រូបមន្ត​ធ្វើ​ម៉ាស​បិទមុខ ដើម្បី​ស្បែ​កស​ស្អាត​ដូច​ចិត្ត

ភាពស្រស់ស្អាត​តាមបែប​ធម្មជាតិ និង​ភាពស្រស់ស្អាត​តាមរយៈ​ការតុបតែង​មុខ​គឺមាន​ភាពផ្ទុយ​គ្នា​ស្រឡះ ព្រោះ​សម្រស់​ទាំង2ប្រភេទ​នេះ​គឺ​បានបង្ហាញ​ពី​ភាពស្រស់ស្អាត​ខុសគ្នា ដែល​អាច​សម្គាល់​ឃើញ​យ៉ាងច្បាស់។ ភាពស្រស់ស្អាត​តាមបែប​ធម្មជាតិ ​គឺជា​ភាពស្រស់ស្អាត​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់បាន ព្រោះ​វា​ជា​សោ​ភ័ណភាព​នៃ​សម្រស់​ដែល​មិន​ងាយ​នឹង​រលាយបាត់​ពី​ខ្សែ​ភ្នែក​របស់​អ្នកផង​ទាំងពួង។ ចំពោះ​អ្នក​ដែល​មិនបាន​កើតមក​រួមជាមួយ​នឹង​ភាពស្រស់ស្អាត​ពី​ធម្មជាតិ​ទាំងស្រុង​ទេនោះ ក៏​មិនមែន​មានន័យថា អ្នក​មិនអាច​ទទួលបាន​ភាពស្រស់​ស្អាត​តាមបែប​ធម្មជាតិ​ដែរ។ ចង់បាន​ស្បែក​ស្រស់ស្អាត​ជាទី​ទាក់ទាញ​ចិត្ត​នៃ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​នោះ​មិនមែនជា​បញ្ហា​ធំ​នោះទេ ព្រោះថា​មាន​វិធី​ច្រើនណាស់​ដែល​អាចឱ្យ​អ្នក​យកមកប្រើ​ដើម្បី​ទាញយក​ភាពស្រស់ស្អាត​បាន​ដោយ​រូ​ម​មន្ត​ទាំង4ដូចខាងក្រោម​៖ រូបមន្ត​ទី1៖ កិន​ដំឡូងបារាំង​ឱ្យ​ម៉ដ្ឋ រួច​យកមក​លាប​លើ​ផ្ទៃមុខ​របស់​អ្នក​រាល់ថ្ងៃ ដើម្បី​កាត់បន្ថយ​សារជាតិ​ពណ៌​ខ្មៅ​នៅក្នុង​រាងកាយ និង​ជួយ​បំបាត់​ស្នាម​ជាំ​នៅលើ​ស្បែ​កមុខ និង​បន្ថែម​ភាព​ស​ស្អា​តដល់​ស្បែ​កមុខ និង​ស្បែក​ដងខ្លួន​របស់​អ្នក។ អ្នក​អាចអនុវត្ត​វិធី​នេះ​បាន​ទាំង​ចំពោះ​ដំឡូងបារាំង​ឆៅ និង​ដំឡូងបារាំង​ឆ្អិន។ ប្រសិនបើ​ អ្នក​ជ្រើសរើស​ប្រើ​ដំឡូងបារាំង​ឆ្អិន​នោះ អ្នក​អាច​បន្ថែម​ទឹកដោះគោឆៅ​បន្តិច​ទៅក្នុង​សាច់​ដំឡូង​ដែល​កិន​រួច​នោះ​ទៀត​ក៏​កាន់តែ​ប្រសើរ។ រូបមន្ត​ទី2៖ ម្សៅ​ដែល​បានមកពី​ដើម​ចន្ទន៍​ក្រស្នា លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ ទឹក​ប៉េងប៉ោះ និង​ទឹក​ត្រសក់ រួច​យកមក​លាប​នៅលើ​ស្បែ​កមុខ។ ទុកចោល​ប្រហែល15 ទៅ20នាទី សឹម​លាង​ចេញ​ដោយ​ទឹកស្អាត។ ការធ្វើ​បែបនេះ អាចជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​កាន់តែ​ស​ស្អាត ស្រស់​ផូរផង់​ថែម​មួយកម្រិត​ទៀត។ វិធី​នេះ​វា​អាចមាន​ការពិបាក​បន្តិច​សម្រាប់​អ្នក​ក្នុងការ​ស្វែងរក​ម្សៅ​ពី​ដើម​ចន្ទន៍​ក្រស្នា ប៉ុន្តែ​បើ​អាចធ្វើ​បាន​អ្នក​គួរតែ​សាកល្បង ដើម្បី​បង្អួត​អ្នកដទៃ​នូវ​សម្រស់​ដ៏​ស្អាត​ផូរផង់​របស់​អ្នក តែបើ​អ្នក​ចង់​ឱ្យស្បែក​ដងខ្លួន​របស់​អ្នក​ស​ស្អាត​ដូច​បំណង​នោះ អ្នក​ក៏​អាចអនុវត្ត​វិធី​នេះ​ជាមួយនឹង​ស្បែក​ដងខ្លួន​របស់​អ្នក​ក៏បាន។ រូបមន្ត​ទី3៖ យក​សម្បក​ក្រូច​ទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត ​រួច​កិន​ឱ្យ​ម៉ដ្ឋ បន្ទាប់មក​យ​កវាម​កលាយ ជាមួយ​ទឹកដោះគោឆៅ ហើយ​លាប​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​របស់​អ្នក។ ទុក​វា​លើ​ផ្ទៃមុខ​រហូតដល់​អ្នកមើល​ឃើញថា វា​ស្ងួត​បានយូរ​បន្ដិច សឹម​ជម្រះ​ចេញ​ដោយ​ទឹក​ក្ដៅឧណ្ហ។ ប្រសិនបើ​អ្នក​អាចអនុវត្ត​វិធី​បែបនេះ​ឱ្យបាន​រាល់ថ្ងៃ នោះ​អ្នក​ពិតជា​បានឃើញ​ពី​បម្រែបម្រួល​នៃ​សភាព​ស្បែក​របស់​អ្នក​ជាក់​ជាមិនខាន។ រូបមន្ត​ទី4៖ ក្រូចឆ្មារ​ជាមួយ​ត្រសក់ ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ដែរ … Read more

មនុស្ស​ហោះដល់ភពអង្គារ​ក្នុងរយៈ​ពេល​ខ្លីជាង​បច្ចុប្បន្ន ពេល​ប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ

បច្ចេកវិទ្យា​រ៉ុក្កែតនុយក្លេអែរ​មួយ​ប្រភេទ​ដែល​ហៅ​ថា Pulsed Plasma Rocket (PPR) អនុញ្ញាត​ឱ្យ​យាន​អវកាស​ហោះ​ដល់​ភព​អង្គារ​ដោយ​ប្រើ​ពេល​តែ​ពីរ​ខែ​ ខណៈ​ដែល​បច្ចុប្បន្ន​គេ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ 9​​ខែ។ កាល​ពី​ថ្ងៃទី 1 ឧសភា​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក ណាសា ប្រកាស​ថា ក្រុម​ហ៊ុន​អាម៉េរិក Howe Industries កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​រ៉ុក្កែតប្លាស្មា​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Pulsed Plasma Rocket ឬ PPR​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​របស់​ជើង​ហោះ​ហើរ​ទៅ​កាន់​ភព​អង្គារ​ និង​ឆ្ងាយ​ជាង​នេះ​។ ប្រព័ន្ធ​នេះ​នឹង​បង្កើត​បាន​កម្លាំង​រុញ​ច្រាន​ឡើង​ដល់​ 100,000 N ជាមួយ​នឹង​កម្លាំង​រុញ​ច្រាន​ផ្ទាល់ខ្លួន (Isp) ​គឺ 5,000 វិនាទី​។ យាន​អវកាស​បច្ចុប្បន្ន ទាម​ទារ​ឱ្យ​មាន​ល្បឿន​លឿន​ដើម្បី​ហោះ​រយៈ​ចម្ងាយ​ឆ្ងាយ​នៅក្នុង​ទីអវកាស​។ ប្រការ​នេះ​អាច​សម្រេច​បាន​ដោយ​រចនា​ប្រព័ន្ធ​រុញ​ច្រាន​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា និង​កម្លាំង​រុញ​ច្រាន​ផ្ទាល់​ខ្លួន​កម្រិត​ខ្ពស់​។ ក៏ប៉ុន្តែ ប្រព័ន្ធ​បែប​នេះ​មិនទាន់​មាន​វត្តមាន​នៅ​លើ​ពិភពលោក​។ បច្ចេកវិទ្យា​ PPR ត្រូវ​បាន​អភិវឌ្ឍ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នេះ​។ PPR គឺជា​ការ​វិវត្ត​របស់​បច្ចេកវិទ្យាកម្លាំង​​ប្រតិកម្មនុយក្លេអែរ​បែប​បំបែក​អាតូម និង​បែប​ប្រមូលផ្ដុំ​អាតូម (PuFF)។ នេះ​គឺជា​បច្ចេកវិទ្យា​រុញ​ច្រាន​ទំនើប​ដែល​ប្រើប្រាស់​ថាមពល​នុយក្លេអែរ ដើម្បី​កម្លាំង​រុញ​សម្រាប់​យាន​អវកាស​។ ជា​មូលដ្ឋាន PPR ប្រើ​ប្រាស់​ប្រព័ន្ធ​ថាមពល​នុយក្លេអែរ​ដោយ​យោង​ទៅ​លើ​ការ​បំបែក​អាតូមដែល​ស្ថិត​ក្នុងរង្វង់​​​គ្រប់គ្រង​។ PPR ក៏តូចជាង សាមញ្ញ​ជាង និង​មាន​តម្លៃ​ទាប​ជាង​ … Read more

ឡានហោះ​ដំបូង​លើ​ពិភពលោក​ ដឹក​ភ្ញៀវ​ដោយ​ជោគ​ជ័យ​

ក្រុម​ហ៊ុន Klein Vision នៅ​ប្រទេស​ស្លូវ៉ាគី បាន​បញ្ចប់​ជើង​ហោះ​ហើរ​ដំបូង​លើ​ពិភពលោក​ដោយ​ឡាន​ដែល​អាច​ផ្លាស់​ទី​ទាំង​នៅ​លើ​ដី និង​នៅលើ​អាកាស​។ Klein Vision សម្រេច​បាន​ជំហាន​សំខាន់​នេះ​ជាមួយ​នឹង​ឡាន​ហោះ​គំរូ AirCar។ ឡាន​ហោះ​នេះ​ដឹក​ភ្ញៀវ​ម្នាក់​ដែល​ជា​តន្ត្រីករជន​ជាតិ​បារាំង Jean-Michel Jarre។ ការ​ធ្វើតេស្ត​សាកល្បង​​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រលាន​យន្តហោះ​នៅស្លូវ៉ាគី​។ នៅក្នុង​វីដេអូ​ដែល​បាន​ចែក​រំលែក​ដោយ​ក្រុម​ហ៊ុន​ ឡាន​កីឡា​ដែល​មាន​ស្លាប​នេះ​បាន​បរ​ដោយ​កង់​បួន​ ហើយ​ហោះ​ឡើង​បន្តិច​ម្ដងៗ​។ តែប៉ុន្មាន​នាទី​ប៉ុណ្ណោះ AirCar ក៏​បាន​ហោះ​ឡើង​ដោយ​សុវត្ថិភាព​។ ឆ្នាំ 2021 AirCar បាន​បញ្ចប់​ជើង​ហោះ​ហើរ​ពីទីក្រុង​មួយ​ទៅទី​ក្រុង​មួយ​ជា​លើក​ដំបូង​ ក្នុង​នោះវា​បាន​ហោះ​ហើររយៈ​ពេល​ 15​នាទី​រវាង​ព្រលាន​យន្តហោះ​អន្តរជាតិ Nitra និង Bratislava នៅ​ប្រទេស្លូវ៉ាគី​។ ឡាន​ហោះ​នេះ​ត្រូវ​បានរចនា​ឡើង​ដើម្បី​អាច​បរនៅ​លើដង​ផ្លូវ និង​ហោះ​នៅ​លើ​អាកាស​។ AirCar ត្រូវ​បាន​ធានាសុវត្ថិភាព​ដោយ​ឆត្រ​យោង​ ហើយ​ក្នុង​អនាគត​ ក្រុម​ហ៊ុន​នឹង​អភិវឌ្ឍ​កាប៊ីន​ ដែល​មាន​កៅអី​បី និង​បួន​។ ក្នុង​ដំណាក់​កាល​ដំបូង AirCar ប្រើប្រាស់​ម៉ាស៊ីន BMW 160 កម្លាំង​សេះ​។ កំណែ​ពីរ​កៅអី​មាន​ទម្ងន់​ប្រហែល 1,100 គីឡូក្រាម​ អាច​ដឹក​ទម្ងន់​បាន 200 គីឡូក្រាម​។ ក្នុង​ការ​ហោះ​ហើរ​សាកល្បង AirCar បាន​ហោះ​ដល់កម្ពស់ 2,500 ម៉ែត្រ … Read more

Nissan មានវិធី​ដើម្បី​បញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី

ក្រុម​ហ៊ុន​ Nissan កំពុង​តែ​ប្រើ​ប្រាស់​វិធីសាស្ត្រ Gigacasting ទៅ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​នា​ពេល​អនាគត ដូច​ទៅ​នឹង​ Tesla Model Y។ Gigacasting ប្រើ​ប្រាស់​ពុម្ព​ធំ​ដើម្បី​បង្កើត​គ្រឿង​បង្គុំ​សម្រាប់​ប្រព័ន្ធ​គ្រឿង​ក្រោមរបស់​រថយន្ត​អគ្គិសនី​​ ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ផលិត​បាន​ 10%​។ នេះ​គឺជា​ផ្នែក​មួយ​នៅ​ក្នុង​គម្រោង «The Arc» របស់​ Nissan ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​បង្ហាញ​រថយន្ត​ចំនួន 30 ម៉ូដែល​នៅ​​ឆ្នាំ 2027​ និង​សម្រេច​បាន​តុល្យភាព​ស្ដី​ពី​ការ​ចំណាយ​លើ​ការ​ផលិត​រវាង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង និង​រថយន្តអគ្គិសនី​នៅ​ឆ្នាំ 2030​។ ក្រៅ​ពី​នេះ Nissan ក៏​កំពុង​អភិវឌ្ឍ​ថ្ម​ផ្ទុកថាមពល​ប្រភេទ​រឹង ហើយ​គ្រោង​នឹង​បង្ហាញ​ថ្ម​ប្រភេទ​នេះ​សម្រាប់​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ 2028​។ បច្ចុប្បន្ន Nissan កំពុង​ប្រឹង​ប្រែង​ដើម្បី​តាម​ឱ្យ​ទាន់​គូ​ប្រជែង​នានា​ ពិសេស​គឺ​ Tesla របស់​អាម៉េរិក និង BYD របស់​ចិន នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​ពិភពលោក​។

«បើកបររថយន្តអគ្គិសនី​បី​ឆ្នាំ​នៅ​ជនបទ» ជាបទពិសោធន៍​របស់​អតីត​គ្រូបង្រៀន​ម្នាក់​​នៅ​អាម៉េរិក

នៅ​ក្នុង​តំបន់​ជនបទ​ដែល​មាន​ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម​មិន​ច្រើន​ លោក Frank Johnson អតីត​គ្រូបង្រៀន​មួយ​រូប​ រស់​នៅ​ក្នុង​តំបន់ Dade រដ្ឋ Missouri សហរដ្ឋ​អាម៉េរិក បាន​ចែក​រំលែក​អំពី​ជីវភាព​ដែល​លោក​បានប្រើ​ប្រាស់​​រថយន្ត​អគ្គិសនី​​តាំង​ពី​ឆ្នាំ 2021​។ ចំណុចវិជ្ជមាន​របស់រថយន្ត​អគ្គិសនី​ នៅ​លើ​ទំព័រ Springfield News-Leader លោក Frank Johnson ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​របស់​លោក ភាគ​ច្រើន​ត្រូវ​បានបញ្ចូល​ថាមពល​អគ្គិសនី​ក្នុង​ផ្ទះ​​នៅ​ពេល​យប់​ ហើយ​សាក​ថ្ម​ល្បឿន​លឿន​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ គ្រា​ដែល​លោក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។ កូន​ស្រី​របស់​លោក ថែម​ទាំង​បើកបររថយន្ត​អគ្គិសនី​ពាស​ពេញ​សហរដ្ឋ​អាម៉េរិក​ ដោយ​ការ​បញ្ចូលថាមពល​អគ្គិសនី​នៅ​តាម​ស្ថានីយ​ចល័ត​។ ដោយ​សារ​តែ​មាន​បណ្ដាញ​ស្ថានីយ​សាក​ថ្ម​នៅ​តាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន (160 គីឡូម៉ែត្រ​/ស្ថានីយ) លោក​ Frank Johnson លែង​បារម្ភ​អំពី​រយៈ​ចម្ងាយ​ដែល​រថយន្ត​អគ្គិសនី​របស់លោក​ត្រូវ​ធ្វើ​ដំណើរ​។ អតីត​គ្រូបង្រៀន​រូប​នេះ ក៏​បាន​ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​មាន​ភាព​ធន់ និង​ត្រូវ​ការ​ការ​ថែទាំ​តិច​ជាង​បើ​ធៀប​នឹង​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង​។ លោក​ថា រថយន្ត​អគ្គិសនី​សម​ស្រប​នឹង​ការ​ប្រើ​ប្រាស់​ជា​លក្ខណៈ​​គ្រួសារ​​ អ្នក​ប្រគល់​ទំនិញ ក៏ដូចជា​សិស្ស​សាលា​​នៅ​ជនបទ ដោយ​សារ​តែ​ការ​ចំណាយ​ទៅ​លើ​អគ្គិសនី​ទាប​ជាង​ 5 ដង ធៀប​នឹង​តម្លៃ​សាំង​។ លោក Frank បាន​ផ្ដល់​ជា​យោបល់​ថា សម្រាប់​អ្នក​ដែល​ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ជា​ញឹក​ញាប់ គួរ​តែ​ជិះ​រថយន្ត​ឈ្នួល បើ​សិន​មិន​ទាន់​ចង់​បោះ​បង់រថយន្ត​សាំង​។ ចំណុច​អវិជ្ជមាន​របស់​រថយន្ត​អគ្គិសនី​ យោង​តាម​លោក Frank … Read more

កាត់បន្ថយ​កម្ដៅ​លើផែនដី​ ដោយ​ការ​បាញ់អំបិល​​ទៅ​កាន់​អាកាស

កាល​ពី​ពេលថ្មី​ៗ​នេះ ​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពក ត្រូវ​បាន​ធ្វើ​តេស្ត​​ជា​លើក​ដំបូង ​ក្នុង​បរិយាកាស​ខាង​ក្រៅ​ ​នៅ​សហរដ្ឋ​អាម៉េរិក​​។ ព្រឹក​ថ្ងៃទី 3 មេសា ឆ្នាំ 2024 ប្រព័ន្ធ​​ម៉ាស៊ីន​បាញ់​ភាគ​ល្អិត​អំបិល អម​នឹង​​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជា​ច្រើន​ ទៀត​ ត្រូវ​បាន​ដំឡើង​លើ​នាវា​ Hornet​។ ផ្សែង​ភាគ​ល្អិត​អំបិល​ក៏​ត្រូវ​បាន​បាញ់​ឡើង​ទៅ​ក្នុង​អាកាស​ជា​លើក​ដំបូង​។ ការ​សាកល្បង​នេះ​នឹង​បើក​ផ្លូវ​សម្រាប់​បច្ចេកវិទ្យា​មួយ​ដ៏​មាន​សក្ដានុពល​ ជួយ​កាត់​បន្ថយ​ស្ថានភាព​កើន​ឡើង​កម្ដៅ​នៅ​ទូទាំង​សកល​លោក​។ វិធី​សាស្ត្រ​នេះ​ជួយ​ឱ្យ​ពពក​មាន​ពន្លឺ​ជាង​ធម្មតា​ និង​ចាំង​ប្លាត​វិទ្យុសកម្ម​ព្រះ​អាទិត្យ​ឱ្យ​ត្រលប់​ទៅ​កាន់​ទីអវកាស​បាន​ច្រើន​ជាង​មុន​ ដែល​នេះ​នឹង​ជួយ​ឱ្យ​ផែនដី​បាន​ត្រជាក់​ជាង​មុន​។ នេះ​បើ​តាម​សារព័ត៌មាន New York Times។ យោង​តាម​ New York Times ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ដើម្បី​វិភាគ​​។ ក៏ប៉ុន្តែ លទ្ធផល​នៃ​ការ​វិភាគនឹង​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ដឹង​ថា តើ​បច្ចេក​ទេស​បង្កើន​ពន្លឺ​ពពក​លើ​មហា​សមុទ្រ មាន​ប្រសិទ្ធភាព​ ឬ​អត់​។ Robert Wood ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​សមុទ្រ​ប្រចាំ​សាកល​វិទ្យាល័យ​ Washington ឱ្យ​ដឹង​ដូច្នេះ​។ Robert Wood យល់​ថា អ្នក​វិទ្យាសាស្ត្រ​​អាច​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​ទសវត្សរ៍​បន្ថែម​ទៀត​ ដើម្បី​សាកល្បង​បច្ចេកវិទ្យា​នេះ​ មុន​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពកទ្រង់​ទ្រាយ​ធំ​​ជា​ផ្លូវ​ការ ដើម្បី​បញ្ចុះ​កម្ដៅ​ផែនដី​៕

នាវេទេសចរណ៍​មុជ​ទឹកអគ្គិសនី​-ម៉ាស៊ូត​នេះ​ អាច​ធ្វើ​ដំណើរ​បាន​ជាង 11 ពាន់​គីឡូម៉ែត្រ

Deep Sea Dreamer ដែល​ជា​នាវា​ទេសចរណ៍​កូនកាត់​នាវាមុជទឹក​ប្រភេទ​ប្រណិត​ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​ក្រោម​ផ្ទៃ​ទឹក​ដ៏អស្ចារ្យ​សម្រាប់​អតិថិជន​។ នាវា​ Deep Sea Dreamer មាន​បណ្ដោយ​ 33 ម៉ែត្រ អាច​បរ​លើផ្ទៃ​ទឹក​ និង​អាច​មុជ​ក្រោម​ទឹក​ជម្រៅ​រហូត​ដល់ 100 ម៉ែត្រ​។ នាវានេះអាច​ដាក់​មនុស្ស​បាន​ 6 នាក់ និង​មាន​បង្អួច​ជា​ច្រើន​ អនុញ្ញាត​ឱ្យ​ភ្ញៀវ​គយ​គន់​សម្រស់​ដ៏​ស្រស់ស្អាត​​របស់​ជីវិត​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​។ នាវា​នេះ​បំពាក់​ប្រព័ន្ធ​រុញ​ច្រាន​កូន​កាត់​ប្រេង​ម៉ាស៊ូត-អគ្គិសនី​ ក្នុង​នោះ​រួម​មាន​ម៉ាស៊ីន​ Cummins ពីរ​គ្រឿង​ ម៉ូទ័រ​អគ្គិសនី​មួយ​គ្រឿង និង​ប្រព័ន្ធ​កំណត់​ទិស​ចំនួន​ 10 ផងដែរ​។ បើ​សិន​ប្រើ​ប្រាស់​អគ្គិសនី​ទាំង​ស្រុង Deep Sea Dreamer អាច​ធ្វើ​ដំណើរ​បាន​ 161 គីឡូម៉ែត្រ​។ ល្បឿន​អតិបរមា​របស់​វា​គឺ 18.5 គីឡូម៉ែត្រ​/ម៉ោង​ ខណៈ​ដែល​ល្បឿន​ធម្មតា​គឺ 11 គីឡូម៉ែត្រ​/ម៉ោង​។ នៅ​ពេល​មាន​ថាមពល​ពេញ​លេញ នាវា​នេះ​អាច​ធ្វើ​ដំណើរ​បាន​ 11,112 គីឡូម៉ែត្រ​ និង​ចត​ក្រោម​ផ្ទៃ​ទឹក​រហូត​ដល់ 7 ថ្ងៃ​។ តាម​ការ​គណនា ការ​ផលិត​នាវា​​ Deep Sea Dreamer … Read more

វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ ឬ​ហៅ​ថា ម៉ាស៊ីន​រ៉េអាក់ទ័រ​ នៅ​ទីក្រុង​ដាឡាត ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ចាប់​ពី​ឆ្នាំ 1984​ និង​ប្រើ​ប្រាស់សម្រាប់​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ការ​ផលិត​ថ្នាំ​វិទ្យុសកម្ម​សម្រាប់​វិស័យ​សុខាភិបាល​ ឧស្សហកម្ម និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​។ ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី 23 មីនា 2024 ដោយ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វៀតណាម នៅ​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ 40 ឆ្នាំ​​នៃ​ថ្ងៃ​​សម្ពោធ​រោង​ចក្រ​​រ៉េអាក់ទ័រ​ដាឡាត បន្ទាប់​ពី​បាន​​​បាន​ស្ដារ និង​ពង្រីក​​។ យោង​តាម​រដ្ឋមន្ត្រី​ខាងលើ ក្នុង​ 40 ឆ្នាំ​កន្លង រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​ បាន​ដំណើរ​ការ​ដោយ​សុវត្ថិភាព​។ វិទ្យាស្ថានស្រាវជ្រាវ​នុយក្លេអែរ​ដាឡាត បាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​បច្ចេកវិទ្យា​ផលិត​ថ្នាំ​បន្សាប​វិទ្យុសកម្ម​ និង​ព្យាបាល​ជំងឺ​ជា​ច្រើន​ផងដែរ​។ រោង​ចក្រ​រ៉េអាក់ទ័រ​ TRIGA Mark-2 អានុភាព​ 250 kWt ត្រូវ​បាន​អាម៉េរិក​សាងសង់​នៅ​​ទីក្រុង​ដាឡាត នៃ​ខេត្ត​​ឡឹម​ដុង ប្រទេស​វៀតណាម កាល​ពីឆ្នាំ 1963​។ នៅ​មុន​ថ្ងៃទី 30 មេសា 1975 បន្ទះ​ឥន្ធនៈ​ទាំង​អស់​របស់​រោង​ចក្រ​នេះ​ត្រូវ​បាន​ដោះ​ និង​ដឹក​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​ ធ្វើ​ឱ្យ​រោង​ចក្រ​មិន​អាច​ដំណើរ​ការ​។ ក្រោយ​មក ចាប់​ពី​ឆ្នាំ 1982 … Read more

BYD បង្ហាញកំណែ​ថ្មី​របស់ Frigate 07 ជាមួយ​នឹង​តម្លៃ​ទាប​ជាង​ 13%

BYD កំពុង​អភិវឌ្ឍ​កំណែ​ចាស់​នៃ​រថយន្ត​អគ្គិសនី​របស់​ខ្លួន​។ ពេល​នេះ ដល់​វេន Frigate ដែល​ជា​ SUV លំដាប់​កំពូល​របស់​គ្រួសារ​ Ocean ដែល​ត្រូវ​បាន​កែ​លម្អ​។ កាល​ពី​ថ្ងៃទី 18 មីនា BYD បាន​បង្ហាញ​កំណែ​ថ្មី​របស់​ SUV Frigate 07 និង​មាន​ឈ្មោះ​ថា Frigate 07 Glory Edition។ កំណែ​ថ្មី​នេះ​មាន​តម្លៃ​ចាប់​ពី 24,980 ដុល្លារ​អាម៉េរិក​។ ទំហំ​រូប​រាង​របស់ Frigate 07 Glory Edition មិន​ប្រែ​ប្រួល​ ពោល​គឺ​ មាន​បណ្ដោយ​ ទទឹង និ​ងកម្ពស់​ជា​បន្ទាប់​គឺ 4,820, 1,920 និង 1,750 មិល្លីម៉ែត្រ​។ ចំណែក​ប្រវែង​បណ្ដោយ​ជាមូលដ្ឋាន​គឺ 2,820 មិល្លីម៉ែត្រ​។ BYD លក់​រថយន្ត​អគ្គិសនី​បាន​ 122,311 គ្រឿង​ក្នុង​ខែ​កុម្ភៈ 2024​។ ក្រុម​ហ៊ុន​នេះ​កំពុង​ជំរុញ​ការ​បន្ទាន់​សម័យ​រថយន្ត​អគ្គិសនី​របស់​ខ្លួន ដោយ​សង្ឃឹម​ថា នឹង​អាច​ពន្លឿន​ដំណើរ​ការ​ដណ្ដើម​យក​ចំណែក​ទីផ្សាររបស់​រថយន្ត​អគ្គិសនី ​ពី​រថយន្ត​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង​។

រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន … Read more

​Huawei និង BAIC ជិត​បង្ហាញ​វត្តមានរថយន្ត​សេដាន​អគ្គិសនី​ Stelato S9

រថយន្ត​គំរូ​ដំបូង​ដែលត្រូវ​បាន​សហការ​ផលិត​ដោយ​ក្រុម​ហ៊ុន Huawei និង BAIC BluePark (SHA: 600733) ដែល​ជា​សាខា​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​របស់​សាជីវកម្ម​រថយន្ត​ប៉េកាំង (BAIC Group) គ្រោង​នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ប៉េកាំង​ នៅ​ថ្ងៃទី 20 តុលា​ឆ្នាំ​នេះ​។ ក្រសួង​ឧស្សាហកម្ម​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន (MIIT) កាល​ពី​ថ្ងៃទី 12 មីនា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​បណ្ដា​​រថយន្ត​គំរូ​ថ្មី​បំផុត​ដែល​នឹង​​ត្រូវ​បាន​អនុញ្ញាត​ឱ្យលក់​ដើម្បី​ប្រមូល​មតិ​ពី​អ្នក​ប្រើ​ប្រាស់​​ ក្នុង​នោះ​ក៏​មាន​ Stelato S9 ផងដែរ​។ រថយន្ត​នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន BAIC BluePark និង​ត្រូវ​បាន​ហៅ​ថា Xiangjei S9 ហើយ​​មាន​ស្លាក​សញ្ញា​ពាណិជ្ជកម្ម Stelato នៅ​ផ្នែក​ខាង​ក្រោយ​។ BAIC BluePark ឱ្យ​ដឹង​ថា ខ្លួន​កំពុង​សហការ​ជាមួយ Huawei ដើម្បី​អភិវឌ្ឍ​យីហោ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Xiangjei (នៅ​ក្នុង​ភាសា​ចិន)។ ព័ត៌មាន​នៅ​លើ​ឯកសារ​ដែល​បាន​បញ្ជូន​ទៅកាន់​ស្ថាប័ន​មាន​សមត្ថកិច្ច​បង្ហាញ​ថា ឈ្មោះ​ផ្លូវ​ការ​ជា​ភាសា​អង់គ្លេស​របស់ Xiangjie គឺ Stelato។ Stelato S9 គឺជា​រថយន្ត​ប្រភេទ​សេដាន ដំណើរ​ការ​ដោយ​អគ្គិសនី​។ រថយន្ត​នេះ​នឹង​មាន​ 3 កំណែ​សម្រាប់​ជ្រើស​រើស​ រួម​មាន … Read more