PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​នៃ​ភាពស្មោះត្រង់​ជាង 40 លាន​ដុល្លារ​ដល់ Mbappe

(បារាំង) – កិច្ចសន្យា​បច្ចុប្បន្ន​រវាង​ក្លឹប​បាល់ទាត់ PSG និង Kylian Mbappe មាន​លក្ខខណ្ឌ​មួយ​ចែងថា PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​ពាក់កណ្ដាល​ក្នុងចំណោម 88 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ភាពស្មោះត្រង់​របស់ Mbappe បន្ទាប់ពី​ថ្ងៃទី 31 កក្កដា 2023។ លក្ខខណ្ឌ​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែឧសភា​ឆ្នាំ 2022។ កិច្ចព្រមព្រៀង​រវាង​ក្លឹង PSG និង Kylian Mbappe មាន​សុពលភាព​រហូតដល់​ខែមិថុនា​ឆ្នាំ 2024 ហើយ​ប្រាក់ចំណូល​សរុប​របស់ Mbappe ឡើងដល់ 220 លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន​ជិត 90 លាន​ដុល្លារ​ជា​ប្រាក់រង្វាន់​សម្រាប់​ភាពស្មោះត្រង់ និង​ប្រាក់រង្វាន់​ដទៃទៀត។ ប៉ុន្តែ ដើមខែ​មិថុនា Mbappe បាន​ផ្ញើលិខិត​បញ្ជាក់ថា មិន​ពន្យារ​សុពលភាព​នៃ​កិច្ចសន្យា​ឱ្យដល់​ខែមិថុនា​ឆ្នាំ 2024 ដូច​គម្រោង​ដំបូង។ ប្រការនេះ​ធ្វើឱ្យ​ប្រធាន​ក្លឹប លោក Al Khelaifi ខឹង និង​សម្រេចចិត្ត​លក់ Mbappe ក្នុង​រដូវក្ដៅ​នេះ មិន​ដូច្នោះ​ទេ​នឹងត្រូវ​បាត់បង់​កីឡាករ​រូបនេះ​ទទេ​នៅ​ឆ្នាំក្រោយ។ PSG ក៏បាន​ចាប់ផ្ដើម​ដាក់​ស​ម្ពា​ធ​លើ Mbappe ដើម្បីឱ្យ​កីឡាករ​បារាំង​រូបនេះ​ប្រកាស​ចាកចេញ​ដោយ​ខ្លួនឯង … Read more

ទៅរស់ក្នុង​ព្រៃ​ដើម្បី​គេច​ពី​ពិភពលោក​ដ៏​គ្រោះថ្នាក់ តែ​ត្រូវស្លាប់​ដោយកង្វះ​​បទពិសោធន៍

(សហរដ្ឋ​អាម៉េរិក) – ស្ត្រី​ពីរ​នាក់ និង​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​នៅក្នុង​តំបន់​ដាច់ស្រយាល​​មួយ​នៅ Colorado ក្រោយពី​បាន​នាំគ្នា​ចូល​ព្រៃ​ដើម្បី​គេច​ពី «ពិភព​ទំនើប» បើទោះជា​មិនមាន​បទពិសោធន៍​ច្រើន​ក្នុងការ​ចិញ្ចឹមជីវិត​ពេល​នៅក្នុង​ព្រៃ ហើយក៏​បាន​ស្លាប់បាត់​បង់ជីវិត។ អាជ្ញាធរ​តំបន់ Gunnison របស់​រដ្ឋ Colorado កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 បានឱ្យដឹងថា សាកសព​មនុស្ស​បីនាក់​ត្រូវបាន​រកឃើញ​នៅក្នុង និង​ជុំវិញ​តង់​នៅក្បែរ​ជំរំ​ក្នុងព្រៃ Gunnison។ ជនរងគ្រោះ​ខាងលើ​រួមមាន ស្ត្រី​ពីរ​នាក់​ជា​បងប្អូន អាយុ 41 និង 42 ឆ្នាំ រួម​នឹង​កូនប្រុស​អាយុ 14 ឆ្នាំ។ អ្នកផ្ទះ​របស់​ជនរងគ្រោះ​និយាយថា ជនរងគ្រោះ​ចូល​ព្រៃ​តាំងពី​រដូវក្ដៅ​ឆ្នាំមុន ដើម្បី​គេចចេញ​ពី​ពិភព​ទំនើប បើ​ទោះ​មានការ​រារាំង ហើយ​ពួកគេ​ក៏​មិនមាន​បទពិសោធន៍​ក្នុង​ការរស់នៅ​ក្នុងព្រៃ ដោយ​គ្រាន់តែ​បាន​មើល​វីដេអូ​លើ YouTube ប៉ុណ្ណោះ។ កាលពី​ដើមខែ​នេះ អ្នក​ឡើង​ភ្នំ​ម្នាក់​បាន​ប្រទះឃើញ​សាកសព​របស់​ពួកគេ​នៅ​ជុំវិញ​ខ្ទម​បណ្ដោះអាសន្ន។ បន្ទាប់ពី​បាន​ស្រាវជ្រាវ សមត្ថកិច្ច​ឱ្យដឹងថា ពួកគេ​រស់​ដោយសារតែ​អាហារ​កំប៉ុង។ រាងកាយ​របស់​ជនរ​ង​គ្រោះ​មាន​សញ្ញា​ខ្វះ​ជីវជាតិ។ បច្ចុប្បន្ន ប៉ូលិស​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​រក​ជាតិពុល និង​មិនទាន់​រកឃើញ​មូលហេតុ​នៃ​ការស្លាប់​នៅ​ឡើយ។ ប៉ុន្តែ​សមត្ថកិច្ច​សង្ស័យថា ជនរងគ្រោះ​ទំនងជា​បាន​ស្លាប់​ដោយសារ​អត់​អាហារ រងា ឬ​ដោយសារ​ពុល​នឹង​ផ្សែង​ដែល​ពួកគេ​ដុត​ដើម្បី​កម្ដៅ​រាងកាយ។ ប៉ូលិស​និយាយថា ជនរងគ្រោះ​ប្រហែលជា​បាន​ស្លាប់​នៅក្នុង​រដូវរងា … Read more

យាន​កង់ពិសេស​ដំណើរការ​ដោយ​អគ្គិសនី អាច​បើកបរ​ឆ្លងកាត់​ស្ទើ​គ្រប់​​ឧបសគ្គ​នៅលើ​ដី

ក្រុមហ៊ុន 18 Wheels ដែលមាន​ទីស្នាក់ការ​នៅ Helsinki ប្រទេស​ហ្វាំ​ង​ឡង់ បានបង្ហាញ​យាន​គំរូ​មួយ​ប្រភេទ​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី និង​មាន​កង់​រហូតដល់ 18 គ្រាប់។ រចនា​រូបរាង​ពិសេស​របស់​យាន​នេះ អនុញ្ញាតឱ្យ​វា​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​នៅលើ​ភូមិសាស្ត្រ​ដែល​មាន​ឧបសគ្គ​​កម្ពស់​រហូតដល់ 20 សង់ទីម៉ែត្រ ដោយ​មិនត្រូវ​បន្ថយល្បឿន។ វា​អាច​រត់​លើ​ដើមឈើ​ដែល​ផ្ដេក​នៅលើ​ដី ដុំថ្ម និង​ជណ្ដើរ​ជាដើម។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 25 កក្កដា 2023។ កង់នីមួយៗរបស់​យាន​ចម្លែក​នេះ​ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​មួយគ្រឿង។ ដោយសារ​ប្រព័ន្ធ​ជើង​ក្រោម​ដ៏​ពិសេស វា​ដំណើរការ​ស្ទើរ​ដូច​ទៅនឹង​កង់​របស់​រថក្រោះ។ យាន​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ធ្វើដំណើរ​លើ​ភូមិសាស្ត្រ​ដែល​សម្បូរ​ឧបសគ្គ និង​មិន​បង្កឱ្យមាន​ការខូចខាត​ផ្ទៃដី​ដែលវាបាន​ធ្វើដំណើរ​ឆ្លងកាត់។ យាន​ចម្លែក​នេះ​ត្រូវបាន​គេ​រៀប​គម្រោង​តាំងពី​ឆ្នាំ 2021 និង​អភិវឌ្ឍ​កាលពី​ឆ្នាំ 2022 មុននឹង​ធ្វើការ​សាកល្បង​នាពេលថ្មីៗនេះ ដូចដែល​បានបង្ហាញ​នៅក្នុង​វីដេអូ​ខាងក្រោម។ ក្រុម​អ្នកស្រាវជ្រាវ​កំពុង​អភិវឌ្ឍ​កំណែ​គំរូ​ទី​ពីរ ដែល​គេ​ជឿថា នឹង​ដោះស្រាយ​បញ្ហា​ដែល​បានកើត​ឡើង​នៅក្នុង​ការសាកល្បង។ កំណែ​គំរូ​ទី​ពីរ​គ្រោង​នឹង​ត្រូវបាន​ផលិត​បន្ទាប់ពី​បានបញ្ចប់​ការសាកល្បង​នៅ​ចុង​រដូវក្ដៅ​ឆ្នាំ2023​៕

Mbappe មិនសូវ​អើពើ​ដល់​សំណើ​ផ្ដល់​បៀវត្សរ៍​ជិត 800 លាន​ដុល្លារ​ពី​ក្លឹប​នៅ​អារ៉ាប់

ខ្សែប្រយុទ្ធ​ជនជាតិ​បារាំង Mbappe ទំនងជា​នឹង​បដិសេធ​សំណើ​បង្កើត​កិច្ចព្រមព្រៀង​មួយឆ្នាំ និង​ប្រាក់បៀវត្សរ៍ 775 លាន​ដុល្លារ​អាម៉េរិក ពី​ក្លឹប Al Hilal របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។ យោងតាម​ទំព័រ Relevo នៅ​ប្រទេស​អេ​ស្ប៉ា​ញ Mbappe មិនមាន​ចេតនា​ទាត់​ឱ្យ​ក្លឹប Al Hilal។ ខ្សែប្រយុទ្ធ​វ័យ 24 ឆ្នាំ​រូបនេះ ប្ដេជ្ញាចិត្ត​ទាត់​ឱ្យ PSG ក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង មុននឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លឹប Real Madrid ទៅតាម​ទម្រង់​សេរី។ មុន​នោះ កាលពី​ថ្ងៃទី 24 កក្កដា ក្លឹប Al Hilal បានស្នើ​ទិញ Mbappe ក្នុងតម្លៃ 330 លាន​ដុល្លារ​អាម៉េរិក។ Al Hilal ក៏បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការផ្ដល់ប្រាក់​បៀវត្សរ៍ 775 លាន​ដុល្លារ​អាម៉េរិក និង​សិទ្ធិ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Real Madrid នៅ​ឆ្នាំ 2024 ដល់ Mbappe។ បន្ទាប់ពី​ព័ត៌មាន​ស្ដីពី​សំណើ​របស់ Al Hilal កំពូល​តារា​បាល់បោះ​នៅ​ពានរង្វាន់ … Read more

ម៉ិ​ក​ស៊ិ​ក​បង្កើត​ភ្លៀង​សិប្បនិម្មិត​ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង

រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​ប្រកាសថា ការបង្កើត​ភ្លៀង​សិប្បនិម្មិត​ទទួលបាន​ជោគជ័យ 98% ស្របពេលដែល​​អាកាសធាតុ​​ក្ដៅ​ខ្លាំង​ បង្ក​ឱ្យ​មាន​គ្រោះរាំង​ស្ងួត​ទ្រង់​ទ្រាយ​ធំ​។ រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក អនុវត្ត​ដំណាក់កាល​ថ្មី​បំផុត​របស់​គម្រោង​បង្កើត​ភ្លៀង​សិប្បនិម្មិត ដោយ​សង្ឃឹមថា អាច​កែលំអ​បរិមាណ​ទឹក​ភ្លៀង​នៅក្នុង​រដូវក្ដៅ​ដែលមាន​សីតុណ្ហភាព​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​គ្រោះរាំងស្ងួត​ដែល​បានអូសបន្លាយ​អស់​ជាច្រើន​ខែ។ នេះ​បើតាម Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី 23 កក្កដា 2023។ គម្រោង​ខាងលើ​ដែលបានចាប់ផ្ដើម​ក្នុង​ខែកក្កដា រួមមាន ការពង្រាយ​យន្តហោះ​ទៅកាន់​បណ្ដា​ពពក​ដើម្បី​បាច​គ្រាប់​អ៊ីយ៉ូដ​ប្រាក់ (Silver Iodide) ជួយ​បន្ថែម​ទំហំ​តំណក់ទឹក​ក្នុង​ពពក និង​បង្កើន​បរិមាណ​ទឹកភ្លៀង។ យោងតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ម៉ុក​ស៊ិ​ក ការបង្កើត​ភ្លៀង​សិប្បនិម្មិត​នេះ​គឺ​ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត​នៅ​តំបន់​ជនបទ។ សកម្មភាព​នេះ​ត្រូវបាន​ធ្វើឡើង​យ៉ាងតិច​មួយឆ្នាំ​ម្ដង រាប់​ចាប់ពី​ឆ្នាំ 2020។ រដ្ឋាភិបាល​ប្រទេស​នេះ​ក៏បាន​ប្រកាសថា ទទួលបាន​ជោគជ័យ 98% នៅ​ក្នុង​ការ​បង្កើត​ភ្លៀង​សិប្បនិម្មិត។

សំបុត្រ​ចូល​មើល Messi ទាត់​ឱ្យ​ក្លឹប Inter Miami ក្នុង​ការ​ប្រកួតដំបូង កំពុង​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​

(សហរដ្ឋ​អាម៉េរិក) – សំបុត្រ​ចូល​ទស្សនា Lionel Messi ទាត់​ក្នុង​ការប្រកួត​ដំបូង​នៅ Inter Miami ដែល​នឹងត្រូវ​ប៉ះ​ក្រុម​ Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅ​ថ្ងៃទី 21 កក្កដា​ខាងមុខ បាន​ឡើង​ថ្លៃ​​លើសពី 100,000 ដុល្លារ​អាម៉េរិក។ កាលពី​ចុង​សប្ដាហ៍​កន្លង គេហទំព័រ​របស់​ក្លឹប​បាល់ទាត់ Inter Miami បាន​បញ្ជាក់ថា Messi រួម​នឹង​កីឡាករ​ថ្មី Sergio Busquets អាច​ទាត់​នៅក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅលើ​ទីលាន DRV PNK ក្នុង​ថ្ងៃទី 21 កក្កដា 2023។ Leagues Cup គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2019 និង​មានការ​ចូលរួម​ពី​បណ្ដា​ក្លឹប​មកពី​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) និង Liga MX របស់​ម៉ិច​ស៊ិ​ច ​នៅ​អាម៉េរិក​ខាងជើង។ យោងតាម … Read more

Messi នាំ​ភរិយា និង​​កូនៗ​​ ដើរ​ផ្សារ​នៅ​សហរដ្ឋ​អាម៉េរិក

(សហរដ្ឋ​អាម៉េរិក) – Lionel Messi ចាប់ផ្ដើម​ផ្ស៊ាំ​នឹង​ជីវភាព​​ថ្មី​នៅ Miami នៅពេល​ជូន​ភរិយា Antonella Roccuzzo និងកូនៗដើរ​ផ្សារ។ Messi បាន​ទៅដល់​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី 11 កក្កដា 2023 ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការពិនិត្យ​សុខភាព និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយនឹង​ក្លឹប​បាល់ទាត់ Inter Miami។ M10 ហាក់​ស៊ាំ​នឹង​ជីវភាព​ថ្មី​បាន​លឿន​ជាង បើ​ធៀប​នឹង​ពេល​ទាត់​ឱ្យ​ក្លឹប PSG និង​ការ​រស់នៅក្នុង​ទឹកដី​បារាំង។ កាលពី​ថ្ងៃទី 14 កន្លងទៅ Messi បានបង្ហាញ​ខ្លួន​ពេល​កំពុង​ដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ទំនើប Publix។ កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ដើរ​ផ្សារ​ជាមួយនឹង​ភរិយា Antonella និង​កូនប្រុស​ទាំងបី​នាក់​រួម​មាន Thiago, Mateo និង Ciro។ គ្រួសារ​របស់ Messi បានបង្ហាញ​ភាពសប្បាយ​រីករាយ​នៅពេល​ដើរ​ឆ្លងកាត់​ហាង​មួយចំនួន​ក្នុង​ផ្សារ​ទំនើប Publix។ ពួកគេ​ក៏បាន​ថតរូប​ជាមួយនឹង​អ្នកគាំទ្រ​មួយចំនួន​ដែល​បាន​ស្គាល់​ផងដែរ។ ក្រោយពី​ចប់​កិច្ចសន្យា​ជាមួយ PSG លោក Messi ក៏​សម្រេច​ចិត្ត​មក​ទាត់​ឱ្យ Inter Miami ដោយមាន​កិច្ចព្រមព្រៀង​រយៈពេល​ពី​រ​ឆ្នាំ អម​នឹង​ជម្រើស​ពន្យារ​កិច្ចសន្យា​ថែម​ពីរ​ឆ្នាំ ដែល​នេះ​មានន័យថា M10 មាន​សិទ្ធិ​ចាក​ចេញពី​ក្លឹប​នេះ​នៅ​រដូវក្ដៅ​ឆ្នាំ … Read more

ក្លឹប​បាល់​ទាត់​របស់​អេស្ប៉ាញ នៅ​ជំពាក់​ប្រាក់ខែ Lionel Messi

(សេ​ស្ប៉ា​ញ) – Joan Laporta ដែលជា​ប្រធាន​ក្លឹប Barca បាន​និយាយថា ក្លឹប​នេះ​នៅ​ជំពាក់​ប្រាក់បៀវត្សរ៍របស់​​កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi និង​ត្រូវ​បន្ត​សង​រហូតដល់​ឆ្នាំ 2025។ កាលពី​ខែវិច្ឆិកា 2017 Messi បាន​ចុះ​កិច្ចព្រមព្រៀង​តម្លៃ 675 លាន​ដុល្លារ​អាម៉េរិក​ជាមួយ​ក្លឹប Barca ដែលមាន​សុពលភាព​ដល់​ខែមិថុនា 2021។ កិច្ចព្រមព្រៀង​នេះ​រួមមាន ប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ​ក្រៅផ្លូវការ (Kickback) និង​ប្រាក់​សម្រាប់​ភាពស្មោះត្រង់ នេះ​មិនទាន់​គិតដល់​ប្រាក់រង្វាន់។ ក្នុងនោះ ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​របស់ Messi គឺ 167 លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង 86 លាន​ដុល្លារ​ដែល Football Leaks ធ្លាប់បាន​បង្ហើប​ឱ្យដឹង។ តារាបាល់ទាត់​អា​ហ្ស​ង់​ទីន ​ក្រោយ​មក​​ក៏បាន​យល់ព្រម​កាត់បន្ថយ​ប្រាក់ខែ​ដើម្បី​ជួយ​ដល់​ក្លឹប ព្រោះ​តែ​ផលវិបាក​ដែល​កើតឡើង​ដោយសារ​កូ​វីដ។ មកដល់​រដូវក្ដៅ​ឆ្នាំ 2021 Messi បាន​ចាកចោល​កីឡដ្ឋាន Camp Nou ទៅតាម​ទម្រង់​សេរី ព្រោះតែ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លឹប Barca ចេះតែ​អាក្រក់ទៅៗ។ M10 បាន​លេង​ឱ្យ​ក្លឹប PSG … Read more

សាកសព​កប៉ាល់ Titanic នឹង​ទៅជា​យ៉ាង បើសិន​បូមទឹក​អស់​ពី​​ជុំវិញ?

ថ្មីៗនេះ គម្រោង​មួយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ស្កេ​ន 3D ដ៏​ទំនើប ដើម្បី​បង្ហាញ​ឡើងវិញ​នូវ​រូបភាព​សាកសព​កប៉ាល់​ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន​ យ៉ាង​លំអិត​បំផុត។ បច្ចេកវិទ្យា​ខាងលើ មិន​ត្រឹមតែ​បង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត និង​ភាព​អស្ចារ្យ​របស់​កប៉ាល់​មួយ​កាលពី​អតីតកាល ប៉ុន្តែ​ក៏​ជួយ​ឱ្យ​អ្នកស្រាវជ្រាវ​ដឹង​អំពី​អាថ៌កំបាំង​ស្ដីពី​គ្រោះថ្នាក់​កាលពី​ឆ្នាំ 1912 ផងដែរ។ គម្រោង​ខាងលើនេះ​ត្រូវបាន​អនុវត្ត​កាលពី​រដូវក្ដៅ​ឆ្នាំ 2022 ដោយ​ក្រុមហ៊ុន​បង្កើត​ផែនទី​បាតសមុទ្រ Magellan Ltd. និង​ផលិតកម្ម​ភាពយន្ត​ឯកសារ Atlantic Production។ ពួកគេ​ប្រើប្រាស់​កាមេរ៉ា​បញ្ជា​ពី​ចម្ងាយ​ដើម្បី​ស្វែងយល់​ពី​គំនរ​បាក់បែក​របស់​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ​ប្រហែល 4,000 ម៉ែត្រ នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែលមាន​ចម្ងាយ​ប្រហែល 450 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ Newfoundland និង Labrador របស់​ប្រទេស​កាណាដា។ ក្រោយ​ការថត​នៅ​បាតសមុទ្រ​ជាង 200 ម៉ោង ពួកគេ​ក៏​ប្រមូលបាន​រូបភាព​ចំនួន 700,000 រូប និង​បាន​កាត់ត​​ចូលគ្នា​ដើម្បី​បង្កើតបានជា​រូបភាព 3D ដ៏​លំអិត​ដំបូង​ស្ដីពី​សាកសព​កប៉ាល់ Titanic។ Titanic នៅតែ​ជា​និមិត្តរូប​របស់​មហា​គ្រោះថ្នាក់​នៅលើ​សមុទ្រ​របស់​មនុស្សជាតិ។ ដោយសារ​មាន​បច្ចេកវិទ្យា​ស្កេ​ន 3D យើង​អាច​មើលឃើញ​សាកសព​កប៉ាល់​នេះ​បាន​យ៉ាងច្បាស់ និងប្រកប​ដោយ​ភាព​​រស់​រវើក​ជាងពេលណាៗទាំងអស់៕  

យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង 7 ដង អាច​ហោះហើរ​ចាប់ពី​ឆ្នាំក្រោយ

យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Hypersonix Launch Systems កំពុង​ឆ្ពោះ​ទៅជិត​ដល់​ដំណាក់កាល​ហោះហើរ​សាកល្បង​ដោយ​ស្វ័យប្រវត្ត ទៅតាម​កម្មវិធី​របស់​ស្ថាប័ន​គំនិត​ផ្ដួចផ្ដើម​ការពារជាតិ​អាម៉េរិក (DIU)។ យន្តហោះ​សាកល្បង​ល្បឿន​លឿន Dart AE កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អូស្ត្រាលី Hypersonix Launch Systems បន្ទាប់ពី​បាន​សហការ​ជាមួយ DIU។ នេះ​គឺជា​យន្តហោះ​គំរូ​សម្រាប់​បង្ហាញ​បច្ចេកវិទ្យា។ Dart AE ដែលមាន​ប្រវែង 3 ម៉ែត្រ និង​ទម្ងន់ 300 គីឡូក្រាម អាច​ហោះ​ក្នុង​ល្បឿន Mach 7 (8,643 គីឡូម៉ែត្រ/ម៉ោង)។ យោង​តាមទំព័រ Space ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 11 មិថុនា 2023 យន្តហោះ​ Dart AE អាច​ហោះ​បាន​ចម្ងាយ 1,000 គីឡូម៉ែត្រ​ បន្ទាប់ពី​បាន​ចាក់​ឥន្ធនៈ​មួយ​ពេញ។ DART AE ប្រើប្រាស់​ម៉ាស៊ីន​ប្រតិកម្ម​ប្រភេទ​ត្រង់​ជំនា​ន់ទី​ប្រាំ Spartan របស់ Hypersonix និង​អាច​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​លើ​អាកាស​ដោយ​រ៉ុក្កែត​គ្មាន​មនុស្ស​បើក។ Dart AE ស្ថិតក្នុង​កម្មវិធី​អភិវឌ្ឍ​បច្ចេកវិទ្យា​ល្បឿន​លឿន​ជាង​សំឡេង​របស់​សហរដ្ឋ​អាម៉េរិក។ យន្តហោះ​នេះ អាច​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការហោះហើរ​សាកល្បង​លើកដំបូង​នៅ​ដើម​រដូវក្ដៅ​ឆ្នាំ … Read more

ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

ចង្រិត Mormon ដែល​ស៊ីសាច់​គ្នាឯង​ កំពុង «សម្រុក» ចូល​ទីក្រុង Elko របស់​រដ្ឋ Nevada ក្នុង​ទ្រង់ទ្រាយ​ធំ បាន និង​កំពុង​ពង្រាយ​ខ្លួន​ពេញ​ដងផ្លូវ​ល្បឿន​លឿន វាលស្មៅ និង «ឡោមព័ទ្ធ» ទីលំនៅ​របស់​ប្រជាជន។ ទីក្រុង Elko របស់​រដ្ឋ Nevada ប្រឈមមុខ​នឹង​ទិដ្ឋភាព​ដូច​ទៅនឹង​ភាពយន្ត​រន្ធត់ នៅពេល​ហ្វូង​ចង្រិត​ក្រហម​ដូច​ឈាម​កំពុង​ចូលមក​កាន់កាប់​ស្ទើរ​គ្រប់​ច្រកល្ហក។ ចង្រិត Mormon មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដោយផ្ទាល់ ប៉ុន្តែ​វត្តមាន​របស់​ពួកវា​ធ្វើឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​នៅ​ថ្ងៃទី 26 មិថុនា​នេះ។ ចង្រិត Mormon មានឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​ថា Anabrus simplex។ វា​គឺជា​សត្វល្អិត​គ្មាន​ស្លាប​ដែលមាន​ប្រភព​នៅ​ពាក់កណ្ដាល​ភាគ​ខាងជើង​របស់​អាម៉េរិក​ខាងជើង។ ជាធម្មតា ក្នុង​មួយឆ្នាំ ចង្រិត​ញី​នឹង​បង្កើតកូន​បាន​មួយ​លើក។ ក្រោយមក ពួកវា​ប្រមូល​ផ្ដុំគ្នា ផ្លាស់​ទី និង​ស៊ី​ដំណាំ​នៅតាម​ផ្លូវ​ពេលធ្វើ​ដំណើរ។ ក៏ប៉ុន្តែ ឆ្នាំនេះ ពួកវា​នាំគ្នា​ចូលមកក្នុង​ទីប្រជុំជន និង​ទីក្រុង រួមមាន Elko ជាដើម បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ប្រជាជន។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា ចង្រិត​រាប់លាន​ក្បាល​ចូលមក​កាន់​ទីក្រុង … Read more

កីឡាករ CR7 អះអាង​ពី​រឿង​ត្រលប់​ទៅកាន់​វាលស្មៅ​អឺរ៉ុប

បណ្ដាញ​ផ្សព្វផ្សាយ​អន្តរជាតិ​ផ្នែក​កីឡាបាល់ទាត់ ឱ្យដឹងថា Cristiano Ronaldo បានបញ្ជាក់​អំពី​អនាគត​ទាក់ទិន​នឹង​រឿង​ចាក​ចេញពី​ក្លឹប​នៅ​តំបន់​អារ៉ាប់ ទៅកាន់​តំបន់​អឺរ៉ុប។ ក្នុង​សប្ដាហ៍​នេះ ទំព័រ El Nacional បាន​ផ្សាយ​ថា កីឡាករ​ខ្សែប្រយុទ្ធ​ជនជាតិ​ព័រទុយហ្កាល់ Cristiano Ronaldo នៅ​តែ​គោរព​ទាំងស្រុង​ចំពោះ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​រវាង​ខ្លួន និង​ក្លឹប Al Nassr នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា CR7 អាច​នឹង​វិល​ទៅ​​ទាត់​ឱ្យ​ក្លឹប​​នៅ​អឺរ៉ុបឆាប់ៗនេះ។​​​ ទំព័រសារព័ត៌មាន​ខា​ង​លើ​បន្ថែមថា Cristiano Ronaldo បាន​បញ្ជាក់ដែរថា នឹងមិន​បង្ហាញ​វត្តមាន​នៅលើ​វាលស្មៅ​អឺរ៉ុប​ឡើយ សម្រាប់​រដូវ​កាល​ទិញដូរ​កីឡាករ​នា​រដូវក្ដៅ​ឆ្នាំនេះ។ បច្ចុប្បន្ន Cristiano Ronaldo ទទួលបាន​ប្រាក់ 3.3 លាន​ផោន​ក្នុង​មួយ​សប្ដាហ៍​ពី​ក្លឹប Al Nassr នៅ​​អា​រ៉ា​ប៊ី​សា​អូឌីត នៅក្នុង​កិច្ចព្រមព្រៀង​តម្លៃ 428 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ពីរ​រដូវ​កាល។