ឥណ្ឌណេស៊ី ចាប់​ផ្ដើម​ដំណាក់កាល​ទីបី​នៃ​គម្រោងកសាង​​រដ្ឋធានី​ថ្មី

កាល​ពី​ថ្ងៃទី 20 ធ្នូ 2023 ឥណ្ឌូណេស៊ី​ បាន​សម្ពោធ​​​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី (IKN) Nusantara នៅក្នុង​ខេត្ត Kalimantan ខាង​កើត ដែល​ស្ថិត​នៅ​លើកោះ Borneo ក្រោម​អធិបតីភាព​ប្រធានាធិបតី Joko Widodo ។ យោង​តាម​សារព័ត៌មាន​នានា​ នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​មន្ទីរ​ពេទ្យ​ពហុព្យាបាល​មជ្ឈិម ដែលមាន​ឯកទេស​ខាង​បេះដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប្រធានាធិបតី Joko Widodo លើក​ឡើង​ថា នេះ​គឺជា​មន្ទីរពេទ្យ​ទីបួន​ដែល​ត្រូវ​បាន​សាងសង់​នៅ Nusantara ក្នុង​រយៈ​ពេល​បី​ខែ​កន្លង​មក​នេះ​។ លោក​សម្ដែង​ក្ដី​សង្ឃឹម​ថា នៅ​ពេល​មន្ទីរពេទ្យ​ទាំង​នេះ​ផ្ដើម​​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ 2024​ ប្រជាជន​នឹង​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដូច ម៉ាឡេស៊ី សិង្ហបុរី ឬ​ទៅ​កាន់​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាម៉េរិក​ ដើម្បី​ព្យាបាល​ជំងឺ​ដូច​មុន​ទៀត​ឡើយ។ មុន​នោះ អាជ្ញាធរ​គ្រប់​គ្រង​ IKN (OIKN) បាន​ឱ្យ​ដឹង​ថា ពិធី​សម្ពោធ​បើក​ការដ្ឋាន​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី​ដែល​មាន​តម្លៃ​ជាង 30 ពាន់​លាន​ដុល្លារ​អាម៉េរិកនេះ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី 20-21 ខែ​ធ្នូ 2023 នៅ​ក្នុង​តំបន់​ចំនួន​បី គឺ តំបន់​បៃតង តំបន់​ស្ថាប័ន​រដ្ឋ និង​តំបន់​អេកូឡូស៊ី​។ យោង​តាម​អ្នក​នាំពាក្យ​របស់ … Read more

អាហ្វ្រិក​ខាងត្បូង​ថា «ចាប់​លោក ពូ​ទីន គឺ​ស្មើនឹង​ប្រកាសសង្គ្រាម​នឹង​រុស្ស៊ី»

ប្រធានាធិបតី Ramaphosa និយាយថា អាហ្វ្រិក​ខាងត្បូង​ចាប់ខ្លួន​លោក ពូ​ទីន នឹង​មានន័យថា ប្រកាសសង្គ្រាម​ជាមួយនឹង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​បក្សប្រឆាំង​ចង់ឱ្យ រដ្ឋធានី​ព្រី​តូ​រី​យ៉ា អនុវត្ត​បទបញ្ជា​តាម​ចាប់ខ្លួន​របស់​តុលាការ ICC។ «រុស្ស៊ី​បានប្រកាស​ហើយ​ថា ការចាប់ខ្លួន​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន គឺ​ស្មើនឹង​ការប្រកាសសង្គ្រាម» ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa សរសេរ​លិខិត​ផ្ញើ​ទៅកាន់​តុលាការ​កំពូល Gauteng ដែលមាន​យុត្តាធិការ​លើ ព្រី​តូ​រី​យ៉ា ដូច្នេះ។ ការលើកឡើង​របស់​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ខាងលើ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ (DA) របស់​ក្រុមប្រឆាំង ចង់ឱ្យ​រដ្ឋធានី​ព្រី​តូ​រី​យ៉ា គោរព​តាម​បទបញ្ជា​តាម​ចាប់ខ្លួន​ប្រធានាធិបតី ពូ​ទីន ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។ លោក Ramaphosa ពន្យល់ថា ការបង្ក​សង្គ្រាម​ជាមួយនឹង​រុស្ស៊ី គឺ​មិន​សមស្រប​នឹង​រដ្ឋធម្មនុញ្ញ​របស់​អា​ហ្វ្រិ​ក​ខាងត្បូង ហើយ​ផ្ទុយ​ពី​ការទទួលខុសត្រូវ​ក្នុងការ​ការពារជាតិរ​បស់​រដ្ឋាភិបាល។ ឆ្លើយតប​នឹង​ប្រ​ធានា​ធិ​ប​តិ Ramaphosa មេដឹកនាំ​របស់ DA លោក John Steenhuisen យល់ថា ការបកស្រាយ​របស់លោក Ramaphosa គឺ​គួរឱ្យ​អស់សំណើច និង​រាក់​កំភែល ហើយ​ថា «…ប្រការ​សំខាន់​គឺ​ត្រូវ​រក្សា​កាតព្វកិច្ច​អន្តរជាតិ​ប្រកបដោយ​តម្លាភាព»។ អាហ្វ្រិក​ខាងត្បូង កំពុងតែ​មានការ​រារែក … Read more

រិន រ៉ាវុធ ៖ គ្មានមាត្រាណាក្នុងរដ្ឋធម្មនុញ្ញចែងថា កូនអ្នកក្រមិនអាចថ្កុំថ្កើងនោះទេ

ការកសាងឧត្តមភាពសម្រាប់បុគ្គលជារឿងដែលមនុស្សគ្រប់គ្នាសុទ្ធតែចង់ធ្វើ តែនៅក្នុងដំណើរនៃការអនុវត្តគឺមានរឿងរ៉ាវជាច្រើនដែលបង្អាក់បន្ទុចការរីកចម្រើននោះ។ កត្តាសំខាន់មួយចំនួនដែលទប់ស្កាត់ការកសាងឧត្តមភាពនោះគឺ ភាពភ័យខ្លាច ការគិតអវិជ្ជមាន និងខ្វះទំនុកចិត្តលើខ្លួនឯង។ នៅថ្ងៃនេះ ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសជាមួយលោក រិន រ៉ាវុធ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន មីង ហួរគ្រុប និងជាអតីតឯកអគ្គរាជទូតយុវជនស្ម័គ្រចិត្តរបស់អូស្រ្តាលី ដើម្បីបង្ហាញពីគន្លឹះមួយចំនួនក្នុងការកសាងខ្លួនពីកូនអ្នកជនបទមកក្លាយជាអ្នកគ្រប់គ្រងស្ថាប័នសំខាន់ៗ។ ១. តើលោកអាចជម្រាបបានទេថាតើមានកត្តាអ្វីខ្លះដែលជំរុញឱ្យលោកឈានមកដល់តំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុន និងស្ថាប័នមួយចំនួនផ្សេងទៀត? កត្តាជំរុញគឺមានច្រើន តែអ្វីជាចំណុចដែលគួរឱ្យកត់សម្គាល់នោះគឺ ការហ៊ានគិត និងហ៊ានធ្វើ។ ខ្ញុំនៅចាំថានៅពីតូចខ្ញុំចូលចិត្តនិយាយប្រាប់ម្តាយខ្ញុំថា ខ្ញុំចង់ក្លាយជាមេគេ តែគាត់ចេះតែប្រាប់មកវិញថាកុំឱ្យខ្ញុំនិយាយ។ តែទោះបីជាយ៉ាងណាក៏ដោយជានិច្ចកាលខ្ញុំនៅតែនិយាយ តែអ្នកដែលខ្ញុំហ៊ាននិយាយប្រាប់គឺម្តាយរបស់ខ្ញុំ។ នៅពេលដែលខ្ញុំចង់ក្លាយជាមេគេ ខ្ញុំត្រូវតែខិតខំប្រឹងប្រែងដើម្បីក្លាយជាមេគេ ត្រូវរៀនឱ្យពូកែជាងគេ ត្រូវធ្វើការងារឱ្យច្រើន ឱ្យលើសគេ ហើយក៏ត្រូវគិតឱ្យធំជាងគេដែរ។ ទីបំផុតខ្ញុំទទួលបានលទ្ធផលនៃការសិក្សាល្អទៅតាមការគិត និងការខិតខំប្រឹងប្រែងនោះ។ ចាប់ផ្តើមជីវិតក្នុងនាមជានិស្សិតសាកលវិទ្យាល័យ ខ្ញុំបានចូលរៀនផ្នែកគ្រប់គ្រងដូចអ្វីដែលបានគិតតាំងពីតូច បើទោះបីជាខ្ញុំបានឮសំឡេងជាច្រើននៅជុំវិញខ្លួនថា កូនអ្នកក្រមិនអាចកាន់តំណែងគ្រប់គ្រង មិនអាចធ្វើការងារសំខាន់ ឬកន្លែងសំខាន់ៗសម្រាប់តែកូនអ្នកធំជាដើមក៏ដោយ តែអ្វីដែលខ្ញុំមើលឃើញគឺផ្ទុយពីពួកគេ។ ខ្ញុំតែងតែគិតថា មានមនុស្សជាច្រើនគេអាចធ្វើបាន ហើយគ្មានមាត្រាណាមួយនៅក្នុងរដ្ឋធម្មនុញ្ញចែងថា កូនអ្នកក្រមិនអាចថ្កុំថ្កើងនោះទេ។ ហេតុនេះឱ្យតែមានទំនុកចិត្ត និងមានការតាំងចិត្តច្បាស់លាស់ វានឹងជំរុញឱ្យយើងមានសកម្មភាព ហើយសកម្មភាពប្រកបដោយភាពវិជ្ជមាននោះហើយដែលជំរុញឱ្យយើងទទួលបាននូវភាពថ្កុំថ្កើង។ ២. លោកថា កត្តាជំរុញសំខាន់គឺការមានកម្លាំងចិត្ត … Read more