យោងតាមរូបភាពផ្កាយរណប យានប្រហែល ១០០ គ្រឿង និងតង់រាប់សិប ដែលសង្ស័យថាជារបស់ រុស្ស៊ី បានបង្ហាញខ្លួននៅក្នុងព្រលានយន្តហោះរបស់ បេឡារុស ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីព្រំដែនរបស់ អ៊ុយក្រែន។
រូបភាពផ្កាយរណបដែលត្រូវបានក្រុមហ៊ុន Maxar Technologies នៅ សហរដ្ឋអាម៉េរិក ប្រកាសកាលពីថ្ងៃទី ២២ កុម្ភៈ បង្ហាញថា មានការដាក់ពង្រាយទ័ពថ្មី អាចជារបស់ រុស្ស៊ី នៅឯព្រលានយន្តហោះក្បែរទីក្រុង Mazyr នៃ ប្រទេសបេឡារុស។ ទីតាំងនៃការផ្គុំកម្លាំងនេះស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រ ពីព្រំដែនរបស់ បេឡារុស-អ៊ុយក្រែន និងប្រហែល ១៧៧ គីឡូម៉ែត្រ ពី រដ្ឋធានីកៀវ។
និពន្ធនាយក Christoph Koettl របស់ NY Times ឱ្យដឹងថា កម្លាំងប្រដាប់អាវុធបង្ហាញខ្លួននៅតំបន់ខាងលើចាប់ពីពាក់កណ្ដាលខែកុម្ភៈ។ វីដេអូមួយដែលបង្ហោះកាលពីថ្ងៃទី ១៤ កុម្ភៈ បង្ហាញថា ក្រុមទាហានជញ្ជូនធុងប្រេងជាច្រើនទៅកាន់ព្រលានយន្តហោះ។ រូបភាពផ្កាយរណបដែលទើបតែបានបញ្ចេញកាលពីពេលថ្មីៗនេះ ក៏បញ្ជាក់ថា យានយន្តជាង ១០០ គ្រឿង និងតង់រាប់សិប បង្ហាញវត្តមាននៅទីតាំងនេះផងដែរ។
Maxar រាយការណ៍ថា ផ្កាយរណបថតបានមន្ទីរពេទ្យបណ្ដោះអាសន្នមួយ បង្ហាញខ្លួននៅទីតាំងបោះទ័ពរបស់អង្គភាពយោធាមួយរបស់ រុស្ស៊ី នៅតំបន់ភាគខាងលិច ជិតព្រំដែនជាមួយ អ៊ុយក្រែន។

រថភ្លើងដឹកសព្វាវុធធុនធ្ងន់ដូចជា រថក្រោះ និងកាំភ្លើងធំជាដើម ក៏បង្ហាញខ្លួននៅតំបន់ព្រំដែនភាគខាងលិចរបស់ រុស្ស៊ី ជាប់ជាមួយ អ៊ុយក្រែន និងតំបន់មួយចំនួនផ្សេងទៀត។
ព័ត៌មានខាងលើត្រូវបានលើកឡើងបន្ទាប់ពី ប្រធានាធិបតីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃទី ២១ កុម្ភៈ បានប្រកាសទទួលស្គាល់ឯករាជ្យរបស់តំបន់ Donetsk និង Luhansk នៅភាគខាងកើតរបស់ ប្រទេសអ៊ុយក្រែន និងបានចុះកិច្ចព្រមព្រៀងសហការគ្នាជាមួយមេដឹកនាំរបស់តំបន់ទាំងពីរនេះ។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យ រុស្ស៊ី មានសិទ្ធិកសាងមូលដ្ឋានទ័ពនៅ Donetsk និង Luhansk។ លោក ពូទីន ក៏បានបញ្ជាឱ្យក្រសួងការពារជាតិ បញ្ជូនទ័ពទៅតំបន់ទាំងនេះដើម្បី «រក្សាសន្តិភាព»។
នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ កាលពីម្សិលមិញ សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសលោកខាងលិច បានថ្កោលទោសចំពោះសកម្មភាពរបស់ រុស្ស៊ី។ ចំណែក ទីក្រុងមូស្គូ វិញ ក៏បានចោទថា អ៊ុយក្រែន បំផ្លាញកិច្ចព្រមព្រៀង Minsk និងថា លោកខាងលិច រុញច្រាន អ៊ុយក្រែន ឱ្យធ្លាក់ទៅក្នុងទម្លោះប្រដាប់អាវុធ៕





បើទោះជាត្រូវបានកត់ត្រាថា មានផ្កាយរណប មនុស្ស ស្ថានីយអវកាស ការចុះចតលើឋានព្រះចន្ទ និងភពអង្គារដំបូងគេក្នុងពិភពលោក ប៉ុន្តែ រុស្ស៊ី ចំណាយប្រាក់ត្រឹមតែ 3.58 ពាន់លានដុល្លារប៉ុណ្ណោះ សម្រាប់កម្មវិធីអវកាស នៅក្នុងឆ្នាំ 2020។ តួលេខនេះ ច្រើនជាង ជប៉ុន (260 លានដុល្លារ) ប៉ុន្តែ តិចជាងឆ្ងាយ បើធៀបនឹង បារាំង (4.04 ពាន់លានដុល្លារ) ចិន (8.85 ពាន់លានដុល្លារ) និង សហរដ្ឋអាមេរិក (47.69 ពាន់លានដុល្លារ) ក្នុងដំណាក់កាលដូចគ្នា៕












អគ្គនាយកនៃទីភ្នាក់ងារអវកាស ESA លោក Jan Worner សង្កត់ធ្ងន់ថា “ទាំង2ភាគី សុទ្ធតែចង់ឱ្យបេសកកម្មនេះទទួលបានជោគជ័យ 100%។ សកម្មភាពសាកល្បងនានានឹងជួយធានាសុវត្ថិភាពសម្រាប់ការបាញ់បង្ហោះ ហើយតាមរយៈនេះ យើងនឹងទទួលបានលទ្ធផលល្អបំផុតផ្នែកវិទ្យាសាស្ត្រ”។ នេះបើតាមសារព័ត៌មាន AFP។