ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

ផ្ទះដែលលក់មិនទាន់ដាច់នៅប្រទេសចិន មានទំហំសរុបជិត 5 ពាន់លានម៉ែត្រការ៉េ បើគិតត្រឹមចុងឆ្នាំកន្លង ហើយផ្ទៃក្រឡានេះអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់។ នេះបើតាមការផ្សាយរបស់ទំព័រ Nikkei។ បច្ចុប្បន្ន ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ វិនិយោគិនទាំងឡាយក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន នាំគ្នាលក់បញ្ចុះតម្លៃជាបន្តបន្ទាប់។ ការប្រកួតប្រជែងតម្លៃនេះ កើតឡើងនៅពេលទីផ្សារអចលនទ្រព្យបានឈានចូលដល់ដំណាក់កាលគ្រប់គ្រាន់។ អត្រានៃអចលនទ្រព្យដែលនៅសល់ពីការលក់ គឺជិត 5 ពាន់លានម៉ែត្រការ៉េ កាលពីចុងឆ្នាំ 2023។ Nikkei ឧទាហរណ៍ថា ខុនដូ ឬផ្ទះមួយខ្នងដែលមានទំហំ 100 ម៉ែត្រការ៉េ និងមានមនុស្ស 3 នាក់រស់នៅ នោះផ្ទៃក្រឡាសរុបរបស់ផ្ទះដែលកំពុងសល់គឺអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់ ដែលប្រហាក់ប្រហែលនឹងផ្ទះ 50 លានខ្នង។ ប្រទេសចិនកំពុងតែប្រឈមមុខនឹងផលវិបាករបស់ «ប៉ោងប៉ោងអចលនទ្រព្យ»។ កំណើននៃការសាងសង់ផ្ទះបានថយចុះ បន្ទាប់ពីប្រទេសនេះចាប់ផ្ដើមរឹតបន្តឹងគោលការណ៍នានាក្នុងឆ្នាំ 2020 ប៉ុន្តែចំនួនផ្ទះដែលលក់មិនដាច់នៅតែមានកម្រិតខ្ពស់ ព្រោះតែការលក់ចេញមានភាពយឹតយ៉ាវ។ China Index Academy ព្យាករថា សកម្មភាពទីផ្សារអាចនឹងប្រសើរឡើងវិញ នៅក្រោយរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្ដើមពីថ្ងៃទី 10 ដល់ 17 កុម្ភៈខាងមុខ។ … Read more

ពលរដ្ឋ​ថៃ​មិន​សុខចិត្ត​នៅពេល​លោក Pita បរាជ័យ​ក្នុងការ​បោះឆ្នោត​ជុំ​ដំបូង

ប្រជាជន​ថៃ​ជាច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​រាជធានី​បាងកក ដើម្បី​សម្ដែង​ការមិន​សុខចិត្ត​នៅពេល​លោក Pita ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​បក្ស Move Forward មិនទាន់​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី។ សភា​ថៃ​កាលពី​ថ្ងៃទី 13 កក្កដា បាន​បោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ដែល​មាន​បេក្ខភាព​តែមួយ​រូប​គត់ គឺ​លោក Pita Limjaroenrat មេដឹកនាំ​បក្ស Move Forward។ ក៏ប៉ុន្តែ លោក Pita មិន​ទទួលបាន​សំឡេងឆ្នោត​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស​ថៃ ដោយសារតែ​សមាជិកសភា​ជាន់ខ្ពស់ ដែល​ភាគច្រើន​គឺជា​មនុស្ស​របស់​កងទ័ព មិន​បោះឆ្នោត​ជូន​លោក។ អ្នកគាំទ្រ​លោក Pita និង​បក្ស Move Forward បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​វិមាន​សភា​ក្នុង​រាជធានី​បាងកក ដើម្បី​រង់ចាំ​តាម​ដាន​​ការបោះឆ្នោត។ ក្រោយពី​លទ្ធផល​ត្រូវបាន​ប្រកាស ពួកគេ​សម្ដែង​ការមិន​សុខចិត្ត។ ពលរដ្ឋ​ថៃ​បាន​បោះឆ្នោតជាតិ​កាលពី​ខែឧសភា​ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ 500 នាក់​នៅ​សភា​ជាន់​ទាប។ សមាជិកសភា​ជាន់​ទាប រួម​នឹង​សមាជិកសភា​ជាន់ខ្ពស់ 250 រួប​ដែល​ត្រូវបានតែងតាំង គឺជា​អ្នកបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ដោយផ្ទាល់។ ​អ្នកគាំទ្រ​ក្រុម​ប្រជាធិបតេយ្យ​ថៃ បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ចេញ​ធ្វើបាតុកម្ម បង្កឱ្យមាន​ការបារម្ភ​ខ្លាំង ពិសេស​នៅពេល​បេក្ខភាព​មកពី​បក្ស Move Forward ទទួល​បរាជ័យ។ បញ្ហា​នេះ បាន​នាំឱ្យ​សមត្ថកិច្ច​បន្ថែ​មការ​រឹតបន្តឹង​សន្តិសុខ។ ប្រធានសភា​ថៃ Wan Muhamad Noor Matha … Read more

មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។ នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។ ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។ ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក … Read more

រុស្ស៊ី ប្រារព្ធ​ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះ​នៅថ្ងៃនេះ

ព្រឹត្តិការណ៍​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ​របស់​រុស្ស៊ី គ្រោង​នឹងធ្វើ​ឡើង​នៅ​ល្ងាច​នេះ​នៅឯ​ទីលាន​ក្រហម ដោយមាន​ការចូលរួម​របស់​ទាហាន​រុស្ស៊ី​ជាង 10,000 នាក់ រួម​នឹង​អាវុធ​នានា​​របស់​ប្រទេស​នេះ។ ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ 78 ឆ្នាំ​នៃ​ថ្ងៃ​​កងទ័ព​ក្រហម​សូ​វៀត បាន​ផ្ដួល​រំលំ​របប​ហ្វា​ស៊ី​ស​អាល្លឺម៉ង់ បញ្ចប់សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ (Great Patriotic War) នេះ​ នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 10 ថ្ងៃទី 09 ឧសភា (ម៉ោង​ប្រហែល 14 នៅ​កម្ពុជា) នៅ​ទីលាន​ក្រហម (Red Square) ក្នុង​រដ្ឋធានី​មូ​ស្គូ។ ទាហាន​រុស្ស៊ី​ជាង 10,000 នាក់ រួម​នឹង​អង្គភាព​អាវុធ​ចំនួន 125 នឹងចូលរួម​ពិធី​ខាងលើនេះ។ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន រួម​នឹង​មេដឹកនាំ​ប្រទេស​មួយចំនួន ក្នុងនោះ​មាន បេឡា​រុស អា​មេ​នី កៀ​ហ្ស៊ី​ស៊ី​ស្ថាន តា​ហ្ស៊ី​គី​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន និង​កា​ហ្សា​ក់​ស្ថាន​ជាដើម នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ។ ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះនៅ​ក្នុង​​ឆ្នាំនេះ​របស់​រុស្ស៊ី ធ្វើឡើង​ក្នុង​ស្ថានការណ៍​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​នៅ​ទូទាំងប្រទេស បន្ទាប់ពី​មានការ​វាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ករណី គ្រា​ដែល​កងទ័ព​ប្រទេស​នេះ​កំពុង​ឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន។ សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ (1941-1945) គឺជា​សង្គ្រាម​ធំ​បំផុត និង​បង្កឱ្យមាន​មនុស្ស​ស្លាប់ … Read more

តើស្ត្រីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

ចង់ក្លាយជាស្ត្រីមើលទៅស្អាត មានមន្តស្នេហ៍តាំងពីក្បាលដល់ចុងជើង ចូរកុំមើលរំលងស្បែកជើងដែលត្រូវពាក់ដើររាល់ថ្ងៃឱ្យសោះ ជាពិសេសក្នុងអំឡុងពេលមានគភ៌ដែលជើងត្រូវទទួលទ្រទម្ងន់ខ្លួនដែលកាន់តែកើនឡើងជារឿយៗ រហូតគួរឱ្យអាណិត។ ដូច្នេះហើយទើបការជ្រើសរើសស្បែកជើងរបស់ស្ត្រីមានផ្ទៃពោះដែលត្រូវពាក់ឱ្យសប្បាយស្រួលជើង និងមានសុវត្ថិភាពនោះ គឺជារឿងសំខាន់ណាស់។ ការជ្រើសរើសស្បែកជើងសម្រាប់ទៅធ្វើការងារក្រៅផ្ទះ ស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងដែលគ្មានកែង ដើម្បីការពារបានទាំងការជំពប់ជើងដួល និងការឈឺខ្នង​ ចង្កេះផងដែរ។ ជ្រើសរើសពាក់ស្បែកជើងណាដែលស័ក្តិសមនឹងរូបរាងជើងរបស់ខ្លួន ដែលអាចទទួលទ្រទម្ងន់ខ្លួន និងទប់ទល់នឹងការប៉ះទង្គិចបាន​​យ៉ាងល្អ។ កុំជ្រើសរើសយកស្បែកជើងតាមលេខដែលធ្លាប់ពាក់កាលពីមិនទាន់មានគភ៌ដោយមិនបានលឱ្យសោះ ព្រោះទំហំជើងអាចនឹងប្រែប្រួល។ នៅពេល​ពាក់​ហើយ គួរទុក​ឱ្យនៅសល់ចន្លោះរវាងចុងម្រាមជើង និងស្បែកជើងប្រវែង 1សង់ទីម៉ែត្រ​។ ពិនិត្យមើលបាតស្បែកជើងណាដែលតោងស្អិតនឹងកម្រាលឥដ្ឋ។ ជ្រើសរើសយកពណ៌ដែលលេចច្បាស់ជាងសម្លៀកបំពាក់ដែលពាក់ទៅធ្វើការ និងមើលទៅឃើញបែបផ្លូវការ។ បើត្រូវឈរធ្វើការយូរ គួរពាក់ស្បែកជើងដែលមានបាតរាបស្មើ ស្បែកទន់ៗ ដើម្បីកាត់បន្ថយការឈឺស្រពន់របស់សាច់ដុំជើង និងបាតជើង។ ឈានចូលដល់ត្រីមាសទី3 នៃការមានគភ៌ គួរចៀសវាងស្បែកជើងណាដែលពិបាកពាក់ពេលទៅធ្វើការ ដូចជា ស្បែក​ជើងដែលមានខ្សែចង ខ្សែរឹតបន្តឹង ឬមានក្បាលគន្លឹះដែលធ្វើឱ្យត្រូវឱន-ងើបៗនៅពេលពាក់ ឬពេលដោះ។ ការជ្រើសរើសស្បែកជើងពាក់ធ្វើការនៅផ្ទះ ក្នុងអំឡុងពេលមានគភ៌ ជើងនឹងហើម ហើយធំ ដូច្នេះគួរជ្រើសរើសស្បែកជើងណាដែលមានលក្ខណៈធំទូលាយ ហើយស្រាល ពាក់ហើយសប្បាយស្រួលជើង ដូចជាស្បែកជើងសម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្បែកជើងផ្ទាត់ទន់ៗជាដើម។ ជ្រើសរើសម៉ូដដែលសមគ្នានឹងរូបរាងបាតជើងរបស់ខ្លួនបំផុត កន្លែងធំបំផុតរបស់ស្បែកជើង និងបាតជើងគួរតែឱ្យមាន​ទំហំប៉ុនគ្នា។ ជ្រើសរើសពាក់ស្បែកជើងណាដែលមានបាតតោងស្អិតនឹងកម្រាលឥដ្ឋ មិនងាយរអិល បាតខាងក្នុងទន់ ទទួលរងនឹងការប៉ះបុកបានល្អ ដើម្បីកាត់បន្ថយការឈឺជង្គង់ … Read more

តើស្រ្តីមានគភ៌ គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

ចង់ក្លាយជានារីដែលមើលមកឃើញស្អាត មានមន្តស្នេហ៏តាំងពីក្បាលដល់ចុងជើង ចូរកុំមើលរំលងស្បែកជើងដែលយើងត្រូវពាក់ដើររាល់ថ្ងៃនោះឱ្យសោះ ជាពិសេសក្នុងអំឡុងពេលមានគភ៌ ដែលជើងត្រូវទទួលទ្រទម្ងន់ខ្លួនដែលកាន់តែកើនជារឿយ​ៗ រហូតដល់គួរឱ្យអាណិត។ ដូច្នេះហើយទើបការជ្រើសរើសស្បែកជើងរបស់អ្នកមានផ្ទៃពោះដែលត្រូវពាក់ឱ្យសប្បាយជើង និងមានសុវត្ថិភាពនោះ គឺជារឿងសំខាន់ខ្លាំងណាស់ ។ ការជ្រើសរើសស្បែកជើងសម្រាប់ទៅធ្វើការងារក្រៅផ្ទះ . ស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងដែលគ្មានកែងខ្ពស់ ដើម្បីការពារទាំងការរអិលដួល និងការឈឺខ្នង-​ ចង្កេះ​ផង ។ ជ្រើសរើសពាក់ស្បែកជើងណាដែលស័ក្តិសមនឹងរូបរាងជើង ដែលអាចទទួលទ្រទម្ងន់ខ្លួនស្រ្តីមានគភ៌ និងទប់ទល់ការប៉ះទង្គិចបាន​​យ៉ាងល្អ។ កុំជ្រើសរើសយក ឬពាក់ស្បែកជើងតាមលេខដែលខ្លួនធ្លាប់ពាក់ដោយមិនបានល ព្រោះទំហំជើងអាចប្រែប្រួលនៅពេលមានគភ៌ និងពេល​ពាក់​ហើយ គួរទុក​ឱ្យនៅសល់ចន្លោះរវាងចុងម្រាមជើង និងចុងស្បែកជើងប្រវែង 1សង់ទីម៉ែត្រ​។ ពិនិត្យមើលបាតស្បែកជើងណាដែលតោងស្អិតនឹងកម្រាលឥដ្ឋ និងជ្រើសរើសយកពណ៌ណាដែលលេចច្បាស់ជាងសម្លៀកបំពាក់ដែលពាក់ទៅធ្វើការ និងមើលទៅឃើញរាងផ្លូវការបន្តិច។ បើត្រូវឈរធ្វើការយូរ គួរពាក់ស្បែកជើងដែលមានបាតរាបស្មើ ស្បែកទន់ៗ ដើម្បីកាត់បន្ថយការឈឺស្រពន់របស់សាច់ដុំជើង និងបាតជើង។ ឈានចូលដល់ត្រីមាសទី3 នៃការមានគភ៌ គួរចៀសវាងស្បែកជើងណាដែលពិបាកពាក់នៅពេលធ្វើការ ដូចជា ស្បែកជើងដែលមានខ្សែចង ខ្សែរឹតបន្តឹង ឬមានក្បាលគន្លឹះដែលធ្វើឱ្យត្រូវឱន-ងើបៗនៅពេលពាក់ចូល ឬពេលដោះចេញ ជាដើម។ ការជ្រើសរើសស្បែកជើងសម្រាប់ពាក់ធ្វើការនៅផ្ទះ . ក្នុងអំឡុងពេលមានគភ៌ ជើងនឹងហើម ហើយធំជាប្រក្រតី ដូច្នេះគួរជ្រើសរើសប្រើស្បែកជើងណាដែលមានលក្ខណៈធំទូលាយ ហើយស្រាល ពាក់ហើយសប្បាយស្រួលជើង ដូចជាស្បែកជើងសម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្បែកជើងផ្ទាត់ជាដើម។ ជ្រើសរើសបែប … Read more

សន្តិសុខត្រូវបានរឹតបន្តឹង ខណៈ PSG រំពឹងផ្តួល Monaco នៅរាត្រីនេះ

បើ​យោង​ទៅ​តាម​មន្ត្រី​ប៉ូលិស​នៅ​ថ្ងៃ​អង្គារ​នេះ សន្តិ​សុខ​នឹង​ត្រូវ​រឹត​បន្តឹង ខណៈ​ដែលក្រុម​ម្ចាស់​ផ្ទះ Paris Saint-Germain នឹង​សម្លឹង​រក​ការ​ដ​ណ្តើម​យក​ជ័យ​ជម្នះ​លើ​ក្រុម Monaco ម្តង​ទៀត​ ក្នុង​ការ​ប្រកួត​ពាន French Cup វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ វិធាន​ការ​អង្កេត​យ៉ាង​ពិសេស នឹង​ត្រូវ​អនុ​វត្ត​​នៅ​ជុំ​វិញ​​កីឡដ្ឋាន Parc des Princes របស់​ក្រុម PSG ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​បន្ថែម​ការ​​ត្រួត​ពិនិត្យ​​ពិសេស​បន្ថែម​​លើ​ផ្នែក​សន្តិ​សុខ​សម្រាប់​អ្នក​ថ្មើរ​ជើង និង​រថ​យន្ត​ផងដែរ​​។ ការ​រឹត​បន្តឹង​នេះ​កើត​​ឡើង ក្នុង​រយៈ​ពេល​​​តិ​ច​ជាង​១​សប្តាហ៍ បើ​គិត​ចាប់​តាំង​ពី​ប៉ូលិស​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​បែប​ភេវ​រ​កម្ម​មួយ​​ក្នុង​ទីក្រុង​ប៉ា​រីស​។ PSG បាន​បំ​បាក់​ក្រុម Monaco យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ៤-១ កាល​ពី​ដើម​ខែ​មេ​សា​នេះ ដើម្បី​​ឈ្នះ​ពាន​ League Cup របស់​បារាំង ហើយ​ស្រប​ពេល​ដែល​ក្រុម Monaco ផ្តោត​អារម្មណ៍​តែ​ទៅ​លើ​ការ​ប្រកួត​ពាន​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប និង​ Ligue 1 ក្រុម PSG របស់​លោក Unai Emery នឹង​​មាន​ឱកាស​ដ៏​ល្អ​ម្តង​ទៀត​​ក្នុង​ការ​ប្រកួត​ពាន French Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​រាត្រី​នេះ​​។ ខ្សែ​បម្រើ​ស្លាប Angel Di Maria​ របស់ … Read more