ហេតុអ្វីអាកាសធាតុកាន់តែក្ដៅឡើងៗ?

ក្នុង​រង្វង់​ 100​ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​កើន​ឡើង​កម្ដៅ​របស់​ផែនដី​កាន់​តែ​បង្ហាញ​ច្បាស់​ឡើង​ៗ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ព្រួយបារម្ភ។ ក្នុង​អនាគត​ កម្ដៅ​ផែនដី​ក៏​នឹង​កើន​ឡើង​បន្ត​ទៀត​ ហើយ​បន្សល់​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​។ ដូច្នេះ​តើ​បាតុភូត​ផែនដី​ឡើង​កម្ដៅ​កើត​ឡើង​ដោយ​សារ​កត្តា​អ្វី​ខ្លះ​? ការ​ឡើង​កម្ដៅ​ផែនដី​​បង្ក​ផល​វិបាក​អ្វី​ខ្លះ​? តើ​មនុស្ស​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា​? ​ផែនដី​ឡើង​កម្ដៅ​បណ្ដាល​មក​ពី​កត្តា​ពីរ​សំខាន់​ រួម​មាន​ កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស​ កត្តាធម្មជាតិ​ ការ​បញ្ចេញ​ឧស្ម័ន​មេតាន​ច្រើន​ហួស​ពី​ប៉ូល​ខាង​ជើង និង​បណ្ដា​តំបន់​ដែល​មាន​សំណើម​កម្រិត​ខ្ពស់​ កំពុង​រួម​ចំណែក​ធ្វើ​ឱ្យ​កម្ដៅ​ផែនដី​កើន​ឡើង​។ ឧស្ម័ន​មេតាន​គឺជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​ប្រភេទ​ដែល​អាច​រក្សា​កម្ដៅ​​ក្នុង​បរិយាកាស​។ បាតុភូត​ភ្នំ​ភ្លើង​ផ្ទុះ​ បង្កើត​បាន​ជា​ធូលី​យ៉ាង​ច្រើន​ក៏​ជា​មួយ​ក្នុង​ចំណោម​មូលហេតុ​ដែល​នាំ​ឱ្យ​អាកាសធាតុ​ក្ដៅ​។ នៅពេល​សីតុណ្ហភាព​មធ្យម​របស់​ផែនដី​កើន​ឡើង​ ផ្ទាំង​ទឹក​កក​នៅ​ឯប៉ូល​ទាំង​ពីរ​របស់​ផែនដី​ក៏​ត្រូវ​រលាយ​ និង​​ធ្វើ​ឱ្យ​ស្រទាប់​ទឹកកក​កាបូន​ឌីអុកស៊ីត ​(CO2) ដែល​នៅ​ជ្រៅ​ក្រោម​ទឹកកក​ត្រូវ​លេច​ឡើង​ ហើយ​ក៏​សាយ​ភាយ​ទៅក្នុង​បរិយាកាស​​ផែនដី​ គ្រា​ដែល​ព្រៃ​ឈើ​លើ​ផែនដី​ដែល​មាន​តួនាទី​ស្រូប​យក​ឧស្ម័ន​នេះ​ក៏​ចេះ​តែ​ហិន​ហោច​ទៅ​ៗ​។ ពេល​នេះ បរិមាណ​កាបូន​ឌីអុកស៊ីត​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ខ្លាំង​ លើស​ពី​សមត្ថភាព​គ្រប់​គ្រង​របស់​ធម្មជាតិ​ ទើប​ផែនដី​ត្រូវ​ឡើង​កម្ដៅ​ជា​បន្ត​បន្ទាប់​។ កត្តា​មនុស្ស​ មនុស្ស​បាន​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​បន្តិច​ម្ដង​ៗ​រហូត​ដល់​បច្ចុប្បន្ន តាម​រយៈ​ការ​បំភាយ​ឧស្ម័ន​ពី​សកម្មភាព​ផលិត​ ជីវភាព​ប្រចាំ​ថ្ងៃ​ ទៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​។ បច្ចុប្បន្ន បាតុភូត​ផែនដីឡើង​កម្ដៅ​ ភាគ​ច្រើន​គឺដោយ​សារ​មនុស្ស​។ សកម្មភាព​ដុត​ឥន្ធនៈ​ហ្វូស៊ីល​ ដែល​រួម​មាន​ ប្រេងសាំង ឬ​ធ្យូង​ថ្ម​ជា​ដើម​ ដែល​បង្កើត​ឱ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ បាន​ និង​កំពុង​រក្សា​កម្ដៅ​នៅ​ក្នុង​បរិយាកាស​។ ផលវិបាកដែល​កើត​ឡើង​ពី​បាតុភូត​ផែនដី​ឡើង​កម្ដៅ​ បាតុភូត​កម្ដៅ​ផែនដី​កើន​ឡើង​ នឹង​នាំ​ឱ្យ​កើត​មាន​ផល​វិបាក​ជា​ច្រើន​រៀប​មិន​អស់​ ក្នុង​នោះ​មាន​ជា​អាទិ៍​ អាកាសធាតុ​ក្ដៅ​អូស​បន្លាយ​ពេល​យូរ​ជាង​មុន​ នាំ​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត ឆេះព្រៃ ព្យុះ​ធូលី … Read more

ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួល​បាន​ការ​អនុម័តទទួលស្គាល់ជាផ្លូវការពី​អគ្គរដ្ឋបាល​គយ​ចិន។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។ ការ​ទទួល​បាន​ការ​អនុម័ត​ទទួល​ស្គាល់​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាល​ពី​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023។ កន្លង​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ភាគី​ពាក់​ព័ន្ធ​នឹង​ដូង ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ ក្រសួង​កសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។ គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 របស់​កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។ យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានគយ … Read more

ថៃ​គ្រោង​នឹង​នាំចេញ​ទុរេនមួយ​លាន​តោន​ក្នុង​ឆ្នាំនេះ

អាជ្ញាធរ​ថៃ គ្រោង​នឹង​នាំចេញ​ផ្លែទុរេន​ប្រហែល​មួយ​លាន​តោន​ ដែល​មាន​តម្លៃប្រមាណ 130 ពាន់​លាន​បាត (3.53 ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅ​កាន់​ទីផ្សារ​បរទេស​នៅ​ក្នុង​ឆ្នាំ 2024 នេះ ក្នុងនោះ ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំជាង​គេ​។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថៃ កាល​ពី​ថ្ងៃទី 20 មេសា​​ 2024 បាន​ឱ្យ​ដឹង​ថា លោក​បាន​ណែនាំ​ឱ្យគណៈកម្មការ​ផ្លែ​ឈើ ជួប​ជាមួយ​កសិករ​ដាំដើម​ទុរេន ក្រុម​អ្នក​បែងចែក​ប្រភេទ​ និង​កាត់​ផ្លែ​ទុរេន ឈ្មួញ ​ក្រុម​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ទុរេន អ្នក​នាំចេញ រួម​នឹង​ស្ថាប័ន​ដែល​ទាក់​ទង ដើម្បី​ពិភាក្សា​គ្នា រក​ដំណោះ​ស្រាយ​សម្រាប់​ការ​ធានាគុណភាព​ផ្លែទុរេន និង​ឆ្លើយតប​ទៅ​នឹង​ស្ដង់ដា​គុណភាព​ ក៏ដូច​ជា​ការតម្រូវ​ GAP របស់​ប្រទេស​ចិន​។ រដ្ឋមន្ត្រី​កសិកម្ម​ថៃ ក៏​បាន​ស្នើ​ឱ្យ​រក​វិធី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាកសិករ​ ទៅ​លើ​ជី និង​ថ្នាំ​សម្រាប់​ទុរេន​។ ចំណែក​នាយកដ្ឋាន​ធារាសាស្ត្រ​ថៃ ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​គ្រប់​គ្រង​ប្រព័ន្ធ​ស្រោច​ស្រព ដើម្បី​ធានា​ឱ្យ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ចម្ការ​ទុរេន​នៅ​ក្នុង​ខេត្តនានា​របស់​ប្រទេស​នេះ​។ យោង​តាម​ក្រុម​មន្ត្រី​កសិកម្ម​ថៃ ចម្ការ​ទុរេន​ជាង 64 ពាន់​ហិកតា​នៅ​ក្នុង​បណ្ដា​ខេត្ត​ភាគ​ខាង​កើត​ប្រទេស​ថៃ បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ស្ថាប័ន​គយ​របស់​ប្រទេស​ចិន​ និងបាន​ទទួល​​វិញ្ញាបនបត្រ​ GAP ពី​ស្ថាប័ន​នេះ​។ ប្រការ​នេះ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​នាំ​ចេញ​ផ្លែទុរេន​របស់​ពួក​គេ​ទៅ​កាន់​ទីផ្សារ​ចិន​។

គម្រោង​ធំ​ៗ​ចំនួន​ពីរ​នឹងជួយ​ឱ្យ​​ខេត្ត​ព្រះ​សីហនុ​ ក្លាយ​ជាច្រករបៀងសេដ្ឋកិច្ចមួយ​របស់​កម្ពុជា

យោង​តាម​ក្រសួង​ព័ត៌មាន គម្រោងវិនិយោគ​ចំនួនពីរ​ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត 600 លានដុល្លារ​អាម៉េរិក​ ត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុ និង​កម្ពុជា​។ កាល​ពី​ថ្ងៃទី 28 កុម្ភៈ 2024 ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (ក.អ.ក – CDC) បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​គម្រោង​វិនិយោគរបស់​ក្រុម​ហ៊ុន​​ចំនួន​ពីរ​ រួម​មាន​ដូច​ខាង​ក្រោម​៖ ទីមួយ​ ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ 574,000,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ 5 នៅក្នុងតំបន់ពយតាម៉ូង សង្កាត់លេខ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទីពីរ​ ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគជាង​ 12,350,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ យោងតាម​ ក.អ.ក គម្រោងវិនិយោគទាំងពីរ​នេះ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ ឱ្យ​កាន់តែប្រសើរឡើង … Read more

ហេតុអ្វី​បាន​ជា​ចិន​ទិញ​ទុរេន​ពីវៀតណាមច្រើន​ជាង​មុន​ 30 ដង?

ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ទុរេន​របស់​វៀតណាម ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ សម្រេច​បាន​ជាង 451,000 តោន​ កើន​ជាង 30 ដង បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំ 2022​។ ទុរេន​គឺជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ការ​នាំ​ចេញរបស់​វិស័យ​បន្លែ​ផ្លែឈើ​វៀតណាម​ នៅ​ក្នុង 11​ ខែ​ដំបូង​នៃ​ឆ្នាំ 2023 ដោយ​មាន​តម្លៃ​ជាង 2.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ទុរេន​ភាគ​ច្រើន​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។ នេះ​បើ​តាមសមាគម​បន្លែ​ផ្លែ​ឈើ​វៀតណាម​ ដែល​បាន​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ក្នុង 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចូល​ទុរេន​ជាង 1.3 លាន​តោន​ ដែល​មាន​តម្លៃ​ជិតស្មើ​នឹង​ 6.4 ពាន់​លាន​ដុល្លារ​ ក្នុង​នោះ បរិមាណសរុប​​បាន​កើន​ 88% និង​តម្លៃសរុប​​បាន​កើន​ 81% បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ប្រទេស​ថៃ គឺជា​ប្រភព​ផ្គត់​ផ្គង់​ទុរេន​ធំបំផុត​របស់​​ប្រទេស​ចិន​ ដោយ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នេះ​ជិត 904,000 តោន​ ដែល​មាន​តម្លៃ​សរុប​ជាង 4.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​កើន​ 28%​។ … Read more

ក្រុម​ហ៊ុន​វៀតណាមមួយ​ គ្រោង​នឹង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

កាល​ពី​ថ្ងៃទី 12 ធ្នូ 2023 ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុម​ហ៊ុ​ន​ THACO លោក ត្រឹង បាយឿង បាន​ចូល​រួម​វេទិកា ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា – វៀតណាម ឆ្នាំ 2023​ ដែល​ធ្វើ​ឡើង​នៅ​ ហាណូយ​ ប្រទេស​វៀតណាម និង​បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ដែល​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​។ នៅ​ក្នុង​ជំនួប​ខាងលើ លោក ត្រឹង បាយឿង បាន​រាយការណ៍​អំពី​គម្រោង និង​សកម្មភាព​វិនិយោគ​ ផលិត ក្នុង​វិស័យ​កសិកម្ម​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុម​ហ៊ុន THACO នៅ​ កម្ពុជា​។ បន្ទាប់​ពី​ចូល​គ្រប់​គ្រង​ក្រុម​ហ៊ុន​ចំនួន​ 6 របស់ HAGL Agrico កាល​ពី​ឆ្នាំ 2020 THACO AGRI (ឈ្មោះ​ថ្មី) មាន​កម្មករ​ក្នុង​ដៃ​ជាង 17,000 នាក់​នៅ​ កម្ពុជា​។ ចាប់​ពី​ឆ្នាំ 2022 ដល់​បច្ចុប្បន្ន THACO AGRI បាន​ចាប់​ផ្ដើម​វិនិយោគ​សាក​ល្បង​លើ​ការ​ដាំ​ចេក ឈើ​ហូប​ផ្លែ​ … Read more

ការ​នាំចេញ​របស់​ប្រទេស​ថៃ​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​អំឡុង​ 11 ខែកន្លង​

ការ​នាំ​​ចេញ​ផលិតផល​​របស់​ប្រទេសថៃ​ក្នុង​ខែ​សីហា 2023 បាន​កើន​​ឡើង​ជា​លើក​ដំបូង​​ ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃទី 26 កញ្ញា លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Kirati Ratchano បាន​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​ក្នុង​ខែ​សីហា 2023 បាន​កើន​ 2.6% បើ​ធៀប​នឹង​ខែ​សីហា 2022 ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ​ចាប់​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ​។ លោក Kirati បញ្ជាក់​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​ក្នុង​ខែ​សីហា 2023 សម្រេច​បាន​ប្រហែល​ 8.25 ពាន់​លាន​បាត (242,796 លាន​ដុល្លារ​អាម៉េរិក)​។ ការ​នាំ​ចូល​ក្នុង​ដំណាក់​កាល​ដូច​គ្នា​នេះ​ថយ​ចុះ 12.8% មក​នៅ​ត្រឹម​ 8.23 ពាន់​លាន​បាត​។ គិត​ជារួម​ ក្នុង​រយៈ​ពេល​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ តម្លៃ​នៃ​ការ​នាំចេញ​របស់ប្រទេស​ថៃ​សម្រេច​បាន​ជាង 6.3 ទ្រីលាន​បាត​ (187.6 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ថយ​ចុះ​ 4.5% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​របស់​ឆ្នាំ​មុន​ ខណៈ​ការ​នាំ​ចូល​ថយ​ចុះ​ 5.7% មក​នៅ​​ប្រហែល​ 6.7 ទ្រីលាន​បាត​ នាំ​ឱ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រហែល​ជាង​ 300 ពាន់​លាន​បាត​។ … Read more

ផ្លែ​ឈើ​​ដែល​​អ្នកជំងឺ​ទឹកនោមផ្អែម អាច​បរិភោគ​បាន​

អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​តែងតែ​ត្រូវបាន​វេជ្ជបណ្ឌិត​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​លើ​រប​ប​អាហារ​ប្រចាំថ្ងៃ។ ពួកគេ​ត្រូវបាន​ណែ​នាំឱ្យ​ចៀសវាង​ការបរិភោគ​ប្រភេទ​អាហារ​ដែលមាន​ជាតិ​ផ្អែម ព្រោះ​អាចធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើងខ្ពស់​។ ក៏ប៉ុន្តែ ប្រការ​នោះ​មិនមែន​មានន័យថា អ្នកជំងឺ​ទឹកនោមផ្អែម​មិនអាច​បរិភោគ​អាហារសម្រន់​បាន​នោះឡើយ។ មាន​អាហារសម្រន់​ជាច្រើន​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​បរិភោគ ពិសេស​គឺ​ផ្លែ​ឈើ​ស្រស់​។ ខាងក្រោម​នេះ​គឺជា​ផ្លែ​ឈើ​ស្រស់​​​មួយចំនួន​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​បរិភោគបាន៖ ប្រភេទ​ផ្លែ​ប៊ើ​រី (berry) ប្រភេទ​ផ្លែ​ប៊ើរី មាន​ផ្ទុក​ជាតិ​ស្ករ​តិចតួច និង​សម្បូរ​ជាតិ​សរសៃ​ហ្វា​យ​បឺ ធ្វើឱ្យ​ពួកវា​ក្លាយជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម។ ផ្លែឈើ​ដែល​ស្ថិតក្នុង​ក្រុម​ប៊ើ​​រី (berry) រួមមាន ស្ត្រូ​ប៊ើ​រី (strawberry), រ៉ា​ស​ប៊ើរី (raspberry), ប្លូ​ប៊ើ​រី (blueberry), ឈើ​រី (cherry)។ល។ ផ្លែ​ប៉ោម ដោយសារតែ​សម្បូរ​ជាតិ​សរសៃ​ហ្វា​យ​ប៊ើ និង​មាន​ផ្ទុក​ជាតិ​ស្ករ​ក្នុង​កម្រិត​ទាប ដូច្នេះ ផ្លែ​ប៉ោម​ក៏​ជា​ជម្រើស​ល្អ​សម្រាប់​​អ្នកជំងឺ​ទឹកនោមផ្អែម។ ក្រូចពោធិ៍សាត់ ក្រូចពោធិ៍សាត់​សម្បូរ​វីតាមីន​សេ ក៏​ដូច​ជា​​សរសៃ​ហ្វា​យ​ប៊ើ​រ ដូច្នេះ​វា​ក៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម។ ក៏ប៉ុន្តែ ប្រការ​សំខាន់​គឺ​ត្រូវ​បរិភោគ​ក្នុង​កម្រិត​សមល្មម ព្រោះ​ពួកវា​ក៏មាន​ផ្ទុក​ជាតិ​ស្ករ​។ ជា​ការ​ល្អ​បំផុត​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​វេជ្ជ​បណ្ឌិត​ជំនាញ​ មុន​នឹង​បរិភោគ​៕

ESA បង្ហាញ «សារ​អាថ៌កំបាំង» ពី​ទីតាំង​ឆ្ងាយ​ពី​ផែនដី​ជិត 1,500 ឆ្នាំ​ពន្លឺ

សញ្ញា​សួរ​ពណ៌​ក្រហម​ដ៏​ចម្លែក ត្រូវបាន​អវកាស «ផ្ដល់​ជាស​ញ្ញា» មកកាន់​មនុស្ស​នៅលើ​ផែនដី តាមរយៈ​រូបភាព​ដ៏​អាថ៌កំបាំង​ដែល​តេ​ឡេ​ស្កុប​អវកាស James Webb ទើបតែ​ផ្ដិត​យកបាន។ នោះ​គឺជា​វត្ថុ​អវកាស​ដ៏​ធំ​មួយ​ដែលមាន​រូបរាង​ដូច​ទៅនឹង​សញ្ញា​សួរ ស្ថិតនៅ​ខាងក្រោម​ផ្កាយ​ក្មេង​ពីរ​ដួង​នៅក្នុង​កញ្ចុំ​ផ្កាយ Vela (Vela Supercluster)។ នេះ​បើតាម​សេចក្ដីប្រកាស​ថ្មី​របស់​ក្រុម​អ្នកធ្វើការ​ជាមួយ​តេ​ឡេ​ស្កុប​អាម៉េរិក James Webb មកពី​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA)។ ដំបូង​ឡើយ ក្រុមរបស់ ESA នៅ James Webb សង្កេតមើល​ចំណុច​លម្អិត​របស់​ផ្កាយ​ក្មេង​មួយគូ​ដែលមាន​ឈ្មោះថា Herbig-Haro 46/47 ដែល​កំពុង​ត្រូវ​ឡោមព័ទ្ធ​ដោយ​ថាស​វត្ថុ​ធាតុ​ដែល​ចិញ្ចឹម​ពួកវា​ឱ្យ​ធំធាត់​ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ។ នៅ​ខាងក្រោម​ផ្កាយ​ពីរ​ដួង​ខាងលើ ពួកគេ​បាន​ប្រទះឃើញ​អ្វីមួយ​ដ៏​អាថ៌កំបាំង និង​គួរឱ្យភ្ញាក់ផ្អើល៖ សញ្ញា​សួរ​មួយ​បង្ហាញខ្លួន​ដូច​ទៅនឹង​មនុស្ស​លើ​ភព​ដទៃ​កំពុង​បញ្ជូន​សញ្ញា​ដល់​មនុស្ស​នៅ​លើ​ផែនដី។ បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​មិនទាន់​ដឹង​ច្បាស់​ថា សញ្ញា​សួរ​ដ៏​ធំ​មហិមា​នេះ​គឺជា​អ្វី​នៅឡើយ ប៉ុន្តែ​ពណ៌ និង​រូបរាង​របស់​វា បាន​នាំឱ្យ​តារាវិទូ​នានា​មាន​យោបល់​មួយចំនួន។ នៅលើ​ទំព័រ Space តំណាង​របស់​តេ​ឡេ​ស្កុប James Webb យល់ថា វា​អាចជា​កាឡាក់ស៊ី​ដែល​នៅ​សែនឆ្ងាយ ឬ​បណ្ដា​កាឡាក់ស៊ី​កំពុង​ប៉ះទង្គិច​គ្នា នាំឱ្យមាន​រូបរាង​ខុសធម្មតា។ ចំណែក​ពណ៌​ក្រហម​របស់​សញ្ញា​សួរ​នេះ កើតឡើង​ដោយសារ​វា​នៅ​ឆ្ងាយ និង​បន្ត​ផ្លាស់​ទី​ទៅ​ឆ្ងាយ ព្រោះ​ចក្រវាល​កំពុង​​រីក​មាឌ។ បើ​ទោះ​សញ្ញា​សួរ​នេះ​បង្ហាញខ្លួន​នៅក្បែរ​វត្ថុ​អវកាស​ដែលមាន​ចម្ងាយ 1,470 ឆ្នាំ​ពន្លឺ​ពី​ផែនដី ប៉ុន្តែ​គម្លាត​ពិត​របស់​សញ្ញា​សួរ​នេះ​ … Read more

ដែន​ដី​ដែល​មាន​ស្រីស្អាត​ច្រើន​ជាង​គេ​នៅ​​ប្រទេស​ចិន​

ស៊ីនជាំង ត្រូវ​បាន​ចាត់ទុក​ថា​ជា​ដែនដី​ដែល​សម្បូរ​ស្រី​ស្អាត​បំផុត​នៅ​ប្រទេស​ចិន​ ព្រោះ​តែភូមិសាស្ត្រ​ពិសេស​ ទើប​ប្រជាជន​នៅ​ទី​នោះ​មាន​សម្រស់​ស្រស់ស្អាត​បែប​​ចម្រុះ​​ជាតិ​សាសន៍​។ ក្នុង​ចំណោម​មនុស្ស​ម្នា ស្ត្រី​នៅ​តំបន់​ស៊ីជាំង​លេច​ធ្លោ​ជាង​គេ​ដោយ​សារ​តែ​រូប​រាង​ និ​ងសម្រស់​​ដ៏​ស្រស់​ស្អាត​។ ហេតុ​អ្វី​ប្រទេស​ចិន​ធំ​យ៉ាង​នេះ​ ប៉ុន្តែ​ស៊ីនជាំង​បែរ​ជា​មាន​ស្រី​ស្អាត​ច្រើន​ជា​ង​គេ​ទៅវិញ? ស៊ីនជាំង​ស្ថិត​នៅ​លើ​តំបន់​ច្រក​ផ្លូវ​ទៅមក​រវាង​អាស៊ី និង​អឺរ៉ុប ជា​តំបន់​ប្រមូល​ផ្ដុំ និង​ទំនាក់​ទំនង​របស់​ជាតិ​សាសន៍​ជា​ច្រើន​។ ដូច្នេះ ហ្សែន​របស់​ស្ត្រី​នៅ​ស៊ីនជាំង​មាន​ផ្ទុក​ចំណុច​ពិសេស​នៃ​ជាតិ​សាសន៍​ជា​ច្រើន​។ ពួក​គេ​មាន​ច្រមុះ​ស្រួច ស្បែក​ស​ដូច​​ជនជាតិ​អឺរ៉ុប និង​មាន​ភ្នែក​ធំៗ រោម​ភ្នែក​វែង​ៗ​ដូច​ជន​ជាតិ​អារ៉ាប់ និង​មាន​សម្រស់​ស្រស់​សោភា​ដូច​ស្ត្រី​ឥណ្ឌា។ ជាមធ្យម ភ្នែក​របស់​ស្ត្រី​នៅ​អាស៊ី​មាន​ប្រវែង 25.23 មម ប៉ុន្តែ​ស្ត្រី​នៅ​ស៊ីនជាំង​មាន​ភ្នែក​ប្រវែង 31.8 មម វែង​ជាង 6 មម។ ក្ដោង​ច្រមុះ​របស់​ស្ត្រី​នៅ​ស៊ីនជាំង​ខ្ពស់​ 6 អង្សា ធៀប​នឹង​ស្ត្រីតំបន់​ដទៃ​របស់​​​អាស៊ី ដែល​នេះ​មាន​ន័យ​ថា ទោះ​ជា​ដេក​ផ្អៀង​យំ ក៏​ទឹក​ភ្នែក​មិន​អាច​ហូរ​ឆ្លង​ក្ដោង​ច្រមុះ​ទៅ​ម្ខាង​ទៀត​។ ភាព​ខុស​គ្នា​រវាង​សីតុណ្ហ​ភាព​ពេល​យប់ និង​ពេល​ថ្ងៃ​នៅ​ស៊ីនជាំង​គឺ​មាន​ខ្ពស់​ខ្លាំង​ ធ្វើ​ឱ្យ​បន្លឺ​ផ្លែ​ឈើ​មួយ​ចំនួន​នៅ​តំបន់​នេះ​មាន​ជាតិស្ករ និង​ជីវជាតិ​ខ្ពស់​ជាង​តំបន់​ដទៃ​។ បន្លែ​ផ្លែ​ឈើ​សម្បូរ​វីតាមីន​គឺ​មាន​ប្រយោជន៍​ជួយ​ពន្យារ​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​របស់​ស្បែក​។ ក្រៅ​ពី​នេះ ស៊ីនជាំង​ក៏​ជា​តំបន់​ដែល​មាន​ដាំ​ផ្លែ​ឈើ​ល្បី​ៗដែល​ផ្អែម​ ឈ្ងុយ​ឆ្ងាញ់​ជាប់​ចិត្ត​។ ការ​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះបាន​​ជួយ​ឱ្យស្ត្រី​នៅ​ស៊ីនជាំង​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ​។ ស៊ីនជាំង​ក៏​ជា​តំបន់​ល្បី​ល្បាញ​ខាង​រាំ​តាំង​ពី​សម័យ​បុរាណ​។ ការ​រាំ​ជួយ​ឱ្យ​ស្ត្រី​នៅ​ទី​នេះ​មាន​រាង​កាយ​មាំមួន សុខភាព​ល្អ រូប​សម្រស់​ស្រស់​ស្អាត៕

កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​​ជាង​ប្រាំ​សប្ដាហ៍​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន «នៅ​មានជីវិត»

កុមារ​បួន​នាក់​មាន​អាយុ​ចាប់ពី​ជិត​មួយឆ្នាំ​ដល់ 13 ឆ្នាំ ដែល​​វង្វេងផ្លូវ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃទី 01 ឧសភា ត្រូវបាន​សមត្ថកិច្ច​កូ​ឡុំ​ប៊ី​រកឃើញ និង​សង្គ្រោះ​ទាន់ពេល។ «ប្រទេស​ទាំងមូល​សប្បាយ​រីករាយ! កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​ក្នុងព្រៃ​ជ្រៅ​នៅ​កូ​ឡុំ​ប៊ី នៅមាន​ជីវិត» ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Gustavo Petro នៅ​ថ្ងៃទី 10 មិថុនា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។ ក្រុម​កុមារ​នេះ​ត្រូវបាន​ទាហាន​កូ​ឡុំ​ប៊ី​រកឃើញ​នៅក្បែរ​ព្រំប្រទល់​រវាង​ខេត្ត Caqueta និង Guaviare របស់​ប្រទេស​កូ​ឡុំ​ប៊ី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ធៀប​នឹង​កន្លែង​យន្តហោះ​ដឹក​គ្រួសារ​របស់​ពួកគេ​បាន​​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 01 ឧសភា។ ក្រុម​សង្គ្រោះ​របស់​កូ​ឡុំ​ប៊ី ធ្វើការ​យ៉ាង «ដុតដៃដុតជើង» នៅក្នុង​ការ​តាម​ស្វែងរក​ក្រុម​កុមារ​បាត់​ខ្លួន​នេះ។ បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា Wilson ដែលជា​សុនក​ជំនាញ បាន​បាត់​ខ្លួន​ក្នុងពេល​តាម​ស្វែងរក​ ក៏ត្រូវ​បាន​រកឃើញ​នៅ​ជាមួយ​កុមារ​ទាំងនេះ​ផងដែរ។ ពេល​បាន​រកឃើញ កុមារ​ទាំងនេះ​មាន​អា​ការៈបាត់បង់​ជាតិ​ទឹក នៅលើ​ខ្លួន​មាន​ស្នាម​សត្វល្អិត​ខាំ និង​បាក់​​កម្លាំង​។ កងទ័ព​កូ​ឡុំ​ប៊ី បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​នាំ​កុមារ​ទាំងនេះ​ទៅកាន់​មន្ទីរពេទ្យ។ កាលពី​ថ្ងៃទី 01 ឧសភា 2023 យន្តហោះ​ខ្នាតតូច Cessna 206 ដឹក​មនុស្ស 7 នាក់​ពី Araracuara ទៅកាន់ … Read more

ពលរដ្ឋ​ឥណ្ឌូណេស៊ី​រាប់ពាន់នាក់​បោះ​សត្វ​ចិញ្ចឹម​ទៅលើ​ភ្នំភ្លើង​ដើម្បី​បូជាយញ្ញ

ហិណ្ឌូ​សាសនិក​រាប់ពាន់នាក់ នាំគ្នា​ឡើងលើ​កំពូលភ្នំ​ភ្លើង​សកម្ម Bromo ដើម្បី​ទម្លាក់​​មាន់​ទា បន្លែផ្លែឈើ និង​ប្រាក់​ជាដើម ចូលទៅ​មាត់​ភ្នំភ្លើង​នៅក្នុង​ពិធី​បូជាយញ្ញ​តាម​ទម្លាប់​សាសនា។ ក្រុម​អ្នក​កាន់សាសនា​ហិណ្ឌូ​រាប់ពាននាក់ កាលពី​ថ្ងៃទី 05 មិថុនា បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ជុំវិញ​ភ្នំភ្លើង Bromo ដោយ​នាំយក​មាន់​ទា ពពែ និង​របស់របរ​ជាច្រើន​ផ្សេងទៀត ទៅ​ចូលរួម​ពិធី​បូជាយញ្ញ Yadnya Kasada ដែលជា​ទំនៀមទម្លាប់​តាំងពី​រាប់ពាន់​ឆ្នាំមុន។ ជា​រៀងរាល់ឆ្នាំ សមាជិក​កុលសម្ព័ន្ធ Tengger សុទ្ធតែ​ទៅកាន់​ភ្នំភ្លើង Bromo ដើម្បី​ធ្វើ​ពិធីបុណ្យ​បូជាយញ្ញ ដោយ​សង្ឃឹមថានឹង​ធ្វើឱ្យ​វិញ្ញាណ​ទាំង​ឡាយ​បាន​​សប្បាយចិត្ត ហើយ​ប្រទាន​ពរ​ដល់​ពួកគេ។ ចំណែក​ប្រជាជន​ដែល​មិនមែនជា​សមាជិក​កុលសម្ព័ន្ធ Tengger ក៏​នាំគ្នា​ទៅកាន់​ភ្នំភ្លើង Bromo។ ក៏ប៉ុន្តែ ពួកគេ​ទាំងនេះ​ទៅ​ដើម្បី​រើសយក​របស់របរ​ដែ​ល​ត្រូវគេ​បោះទម្លាក់​ចោល ក្នុង​បំណង​កុំឱ្យមាន​ភាព​​ខ្ជះខ្ជាយ​ពេក ​មិនមែន​ទៅ​បូជាយញ្ញ​ឡើយ។ ពិធី Yadnya Kasada ចាប់​កំណើត​​​តាំងពី​សតវត្សរ៍​ទី 15 ដោយយោង​ទៅតាម​រឿងរ៉ាវ​ដែល​តំណាល​ថា ព្រះ​នាង Roro Anteng និង​ស្វាមី​នៅ​រាជាណាចក្រ Majapahit បានរួមរ​ស់នឹង​គ្នា​ជាច្រើន​ឆ្នាំ ប៉ុន្តែ​មិនមាន​បុត្រ ទើប​នាំគ្នា​ទៅ​បួងសួង។ វិញ្ញាណ​ទាំងនោះ​ក៏​យល់ព្រម និង​បាន​ប្រទាន​បុត្រ 25 នាក់​ដល់​ពួកគេ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ត្រូវ​បូជាយញ្ញ​ដោយ​ការទម្លាក់​កូនពៅ​ទៅក្នុង​ភ្នំភ្លើង … Read more