យន្តហោះ​អ៊ីដ្រូសែន​​របស់​ចិន បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ហើរ​ជើង​ដំបូង​

កំណែ​គំរូ​នៃ​យន្តហោះ​អ៊ីដ្រូសែន​ដែល​ក្រុម​វិស្វករ​ចិន​អភិវឌ្ឍ​ មាន​ល្បឿន​ 180 គីឡូម៉ែត្រ​/ម៉ោង និង​មាន​រំញ័រ​តិច​ជាង​ បើធៀប​នឹង​បណ្ដា​យន្តហោះ​ដែល​មាន​ល្បឿន​ប្រហាក់​ប្រហែល​នេះ​។ យន្តហោះ​គំរូ​ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង​អ៊ីដ្រូសែន​ 4 កៅអី របស់​ចិន​ បាន​បញ្ចប់​ជើង​ហោះ​ហើរ​ដំបូង​ដោយ​ជោគ​ជ័យ នៅលើ​ទឹក​ដី​នៃ​ខេត្ត​ Liaoning ភាគ​ឦសាន​ប្រទេស​នេះ​កាល​ពី​ថ្ងៃទី 29 មករា​។ យោង​តាម​អ្នក​បើក​បរ Xu Xiaoben នៅ​ពេល​​ស្ថិត​​លើ​កម្ពស់​ 200 ម៉ែត្រ យន្តហោះ​នេះ​មាន​កម្រិត​រំញ័រ​អាច​ទទួល​យក​បាន​ និង​​មាន​ប្រសិទ្ធភាព​ខ្ពស់​។ យន្តហោះ​នេះ​មាន​បណ្ដោយ​ប្រវែង 8.2 ម៉ែត្រ និង​អាច​ផ្ទុក​អ៊ីដ្រូសែន​សម្ពាធ​ខ្ពស់​រហូត​ដល់ 4.5 គីឡូក្រាម​។ ល្បឿន​របស់​វា​គឺ​ប្រហែល 180 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ថាមពល​របស់​ម៉ាស៊ីន​ឈាន​ដល់ 120 គីឡូវ៉ាត់​ ជួយ​ឱ្យ​យន្តហោះ​អាច​ហោះឡើង និង​ចុះ​ចត​នៅ​លើ​ព្រលាន​យន្តហោះ​ភាគ​ច្រើន​ ក៏​ដូច​ជា​អាច​​ដំណើរ​ការ​រៀង​រាល់​ថ្ងៃ​។ យន្តហោះ​គំរូ​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​អាកាសចរណ៍​ 2024AERO ក្នុង​​ប្រទេស​អាល្លឺម៉ង់ នៅ​ក្នុង​ខែ​មេសា​ខាង​មុខ។ នេះ​គឺជា​យន្តហោះ​អាច​ប្រើ​ប្រាស់​អាកាសយានដ្ឋាន​រួម​ និង​ដំណើរ​ការ​ដោយអ៊ីដ្រូសែន​ដំបូង​ដែលចិន​​អភិវឌ្ឍ​​ដោយ​ខ្លួន​ឯង​៕

ទារក​ដំបូងនៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​បេះដូង​ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ បាន​ចាប់​កំណើត​ហើយ

ទារក​ម្នាក់​ដែល​ធ្លាប់ឆ្លង​កាត់​ការ​វះកាត់​ធំ​មួយ ​គ្រា​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ ព្រោះ​តែ​ជំងឺ​បេះដូង​ពី​កំណើត​ បាន​ចាប់​កំណើត​ហើយ និង​មាន​ទម្ងន់​ 2.9 គីឡូក្រាម ហើយ​ស្រែក​យំ​ដោយសំឡេង​ធំ​ទៀត​ផង​។ នេះ​គឺជា​ទារក​ដំបូង​នៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​ជំងឺ​បេះដូង​ពេល​នៅក្នុង​ផ្ទៃ​ម្ដាយ​។ ទារក​ខាង​លើ​នេះ​បាន​ចាប់​កំណើត​ដោយ​ការ​វះកាត់​នៅ​វេលា​ម៉ោង​ 9 និង 17 នាទី​ព្រឹក​ ថ្ងៃទី 30 មករា 2024​។ យោងតាម​សារព័ត៌មាន​វៀតណាម នេះ​គឺជា​ករណី​ដំបូង​គេ​នៅ​វៀតណាម និង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ទាក់​ទង​នឹង​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​។ ក្រោយ​ពី​ការ​វះកាត់​ផ្ដល់​កំណើត មន្ត្រី​ជំនាញ​នៅមន្ទីរ​ពេទ្យ​កុមារ​ក្រុង​ហូជីមិញ (ព្រៃនគរ) និង​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ទៀត​ ឱ្យ​ដឹង​ថា SpO2 ឡើង​ដល់ 89% ដោយ​ទារក​ដក​ដង្ហើម​បាន​​តាម​ធម្មជាតិ​។ ម្ដាយ​ និង​ទាក​សុទ្ធ​តែ​មាន​សុវត្ថិភាព​។ មុន​នោះ កាល​ពី​ថ្ងៃទី 4 មករា ក្រុម​វេជ្ជបណ្ឌិត​នៅ​ទីក្រុង​ព្រៃ​នគរ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ព្យាបាល​បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដែល​មាន​អាយុ​ 32 សប្ដាហ៍​។ អ្នក​ម្ដាយ​ដែល​ស្ថិត​ក្នុង​ករណី​ពិសេស​នេះ​ មាន​អាយុ 28 ឆ្នាំ មក​ពីខេត្ត​ដាណាំង​។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ព្យាបាល​ជា​ពិសេស​នេះ គឺដោយសារ​ទឹក​ចិត្ត​របស់​អ្នក​ម្ដាយ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​វេជ្ជបណ្ឌិត​។  យោង​តាម​ក្រុម​អ្នកជំនាញ បច្ចេក​ទេស​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដូច​ករណី​នេះ​ គឺ​ទើបតែត្រូវ​បាន​អភិវឌ្ឍ​​ក្នុង​រង្វង់​ 5 ឆ្នាំ​មក​នេះ​តែប៉ុណ្ណោះ​។ លើ​ពិភពលោក​ … Read more

ផ្កាយ​រណប​រ៉ាដា​របស់​វៀតណាម នឹង​ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2025

LOTUSat-1 ដែល​ជា​ផ្កាយ​រណបបច្ចេកវិទ្យា​​រ៉ាដា​ដំបូង​របស់​វៀតណាម គ្រោង​នឹង​អភិវឌ្ឍ​រួច​រាល់​នៅ​ក្នុង​ខែ​មីនា និង​ត្រូវ​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2024​។ នេះ​បើ​តាមអគ្គនាយករង​នៃ​មជ្ឈមណ្ឌល​អវកាស​វៀតណាម​។ ផ្កាយ​រណប​ LOTUSat-1 មាន​ទម្ងន់​ 600 គីឡូក្រាម ប្រើ​ប្រាស់​បច្ចេកវិទ្យា​រ៉ាដា​ថ្មី​បំផុត​ អាច​មើល​ឃើញវត្ថុ​ទំហំ​ចាប់ពី​មួយ​ម៉ែត្រ​នៅ​លើ​ដី​ ព្រម​ទាំង​មាន​សមត្ថភាព​សង្កេត​មើល​ទាំង​ថ្ងៃ​ទាំង​យប់​។ LOTUSat-1 នឹង​ផ្ដិត​យក​រូប​ភាព​ និង​ផ្ដល់​ទិន្នន័យ​ច្បាស់​ការណ៍​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​ធម្មជាតិ​ ការ​ប្រែ​ប្រួល​អាកាសធាតុ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ ក្រុម​ហ៊ុន NEC គឺជា​អ្នក​អភិវឌ្ឍ​ ផលិត​ផ្កាយ​រណប LOTUSat-1 និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដល់​វៀតណាម នៅ​ប្រទេស​ជប៉ុន​។ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នេះ​គឺ​ក្នុង​បំណង​ផ្ទេរ​បច្ចេកវិទ្យា​នៃ​ការ​អភិវឌ្ឍ ការ​ដឹក​ជញ្ជូន និង​ការ​ប្រើប្រាស់​រូប​ភាព​ពី​ផ្កាយ​រណប​។ យោង​តាម​មជ្ឈមណ្ឌល​អវកាស​វៀតណាម ផ្កាយ​រណប LOTUSat-1 ស្ថិត​ក្នុង​គម្រោង​ «បង្ការ ទប់​ទល់​គ្រោះ​ធម្មជាតិ​ និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ដោយ​ប្រើ​ប្រាស់​ផ្កាយ​រណប​សង្កេត​ផែនដី»។ គម្រោង​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ​ហាណូយ​ ចាប់​ពី​ខែ​កញ្ញា​ 2012 ដោយ​ប្រើ​ប្រាស់​ទុន​ ODA របស់​ជប៉ុន​ និង​ទុន​បដិភាគ​របស់​វៀតណាម​។ ការ​អភិវឌ្ឍ​ផ្កាយ​រណប LOTUSat-1 គ្រោង​នឹង​រួច​រាល់​ជាស្ថាពរ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ 2024​ ហើយ​អាច​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ក្នុង​រង្វង់​ពី​ខែ​ធ្នូឆ្នាំ 2024 ដល់​ខែ​កុម្ភៈ 2025​។ សូម​បញ្ជាក់​ថា … Read more

ការសាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​របស់​អាម៉េរិក ​បានទទួល​ជោគ​ជ័យ

ផ្កាយរណប​​លើ​គន្លង​តារាវិថី​ដែល​ធ្វើការ​​សាកល្បង​លទ្ធភាព​នៃ​បច្ចេកវិទ្យា​ទាញ​យក និង​បាញ់បញ្ជូន​ថាមពល​ព្រះ​អាទិត្យ​មក​កាន់​ផែនដី​ បាន​បញ្ចប់បេសកកម្ម​មួយ​ឆ្នាំ​របស់​ខ្លួន​ប្រកប​ដោយជោគ​ជ័យ​។ វិទ្យាស្ថាន​បច្ចេកវិទ្យា​ California (Caltech) ​ប្រកាស​កាល​ពី​ថ្ងៃទី 16 មករា​ថា ក្រុម​វិស្វករ​នៃ​គម្រោង​ Solar Space Power Demonstrator (SSPD-1) បាន​វាយ​តម្លៃ​ថា ឧបករណ៍​ទាំង​បី​ដែល​ដាក់​នៅ​លើ​ផ្កាយ​រណប​ទម្ងន់ 50 គីឡូក្រាម​ សុទ្ធ​តែ​ដំណើរ​ការ​ដោយជោគ​ជ័យ ហើយ​ជឿ​ជាក់​ថា គម្រោង​នេះ​ «នឹង​បើក​ផ្លូវ​សម្រាប់​អនាគត​របស់ថាមពល​ព្រះ​អាទិត្យ​ក្នុង​ទីអវកាស​»​ នេះ​បើ​តាម​ Popular Science។ SSPD-1 ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​តាម​រយៈរ៉ុក្កែត Falcon 9 របស់​ SpaceX កាលពី​ដើម​ខែ​មករា 2023 បាន​ធ្វើ​ការ​ពិសោធ​ចំនួន​បី​ រួម​មាន ការ​ធ្វើ​តេស្ត​ភាព​ធន់​ និង​ប្រសិទ្ធភាព​របស់​ផ្ទាំងសូឡា​មហា​ស្ដើង​, ការធ្វើ​តេស្ត​ និង​​ជ្រើស​រើស​ប្រភេទ​ផ្ទាំង​សូឡា​ដែល​សម​ស្រប​បំផុត​សម្រាប់​អវកាស​ រួម​នឹង​ការ​ធ្វើ​តេស្ត​បាញ់​បញ្ជូន​រលក​មីក្រូវ៉េវ​ដែល​ប្រមូល​បានពី​កម្ដៅ​ព្រះ​អាទិត្យក្នុង​ទីអវកាស​ មក​កាន់​ផែនដី​៕

ប្រាំពាន់​លាន​នាក់​កំពុង​តែ​ក្រទៅៗ ខណៈអ្នក​មាន​ជាង​គេ​​ប្រាំ​នាក់​កាន់​តែ​មាន​ឡើង

របាយការណ៍​ថ្មី​បំផុត​របស់ Oxfam International បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណ 5 ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​​កំពុង​តែ​ក្រទៅៗ ស្រប​ពេល​ដែលកំពូល​​មហា​សេដ្ឋី​ 5 រូប​​ បែរ​ជា​មានជាង​មុន​ទ្វេ​ដង​ក្នុង​រង្វង់​ 3 ឆ្នាំ​ចុង​ក្រោយ​នេះ។ អង្គការ​មនុស្ស​ធម៌​ Oxfam International ដែល​ជា​សម្ព័ន្ធ​អន្តរជាតិ​មាន​អង្គការ​ចំនួន 21 ជាសមាជិក និង​ធ្វើសកម្មភាព​នៅ​ក្នុង​ប្រទេស​ជាង 80 កាល​ពី​ថ្ងៃទី 14 មករា 2024 បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​​គម្លាត​​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​។ របាយការណ៍​នេះ​បង្ហាញ​ថា ចាប់​ពី​ឆ្នាំ 2020 ទ្រព្យ​សម្បត្តិ​របស់​កំពូល​មហា​សេដ្ឋី​ 5 រូប​របស់​ពិភពលោក​ បាន​កើន​ 114% ឡើង​ដល់ 869 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ បុគ្គល​ទាំង​ 5 រូប​ខាងលើ​នេះ រួម​មាន​ នាយក​ប្រតិបត្តិ​ Tesla លោក Elon Musk, ម្ចាស់​ LVMH លោក Bernard Arnault, លោក Jeff Bezos … Read more

ធាតុ​របស់​បុគ្គល​រូប​ណា​ដែល​ត្រូវ​បាន​បញ្ចុះ​លើ​ឋាន​ព្រះ​ចន្ទ​ដំបូង​គេ​?

ភូគព្ភវិទូ​ Eugene Shoemaker ធ្វើ​ការ​ឱ្យ​ណាសា បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវ​បាន​បញ្ចុះ​ធាតុ​នៅ​លើ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ​កាល​ពី​ឆ្នាំ 1998​។ ថ្មី​ៗ​នេះ​ ក្រុម​ហ៊ុន Celestis ដែល​ផ្ដល់​សេវា​កម្ម​បញ្ចុះ​ធាតុ​ក្នុងទី​​អវកាស បាន​ទទួល​ធាតុ​របស់​បុគ្គល​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ ដាក់​លើ​យាន​ចុះ​ចត Peregrine របស់​ Astrobotic ហោះ​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ។ ក៏ប៉ុន្តែ នេះ​មិន​មែន​ជា​បេសកកម្ម​ពាណិជ្ជកម្ម​ដំបូង​គេដែល​​នាំ​យក​ធាតុ​មនុស្ស​ឡើង​ទៅ​បញ្ចុះ​លើ​ផ្ទៃ​ព្រះ​ចន្ទ​នោះ​ទេ​។ មុន​នោះ ធាតុ​ទម្ងន់ 28 ក្រាម​របស់​អ្នក​វិទ្យាសាស្ត្រ Shoemaker ត្រូវ​បាន​ក្រុម​ហ៊ុន Celestis  ដាក់​លើ​យាន​ Lunar Prospector របស់​ណាសា និង​ត្រូវ​បាន​នាំ​យក​ទៅ​បញ្ចុះ​​លើឋាន​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 06 មករា 1998​។ លោក Shoemaker គឺជា​ភូគព្ភ​វិទូ​ភព​ដ៏ល្បី​ល្បាញ​។ ជំនាញ​របស់​លោក​រួម​មាន ការ​ជ្រើស​រើស​ និង​បង្ហាត់​បង្រៀន​អ្នក​អវកាស​ Apollo អំពី​ភូគព្ភ​សាស្ត្រ​ និងរណ្ដៅ​​លើ​ឋាន​ព្រះ​ចន្ទ​ រួម​នឹង​ការ​ដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវ​ស្វែង​រក​ទឹក​លើឋាន​ព្រះ​ចន្ទ​។ល។ ក្រោយ​ពី​បេសកកម្ម​ Apollo លោក Shoemaker ក៏​បន្ត​ធ្វើ​ការ​ក្នុង​បេសកកម្ម​ Voyager ក៏ដូច​ជា​ Clementine របស់​ណាសា​ ដើម្បី​ស្វែង​រក​ទឹក​លើ​ឋាន​ព្រះ​ចន្ទ​។ លោក​បាន​ក្លាយ​ជា​ប្រធាន​ដំបូង​នៃ​កម្មវិធី​ស្រាវជ្រាវ​ភូគព្ភសាស្ត្រ​អវកាស​របស់​នាយកដ្ឋាន​ស្រាវ​ជ្រាវ​ភគព្ភ​សាស្ត្រ​អាម៉េរិក (USGS)​។ … Read more

យាន​អវកាស​គ្មាន​មនុស្សបើក​បរ​ Cygnus ត្រឡប់​មក​កាន់​ផែនដី

យាន​អវកាស Cygnus បាន​ចាកចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដោយ​ជោគ​ជ័យ​ បន្ទាប់​ពី​​បាន​បញ្ចប់​បេសកកម្ម​ដឹក​ទំនិញ​ឱ្យ​ណាសា និង​ដៃគូសហការ​អន្តរជាតិ​របស់​ណាសា​។ យាន​អវកាស​គ្មាន​មនុស្ស​បើក​បរ​ Cygnus របស់​ក្រុម​ហ៊ុន Northrop Grumman កាល​ពី​វេលា​ម៉ោង 8 និង 6 នាទី​ព្រឹក ​ថ្ងៃទី 22 ធ្នូ ត្រូវ​នឹង​ម៉ោង​ប្រហែល 20 ថ្ងៃ​ទី 23 ធ្នូ​ ម៉ោង​នៅ ​កម្ពុជា បាន​ចាក​ចេញ​ផុត​ពីដៃ​រ៉ូបូត​របស់​​ ISS បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​រយៈ​ពេល​ 4 ខែ​។ នេះ​បើ​តាម​យោង​តាម​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA)។ ដូច្នេះ Cygnus បាន​ចាកចេញ​ពី ISS ដោយ​ជោគ​ជ័យ ក្រោយ​ពី​បញ្ចប់​បេសកកម្ម​ប្រគល់​ទំនិញទម្ងន់​ជាង 3,700 គីឡូក្រាម​ ដែល​រួម​មាន​ ឧបករណ៍​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ គ្រឿង​សំណង់​អវកាស ផលិត​ផល​ពាណិជ្ជកម្ម ឧបករណ៍​បច្ចេក​វិទ្យា និង​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត ឱ្យ​ណាសា និង​ដៃ​គូ​សហការ​អន្តរជាតិ​របស់​ណាសា​។ យាន​អវកាស Cygnus បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ … Read more

ម្ចាស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី Tesla បង្ហាញរ៉ូតបូត​រាង​មនុស្ស​ អាច​ចាប់កាន់គ្រាប់​​ស៊ុត និង​ហាត់​យ៉ូហ្គា

Optimus ដែលជារ៉ូបូតរាង​មនុស្ស​ផលិត​ដោយ​ Tesla របស់​មហា​សេដ្ឋី Elon Musk បច្ចុប្បន្ន​អាច​ផ្លាស់​ទី​បាន​យ៉ាង​ស្ទាត់​ជំនាញ​ ខណៈ​បាត​ដៃ​ និង​ម្រាម​ដៃ​អាច​ចាប់​កាន់​​វត្ថុ​ដែល​មាន​ទំហំ​តូច​។ វីដេអូ​ដែល​មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ បាន​ចែក​រំលែក​លើបណ្ដាញ​សង្គម​ X កាល​ពី​ថ្ងៃទី 13 ធ្នូ បង្ហាញ​ថា មនុស្ស​យន្ត Optimus បន្ត​ «វិវតន៍» ឡើង​ទៅ​កាន់​កំណែ​ជំនាន់​ទី​ពីរ ដោយ​មាន​បាត​ដៃ​ដ៏រស់​រវើក អាច​ធ្វើ​កិច្ច​ការ​លំបាក​ៗ​។ Optimus អាច​ប្រើ​ម្រាមដៃ​ចាប់​កាន់​គ្រាប់​ស៊ុត​ ដែល​ជា​​កាយវិការ​លំបាក​មួយ​​ដែល​រ៉ូបូត​មុន​ៗ​សុទ្ធ​តែ​មិន​អាច​ធ្វើ​បាន​។ ក្រៅ​ពី​នេះ Optimus ក៏​អាច​បង្ហាញ​កាយវិការ​ហាត់​យ៉ូហ្គា​ផងដែរ​។ ក្រុម​ហ៊ុន Tesla ឱ្យ​ដឹង​ថា រ៉ូបូង​នេះ​អាច​បំពេញ​ភារកិច្ច​ទាំង​ឡាយ​ណា​ដែល​ «មិន​មាន​សុវត្ថិភាព ត្រូវ​ធ្វើដដែល​ៗ ឬ​គួរ​ឱ្យ​ធុញ​»៕

ហេតុអ្វី​បាន​ជា​ចិន​ទិញ​ទុរេន​ពីវៀតណាមច្រើន​ជាង​មុន​ 30 ដង?

ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ទុរេន​របស់​វៀតណាម ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ សម្រេច​បាន​ជាង 451,000 តោន​ កើន​ជាង 30 ដង បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំ 2022​។ ទុរេន​គឺជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ការ​នាំ​ចេញរបស់​វិស័យ​បន្លែ​ផ្លែឈើ​វៀតណាម​ នៅ​ក្នុង 11​ ខែ​ដំបូង​នៃ​ឆ្នាំ 2023 ដោយ​មាន​តម្លៃ​ជាង 2.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ទុរេន​ភាគ​ច្រើន​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។ នេះ​បើ​តាមសមាគម​បន្លែ​ផ្លែ​ឈើ​វៀតណាម​ ដែល​បាន​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ក្នុង 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចូល​ទុរេន​ជាង 1.3 លាន​តោន​ ដែល​មាន​តម្លៃ​ជិតស្មើ​នឹង​ 6.4 ពាន់​លាន​ដុល្លារ​ ក្នុង​នោះ បរិមាណសរុប​​បាន​កើន​ 88% និង​តម្លៃសរុប​​បាន​កើន​ 81% បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ប្រទេស​ថៃ គឺជា​ប្រភព​ផ្គត់​ផ្គង់​ទុរេន​ធំបំផុត​របស់​​ប្រទេស​ចិន​ ដោយ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នេះ​ជិត 904,000 តោន​ ដែល​មាន​តម្លៃ​សរុប​ជាង 4.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​កើន​ 28%​។ … Read more

សុនក​យន្ត​បង្កើត​​កំណត់​ត្រា «​រត់​លឿន​ជាង​គេ​លើពិភពលោក»

HOUND ដែល​ជា​រ៉ូបូតជើង​បួន​របស់​ប្រទេស​កូរ៉េខាងត្បូង បង្កើត​បាន​កំណត់ត្រា​ពិភពលោក​ Guinness នៅ​ពេល​រត់​ចម្ងាយ​ 100 ម៉ែត្រ ដោយ​ប្រើ​ពេល​ត្រឹម​តែ​ 19.87 វិនាទី ក្នុង​ល្បឿន 18.13 គីឡូម៉ែត្រ​/ម៉ោង​។ យោង​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 13 ធ្នូ សុនក​រ៉ូបូត​ HOUND ដែល​អភីវឌ្ឍ​ដោយ​វិទ្យាស្ថាន​ពិសោធន៍​ផ្នែក​រចនា និង​បញ្ជា​រ៉ូបូត​យន្ត នៃ​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ទំនើប​កូរ៉េខាង​ត្បូង (KAIST) រត់​ចម្ងាយ​ 100 ម៉ែត្រ​ ដោយ​ចំណាយ​ពេល​​តិច​បំផុត​ បើ​ធៀប​នឹង​​រ៉ូបូត​ជើង​បួនដែល​បាន​បង្កើត​កំណត់​ត្រា​នា​ពេល​កន្លង​​។ HOUND បំបែក​កំណតត់​ត្រា​ដោយ​ប្រើពេល​ 19.87 វិនាទី ដោយ​រត់​ក្នុង​​ល្បឿន​ 18.13 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ «រាល់​ចលនា​សុទ្ធ​តែ​បាន​មក​ពី​ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ​ដែល​ប្រើ​បច្ចេក​វិទ្យា​ «រៀន​បន្ថែម»» នេះគឺជា​ការ​​បក​ស្រាយ​របស់​ Young-Ha Shin ដែល​ជា​អ្នក​រចនា​រ៉ូបូត HOUND​។ រ៉ូបូត​ដែល​មាន​ទម្ងន់ 45 គីឡូក្រាម​​នេះ​ ក៏​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ដើរ​ឡើង​ទួលចោត 22 ឌឺក្រេ និង​ដើរ​ចម្ងាយ​ 3.2 គីឡូម៉ែត្រ​ ហើយ​ក៏​ឆ្លង​ផុត​ឧបសគ្គ​កម្ពស់ … Read more

ឧទ្ធម្ភាគ​ចក្រ​ស្វ័យប្រវត្ត​ធំជាង​គេ​លើ​ពិភពលោក កំពុង​ត្រូវ​បាន​​ផលិត

ឧទ្ធម្ភាគ​ចក្រ​ R550X អាច​ផ្ទុក​ទម្ងន់​រហូត​ដល់ 550 គីឡូក្រាម អាច​ហោះ​ហើរ​បាន​ជាង 3 ម៉ោង សម​ស្រប​សម្រាប់​បេសក​កម្ម​នានា​នៅ​ក្នុង​វិស័យ​កសិកម្ម ពន្លត់​អគ្គិភ័យ និងសកម្មភាព​ដឹក​ជញ្ជូន​​តាម​​ផ្លូវ​ទឹក​​ជា​ដើម​។ ទំព័រ Interesting Engineering កាល​ពី​ថ្ងៃទី 08 ធ្នូ បាន​ចុះ​ផ្សាយ​ថា ក្រុម​ហ៊ុន​អាម៉េរិក Rotor Technologies ចាប់​ផ្ដើម​ផលិត​ R550X និង​អះអាង​ថា​ នេះ​គឺជា​ឧទ្ធម្ភាគ​ចក្រ​ស៊ីវិល​គ្មាន​មនុស្ស​បើកបរធំជាង​គេ​បង្អស់​ក្នុង​ទីផ្សារ​។ ឧទ្ធម្ភាគ​ចក្រ​នេះ​ប្រើ​ប្រាស់​អង្គញាណ និង​ប្រព័ន្ធ​បញ្ជា​ឌីជីថល​ដើម្បី​ដំណើរ​ការ​ដោយ​សុវត្ថិភាព និង​ស្វ័យ​ប្រវត្ត​ ដែល​អាច​ហោះ​ហើរ​ក្នុង​អាកាសធាតុ​មិន​ល្អ មាន​ជា​អាទិ៍ ​មេឃ​ចុះ​អ័ព្ទ​ និង​មេឃងងឹត​​ជា​ដើម​។ R550X ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាច​ដឹក​ទំនិញ​បាន 550 គីឡូក្រាម ដោយ​មិន​បាច់មាន​មនុស្ស​បើក​បរ​។ វា​អាច​ហោះ​ហើរ​បាន​ជាង 3 ម៉ោង និង​មាន​ល្បឿន​អតិបរមា​ 241 គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ដោយ​ប្រើប្រាស់​ម៉ាស៊ីន Lycoming IO-540 ព្រម​ទាំង​មាន​ប្រព័ន្ធ​បញ្ជា​ម៉ាស៊ីន​បម្រុង​បែប​ឌីជីថល់​ផងដែរ​។ Rotor Technologies ឱ្យ​ដឹង​ថា ​ឧទ្ធម្ភាគ​ចក្រ​នេះ​អាច​ប្រើ​ប្រាស់​នៅក្នុងវិស័យ​ជា​ច្រើន ចាប់​ពី​កសិកម្ម ពន្លត់​អគ្គិភ័យ តាម​ដាន​ស៊ើប​អង្កេត ឬ​សម្រាប់​សកម្មភាពតាម​​ផ្លូវ​ទឹក​ជា​ដើម​។ … Read more