រោងចក្រផលិតឱសថក្នុងទីអវកាស ហោះត្រឡប់មកកាន់ផែនដី
(សហរដ្ឋអាម៉េរិក) – កាប៊ីនយាន W-1 ដែលដឹកធាតុរាវនៃថ្នាំព្យាបាល HIV និងជំងឺរលាកថ្លើមប្រភេទ C របស់ក្រុមហ៊ុន Varda Space Industries ត្រឡប់មកកាន់ផែនដី ក្រោយរយៈពេលជិត 8 ខែ ដែលបានស្ថិតនៅលើគន្លងតារាវិថី ហើយគ្រោងនឹងចុះដល់ដីដោយប្រើប្រាស់ឆត្រយោង នៅវេលាម៉ោង 03:40 ថ្ងៃទី 22 កុម្ភៈ ម៉ោងនៅកម្ពុជា។ យោងតាម Space កាប៊ីនយានពីបេសកកម្ម W-1 របស់ក្រុមហ៊ុន Varda Space Industries ចុះចតពីលើតំបន់ភាគខាងជើងរបស់រដ្ឋ Utah កាលពីល្ងាចថ្ងៃទី 21 កុម្ភៈ នាំមកជាមួយនូវធាតុរាវរបស់ឱសថប្រឆាំងវីរុសដែលអភិវឌ្ឍនៅលើគន្លងតារាវិថីផែនដី។ ជោគជ័យនេះធ្វើឱ្យ Varda ក្លាយជាក្រុមហ៊ុនទីបីដែលបញ្ជាឱ្យយានអវកាសត្រឡប់មកវិញប្រកបដោយសុវត្ថិភាព។ ក្រុមហ៊ុនទីមួយ និងទីពីរដែលបានទទួលជោគជ័យដូចគ្នានេះគឺ SpaceX ដែលមានកាប៊ីនយាន Dragon និង Boeing ដែលមានកាប៊ីនយាន Starliner។ Varda បានរៀបគម្រោងក្លាយជាក្រុមហ៊ុនធំមួយដែលផលិតនៅខាងក្រៅផែនដី។ «ការចាត់ចែងវត្ថុធាតុក្នុងបរិស្ថានមានទំនាញផែនដីតិចបំផុត ផ្ដល់នូវបរិស្ថានពិសេសដែលនៅលើផែនដីមិនមាន។ ផលប្រយោជន៍ភាគច្រើនគឺបានមកពីការមិនមានបាតុភូតចរន្តជាដើមនៅក្នុងវត្ថុធាតុរាវ … Read more