ក្រុមហ៊ុន Beijing Municipal Construction ស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជា

នារសៀលថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2024 ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Municipal Construction Group Co.,Ltd (BMCG) ដែលដឹកនាំដោយលោក Zhai Yongshan នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BMCG ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។ ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យកិច្ចសហការ សិក្សាឱកាសវិនិយោគ និងសក្កានុពលលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែ នៅកម្ពុជា។ គណៈប្រតិភូក្រុមហ៊ុន BMCG ​បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​គម្រោង​វិនិយោគ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

BYD ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ ឆាប់​ៗ​នេះ

ថ្មី​ៗ​នេះ រថយន្ត​មន្ត្រីមួយ​រូប​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ 2026 ក្រុម​ហ៊ុន​ចិន BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។ Luhut Panjaitan រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ច​ការ​សមុទ្រ និង​វិនិយោគ​ កាល​ពី​ថ្ងៃទី 20 មីនា ​បាន​បង្ហោះ​​សារ​​លើ​គណនី​ Instagram របស់​ខ្លួន​ ឱ្យ​ដឹង​ថា BYD គ្រោង​នឹងប្រារព្ធ​ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោង​ចក្រ​មួយ​ក្នុង​ទឹក​ដី​ឥណ្ឌូណេស៊ី​ នៅ​ខែ​កក្កដា​ខាងមុខ​។ រដ្ឋមន្ត្រី​រូប​នេះ​បន្ថែម​ថា BYD បាន​ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​ឥណ្ឌូណេស៊ី ចាប់​ពី​ដើម​ឆ្នាំ 2026​។ កាល​ពី​ខែ​មករា រដ្ឋមន្ត្រី​សេដ្ឋកិច្ចឥណ្ឌូណេស៊ី ក៏​ធ្លាប់​បាន​ឱ្យ​ដឹង​ថា BYD មាន​គម្រោង​វិនិយោគ​ 1.3 ពាន់​លាន​ដុល្លារ​ ដើម្បី​សង់​រោង​ចក្រ​ដែល​អាច​ផលិត​រថយន្ត​អគ្គិសនី​បាន 150,000 គ្រឿង​/ឆ្នាំ​ នៅ​ប្រទេស​នេះ​។ ចំណែក​ខាង​ BYD ក៏​បាន​ប្រាប់​ថា កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់​គាំទ្រ​ដល់​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ ហើយ​ថា នឹង​បង្កើត​បណ្ដាញ​លក់រាយ​រហូត​ដល់ 50 ទីតាំង​ នៅ​ចុង​ឆ្នាំ 2024​។

តំបន់រុនតាឯក នឹង​ក្លាយ​ជា​ទី​ក្រុង​រណប ដែល​បង្កើត​ការ​ងារ​នៅ​នឹង​កន្លែងនា​ពេល​ខាងមុខ​

រាជរដ្ឋាភិបាល​កម្ពុជា កំពុងរៀបចំកែប្រែតំបន់ រុនតាឯក ឱ្យក្លាយជា ទីក្រុងរណប​រុនតាឯក ដែលបង្កើតការងារជូនពលរដ្ឋនៅនឹង​កន្លែង នៅ​ពេល​តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ ព័ត៌មាន​នេះ​ត្រូវ​បាន​ សម្តេចធិបតីហ៊ុន ម៉ាណែត លើក​ឡើង​នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុង​ភូមិរុនតាឯក កាល​ពី​ថ្ងៃ​ទី 8 ធ្នូ 2023 នៅខេត្តសៀមរាប។ ប្រមុខរាជរដ្ឋាភិបាល​ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងទាក់ទាញអ្នកវិនិយោគមកបង្កើតរោងចក្រនានា ដើម្បីបង្កើតការងារជូនពលរដ្ឋនៅតំបន់រុនតាឯក ហើយ​ថា តំបន់​នេះ​នឹង​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​។ តំបន់​អភិវឌ្ឍ​ រុនតាឯក (ភូមិធម្មជាតិរុនតាឯក) ស្ថិត​ក្នុង​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។ តំបន់​នេះមានចម្ងាយប្រហែល 5គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា បត់ឆ្វេងប្រហែល 4.5 គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ 67 ហើយ​ពេលទៅដល់ផ្លូវបែកជាបួន បត់ស្តាំតាមផ្លូវលេខ 810 ប្រហែល 9 គីឡូម៉ែត្រ រួច​បត់ស្តាំប្រហែល 3 គីឡូម៉ែត្រ ទើប​បត់ឆ្វេងប្រហែល 300 ម៉ែត្រ រួចបត់ស្តាំប្រហែល 450 ម៉ែត្រ ហើយបត់ឆ្វេងប្រហែល 2គីឡូម៉ែត្រទៀត … Read more

សេដ្ឋកិច្ចកម្ពុជា នឹង​មាន​កំណើន​ 5.8% ក្នុង​ឆ្នាំ​ 2024 ខណៈ​ឆ្នាំ 2023 មាន​កំណើន​ 5.4%

ធនាគារ​ពិភពលោក (WB) បាន​ទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ពី 5.5% មកនៅ​ត្រឹម 5.4% ​សម្រាប់​​ឆ្នាំ​នេះ នៅ​ក្នុង​​របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​នៅថ្ងៃទី22 វិច្ឆិកា 2023​។ ទោះបីជាវិស័យទេសចរណ៍ និងសេវាដទៃទៀត​បាន​ងើប​ឡើង​វិញ​ ប៉ុន្តែ ​ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា។ ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនសេដ្ឋកិច្ច​បន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នេះ​បើ​តាម​អនុសាសន៍​របស់​ WB។ «កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនលើក​កម្ពស់​កំណើនសេដ្ឋកិច្ច​» លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លើក​ឡើង​ដូច្នេះ និង​បន្ត​ថា «កិច្ចការនេះអាចសម្រេចបាន ដោយការ​ធ្វើសកម្មភាពភ្លាមៗនៅ​ក្នុងការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​ការបំពេញការ​ងារ​របស់វិស័យសាធារណៈ» ខណៈ​​ការរក្សាស្ថិរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ​។ WB សង្កត់​ធ្ងន់​ថា កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភព​លោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារកើន​ឡើង​វិញ។ ចំណែក​នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។ WB ក៏​បាន​ផ្ដល់​អនុសាសន៍​អំពីកំណែទម្រង់រចនាសម្ព័ន្ធ ដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកប​ដោយចីរភាព រួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម ។ កាលពីឆ្នាំ 2022 … Read more

ថៃ​អញ្ជើញ​អាម៉េរិក​មក​វិនិយោគ​លើ​ «មហា​ស្ពានគោក» តម្លៃជិត 30 ពាន់​លាន​ដុល្លារ​

គម្រោង​ស្ពានគោក​ Landbridge របស់​ប្រទេស​ថៃ នឹង​រួម​មាន​​កំពង់​ផែ​ទឹក​ជ្រៅ​ចំនួន​ពីរ​ និង​បណ្ដាញ​ផ្លូវ​ល្បឿន​លឿន​ ក៏​ដូច​ជា​ផ្លូវ​ដែក​ដែល​មាន​ប្រវែង​សរុប 100 គីឡូម៉ែត្រ​ តភ្ជាប់​កំពង់​ផែ​ទាំង​ពីរ​នេះ​។ ទំព័រ Bloomberg បាន​ផ្សាយ​ថា ប្រទេស​ថៃ​កំពុង​ហៅ​រក​ទុន​វិនិយោគ​ដែល​មាន​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​គ្រោង​នឹង​ផ្ដល់​ជម្រើស​មួយ​ដែល​ជំនួស​​ឈូង​សមុទ្រ​ Malacca ដែល​ជា​មួយ​ក្នុង​ចំណោម​ផ្លូវ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ដែល​មមា​ញឹក​បំផុត​លើពិភពលោក​។ កាល​ពី​ម្សិលមិញ នាយករដ្ឋមន្ត្រី​ថៃ Srettha Thavisin បាន​ប្រាប់​ក្រុម​អ្នក​វិនិយោគ​អាម៉េរិក​នៅ San Francisco អំពី​ព័ត៌មាន​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​គម្រោង​ដែល​មាន​ឈ្មោះ​ថា Landbridge។ គម្រោង​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើដំណើរ​រវាង​មហា​សមុទ្រ​ឥណ្ឌា និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ បាន​ជា​មធ្យម​បួន​ថ្ងៃ និង​កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ 15%​។ គម្រោង​ Landbridge គ្រោង​នឹង​ត្រូវ​ចំណាយ​ទុន​វិនិយោគ​ប្រហែល​មួយ​ទ្រីលាន​បាត (ប្រហែល​នឹង 28 ពាន់​លាន​ដុល្លារ​អាម៉េរិក) ដែល​រួម​មាន​ទាំង​កំពង់ផែ​សមុទ្រ​ដែល​នឹង​ត្រូវ​បាន​សាងសង់​នៅ​លើឧបទ្វីប​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​។ កំពង់​ផែ​ទឹក​ជ្រៅ​ទាំង​ពីរ​នេះ​នឹង​ត្រូវ​បាន​តភ្ជាប់​ជាមួយ​គ្នា​ដោយ​បណ្ដាញ​ផ្លូវ​ល្បឿន​លឿន​ និង​ផ្លូវ​ដែក​ប្រវែង 100 គីឡូម៉ែត្រ​។ ស្ថិត​នៅ​ចន្លោះ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី ច្រកសមុទ្រ​ម៉ាឡាកា បច្ចុប្បន្ន​គឺជា​ផ្លូវ​សមុទ្រ​រយៈ​ចម្ងាយ​ខ្លី​បំផុត​ដែល​តភ្ជាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាមួយ​នឹង​ប្រទេស​ឥណ្ឌា និង​មជ្ឈឹមបូព៌ា​។ ទំនិញ​ប្រហែល​ជា ¼ របស់​ពិភពលោក​ ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ផ្លូវ​នេះ​។ នាយករដ្ឋមន្ត្រី​ថៃ​និយាយ​ថា «មហា​គម្រោង Landbridge នេះ​ … Read more

WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក (World Bank – WB) ដែលត្រូវ​បាន​ចេញផ្សាយកាលពីថ្ងៃទី 16 តុលា 2023 បានបញ្ជាក់អំពីភាពបន្ទាន់នៃ​ការ​ដោះ​ស្រាយ​​បញ្ហា​អាកាសធាតុ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្ដល់​អនុសាសន៍សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​នេះផងដែរ​។ របាយការណ៍នេះ​​របស់ WB បានអះអាងថា សមិទ្ធផលសេដ្ឋកិច្ចរីកចម្រើនដែលកម្ពុជា​សម្រេច​បានកន្លងមក កំពុងមាន​ការ​គំរាមកំហែង​ពី​បញ្ហាអាកាសធាតុ​​។ គោលដៅរបស់កម្ពុជាដែល​ចង់​ក្លាយ​ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 អាចនឹងនៅតែមិនទាន់សម្រេចបាន ប្រសិនបើមិនមានវិធានការ​តឹង​រ៉ឹង​ និង​គ្រប់​គ្រាន់ នៅ​​ក្នុង​ការ​ដោះស្រាយបញ្ហាអាកាសធាតុ។ របាយការណ៍នេះក៏​បានព្រមានអំពីការធ្លាក់ចុះនៃ​ផលិតផលក្នុងស្រុកសរុប​របស់​កម្ពុជា​ រហូតដល់ 9% នៅឆ្នាំ 2050 និងការកើនឡើងរបស់​អត្រានៃភាពក្រីក្ររហូតដល់ 6% នៅឆ្នាំ 2040។ WB បានរៀបរាប់​អំពី​កត្តាជាច្រើនដែលជាមូលហេតុនាំ​ឱ្យ​មាន​ការព្រួយបារម្ភខាង​លើ ក្នុង​នោះ​ក៏​មាន​​ទាំងឧបសគ្គផ្នែកច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ការវិនិយោគក្នុងស្រុកនៅតិច និងការកើនឡើងបំណុលឯកជនជា​ដើម​។ ក្រៅ​ពី​នេះ កត្តាម៉ាក្រូសេដ្ឋកិច្ចពីខាងក្រៅ ដែល​មាន​ដូច​ជា​បញ្ហា​ទីផ្សារ ឬប្រភពហិរញ្ញប្បទាននៅមាន​កម្រិត​ជា​ដើម​ ក៏​​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងការប៉ះពាល់​។ លើស​ពី​នេះ “ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កើនឡើងបន្ថែមទៀត ដោយសារ​បញ្ហា​អាកាសធាតុ ដែលបន្ថែមភាពស្មុគស្មាញដល់ការ​អភិវឌ្ឍន៍» លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា … Read more

កម្ពុជានឹង​ខ្ចីលុយជាងពីរពាន់លានដុល្លារអាម៉េរិក​ទៀត ដើម្បីអភិវឌ្ឍប្រទេស​ក្នុងឆ្នាំ 2024

កម្ពុជា មាន​គម្រោង​ខ្ចីលុយ 1,700 លាន SDR (Special Drawing Rights) របស់ IMF ​ដែល​ស្មើ​នឹង​​ជាង 2.2 ពាន់លានដុល្លារអាម៉េរិក​ ឬប្រមាណជិត 9,3 ទ្រីលានរៀល ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួននៅក្នុង​ឆ្នាំ​ 2024​។ យោង​តាម​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 កម្ចីខាងលើ​នេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការ​អភិវឌ្ឍវិស័យសំខាន់ៗមួយ​ចំនួន រួម​មាន​ជា​អាទិ៍​ វិស័យថាមពលចំនួនមួយ​គម្រោង, វិស័យធារាសាស្ត្រចំនួនបីគម្រោង, វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន 16 គម្រោង, វិស័យអប់រំនិងបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ចំនួនពីរ​គម្រោង រួម​នឹង កម្មវិធីជំរុញពាណិជ្ជកម្ម និងការប្រកួតប្រជែង​ផងដែរ​។ គិត​ត្រឹម​ត្រី​មាស​ទី​បី ឆ្នាំ​ 2023 ​កម្ពុជា​មានបំណុល​សា​ធារណៈ​ក្រៅ​ប្រទេស​ ចំនួនជាង​ 10.74 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើនឹង 34% នៃផលិតផលក្នុងស្រុកសរុប។ ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន​នៅ​ឡើយ​។ នេះបើតាមក្រសួងហិរញ្ញវត្ថុកម្ពុជា៕

គម្រោង​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​បង្កើត​ព្រែក​ជីក​ជំនួស Suez

សហរដ្ឋ​អាម៉េរិក​ធ្លា​ប់រៀប​ផែនការ​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​ដើម្បី​បង្កើត​ព្រែក​ជីក​ប្រវែង 257 គីឡូម៉ែត្រ ដែល​ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល ដើម្បី​ជំនួស​ព្រែកជីក Suez ​នៅក្បែរនោះ។ រដ្ឋាភិបាល​អាម៉េរិក កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1960 ធ្លាប់បាន​ពិចារណា​អំពី​សំណើ​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ 520 គ្រាប់ ដើម្បី​បង្កើត​ព្រែក​ជីក​​មួយ​ជំនួស​ព្រែកជីក Suez ដែល​​ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល។ គម្រោង​នេះ​មិនអាច​ក្លាយជា​ការពិត ប៉ុន្តែ​បើសិន​មាន​ផ្លូវទឹក​ជំនួស ឬ​បន្ថែម​លើ Suez នោះ​គឺ​អាច​មាន​ប្រយោជន៍​ច្រើន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ហើយ​អាច​ចៀសវាង​ការកកស្ទះ​ចរាចរណ៍​ដូច​ករណី​មួយ​កាលពី​ខែមីនា 2021។ នេះ​បើតាម Business Insider។ យោងតាម​អនុស្សារណៈ​ឆ្នាំ 1963 របស់​ក្រសួងការពារជាតិ​អាម៉េរិក ដែល​ត្រូវបាន​បង្ហើប​ឱ្យដឹង​កាលពី​ឆ្នាំ 1996 គម្រោង​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រអាម៉េរិក​ ​គឺ​ការប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​ដើម្បី​បង្កើត​ព្រែកជីក​សមុទ្រ​ងាប់ (Dead Sea) ដែល​នឹង​អនុញ្ញាតឱ្យ​ទឹក​ហូរ​ឆ្លងកាត់​សមុទ្រ​ខ្សាច់ Negev។ ព្រែកជីក​ថ្មី​ក្នុង​គម្រោង​នេះ​នឹងមាន​ប្រវែង 257 គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល។ មូលហេតុ​ដែល​ធ្វើឱ្យមាន​គម្រោង​នេះ គឺ​ដោយសារ​វិធីសាស្ត្រ​ជីក​បែប​ធម្មតា​ត្រូវការ​ចំណាយ​ប្រាក់​ច្រើន ហើយ​គ្រាប់បែក​នុយ​ក្លេ​អែរ​អាច​ប្រើប្រាស់​បាន​នៅក្នុង​ករណីនេះ។ ព្រែកជីក​មួយបែប​នេះ​អាចរួមចំណែក​យ៉ាង​ធំធេង​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ក្រសួងការពារជាតិ​អាម៉េរិក​គណនា​ឃើញថា ត្រូវការ​ឧបករណ៍​ផ្ទុះ​ដែលមាន​កម្លាំង 2 ម៉េ​ហ្គា​តោន​ចំនួន 4 សម្រាប់​ព្រែ​កមួយកំណាត់ៗដែលមាន​ប្រវែង 1.6 គីឡូម៉ែត្រ។ អ្នកជំនាញ​និយាយថា តួលេខ​នេះ​ប្រហាក់ប្រហែល​នឹង​គ្រាប់បែក​នុយ​ក្លេ​អែរ​ចំនួន … Read more

«មហា​គម្រោង​នាំ​ទឹក» តម្លៃ​ជាង 7 ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ចិន​សាងសង់​រួចរាល់

ប្រទេស​ចិន ទើបតែ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​មហា​គម្រោង​នាំ​ទឹក ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​ជាង 7 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ចំណាយ​ពេល​អស់​ច្រើន​ឆ្នាំ​។ មហា​គម្រោង​ខាងលើនេះ​ត្រូវបាន​អនុវត្ត​ដើម្បី​ត​ភ្ជាប់​ទន្លេចំនួន​​ពីរ​ដែល​វែង​ជាងគេ​នៅ​ប្រទេស​ចិន គឺ​ទន្លេ Huang He និង​ទន្លេ Yangtze។ ហេដ្ឋារចនាសម្ព័ន្ធ​នេះ មិន​ត្រឹមតែ​ជួយ​ផ្គត់ផ្គង់​ទឹក​សម្រាប់​តំបន់​រាល​រាប​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ តែ​ក៏​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​ខ្វះ​ទឹក​នៅក្នុង​តំបន់​ផងដែរ។ គម្រោង​នេះ​មាន​បណ្ដោយ​ប្រវែង​ជាង 800 គីឡូម៉ែត្រ ឆ្លងកាត់​បី​ខេត្ត គឺ Hubei, Hebei និង Chongqing។ មហា​គម្រោង​ត​ភ្ជាប់​ទន្លេ​ពីរ​វែង​ជាងគេ​នៅ​ប្រទេស​ចិន​នេះ ត្រូវ​ចំណាយ​ថវិកា​អស់​ជាង 7.2 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ប្រើ​ពេល​​អស់​ជាង​មួយ​ទសវត្សរ៍ ក៏​ដូច​ជា​​ឆ្លងកាត់​ឧបសគ្គធំៗរាប់មិនអស់៕

Elon Musk បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​ថ្មី ដើម្បី​ទប់​ទល់​នឹង ChatGPT

xAI គឺជា​ក្រុមហ៊ុន​ថ្មី​មួយ​ដែល​ត្រូវបាន​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បង្កើតឡើង​ក្នុង​បំណង​ផ្ដោតទៅលើ​ការស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ចក្រវាល និង​អភិវឌ្ឍ​ដំណោះស្រាយ​សម្រាប់​ជំនួស ChatGPT។ យោងតាម​ប្រកាស​នៅលើ​គេហទំព័រ xAI កាលពី​ថ្ងៃទី 12 កក្កដា ក្រុមហ៊ុន​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក Elon Musk មាន​ប្រធាន​ចំនួន 12 រូប ជា​អ្នកជំនាញ​លំដាប់​កំពូល​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត (Artificial intelligence AI) ដែល​ធ្លាប់ធ្វើ​ការឱ្យ​បណ្ដា​ក្រុមហ៊ុនធំៗ មាន​ជាអាទិ៍ ក្រុមហ៊ុន Google, Microsoft និង Tesla ជាដើម។ លោក Elon Musk និយាយថា «បើសិន​ប្រឹងប្រែង​ស្វែងយល់​អំពី​លក្ខណសម្បត្តិ​របស់​ចក្រ​វាល នេះ​ពិតជា​ប្រកាស​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​គិត​ឃើញ​ពី​គំនិត​ស្ដីពី​សុវត្ថិភាព​សម្រាប់ AI។ ក្រុមហ៊ុន​នឹង​គាំទ្រ​ចំពោះ​ការយល់ឃើញ​ដែលថា មនុស្សជាតិ​អស្ចារ្យ​ជាង​ឆ្ងាយ ធៀប​នឹង​ពពួក​មិនមែន​មនុស្ស»។ តំណាង​របស់ xAI ឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ជ្រើសរើស​វិស្វករ និង​អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធន៍។ គិត​មកដល់​បច្ចុប្បន្ន លោក Elon Musk កំពុង​ជា​ស្ថាបនិក ជា​ម្ចាស់ ឬ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla, បណ្ដាញ​សង្គម … Read more

កម្លាំងប្រដាប់អាវុធ​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន បន្ត​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី

RCV ដែលជា​អង្គភាព​ទ័ព​ស្ម័គ្រចិត្ត​រុស្ស៊ី (Russian Volunteer Corps) បានប្រកាស​ចាប់ផ្ដើម​ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធនាការ​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី បន្ទាប់ពី​ការវាយប្រហារ​នៅក្នុង​ខេត្ត Belgorod កាលពី​ចុងខែ​មុន។ «ដំណាក់កាល​ទី​ពីរ​ដែល​មេបញ្ជាការ​របស់​យើង​ធ្លាប់បាន​និយាយ បានចាប់ផ្ដើម​ហើយ» តំណាង​របស់ អង្គភាព​ទ័ព​ស្ម័គ្រចិត្ត​រុស្ស៊ី (RCV) ដែល​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃទី 01 មិថុនា​ដូច្នេះ។ ក្រុម​នេះ​ប្រកាសថា ទាហាន​របស់ខ្លួន​បានចាប់ផ្ដើម​យុទ្ធនាការ​នៅក្នុង​ខេត្ត Belgorod របស់​រុស្ស៊ី។ បណ្ដា​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​ត​គ្នា​លើ​បណ្ដាញ​សង្គម​បន្ទាប់​នោះ បង្ហាញថា អគារ​សាលាស្រុក​នៅ Shebekino ក្នុង​តំបន់​ភាគខាងត្បូង​រប​ស់​ខេត្ត Belgorod ដែលមាន​ចម្ងាយ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន​ប្រហែល 6 គីឡូម៉ែត្រ ត្រូវ​ឆេះ​សន្ធោសន្ធៅ។ ព័ត៌មាន​ខ្លះ​ឱ្យដឹងថា RCV បាន​កម្ទេច​ប្រព័ន្ធ​កាំភ្លើង​ធំ​ចល័ត 2S4 Tyulpan មួយគ្រឿង និង​រថយន្ត​ជំនួយ​មួយគ្រឿង​របស់​រុស្ស៊ី នៅក្បែរ​ទីរួមស្រុក Shebekino។ កងជីវពល​ដែល​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន​មួយក្រុម​ផ្សេងទៀត គឺ អង្គ​ភាពសេរី​រុស្ស៊ី (FRL/ Liberty of Russia Legion) ក៏បាន​ប្រកាសថា កំពុង​ធ្វើ​សកម្មភាព​ក្បែរ​ព្រំដែន​រុស្ស៊ី និង​វាយប្រហារ​លើ​ដោល​ដៅ​យោធា​មួយចំនួន។ អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ុយ​ក្រែ​ន Andriy Melnyk … Read more

ចិន​នាំ​អវកាស​ចរ​ស៊ីវិល​ដំបូង​ឡើងទៅ​កាន់ស្ថានីយ​​អវកាស​ Tiangong

Gui Haichao ដែលជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​អវកាស​ប៉េកាំង នឹង​ក្លាយជា​អ្នក​អវកាស​ស៊ីវិល​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​ហោះ​ឡើងទៅ​កាន់​ទី​អវកាស។ តាម​ផែនការ Gui Haichao នឹង​​រួម​ដំណើរ​ជាមួយ​អ្នក​អវកាស Jing Haipeng និង Zhu Yangzhu របស់​យានអវកាស Shenzhou 16 ហោះ​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​ Tiangong ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន នៅវេលា​ម៉ោង 09:31 ថ្ងៃទី 30 ឧសភា ម៉ោង​នៅ​ប៉េកាំង (ម៉ោង​ប្រហែល 8 កន្លះ​នៅ​ភ្នំពេញ)។ មុន​នោះ អ្នក​អវកាស​ចិន​ដែល​បាន​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​គឺ​សុទ្ធតែជា​មនុស្ស​របស់​ក​ង​ទ័ព​ចិន (PLA)។ អ្នកនាំពាក្យ​របស់​ស្ថាប័ន​អវកាស​មាន​មនុស្ស​បើកបរ​របស់​ចិន (CMSA) បានឱ្យដឹងថា សាស្ត្រាចារ្យ Gui Haichao ទទួលបន្ទុក​ក្នុងការ​ពិសោធ​ផ្នែក​វិទ្យាសាស្ត្រ​នៅលើ​ស្ថានីយ​អវកាស​ចិន Tiangong។ អ្នកវិភាគ Chen Lan អះអាងថា ការចូលរួម​របស់ Gui គឺជា​រឿង​សំខាន់ ព្រោះថា កន្លងមក​មានតែ​អ្នក​អវកាស​ជំនាញ​ខាង​បច្ចេកទេសប៉ុណ្ណើ​ ពុំទាន់​មាន​អ្នកវិទ្យាសាស្ត្រ​ដែលមាន​ឯកទេស​ក្នុងការ​សិក្សា​​ស្រាវជ្រាវ​ពិតប្រាកដ។ ប្រធាន​ក្រុម​ហោះហើរ​របស់​យាន Shenzhou 16 … Read more