បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់​ ការជួយយកអាសារគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ ថ្ងៃនេះ ឡារ៉ែន សូមជូននូវអត្តបទដាស់ស្មារតីមួយ​សម្រាប់លោកឪពុក-អ្នកម្តាយ ឬអាណាព្យាបាលសម័យថ្មីនេះ ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើ​បែបណាដើម្បីឱ្យសង្គមរបស់​យើងរស់នៅ​ជុំ​គ្នាបានយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី ចេះអាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និង​អាណិត​ស្រឡាញ់​កូនឱ្យស្មើៗគ្នា ផ្តល់នូវភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចខាង​ក្រោម ៖ 1.​ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់ដឹងអំពីកូនជាមុន តាំងពីពេលកូនស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួន ពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប ឬឃ្លាន ឬរងារ ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់​លេង​​​ជាមួយ ជាដើម។ នេះគឺការស្មានដឹងពីចិត្តរបស់កូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះផងនោះ កូននឹងមានអារម្មណ៍ដឹងនិងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា ដូចដែលគេនិយាយថា ចេញពីបេះដូងមួយ ចូលទៅបេះដូងមួយទៀត ហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជាពេលកូនច្បងអាយុបាន 3ឆ្នាំ កូនច្បងចេះលួងលោមបំពេរលួងលោម ពេលប្អូនដែលមានអាយុ 7-8ខែស្រែកយំជាដើម គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទីនៃព្រហ្មវិហារធម៌ទាំង 4 របស់កូនតូចវ័យ … Read more

ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

ទោះជាបច្ចុប្បន្នជាយុគសម័យនៃបច្ចេកវិទ្យាទំនើប ដែលងាកទៅខាងណាក៏ឃើញតែស្មាតហ្វូន និងកុំព្យូទ័រក៏ដោយ តែការបង្ហាត់កូនតូចឱ្យចេះកាន់ប៊ិច ឬខ្មៅដៃសរសេរ គឺជារឿងមួយសំខាន់ណាស់សម្រាប់ក្មេងវ័យមុនចូលរៀនមត្តេយ្យ ព្រោះការសរសេរមានចំណុចល្អច្រើនណាស់សម្រាប់កុមារតូចៗ ដូចជាការជួយហ្វឹកហាត់សាច់ដុំប្រអប់ដៃរបស់កុមារ ជួយឱ្យកុមារចេះសង្កេត និងចេះប្រើខួរក្បាលផងដែរ។ ខាងក្រោមនេះជាដំណាក់កាលនៃការចេះកាន់ខ្មៅដៃសរសេរ ឬគូសវាសរបស់កុមារតូចៗតាមវ័យដែលអាណាព្យាបាលគួរតែដឹង។ ដំណាក់កាលទី1 គូសវាស (ក្មេងតូចវ័យ 2 – 3ឆ្នាំ) គ្រវាសគ្រវាត់គ្មានគោលដៅ។ ចាប់ខ្មៅដៃបាន ក៏គូសវាសជាខ្សែផ្សេងៗជំពាក់វាក់វ័ណ្ឌគ្នាពេញក្រដាស ទាំងភ្នែកអាចនឹងមិនបានមើលដៃ ឬក្រដាស(ដែលខ្លួនឯងសរសេរ)ផង។ ដំណាក់កាលទី2 គ្រប់គ្រងការគូសវាស (អាយុ 3ឆ្នាំ) ទោះជាស្នាមគូសវាសមិនខុសគ្នាពីដំណាក់កាលដំបូងមែន តែយ៉ាងហោច​ណាស់ ក៏គេចាប់ផ្តើមចេះគ្រប់គ្រងការធ្វើចលនារបស់សាច់ដុំដៃរបស់ខ្លួនឯងបានហើយ និងចេះសរសេរយ៉ាងមានទិសដៅច្រើនជាងមុនបន្តិចហើយ។ ដំណាក់កាលទី3 (អាយុ 3 – 4 ឆ្នាំ) កូនតូចនឹងចូលចិត្តគូសតាមស្នាមពង្រាងអុចៗ ឬគូសជាន់ពីលើតាមតួអក្សរដែលគេចង់សរសេរ តែឪពុកម្ដាយក៏កុំទៅនឹកសង្ឃឹមថា កូនតូចនឹងសរសេរជាន់ពីលើពង្រាងនោះបានស្អាតល្អឱ្យសោះ ព្រោះវានៅតែវៀចទៅឆ្វេង ទៅស្តាំ និងទ្រេតទ្រោតដដែល ដូច្នេះអ្នកម្តាយគួរកុំគិតតែពីទិញសៀវភៅគំរូហាត់សរសេរឱ្យកូនហាត់សរសេរច្រើនពេកអី និងកុំភ្លេចថា ការចូលចិត្តរបស់កូនតូច វាគ្រាន់តែជាវិវឌ្ឍនាការមួយអំឡុងពេលប៉ុណ្ណោះ មិនដូច្នោះទេកូនអាចនឹងធុញទ្រាន់ និងហត់បានដូចគ្នា។ ដំណាក់កាលទី4 អាចសរសេរឈ្មោះខ្លួនឯងបាន សរសេរតាមពាក្យផ្សេងៗបាន (អាយុ 4ឆ្នាំ) … Read more

5រឿងសំខាន់ ដែលកូនត្រូវធ្វើឱ្យបានមុនអាយុ 3ឆ្នាំ ដើម្បីត្រៀមខ្លួនចូលរៀនមត្តេយ្យ

ក្មេងតូចក្នុងវ័យ 3ឆ្នាំ ជាអំឡុងវ័យដែលឪពុកម្ដាយទាំងឡាយចាប់ផ្ដើមបញ្ជូនកូនទៅសាលាហើយ ដូច្នេះទើបថ្ងៃនេះ ឡារ៉ែនមានភារកិច្ចសំខាន់ដែលឪពុកម្ដាយនឹងត្រូវបង្ហាត់វិន័យដល់កូនឱ្យចេះជួយខ្លួនឯងក្នុងកិច្ចការងារប្រចាំថ្ងៃផ្សេងៗឱ្យបានមុនពេលគេចូលដល់វ័យរៀនដើម្បីឱ្យកូនបានត្រៀមខ្លួនរួចជាស្រេចមុនចូលរៀនមត្តេយ្យ និងដើម្បីឱ្យខ្លួនគេមិនក្លាយជាបន្ទុកចំពោះអ្នកគ្រូនៅឯសាលា…ដូច្នេះយើងនាំគ្នាមកមើលថា តើមានរឿងអ្វីខ្លះដែលកូនត្រូវធ្វើឱ្យបានមុនអាយុ 3ឆ្នាំ? 1 . បង្ហាត់ឱ្យកូនឈប់ស្រឡាញ់ដបទឹកដោះគោ ការដែលកូនអាយុជិត 3ឆ្នាំហើយ តែនៅតែស្រឡាញ់ដបទឹកដោះគោ ដើរកាន់ដបទឹកដោះគោគ្រប់ពេលវេលា ឬគេងមិនលក់ បើខ្វះដបទឹកដោះគោជាដើមនោះ មិនត្រឹមតែនឹងធ្វើឱ្យធ្មេញរបស់កូនមានបញ្ហានោះទេ តែនៅប្រថុយនឹងការកើតជំងឺពុកធ្មេញទៀតផង និងថែមទាំងមានផលប៉ះពាល់ដល់ការចូលរៀនត្រៀមមត្តេយរបស់កូនទៀតផង។ ដូច្នេះ នៅពេលកូនឈានចូលដល់វ័យហាត់ដើរ ឬក្នុងអំឡុងវ័យ 1-2ខួប អ្នកម្ដាយគួរចាប់ផ្ដើមបង្ហាត់ឱ្យកូនឈប់ស្រឡាញ់ដបទឹកដោះគោ ហើយបែរមកញ៉ាំទឹកដោះគោតាមរយៈបំពង់បឺត ឬកែវវិញម្ដងបានហើយ។ 2 . បង្ហាត់ឱ្យកូនចេះអង្គុយអ៊ឺអ៊ឹសក្នុងកន្ថោរ ក្មេងមួយចំនួនមិនព្រមចូលបន្ទប់ទឹកក្នុងអំឡុងពេលនៅសាលារៀនឡើយ ព្រោះគេមិនចេះអង្គុយលើកន្ថោរ ព្រោះធ្លាប់ស្លៀកតែខោទឹកនោម ដូច្នេះមុនអាយុ 3ខួប ឪពុកម្ដាយគួរតែបង្ហាត់កូនឱ្យចេះជួយខ្លួនឯងក្នុងរឿងនេះ ដែលការបង្ហាត់កូនឱ្យចេះអង្គុយបន្ទោបង់លើកន្ថោរនេះ ក្មេងវ័យ 3ខួបអាចហាត់រៀនបានហើយ គ្រាន់តែឪពុកម្ដាយត្រូវមានពេលវេលានៅចាំនាំកូនទៅអង្គុយបន្ទោបង់លើកន្ថោរ ឬនាំទៅចូលបន្ទប់ឱ្យបានជាប់លាប់ រហូតទាល់តែកូនហាត់ចេះ។ នៅពេលគេចេះចូលបន្ទប់ទឹកបានហើយ លុះដល់វ័យចូលរៀន គេនឹងចេះមើលថែទាំខ្លួនឯងបានមិនខាន។ 3 . បង្ហាត់ឱ្យកូនចេះញ៉ាំបាយដោយខ្លួនឯង ក្មេងក្នុងវ័យ 2.5 – 3ឆ្នាំដែលចូលរៀនសាលាមត្តេយ្យនឹងត្រូវញ៉ាំអាហារពេលថ្ងៃត្រង់ដំណាលគ្នា និងញ៉ាំដោយខ្លួនឯង មិនមានអ្នកមកអង្គុយបញ្ចុកដូចពេលនៅផ្ទះនោះទេ ដូច្នេះឪពុកម្ដាយគួរបង្ហាត់ឱ្យកូនមានវិន័យ … Read more

ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

ឪពុកម្ដាយ ជាមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការអប់រំបណ្ដុះគំនិតនិស្ស័យ និងបុគ្គលិកលក្ខណៈដល់កូន ជាពិសេសក្នុងអំឡុងបឋមវ័យដែលក្មេងនឹងជ្រួតជ្រាបយកអ្វីៗគ្រប់យ៉ាង ទាំងពាក្យសម្ដី ទង្វើ រួមទាំងអ្វីៗដែលឪពុក និងម្ដាយ ឬអ្នកចិញ្ចឹមថែទាំបានធ្វើចំពោះរូបគេ។ នៅពេលកូនធំធាត់ឡើង បទពិសោធក្នុងវ័យកុមារ ក៏នឹងហុចផលដល់ទស្សនគតិ និងទង្វើរបស់គេនៅពេលធំឡើង ដូច្នេះហើយទើបយើងត្រូវដឹងថា តើយើងគួរស្រឡាញ់កូន និងនៅរង់ចាំជួយគេដោយរបៀបយ៉ាងណានោះ។ ការចិញ្ចឹមកូន និងស្រឡាញ់កូនដែលត្រឹមត្រូវនេះ ត្រូវចាប់ផ្ដើមពីចិត្តគំនិតរបស់ឪពុកម្ដាយជាមុន។ ឪពុកម្ដាយដែលល្អគួរធ្វើខ្លួនឱ្យដូចជាមិត្តភ័ក្ដិដ៏ល្អរបស់កូន ស្ថិតនៅក្បែររូបគេជានិច្ច។ ឪពុកម្ដាយជាច្រើនស្រឡាញ់កូនខ្លាំង រហូតពេលខ្លះខ្លាចកូនលំបាក ខ្លាចកូនហត់ ខ្លាចកូនឈឺ រហូតដល់គិត ឬធ្វើជំនួសកូនគ្រប់សព្វបែបយ៉ាង ក្លាយជាថា នៅពេលកូនធំឡើងកូនក៏ក្លាយជាក្មេងដែលអាត្មានិយម ប្រើតែអារម្មណ៍(មិនចេះគិត) ឬជាក្មេងដែលឌឺរឹង ដែលអ្វីទាំងអស់នេះមិនមែនជារឿងល្អប៉ុន្មានឡើយ។ ឪពុកម្ដាយគួរតែដឹងពីតម្រូវការរបស់កូនថា ក្នុងអំឡុងវ័យនីមួយៗរបស់កូនហ្នឹង ធម្មជាតិរបស់ក្មេងនឹងត្រូវការអ្វីខ្លះ?។ ខាងក្រោមនេះគឺជាតម្រូវការរបស់ក្មេងតាមអំឡុងវ័យ អំឡុងអាយុ និងអ្វីដែលកូនត្រូវការ និងអ្វីខ្លះដែលឪពុកម្ដាយគួរតែប្រតិបត្តិចំពោះកូន ៈ វ័យទើបកើតដំបូង ៈ កូនត្រូវការការមើលថែទាំយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ថ្នាក់ថ្នម ក្ដីបារម្ភ ដូច្នេះហើយទើបឪពុកម្ដាយគួរតែចេះនិយាយ ឬលេងជាមួយកូនដើម្បីឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាព និងបានទទួលសេចក្ដីស្រឡាញ់។ អំឡុងវ័យចេះលូនវារ ៈ កូនកំពុងហ្វឹកហាត់អភិវឌ្ឍរាងកាយ អាចនឹងមានរពឹសនៅមិនស្ងៀមខ្លះដែរ(ដូចជា ចូលចិត្តវារទៅនេះទៅនោះ)។ ឪពុកម្ដាយគួរឱ្យកូនសាកល្បងធ្វើ … Read more

ពិធីសម្ពោធសាលាមត្តេយ្យអន្តរជាតិ Play Space Montessori

នៅព្រឹកថ្ងៃទី24 ខែមិនា ឆ្នាំ2018 សាលាមត្តេយ្យអន្តរជាតិ ភ្លេយ៍ស្ពេស ម៉ុនតេសសូរី បានបើកសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រី សឿន ម៉ាលីដា នាយិកាសាលាមត្តេយ្យ និងភ្ញៀវជាតិ -អន្តរជាតិជាច្រើននាក់ទៀត។ លោកស្រី សឿន ម៉ាលីដា បានមានប្រសាសន៍ថា គោលបំណងនៃការបើកសាលាមត្តេយ្យអន្តរជាតិ ភ្លេយ៍ស្ពេស ម៉ុនតេសសូរីនេះឡើង គឺដោយសារតែយើងមើលឃើញថា ការអប់រំ គឺជាកត្តាមួយដ៏សំខាន់ដើម្បីពង្រឹង និងអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជាយើង ហើយកម្មវិធីម៉ុនតេសសូរី គឺជាកម្មវិធីមួយដ៏ពេញនិយមនៅបណ្ដាប្រទេសនៅប៉ែកអីរ៉ុប ហើយនៅប្រទេសកម្ពុជាយើងក៏មានកម្មវិធីនេះដូចគ្នានឹងសាលាអន្តរជាតិដ៏ច្រើនទាំងនោះដែរ តែកម្មវិធីនេះនៅមិនទាន់ជ្រួតជ្រាបទៅដល់អាណាព្យាបាលដែលជាជនកម្ពុជានៅឡើយទេ ហើយនៅសាលាយើងក៏មានធ្វើកម្មវិធី Parents workshop ដើម្បីអញ្ជើញអាណាព្យាបាលមកចូលរួម និងបានស្ដាប់ដើម្បីយល់ដឹងអំពីកម្មវិធីនេះផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមនិយាយពីប្រវត្តិនៃម៉ុនតេសសូរីជាត្រួសៗដូចតទៅៈ ម៉ុនតេសសូរី គឺជាកម្មវិធីមួយដែលបានទទួលស្គាល់ និងដាក់ឈ្មោះដោយលោកស្រី ម៉ារីយ៉ា ម៉ុនតេសសូរី នៅឆ្នាំ1907 ហើយលោកស្រីបានបើកថ្នាក់ដំបូងដោយទទួលកុមារឱ្យចូលសិក្សាដែលមានឈ្មោះថា ផ្ទះនៃកុមារ។ ដូច្នេះហើយទើបកម្មវិធីសិក្សារបស់យើងត្រូវពឺងផ្អែកទៅលើការបង្រៀនដោយមានលោកគ្រូ-អ្នកគ្រូធ្វើជាអ្នកអង្កេតសកម្មភាពទំាងអស់របស់កុមារ ដោយអង្កេតទៅលើការលេង និងសេរីភាពនៃការលេងប្រដាប់ប្រដាដែលយើងបានយកមកបង្រៀនស្របតាមស្តង់ដារ AMI និង … Read more