ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅឯ​រោងចក្រ​ផលិត​ឧបករណ៍​អុ​ប​ទិ​ក ស្ថិតក្នុង​ទីក្រុង Sergiev Posad ក្បែរ​រដ្ឋធានី​មូ​ស្គូ បាន​បង្កឱ្យមាន​ផ្សែងខ្មៅ​យ៉ាងខ្ពស់ និង​មនុស្ស 11 នាក់​រងរបួស។ អ្នកនាំពាក្យ​អង្គភាព​បន្ទាន់​របស់​មូ​ស្គូ ឱ្យដឹងថា ករណី​ផ្ទុះ​បាន​កើតឡើង​កាលពី​ព្រឹក​មិញ នៅឯ​រោងចក្រ​មេកានិច និង​អុ​ប​ទិ​ក Zagorsk ក្នុង​ទីក្រុង Sergiev Posad ជាយ​ខាងក្រៅ​នៃ​រដ្ឋធានី​មូ​ស្គូ។ «ករណី​ផ្ទុះ​នេះ ទំនងជា​ចាប់ផ្ដើម​ចេញពី​តំបន់​ឡ​ចំហាយ និង​បានធ្វើឱ្យ​បែក​ទ្វារ និង​បង្អួច​កញ្ចក់​របស់​អគារ​ជាច្រើន​នៅក្នុង​ទីក្រុង» អ្នកនាំពាក្យ​រូបនេះ​និយាយ​ដូច្នេះ។ មន្ត្រី​ក្នុង​តំបន់​ឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស 11 នាក់ ខណៈដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ។ រោងចក្រ​ខាងលើ​គឺជា​កន្លែង​ផលិត​ឧបករណ៍​អុ​ប​ទិ​ក​ដែលមាន​សុ​ក្រឹត​ភាព​កម្រិត​ខ្ពស់​សម្រាប់​កងទ័ព​រុស្ស៊ី ក្នុងនោះ​មាន​ទាំង​កែវយឹត និង​វ៉ែនតា​សម្រាប់​មើល​ពេលយប់​ផងដែរ។ ករណីនេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ចំនួន 2 គ្រឿង​របស់​អ៊ុយ​ក្រែ​ន នៅលើ​ដែនអាកាស​រុស្ស៊ី៕

វ៉ែនតា Vision Pro របស់ Apple អាច​ជំនួស​ថេ​ប្លេ​ត ទូរទស្សន៍ និង​រោងកុន

វ៉ែនតា Vision Pro របស់ Apple បំពាក់​មុខងារពិសេសៗជាច្រើន​ដែលនាំឱ្យ​វា​មានតម្លៃ​រហូតដល់ 3,500 ដុល្លារ​អាម៉េរិក។ នៅក្នុង​ព្រឹត្តិការណ៍ WWDC 2023 Apple បានបង្ហាញ Vision Pro ដែលជា​វ៉ែនតា​ពាក់​លើ​ក្បាល នាំមក​នូវ​បទពិសោធន៍​ពិត​ប្រកបដោយ​ភាព​ចម្រុះ (MR) សម្រាប់​អ្នកប្រើប្រាស់។ ដោយមាន​តម្លៃ​ឡើងដល់ 3,499 ដុល្លារ​អាម៉េរិក Vision Pro ទំនងជា​នឹងមិន​មានការ​ពេញនិយម​ឡើយ​នៅក្នុង​ស្រទាប់​ប្រជាជន​ក្រីក្រ។ ក៏ប៉ុន្តែ សម្រាប់​អ្នកមាន​វិញ Vision Pro ប្រាកដជា​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង។ ខាងក្រោម​នេះ​គឺជា​មុខងារ​មួយចំនួន​ដ៏​លេចធ្លោ​ដែល​អតិថិជន​នឹង​ទទួលបាន ពេល​មាន Vision Pro​ ៖ – មុខងារ​ជ្រើសរើស​កម្មវិធី (App) ដោយ​ប្រើ​ភ្នែក ប្រើ​កាយវិការ​របស់​ដៃ និង​សំឡេង​ដើម្បី​បញ្ជាក់​វ៉ែនតា។ អ្នកប្រើប្រាស់​មិនបាច់​ចាប់​កាន់ និង​ប្រើប្រាស់ iPhone ដូច​មុន​ទៀតឡើយ។ -​ មាន Vision Pro ដូច​ជាមាន​ទូរទស្សន៍​និម្មិត ហើយ​ទំហំ​របស់​វា​គឺ​អាស្រ័យ​លើ​ម្ចាស់​វ៉ែនតា​ជា​អ្នកកំណត់។ – Vision Pro អាចបង្កើត​បរិយាកាស​ដែលមាន​រូបភាព​និម្មិត​តែ​ដូចពិតៗទៅតាម​ការបញ្ជា​របស់​ម្ចាស់។ … Read more

ស្នាម​ខ្មៅធំជាង​ផែនដី​បួន​ដងនៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា

ស្នាម​ខ្មៅ AR3310 ​ជា​ដុំ​ងងឹត​នៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​ដែល​បែរ​មក​រក​ផែនដី ធំ​ដល់​ថ្នាក់​អាច​មើល​ឃើញ​ពី​ផែនដី​ដោយ​មិន​បាច់​ប្រើ​តេឡេស្កុប​។ តារាវិទូ​កូរ៉េខាងត្បូង Bum-Suk Yeom ចែក​រំលែក​រូប​ភាព​ដែល​ប្រៀប​ធៀបរវាង​​ស្នាម​ខ្មៅ​ AR3310 និង​ផែនដី​។ «ស្នាម​ខ្មៅ​ព្រះអាទិត្យ​មើល​ដោយ​ភ្នែក​ធម្មតា និង​វ៉ែនតាសម្រាប់​មើល​​ព្រះអាទិត្យ​។ វា​ស្ថិត​នៅ​ខាង​ឆ្វេង​ធៀប​នឹង​ចំណុច​កណ្ដាល​របស់​រង្វង់​​ព្រះ​អាទិត្យ​» Yeom សរសេរ​ក្នុង​អត្ថបទ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី 23 ឧសភា​ដូច្នេះ​។ ស្នាម​ខ្មៅ​មើល​ទៅដូច​ងងឹត ព្រោះ​វា​ត្រជាក់​ជាង​តំបន់​ដទៃ​របស់​ផ្ទៃ​ព្រះ​អាទិត្យ​ នេះ​បើតាម​ណាសា​។ ស្នាម​ខ្មៅ​ត្រជាក់ជាង​ក៏​ព្រោះ​តែ​ពួក​វា​កើត​ឡើង​នៅ​កន្លែង​ដែល​ដែន​ម៉ាញេទិក​មាន​កម្លាំង​ខ្លាំ​ង​រារាំង​កម្ដៅ​ពី​ខាង​ក្នុង​ព្រះ​អាទិត្យ​ជះ​​មក​ក្រៅ​។ ពេល​ខ្លះ​ស្នាម​ខ្មៅ​លើ​ព្រះ​អាទិត្យ​ធំ​រហូត​ដល់​ថ្នាក់​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​ មិន​ចាំបាច់​ប្រើ​តេឡេស្កុប ប៉ុន្តែ​ត្រូវ​ការ​វ៉ែនតា​ការ​ពារ​ភ្នែក​ពី​ពន្លឺ​ព្រះ​អាទិត្យ​។ ទំហំ​ផ្ទៃ​ផែន​ដី​ស្មើ​នឹង​ 169 ភាគ​លាន​ធៀប​នឹង​​ផ្ទៃ​ព្រះ​អាទិត្យ​។ Bum-Suk គណនា​ឃើញ​ថា AR3310 មាន​ទំហំ​ធំ​ជាង​ផែនដី​ប្រហែល​បួន​ដង​។ ស្នាម​ខ្មៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​អាច​បង្កើត​​ហេតុ​ការណ៍​ផ្ទុះ​អណ្តាតភ្លើងព្រះអាទិត្យ (Solar flare)​ ដែល​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ទូរគមនាគមន៍​ ​ផ្កាយ​រណប និង​​បណ្ដាញ​អគ្គិសនី​​ផងដែរ​៕

អ្នកគាំទ្រ​រៀប​ចំ​​ខ្លួន​ដូច​​គ្រូបង្វឹក Honda របស់ U-22 កម្ពុជា បង្ក​ការភ្ញាក់ផ្អើល​លើ​វេទិកា​​ទស្សនិក​ជន​នៅ​ស៊ី​ហ្គេម

អ្នកគាំទ្រ​ពិសេស​មួយរូប​មកពី​ប្រទេស​ជប៉ុន ដែលមាន​រូបរាង​មុខមាត់ និង​ស្លៀកពាក់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda របស់​ U-22 កម្ពុជា បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​បង្ហាញ​វត្តមាន​នៅឯ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32។ ​ការប្រកួត​ពីរលើក​របស់ U-22 កម្ពុជា មាន​វត្តមាន​អ្នកគាំទ្រ​ពិសេស​ម្នាក់​នៅលើ​វេទិកា​សម្រាប់​ទស្សនិកជន​ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ អ្នកគាំទ្រ​ដែល​មកពី​ប្រទេស​ជប៉ុន​នេះ មាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda នៃ​ក្រុមបាល់ទាត់​បុរស​វ័យ​ក្រោម​ 22 ឆ្នាំ (U-22) របស់​​កម្ពុជា។ ពេល​បង្ហាញខ្លួន​នៅលើ​វេទិកា​ទស្សនិកជន​ភ្លាម «Honda ក្លែងក្លាយ» ក៏​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ​កម្ពុជា។ អ្នកគាំទ្រ​កម្ពុជាក៏​​ចូលចិត្ត​អ្នកគាំទ្រ​ពិសេស​រូបនេះ។ បុរស​សង្ហា​ម្នាក់នេះ តាមពិត​គឺជា Makihika ដែលជា KOL (Key Opinion Leader ឬ​អ្នកផ្ដល់យោបល់​ដែលមាន​ឥទ្ធិពល) ជនជាតិ​ជប៉ុន​មួយរូប។ Makihika ត្រូវបាន​គេ​ស្គាល់​ច្រើន​នៅលើ​បណ្ដាញ​សង្គម ដោយ​មាន​ឆា​នែ​ល TikTok និង YouTube មាន​អ្នកតាមដាន​ជាង 600,000 នាក់។ Makihika កំពុងតែ​ល្បីឈ្មោះ​ខ្លាំង ដោយសារ​មាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda។ Makihika និយាយថា «ខ្ញុំ​គាំទ្រ … Read more

តើ​គួរ​ជ្រើសរើសវ៉ែនតា​បែបណា ឱ្យ​ស័​ក្ដិសម​នឹង​ភ្នែក​របស់​អ្នក?

ជឿថា​មនុស្ស​ភាគច្រើន​នៅក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ បាន​ជ្រាប​ដឹង​អំពី​គ្រោះថ្នាក់​នៃ​កម្ដៅថ្ងៃ​កើតឡើង​ចំពោះ​ស្បែក ហើយក៏​មានការ​ការពា​រ​ស្បែ​កដោយ​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅថ្ងៃ​ជាច្រើន​ផលិតផល ដែលមាន​លក់​នៅលើ​ទីផ្សារ​ផងដែរ។ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​ប្រាប់​អតិថិជន​ថា គ្រោះថ្នាក់​ចំពោះ​ស្បែក ដោយសារ​កម្ដៅថ្ងៃ​អាច​នឹង​ធ្វើឱ្យ​ស្បែក​ខ្មៅ​ជាំ ស្បែក​ឡើង​ប្រេះ ស្ងួត ស្រអាប់ មិន​ស្រស់ថ្លា ហើយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ អាច​នឹង​កើត​ជំងឺមហារីក​ស្បែក ដោយសារ​កាំរស្មី​យូ​វី (UV)។ គ្រូពេទ្យ​ជំនាញ​បាន​ប្រាប់​ឱ្យដឹងថា កាំរស្មី UV មិន​ត្រឹម​តែមាន​គ្រោះថ្នាក់​ចំពោះ​ស្បែក​តែមួយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏បង្ក​គ្រោះថ្នាក់​យ៉ាង​សាហាវ​ចំពោះ​ភ្នែក​របស់​អ្នក​ដូចគ្នា​ដែរ។ កាំរស្មីព្រះអាទិត្យ​មួយ​នេះ បាន​បង្ក​ឱ្យ​ភ្នែកមាន​អាការ​ឈឺ​ចុកចាប់​ដូចជា ក្រហាយ​ភ្នែក ហូរ​ទឹកភ្នែក ភ្នែក​ឡើង​ក្រហម ភ្នែក​ឡើង​សរសៃ​ក្រហមតូចៗ ភ្នែក​ឡើងបាយ ទឹក​ដក់​ក្នុង​ភ្នែក និង​រលាក​ប្រ​ស្រី​ភ្នែក​ជាដើម។ ទោះជា​យ៉ាងណាក៏ដោយ មាន​មនុស្ស​ភាគតិច​ណាស់ ដែល​បាន​ចាប់អារម្មណ៍​ការពារ​ភ្នែក​ពី​កម្ដៅថ្ងៃ ខណៈដែល​ពួកគេ​ធ្វើដំណើរ​លើផ្លូវ​វែងឆ្ងាយ។ ការការពារ​ភ្នែក​ពី​កាំរស្មី UV ជា​រឿង​ដ៏​សំខាន់បំផុត ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ភ្នែក​របស់​អ្នក។ មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ តែ​ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​លើកយក​នូវ​វិធី​ប្រើប្រាស់​វ៉ែនតា​ការពារ​កម្ដៅថ្ងៃ សម្រាប់​ចែកជូន​ប្រិយមិត្ត​អ្នកអាន​ឱ្យបាន​ជ្រាប​ដូចតទៅ។ 1. តើ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ត្រូវ​ប្រើ វ៉ែនតា​ខ្មៅ ឬ​វ៉ែនតា​ការពារ​កាំរស្មី UV? វ៉េ​ន​តាខ្មៅ​ការពារ​កម្ដៅថ្ងៃ ឬ​កាំរស្មី UV ជាទូទៅ​គឺមាន7ពណ៌​ដូចជា ពណ៌​ស្វាយ ពណ៌​ទឹកសមុទ្រ ពណ៌​ខៀវ ពណ៌​បៃតង … Read more