អាម៉េរិកវះកាត់​ដាក់​តម្រង​នោម​ជ្រូក​ឱ្យ​មនុស្ស​កំពុង​មាន​ជីវិត​ជា​លើក​ដំបូង

ក្រុមវេជ្ជបណ្ឌិតនៅ​មន្ទីរពេទ្យ Massachusetts សហរដ្ឋ​អាម៉េរិក​ ទើបតែ​បាន​វះកាត់​​ ​ដាក់​តម្រង​​នោម​​ជ្រូក​ឱ្យ​អ្នក​ជំងឺ​ម្នាក់​ដែល​នៅ​មាន​ជីវិត​។ យោង​តាម​ការ​ប្រកាស​កាល​ពី​ថ្ងៃទី 21 មីនា ក្រុម​វេជ្ជបណ្ឌិត​ខាងលើ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​វះកាត់​ប្ដូរ​តម្រង​នោម​នេះ​។ ការ​វះកាត់​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី 16 ខែមីនា និង​អូស​បន្លាយពេល​ 4 ម៉ោង​។ តាម​ការ​ប្រកាស​ពី​មន្ទីរពេទ្យ Massachusetts អ្នក​ជំងឺ​ដែល​មាន​អាយុ 62 ឆ្នាំ និង​មាន​ឈ្មោះ​ថា Richard Slayman កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ ហើយ​គ្រោង​នឹង​ចេញ​ពី​ពេទ្យ​ឆាប់ៗ​នេះ​។

ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ថាមពល​មួយរបស់​អូស្ត្រាលី ​កំពុង​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

(អូស្ត្រាលី) – នាថ្ងៃទី 2 ខែមីនានេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី​។ យោង​តាម​ក្រសួង​ព័ត៌មាន ក្នុងជំនួប​នេះ លោក Mario Vecchio ​បានជម្រាបជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart កំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងប្រទេសមួយលើ​ពិភពលោក​។ ក្នុងប្រទេស​ អូស្ត្រាលី​ ក្រុមហ៊ុនរបស់លោក បានប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈជាដើម។ នាយកប្រតិបត្តិរបស់ FreshStart Energy បានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប់​ការប្រើប្រាស់ថាមពលអគ្គីសនី ប្រកបដោយប្រសិទ្ធភាព គុណភាព និងសន្សំសំចៃខ្ពស់។ លោកនាយកប្រតិបត្តិ … Read more

ទារក​ដំបូងនៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​បេះដូង​ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ បាន​ចាប់​កំណើត​ហើយ

ទារក​ម្នាក់​ដែល​ធ្លាប់ឆ្លង​កាត់​ការ​វះកាត់​ធំ​មួយ ​គ្រា​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ ព្រោះ​តែ​ជំងឺ​បេះដូង​ពី​កំណើត​ បាន​ចាប់​កំណើត​ហើយ និង​មាន​ទម្ងន់​ 2.9 គីឡូក្រាម ហើយ​ស្រែក​យំ​ដោយសំឡេង​ធំ​ទៀត​ផង​។ នេះ​គឺជា​ទារក​ដំបូង​នៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​ជំងឺ​បេះដូង​ពេល​នៅក្នុង​ផ្ទៃ​ម្ដាយ​។ ទារក​ខាង​លើ​នេះ​បាន​ចាប់​កំណើត​ដោយ​ការ​វះកាត់​នៅ​វេលា​ម៉ោង​ 9 និង 17 នាទី​ព្រឹក​ ថ្ងៃទី 30 មករា 2024​។ យោងតាម​សារព័ត៌មាន​វៀតណាម នេះ​គឺជា​ករណី​ដំបូង​គេ​នៅ​វៀតណាម និង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ទាក់​ទង​នឹង​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​។ ក្រោយ​ពី​ការ​វះកាត់​ផ្ដល់​កំណើត មន្ត្រី​ជំនាញ​នៅមន្ទីរ​ពេទ្យ​កុមារ​ក្រុង​ហូជីមិញ (ព្រៃនគរ) និង​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ទៀត​ ឱ្យ​ដឹង​ថា SpO2 ឡើង​ដល់ 89% ដោយ​ទារក​ដក​ដង្ហើម​បាន​​តាម​ធម្មជាតិ​។ ម្ដាយ​ និង​ទាក​សុទ្ធ​តែ​មាន​សុវត្ថិភាព​។ មុន​នោះ កាល​ពី​ថ្ងៃទី 4 មករា ក្រុម​វេជ្ជបណ្ឌិត​នៅ​ទីក្រុង​ព្រៃ​នគរ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ព្យាបាល​បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដែល​មាន​អាយុ​ 32 សប្ដាហ៍​។ អ្នក​ម្ដាយ​ដែល​ស្ថិត​ក្នុង​ករណី​ពិសេស​នេះ​ មាន​អាយុ 28 ឆ្នាំ មក​ពីខេត្ត​ដាណាំង​។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ព្យាបាល​ជា​ពិសេស​នេះ គឺដោយសារ​ទឹក​ចិត្ត​របស់​អ្នក​ម្ដាយ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​វេជ្ជបណ្ឌិត​។  យោង​តាម​ក្រុម​អ្នកជំនាញ បច្ចេក​ទេស​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដូច​ករណី​នេះ​ គឺ​ទើបតែត្រូវ​បាន​អភិវឌ្ឍ​​ក្នុង​រង្វង់​ 5 ឆ្នាំ​មក​នេះ​តែប៉ុណ្ណោះ​។ លើ​ពិភពលោក​ … Read more

ឥណ្ឌណេស៊ី ចាប់​ផ្ដើម​ដំណាក់កាល​ទីបី​នៃ​គម្រោងកសាង​​រដ្ឋធានី​ថ្មី

កាល​ពី​ថ្ងៃទី 20 ធ្នូ 2023 ឥណ្ឌូណេស៊ី​ បាន​សម្ពោធ​​​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី (IKN) Nusantara នៅក្នុង​ខេត្ត Kalimantan ខាង​កើត ដែល​ស្ថិត​នៅ​លើកោះ Borneo ក្រោម​អធិបតីភាព​ប្រធានាធិបតី Joko Widodo ។ យោង​តាម​សារព័ត៌មាន​នានា​ នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​មន្ទីរ​ពេទ្យ​ពហុព្យាបាល​មជ្ឈិម ដែលមាន​ឯកទេស​ខាង​បេះដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប្រធានាធិបតី Joko Widodo លើក​ឡើង​ថា នេះ​គឺជា​មន្ទីរពេទ្យ​ទីបួន​ដែល​ត្រូវ​បាន​សាងសង់​នៅ Nusantara ក្នុង​រយៈ​ពេល​បី​ខែ​កន្លង​មក​នេះ​។ លោក​សម្ដែង​ក្ដី​សង្ឃឹម​ថា នៅ​ពេល​មន្ទីរពេទ្យ​ទាំង​នេះ​ផ្ដើម​​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ 2024​ ប្រជាជន​នឹង​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដូច ម៉ាឡេស៊ី សិង្ហបុរី ឬ​ទៅ​កាន់​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាម៉េរិក​ ដើម្បី​ព្យាបាល​ជំងឺ​ដូច​មុន​ទៀត​ឡើយ។ មុន​នោះ អាជ្ញាធរ​គ្រប់​គ្រង​ IKN (OIKN) បាន​ឱ្យ​ដឹង​ថា ពិធី​សម្ពោធ​បើក​ការដ្ឋាន​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី​ដែល​មាន​តម្លៃ​ជាង 30 ពាន់​លាន​ដុល្លារ​អាម៉េរិកនេះ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី 20-21 ខែ​ធ្នូ 2023 នៅ​ក្នុង​តំបន់​ចំនួន​បី គឺ តំបន់​បៃតង តំបន់​ស្ថាប័ន​រដ្ឋ និង​តំបន់​អេកូឡូស៊ី​។ យោង​តាម​អ្នក​នាំពាក្យ​របស់ … Read more

​វៀតណាម​​ចង់​​ទិញ​ម៉ាស៊ីន​ព្យាបាល​ជំងឺ​មហា​រីកទំនើប​ចុង​ក្រោយ​បង្អស់​​ តម្លៃ​ជាង​មួយ​រយ​លាន​​ដុល្លារ​អាម៉េរិក​/គ្រឿង

ប្រធាន​មន្ទីរ​ពេទ្យ​ជោរៃរបស់​វៀតណាម បាន​ដាក់​សំណើ​ទិញ​ម៉ាស៊ីន​វិទ្យុសកម្ម​ប្រូតុង​ដើម្បី​​ព្យាបាល​ជំងឺ​មហា​រីក​ ចំនួន​ពីរ​គ្រឿង សម្រាប់​រដ្ឋធានី​ហាណូយ និង​ទីក្រុង​ហូជីមិញ ក្នុង​នោះ​ ម៉ាស៊ីន​នេះ​​​មាន​តម្លៃ​យ៉ាង​តិច​ប្រហែល​ពី​ 101,719,000.00 ដុល្លារ​អាម៉េរិក​។ នេះគឺជាម៉ាស៊ីន​បាញ់​​កាំរស្មី​ពី​ក្រៅទំនើប​បំផុត​នាបច្ចុប្បន្ន​ ដែល​អនុញ្ញាត​​ឱ្យ​បាញ់​​វិទ្យុសកម្ម​សម​ស្រប​ និង​សុក្រឹតទៅ​កាន់​ដុំ​គីស សូម្បី​តែពួក​វា​​​មាន​រូប​រាង​ស្មុគ​ស្មាញ​ និង​ស្ថិត​នៅ​ក្បែរ​អវយវៈ​មិន​មាន​ជំងឺ​ និង​ងាយ​ប្រតិកម្ម​។ វិធីសាស្ត្រ​នេះ​នឹង​ដោះ​ស្រាយ​បាន​នូវ​ចំណុច​អវិជ្ជមាន​នៃ​ការ​ព្យាបាល​ដោយ​ម៉ាស៊ីន​បង្កើន​ល្បឿន​លីនេអ៊ែរ​ LINAC (Linear Accelerator) ដែល​អាច​បង្ក​ផលប៉ះពាល់​ច្រើន​។ ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា វៀតណាម​មាន​អ្នក​ជំងឺមហា​រីក​ប្រមាណ 9,000 នាក់​ ដែល​ត្រូវ​ការ​ការ​ព្យាបាល​ដោយ​ម៉ាស៊ីន​បច្ចេកវិទ្យា​ថ្មី​បំផុត​នេះ​។ បន្ទប់​វិទ្យុសកម្ម​ប្រូតុង​មួយ​អាច​ព្យាបាល​អ្នក​ជំងឺ​ប្រហែល 300 នាក់ ក្នុង​មួយ​ឆ្នាំ​ ដូច្នេះ វៀតណាម​ ត្រូវ​ការ​ម៉ាស៊ីន​ទំនើប​ចុង​ក្រោយ​នេះ​ប្រហែល 30 គ្រឿង​។ ក៏ប៉ុន្តែ បច្ចុប្បន្ន ប្រទេស​នេះ​មិន​ទាន់​មាន​មួយ​គ្រឿង​ណា​នៅ​ឡើយ​។ មូលហេតុ​នេះ​ហើយ ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សភា​ជាតិ​វៀតណាម កាល​ពី​ថ្ងៃទី 01 វិច្ឆិកា ប្រធាន​មន្ទីរពេទ្យ​ជោរៃ លោក ង្វៀន ទ្រីធឹក យល់ថា ការ​បំពាក់​ម៉ាស៊ីន​វិទ្យុសកម្មប្រូតុង​​គឺជា​រឿង​ចាំបាច់​ និង​បន្ទាន់​។ លោក​បាន​ដាក់​សំណើ​ទិញ​ម៉ាស៊ីន​វិទ្យុសកម្ម​ប្រូតុង​ដើម្បី​​ព្យាបាល​ជំងឺ​មហា​រីក​ ចំនួន​ពីរ​គ្រឿង សម្រាប់​រដ្ឋធានី​ហាណូយ និង​ទីក្រុង​ហូជីមិញ ក្នុង​នោះ​ ម៉ាស៊ីន​មួយ​គ្រឿង​ៗ​មាន​តម្លៃ​ប្រហែល​ពី​ … Read more

ឡាវ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​អុតស្វា (Monkeypox) ដំបូង​បង្អស់

ក្រសួង​សុខាភិបាល​ឡាវ​ស្នើ​ឱ្យ​មន្ទីរ​ពេទ្យ​នៅ​តាម​បណ្ដា​ខេត្ត​ ស្រុក និង​មណ្ឌល​សុខភាព​​ទាំង​អស់​ បូក​រួម​ទាំង​បន្ទប់​ពិគ្រោះ​ជំងឺ​ឯកជន​ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ជំងឺ​ដែល​មាន​អាការក្ដៅ​ខ្លួន និង​ចេញ​កន្ទួល​រមាស់​។ យោង​តាម​បណ្ដាញ​សារព័ត៌មាន​ក្នុ​ងស្រុក នា​ថ្ងៃ​ទី 19 កញ្ញា​នេះ ក្រសួង​សុខាភិបាល​ឡាវ​​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ ​ស្នើ​ឱ្យ​ប្រជាជន​គ្រប់​រូប​តាម​ដាន និង​ទប់​ស្កាត់​ ប្រឆាំង​ជំងឺ​អុត​ស្វា (Mpox-Monkeypox)។ សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​បាន​រកឃើញ​អ្នក​កើត​​ជំងឺ​អុត​ស្វា​ម្នាក់​ដែល​ជា​ករណី «នាំចូល»។ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺអុតស្វា​នេះ ក្រសួង​សុខាភិបាល​ឡាវ​បាន​ស្នើ​ឱ្យ​មន្ទីរ​សុខាភិបាល​តាម​តំបន់នៅ​ទូទាំង​ប្រទេស​ បង្កើន​ការ​តាម​ដាន​ ទប់​ស្កាត់ និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​មួយ​នេះ​ ដោយ​ផ្ដោត​ទៅ​លើ​ពលរដ្ឋ​ដែល​ចូល​មក​ប្រទេស​ឡាវ​ ជា​ពិសេស​ ចំពោះ​តំបន់​ដែល​មាន​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​ជិត​ខាង​ដែល​កំពុង​មាន​ជំងឺ​នេះ​។ ក្រសួង​សុខាភិបាល​ឡាវ​ស្នើ​ឱ្យ​​មន្ទីរ​ពេទ្យ​នៅ​តាម​បណ្ដា​ខេត្ត​ ស្រុក និង​មណ្ឌល​សុខាភិបាល​ទាំង​អស់​ បូក​រួម​ទាំង​បន្ទប់​ពិគ្រោះ​ជំងឺ​ឯកជន​ផង បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ជំងឺ​ដែល​មាន​អាការក្ដៅ​ខ្លួន និង​ចេញ​កន្ទួល​រមាស់​។ បើ​សិន​រក​ឃើញ​ករណីសង្ស័យថា​ឆ្លង​ជំងឺ​នេះ គឺ​ត្រូវ​រាយការណ៍​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ​​ជា​បន្ទាន់​។ អុតស្វា​គឺជា​ជំងឺ​ឆ្លង​ដែល​បង្ហាញ​វត្តមាន​ជា​យូរ​មក​ហើយ​នៅ​តំបន់​អាហ្វ្រិក ប៉ុន្តែ​ក្នុង​ឆ្នាំ​ 2022 ករណី​ឆ្លង​ជំងឺ​នេះ​នៅ​តំបន់​អឺរ៉ុប​បាន​កើន​ឡើង​ខ្ពស់​ខ្លាំង​ នាំ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​អាសន្ន​កាលពី​ខែ​កក្កដា 2022​។ ជំងឺ​នេះ​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​អ្នក​ជំងឺ​។ អាការ​របស់​ជំងឺអុត​ស្វា រួម​មាន ក្ដៅ​ខ្លួន​ខ្លាំង​ ឈឺ​សាច់​ដុំ ឡើង​កូន​កណ្ដុរ និង​ចេញ​​ពង​កន្ទួលជា​ដើម​។ តាម​ធម្មតា ជំងឺ​នេះ​អាច​អូស​បន្លាយ​ពេល​ពី 2 ទៅ 4 សប្ដាហ៍​ ខណៈ​ដែល​អាការ​ជំងឺ​តែង​បង្ហាញ​​ខ្លួន​នៅពេល​រាង​កាយ​ឆ្លង​វីរុស​បាន​​ពី​ 5 ដល់ … Read more

យន្តហោះកូន​កាត់​ឧទ្ធម្ភាគ​ចក្រ​សង្គ្រោះ​បន្ទាន់ ​ល្បឿន​ 460 គីឡូម៉ែត្រ​/ម៉ោង

យាន​ជំនិះ​ហោះ​ឡើង​ និង​ចុះ​ចត​បញ្ឈរ​ត្រង់​ JA1 Pulse បំពាក់​ស្លាប​ចក្រ​អគ្គិសនី​ 8 គ្រឿង អាច​ដឹក​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​ទីតាំង​មាន​ជន​រង​គ្រោះ​បាន​យ៉ាង​ឆាប់​រហ័ស​។ ក្រុម​ហ៊ុន​អាម៉េរិក Jump Aero ឱ្យ​ដឹង​ថា រូប​រាង​របស់ JA1 Pulse ដែល​ជា​យាន​ជំនិះ​ហោះ​ឡើង និង​ចុះ​ចត​បញ្ឈរ​ត្រង់​ដំណើរ​ការ​ដោយ​អគ្គិសនី (eVTOL) ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ដឹក​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​គោលដៅ​បាន​លឿនបំផុត​​។ JA1 Pulse ទទួលបាន​ការ​បញ្ជា​ទិញ​ជា​មុន​ ប៉ុន្តែ Jump Aero មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​អំពី​ពេល​វេលា​ដំណើរ​ការ​របស់​យន្តហោះកូន​កាត់​ឧទ្ធម្ភាគ​ចក្រ​អគ្គិសនី​​នេះ​នៅ​ឡើយ​។ JA1 Pulse មាន​រូប​រាង​បែប tail-sitter ដែល​មាន​ន័យ​ថា ពេល​ចត​លើ​ដី វា​នឹង​ «អង្គុយ» ដោយកន្ទុយ ចំណែក​ក្បាល និង​ស្លាប​ចក្រ​បែរ​ទៅ​លើ​។ វា​ហោះ​ឡើង​ដូច​ឧទ្ធម្ភាគ​ចក្រ​ ប៉ុន្តែ​នៅ​ពេល​ហោះ​ឡើង​ដល់​កម្ពស់​សម​ល្មម វា​នឹង​ហោះ​ទៅ​មុខ​ដូច​យន្តហោះ​ធម្មតា។ ប្រព័ន្ធ​បញ្ជា​នៅ​លើ​យាន​ជំនិះ​នេះ​​មាន​លក្ខណៈ​សាមញ្ញ មិន​ត្រូវ​ការ​ការ​ហ្វឹក​ហាត់​បើកបរ​ស៊ីជម្រៅ​។ ទន្ទឹម​នឹង​នេះ JA1 Pulse នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ បើ​សិន​វា​ជួប​បញ្ហា​។ បើ​យាន​ជំនិះ​នេះ​មិន​អាច​បន្ត​ដំណើរ​ពេល​កំពុង​ហោះ​ហើរ ពីឡុត​នឹង​ប្រើ​ប្រាស់​ឆត្រ​យោង​។ តាម​គម្រោង JA1 Pulse នឹង​អាច​ហោះ​ក្នុង​ល្បឿន 463 គីឡូម៉ែត្រ​/ម៉ោង​ … Read more

ភូមិ​ឋាន​ដាច់​ស្រយាល​ដល់​ថ្នាក់​អ្នក​ភូមិ​ត្រូវ​បើក​យន្តហោះ​ទៅ​ផ្សារ

ប្រជាពលរដ្ឋ​នៅ​ Port Alsworth ត្រូវ​បើកបរ​យន្តហោះ​ទៅ​កាន់ទីក្រុង​​នៅ​ជិត​បំផុត​ដែល​មាន​ចម្ងាយ​ជាង 300 គីឡូម៉ែត្រដើម្បី​ដើរ​ផ្សារ​ទិញ​ទំនិញ​ចាំបាច់​។ Salina Alsworth អាយុ 25 ឆ្នាំ រស់​នៅ​ឯ Port Alsworth ដែល​ជា​ភូមិ​ដាច់​ស្រយាល​បំផុត​មួយ​របស់ពិភពលោក​។ ភូមិ​នេះ​ស្ថិត​ក្នុង​​រដ្ឋ Alaska របស់​សហរដ្ឋ​អាម៉េរិក។ ជីដូន​ ជីតា​ទួត​របស់ Salina គឺជា​មនុស្ស​ដំបូង​ៗរបស់ Port Alworth​ នៅ​ក្នុងទសវត្សរ៍​ឆ្នាំ​ 1940​។ បច្ចុប្បន្ន ភូមិ​នេះ​មាន​ប្រជាជន​ប្រហែល 186 នាក់ ឆ្លង​កាត់​ 5 ជំនាន់​មនុស្ស​។ ចំនួន​ប្រជាជន​អាច​កើន​ដល់ 400 នាក់​នៅ​ក្នុង​រដូវ​កាល​ទេសចរណ៍​។ ភូមិ​នេះ​ពុំ​មាន​ផ្លូវ​ធ្វើដំណើរ​ឆ្លង​កាត់ ហើយ​ក៏​​ពុំ​មាន​ផ្សារ មន្ទីរ​ពេទ្យដូច​ភូមិ​ដទៃ​ឡើយ​។ ទីក្រុង​ដែល​នៅ​ជិត​បំផុត​គឺ Anchorage ប៉ុន្តែ​មាន​ចម្ងាយ​​ពី​ភូមិ​របស់ Salina រហូត​ដល់ជាង 300​ គីឡូម៉ែត្រ​ ហើយ​មធ្យោបាយ​តែ​មួយ​គត់​ដែល​គេ​អាច​ប្រើប្រាស់​បាន​គឺ​យន្តហោះ​ និង​ត្រូវធ្វើ​ដំណើរ​ជាង​មួយ​ម៉ោង​។ ដូច្នេះ សូម្បី​តែ​ទៅផ្សារ​ទិញ​អីវ៉ាត់​ក៏​​ត្រូវ​ជិះ​យន្តហោះ​។ នៅ​ពេល​ទិញ​ទំនិញ​តាម​អ៊ីនធើណិត ប្រជាជន​នៅ​ក្នុង​ភូមិ​ Port Alsworth ត្រូវ​ចំណាយ​លើ​សេវាដឹក​ជញ្ជូន​ពី … Read more

មន្ទីរ​ពេទ្យ​មួយ​នៅ​វៀតណាមវះកាត់​ខួរក្បាល​ដោយ​​ប្រើ​​រ៉ូបូត​ AI​៖ អ្នក​ជំងឺ​ច្រៀង​ក្នុង​ពេល​វះកាត់

អ្នក​ជំងឺ​វ័យ 58 ឆ្នាំម្នាក់ត្រូវ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាង​ 24 ម៉ោង​ និង​មាន​អាការៈភ្លេចភ្លាំង​ស្មារតី​ មិន​អាច​កម្រើក​បាន​ ដូច្នេះ បើ​សិន​វះកាត់​តាម​ធម្មតា​ នឹង​មាន​ហានិភ័យ​កើត​ជំងឺ​ស្លាប់​អវយវៈ​ណា​មួយ​ ប៉ុន្តែ​បើ​វះកាត់​យក​កំណក​ឈាម​ក្នុង​ខួរ​ក្បាល​ដោយ​មិន​ចាក់​ថ្នាំ​សន្លប់​ និងប្រើ​ប្រាស់​បច្ចេក​វិទ្យា​​រ៉ូបូត​ AI (បញ្ញាសិប្បនិម្មិត) អ្នក​ជំងឺ​អាច​ «ច្រៀង​» ជា​មួយ​ក្រុមវេជ្ជបណ្ឌិត​បាន​ក្នុង​គ្រា​កំពុង​វះកាត់​។ កាលពី​ថ្ងៃ​ទី 10 សីហា អ្នក​ជំងឺ​ខាងលើ​ (នៅ​ក្រុង​ព្រៃនគរ) ត្រូវ​បាន​គ្រួសារ​នាំ​​មក​កាន់​មន្ទីរ​ពេទ្យ​ពហុព្យាបាលតាមអាញ់​ទីក្រុង​ហូជីមិញ (Tam Anh Hospital) ក្នុង​ស្ថានភាព​រង្វេងរង្វាន់ ដៃជើង​កម្រើន​ស្ទើរ​មិន​​បាន​។ លទ្ធផល​នៃ​ការ​ថត MRI 3 Tesla បញ្ជាក់​ថា អ្នក​ជំងឺ​នេះ​មាន​ដុំ​ឈាម​កក​ក្នុង​ខួរ​ក្បាល​ទំហំ 4 សង់ទីម៉ែត្រ​។ បើ​មិន​វះកាត់​បន្ទាន់​ អ្នក​ជំងឺ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ស្លាប់​មួយ​ចំហៀង​ខ្លួន​ ពិបាក​ក្នុង​ការ​និយាយ​ ស្រវាំង​ភ្នែក ឬ​អាច​បាត់​បង់​ជីវិត​។ ក្រុម​វេជ្ជបណ្ឌិត​បាន​ជ្រើស​យក​វិធី​វះកាត់​ខួរក្បាល​បែប​ថ្មី​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​នៅ​ដឹង​ខ្លួន​ ដោយ​ចាក់តែ​ថ្នាំ​ស្ពឹក​ និង​ប្រើ​ប្រាស់​រ៉ូបូត AI Modus V Synaptive រួម​នឹង​​ប្រព័ន្ធ​កំណត់​ទិស Neuro-Navigation AI ជំនាន់​ថ្មី​បំផុត​។ ការ​វះកាត់​បែប​ថ្មី​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ជំងឺ​គេច​ផុត​ពី​គ្រោះ​ថ្នាក់​បាន​លឿន​ ការ​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​ការ​វះកាត់​មាន​ភាព​រលូន​ … Read more

ឱសថ​ដែល​អាច​ «កម្ចាត់​រាល់​ដុំ​គីស​» ទាំង​កាចទាំង​ស្លួត

(សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​ឱសថ​មួយ​ប្រភេទ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​រាល់​ដុំ​គិ​សរឹង ទាំង​ប្រភេទ​កាច ទាំង​ប្រភេទ​ស្លូត ដោយ​មិន​ប៉ះពាល់​ដល់​កោសិកា​ដែល​មាន​សុខ​ភាពល្អ។ ការស្រាវជ្រាវ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកជំនាញ​ប្រចាំ​មន្ទីរពេទ្យ City of Hope ដែលជា​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក​ធំជាងគេ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក និង​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Cell Chemical Biology កាលពី​ថ្ងៃទី 02 សីហា 2023។ គ្រាប់​ថ្នាំ​នេះ​មាន​ឈ្មោះថា AOH1996។ City of Hope ឱ្យដឹងថា ឱសថ AOH1996 ដាក់​គោលដៅ​កម្ចាត់​​ប្រូតេអ៊ីន​មួយ​ប្រភេទ​មាន​នៅ​​ក្នុង​ដុំសាច់​មហារីក​ស្ទើរ​គ្រប់​ប្រភេទ ដែល​​បណ្ដាលឱ្យ​ដុំ​គីស​រីក​ធំ និង​កើនឡើង​ច្រើន​នៅក្នុង​រាងកាយ។ ប្រូតេអ៊ីន​នេះ​គឺជា​អង់​ទី​ហ្សែ​ន PCNA (Proliferating cell nuclear antigen) ដែល​ធ្លាប់​ត្រូវបាន​ចាត់ទុកថា មិនអាច​កម្ចាត់​បាន​។ គ្រាប់​ថ្នាំ AOH1996 កម្ចាត់​កោសិកា​មហារីក​ទៅតាម​របៀប​ដែលមាន​ការជ្រើសរើស ដោយ​យន្តការ​បំបែក​វដ្ដ​នៃ​ការបង្កើត​កូនចៅ​តាម​ធម្មតា​របស់​ដុំ​គីស ទប់ស្កាត់​កោសិកា DNA ដែលមាន​កំហុស កុំឱ្យ​បន្ត​រីកចម្រើន ធ្វើឱ្យ​ពួកវា​​មិនអាច​ចម្លង​ពី​តិច​ទៅ​ច្រើន​ទៀត​បាន។ ប្រការនេះ​នឹង​បណ្ដាលឱ្យ​កោសិកា​មហារីក​ទាំង​ឡាយ​​ត្រូវ​ងាប់​ដោយ​ឯកឯង និង​​មិន​ប៉ះពាល់​ដល់​កោសិកា​ល្អ។ អ្នកវិទ្យាសាស្ត្រ​នៅ City of Hope អធិប្បាយ​ថា PCNA … Read more

អាយុ​របស់​មនុស្ស​នឹង​កើន​ឡើងដល់ 120 ដោយ​សារ​តែ​បច្ចេកវិទ្យា​ និង​ការ​យល់​ដឹង​

(ស៊ុយអែត) – អាយុ​របស់​មនុស្ស​គ្រោង​នឹង​កើន​ឡើងដល់ 120 ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ ដោយ​សារ​តែ​​បច្ចេក​វិទ្យា និង​ចំណេះដឹង​ដែល​បាន​ពី​វិបត្តិ​សុខភាព​កូ​វីដ-19។ល។ បណ្ឌិត Ignat Kulkov នៅ​សាកលវិទ្យាល័យ Malardalen (MDU) ឱ្យដឹងថា អាយុ​របស់​មនុស្ស​អាច​ឡើងដល់​ពី​ 100 ទៅ 120 នៅក្នុង​អំឡុង​ឆ្នាំ 2070 យ៉ាងហោចណាស់​នៅក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍ។ នេះ​គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់លោក Kulkov និង​សហការី​នៅ​ប្រទេស​ហ្វាំ​ង​ឡង់ បារាំង និង​អង់គ្លេស ហើយ​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ Futures កាលពី​ថ្ងៃទី 30 កក្កដា 2023។ យោងតាម​បណ្ឌិត Kulkov ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​មនុស្ស​កាន់តែច្រើន​ដែល​ពាក់​ឧបករណ៍​តាមដាន​សុខភាព។ ឧបករណ៍​ទាំងនេះ​តែង​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​មន្ទីរពេទ្យ ជួយ​ឱ្យ​វេជ្ជបណ្ឌិត​អាចធ្វើ​រោគវិនិច្ឆ័យ និង​ណែនាំ​ប្រកប​ដោយ​ភាព​សុក្រឹត​សម្រាប់​អ្នកប្រើប្រាស់ និង​អ្នកជំងឺ ដែលនាំឱ្យ​ពួកគេ​កែលំអ​ការរស់នៅ ប្ដូរ​ទម្លាប់​មិនល្អ​សម្រាប់​សុខភាព​តាំងពីក្មេង ដូច្នេះ​ពួកគេ​នឹងមាន​អាយុ​វែង​ជាង​ធម្មតា។ ក្រៅពីនេះ ការរីកចម្រើន​របស់​វិស័យ​ដទៃ​ក៏​អាចជួយ​ឱ្យ​មនុស្ស​រស់​បានយូរ​ជាង​មុន។ ឧទាហរណ៍​ដូចជា វិបត្តិ​សុខភាព​សកល​កូ​វីដ-19 បាន​ជួយ​ឱ្យ​មនុស្សជាតិ​យល់ដឹង​បន្ថែម​អំពី​ការតាមដាន​វីរុស​ប្រកបដោយ​ប្រសិទ្ធភាព។ បច្ចេក​វិទ្យា រួម​នឹង​វិធីសាស្ត្រ​ព្យាបាល​បែប​ទំនើប​នានា​ក៏​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​កូ​វីដ​ផងដែរ។ តាម​ជាក់ស្ដែង អាយុ​របស់​មនុ​ស្សបាន និង​កំពុង​កើនឡើង​នៅក្នុង​រយៈពេល 200 ឆ្នាំ​កន្លង។ … Read more

យន្តហោះ​ធ្លាក់​បាក់​ស្លាប​ជា​ពីរ​ បន្ទាប់​ពី​អ្នក​ដំណើរ​ជួយ​កាច់​ចង្កូត ព្រោះ​​ពីឡុត​ជួប​បញ្ហា​សុខភាព​ភ្លាម​ៗ

(សហរដ្ឋ​អាម៉េរិក) – ពី​ឡុ​ត​យន្តហោះ​ខ្នាតតូច​មួយរូប ជួប​បញ្ហា​សុខភាពភ្លាមៗនៅពេល​កំពុង​ហោះហើរ តែ​សំណាងល្អ​ដែល​បាន​ស្ត្រី​ជា​អ្នកដំណើរ​ជួយ​បញ្ជា​យន្តហោះ​ទៅ​ចុះចត​លើ​កោះ​នៅ Massachusetts។ បុរស​ពី​ឡុ​ត​អាយុ 79 ឆ្នាំម្នាក់ កាលពី​ថ្ងៃទី 15 កក្កដា បើកបរ​យន្តហោះ​ធុន​ស្រាល Piper Meridian ស៊េរី​ឆ្នាំ 2006 ចេញដំណើរ​ពី Westchester រដ្ឋ New York។ ពី​ឡុ​ត​រូបនេះ​ជួប​បញ្ហា​សុខភាពភ្លាមៗនៅពេល​កំពុង​បើកបរ​យន្តហោះ​ចុះចត​ក្បែរ​ព្រលានយន្តហោះ Martha’s Vineyard នៅ​ទីរួមស្រុក West Tisbury លើ​កោះ Martha’s Vineyard រដ្ឋ Massachusetts។ នៅ​ចំពោះមុខ​ស្ថានការណ៍​គ្រោះថ្នាក់ អ្នកដំណើរ​តែ​ម្នាក់​នៅលើ​យន្តហោះ​នេះ​ក៏បាន​ចូល​ជួយ។ មិនដឹងថា ស្ត្រី​អ្នកដំណើរ​នេះ​មានបទពិសោធន៍​បើកបរ​យន្តហោះ ឬ​អត់ ប៉ុន្តែ​ប៉ូលិស​និយាយថា យន្តហោះ​បាន​ចុះចត​លើ​វាលស្មៅ​ខាងក្រៅ​ផ្លូវរ​ត់របស់​យន្តហោះ ធ្វើឱ្យ​ស្លាប់​របស់​វា​ត្រូវ​បាក់​ជា​ពីរ ព្រោះតែ​បុក​ទង្គិច​នឹង​ដី។ យោងតាម​សមត្ថកិច្ច អ្នកបើកបរ​យន្តហោះ និង​អ្នកដំណើរ​គឺជា​ពលរដ្ឋ​ក្នុង​រដ្ឋ Connecticut។ សមត្ថកិច្ច​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណ​របស់​អ្នក​ទាំងពីរ ប៉ុន្តែ​ថា ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះ ហើយ​ករណី​នេះ​កំពុង​ត្រូវ​បាន​ប៉ូលិស​​ធ្វើ​ការ​​​ស៊ើបអង្កេត​៕