រកឃើញ​សាច់​បង្កក​គ្មាន​ច្បាប់​ជិត 400 តោន​ ក្រោយ​ពី​ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ថ្លែង​ទាក់​ទិន​នឹង​បញ្ហា​នេះ

(ភ្នំពេញ) – ក្រុម​ការ​ងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​រកឃើញ​សាច់​បង្កក​គ្មាន​ច្បាប់​ជិត 400 តោន​ នៅ​ក្នុង​ឃ្លាំង​មួយ​កន្លែង​ នៅ​ រាជធានី​ភ្នំ​ពេញ​។ កាលពី​ពេល​ថ្មីៗ​នេះ សាច់​បង្កក​ខុស​ច្បាប់ជាង​ 377,000 គីឡូក្រាម​ ត្រូវ​បាន​រកឃើញ​​​ក្នុង​ឃ្លាំង​មួយ​​នៅ​​ភូមិ​សំរោង​​ទាវ សង្កាត់​ក្រាំធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ពេញ នៅពេល​​ក្រុម​ការ​ងារ​ដែល​​មាន​ការ​សម្រប​សម្រួល​ពី​លោក ម៉ុត ដារ៉ា ព្រះ​រាជអាជ្ញា​រង នៃ​អយ្យការអម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ និង​ដឹក​នាំការ​ត្រួត​ពិនិត្យ​​ផ្ទាល់​ដោយ​លោក ហ៊ុន សារ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បសុព្យាបាល​ បាន​ចុះ​ត្រួត​ពិនិត្យ​​ទីតាំង​ដែល​គួរ​ឱ្យ​សង្ស័យ​ខាងលើ​។ ករណី​រក​ឃើញ​នេះ បាន​កើត​ឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ឯក​ឧត្ដម​បណ្ឌិត ម៉ុង​ ឫទ្ធី ប្រធាន​គណៈ​កម្មការ​ទី​បី​នៃ​ព្រឹទ្ធសភា និង​ជា​សហប្រធាន​ក្រុម​ការ​ងារ​ (ក) ផ្នែក​កសិកម្ម ឧស្សាហកម្ម បាន​ថ្លែង​ក្នុង​កម្មវិធី​បើក​សិក្ខាសាលា​ស្ដី​ពី​សុវត្ថិភាព​សាច់​បង្កក សម្រាប់​សុខភាព​ប្រជាពលរដ្ឋ​ ដែល​បាន​រៀប​ចំ​ឡើង​​កាល​ពី​ថ្ងៃទី 30 ខែ​វិច្ឆិកា ឆ្នាំ 2023​។ ក្នុង​សិក្ខាសាលា​ខាងលើ​នេះ ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី​ មាន​ប្រសាសន៍​ថា វិស័យ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា បាន​បាត់​បង់​ចំណែក​យ៉ាង​ធំនៅ​ក្នុង​ទីផ្សារ​ភោជនីយដ្ឋាន និង​កែច្នៃ​សាច់​ … Read more

តម្លៃ​មធ្យមភាគនៃ​ស្រូវ​សើម​ នៅ​តាម​បណ្ដា​ស្រុក​នៃ​ខេត្ត​មួយ​ចំនួន​

តម្លៃ​មធ្យមភាគ​ស្រូវ​សើម​ នៅ​តាម​បណ្ដា​ស្រុក​នៃ​ខេត្ត​មួយ​ចំនួន​ ចាប់​ពី​ថ្ងៃទី 29 ខែ​វិច្ឆិកា 2023 នឹង​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​ចាប់​ពី 1,250 រៀល​/គីឡូក្រាម​។ យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី 29 ខែ​វិច្ឆិកា ឆ្នាំ 2023 ស្រូវ​សើម​នឹង​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​មធ្យម​ ចាប់​ពី 1,250 ដល់ 1,375 រៀល​​/គីឡូក្រាម​ អាស្រ័យទៅ​​លើ​ប្រភេទ​ស្រូវ​។ ស្រូវ​រំដួល/សុម៉ាលីសើមនៅ​ក្នុង​ស្រុក​បរសេដ្ឋ និង​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ មាន​តម្លៃ​ខ្ពស់​ជាង​គេ​ ពោល​គឺ​ 1,375 រៀល​/គីឡូក្រាម​។ ចំណែក​ស្រូវ​រំដួល/សុម៉ាលីសើម​ដែល​មាន​តម្លៃ​ទាប​ជាង​គេ​ (1,250 រៀល​/គីឡូក្រាម​) គឺ​នៅ​ក្នុង​ស្រុក​សំរោង និង​ស្រុក​ចុង​កាល ខេត្ត​ឧត្ដរមាន​ជ័យ។ ដោយ​ឡែក ស្រូវអូអឹម​សើម​វិញ ​មាន​តម្លៃ​ខ្ពស់​បំផុត​ត្រឹម​ 1,260 រៀល​ក្នុង​មួយ​គីឡូក្រាម​ ខណៈ​ស្រូវ​ស្រងែ​មាន​តម្លៃ​ 1,250 រៀល​/គីឡូក្រាម​៕

ជប៉ុន​ជិត​បាញ់បង្ហោះ​ផ្កាយរណប​ធ្វើ​ពី​ឈើ​ ឡើង​ទៅ​កាន់​ទីអវកាស

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណាសា) និង​ទីភ្នាក់​ងារ​អវកាស​ជប៉ុន (ចាសា) កំពុង​រៀប​ផែនការ​បាញ់បង្ហោះ​ផ្កាយ​រណប​ធ្វើពីឈើដំបូង​គេ​លើ​ពិភពលោក​ ឡើង​ទៅ​កាន់​ទីអវកាស​។ យោងតាម​ព័ត៌មាន​ពី​ណាសា (NASA) របស់​អាម៉េរិក និង​ចាសា (JAXA) របស់​ជប៉ុន ផ្កាយ​រណប​ប៉ុនពែង​កាហ្វេ​ដែល​ធ្វើពី​ឈើ Magnolia គ្រោង​នឹង​ត្រូវ​បាន​បាញ់បង្ហោះ​ឡើង​ទៅកាន់​គន្លង​តារា​វិថីផែនដី​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ 2024​។ ឈើ​គឺជា​វត្ថុធាតុ​ដែល​នឹង​មិន​ឆេះ​ ឬ​រលួយ​នៅ​ក្នុង​បរិស្ថាន​សុញ្ញកាសរបស់​អវកាស ប៉ុន្តែ​នឹង​ត្រូវ​បាន​ដុត​ឆេះ​ម៉ត់​ជា​ធូលី​ នៅ​ពេល​វិល​ត្រលប់​ចូល​ក្នុង​បរិយាកាស​ផែនដី​។ ចំណុច​ពិសេស​នេះ​ធ្វើ​ឱ្យ​ឈើ​ក្លាយ​ជា​វត្ថុ​ធាតុ​មាន​ប្រយោជន៍​សម្រាប់​ផ្កាយ​រណប​នា​ពេល​អនាគត​។ ក្រោយ​ពីបាន​​ធ្វើ​ការ​ពិសោធដោយ​​ជោគ​ជ័យ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) កាលពី​ដើម​ឆ្នាំ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា ផ្កាយរណប​ធ្វើ​ពី​ឈើ​ ពិត​ជាសម​ស្រប​សម្រាប់​ការ​បាញ់​បង្ហោះ​សាកល្បង​។ ប្រភេទ​ឈើ​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ជ្រើស​រើស​យក​មក​ផលិត​ផ្កាយ​រណប​ គឺ​ឈើ​ Magnolia។ បច្ចុប្បន្ន នៅ​ជុំវិញ​គន្លង​តារាវិថីផែនដី មានវត្ថុ​អវកាស​ជាង 8,440 តោន រួម​ទាំង​សំរាមអវកាស​ ដែល​មាន​ដូច​ជា ​ផ្កាយរណប​ដែល​ខូច និង​បំណែក​រ៉ុក្កែត​ដែល​លែង​ប្រើ​ប្រាស់​ជា​ដើម។ ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ពន្លឺ​ពេល​រាត្រី​កើនខ្ពស់​ជាង​មុន​ ​10% បង្ក​ការ​​រំខាន​ដល់​ការ​សង្កេតមើល​ទៅ​កាន់​ទីអវកាស​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ផ្កាយរណបដែល​ធ្វើ​ពី​ឈើ មាន​ដូចជា LignoSat ជា​ដើម នឹង​បង្ក​ផល​ប៉ះពាល់​តិច​ជាង បើ​ធៀប​នឹង​សំរាម​អវកាស​នា​បច្ចុប្បន្ន​ ព្រម​ទាំង​កាត់​​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​ផងដែរ​៕

ដឹកផាវជាង​ 200 គីឡូក្រាម​ពីកម្ពុជា​ទៅ​លក់​នៅ​វៀតណាម ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​

បុរស​ម្នាក់​ដឹក​ផាវ​ 250 គីឡូក្រាម​ពី​តំបន់​ព្រំ​ដែន​កម្ពុជា​ ទៅ​កាន់​ខេត្ត​វុងតាវ (Vung Tau – ខេត្ត​អូរកាប់ ឬខេត្ត​​ព្រះសួគ៌ា) ដើម្បី​លក់​យក​ចំណេញ​ ប៉ុន្តែ​ក៏​ត្រូវ​អាជ្ញាធរ​វៀតណាមនៅ​​ក្នុង​ខេត្ត​ឡុង​អាន​ (Long An – កំពង់​គោ) ចាប់​បាន​។ នៅ​​ថ្ងៃទី 11 វិច្ឆិកា សារព័ត៌មាន​វៀតណាម​បាន​ចុះ​ផ្សាយ​ថា ប៉ូស្តិ៍​ការ​ពារ​ព្រំ​ដែន​នៅ​ច្រក  ម៉ី គ្វី តៃ (My Quy Tay), ស្រុក ឌិកហ្វែ (Duc Hue), ខេត្ត​ឡុងអាន ទល់​មុខ​នឹង​ឃុំសំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​បញ្ជូន​ឈ្មោះ ង្វៀន យ្វី​ អាញ់ (Nguyen Duy Anh) អាយុ 34 ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​វុងតាវ រួម​នឹង​វត្ថុតាង ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ឌិកហ្វែ ខេត្តឡុងអាន​ ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​ដឹក​ជញ្ជូន​ផាវ​ខុស​ច្បាប់​។ មុននោះ កាល​ពី​ថ្ងៃទី 07 វិច្ឆិកា … Read more

Lucid បញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី​ ក្នុង​គ្រា​ «សង្គ្រាម​តម្លៃ​» ​កំពុង​កើត​ឡើង

ក្រុម​ហ៊ុន Lucid Group ​បញ្ចុះ​តម្លៃ​ស៊េរី​រថយន្ត​សេដាន​ប្រណិត Air កាល​ពី​ដើម​សប្ដាហ៍​នេះ​ នៅ​ក្នុង​រយៈ​ពេល​មាន​កំណត់​ នៅមុន​រដូវ​បុណ្យ​ គ្រាដែល​ការ​ប្រកួត​ប្រជែង​តម្លៃ​កំពុង​កើត​ឡើង និង​តម្រូវ​ការ​រថយន្ត​អគ្គិសនី​ថយ​ចុះ​។ បញ្ហា​ការ​ប្រាក់​កើន​ឡើង​ខ្ពស់បាន​ប៉ះពាល់​ដល់​តម្រូវ​ការ​ទិញ​រថយន្ត​អគ្គិសនី​ ហើយ​បណ្ដា​ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនី ដែល​នាំមុខ​ដោយ​ Tesla ក៏​បាន​ប្រតិកម្ម​តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​។​ Tesla បានបញ្ចុះ​តម្លៃ​រថយន្ត​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅក្នុង​ឆ្នាំ​នេះ​ ដើម្បី​ទប់​ស្កាត់​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ដទៃ​ ដណ្ដើម​យក​ចំណែក​ទីផ្សារ​របស់​ខ្លួន។ របាយការណ៍​មួយ​របស់ Cox Automotive បង្ហាញ​ថា «សង្គ្រាម​តម្លៃរថយន្ត​អគ្គិសនី»​ បាន​បង្ខំ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ត្រូវ​តែ​ផ្ដល់​អាទិភាព​ដល់​បរិមាណ​ជាងអត្រា​​ប្រាក់​ចំណេញ​ និង​បាន​បញ្ចុះ​តម្លៃ​មធ្យម​របស់​រថយន្ត​អគ្គិសនី​មក​នៅ​ត្រឹម​ 50,683 ដុល្លារ​អាម៉េរិក​/គ្រឿង​ នៅ​ក្នុង​ខែកញ្ញា​ 2023។ ក្រុម​ហ៊ុន Lucid ក៏​បាន​បញ្ចុះ​តម្លៃ​រថយន្ត​ Air Touring ពី 95,000 ដុល្លារ​ មក​នៅ​ត្រឹម 87,500 ដុល្លារ​ ខណៈ​ដែល​​ Air Grand Touring ត្រូវ​បាន​បញ្ចុះ​តម្លៃ​ 10,000 ដុល្លារ​ ដោយ​លក់​​ត្រឹមតែ​ 115,600 ដុល្លារ​។​ ក្រុម​ហ៊ុន​ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​សហរដ្ឋ​អាម៉េរិក​មួយ​នេះ​ក៏​បាន​បញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី Air Pure ប្រភេទ … Read more

WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក (World Bank – WB) ដែលត្រូវ​បាន​ចេញផ្សាយកាលពីថ្ងៃទី 16 តុលា 2023 បានបញ្ជាក់អំពីភាពបន្ទាន់នៃ​ការ​ដោះ​ស្រាយ​​បញ្ហា​អាកាសធាតុ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្ដល់​អនុសាសន៍សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​នេះផងដែរ​។ របាយការណ៍នេះ​​របស់ WB បានអះអាងថា សមិទ្ធផលសេដ្ឋកិច្ចរីកចម្រើនដែលកម្ពុជា​សម្រេច​បានកន្លងមក កំពុងមាន​ការ​គំរាមកំហែង​ពី​បញ្ហាអាកាសធាតុ​​។ គោលដៅរបស់កម្ពុជាដែល​ចង់​ក្លាយ​ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 អាចនឹងនៅតែមិនទាន់សម្រេចបាន ប្រសិនបើមិនមានវិធានការ​តឹង​រ៉ឹង​ និង​គ្រប់​គ្រាន់ នៅ​​ក្នុង​ការ​ដោះស្រាយបញ្ហាអាកាសធាតុ។ របាយការណ៍នេះក៏​បានព្រមានអំពីការធ្លាក់ចុះនៃ​ផលិតផលក្នុងស្រុកសរុប​របស់​កម្ពុជា​ រហូតដល់ 9% នៅឆ្នាំ 2050 និងការកើនឡើងរបស់​អត្រានៃភាពក្រីក្ររហូតដល់ 6% នៅឆ្នាំ 2040។ WB បានរៀបរាប់​អំពី​កត្តាជាច្រើនដែលជាមូលហេតុនាំ​ឱ្យ​មាន​ការព្រួយបារម្ភខាង​លើ ក្នុង​នោះ​ក៏​មាន​​ទាំងឧបសគ្គផ្នែកច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ការវិនិយោគក្នុងស្រុកនៅតិច និងការកើនឡើងបំណុលឯកជនជា​ដើម​។ ក្រៅ​ពី​នេះ កត្តាម៉ាក្រូសេដ្ឋកិច្ចពីខាងក្រៅ ដែល​មាន​ដូច​ជា​បញ្ហា​ទីផ្សារ ឬប្រភពហិរញ្ញប្បទាននៅមាន​កម្រិត​ជា​ដើម​ ក៏​​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងការប៉ះពាល់​។ លើស​ពី​នេះ “ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កើនឡើងបន្ថែមទៀត ដោយសារ​បញ្ហា​អាកាសធាតុ ដែលបន្ថែមភាពស្មុគស្មាញដល់ការ​អភិវឌ្ឍន៍» លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា … Read more

យានហោះ​អវកាស​របស់ Sierra Space បាន​ត្រៀម​រួច​ហើយ​សម្រាប់​ជើង​​ហោះ​ហើរ​ដំបូង

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ Dream Chaser ដែល​មាន​ជំនាញ​ខាង​ដឹក​ទំនិញ​ឡើង​ទៅ​កាន់​ ISS នឹង​បំពាក់ម៉ាស៊ីន​រ៉ុក្កែតតូច​ៗ​ជា​ច្រើន​​​​គ្រឿង អាច​ដឹក​ទំនិញ​បាន​ 5,550 គីឡូក្រាម​ក្នុង​មួយ​ជើង​។ Dream Chaser ដែល​ជា​យន្ត​ហោះ​អវកាស​ពាណិជ្ជកម្ម​ផលិត​ដោយ​ក្រុម​ហ៊ុន Sierra Space នៅ​សហរដ្ឋ​អាម៉េរិក កំពុង​ឆ្ពោះទៅ​​ជិត​ដល់​ថ្ងៃ​បាញ់​បង្ហោះ​។ Dream Chaser ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដើម្បី​បំពេញ​ភារកិច្ច​បាន​ 15 ជើង នឹង​ដឹក​ជញ្ជូន​ទំនិញ​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ហើយ​អាច​ដើរ​តួនាទី​សំខាន់​ចំពោះ​បណ្ដា​ស្ថានីយ​អវកាស​​នាពេល​អនាគត។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023​។ យន្តហោះ​អវកាស​នេះ​មានដង​ខ្លួន​ប្រវែង 9 ម៉ែត្រ និង​ស្លាប​ប្រវែង 7 ម៉ែត្រ។ ស្លាប​របស់​វា​អាច​បត់​បាន​ អនុញ្ញាត​ឱ្យ​គេ​ប្រើប្រាស់​វា​ដូច​ទៅ​នឹង​ទំនិញ​ដែល​ដាក់​លើ​​រ៉ុក្កែត​។ Dream Chaser ត្រូវ​បាន​ណាសា​ជ្រើស​រើស​ជា​យាន​ដឹក​ទំនិញ​ទីបី​សម្រាប់​ឆ្នាំ 2026​។ វា​ក៏​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ដឹក​សំរាម​ពី​ ISS មក​បញ្ឆេះ​ចោល​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​ផងដែរ​។ តាម​ផែនការ ជើង​ហោះ​ហើរ​ដំបូង​របស់ Dream Chaser នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ 2019 ប៉ុន្តែ​ត្រូវ​អាក់​ខាន​ច្រើន​លើក​ដោយ​សារ​បញ្ហា​កូវីដ-19។ … Read more

«អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

Eddie Jacobson មិន​ធ្លាប់​ស្នើសូមជំនួយ​ពី​​មិត្ត​ជិត​ស្និទ្ធ​ដែល​ជា​ប្រធានាធិបតី​អាម៉េរិក Harry Truman ម្ដង​ណា​ឡើយ ប៉ុន្តែ​នៅ​ខែ​មីនា 1948 លោក Eddie បាន​សូមជំនួយ​បន្ទាន់​ជា​លើក​ដំបូង​។ ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ការិយាល័យ​រាង​ពង​ក្រពើ (The Oval Office) ក្នុងសេតវិមាន កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា 1948 លោក Eddie Jacobson បាន​ស្នើ​សូម​ឱ្យ​ប្រធានាធិបតីអាម៉េរិក Truman ​ជួប​ពិភាក្សា​ជាមួយ​នឹង លោក Chaim Weizmann ដែល​ជា​អតីត​មេដឹក​នាំ​របស់​អង្គការ​ហ្ស៊ីយ៉ូនពិភពលោក​ (World Zionist Organization) និង​ជា​មេដឹក​នាំ​ផ្នែក​ស្មារតី​របស់​ចលនា​នេះ​ ដើម្បី​ទទួល​ស្គាល់​រដ្ឋ​ជ្វីហ្វ​ (អ៊ីស្រាអែល) ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត 2,000 ឆ្នាំ​។ «លោក​ត្រូវ​តែ​ជួប​បណ្ឌិត Weizmann។ លោក​ត្រូវ​តែ​គាំទ្រ​រដ្ឋជ្វីហ្វ​មួយ​ដែល​ឯករាជ​» លោក Jacobson ដែល​ជា​អ្នក​ជំនួញ​អាម៉េរិក​ដើម​កំណើត​ជ្វីហ្វ​ បាន​និយាយដូច្នេះ​​ជាមួយលោក Truman ដែល​ជា​ប្រធានាធិបតី​ទី 33 របស់​សហរដ្ឋ​អាម៉េរិក​។ សំណើនេះ​ធ្វើ​ឱ្យ​ប្រធានាធិបតី Truman មិន​សប្បាយ​ចិត្ត និង​ខឹង​សម្បា​។ យោង​តាម​ប្រវត្តិវិទូនានា … Read more

សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន ចុះហត្ថលេខាលើគម្រោងចំនួនបី​

(ប្រទេសចិន) – សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈយោគយល់គ្នាចំនួន​បី​ នៅ​ក្នុង​ឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី​នៅ​ប្រទេស​ចិន​។ នារសៀល​ថ្ងៃទី 17 ខែតុលា ឆ្នាំ 2023 ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើគម្រោងចំនួនបី រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ យោង​តាម​ទំព័របណ្ដាញ​សង្គម​របស់​សភាពាណិជ្ជកម្ម​កម្ពុជា គម្រោងទាំងបីដែលត្រូវបានចុះហត្ថលេខារួមមាន៖ ទីមួយ​-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ទីពីរ​-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ទីបី-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ … Read more

រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី​

Stella Terra ដែល​ជា​រថយន្ត​ off-road ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ដំបូង​គេ​លើ​ពិភពលោក បាន​បញ្ចប់​ដំណើរសាក​ល្បង​បរ​ឆ្លង​កាត់​ប្រទេស​ម៉ារ៉ុក និង​សមុទ្រ​ខ្សាច់សាហារ៉ា កាល​ពី​ដើម​ខែ​តុលា​ 2023​។ យោង​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 17 តុលា របស់ Guardian រថយន្ត​អគ្គិសនី Stella Terra ដែល​មាន​កៅអីពីរ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា Eindhoven។ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ រថយន្ត​ Stella Terra ​បាន​ឆ្លង​កាត់​ផ្លូវ​លំបាក​ជា​ច្រើន​នៅ​ក្នុង​ភូមិសាស្ត្រ​ខុស​ៗ​គ្នា​ ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​បាន​ពី​ផ្ទាំង​សូឡា​ដែល​បំពាក់​លើដំបូល​។​ Stella Terra ដែល​មាន​ទម្ងន់​សរុបត្រឹម​តែ​ 1,200 គីឡូក្រាម​ បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ​លីចូម​-អ៊ីយ៉ុង (lithium-ion) អាច​បើកបរ​បាន​ចម្ងាយ​ 710 គីឡូម៉ែត្រ និង​​មាន​ល្បឿន​ 145 គីឡូម៉ែត្រ​/ម៉ោង​។ ថាមពល​ពី​ប្រព័ន្ធ​ផ្ទាំង​សូឡា​លើរថយន្ត​នេះ​អាច​ផ្គត់​ផ្គង់អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ការ​ចម្អិន​អាហារ​ និង​បញ្ចូល​ថាមពលដល់​ឧបករណ៍​នានា​ មាន​ដូច​ជា ទូរស័ព្ទ និង​ម៉ាស៊ីន​ថត​រូប​ជា​ដើម​។ Stella Terra ដំណើរ​ការ​មាន​ប្រសិទ្ធភាព​​ជាងប្រហែល​​ 30% បើ​ធៀប​នឹង​ការ​រំពឹង​​ទុក​ដំបូង​៕

IMF ព្យាករ​ថា សេដ្ឋកិច្ច​សកល​អាច​ងើប​ឡើង​បែប «ថ្នមៗ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​បញ្ជាក់​អំពី​លទ្ធភាព​ដែល​បណ្ដា​ធនាគារ​កណ្ដាល​គ្រប់​គ្រង​បាន​នូវ​បញ្ហា​អតិផរណា​ ដោយ​មិន​រុញ​ច្រាន​ពិភពលោក​ធ្លាក់​ក្នុង​ឱនភាព​សេដ្ឋកិច្ច​។ ក្នុង​កិច្ច​ប្រជុំ​នា​ថ្ងៃទី 10 តុលា IMF យល់​ថា សេដ្ឋកិច្ច​ពិភពលោក​អាច​មាន​កំណើន​ 3% ក្នុង​ឆ្នាំ​នេះ​ ដោយ​មូលហេតុ​ថា ល្បឿន​នៃ​កំណើន​ខ្ពស់​ជាង​គេ​របស់​សហរដ្ឋ​អាម៉េរិក ​នឹង​ប៉ះប៉ូវ​ការ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​នៃ​​សេដ្ឋកិច្ច​របស់​ចិន និង​អឺរ៉ុប​។ រំលឹក​ឡើងវិញ​អំពី​ការ​អះអាង​កាលពី​ខែ​កក្កដា IMF សង្កត់​ធ្ងន់​ថា សេដ្ឋកិច្ច​សកល​នៅ​តែ​មាន​ជំហរ​រឹង​មាំ​នៅ​ចំពោះមុខ​វិបត្តិ​សុខភាព​សកល និង​សង្គ្រាម​នៅ​អ៊ុយក្រែន​។ IMF អះអាង​ថា កំណើន​សេដ្ឋកិច្ច និង​អតិផរណា​បច្ចុប្បន្ន កាន់​តែ​សម​ស្រប​នឹង​សេណារីយោ​ «ងើប​ឡើង​ដោយ​ថ្នមៗ» ពិសេស​គឺ​សហរដ្ឋ​អាម៉េរិក​។ សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាម៉េរិក​​ត្រូវ​បាន​ព្យាករ​ថា​ មាន​កំណើន​​លឿន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ ដោយនឹង​​មាន​ GDP (ផលិត​ផល​ក្នុង​ស្រុក​សរុប) កើន​ឡើង 2.1%​ ក្នុង​ឆ្នាំ​នេះ​។ GDP របស់​អឺរ៉ុប និង​ចិន បច្ចុប្បន្ន​ត្រូវ​បាន​ព្យាករ​ថា អន់​ជាង​បើ​ធៀប​នឹង​បី​ខែ​មុន​ ស្រប​ពេល​ដែល​តំបន់​នានា​របស់ពិភពលោក​មាន​កំណើន​ GDP មិន​ស្មើ​គ្នា​៕

តំណាង​រាស្ត្រ​អ៊ីស្រាអែល​ស្នើ​ឱ្យ​ប្រើ​អាវុធ​ប្រល័យលោក​លើ​ហាម៉ាស

លោក​ស្រី Revital Gotliv ដែលជា​តំណាង​រាស្ត្រ​មក​ពី​បក្ស​កាន់​អំណាច​នៅ​ប្រទេស​អ៊ីស្រាអែល​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់មីស៊ីល​បំពាក់​ក្បាល​គ្រាប់​​នុយក្លេអែរ​​ឆ្លើយ​តប​នឹង​ក្រុម​ហាម៉ាស​ ដើម្បី​ស្ដារសន្តិសុខ​ជាតិ​។ «ចូរ​ប្រើប្រាស់​មីស៊ីល Jericho! គំនិត​របស់​ខ្ញុំ​គឺ​ថា ចូរ​ប្រើ​ប្រាស់​អាវុធ​ប្រល័យ​លោក​! សូម​ព្រះ​ថែ​រក្សា​ការ​ពារ​កម្លាំង​របស់​យើង» លោក​ស្រី Revital Gotliv ​តំណាង​រាស្ត្រ​មក​ពី​បក្ស​កាន់​អំណាច​របស់​នាយក​រដ្ឋមន្ត្រី Benjamin Netanyahu កាល​ពី​ថ្ងៃទី 09 តុលា បាន​សរសើរ​លើ​បណ្ដាញ​សង្គម X ​ដូច្នេះ​។ Jericho គឺជា​មីស៊ីល​អន្តរទ្វីប​ (ICBM) របស់​ប្រទេស​អ៊ីស្រាអែល ដែល​អាច​វាយ​ប្រហារ​លើ​គ្រប់​តំបន់​ក្នុង​ពិភពលោក​។ អ៊ីស្រាអែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ក្បាល​គ្រាប់​នុយក្លេអែរ​ពី 100 ទៅ 200 គ្រាប់​ ប៉ុន្តែ​រដ្ឋាភិបាលប្រទេស​នេះ​មិន​បាន​ទទួល​ស្គាល់​ ឬ​បដិសេធ​ព័ត៌មាន​នេះ។ លោក​ស្រី Revital Gotliv បន្ត​ថា «អ៊ីស្រាអែល​ត្រូវ​តែ​ប្រើ​ប្រាស់​អាវុធ​គ្រប់​ធុន​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​របស់ខ្លួន»។ មតិរបស់​លោក​ស្រី Revital Gotliv ត្រូវ​បាន​លើក​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ហាម៉ាស ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​កំពុង​គ្រប់​គ្រង​តំបន់​ហ្គាហ្សា កាល​ពី​ថ្ងៃទី 07 តុលា បាន​បាញ់​មីស៊ីល​រាប់​ពាន់​គ្រាប់ និងប្រើ​ប្រាស់​កម្លាំង​ជើង​គោក អាកាស និង​ជើង​ទឹក​ ​វាយ​ប្រហារ​ស្រប​គ្នា​លើ​ទីរួម​ស្រុក​ និង​តំបន់​រស់​នៅនានា​​របស់​ប្រទេស​អ៊ីស្រាអែល​ … Read more