កម្ពុជា​ មាន​សមត្ថភាពកិនកែច្នៃ​អង្ករ​បាន 1,200 តោនក្នុងមួយម៉ោង

បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ រោងម៉ាស៊ីនចំនួន 130 មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍ពី​​ទីផ្សារ​ឥណ្ឌូណេស៊ី​។ កាល​ពី​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2023 ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមអមដំណើរ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចរោងចក្រកិនស្រូវមួយចំនួនដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងឈ្វេងយល់អំពីសង្វាក់ផលិតកម្មកិនស្រូវ សមត្ថភាពកិនកែច្នៃ បទដ្ឋានស្ដង់ដារសុវត្ថិភាពចំណីអាហារ និងបច្ចេកវិទ្យាក្នុងរោងចក្រកិនស្រូវនៅកម្ពុជា។ នេះ​បើ​តាម​​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ បច្ចុប្បន្ន ប្រទេស​ឥណ្ឌូនេស៊ី គឺជាទីផ្សារថ្មីសម្រាប់​ការនាំចេញអង្កររបស់កម្ពុជា ក្នុង​នោះ ថ្មីៗនេះ កម្ពុជាទើបតែ​បាននាំចេញអង្ករប្រមាណជា 15,000 តោន ទៅ​កាន់​ទីផ្សារមួយ​​នេះ​។ យោង​តាម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ គិតមក​ដល់ពេល​នេះ វិស័យស្រូវអង្ករកម្ពុជា មានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ មាន​រោងម៉ាស៊ីនចំនួន 130 ដែល​​មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ។ … Read more

ភ្ញាក់ផ្អើល​ខ្លាំង​ពេល​អាវ​ធ្លាប់​ពាក់​​លេង​​ពីក្មេង បែរជា​មានតម្លៃ​ខ្ពស់​បែប​នេះ

កាលពី​ថ្ងៃអាទិត្យ (30 កក្កដា) ភ្ញៀវ​ដែល​ចូលរួម​កម្មវិធី Antiques Roadshow (កម្មវិធី​វាយតម្លៃ​វត្ថុ​បុរាណ​របស់ BBC 1 នៅ​ប្រទេស​អង់គ្លេស) បាន​មានឱកាស​ទស្សនា​វត្ថុ​នានា​ដែល​ភ្ញៀវ​ទាំងឡាយ​បាន​នាំយកមក​ទីនេះ។ យោងតាម Daily Mail ព្រឹត្តិការណ៍​វាយតម្លៃ​វត្ថុ​បុរាណ​ត្រូវបាន​ធ្វើឡើង​នៅឯ​វិមាន Ham House ក្នុង​តំបន់ Richmond ក្បែរ​ទន្លេ Thames នៃ​ទីក្រុង​ឡុង​ដ៍ ដែល​សាងសង់​តាំងពី​សតវត្សរ៍​ទី 17 ដោយមាន​ការចូលរួម​របស់​អ្នកជំនាញ​ខាង​វត្ថុ​បុរាណ Lee Young។ គូ​ស្វាមីភរិយា​វ័យ​ចំណាស់​មួយគូ បាន​នាំយក​​អាវ​​សម្រាប់​រាជវង្សានុវង្ស​នៅ​ប្រទេស​ចិន​តាំងពី​បុរាណ មកឱ្យ​អ្នកជំនាញ Lee Young ធ្វើការ​ពិនិត្យ និង​វាយតម្លៃ។ យោងតាម​បុរស​ជា​ស្វាមី ភូសា (អាវ) នេះ​គឺជា​វត្ថុ​ដែល​ត្រូវបាន​ជីតា​របស់​ភរិយា​គាត់ (ជា​អ្នក​ដែល​ធ្លាប់​កាន់តំណែង​នាយក​ប្រតិបត្តិ​របស់​ធនាគារ Standard នៅ​ប្រទេស​ឥណ្ឌា) នាំយក​មកកាន់​ប្រទេស​អង់គ្លេស​ កាលពីដើម​ទសវត្សរ៍​ឆ្នាំ 1930 នៃ​សហស្ស​វត្សរ៍​មុន។ អ្នកស្រី Sara ភរិយា​របស់​បុរស​ខាងលើ ឱ្យដឹងថា អ្នកស្រី​បាន​រក្សាទុក​អាវ​ក្រៅ​នេះ​នៅក្នុង​ប្រអប់​ដាក់​សម្លៀកបំពាក់ ហើយ​កាលពី​នៅ​ក្មេង គាត់​តែងតែ​យ​កវាម​កពាក់​លេង។ «អាវ​នេះ​ត្រូវបាន​ផលិតឡើង​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1750 ដែល​ពិតជា​ភូសា​សម្រាប់​រាជវង្សានុវង្ស។ … Read more

ទីក្រុង​របស់​អង់គ្លេស​ជិត​សាងសង់​ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី​ធំជាងគេ​លើ​លោក

អាជ្ញាធរ​បានអនុម័ត​លើ​គម្រោង​សាងសង់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ធំជាងគេ​លើ​ពិភពលោក នៅឯ​រោងចក្រ​ផលិត​អគ្គិសនី​ចាស់​មួយ​ ​ក្នុង​ទីក្រុង Manchester ប្រទេស​អង់គ្លេស ដើម្បី​រក្សា​ថាមពល​អគ្គិសនី​សម្រាប់​ការ​ផ្គត់ផ្គង់​ដល់គ្រួសារ​ចំនួន 36,000 គ្រួ ​នៅក្នុង​រយៈពេល​មួយ​សប្ដាហ៍។ ក្រុមហ៊ុន​ថាមពល Carlton Power នឹងត្រូវ​ការស្វែងរក​ទុន 963 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អនុវត្ត​គម្រោង និង​ជ្រើសរើស​អ្នកផ្គត់ផ្គង់។ រោងចក្រ​ថ្ម​ផ្ទុក​អគ្គិសនី​គឺជា​វិធី​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ជា​បន្តបន្ទាប់ ដោយសារតែ​អគ្គិសនី​ពី​ប្រភព​នានាដែល​ងាយ​នឹង​រអាក់រអួល​កាន់​តែ​មាន​ច្រើន​ឡើងៗ ក្នុង​នោះ​​មានដូចជា​​រោង​ចក្រ​ផលិត​អគ្គិសនី​ពី​កម្លាំងខ្យល់ និង​កម្ដៅ​ព្រះអាទិត្យ​ជាដើម។ ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី​អាច​ទាញយក​អគ្គិសនី​មក​រក្សាទុក​នៅក្នុង​ថ្ងៃ​ដែល​សម្បូរ​ពន្លឺព្រះអាទិត្យ ឬ​ខ្យល់ ដោយ​ការចំណាយ​ទាប ហើយ​ក្រោយមក​ក៏​ផ្គត់ផ្គង់​នៅពេល​ចាំបាច់។ តាម​គម្រោង មូលដ្ឋាន​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី 2,080 ម៉េ​ហ្គា​វ៉ា​ត់ ដែល​ប្រហាក់ប្រហែល​នឹង​រោងចក្រ​អគ្គិសនី​ខ្នាត​មធ្យម នៅក្នុង​មួយ​ម៉ោង។ បច្ចុប្បន្ន គម្រោង​នេះ​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​​រួចហើយ។ តាម​ផែនការ ដំណើរការ​សាងសង់​ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី​នេះ​នឹង​ចាប់ផ្ដើម​នៅ​ត្រីមាស​ទីមួយ​របស់​ឆ្នាំក្រោយ។ ប្រព័ន្ធ​នេះ​ក៏​នឹង​ដំណើរការ​ពាណិជ្ជកម្ម​ចាប់ពី​ត្រីមាស​ទី​បួន​ឆ្នាំ 2025។ បច្ចុប្បន្ន ប្រទេស​អង់គ្លេស​ចង់​អភិវឌ្ឍ​បណ្ដាញ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​លើ​សមុទ្រ​ដែលមាន​ថាមពល 50 ជី​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ 2030។ ក៏ប៉ុន្តែ ពួក​គេ​​ត្រូវការ​បច្ចេកវិទ្យា​ដែលមាន​ស្ថិរភាព ដើម្បី​រក្សាទុក​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ក្នុងពេល​មិនមាន​ខ្យល់។ ដូច្នេះ គម្រោង​ខាងលើ​ពិត​ជា​សម​ស្រប​ និង​អាច​ឆ្លើយ​តប​តាម​តម្រូវ​ការ​៕

ពពក​ចំហាយ​ទឹក​ជះ​​ចេញពី​ព្រះ​ចន្ទ​របស់​ភព​សៅរ៍ មាន​​ប្រវែង​ជាង 9,000 គីឡូម៉ែត្រ​

ក្រុម​តារាវិទូ​បាន​រកឃើញ​ចំហាយ​ទឹក​ដ៏​សម្បើម​ជះ​ចេញពី Enceladus ដែលជា​ព្រះ​ចន្ទ​មួយ​របស់​ភព​សៅរ៍ ដែល​នេះ​កំពុងតែ​ផ្ដល់​ក្ដីសង្ឃឹម​ដល់​គំនិត​ដែល​យល់ថា មាន​ភាវៈ​រស់នៅ​ខាងក្រៅ​ផែនដី។ ទំព័រ Guardian កាលពី​ថ្ងៃទី 30 ឧសភា បាន​ចុះផ្សាយ​ថា ចំហាយ​ឧស្ម័ន​ប្រវែង​ប្រហែល 9,600 គីឡូម៉ែត្រ ដែល​ប្រហាក់ប្រហែល​នឹង​ចម្ងាយ​ពី​ជប៉ុន​ទៅ​អៀឡង់ កំពុង​ជះ​ទឹក​ទៅក្នុង​ទី​អវកាស​ក្នុង​ល្បឿន​ប្រមាណ 300 លីត្រ/វិនាទី។ តាំងពី​យូរ​មកហើយ អ្នកវិទ្យាសាស្ត្រ​ជឿថា ព្រះ​ចន្ទ Enceladus ដែលមាន​ទំហំ​ប្រហែល 500 គីឡូ​ម៉ែ​ទ្រ មាន​លាក់​មហាសមុទ្រ​ទឹកប្រៃ​ខាងក្រោម​សម្បក​ដ៏​ត្រជាក់ ហើយ​ទំនងជា​ជះ​​ចំហាយ​ទឹក​ទៅក្នុង​បរិយាកាស។ ក៏ប៉ុន្តែ នេះ​គឺជា​លើកដំបូង​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​មើលឃើញ​ករណី​បាញ់​ជះ​ចំហាយ​​ទឹក​ដ៏​ធំ​សម្បើម​បែបនេះ។ «យើង​ពិតជា​ភ្ញាក់ផ្អើល​នឹង​ទំហំ និង​ប្រវែង​របស់​ចំហាយ​នេះ» អ្នកវិទ្យាសាស្ត្រ Geronimo Villanueva មកពី​អង្គការ​ណា​សា និង​ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​ខាងលើ ថ្លែង​ដូច្នេះ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Astronomy។ ក្រុម​ខាងលើ​បាន​សង្កេតមើល Enceladus ដែលជា​ព្រះ​ចន្ទ​ធំជាងគេ​លំដាប់​ទី 6 របស់​ភព​សៅរ៍ ដោយ​តេ​ឡេ​ស្កុប​អវកាស James Webb កាលពី​ខែវិច្ឆិកា 2022។ ឧបករណ៍​គណនា​របស់​តេ​ឡេ​ស្កុប​នេះ​បង្ហាញថា ចំហាយ​​នេះ​ធ្វើឱ្យ Enceladus បាត់បង់​ទឹក 300 … Read more

​​James Webb រក​ឃើញ​ទឹក​នៅ​ជុំវិញ​ផ្កាយដុះកន្ទុយ 238P/Read

តេ​ឡេ​ស្កុប​អវកាស James Webb សង្កេតឃើញ​ចំហាយ​ទឹក​នៅ​ជុំវិញ​ផ្កាយដុះកន្ទុយ​មួយ​ដួង​ដ៏​កម្រ ស្ថិតនៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍។ ការរកឃើញ​ថ្មី​នេះ​គឺជា​ការរីកចម្រើន​មួយ​ជំហាន​ទៀត​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ​របស់​តេ​ឡេ​ស្កុប​អវកាស James Webb ដែលជា​លើកដំបូង ឧស្ម័ន ក្នុងករណីនេះ​គឺ​ចំហាយ​ទឹក ត្រូវបាន​រកឃើញ​ស្ថិតនៅ​ជុំវិញ​ផ្កាយដុះកន្ទុយ 238P/Read។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 16 ឧសភា ​របស់​ទំព័រ Space។ ប្រការនេះ​ពិតជា​មាន​សារសំខាន់ ព្រោះ​វា​បង្ហាញថា ទឹក​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​កាលពី​យុគសម័យ​ដំបូង អាច​ត្រូវបាន​រក្សាទុក​ក្នុង​ទម្រង់​ទឹកកក​នៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចម្បង​ជាងគេ​។ «កន្លងមក យើង​បានឃើញ​បណ្ដា​វត្ថុ​នៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចម្បង​គេ ពេញលក្ខណៈ​ជា​ផ្កាយដុះកន្ទុយ ប៉ុន្តែ ដោយមាន​ទិន្នន័យ​វិសាល​គម​សុក្រឹត​នេះ​ពី JWST ទើប​យើង​អាច​ប្រាកដថា ទឹកកក​កំពុង​បង្កើត​បាតុភូត​នោះ» អ្នកវិទ្យាសាស្ត្រ Michael Kelley ប្រធាន​ក្រុម​ស្រាវជ្រាវ​​នៃ​​គម្រោង​នេះ​ នៅ​សាកលវិទ្យាល័យ Maryland បានឱ្យដឹង​ដូច្នេះ។ ការរកឃើញ​ថ្មី​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature។ ការរកឃើញ​ចំហាយ​ទឹក​នៅ​ជុំវិញ 238P/Read ជួយ​ពង្រឹង​ទ្រឹស្ដី​ដែល​ថា ទឹក​ត្រូវបាន​ផ្កាយដុះកន្ទុយ​នាំ​ពី​ទី​អវកាស​មកកាន់​ផែនដី។ ប៉ុន្តែ ការស្រាវជ្រាវ​ក៏​បង្ហាញថា 238P/Read មិនមាន​ឧស្ម័ន CO2 ផងដែរ។ នៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចម្បង​របស់​ប្រព័ន្ធ​ព្រះអាទិត្យ ភាគច្រើន​គឺជា​ដុំថ្ម។ ក៏ប៉ុន្តែ នៅទីនេះ ជួនកាល​ក៏មាន​វត្ថុ​ដូច​ផ្កាយដុះកន្ទុយ … Read more

4វិធីឆុងទឹកដោះគោឱ្យកូនមឹមដែលត្រឹមត្រូវ គ្មានពពុះ ជួយការពារទារកហើមពោះបាន

ការឆុងទឹកដោះគោ ជាដំណាក់កាលគ្រឹះដំបូងក្នុងការចិញ្ចឹមកូនដែលអាចហៅបានថា ជាចំណេះដឹងមូលដ្ឋានសម្រាប់ស្រ្តីជាម្ដាយគ្រប់រូប ហើយអ្នកម្ដាយគ្រប់គ្នាក៏ប្រហែលជាដឹងពីវិធីការឆុងទឹកដោះគោស្រាប់ហើយ តែដឹងទេថា រឿងដែលយើងគិតថាងាយ និងធ្វើតាមបែបដែលនរណាៗក៏គេធ្វើដែរនោះ អាចជាវិធីឆុងទឹកទឹកដោះគោដែលស្រ្តីជាម្ដាយទាំងអស់យល់ច្រឡំមករហូត ជាពិសេសការឆុងទឹកដោះគោឱ្យទារកអាយុ 0-3ខែ ដែលប្រព័ន្ធរំលាយអាហារនៅមិនទាន់ល្អពេញលេញ។ ការឆុងទឹកដោះគោដែលមិនត្រឹមត្រូវ អាចធ្វើឱ្យកូនកើតអាការហើមពោះ មិនស្រួលពោះ បត់ខ្លួនចុះឡើងញឹកញាប់ និងយំរករឿងមិនឈប់ក៏មាន ដូច្នេះ មុននឹងឆុងទឹកដោះគោឱ្យកូន អ្នកម្ដាយនាំគ្នាមកពិនិត្យមើលសិនប្រសើរជាងថា តើបានធ្វើរឿងទាំងអស់នេះដែរឬទេ? 1.ដាក់ម្សៅទឹកដោះគោចូលទៅក្នុងដបមុនដាក់ទឹក…ការពិតវិញ ត្រូវដាក់ទឹកចូលសិន មុននឹងដួសម្សៅទឹកដោះគោដាក់ចូលទៅ អ្នកម្ដាយជាច្រើនតែងស៊ាំធ្លាប់ជាមួយការដួសម្សៅទឹកដោះគោដាក់ចូលដបទឹកដោះគោ រួចហើយទើបដាក់ទឹកចូលទៅ។ ការធ្វើបែបនេះ គឺជារឿងដែលមិនត្រឹមត្រូវសោះតែម្ដង ព្រោះការដែលអ្នកម្ដាយដាក់ម្សៅទឹកដោះគោចូលទៅមុន នឹងធ្វើឱ្យបរិមាណរបស់ទឹកតិចជាងការពិត ធ្វើឱ្យកូនតូចបានទទួលទឹកដោះគោក្នុងបរិមាណដែលខាប់ជ្រុល និងអាចធ្វើឱ្យកូនកើតអាការទល់លាមកបាន។ 2.ប្រើទឹកក្ដៅឆុងទឹកដោះគោ…ការពិតទៅ ត្រូវប្រើទឹកដាំឆ្អិនដែលទុករហូតទាល់តែត្រជាក់ស្មើនឹងសីតុណ្ហភាពក្នុងបន្ទប់ ការដែលអ្នកម្ដាយប្រើទឹកក្ដៅឆុងទឹកដោះគោឱ្យកូន គឺជារឿងដែលមិនត្រឹមត្រូវឡើយ ព្រោះទឹកក្ដៅនឹងធ្វើឱ្យទឹកដោះគោផ្ដុំគ្នាជាដុំៗ និងបំផ្លាញសារធាតុអាហារមួយចំនួនដែលមាននៅក្នុងម្សៅទឹកដោះគោ។ ទឹកដាំឆ្អិនដែលមានសុវត្ថិភាពសម្រាប់កូនគួរដាក់នៅក្នុងដបស្អាតដែលធ្វើពីកែវ មិនមែនប្លាស្ទិកដែលមានប្រតិកម្មជាមួយទឹកក្ដៅនោះទេ។ 3.ក្រឡុកឡើង-ចុះខ្លាំងៗរហូតទឹកដោះបាញ់ចេញឆ្វាចពីក្បាលដប…គឺជាវិធីដែលខុស ព្រោះការពិតទៅ គ្រាន់តែលុញ ឬបង្វិលដបជុំវិញក៏គ្រប់គ្រាន់ហើយ ការក្រឡុកឡើង-ចុះបែបខ្លាំង គឺជាវិធីប្រក្រតីដែលអ្នកម្ដាយទាំងឡាយចូលចិត្តធ្វើ ប៉ុន្តែវាជាវិធីដែលធ្វើឱ្យកើតពពុះច្រើនបំផុត ហើយការដែលកូនជញ្ជក់ពពុះខ្យល់ចូលទៅ ក៏នឹងធ្វើឱ្យកើតហ្គាសនៅក្នុងក្រពះ ជាមូលហេតុមួយដែលធ្វើឱ្យកូនហើមពោះ និងមិនស្រួលក្នុងពោះ។ វិធីបន្ថយអាការហើមពោះរបស់កូន គឺលើកកូនឡើងឱ្យភើក្រោយពេលមឹមឆ្អែត និងមិនក្រឡុកដបទឹកដោះគោឡើង-ចុះខ្លាំងៗ តែចូរប្រើវិធីលុញដបឱ្យវិលជុំវិញដោយបាតដៃទាំងសងខាងវិញ នឹងធ្វើឱ្យម្សៅទឹកដោះគោ … Read more

ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 ត្រូវត្រៀមជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

ត្រូវទទួលស្គាល់ថា ពិភពលោករាល់ថ្ងៃនេះវិលលឿនមែនទែន មិនដូចយុគសម័យយើងកាលពីអតីតឡើយ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21នេះ កំពុងជួបជាមួយយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ឪពុកម្ដាយខ្លួនឯងក៏កំពុងតែប្រឈមនឹងការសាកល្បងដែលមិនធ្លាប់កើតឡើងពីមុនដូចគ្នាដែរ ឧទាហរណ៍ដូចជា អាជីពមុខរបរជាច្រើនកាលពីអតីតកាលត្រូវរលាយបាត់អស់ ខណៈពេលជាមួយគ្នាក៏មានអាជីពថ្មីៗដែលមិនធ្លាប់នឹកស្មានបានកើតឡើង ដូចជា Youtuber ឬ Caster ការសរសេរ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗដែលធ្វើឱ្យបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយលែងអាចជួយក្នុងការចិញ្ចឹមកូនបានតទៅទៀត។ 3រឿងចម្បងៗគឺ Skillsets /ចំណេះដឹង/វិធីគិត ដែលឪពុកម្ដាយមិនធ្លាប់ជួបពីមុនមក ដូចជា Collaborative skills, Active learning, Analytical thinking ទាំងអស់នេះធ្វើឱ្យកើតមានសម្ពាធក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយត្រូវព្យាយាមត្រៀមកូនឱ្យរួចជាស្រេច តែទោះជាប្រឹងព្យាយាមយ៉ាងណា ក៏យើងគ្មានថ្ងៃដឹងបានឡើយថា វាគ្រប់គ្រាន់ឬអត់? ព្រោះពិភពលោកនាពេលអនាគត អាចមានរឿងជាច្រើនទៀតដែលយើងគិតមិនដល់ ទាំងផ្នែកការរស់នៅ ការរៀនសូត្រ និងធ្វើការនាពេលអនាគត រួមទាំងការរស់នៅរួមគ្នាក្នុងសង្គមផងដែរ។ រឿងមួយគត់ដែលឪពុកម្ដាយក្នុងសតវត្សរ៍ទី21 ធ្វើបានល្អបំផុតគឺ ការត្រៀមឱ្យរួចជាស្រេចឱ្យកូន ជាមួយនឹងការរៀនយល់ដឹង និងប្រឈមជាមួយគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីថា ទោះជាគេនឹងជួបរឿងអ្វីនៅពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់សភាពការណ៍ ត្រៀមជាស្រេចក្នុងការរៀនយល់ដឹងរឿងរ៉ាវផ្សេងៗដែលកើតឡើងបានយ៉ាងពេញប្រសិទ្ធភាពបំផុត។ ដែលមុននឹងត្រៀមឱ្យរួចជាស្រេចនេះ ឪពុកម្ដាយត្រូវមានការយល់ដឹងពាក់ព័ន្ធការអភិវឌ្ឍខួរក្បាលរបស់កូន ព្រោះខួរក្បាលបំពេញតួនាទីពាក់ព័ន្ធនឹងការរៀនយល់ដឹង ការគិត និងការចងចាំ ជាឧបករណ៍ដ៏សំខាន់ក្នុងការរៀនយល់ដឹងយ៉ាងគ្មានទីបញ្ចប់។ ដោយតាំងពីកើតមករហូតដល់អាយុ … Read more

ថ្មី! វិធីរក្សាទុកស្ពៃក្តោបឱ្យនៅថ្មីស្រស់ជានិច្ច

ពេលខ្លះយើងទិញស្ពៃក្តោបមកពីផ្សារ ដើម្បីយកមកធ្វើម្ហូបអាហារ ហើយប្រើមិនអស់ នៅសល់មួយចំហៀងជាដើមនោះយើងបានរក្សាវាទុកនៅក្នុងទូទឹកកក ។ តែកន្លងមកពីរ បីថ្ងៃស្ពៃក្តោបនោះក្លាយទៅជាស្វឹត ជួនកាលរលួយស្អុយ និងឡើងខ្មៅមើលទៅមិនគួរឱ្យយកមកធ្វើម្ហូបទទួលទានសោះ ។ ថ្ងៃនេះបញ្ហានេះនឹងលែងមានតទៅទៀតហើយ ព្រោះយើងមានវិធីរក្សាទុកស្ពៃក្តោបឱ្យថ្មីស្រស់ជានិច្ចមកជំរាបជូនដូចខាងក្រោម ។ យើងអាចរក្សាទុកស្ពៃក្តោបឱ្យនៅថ្មីស្រស់ជានិច្ច ដោយការយកកន្សែងពោះគោមករុំស្ពៃក្តោបនោះឱ្យជិត រួចយកទៅរក្សា ទុកនៅក្នុងទូទឹកកកតាមធម្មតាជាការស្រេច តែប៉ុណ្ណឹងស្ពៃក្តោបរបស់អ្នកនឹងនៅតែថ្មីស្រស់គួរឱ្យចង់ទទួលទានជានិច្ចមិនខាន៕