ពិភពលោក​រក​ចំណូល​បន្ថែម​បាន​ 250 ពាន់​លាន​ដុល្លារ​ បើ​សិនក្រុម​មហា​សេដ្ឋី​ត្រូវ​បាន​​យក​ពន្ធ​​អប្បបរមា

គម្រោង​ស្រាវជ្រាវ​ EU Tax Observatory បាន​រក​ឃើញ​ថា ប្រទេស​នានា​នឹង​មាន​ប្រាក់​ចំណូល​បន្ថែម​រាប់​​រយ​ពាន់​លាន​​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ បើ​សិន​យក​ពន្ធ​អប្បបរមា​ 2% នៅ​ទូទាំង​សកល​លោក​ចំពោះ​ក្រុម​មហា​សេដ្ឋី​។ នៅក្នុង​លទ្ធផល​នៃ​ការ​សិក្សាស្រាវជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​នា​ថ្ងៃ​ទី 23 តុលា 2023 EU Tax Observatory យល់​ថា ដោយ​គ្រាន់​តែ​យក​ពន្ធ​ 2% ចំពោះ​ទ្រព្យ​សម្បត្តិ​ជិត 13 ទ្រីលាន​ (13,000,000,000,000) ដុល្លារ​អាម៉េរិក​ របស់​មហាសេដ្ឋី​ 2,700 នាក់​នៅ​ទូទាំងផែនដី ពិភពលោក​នឹង​មាន​ប្រាក់​ចំណូល​បន្ថែម​ 250 ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។ បច្ចុប្បន្ន ជាក់​ស្ដែង​ អត្រាពន្ធ​លើ​ប្រាក់ចំណូល​បុគ្គល​​របស់ក្រុម​​មហា​សេដ្ឋី​ គឺទាប​ជាង​ឆ្ងាយ​​ បើ​ធៀប​នឹង​ក្រុម​ដទៃ​ ដោយ​សារ​តែ​ពួក​គេ​អាច​ទុក​ដាក់​ទ្រព្យ​ទៅ​ក្នុង​បណ្ដា​ក្រុម​ហ៊ុន​ដែល​មាន​តែ​ឈ្មោះ​ ដើម្បី​គេច​ពន្ធ​។ ស្ថាប័ន​ខាង​លើ​បាន​រកឃើញ​ថា ប្រាក់​ចំណូល​ពី​ការ​បង់​ពន្ធ​ធៀប​នឹង​ប្រាក់​ចំណូល​របស់​មហា​សេដ្ឋី​អាម៉េរិក​ គឺប្រហែល​តែ​ 0.5% ប៉ុណ្ណោះ​។ នៅ​បណ្ដា​ប្រទេស​ដូច​បារាំង​ជា​ដើម អត្រា​នេះ​គឺប្រហែល 0%​។ EU Tax Observatory ឱ្យ​ដឹង​ថា ការ​ប្រឹង​ប្រែង​ដើម្បី​យក​ពន្ធ​លើ​ទ្រព្យ​របស់ក្រុម​អ្នក​មាន​ជាង​គេ​​នៅទូទាំង​សកល​លោក​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ទៀត​។ ក៏ប៉ុន្តែ ពួក​គេ​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ បើ​ទោះ​មាន​ការ​លំបាក​ក្នុង​ការ​កំណត់​តម្លៃ​មូលធន​របស់​ក្រុម​​ហ៊ុន​ឯក​ជន​៕

VinFast ប្រគល់​រថយន្តអគ្គិសនី​ 9,500 គ្រឿងជូន​អតិថិជន​​ក្នុង​ត្រីមាស​ទីពីរ​

ការ​លក់​មាន​ការ​​កើន​ឡើង​ខ្ពស់​ក្នុង​ត្រីមាស​ទីពីរ​ដោយ​សារ​តែ​ការ​ប្រគល់​រថយន្ត​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ឈ្នួល​ GSM។ VinFast Auto (VFS) ដែល​ជា​សមាជិក​មួយ​របស់​សាជីវកម្ម Vingroup (VIC) ទើប​តែ​ផ្ញើ​របាយ​ការណ៍​ស្ដីពី​ស្ថានភាព​របស់​ក្រុម​ហ៊ុន​ក្នុង​ត្រី​មាស​ទីពីរ ជូន​គណៈកម្មការ​មូលបត្រ​អាម៉េរិក (SEC)។ របាយការណ៍​ខាងលើ​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុនផលិត​រថយន្ត​អគ្គិសនី​វៀតណាម VinFast រក​បាន​ចំណូល 334.1 លាន​ដុល្លារ​អាម៉េរិក​ ខ្ពស់​ជា​ង​បួន​ដង​ធៀប​នឹង​ត្រីមាស​ដំបូង​របស់​ឆ្នាំ​នេះ​។ លទ្ធផល​នេះ​កើត​ឡើងដោយ​សារ​ការ​ប្រគល់​រថយន្ត​អគ្គិសនី​ជូន​អតិថិជន​បាន​ជាង 9,500 គ្រឿង​ ​ច្រើន​ជាង​ប្រាំ​ដង​ធៀប​នឹង​ត្រី​មាស​ទីមួយ​។ របាយការណ៍​ផ្ញើ​ទៅ​កាន់​ SEC ក៏​ឱ្យ​ដឹងថា អតិថិជន​ធំជាង​គេ​បំផុត​របស់ VinFast គឺ​ក្រុមហ៊ុន​ GSM។ GSM គឺ​ជា​ក្រុម​ហ៊ុន​រថយន្តអគ្គិសនី​​ និង​ម៉ូតូ​អគ្គិសនី​ឈ្នួល​របស់​ VinGroup ដែល​ទើប​ត្រូវ​បាន​មហា​សេដ្ឋី​វៀតណាម លោក ហ្វាម ញ៉ឹត​វ៉ឿង (ស្ថាបនិក​របស់ VinGroup) បង្កើត​ឡើង​កាលពី​ដើម​ឆ្នាំ​។ GSM បាន​ទទួល​រថយន្ត​អគ្គិសនី​ប្រហែល 7,100 គ្រឿង​ពី VinFast គិត​ត្រឹម​ចុង​ត្រីមាស​ទីពីរ​។ មុន​នោះ GSM បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​ម៉ូតូ​អគ្គិសនី​ 200,000 គ្រឿង និង​រថយន្ត​អគ្គិសនី​ 30,000 គ្រឿង​ពី​ VinFast៕

ក្រុម​ហ៊ុន​​អាម៉េរិក​ជិត​សាកល្បង «​បំពាក់​ឈីបកុំព្យូទ័រ​ក្នុង​​ខួរក្បាល​មនុស្ស»​

​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ប្រព័ន្ធ​ប្រសាទ Neuralink ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មហា​សេដ្ឋី​អាម៉េរិក Elon Musk កំពុង​អភិវឌ្ឍ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» សម្រាប់​ដាំ​ក្នុង​ខួរក្បាល​មនុស្ស​។ កាលពី​ខែឧសភា 2023 រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​អាម៉េរិក (FDA) បាន​យល់​ព្រម​ផ្ដល់​សិទ្ធិ​ឱ្យ​ Neuralink ធ្វើ​ការ​សាកល្បង​វះកាត់​ដាំ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» (brain-computer interface) ក្នុង​ខួរក្បាល​មនុស្ស​ដំបូង​គេ​បង្អស់​។ កាលពី​ថ្ងៃទី 19 កញ្ញា 2023 ក្រុម​ហ៊ុន​ Neuralink ​ប្រកាស​ថា បាន​ទទួល​ការអនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ឯករាជ​មួយ​ដើម្បី​ចាប់​ផ្ដើម​ធ្វើតេស្ត​ឈីប​ខួរក្បាល​ដំបូង​សម្រាប់​ក្រុម​អ្នក​ជំងឺ​ដែល​ស្លាប់​អវយវៈ។ ក្រុម​ហ៊ុន​នេះ​ក៏​ឱ្យ​ដឹង​ថា បាន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្តសម្រាប់​​ការ​ពិសោធ​នេះហើយ​។ អ្នក​ជំងឺស្ម័គ្រ​ចិត្ត​ដែល​ចូល​រួម​ការពិសោធ​នេះ​នឹង​ត្រូវ​បាន​រ៉ូបូត​វះកាត់​ដាំ​កូន​ឈីប​កុំព្យូទ័រ​ទៅ​ក្នុង​តំបន់​ខួរ​ក្បាល​ដែល​មាន​តួនាទី​​បញ្ជា​លើ​ការ​កម្រើក​របស់​​អវយវៈ​។ អ្នក​ជំនាញ​សង្ឃឹម​ថា ឧបករណ៍​បច្ចេក​វិទ្យា​​ដែល​មាន​ឈ្មោះ​ថា «The Link» នេះ ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ដែល​​ពិការ​អវយវៈ​ អាច​បញ្ជា​​គ្រាប់​ចុច​ ឬ​ទស្សន៍ទ្រនិច (Cursor) របស់​កុំព្យូទ័រ​បាន​ ដោយការ​​ប្រើ​កម្លាំង​នៃការ​គិត​។ គោលដៅ​នៃ​ការ​ធ្វើតេស្ត​ខាងលើ​គឺដើម្បី​ត្រួត​ពិនិត្យ​បញ្ហា​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​របស់ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» របស់ Neuralink។ «The Link» គឺជា​ឧបករណ៍​សម្រាប់​បំពាក់​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​​ផលិតឡើង​ដើម្បី​បកស្រាយរលក​សញ្ញា​ខួរក្បាល​​​ និង​ជំរុញ​សកម្មភាព​របស់​ខួរក្បាល​។ បើសិន​​ទទួល​បាន​ជោគ​ជ័យ​ បច្ចេកវិទ្យា​របស់ Neuralink … Read more

មហា​សេដ្ឋី​មួយ​រូប​ថា អ្នក​វិនិយោគ​គួរ​តែ​រក្សា​សាច់​ប្រាក់​ជា​បណ្ដោះ​អាសន្ន​

ក្នុង​ស្ថានភាព​ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រាក់ និង​អតិផរណា​ដែល​ចេះ​តែ​កើន​ឡើង មហាសេដ្ឋី Ray Dalio ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​ជាង 15 ពាន់​លាន​ដុល្លារ​ យល់​ថា អ្នក​វិនិយោគ​គួរ​តែ​រក្សា​សាច់​ប្រាក់​ក្នុង​ដៃ​ជា​បណ្ដោះ​អាសន្ន​។ ជាក់​ស្ដែង នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​របស់​វិទ្យាស្ថាន​ Milken ដែលធ្វើ​ឡើង​នៅ​សឹង្ហបុរី​កាល​ពី​ថ្ងៃទី 14 កញ្ញា 2023 ទស្សនិកជន​បានសួរ​ លោក Ray Dalio ថា «លោក​នឹង​បណ្ដាក់​ទុន​បែប​ណា​​នៅ​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​?»។ មហា​សេដ្ឋី​អាម៉េរិក លោក Ray Dalio ដែល​ជា​ស្ថាបនិក​នៃ​មូលនិធិ​ការ​ពារ​ហានិភ័យ Bridgewater Associates ឆ្លើយ​ថា «ខ្ញុំ​មិន​ចង់​ទិញ​មូលបត្របំណុល​ និង​ទ្រព្យ​ប្រហាក់​ប្រហែល​នេះ។ ក្នុង​កាលៈទេសៈ​នេះ ខ្ញុំ​គិត​ថា យើង​គួរ​តែ​រក្សា​សាច់​ប្រាក់​ជា​បណ្ដោះអាសន្ន​…»។ ការ​យល់​ឃើញ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​គ្រា​ដែល​អត្រាការប្រាក់មូលបត្រ​បំណុល​នៅ​រតនាគារ​អាម៉េរិក​ប្រភេទ​ 30 ឆ្នាំ បាន​កើន​ឡើង​ដល់​ 5% ហើយ​អ្នក​វិនិយោគ​អាច​ទទួល​បាន​អត្រា​ចំណេញ​ 4%​ ពីសញ្ញាប័ណ្ណ​ ក៏ដូចជា​គណនី​បញ្ញើសន្សំ​។ មហាសេដ្ឋី​ខាងលើ​និយាយ​ថា កំហុស​ធំបំផុត​ដែល​អ្នក​វិនិយោគ​ស្ទើរ​តែ​ទាំង​អស់​ជួប​ប្រទះ​គឺ «ជឿ​ថា ទីផ្សារ​ដែល​ដំណើរ​ការ​ល្អ​គឺជា​ខ្ទង់​វិនិយោគ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ មិន​មែន​ថ្លៃ​បំផុត»។ ជាង​នេះ លោក​ក៏​បាន​អះអាង​ថា មូលបត្រ​បំណុល​រយៈ​កាល​យូរ​គឺជា​ខ្ទង់វិនិយោគដែល​មិន​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន​៕

ដីមួយ​ក្ដាប់​​​ដែល​​មាន​តម្លៃ​រហូតដល់រាប់​​ពាន់​លាន​ដុល្លារ​អាម៉េរិក

គ្រាន់​តែ​មួយ​ក្ដាប់​សោះ ដី​នេះ​មាន​តម្លៃ​ឡើងដល់​ 9 ពាន់​លាន​ដុល្លារ​អាម៉េរិក​ សូម្បី​តែ​កំពូល​មហា​សេដ្ឋី​ពិភព​លោក​ក៏​ពិបាក​រក​ទិញ ព្រោះ​តែ​ភាព​កម្រ​របស់​វា​។ ដូច្នេះ​តើ​នេះ​គឺជា​ដី​អ្វី? ដី ឬ​ធូលី​​មួយ​ក្ដាប់ដែល​ត្រូវ​បាន​ចាត់ទុក​​ថា​មាន​តម្លៃ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ គឺ​ធូលី​របស់​ភព​អង្គារ​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ធូលី​ភព​អង្គារ​តែ​មួយ​ក្ដាប់​ក៏​អាច​ត្រូវ​បាន​លក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​រហូត​ដល់ 9 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ នេះ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ធូលី​ថ្លៃ​បំផុត​ក្នុង​កាឡាក់ស៊ី​មីលគីវ៉េ​។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ធូលី​ភព​អង្គារ​មាន​តម្លៃ​ខ្ពស់បែប​នេះ​គឺ​ដោយ​សារ​គេ​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​មួយ​ទសវត្សរ៍​ ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក និង​បេសកកម្ម​អវកាស​ជា​ច្រើន​​ ទើប​អាច​នាំ​យក​ដី ឬ​ធូលី​មួយ​ក្ដាប់​​មក​ដល់​ផែនដី​។ ជាក់​ស្ដែង បេសកកម្ម​ដែល​នាំ​ទៅ​រក​ការ​យក​បាន​ដី​មួយ​ក្ដាប់​ពី​ភព​អង្គារ​មក​កាន់​ផែនដី​ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី 30 កក្កដា 2020​ ដោយ​ប្រើ​ប្រាស់​រ៉ុក្កែត​ Atlas V ដែល​មាន​តម្លៃ​សរុបប្រហែល 109 លាន​ដុល្លារ​អាម៉េរិក​។ Atlas V នាំ​យក​យាន​ Perseverance និង​កូន​ឧទ្ធម្ភាគ​ចក្រ​ Ingenuity ទៅ​ជា​មួយ​។ ជើង​ហោះ​ហើរ​នេះ​អូស​បន្លាយ​ពេល​ប្រហែល​ 7 ខែ​។ រហូត​ដល់​ថ្ងៃទី 18 កុម្ភៈ 2021 រ៉ុក្កែត​ Atlas V ក៏​បាន​ហោះ​ដល់​គោល​ដៅ​។ ក្រោយ​ពី​បាន​ចុះ​ចតដោយ​ជោគ​ជ័យ​លើ​ផ្ទៃ​ភព​អង្គារ យាន​ Perseverance ក៏​ចាប់​ផ្ដើម​ដំណើរ​ប្រមូល​យក​សំណាក​ដី​ … Read more

ម្ចាស់​ Facebook បង្អួត​ក្បាច់​គុន​​លើ​ស្រឡាងកណ្ដាល​សាគរ

Mark Zuckerberg ហាត់​គុន​លើ​ស្រឡាង​កណ្ដាល​សមុទ្រ​ជាមួយ​នឹង​ក្រុម​អ្នក​គុន​និយម ខុស​ពី​រូប​ភាព​លាប​គ្រែម​ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​ជិះ​ស្គី​លើ​រលក​ទឹក​កាល​ពី​ច្រើន​ឆ្នាំ​មុន​។ ក្នុងវីដេអូ​ដែល​បង្ហោះ​លើ Instagram នា​សប្ដាហ៍​នេះ​ មហា​សេដ្ឋី Mark Zuckerberg អួត​សកម្មភាព​ហាត់​គុន​ជាមួយ​នឹង​មនុស្ស​ 11 នាក់​ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រដាល់​ MMA ល្បី​ឈ្មោះ​ រួម​មាន​ Israel Adesanya មក​ពី​នីហ្សេរីយ៉ា និង Alexander Volkanovski មក​ពី​អូស្ត្រាលី​​ផងដែរ។ ពួក​គេ​ប្រយុទ្ធគ្នា​លើ​ស្រឡាង​ អម​នឹង​ភ្លេង​របស់​ភាព​យន្តរឿង Mission Impossible។ ក្រោយ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​បាន​ពីរ​ថ្ងៃ​ « វីដេអូ​នេះ​ » ទទួល​បាន​ការ​ចុច​ចូល​ចិត្ត​ជិត 200,000 លើក​ រួម​នឹង​មតិ​រាប់ពាន់​លើក​។ អ្នក​ខ្លះ​ថា ម្ចាស់​ Facebook កំពុង​តែ​បញ្ចេញ​ភាព​ខ្លាំង​ក្លា​ ខុស​ពី​រូប​ភាព​លាប​គ្រែម​ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​ជិះ​ស្គី​លើ​រលក​ទឹក​កាល​ពី​​​ឆ្នាំ 2020​។ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​សរសេរ​រំលឹក​ដល់​រឿង​មហា​សេដ្ឋី​ Elon Musk បបួល Mark Zuckerberg ​ប្រកួត​​ប្រដាល់​លើសង្វៀន​។ កាល​ពី​ចុង​ខែ​មិថុនា 2023 នៅ​លើ​បណ្ដាញ​សង្គម Twitter (បច្ចុប្បន្ន​គឺ X) … Read more

ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​ Zip2 ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។ ក្រុម​ហ៊ុន PayPal ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 … Read more

យើង​​អាច​ចាប់​ផ្ដើម​កសាង​អាណានិគម​មួយ​លើ​ភព​អង្គារ​ជាមួយ​នឹង​មនុស្ស​​ដ៏​តិចតួច

យើង​មិន​អាច​ដឹង​បាន​ថា ពេល​ណា​ទើប​រឿង​នេះ​អាច​កើត​ឡើង​​ ប៉ុន្តែ​ការ​បង្កើត​អាណានិគម​មួយ​នៅ​លើភព​អង្គារ​ពិត​ជា​ស្ថិត​ក្នុង​ផែនការ​របស់​មនុស្ស​។ មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាត​ត្បូង​លោក Elon Musk និយាយ​ថា ឆ្នាំ 2029 គឺជា​ដំណាក់​កាល​ឆាប់បំផុត​ ខណៈ​ដែល​សហគមន៍​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា រឿង​នេះ​នឹង​មិន​អាច​កើត​ឡើង​នៅ​មុន​ឆ្នាំ 2050​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​គេ​អាច​ដឹង​​បាន​ថា ត្រូវ​ការ​មនុស្ស​ប៉ុន្មាន​នាក់​ដើម្បី​បង្កើត​ និង​គ្រប់គ្រង​​មូលដ្ឋាន​មួយ​របស់​មនុស្ស​នៅ​លើ​ភព​អង្គារ​។ ក្នុង​ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពីសាកល​វិទ្យា​ល័យ George Mason យល់​ឃើញ​ថា គេ​ត្រូវ​ការ​មនុស្ស​​យ៉ាង​តិច​ 22 នាក់ ​ដើម្បី​បង្កើត​អាណានិគម​មួយ​នៅ​លើ​ភព​ព្រះ​អង្គារ​។ តួលេខ​នេះ​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការយល់​ឃើញ និង​ការសិក្សា​​​ស្រាវជ្រាវ​ដទៃដែល​ក្នុង​នោះ​មាន​ខ្លះ​ថា ត្រូវ​ការ​ 110 នាក់ ​ខ្លះ​ថា​ 100 នាក់ ចំណែក​ Elon Musk ថា 8 ម៉ឺន​នាក់។ Anamaria Berea ប្រធាន​ក្រុម​ស្រាវជ្រាវមក​ពីសាកល​វិទ្យា​ល័យ George Mason បាន​ប្រាប់​ The Register ថា «ក្រុម​មនុស្ស​នានា​គឺជា​បណ្ដា​ប្រព័ន្ធ​ស្មុគ​ស្មាញ​ ក្នុងនោះ​ លទ្ធផល​ពុំ​មែន​ជា​ការ​រួម​ផ្សំ​រវាង​ផ្នែក​ទាំង​ឡាយ​នោះ​ទេ​ ប៉ុន្តែ​គឺជា​ការ​រួម​កម្លាំង​គ្នា​»។ អ្នក​ស្រី Berea … Read more

Elon Musk ទទួល​ស្គាល់​ថា លេងសើច​រឿង​បបួល​ Zuckerberg ប្រកួត​លើ​សង្វៀន

មហា​សេដ្ឋី​ Elon Musk ឱ្យ​ដឹង​ថា ដំបូង​ឡើយខ្លួន​គ្រាន់​តែ​និយាយ​លេង​សើច​នៅ​ពេល​បបួល​ប្រកួត​ ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​​ស្នើ​ទីតាំង​ប្រកួត​ ប៉ុន្តែ​ Mark Zuckerberg តែងតែ​បដិសេធ​។ «សង្ខេប​ការ​បបួល​ប្រកួត​៖ ខ្ញុំ​និយាយ​លេង​សើច​អំពី​ការ​បបួល​ប្រកួត​ប្រដាល់​ជាមួយ​ Zuckerberg នៅ​លើ X។ ក្រោយ​មក គាត់​និយាយ​ថា «ផ្ញើ​ទីតាំង​ឱ្យ​ខ្ញុំ​»។ អ៊ីតាលី​បាន​ត្រៀម​រួច​រាល់​ហើយ​សម្រាប់​ទីលាន​ប្រកួត​ Colosseum​។ Zuckerberg ក៏​បាន​បដិសេធ​។ ខ្ញុំ​ស្នើថា ទៅ​កាន់​ផ្ទះ​គាត់​ ដើម្បី​សុវត្ថិភាព។ រឿង​អាក្រក់​គឺថា គាត់​បែរ​ជា​កំពុង​នៅ​កន្លែង​ផ្សេង​។ តើ​មាន​កន្លែង​ណា​ដែល​គាត់​អាច​ប្រកួត​ជាមួយ​ខ្ញុំ​ ឬអត់?»​ លោក Eon Musk បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​កាល​ពី​ព្រឹក​ថ្ងៃទី 16 សីហា​ដូច្នេះ​។ ក៏ប៉ុន្តែ មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ លោក​ Elon Musk មិន​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​លោក​ពិត​ជា​ចង់​ឱ្យ​មាន​ការ​ប្រកួត​ ឬអត់​នោះ​ទេ។ ប្រតិកម្ម​របស់​លោក Elon Musk ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មហា​សេដ្ឋី Zuckerberg ដែល​ជា​ម្ចាស់ Facebook ចោទ​ថា លោក Elon Musk ​មិន​មាន​ភាព​ម៉ឺងម៉ាត់​​​នឹង​ការ​ប្រកួត​លើ​សង្វៀន​។ … Read more

Elon Musk ថា ចង់ទៅ​ដល់ផ្ទះ Zuckerberg ដើម្បី​ប្រកួត​ប្រដាល់

មហាសេដ្ឋី Elon Musk បាន​ប្រាប់ថា «នឹង​ទៅ​គោះទ្វារ​ផ្ទះ​របស់ Mark Zuckerberg» ហើយ​អាច​យកឈ្នះ​ដោយសារ​មាឌធំ។ នេះ​បើតាម​ខ្លឹមសារ​ដែល​ត្រូវបាន​គេ​ជឿថា ជាការ​ផ្លាស់ប្ដូរ​យោបល់​រវាង​មហាសេដ្ឋី​ទាំងពីរ។ កាលពី​ថ្ងៃទី 13 សីហា Walter Isaacson ដែលជា​អ្នកសរសេរ​ប្រវត្តិរូប​សង្ខេប​សម្រាប់ Elon Musk បាន​បង្ហោះ​ខ្លឹមសារ​មួយផ្នែក​នៅក្នុង​សារ​​ផ្ញើ​ឱ្យ​គ្នា​ រវាង CEO របស់ Tesla និង CEO របស់ Meta។ ក្រោយមក Elon Musk ក៏បាន​បង្ហោះ​រូបភាព​ថត​អេក្រង់​មួយ​ផ្សេងទៀត​ដែល​លោក​អះ​អាង​ថា ជា​ខ្លឹមសារ​ពេញលេញ ដែល​ក្នុងនោះ​លោក​បាន​សួរ Zuckerberg ថា តើ​ចាប់អារម្មណ៍​នឹង​ការហ្វឹកហាត់ ឬទេ។ អ្នក​ដែល​ត្រូវបាន​គេ​ជឿថា​ជា Zuckerberg ឆ្លើយថា «បើ​នៅតែ​ចង់​ចូលរួម​ការប្រកួត MMA ពិត លោក​គួរតែ​ហាត់​ដោយ​ខ្លួនឯង ហើយ​ឱ្យដឹងថា ពេលណា​បាន​ត្រៀម​រួចរាល់។ ខ្ញុំ​មិន​ចង់​បន្ត​បំប៉ោង​រឿងរ៉ាវ​ដែល​អាច​នឹងមិន​កើតឡើង។ ដូច្នេះ លោក​គួរ​សម្រេចចិត្ត​ឱ្យបាន​ឆាប់ មិន​ដូច្នេះ​ទេ យើង​គួរ​ឈប់​ត្រឹមនេះ»។ ជិត 10 ម៉ោង​ក្រោយ លោក … Read more

មហា​សេដ្ឋី ​Zuckerberg ថា Elon Musk មិន​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​

Mark Zuckerberg យល់​ថា​ គូប្រកួត​​ Elon Musk មិន​មាន​ភាព​ដាច់​ខាត​ក្នុង​ការ​នាំ​គ្នា​ឡើង​លើ​សង្វៀន​ប្រដាល់​ដូច​ដែល​គាត់​បាន​បបួល​គ្រា​ដំបូង​។ «បើសិន Elon ពិត​ជា​ម៉ឺង​ម៉ាត់​ជាមួយ​នឹង​ការ​ប្រកួត​ផ្លូវ​ការ​​ គាត់​នឹង​មាន​វិធី​ទាក់​ទង​មក​ខ្ញុំ​។ បើ​មិន​ដូច្នេះ​ទេ គឺ​ដល់​ពេល​ត្រូវដែល​បញ្ឈប់​​រឿង​រ៉ាវ​នេះ» ម្ចាស់​ Facebook សរសេរ​លើ​បណ្ដាញ​សង្គម​ Threads កាល​ពី​ថ្ងៃ​ទី 13 សីហា​​ដូច្នេះ​។ លោក Zuckerberg បន្ថែម​ថា «ខ្ញុំ​នឹង​ផ្ដោត​ទៅ​លើ​តែ​ការ​ប្រកួត​ជាមួយ​នឹង​មនុស្ស​ដែល​ផ្ដល់​តម្លៃឱ្យ​កីឡា​មួយ​នេះតែ​ប៉ុណ្ណោះ»។ Elon Musk បាន​បបួល​ប្រកួតប្រដាល់​ក្នុង​ទ្រុង​ជាមួយ​នឹង​ Mark Zuckerberg កាល​ពី​ចុងខែ​មិថុនា​។ ប៉ុន្តែ មហា​សេដ្ឋី​រូប​នេះ​ទំនង​ជា​កំពុង​គេច​ពី​ការ​ប្រកួត​ប្រដាល់​ដោយ​ផ្ទាល់​ ព្រោះ​លោក​ធ្លាប់​បាន​លើក​ហេតុ​ផល​មួយ​ចំនួន​ដែល​អាច​ពន្យារ​ពេល​ការ​ប្រកួត​ ក្នុង​នោះ​ក៏មាន​ហេតុ​ផល​សុខភាព​ផងដែរ​។ យោង​តាម​ទំព័រ​ Oddspedia បើសិន​ការ​ប្រកួត​ខាងលើ​ត្រូវ​បាន​ធ្វើឡើង អត្រា​ឈ្នះ​របស់​មហា​សេដ្ឋី Zuckerberg គឺ​ 79% គ្រាដែល​ឱកាស​ឈ្នះ​របស់​មហា​សេដ្ឋី Elon Musk មាន​ត្រឹម​តែ​ 21% ប៉ុណ្ណោះ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី 14 សីហា​ 2023​៕

ការប្រកួត​​ក្នុង​ទ្រុង​ដែក​​រវាង Musk និង Zuckerberg នឹង​កើតឡើង​តាម​បែប​​កំប្លែង

Linda Yaccarino នាយិកា​ប្រតិបត្តិ​របស់​បណ្ដាញ​សង្គម X (Twitter) និយាយថា បើសិនជា​ត្រូវបាន​រៀបចំឡើង​មែន ការប្រកួត​ក្នុង​ទ្រុង​ដែក​រវាង​មហាសេដ្ឋី Elon Musk និង​មហាសេដ្ឋី Mark Zuckerberg នឹង​កើត​ឡើងទៅ​តាមរបៀប​កំប្លែង។ «យើង​នឹង​ចាំ​មើលថា តើ​ការប្រកួត​ក្នុង​ទ្រុង​ដែក​នោះ​ពិតជា​កើតឡើង ឬ​អត់។ ប៉ុន្តែ ខ្ញុំ​បាន​អង្គុយ​មើល​លោក Elon Musk ហាត់គុន។ បើសិនជា​ត្រូវបាន​ធ្វើឡើង វា​អាចជា​ការប្រកួត​បែប​កំប្លែង​របស់ Zuckerberg និង Musk» អ្នកស្រី Yaccarino និយាយប្រាប់ CNBC កាលពី​ថ្ងៃទី 10 សីហា​ដូច្នេះ។ ទោះជា​យ៉ាងណាក៏ដោយ Walter Isaacson ដែល​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​សរសេរ​ប្រវត្តិរូប​សង្ខេប​សម្រាប់​លោក Musk និយាយថា លោក​មិន​គិតថា ការប្រកួត​នេះ​នឹង​កើតឡើង​នោះឡើយ។ ការ​បបួល​ប្រយុទ្ធ​លើស​ង្វៀន​រវាង​ម្ចាស់​បណ្ដាញ​សង្គមធំៗលើ​ពិភពលោក​នេះ ត្រូវបាន​លើកឡើង​កាលពី​ចុងខែ​មិថុនា ឆ្នាំ 2023 នៅពេល​លោក Musk រិះគន់​ចំពោះ​រឿង Meta បង្ហាញ​បណ្ដាញ​សង្គម Threads។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ព្រមាន​ថា មិនគួរ​គំរាមកំហែង Zuckerberg … Read more