបញ្ជូន​រលក​សញ្ញា​វិទ្យុ​ជា​ទៀត​ទាត់​ នៅពេល​វា​ហោះ​កាន់​តែ​ឆ្ងាយ​ពី​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ ក៏ប៉ុន្តែ នៅ​ខែ​វិច្ឆិកា 2023 រលក​សញ្ញា​បែរ​ជា​ខុស​ប្រក្រតី ព្រោះ​ទិន្នន័យ​ដែល​វា​បញ្ជូន​មក មិន​អាច​ឱ្យ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាន​បាន​ ហើយ​ពួក​គេ​ក៏​មិន​ដឹង​មូលហេតុ​នៃ​បញ្ហា​។ ក្នុង​ខែ​មីនា 2024 ក្រុម​វិស្វករ​ណាសា​ បាន​បញ្ជូន​រលក​សញ្ញា​រំលឹក​អំពី​ការ​បញ្ជា​យាន​ ដើម្បី​ទាញ​យក​ព័ត៌មាន​ពី​ប្រព័ន្ធ​រង​ផ្នែក​ទិន្នន័យ​នៃ​ការ​ហោះ​ហើរ (FDS) របស់​ Voyager 1។ ក្រោយ​ពី​បាន​បក​ស្រាយ​រលក​សញ្ញា​វិទ្យុ​ឆ្លើយ​តបរបស់​យាន ក្រុម​វិស្វករ​ក៏​បាន​រកឃើញ​ថា ដើម​ហេតុ​នៃ​បញ្ហា​​គឺ​ស្ថិត​នៅ​ត្រង់​អង្គ​ចង​ចាំ​របស់​ FDS ត្រូវ​ខូច​។ នេះ​បើ​តាម​ទំព័រ Live Science ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី 5 មេសា​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ណាសា​នៅ​តែ​អាច​រក​វិធី​ដំណើរ​ការ​ FDS ដោយ​មិន​ចាំបាច់​មាន​ឈីប​ដែល​បាន​ឆេះ​ និង​ស្ដារ​សមត្ថភាព​បញ្ជូន​ទិន្នន័យ​របស់​យាន​។ ប៉ុន្តែ ដំណោះ​ស្រាយនេះ​ត្រូវ​ការ​ពេល​ច្រើន​ខែ​ទៀត​។ ចាប់​តាំង​ពី​ត្រូវ​បាន​បាញ់​​បង្ហោះ​កាល​ពី​ឆ្នាំ 1977 យាន​ … Read more

វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ ឬ​ហៅ​ថា ម៉ាស៊ីន​រ៉េអាក់ទ័រ​ នៅ​ទីក្រុង​ដាឡាត ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ចាប់​ពី​ឆ្នាំ 1984​ និង​ប្រើ​ប្រាស់សម្រាប់​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ការ​ផលិត​ថ្នាំ​វិទ្យុសកម្ម​សម្រាប់​វិស័យ​សុខាភិបាល​ ឧស្សហកម្ម និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​។ ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី 23 មីនា 2024 ដោយ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វៀតណាម នៅ​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ 40 ឆ្នាំ​​នៃ​ថ្ងៃ​​សម្ពោធ​រោង​ចក្រ​​រ៉េអាក់ទ័រ​ដាឡាត បន្ទាប់​ពី​បាន​​​បាន​ស្ដារ និង​ពង្រីក​​។ យោង​តាម​រដ្ឋមន្ត្រី​ខាងលើ ក្នុង​ 40 ឆ្នាំ​កន្លង រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​ បាន​ដំណើរ​ការ​ដោយ​សុវត្ថិភាព​។ វិទ្យាស្ថានស្រាវជ្រាវ​នុយក្លេអែរ​ដាឡាត បាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​បច្ចេកវិទ្យា​ផលិត​ថ្នាំ​បន្សាប​វិទ្យុសកម្ម​ និង​ព្យាបាល​ជំងឺ​ជា​ច្រើន​ផងដែរ​។ រោង​ចក្រ​រ៉េអាក់ទ័រ​ TRIGA Mark-2 អានុភាព​ 250 kWt ត្រូវ​បាន​អាម៉េរិក​សាងសង់​នៅ​​ទីក្រុង​ដាឡាត នៃ​ខេត្ត​​ឡឹម​ដុង ប្រទេស​វៀតណាម កាល​ពីឆ្នាំ 1963​។ នៅ​មុន​ថ្ងៃទី 30 មេសា 1975 បន្ទះ​ឥន្ធនៈ​ទាំង​អស់​របស់​រោង​ចក្រ​នេះ​ត្រូវ​បាន​ដោះ​ និង​ដឹក​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​ ធ្វើ​ឱ្យ​រោង​ចក្រ​មិន​អាច​ដំណើរ​ការ​។ ក្រោយ​មក ចាប់​ពី​ឆ្នាំ 1982 … Read more

អវកាសយានដ្ឋាន​ពាណិជ្ជកម្ម​ដំបូង​របស់​ប្រទេស​ចិន​ នឹង​ដំណើរ​ការ​ឆាប់​ៗ​នេះ

អវកាសយានដ្ឋាននៅ​ទីក្រុង​ Wenchang បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ សម្រាប់​ការ​បាញ់​បង្ហោះ​ ដែល​នឹង​ជួយជំរុញ​វិស័យ​ពាណិជ្ជកម្ម​​អវកាស។ Zhang Jie អនុប្រធាន​ក្រុម​ហ៊ុន​ Beijing Long March Tianmin Hi-Tech ឱ្យ​ដឹង​ថា អវកាសយានដ្ឋាន​ពាណិជ្ជកម្ម​ដំបូង​របស់​ប្រទេស​ចិន​ នៅ​ទីក្រុង Wenchang ខេត្ត​ Hainan ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​បាញ់​បង្ហោះ​យាន​អវកាស​នៅ​ខែ​មិថុនា​ខាងមុខ​។ ក្រោយ​ពី​បាន​ស្ថាបនា​រួចរាល់ អវកាសយានដ្ឋាន​នេះ​នឹងមាន​​អានុភាព​ខ្លាំងក្លា​​ក្នុង​ការ​បាញ់​បង្ហោះយាន​អវកាស​ ដែល​នឹង​ជួយជំរុញ​ដល់​ការ​អភិវឌ្ឍ​របស់​វិស័យ​​ពាណិជ្ជកម្មអវកាស​ក្នុង​ស្រុក និង​អន្តរជាតិ​។

ណាសា​ទទួល​បាន​រលក​សញ្ញា​អាច​អាន​បាន​ ​ពី​អវកាស​ចម្ងាយ​ 24,000 លាន​គីឡូម៉ែត្រ​

ក្រោយ​ពី​ជួប​បញ្ហា​ផ្នែក​ទំនាក់​ទំនង​ជាមួយ​យាន​អវកាស Voyager 1 អស់​មួយ​រយៈ​ពេល​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA) ក៏​ទទួល​បាន​រលក​សញ្ញា​ដែល​មាន​អត្ថន័យ​ ពី​យាន​អវកាស​ដែល​កំពុង​ហោះ​ហើរ​ក្នុង​តំបន់​អន្តរតារា។ Live Science កាល​ពី​ថ្ងៃទី 15 មីនា បានចេញ​ផ្សាយ​ថា បន្ទាប់​ពី​ភាព​តាន​តឹង​អស់​រយៈ​ពេល 4 ខែ​ ចុង​ក្រោយ​ ណាសា​ក៏​បាន​ទទួល​រលក​សញ្ញា​ដែល​អាច​អាន​បាន​ ពី​យាន​អវកាស Voyager​។ ចាប់​ពី​ខែ​វិច្ឆិកា 2023 យាន​ Voyager 1 ដែល​មាន​អាយុ​ជិត 50 ឆ្នាំ បាន​ជួប​បញ្ហា​កុំព្យូទ័រ​នៅ​លើ​យាន​។ បើទោះជា​យាន​នេះ​នៅ​តែ​បញ្ជូន​រលក​​សញ្ញា​វិទ្យុ​​មក​កាន់​ផែនដី​ជា​ទៀង​ទាត់ ប៉ុន្តែ​​រលក​សញ្ញា​ទាំង​នោះ​មិន​មាន​ទិន្នន័យ​ដែល​មាន​ប្រយោជន៍ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ​។ ប៉ុន្តែ កាល​ពី​ថ្ងៃទី 01 មីនា យាន​ Voyager 1 ក៏​បាន​ឆ្លើយ​តប​ដោយ​រលក​សញ្ញា​ថ្មី​ដែល​វិស្វករ​ណាសា​អាច​យល់​បាន​ បន្ទាប់​ពី​ពួក​គេ​បាន​​បញ្ជូន​រលក​វិទ្យុ​​បញ្ជា​ពី​ផែនដី​។ ពួក​គេ​យល់​ថា ព័ត៌មាន​នេះ​អាចជួយ​ឱ្យ​វិស្វករ​នៅ​ណាសា ​បក​ស្រាយ​បាន​នូវ​បញ្ហា​​ទំនាក់​ទំនង​​របស់​ Voyager 1 នា​ពេល​កន្លង។ ក៏ប៉ុន្តែ ណាសា​​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​បក​ស្រាយ​រកមូលហេតុ​នៃ​​បញ្ហា​ ដោយ​សារ​តែ​រយៈ​ពេល​នៃ​ការ​បញ្ជូន​រលក​សញ្ញា​​ពីផែនដី និង​ទទួល​ពី​យាន​​ដែល​កំពុង​ស្ថិត​នៅចម្ងាយ​​​​ជាង 24 … Read more

គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេច​បាន​ជិត​ 30 ភាគ​រយ​ហើយ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ កំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ដោយការសាងសង់តួស្ពានសម្រេចបាន 45%។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នារសៀលថ្ងៃទី 14 ខែមីនានេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់​។ ក្នុង​ឱកាស​នោះ នៅ​ចំពោះ​មុខ​​ក្រុម​មន្ត្រី​ និង​តំណាង​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ ឯកឧត្តមរដ្ឋលេខាធិការនាយកគម្រោង បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារ ក៏​ដូច​ជា​ស្ដង់ដា​សំណង់​ឱ្យបានច្បាស់លាស់។ យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ គិត​មកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពាន​នេះ​ សម្រេចបាន 45% ហើយ​គ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ 2025 ខាងមុខ គ្រា​ដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន 15%។ ជារួម វឌ្ឍនភាពគម្រោងទាំងមូលសម្រេចបានប្រមាណជិត 30%។ យោង​តាម​ក្រសួខាង​លើ តួលេខ​នេះ​បង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក។ គម្រោង​ស្ពាននេះ ត្រូវបានផ្តល់ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ចំនួនជិត 112​លានដុល្លារ​អាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេរនេះ រួមនឹងការស្តារឡើងវិញនូវផ្លូវជាតិលេខ 7។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ … Read more

ទុនវិនិយោគ​ជិត 1.2 ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ពីខែកុម្ភៈ 2024

នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ 2024 ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (ក.អ.ក) បាន​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 37 គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ជិត 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ 38 ពាន់​កន្លែង​។ យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជា​ នៅ​ក្នុង​កុម្ភៈ មាន​គម្រោង​វិនិយោគ​ចំនួន 5 ដែល​លេច​ធ្លោ​ជាង​គេ​ រួម​មាន​ដូច​ខាង​ក្រោម​៖​ 1-គម្រោង​វិនិយោគ​សាងសង់​វារី​អគ្គិសនី​ស្ទឹងមេទឹក អានុភាព​ 150 MW ក្នុង​ខេត្ត​កោះ​កុង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ 440 លាន​ដុល្លារ​អាម៉េរិក​ 2-គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ​ពហុបំណង​ និង​មណ្ឌល​ភស្តុភារ​កម្ម​កំពង់ឆ្នាំង ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ទុន​ប្រមាណជាង 108 លាន​ដុល្លារ​ 3-គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅក្នុង​ខណ្ឌ​ដូន​ពេញ​ ​រាជធានី​ភ្នំ​ពេញ ​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង 107 លាន​ដុល្លារ​ 4-គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំ​ពេញ ​មាន​ទុន​ប្រមាណ​ 30 លាន​ដុល្លារ​ 5-គម្រោង​ពង្រីក​ផលិតកម្ម​របស់​គម្រោង​វិនិយោគ​ផលិតសំបក​កង់​រថយន្ត នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ​មាន​ទុន​វិនិយោគ​ប្រមាណ 212 លាន​ដុល្លារ​អាម៉េរិក​។ ក.អ.ក … Read more

រកឃើញ​ «សមុទ្រ​អវកាស» មាន​ទឹក​ច្រើន​ជាង​បី​ដង ធៀប​នឹង​ផែនដី

នៅ​ទីឋាន​ដែល​ភព​មួយ​ ឬ​ច្រើន​ជិត​កកើត​ឡើង ក្រុម​អ្នក​តារា​សាស្ត្រ​បាន​រកឃើញ​ទឹក​ក្នុង​បរិមាណ​ច្រើន​ជាង​បី​ដង​ បើ​ធៀប​នឹង​ទឹក​ទាំង​អស់​នៅ​ក្នុង​មហា​សមុទ្រ​លើ​ភព​ផែនដី​។ ដោយ​ការ​ប្រើ​ប្រាស់​ស្ថានីយ​តារា​សាស្ត្រ​ ALMA ដែល​ជា​ឧបករណ៍​សង្កេត​រលក​វិទ្យុ​អានុភាព​ខ្លាំង​បំផុត​លើ​ពិភពលោក​ និង​​មាន​ទីតាំង​នៅលើ​សមុទ្រ​ខ្សាច់ Atacama របស់​ប្រទេស​ស៊ីលី (Chile) ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ «សមុទ្រ​អវកាស» ដ៏​មហិមា​ ស្ថិត​នៅ​តំបន់​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ 450 ឆ្នាំ​ពន្លឺ​ នៅ​ក្នុង​បណ្ដុំ​ផ្កាយ​ Taurus។ នោះ​គឺជា​កូន​ផ្កាយ​វ័យ​ក្មេង​មួយដួង​ ត្រូវ​បាន​​ព័ទ្ធ​ជុំ​វិញ​ដោយ​ថាស​ធូលីដែល​បង្ហាញ​ថា ​ភព​ថ្មី​ដំបូង​ជិត​​កកើត​ឡើង​ និង​ត្រូវ​បាន​ហៅ​ថា HL Tauri ហើយ​នៅ​ទី​នោះ​មាន​ផ្ទុក​ទឹក​ក្នុង​បរិមាណ​ដ៏​ច្រើន​ នឹក​ស្មាន​មិន​ដល់​។ តាម​ការ​គណនា​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បរិមាណ​ទឹក​នៅ​ទី​នោះអាច​ស្មើ​នឹង​ទឹក​ទាំង​អស់​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក អាត្លង់ទិក មហា​សមុទ្រ​ឥណ្ឌា អង់តាកទិក និង​មហាសមុទ្រខាងត្បូង (Southern Ocean) បូក​ចូល​គ្នា​ រួច​គុណ​នឹង​បី​។ យោង​តាម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ Milan ប្រទេស​អ៊ីតាលី ការ​រកឃើញ​នេះ​បង្ហាញ​ថា វត្តមាន​របស់​ទឹក​អាច​ជះឥទ្ធិពល​យ៉ាង​ដូច​ម្ដ៉េច​ ដល់​ការ​រីក​ចម្រើន​របស់​ប្រព័ន្ធ​ផ្កាយ​។ អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​នៅ​ក្នុង​បណ្ដុំ​ផ្កាយ Taurus អាច​ជា​រូប​ភាពដូច​​ប្រព័ន្ធ​ព្រះ​អាទិត្យ​កាល​ពី​ 4.5 ពាន់​លាន​ឆ្នាំ​មុន​ គ្រា​ដែល​ «ពន្លក» របស់ភព​ផែនដី​ ក៏​ដូច​ជា​បណ្ដា​ភព​ជា​បង​ប្អូន​ កំពុង​កកើត​ពី​ថាស​ធូលី​ដ៏​សែន​ក្រាស់​។ ពិសេស​ជាង​នេះ យើង​ក៏​ទំនង​ជា​កំពុង​សម្លឹង​មើល​ទៅ​លើ​រូប​ភាព​កាល​ពី​វ័យ​ក្មេង​ជាង … Read more

Bitcoin ធ្លាក់​ថ្លៃ​ខ្លាំង ក្រោយ​ពី​ឡើង​លើស​ពី 69 ពាន់​ដុល្លារ​/កាក់

ក្នុង​យប់​កន្លង ប្រាក់​ឌីជីថល​គ្រីបស្តូ​ធំបំផុត​លើ​ពិភពលោក​ ឡើង​ថ្លៃ​រហូត​ដល់ 69,200 ដុល្លារ​អាម៉េរិក ប៉ុន្តែប៉ុន្មាន​ម៉ោង​ក្រោយ​មក វា​ក៏​​បាន​ធ្លាក់​មក​នៅត្រឹម​​ប្រហែល​ 59,300 ដុល្លារ​​។ បន្ទាប់​ពី​ហក់​ឡើង​លើស​តម្លៃ​ចាស់ ខ្ពស់​ជាង 68,800 ដុល្លារ​ កាល​ពី​ព្រឹក​ម្សិល​មិញ Bitcoin (BTC) ត្រូវ​បាន​ជួញដូរ​ក្នុង​រង្វង់​ពី 66,000 ដល់ 68,000 ដុល្លារ​ក្នុង​មួយ​កាក់​។ មក​ដល់​ព្រលប់​ម្សិល​មិញ តម្លៃ​ប្រាក់​ឌីជីថល់​នេះ​ក៏​បាន​ហក់​ឡើង​វិញ​។ ប្រហែល​ម៉ោង 22 តម្លៃ​របស់ BTC ក៏​ឡើង​ដល់​ចំណុច​កំពូល​ថ្មី​ គឺ​ 69,208 ដុល្លារ​។ Bitcoin បាន​ឡើង​ថ្លៃ​ជិត 160% រាប់ចាប់​ពី​ខែ​តុលា​ឆ្នាំ 2023​ ក្នុង​នោះ ខែ​កុម្ភៈ​បាន​រួម​ចំណែក​ 44%​។ ប្រការ​នេះ​បាន​ដើរ​ផ្ទុយ​ពី​ឆ្នាំ​ 2022 ដែល​កាល​នោះ​ ប្រាក់​ឌីជីថល​គ្រីបស្តូ​បាន​ស្ថិត​ក្នុង​ «រដូវ​រងា» អស់​រយៈ​ពេល 18 ខែ​ បន្ទាប់​ពី​ករណី​ក្ស័យ​​ធន និង​រឿង​អាស្រូវ​​ជា​ច្រើន​​ ទាក់​ទង​នឹង​បណ្ដា​ក្រុម​ហ៊ុន និង​បុគ្គល​ល្បី​ៗ​។ ក៏ប៉ុន្តែ តម្លៃ​ខ្ពស់​បំផុត​មិន​អាច​ស្ថិត​នៅ​​បាន​យូរ ក្នុង​នោះ Bitcoin … Read more

ក្រុម​ហ៊ុន​ Kawasaki បង្ហាញ​ម៉ូតូ​អគ្គិសនីទំនើប​​មួយ​គូ

Kawasaki Ninja E-1 និង Z E-1 2024 សុទ្ធ​តែ​ត្រូវ​បាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ប្រភេទ​សន្សំ​សំចៃ​ថាមពល​ និង​មាន​អានុភាព​ខ្លាំង​ក្លា​ ជួយ​ឱ្យ​យាន​ជំនិះ​ឆ្លើយ​តប​បាន​លឿន​ ក៏ដូច​ជា​មាន​ភាព​បត់​បែប​ខ្ពស់​នៅ​ក្នុង​ការ​ធ្វើដំណើរ​ក្នុង​ទីក្រុង​។ ការ​បញ្ចូល​ថាមពល​ថ្ម​ក៏​មាន​ភាព​ងាយស្រួល​ជាង​ពេល​ណា​ទាំង​អស់ ក្នុង​នោះ​ការ​សាក​ថ្ម​ និង​ការ​ដោះ​ថ្ម​ពី​ម៉ូតូ​ ក៏​ស៊ី​ពេល​តិច​។ ដោយ​មាន​មុខ​ងារ​ហ្វ្រាំង​បង្កើត​ថាមពល​ឆ្លាត​វៃ នៅ​ពេល​បន្ថយ​ល្បឿន​ម្ដង​ៗ​គឺ​សុទ្ធ​តែ​ជា​ឱកាស​សម្រាប់​ការ​បង្កើត​ថាមពល​សម្រាប់​ថ្ម​ ជួយ​បង្កើន​រយៈ​ចម្ងាយ​នៃ​ការ​ធ្វើ​ដំណើរ​ និង​សន្សំ​សំចៃ​ថាមពល​។ ម៉ូតូ​អគ្គិសនី Kawasaki Ninja E-1 និង Z E-1 2024 ក៏សុទ្ធតែ​បំពាក់​អេក្រង់​ TFT 4.3 អ៊ិញ និង​មាន​ Bluetooth ជួយ​ឱ្យ​ម្ចាស់​ និង​ម៉ូតូ​ភ្ជាប់​ទំនាក់​ទំនង​នឹង​គ្នា​ ដើម្បី​ប្រើ​ប្រាស់​បណ្ដាមុខ​ងារ​ទំនើប​នៅលើ​យាន​ជំនិះ​នេះ​។ Kawasaki Ninja E-1 និង Z E-1 2024 ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ថា មាន​តម្លៃ​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​ខ្ពស់​ បើ​ទោះ​មិន​ទាន់​ឱ្យ​ដឹង​តួលេខ​ច្បាស់​លាស់​៕

BYD បង្ហាញ​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​​ជាង​មុន​ ដើម្បី​ប្រជែង​នឹង​រថយន្ត​សាំង

ក្រុម​ហ៊ុន​ចិន​ BYD កំពុង​ចាប់​ផ្ដើម​ «សង្គ្រាមតម្លៃ» ជាមួយ​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង​ (ICE) នៅពេល​បណ្ដា​រថយន្ត​អគ្គិសនី​ថ្មី​ដែល​មាន​តម្លៃ​ទាប​ជាង​មុន​ ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​។ បន្ទាប់ពី​បង្ហាញ​វត្តមាន​ Qin Plus EV Honor Edition ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​ហ៊ុន BYD ក៏​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នូវ​​យុគ​សម័យ​ថ្មី​ស្ដី​ពី​អគ្គិសនី​តម្លៃ​ទាប​ជាង​ប្រេង​ឥន្ធនៈ។ ក្រោយ​ពី​ដណ្ដើម​បាន​តំណែង​ជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​លើ​ពិភពលោក​នៅក្នុង​ត្រី​មាស​ទីបួន​នៃ​ឆ្នាំ 2023 ពី Tesla របស់​អាម៉េរិក បច្ចុប្បន្ន​ក្រុម​ហ៊ុន​ចិន BYD កំពុង​ជំរុញ​ផែនការ​រក្សា​ល្បឿន​នៃការ​រីក​ចម្រើន​នេះសម្រាប់​ឆ្នាំ 2024​។ កាល​ពី​ថ្ងៃទី 20 កុម្ភៈ 2024 BYD បាន​បង្ហាញ​កំណែ​ថ្មី​របស់​រថយន្ត​អគ្គិសនី​ប្រភេទ​សេដាន​របស់​ខ្លួន​ ដើម្បី​បន្ត​ដណ្ដើម​យក​ចំណែកទីផ្សារ​ពី​រថយន្ត​សាំង​។ កំណែ​ Qin Plus EV របស់ BYD មាន​តម្លៃ​ចាប់​ពី 15,200 ដុល្លារ ដល់ 19,400 ដុល្លារ​អាម៉េរិក​។ កំណែ​ដំណើរ​ការ​ដោយអគ្គិសនី​ រួមមាន ម៉ូទ័រ​អគ្គិសនី​មួយ​គ្រឿង​ដែល​មាន​អានុភាព​រហូត​ដល់ 134 កម្លាំង​សេះ​ (100 kW) និង​កម្លាំង​រមួល​កង់ … Read more

ទុន​ជាង 444 លាន​ដុល្លារ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា នៅក្នុង​ 15 ថ្ងៃ​ដំបូង​នៃ​ខែ​កុម្ភៈ 2024

(ភ្នំពេញ) – ពាក់​កណ្ដាល​ដើម​​ខែកុម្ភៈនេះ ក្រុម​​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន 22 ដែលមានទុនវិនិយោគសរុបប្រមាណជាង 444 លានដុល្លារអាម៉េរិក​។ យោង​តាម​ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពូជា (CDC) បណ្ដា​ខេត្ត​ដែល​ទទួល​បាន​ការ​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់ រួម​មាន​ រាជធានី​ភ្នំពេញ និង​ខេត្ត​ស្វាយ​រៀង ដោយ​មាន​ទុន​វិនិយោគ​ 4 គម្រោងដូច​គ្នា​។ ក្រៅ​ពី​នេះ ខេត្តព្រះ​សីហនុ និង​ខេត្ត​កំពង់​ស្ពឺ ក៏ទទួលបាន​ការ​វិនិយោគ​ 3 គម្រោង​ដូច​គ្នា​​ផង​ដែរ​។ ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដី​ប្រកាស​របស់ CDC ដែល​មាន​ដូច​ខាង​ក្រោម​៖

ផ្ទាំង​សូឡា​តម្លៃ​ទាប​នាំ​ចូល​ពី​ប្រទេស​​ចិន​ កំពុង​ធ្វើ​ឱ្យ​អឺរ៉ុប​ឈឺក្បាល​

ក្រុម​អ្នក​ផលិត​នៅ​អឺរ៉ុប​ នាំ​គ្នា​សុំ​ជំនួយ​ ព្រោះ​តែ​មិន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​ផ្ទាំង​សូឡា​តម្លៃ​ទាប​ដែលផលិត​នៅ​ប្រទេស​ចិន​ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​វិធី​ដោះ​ស្រាយ​ដែល​មិន​មាន​ផល​វិបាក​។ សហភាព​អឺរ៉ុប (EU) ទើប​តែ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​វិស័យ​ថាមពល​បៃតង​នា​ឆ្នាំ​កន្លង​។ ពួក​គេ​បាន​ដំឡើង​ផ្ទាំង​សូឡា​ច្រើន​ជាង​ឆ្នាំ 2022 រហូត​ដល់ 40% បើ​គិត​អំពី​អានុភាព​។ ក៏ប៉ុន្តែ ជោគ​ជ័យ​នេះ​មិន​បាន​ជួយ​អ្វី​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​​ផ្ទាំង​សូឡា​ក្នុង​ស្រុក​។ ព្រោះ​ថា ផ្ទាំង​សូឡា ក៏ដូច​ជា​ជើង​ទម្រ​ និង​ឧបករណ៍​ដំឡើង​ ភាគ​ច្រើន​​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​ថាមពល​អន្តរជាតិ​។ នៅ​​ពេល​ត្រូវ​បាន​ផ្ដួល​ដោយ​សារ​គូ​ប្រជែង​មក​ពី​ចិន​​ បូក​រួម​នឹង​ស្ថាន​ភាព​បរិមាណ​ច្រើន​លើស​ពីតម្រូវ​ការ​ ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ EU បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​។ ការ​ប្រកាស​បិទ​ទ្វារ​រោង​ចក្រ​កំពុង​កើត​ឡើង​ជា​ហូរហែ​នៅ​អឺរ៉ុប​។ វិស័យ​ឧបករណ៍​អគ្គិសនី​ព្រះ​អាទិត្យ​នៅ​អឺរ៉ុប​បាន​ព្រមាន​ថា ផលិត​កម្ម​ប្រមាណ​ពាក់​កណ្ដាល​អាច​នឹង​បាត់​ខ្លួន​ពី​ទីផ្សារ​ បើ​សិន​រដ្ឋាភិបាល​មិន​ជួយ​ដោះ​ស្រាយ​។ បណ្ដា​ក្រុម​ហ៊ុន​នៅ​អឺរ៉ុប​បាន​ចោទ​ប្រកាន់​ថា ក្រុម​ហ៊ុន​នានា​នៅ​ប្រទេស​ចិន​ កំពុង​លក់​ទំនិញ​ក្នុង​តម្លៃ​ទាប​ជាង​ការ​ចំណាយ​ក្នុង​ការ​ផលិត​។ Gunter Erfurt ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​អគ្គិសនី​ព្រះ​អាទិត្យ​ Meyer Burger និយាយ​ថា វិស័យ​ឧស្សាហកម្មនៅ​ប្រទេស​ចិន​ ទទួល​បាន​ជំនួយ​ច្រើន​រាប់​រយ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ពី​រដ្ឋាភិបាល​​របស់​ពួក​គេ។ ក្រុម​អ្នក​ច្បាប់​របស់​រដ្ឋាភិបាល​នានា​នៅ EU កំពុង​ប្រឹង​ប្រែង​ដោះ​ស្រាយ ប៉ុន្តែ​ នៅ​មិន​ទាន់​រក​ឃើញ​ចំណុច​ឯកភាព​គ្នា​នៅ​ឡើយ​ ទាក់​ទង​នឹង​បញ្ហា​ខាងលើ។ រដ្ឋមន្ត្រីសេដ្ឋកិច្ច​របស់​ប្រទេស​ខ្លះ​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​រឿង​ដែល​ថា ក្រុម​មន្ត្រី​ EU អាច​នឹង​ពិចារណា​លើ​ការ​កាត់​បន្ថយ​ពាណិជ្ជកម្ម​ចំពោះ​ផ្ទាំង​សូឡា​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​ ដោយ​លើក​ហេតុ​ផល​ថា ប្រការ​នេះ​អាច​រារាំង​​ល្បឿន​នៃ​ការ​រីក​ចម្រើន​របស់​វិស័យ​ថាមពល​បៃតង​នៅ​អឺរ៉ុប​ជា​ដើម​ ខណៈ​ដែល​មន្ត្រី​ប្រទេស​ខ្លះ​ទៀត​ថា … Read more