ជប៉ុននឹង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី

តាម​ផែនការ​ ជប៉ុន​នឹង​បាញ់​បញ្ជូន​ថាមពល​ព្រះ​អាទិត្យ​ពី​ទីអវកាស​មក​កាន់​ផែនដីនៅ​ឆ្នាំ​ 2025 ក្នុង​ទម្រង់​មីក្រូវ៉េវ។ នេះ​គឺជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​ស្ថាបនា​រោង​ចក្រ​អគ្គិសនី​ព្រះ​អាទិត្យ​ក្នុង​ទីអវកាស​ ដែល​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ និង​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​។ ផ្កាយ​រណប​សម្រាប់​ធ្វើ​តេស្តរបស់​ជប៉ុន​​នឹង​មាន​ទំហំ​តូច​ ដោយ​មាន​ទម្ងន់​ប្រហែល 180 គីឡូក្រាម​ អាច​បាញ់​បញ្ជូន​អគ្គិសនី​ 1 គីឡូវ៉ាត់​ ពី​កម្ពស់ 400 គីឡូម៉ែត្រ​។ ថាមពល​ដែល​ប្រមូល​បាន​ពី​ព្រះ​អាទិត្យ​តាម​រយៈ​ផ្ទាំង​សូឡា​ នឹង​ត្រូវ​បាន​បំប្លែង​ទៅ​ជា​រលក​មីក្រូវ៉េវ​ មុន​នឹង​ត្រូវ​បាន​បាញ់​បញ្ជូន​មក​កាន់​អង់តែន​នានា​នៅ​លើ​ផែនដី​។ គម្រោង​ខាង​លើ​នេះ​គឺជា​ផ្នែក​មួយ​របស់​កម្មវិធី​ OHISAMA (ដែល​មាន​ន័យ​ថាព្រះអាទិត្យ​ នៅក្នុង​ភាសា​ជប៉ុន​)។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជប៉ុន បាន​សាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​នៅ​លើ​ផែនដី ហើយ​គ្រោង​នឹង​ធ្វើតេស្ត​ពី​យន្ត​ហោះ​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​។ គំនិត​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះ​អាទិត្យ​នៅ​ក្នុង​ទីអវកាស​ ត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ 1968​។ ចំណុច​វិជ្ជមាន​របស់​បច្ចេក​វិទ្យា​នេះ​គឺ​អាច​ផ្គត់​ផ្គង់​ថាមពល​ជា​បន្ត​បន្ទាប់​ដោយ​មិន​អាស្រ័យ​លើ​អាកាសធាតុ ឬ​ពេល​វេលា​។

ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

(ភ្នំ​ពេញ) – សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​មាន​ប្រសាសន៍​ថា ប្រទេសយើងជាមហាអំណាច ពេលដែលមាន​សេដ្ឋកិច្ចខ្លាំង ដូច្នេះ​ព្រែកជីក (ហ្វូណនតេជោ) នេះ គឺបម្រើដល់ការបង្កើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។ ប្រសាសន៍​របស់​សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើងនា​​ព្រឹក​ថ្ងៃទី 11 ខែ​មេសា ឆ្នាំ 2024 ​នៅ​ក្នុង​ពិធី​សម្ពោធកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅ​ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ សម្ដេច​ធិបតី បាន​បញ្ជាក់​ថា ព្រែក​ជីកហ្វូណនតេជោ​ «ល្អមើល​ផង និង​ល្អ​ហូប​ផង» បន្ទាប់​ពី​មាន​មតិ​រិះគន់ខ្លះ​ចំពោះ​គម្រោង​ព្រែក​ជីក​នេះ​។ គម្រោង​នេះ​​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ក៏​ដូច​ជា​​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​។ សូម​រំលឹក​ថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​មាន​ប្រវែង​ 180 ​គីឡូម៉ែត្រ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លៃ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​ 4 រួមមាន​ ខេត្ត​កណ្តាល​ ខេត្តតាកែវ​ ខេត្តកំពត​ និង​ខេត្តកែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ 1.6 ​លាន​នាក់​ រស់​នៅអម​សង​ខាង​ផ្លូវទឹក។ យោង​តាម​ក្រសួង​សាធារណៈការនិង​ដឹក​ជញ្ជូន​ … Read more

​Huawei និង BAIC ជិត​បង្ហាញ​វត្តមានរថយន្ត​សេដាន​អគ្គិសនី​ Stelato S9

រថយន្ត​គំរូ​ដំបូង​ដែលត្រូវ​បាន​សហការ​ផលិត​ដោយ​ក្រុម​ហ៊ុន Huawei និង BAIC BluePark (SHA: 600733) ដែល​ជា​សាខា​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​របស់​សាជីវកម្ម​រថយន្ត​ប៉េកាំង (BAIC Group) គ្រោង​នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ប៉េកាំង​ នៅ​ថ្ងៃទី 20 តុលា​ឆ្នាំ​នេះ​។ ក្រសួង​ឧស្សាហកម្ម​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន (MIIT) កាល​ពី​ថ្ងៃទី 12 មីនា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​បណ្ដា​​រថយន្ត​គំរូ​ថ្មី​បំផុត​ដែល​នឹង​​ត្រូវ​បាន​អនុញ្ញាត​ឱ្យលក់​ដើម្បី​ប្រមូល​មតិ​ពី​អ្នក​ប្រើ​ប្រាស់​​ ក្នុង​នោះ​ក៏​មាន​ Stelato S9 ផងដែរ​។ រថយន្ត​នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន BAIC BluePark និង​ត្រូវ​បាន​ហៅ​ថា Xiangjei S9 ហើយ​​មាន​ស្លាក​សញ្ញា​ពាណិជ្ជកម្ម Stelato នៅ​ផ្នែក​ខាង​ក្រោយ​។ BAIC BluePark ឱ្យ​ដឹង​ថា ខ្លួន​កំពុង​សហការ​ជាមួយ Huawei ដើម្បី​អភិវឌ្ឍ​យីហោ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Xiangjei (នៅ​ក្នុង​ភាសា​ចិន)។ ព័ត៌មាន​នៅ​លើ​ឯកសារ​ដែល​បាន​បញ្ជូន​ទៅកាន់​ស្ថាប័ន​មាន​សមត្ថកិច្ច​បង្ហាញ​ថា ឈ្មោះ​ផ្លូវ​ការ​ជា​ភាសា​អង់គ្លេស​របស់ Xiangjie គឺ Stelato។ Stelato S9 គឺជា​រថយន្ត​ប្រភេទ​សេដាន ដំណើរ​ការ​ដោយ​អគ្គិសនី​។ រថយន្ត​នេះ​នឹង​មាន​ 3 កំណែ​សម្រាប់​ជ្រើស​រើស​ រួម​មាន … Read more

ក្រសួងពាណិជ្ជកម្ម៖ ​មន្ត្រីជំនាញរាប់​សិប​នាក់​នឹង​ចាំ​​ឆ្លើយ​សំណួរ​​របស់​​សាធារណជន​​តាម​ទូរស័ព្ទ

ក្រសួងពាណិជ្ជកម្ម នឹងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ 1266 ដោយ​មាន​មន្ត្រី​ជំនាញ​ចំនួន 60 នាក់ ដើម្បីឆ្លើយតបនឹង​ចម្ងល់ ឬបញ្ហានានា ក្នុងពេលឆាប់ៗខាងមុខ។ កាល​ពី​រសៀល​ថ្ងៃទី 04 ខែ​មីនា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ប្រព័ន្ធទូរស័ព្ទសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ1266 នឹងក្លាយទៅជាភ្នាក់ងារ Call Center ក្នុងការឆ្លើយតបរាល់ចម្ងល់ ឬបញ្ហានានា ដោយបងប្អូនគ្រាន់តែចុចលេខ 1266  ភ្នាក់ងារស្វ័យប្រវត្តនឹងទទួលការ​ហៅ​ចូលដោយឥតគិតថ្លៃ និងស្នើជ្រើសរើសភាសា ក្នុង​នោះ លេខ 1 គឺជា​ភាសាខ្មែរ និង​លេខ 2 គឺ​ជា​ភាសាអង់គ្លេស។ បន្ទាប់ពីនេះ ភ្នាក់ងារស្វ័យប្រវត្តិនឹងណែនាំបញ្ជីព័ត៌មាន និងលេខបណ្ដាញតភ្ជាប់ ដែលសាធារណៈជនអាចភ្ជាប់ និងធ្វើការសន្ទនាជាមួយភ្នាក់ងារទទួលព័ត៌មានរបស់​ក្រសួង​ដោយ​ផ្ទាល់។ បណ្ដាញតភ្ជាប់ទៅកាន់ព័ត៌មានសំខាន់ៗ មានដូចខាងក្រោម៖ – លេខ (1) សម្រាប់ព័ត៌មានទូទៅ – លេខ (2) សម្រាប់ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម – លេខ … Read more

មហាសេដ្ឋី​​រូប​ណា​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ក្នុង​ឆ្នាំ 2023​?

ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​កំពូល​ៗ​នៅ​ប្រទេស​ចិន ដែល​គិត​ត្រឹម​ថ្ងៃទី 11 ធ្នូ ឆ្នាំ 2023 របស់​ទស្សនាវដ្ដី​ Forbes មាន​មហា​សេដ្ឋី​បច្ចេក​វិទ្យា​ចំនួន​ 5 រូប និង​ 3 រូប​ក្នុង​វិស័យ​រថយន្ត​។ នៅក្នុង​ឆ្នាំ 2023 នេះ មហា​សេដ្ឋី​ដែល​ធ្លាប់​ជា​អ្នក​មាន​ជាង​គេ​នៅ​ប្រទេស​ចិន គឺ​លោក Jack Ma បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​ 6 ដោយ​មាន​ទ្រព្យសរុប​ 24.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ លោក Ma ដែល​ធ្លាប់​ជា​គ្រូ​បង្រៀនភាសា​អង់គ្លេស បច្ចុប្បន្ន​មាន​អាយុ 58 ឆ្នាំ។ លោក​គឺជា​សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Alibaba ដែល​បច្ចុប្បន្ន​គឺជា​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​គ្រប់គ្រង​ផ្សារ​អនឡាញ​ធំជាង​គេ​នៅ​ប្រទេស​ចិន​។ លោក Ma បាន​លា​ឈប់​ពីតំណែង​នាយក​ប្រតិបត្តិ​របស់​ Alibaba កាល​ពី​ឆ្នាំ 2019​។ ក្រោយ​ការ​រស់​នៅ​ឯ​បរទេស​ប្រហែល​មួយ​ឆ្នាំ លោក​ក៏​ត្រលប់​ទៅកាន់​ប្រទេស​ចិន​ កាល​ពី​ខែ​មីនា 2023​ ក្នុង​ពេល​ Alibaba បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​បំបែក​ខ្លួន​ជា​ 6 ក្រុម​ហ៊ុន​។ លោក Ma មាន​ភាគ​ហ៊ុន​ចំនួន 3.9% នៅ​ក្នុង​ … Read more

ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​​អំពី​ការ​​ចាប់ផ្ដើម​ដំណើរ​ការ​ឧបករណ៍​ AI

ក្រុម​ហ៊ុន Meta បំពាក់​បច្ចេកវិទ្យា​បញ្ហា​សិប្បនិម្មិត (AI) ទៅ​ក្នុង​បណ្ដាផលិតផល​របស់​ខ្លួន​ដើម្បី​ប្រើ​ប្រាស់​ឃ្លាំង​ទិន្នន័យ​ដែល​ប្រមូលបាន​នា​ពេល​កន្លង​ ក្នុង​បំណង​បង្កើត​ខ្លឹមសារ​ច្នៃ​ប្រឌិត​ថ្មី​ មាន​ដូចជា​អត្ថបទ​ សិល្បៈ និង​កូដ​កម្មវិធី​​កុំព្យូទ័រ​ជា​ដើម​។ កាល​ពី​ថ្ងៃទី 04 តុលា 2023 ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​ថា បាន​ចាប់​ផ្ដើម​ដាក់​ដំណើរ​ការ​បណ្ដា​ឧបករណ៍​បញ្ញាសិប្បនិម្មិត​ច្នៃ​ប្រឌិត​ដែល​អាច​បង្កើត​ខ្លឹម​សារ​ មាន​ជាអាទិ៍ រូប​ភាព និង​បណ្ដា​ទម្រង់​អត្ថបទ​ សម្រាប់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​។ Meta បាន​ចាប់ផ្ដើម​ដំណើរ​ការ​សាកល្បង​ឧបករណ៍​ទាំង​នេះ​តាំង​ពីខែ​ឧសភា 2023 និង​ផ្ដល់​សិទ្ធិ​ចូល​ប្រើ​ប្រាស់​ដល់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​​នៅក្នុងដំណាក់​កាល​សាកល្បង​នេះ​។ ឧបករណ៍​ AI ទាំង​នេះ​នឹង​មាន​វត្តមាន​លើ​ទំព័រ​គ្រប់​គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​របស់ Meta ហើយ​ការ​បំពាក់​ឧបករណ៍​នេះ​នឹង​ធ្វើឡើង​រួច​រាល់​នៅ​ឆ្នាំ 2024​។ ផលិតផល​ AI របស់ Meta រួម​មាន​ រូបមន្ត​ភាសា «Llama 2» និង​ chatbot AI ដែល​មាន​ឈ្មោះ​ថា Meta AI ដែល​អាច​បង្កើតសំណេរ​ជា​​ឃ្លា​ ល្បះសម្រាប់​ឆ្លើយតប និង​រូប​ភាព​​ប្រកប​ដោយ​ភាព​រស់​រវើក​៕

អ្នក​ស្រាវ​ជ្រាវ​​អភិវឌ្ឍ​ពីឡុត​​ AI រាង​មនុស្ស​ដំបូង​គេ​លើ​ពិភពលោក

ថ្មី​ៗ​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​កូរ៉េខាងត្បូង​បាន​អភិវឌ្ឍ​​រ៉ូបូត​ទំនើប​ដោយ​យោង​ទៅ​លើ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ដែល​មាន​សមត្ថភាព​ជំនួស​អ្នកបើក​បរ​នា​ពេល​អនាគត​។ រ៉ូបូត​ដែល​មាន​រូប​រាង​ដូច​មនុស្ស​នេះ​មាន​ឈ្មោះ​ថា​ PIBOT និង​មាន​កម្ពស់ 1.6 ម៉ែត្រ, ទម្ងន់ 65 គីឡូក្រាម និង​មាន​ប្រព័ន្ធ​កាមេរ៉ា​នៅ​លើ​ក្បាល​។ PIBOT ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​កូរ៉េខាងត្បូង​។ បើ​ទោះ​​​ហាក់​នៅ​យឺត​ ប៉ុន្តែ​ PIBOT ចង​ចាំ​រាល់​សកម្មភាព​​​ចាំបាច់​របស់​​​ជើង​ហោះ​ហើរ​ និង​អាច​បញ្ជា​លើ​ការ​ហោះ​ឡើង​ និង​ចុះ​ចត​។ សាស្ត្រាចារ្យ​ David Hyunchul Shim ដែល​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​​បាន​ឱ្យ​ដឹង​ថា PIBOT គឺជា​ពីឡុត​រូប​រាង​មនុស្ស​ដំបូង​គេ​បង្អស់​លើពិភពលោក​ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​យោង​ទៅ​តាម​រូបមន្ត​ភាសា​ធំ (Large language model (LLM)) អនុញ្ញាត​ឱ្យ​វា​យល់រាល់​​សំណេរ​ណែនាំ​អំពី​ជើង​​ហោះ​ហើរ​ដែល​សរសេរ​ជា​ភាសា​ពេញ​និយម​។ គុណ​សម្បត្តិ​របស់​ពីឡុត​រ៉ូបូត​នេះ​គឺ​ការ​រក្សា​បាន​ស្ថានភាព​នឹង​នខ្ពស់​បំផុត​ មាន​សមត្ថភាព​ប្រតិកម្មរហ័ស​នៅ​ចំពោះ​មុខ​ស្ថានការណ៍​អាសន្ន​ដោយ​មិន​មាន​ការ​ស្លន់ស្លោ។ PIBOT ក៏​អាច​ពិនិត្យ​មើល​សំណេរ​ស្ដី​ពី​ការ​ហោះ​ហើរ​បាន​រហ័ស​​ជាង​មនុស្ស​ឆ្ងាយ​ណាស់ ដោយ​សារ​បំពាក់​កម្មវិធី​ ChatGPT។ បច្ចុប្បន្ន PIBOT អាច​​បញ្ជា​ការ​ហោះ​ហើរ​នៅ​លើ​ប្រព័ន្ធ​ធ្វើ​ត្រាប់​តាម​ការ​ហោះ​ហើរ​។ ក្រុម​អ្នក​ស្រាវជ្រាវ​មាន​គម្រោង​សាកល្បងបច្ចេក​វិទ្យា​ PIBOT នៅ​លើ​យន្តហោះ​ខ្នាត​តូច​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ៕

បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក

បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​ជើង​ហោះ​ហើរ​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ឥណ្ឌា​បាន​ទទួល​ជោគ​ជ័យ​។ ស្ថានីយ​សង្កេត​ Aditya-L1 ត្រូវ​បាន​ដឹក​ទៅ​ដល់​ទីតាំង​បាញ់​បង្ហោះ​​លើ​កោះ Sriharikota នៅ​លើ​ឆ្នេរសមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌា​ ហើយ​នឹង​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 02 ខែ​កញ្ញា​ ឆ្នាំ 2023​។ អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ប្រកាស​អំពី​ថ្ងៃ​បាញ់​បង្ហោះ​ខាងលើ​​នៅ​លើ​ Twitter ក្រោយ​ពី​បាន​ចែក​រំលែក​រូប​ថត​មួយ​ចំនួន​ស្ដី​ពី​​យាន​អវកាស​ Aditya-L1 (Aditya ក្នុង​ភាសា​សំស្ក្រឹត​មាន​ន័យ​ថា ព្រះ​អាទិត្យ) ​កាល​ពី​ថ្ងៃទី 13 សីហា​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ដឹង​តិចតួច​អំពី​អ្វី​ដែល​បាន និង​កំពុង​កើត​ឡើង​នៅ​លើ​ព្រះ​អាទិត្យ​ មុន​ពេល​វា​បញ្ចេញ​ពន្លឺ​ និង​ពពក​ប្លាស្មា​ដ៏មហិមា​ទៅ​កាន់​ទី​អវកាស​។ល។ សហគមន៍​អ្នក​ស្រាវ​ជ្រាវ​​សង្ឃឹម​ថា Aditya-L1 នឹង​ផ្ដល់​តម្រុយ​អំពី​អាថ៌កំបាំង​នានា​នៅ​លើ​ព្រះ​អាទិត្យ​។ យាន​ Aditya-L1 គ្រោង​នឹង​ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​មួយ​គ្រឿង​ដែល​នឹង​នាំ​វា​ទៅ​កាន់​គន្លង​គោចរ​ស្ថិរភាព​នៅ​ជុំវិញ​ផែនដី មុន​នឹង​ហោះសំដៅ​ទីតាំង​ក្នុង​អវកាស​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1.5 លាន​គីឡូម៉ែត្រ​ ជា​ទី​ដែល​ពុំ​មាន​ឧបសគ្គ​សម្រាប់​ចក្ខុវិស័យ​របស់​យាន​ពេល​សង្កេត​មើល​ព្រះ​អាទិត្យ​។ តំបន់​នេះ​ត្រូវ​បាន​ហៅ​ថា ចំណុច​ Lagrange ផែនដី​-ព្រះ​អាទិត្យ​ 1 ឬ L1 ហើយ​វា​ក៏​ជា​កន្លែង​ដែល​មាន​យាន​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​របស់​អាម៉េរិក-​អឺរ៉ុប ដែល​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ 1996​ ផងដែរ​។ ស្ថានីយ​ Aditya-L1 មាន​តម្លៃ​ 45 លាន​ដុល្លារ​អាម៉េរិក និង​ត្រូវ​បាន​អភិវឌ្ឍ​ក្នុង​រយៈ​ពេល 15​ … Read more

ដំណើរ​ក្លាយ​ជាតារា​ Idol នៅ Kpop មិន​មែនជា​រឿង​ធម្មតា​ឡើយ

ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង ក្លាយជា​អ្នក​ហាត់​ការ​ពេល​មាន​វ័យ​ទើបតែ 10 ឆ្នាំ និង​ចំណាយ​ប្រហែល 10 ឆ្នាំ​ក្នុង​ការហាត់​ច្រៀង រាំ នៅ​មុនពេល​បង្ហាញខ្លួន​ក្នុង​ក្រុម​ចម្រៀង។ «ដើម្បី​ក្លាយជា idol Kpop ដែល​ជោគជ័យ អ្នក​ត្រូវតែ​ជា​មនុស្ស​ក្លាហាន មាន​ចំណូលចិត្ត​ខ្ពស់ មាន​វិន័យ និង​សំណាង» Patti Sunio ឱ្យដឹង​នៅលើ SCMP ដែល​និយាយ​អំពី​ដំណើរ​ក្លាយជា idol ម្នាក់។ ជាដំបូង កុមារ​ដែលមាន​ទេពកោសល្យ​ត្រូវតែ​ចុះកិច្ចសន្យា​ធ្វើជា​អ្នក​ហាត់​ការ​របស់​ក្រុមហ៊ុន​មួយ។ យោងតាម Koreaboo ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង​បាន​ជាប់​ក្នុងការ​ជ្រើសរើស​តាំងពី​អាយុ 10 ឆ្នាំ ដោយ​ពួកគេ​ចូលរួម​ការសម្ដែងសាកល្បង​​ជា​មធ្យម 30 លើក មុនពេល​ចុះកិច្ចសន្យា​ហាត់​ការ។ តាម​និន្នាការ​សកល​របស់​វិស័យ​ឧស្សាហកម្ម Kpop បណ្ដា​ក្រុម​អ្នកវិនិយោគ​បាន​ពង្រីក​ដំណើរការ​​ជ្រើសរើស​អ្នក​ហាក់​ការ​នៅក្នុង​ក្របខណ្ឌ​ទូទាំង​សកលលោក ផ្ដល់ឱកាស​ដល់​ក្មេង​នៅ​ប្រទេស​ដទៃ​ក្រៅ​ពី​កូរ៉េខាងត្បូង។ Lisa របស់​ក្រុម Blackpink គឺជា​ឧទាហរណ៍​មួយ​សម្រាប់​ប្រការ​ខាងលើ។ នាង​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ឆ្លង​ផុត​ការជ្រើសរើស​របស់​ក្រុមហ៊ុន​កម្សាន្ត YG នៅ​ប្រទេស​ថៃ ហើយ​ជា​អ្នក​ហាត់​ការ​ជនជាតិ​បរទេស​ដំបូង​ដែល​បង្ហាញ​វត្ត​មាននៅ YG។ ក្រៅពី​សម្ពាធ​នៃ​ការហ្វឹកហាត់ ក្មេង​បរទេស​ក៏​ត្រូវតែ​ឆ្លងកាត់​រនាំង​ភាសា វប្បធម៌ ដើម្បី​សម្រប​ខ្លួន​។ បណ្ដា​ក្រុមហ៊ុន​គ្រប់គ្រង​នឹង​ទទួលខុសត្រូវ​លើ​ការចំណាយ​ទាំងអស់​របស់​អ្នក​ហាត់​ការ។ ខ្ទង់​ប្រាក់​ចំណាយ​ជា​មធ្យម​សម្រាប់​អ្នក​ហាត់​ការ​ម្នា​ក់នៅ Kpop … Read more

យាន​ចុះចត Chandrayaan-3 របស់​ឥណ្ឌា ឡើងដល់​គន្លង​តារា​វិ​ថិ​ផែនដី​ដោយ​ជោគជ័យ

អង្គការ​អវកាស​របស់​ប្រទេស​ឥណ្ឌា បាន​បាញ់​បង្ហោះ​រ៉ុក្កែត​មួយ​គ្រឿង​កាលពី​ថ្ងៃទី 14 កក្កដា ដើម្បី​នាំ​យានអវកាស​ឡើងទៅ​កាន់​គន្លង​គោចរ​ផែនដី និង​នាំ​យាន​ចុះចត​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ។ រ៉ុក្កែត LVM3 របស់​អង្គការ​អវកាស​ឥណ្ឌា (ISRO) ត្រូវបាន​បាញ់​បង្ហោះ​ពី​ព្រលាន​អវកាស​ក្នុង​រដ្ឋ Andhra Pradesh នៅ​ភាគខាងត្បូង​ប្រទេស​នេះ កាលពី​ល្ងាច​ថ្ងៃទី 14 កក្កដា ឆ្នាំ 2023។ ប្រហែល 16 នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ ISRO ក៏​ប្រកាសថា រ៉ុក្កែត​បាន​នាំ​យាន​ចុះចត Chandrayaan-3 ឡើងដល់​គន្លង​តារាវិថី​ផែនដី​ដោយ​ជោគជ័យ។ យាន​ចុះចត​នេះ​នឹង​ហោះ​ទៅដល់​ឋាន​ព្រះ​ចន្ទ​នៅ​ខែក្រោយ។ បើសិនជា​បេសកកម្ម​ខាងលើ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន នោះ​ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​មួយ​​ក្នុងចំណោម​ប្រទេស​​ដែល​បាន​នាំ​យាន​ទៅ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគជ័យ។ បច្ចុប្បន្ន​ មាន​ប្រទេស​ចំនួន​បី​​ដែល​បាន​ទទួល​ជោគ​ជ័យ​ក្នុង​បេសក​កម្ម​ដូច​គ្នា​នេះ​​ រួម​មាន អាម៉េរិក អតីត​សូ​វៀត និង​ចិន។ Chandrayaan (ចន្ទ្រ​យាន) នៅក្នុង​ភាសាសំស្ក្រឹត​មានន័យថា «យាន​ព្រះ​ចន្ទ»។ ចន្ទ្រ​យាន​​​រួមមាន​យាន​ចុះចត​មួយគ្រឿង​ដែលមាន​កម្ពស់​ពីរ​ម៉ែត្រ ត្រូវបាន​ផលិតឡើង​ដើម្បី​ដាក់ពង្រាយ​យាន​បើកបរ​ស្វ័យប្រវត្តិ​មួយគ្រឿង​នៅក្បែរ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ។ អង្គ​ការ​អវកាស​ឥណ្ឌាឱ្យដឹងថា ការ​ចុះចត​លើដីនៅ​ឋាន​​ព្រះ​ចន្ទ​ គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 23 ខែ​សីហា ឆ្នាំ 2023៕

អភិបាលក្រុង​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​ក រៀបការ​ជាមួយ​សត្វ​ក្រពើ

អភិបាលក្រុងនៅ​ទីរួម​ស្រុក San Pedro Huamelula ថើប​សត្វ​ក្រពើ​នៅក្នុង​ពិធី​ប្រពៃណី​មួយ​ដើម្បី​សួង​បួង​សូម​សេចក្ដីសុខ ​របស់​ប្រជាជន​ក្នុង​តំបន់។ លោក Victor Hugo Sosa អភិបាលទីរួម​ស្រុក San Pedro Huamelula ដែល​មាន​ទី​តាំង​នៅក្បែរ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​រដ្ឋ Oaxaca កាលពី​ថ្ងៃទី 30 មិថុនា 2023 បានរៀបចំ​ពិធី​រៀបការ​ជាមួយ​កូនក្រមុំ​ជាស​ត្វ​ក្រពើ។ លោក Sosa បាន​ថើប​សត្វ​ក្រពើ​តូច​មួយ​ក្បាល​ដែល​កំពុង​ត្រូវ​ចង​មាត់។ ពិធី​ដែលមាន​តាំងពី​រាប់​សតវត្សរ៍​មកហើយ​នៅក្នុង​សហគមន៍​ជនជាតិដើម Chontal និង Huave ក្នុង​រដ្ឋ Oaxaca នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​បួងសួង​សូម​សេចក្ដីសុខ។ «យើង​បួងសួង​សូម​ឱ្យមាន​ទឹកភ្លៀង​គ្រប់គ្រាន់ មាន​អាហារ​គ្រប់គ្រាន់ និង​មាន​ត្រី​ច្រើន​នៅក្នុង​ទន្លេ» លោក Sosa និយាយ​ដូច្នេះ។ Oaxaca ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ី​ក ជា​តំបន់​ក្រីក្រ និង​ជាទី​រស់នៅ​របស់​ជនជាតិ​ដើម​ជាច្រើន​ក្រុម ដែល​នៅ​រក្សា​ទំនៀមទម្លាប់​បុរាណ និង​ភាសា​ផ្ទាល់​ខ្លួន​។ ក្នុង​ពិធី​រៀបការ​ខាងលើ កូនក្រមុំ​ជាស​ត្វ​ក្រពើ​អាយុ 7 ឆ្នាំ ស្លៀក​​​រ៉ូ​ប​ពណ៌​ស និងពាក់​កម្រង​​ផ្កា​ដ៏​ស្រស់ស្អាត​ផងដែរ។

មហាសេដ្ឋី​ចិន Jack Ma ខ្លាច​ក្រុមហ៊ុន Alibaba មាន​វាសនា​​ដូច Nokia

លោក Jack Ma ដកស្រង់​បទពិសោធន៍​បរាជ័យរ​បស់ Nokia, Kodak ដើម្បី​ព្រមាន​ដល់ Alibaba ថា ត្រូវតែ​ផ្ដោត​សំខាន់​ទៅលើ Taobao និង​ត្រូវ​បន្ត​ធ្វើជា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត។ ប្រភពព័ត៌មាន​ពី SCMP ឱ្យដឹងថា កាលពី​ចុងខែ​ឧសភា ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba លោក Jack Ma បាន​កោះប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​អ្នកគ្រប់គ្រង រម្លឹក​ពួកគេ​ឱ្យ​ផ្ដោត​ការយកចិត្ត​ទុក​ដា​ក់ឡើ​ង​វិញ​ទៅលើ​ផ្សារ​អន​ឡាញ Taobao និង​អ្នកប្រើប្រាស់ ដើម្បី​អាចរ​ស់បាន​នៅក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច និង​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា។ កិច្ចប្រជុំ​ខាងលើ​ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​មុនពេល​សាជីវកម្ម​នេះ​ប្រកាសថា មេដឹកនាំ Taobao លោក Eddie Wu Yongming នឹង​ចូលមក​កាន់តំណែង CEO របស់ Alibaba ចាប់ពី​ថ្ងៃទី 10 កញ្ញា​។ ចំណែក CEO បច្ចុប្បន្ន​គឺ​លោក Daniel Zhang Yong នឹងត្រូវ​លាលែង​ដើម្បី​ទៅគ្រប់​គ្រង Alibaba Cloud។ លោក Yong ក៏​នឹងត្រូវ​បោះបង់​តំណែង​ប្រធាន ដោយ​ប្រគល់​ទៅឱ្យ​អនុប្រធាន Joe … Read more