ក្រុមហ៊ុនធុរកិច្ចថ្មីរបស់អង់គ្លេស SolarBotanic Trees អភិវឌ្ឍស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី ដែលអាចប្រមូលកម្ដៅពីព្រះអាទិត្យតាមរយៈដំបូល ឬស្លឹកដែលមានផ្ទាំងសូឡា និងរក្សាអគ្គិសនីនៅក្នុងបង្គោល ឬដើមរបស់វា។
SolarBotanic Trees ទើបតែផលិតបានដើមឈើលោហធាតុគំរូដំបូងសម្រាប់ការសាកល្បងដែលមានទំហំស្មើនឹង ½ នៃទំហំរបស់កំណែផ្លូវការ និងកំពុងប្រឹងប្រែងក្នុងការអភិវឌ្ឍ ធ្វើតេស្តកំណែពេញលេញនៅមុនពេលចាប់ផ្ដើមដំណើរការពាណិជ្ជកម្មនៅចុងឆ្នាំនេះ។ យោងតាម CNN ចុះផ្សាយកាលពីថ្ងៃទី 29 ឧសភា CEO Chris Shelley ឱ្យដឹងថា ក្រុមហ៊ុននេះបានទទួលការកក់ផលិតផលដំបូងចំនួន 200 ដើម ពី Raw Charging Group។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងបើកសាលតាំងបង្ហាញ (showroom) លំដាប់ប្រណិតនៅប្រទេសថៃ នៅក្រោយខែមិថុនា ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅភាគខាងកើតរាជធានីបាងកក ដើម្បីជំរុញការលក់រថយន្តអគ្គិសនីដែលកំពុងកើនឡើងយ៉ាងរហ័សនៅប្រទេសថៃ និងដើម្បីតាមទាន់គូប្រកួតចិន ក្នុងនោះមាន BYD ជាដើម។
យោងតាមបណ្ដាញផ្សព្វផ្សាយក្នុងស្រុក ក្រុមហ៊ុនផលិតរថយន្តអាម៉េរិកមួយនេះកំពុងតែជួសជុល និងកែលំអទីតាំងដែលធ្លាប់ជាសាលតាំងបង្ហាញរបស់ Toyota។ នៅប្រទេសថៃ ក្រៅពីសាលតាំងបង្ហាញនេះ Tesla ក៏នឹងមានមជ្ឈមណ្ឌលសេវាកម្ម ឃ្លាំងគ្រឿងបន្លាស់ និងស្ថានីយបញ្ចូលថាមពលរហ័សផងដែរ។
ទាក់ទងនឹងដំណឹងខាងលើ តំណាងមួយរូបរបស់ Tesla បានឱ្យដឹងថា ព័ត៌មានលម្អិតនឹងត្រូវបានប្រកាសឆាប់ៗខាងមុខ។
Tesla បានចាប់ផ្ដើមលក់អនឡាញនូវរថយន្តបែបកីឡាពហុមុខងារប្រភេទមធ្យម Model Y និងរថយន្ត Model 3 នៅប្រទេសថៃ តាំងពីខែធ្នូឆ្នាំមុន ក្នុងតម្លៃចាប់ពីប្រហែល 1.96 លានបាត (56,500 ដុល្លារអាម៉េរិក) និង 1.76 លានបាត (50,700 ដុល្លារអាម៉េរិក)។ តួលេខនេះខ្ពស់ជាងបើធៀបនឹងតម្លៃ 1 លានបាត់របស់បណ្ដារថយន្តចិនដែលមានលក្ខណៈប្រហាក់ប្រហែលនេះ។
យោងតាមរបាយការណ៍របស់ទំព័រ Autolife នៅប្រទេសថៃ ចំនួនរថយន្ត Model Y ក្នុងខែមីនាបានកើនឡើងជិតទ្វេដងធៀបនឹងខែកុម្ភៈ ដោយលក់បាន 1,034 គ្រឿង ជួយឱ្យម៉ូដែលរថយន្តនេះកាន់កាប់ 17% នៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅប្រទេសថៃ។ Model Y ក្លាយជាម៉ូដែលរថយន្តអគ្គិសនីដែលលក់ដាច់ជាងគេលំដាប់ទីពីរនៅប្រទេសថៃ បន្ទាប់ពី Atto 3 របស់ BYD និងនៅពីលើ SAIC Motor និង Great Wall Motor។
Showroom របស់ Tesla នៅរាជធានីរបស់ប្រទេសថៃShowroom របស់ Tesla នៅរាជធានីរបស់ប្រទេសថៃរថយន្តអគ្គិសនី Tesla
យោងតាម The Tech Times ក្នុងស្ថានការណ៍បែបនេះ ក្រុមអ្នកផលិតអគ្គិសនីនៅហ្វាំងឡង់ ត្រូវការយកចិត្តទុកដាក់ទៅលើដំណោះស្រាយសម្រាប់ការបែងចែកផលិតផលដើម្បីចៀសវាងការខាតបង់៕