យុវវ័យសិង្ហបុរី ចូលចិត្តជួលរថយន្តជាជាងទិញរថយន្ត
យោងតាមស្ថិតិនាពេលថ្មីៗនេះ នៅប្រទេសសិង្ហបុរី សេវាចែករំលែករថយន្ត និងរថយន្តសម្រាប់ជួល កំពុងតែ «ផ្ទុះ» ការគាំទ្រពីសំណាក់យុវវ័យ ដោយសារតែមូលហេតុច្រើនយ៉ាង។ ទំព័រ Straits Times ឱ្យដឹងថា ចំនួនរថយន្តសម្រាប់ជួលនៅប្រទេសសិង្ហបុរី បានកើន 11.3% បើធៀបនឹងដំណាក់កាលដូចគ្នានៅក្នុងឆ្នាំកន្លង ដោយកើនជិតដល់ 73,000 គ្រឿង។ តំណាងរបស់ក្រុមហ៊ុនរថយន្តឈ្នួល GetGo ឱ្យដឹងថា ក្រុមហ៊ុននេះកំពុងបន្តការពង្រីងសេវាកម្មរបស់ខ្លួន។ កាលពីខែកុម្ភៈ GetGo ប្រមូលទុនបាន 20 លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍក្រុមរថយន្តឈ្នួលរបស់ខ្លួន ហើយបច្ចុប្បន្ន មានជាង 2,100 គ្រឿង។ ក្រុមហ៊ុននេះបានកំណត់គោលដៅ មានរថយន្តអគ្គិសនី 10,000 គ្រឿងនៅត្រឹមឆ្នាំ 2030។ ចំណែកតំណាងក្រុមហ៊ុនរថយន្តឈ្នួលរយៈពេលយូរ Kinto Singapore វិញ បានឱ្យដឹងថា សេវារថយន្តឈ្នួលរបស់ពួកគេកំពុងកើន 20% ជារៀងរាល់ខែ ចាប់ពីឆ្នាំ 2022។ បច្ចុប្បន្ន តម្លៃជួលរថយន្តទាបបំផុតគឺចាប់ពី 1,600 ដុល្លារអាម៉េរិក ក្នុងមួយខែ។ យោងតាម PGS … Read more