ចិនបញ្ជូនយានទៅយកសំណាកដីតំបន់ងងឹតរបស់ព្រះចន្ទ

យាន​ Chang’e 6 ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​ Long March 5 ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប Wenchang លើ​កោះ Hainan កាល​ពី​វេលា​ម៉ោង 16និង27​នាទី ថ្ងៃទី​3 ខែ​ឧសភា ម៉ោង​នៅ​កម្ពុជា​។ ក្នុង​ការ​ហោះ​ហើរ​ 53​ថ្ងៃ យាន​អវកាស​ Chang’e 6 នឹង​ឆ្ពោះ​ទៅ​កាន់​តំបន់​ទំនាប​នៅប៉ូល​ខាង​ត្បូង Aitken (SPA) ដែល​ស្ថិត​ក្នុង​តំបន់​ងងឹត​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​មិន​អាច​មើល​ឃើញ​ពី​ផែនដី​។ នេះបើ​តាម​ទីភ្នាក់​ងារ​អវកាស​ចិន​ (CNSA)។ បេសកកម្ម​នេះ​នឹង​រើស​យក​សំណាក​ដី​ និង​ថ្ម​ចំនួន​ពីរ​គីឡូក្រាម​ពី​តំបន់​ចុះ​ចត​ និង​នាំ​យក​មក​កាន់​ផែនដី​ដើម្បី​វិភាគ​លម្អិត​។ ដំណើរ​ការ​រើស​យក​សំណាក​ដី​ព្រះ​ចន្ទ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​ផ្កាយ​រណប​ Queqiao-2 ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ខែ​មីនា និង​កំពុង​គោចរ​ជុំវិញ​ព្រះ​ចន្ទ​ រង់​ចាំ​យាន​ Chang’e 6។ នោះ​នឹងជា​សំណាក​ដី​ព្រះចន្ទ​ដំបូង​ដែល​ត្រូវ​បាន​នាំ​យក​មក​កាន់​ផែនដី បន្ទាប់​ពី​បេសក​កម្ម​ Apollo របស់​អាម៉េរិក​ និង Luna របស់​អតីត​សូវៀត កាល​ពី​ប្រាំ​ទសវត្សរ៍​មុន​។ យានចុះ​ចត​ និង​យាន​យក​សំណាក​នឹង​ចុះ​ចត​ក្នុង​​ភាគ​ឦសាន​​លើ​តំបន់​ទំនាប​ SPA ជា​ទី​ដែល​មាន​ភូមិសាស្ត្រ​ស្មុគ​ស្មាញ និង​មាន​តម្លៃ​ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​។ បន្ទាប់​ពី​បាន​រើស​យក​សំណាក​ដី និង​ថ្ម យាន​យក​សំណាក​នេះ​នឹង​ហោះ​ត្រលប់​ទៅ​កាន់​គន្លង​តារាវិថី​ព្រះ​ចន្ទ​ ដើម្បី​ប្រគល់​ឱ្យ​ម៉ូឌុល​ដែល​នៅ​ចាំ​ទទួល​ក្នុង​អវកាស​ … Read more

ប្រទេស​ជិត​ខាង​របស់​កម្ពុជា​មួយ​នេះ ទទួល​បាន​ទុន​វិនិយោគ​ពី​បរទេស​ច្រើន​ជាង​ដប់​ដង​ ធៀប​នឹង​កម្ពុជា នៅក្នុង​ខែ​មករា​កន្លង​ទៅ​

នៅ​ក្នុង​ខែ​មករា ឆ្នាំ 2024 ប្រទេស​ជាប់​ព្រំ​ដែន​ខាង​កើត​របស់​កម្ពុជា ទទួល​បាន​គម្រោង​​​វិនិយោគ​ពី​បរទេស​​ចំនួន​ 190 គម្រោង​ ច្រើន​ជាង​ឆ្ងាយ​ បើ​ធៀប​នឹង​ 32 គម្រោង​ដែល​​កម្ពុជា​​បាន​ទទួល​។ យោង​តាម​ទំព័រ Stockbiz របស់​វៀតណាម នៅ​ក្នុង​ខែមករាឆ្នាំ 2024 វៀតណាម​បាន​ផ្ដល់​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគ​ចំនួន 190 គ្រោង​ កើន​ 24.2% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​ ដោយ​មាន​ទុន​វិនិយោគ​សរុប​ជាង 2 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 66.9% ធៀប​នឹង​ខែមករា​ឆ្នាំ 2023​។ ក្នុង​ខែ​មករា​ឆ្នាំ 2024 មាន​ប្រទេស​ និង​ដែន​ដី​ចំនួន 39 ដែល​​វិនិយោគ​នៅ​វៀតណាម ក្នុង​នោះ សិង្ហបុរី​គឺ​ជា​ប្រទេស​នាំ​មុខ​គេ​ ដោយ​បណ្ដាក់​ទុន​ជាង 1.4 ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើ​នឹង 59.5% ធៀប​នឹង​ទុន​វិនិយោគ​សរុប​។ បើ​និយាយ​អំពី​ចំនួន​គម្រោង​វិនិយោគថ្មី​​វិញ ប្រទេស​ចិន​គឺជា​ដៃ​គូ​ធំ​ជាង​គេ​​របស់​វៀតណាម ដោយ​រួម​ចំណែក​ជិត 19%។ ដើម្បី​ជា​ការ​ប្រៀប​ធៀប​ នៅក្នុង​ខែ​មករា​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគពី​បរទេស​​ជិត 187 លាន​ដុល្លារ​​។ តួលេខ​នេះ​របស់​វៀតណាម​គឺជាង 2.36 ពាន់​លាន​ដុល្លារ​។ … Read more

ទីក្រុង​ចំនួន​ដប់​ដែល​ «ថ្លៃ» ជាង​គេ​លើ​ពិភពលោក

ក្នុង​បញ្ជី​​​ចំណាត់​ថ្នាក់​នៃ​បណ្ដា​ទីក្រុង​ដែល​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​របស់​ប្រជាជន​ មាន​កម្រិត​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ សម្រាប់​ឆ្នាំ 2023 ទីក្រុង​សិង្ហបុរី និង​ហ្សូរិច​កំពុង​នាំមុខ​គេ​។ ទីក្រុង​សិង្ហបុរី (Singapore) ធ្លាប់​បាន​នាំ​មុខ​គេ 9 លើក​ ​ក្នុង​រយៈ​ពេល 11 ឆ្នាំ​ នៅ​​ក្នុង​បញ្ជី​​​ចំណាត់​ថ្នាក់ប្រចាំ​ឆ្នាំ​ ស្ដីពី​​បណ្ដា​ទីក្រុង​ដែល​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​របស់​ប្រជាជន​ មាន​កម្រិត​ខ្ពស់​ជាង​គេ​លើ​ពិភពលោក ខណៈ​ដែល​ទីក្រុង​ហ្សូរិច​ បាន​លោត​ពី​ចំណាត់​ថ្នាក់​ទី​ 6 ឡើង​មក​កាន់​លេខ​ 1 ជាមួយ​នឹង​សិង្ហបុរី​។ ការ​ចំណាយ​ខ្ពស់​នៅ​ទីក្រុង​សិង្ហបុរី​ កើត​មាន​ដោយ​សារ​ថ្លៃ​ដឹក​ជញ្ជូន ថ្លៃ​សម្លៀក​បំពាក់ ស្បៀង​អាហារ​ និង​ភេសជ្ជៈ​ជា​ដើម​​។ ចំណែក​ទីក្រុង​ហ្សូរិច​របស់​ប្រទេស​ស្វ៊ីស កើន​ចំណាត់​ថ្នាក់​ដោយ​សារ​តែ​ឥទ្ធិពល​របស់​រូបិយប័ណ្ណ​ហ្វ្រង់ស្វ៊ីស និង​ការ​ឡើង​ថ្លៃ​របស់​ទំនិញ​ និង​សេវាកម្ម​កម្សាន្ត​។ បណ្ដា​ទីក្រុង​ដូច​ជា ហ្សឺណែវ (Geneva) របស់​ប្រទេស​ស្វ៊ីស, ញូវយ៉ក (New York) របស់​សហរដ្ឋ​អាម៉េរិក, ហុងកុង (Hong Kong) របស់​ប្រទេសចិន, ឡូសអាន់ជឺឡេស (Los Angeles) របស់​សហរដ្ឋ​អាម៉េរិក, ប៉ារីស (Paris) របស់​ប្រទេស​បារាំង, កូប៉ិនហាក (Copenhagen) របស់​ដាណឺម៉ាក, តេលអាវីវ … Read more

លទ្ធផលនៃ​ការ​ប្រកួតបញ្ជូន​ទិន្នន័យ​​រវាង​សត្វព្រាប​ និង​​អ៊ីនធើណិត​ខ្សែកាប​អុបទិច​

ដោយធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់ក្នុងការ​បញ្ជូន​សារ​ក្នុង​រយៈ​ពេល​រាប់​សិប​សតវត្សរ៍​កាល​ពី​សម័យ​មុន​ៗ សត្វ​ព្រា​បច្ចុប្បន្ន​នៅ​តែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ បើ​ធៀប​នឹង​បណ្ដាញ​អ៊ីនធើណិត​ខ្សែ​កាប​កញ្ចក់​។ កាល​ពី​សម័យ​បុរាណ សត្វ​ព្រាប​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​អ្នក​នាំ​សារ​ ព្រោះ​តែ​វា​អាច​ហោះ​ហើរ​រាប់​ពាន់​គីឡូម៉ែត្រ​ ឬ​ឆ្ងាយ​ជាង​នេះ​ក្នុង​ល្បឿន​ប្រហែល 100 គីឡូម៉ែត្រ​/ម៉ោង​។ សត្វព្រាប​មួយ​ចំនួន​អាច​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 180 គីឡូម៉ែត្រ​/ម៉ោង ជួយ​បញ្ជូន​សារ​បាន​យ៉ាង​ឆាប់​រហ័ស​។ ក៏ប៉ុន្តែ ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ តើ​សត្វ​ព្រាប​អាច​យក​ឈ្នះ​លើ​អ៊ីនធើណិត​ ឬ​អត់​? ដើម្បី​ឆ្លើយ​នឹង​សំនួរ​ខាងលើ ការ​ពិសោធ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​​កាល​ពី​ឆ្នាំ 2009 ហើយ​បន្ទាប់​មក​ក៏​ធ្វើ​ឡើង​ជា​ថ្មី​ក្នុង​ឆ្នាំ​ 2023​។ ក្នុង​ការ​ប្រកួត​លើ​នេះ សត្វ​ព្រាប​នៅ​តែ​មិន​មាន​ការ​ប្រែ​ប្រួល​ បើ​ធៀប​នឹង​ឆ្នាំ 2009​។ ចំណែក​ល្បៀន​របស់​អ៊ីនធើណិត​ ពិសេស​គឺ​បណ្ដាញ​ខ្សែ​កាប​អុប​ទិច​ដែល​ធ្វើ​ពី​កញ្ចក់​ នៅ​ឆ្នាំ​ 2023 មាន​ល្បឿន​លឿន​ជាង​ ADSL របស់​ឆ្នាំ 2009 ​ឆ្ងាយ​ណាស់​។ កាល​នោះ ក្រុម​ហ៊ុនអ៊ីនធើណិត​ Telkom ​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​វាស់​វែង​ពេល​វេលា​ និង​ល្បឿន​នៃ​ការ​បញ្ជូន​ទិន្នន័យ​របស់​សត្វ​ព្រាប​មួយ​ក្បាល​ ដែល​បំពាក់​អង្គ​ចងចាំ​ 4 GB ប្រៀប​ធៀប​ជាមួយ​នឹង​ល្បឿន​អ៊ីនធើណិត​ ADSL របស់​ Telkom។ ដោយ​ហោះ​ក្នុងល្បឿន​រហូត​ដល់ 125 គីឡូម៉ែត្រ/ម៉ោង សត្វ​ព្រាប​ខាង​លើ​បាន​យក​ឈ្នះ​លើ​អ៊ីនធើណិត​របស់ក្រុម​ហ៊ុន Telkom។ លទ្ធផល​បង្ហាញ​ថា សត្វ​ព្រាប​បាន​ចំណាយ​ពេល​ប្រហែល​មួយ​ម៉ោង​ និង​ … Read more

អំពូល​ភ្លើង​ប្រភេទ​ណា​ដែល​ស៊ី​ភ្លើង​ច្រើនជាងគេ? LED ឬ Halogen?

អំពូល​ភ្លើង​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​គ្រប់គ្នា​ពុំមែន​សុទ្ធតែ​ដឹងថា ប្រភេទ​ណា​ស៊ី​ភ្លើង​ច្រើន ឬ​តិច​នៅទេ។ ខាងក្រោម​នេះ​គឺជា​ប្រភេទ​អំពី​ភ្លើង​ដែល​ត្រូវបាន​គេ​ប្រៀបធៀប​កម្រិត​ភ្លឺ និង​កម្រិត​ស៊ី​ភ្លើង៖ មើល​ទៅលើ​តារាង​នេះ​ក៏​ដឹងថា អំពូល LED ស៊ី​ភ្លើង​តិចជាង​អំពូល​សរសៃ​ដល់​ទៅ​ប្រហែល 80%។ អំពី CFL ឈរ​លំដាប់​ទី​ពីរ បើ​និយាយ​ពី​កម្រិត​នៃ​ការ​សន្សំសំចៃ​ភ្លើង ខណៈ Halogen ជាប់​លេខ​បី៕

រកឃើញ​វត្ថុ​ចម្លែក​ក្រោម​សមុទ្រ​ សង្ស័យ​ថា​ជា​បច្ចេកវិទ្យា​របស់​មនុស្ស​ភព​ដទៃ

អ្នក​វិទ្យាសាស្ត្រ​អាម៉េរិក​ដើម​កំណើត​អ៊ីស្រាអែល​បាន​រកឃើញ​ដុំ​មូល​ៗ​ចំនួន​ 10 គ្រាប់​ដែល​មាន​រូប​រាង និង​ល្បឿន​ខុសប្រក្រតី​ នៅ​តំបន់សមុទ្រ​ដែល​មាន​អាចម៍​ផ្កាយ​ធ្លាក់​កាល​ពី​ឆ្នាំ 2014។ អ្នក​វិទ្យាសាស្ត្រ​ Avi Loeb មក​ពី​សាកល​វិទ្យាល័យ​ Harvard យល់​ថា លោក​ទំនង​ជា​បាន​រក​ឃើញ​ភស្ដុតាង​ស្ដី​ពី​បច្ចេក​វិទ្យា​របស់​មនុស្ស​ក្រៅភព​ផែនដី នៅ​ពេល​បាន​រក​ឃើញ​​អាចម៍​ផ្កាយ IM1 ដែល​បាន​ធ្លាក់​នៅ​លើ​តំបន់​សមុទ្រ​របស់​ Papua New Guinea កាល​ពី​ឆ្នាំ 2014។ នេះ​បើ​តាម Business Insider ចុះ​ផ្កាយ​​កាល​ពី​ថ្ងៃ​ទី 08 កក្កដា។ អង្គភាព​អវកាសរបស់​សហរដ្ឋ​​អាម៉េរិក បាន​ឱ្យ​ដឹង​ថា បំណែក​អាចម៍​ផ្កាយ​ទាំង​នេះ​ទំនង​ជា​មាន​ប្រភព​ពី​ប្រព័ន្ធ​​ផ្កាយ​ដទៃ​។ ការ​វិភាគ​បង្ហាញ​ថា គ្រាប់​បាល់​ទាំង​នេះ​រួម​មាន សារធាតុ​ដែក​ 84%, ស៊ីលីកុន 8%, ម៉ាញេស្យូម 4%, ទីតានីញ៉ូម 2% រួម​នឹង​សារធាតុ​ដទៃ​មួយ​ចំនួន​​ទៀត​។ ដុំ​បាល់​ទាំង​នេះ​​មាន​ទំហំ​មិន​ដល់​ 1 មិល្លីម៉ែត្រ និង​មាន​ពណ៌​លឿង ខៀវ ប្រផេះ ហើយ​មួយ​ចំនួន​ទៀត​មាន​រូប​រាង​ដូច​ទៅ​នឹង​ផែនដី​។ នេះ​បើ​តាម​ Loeb។ Loeb បាន​ប្រៀប​ធៀប​ករណី​នេះ​ជាមួយ​នឹង​យាន​ Voyager របស់​ណាសា​ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ឆ្នាំ 1977។ … Read more

អត្រា​អ្នកប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ChatGPT ថយចុះ​គួរឱ្យកត់សម្គាល់

យោងតាម​ការស្រាវជ្រាវ​របស់ Morgan Stanley បណ្ដា chatbot AI ដូចជា ChatGPT ឬ Google Bard ជាដើម កំពុង​តែមាន​អត្រា​អ្នកប្រើប្រាស់​ទាប​គួរឱ្យភ្ញាក់ផ្អើល។ ចាប់តាំងពី​ខែធ្នូ 2022 ChatGPT បាន​បង្ក «ព្យុះភ្លៀង» ទូទាំង​សកលលោក ដោយមាន​អ្នកប្រើប្រាស់​ជាង​មួយ​លាន​នាក់​ចុះឈ្មោះបន្ទាប់ពី​បង្ហាញ​វត្តមាន​បាន​មួយ​សប្ដាហ៍ និង​ឡើង​លើសពី 100 លាន​នាក់​ក្រោយ​រយៈពេល​ពីរ​ខែ ធ្វើឱ្យមាន​ការរត់​ប្រណាំង​ផ្នែក AI (បញ្ញា​សិប្បនិម្មិត) ទូទាំង​ពិភពលោក។ ក៏ប៉ុន្តែ ការរំជើបរំជួល​ខាងលើ​បាន​កន្លងផុត​យ៉ាង​លឿន​នៅពេល​អ្នកប្រើប្រាស់​ជាក់ស្ដែង​បច្ចុប្បន្ន​មាន​កម្រិត​ទាប។ យោងតាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន​វិនិយោគ​ផ្នែក​ធនាគារ Morgan Stanley ដែល​បាន​ធ្វើ​ឡើង​ទៅលើ​មនុស្ស 2,000 នាក់​នៅក្នុង​ខែមេសា បង្ហាញថា មានតែ 19% ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សួរ ឱ្យដឹងថា ធ្លាប់បាន​ប្រើប្រាស់ ChatGPT ខណៈដែល Google Bard វិញ គឺ 9%។ ចំណែក​មនុស្ស​ភាគច្រើន​ដែល​មិនទាន់បាន​ប្រើ chatbot និយាយថា នឹងមិន​មាន​តម្រូវការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ យ៉ាងតិច​ក៏​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ទៀត។ ភាគច្រើន អ្នកប្រើប្រាស់ … Read more

ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) កាលពី​ថ្ងៃទី 02 ឧសភា បាន​ចែករំលែក​វីដេអូ​មួយ​ស្ដីពី​បណ្ដា​ប្រហោង​​ខ្មៅ​ខ្នាត​យក្ស​ដែលមាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ចាប់ពី 100,000 ដង​ដល់ 66 ពាន់​លាន​ដង។ ព្រះអាទិត្យ​គឺជា​វត្ថុ​តែមួយគត់​នៅក្នុង​ទិដ្ឋភាព​ដំបូង ហើយ​វា​តូចទៅៗនៅពេល​កាមេរ៉ា​ថយក្រោយ​ឆ្ងាយទៅៗ។ ប្រហោង​ខ្មៅ​ធំ​ជាង​ម៉ាស​ព្រះអាទិត្យ 100,000 ដង ស្ថិតក្នុង​កាឡាក់ស៊ី J1601 មាន​ស្រមោល​កណ្ដាល​តូច​ជាង​ព្រះអាទិត្យ។ ស៊ុម​ទិដ្ឋភាព​​បន្ត​គឺជា​គន្លង​គោចរ​របស់​ភព​ពុធ (Mercury)។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី Circinus មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​មួយ​លាន​ដង។ បន្ទាប់មក​គឺជា​គន្លង​គោចរ​របស់​ផែនដី។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី M32 ដែលជា​កាឡាក់ស៊ី​រណប​របស់​កាឡាក់ស៊ី Andromeda មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ពីរលាន​ដង។ ប្រហោង​ខ្មៅ Sagittarius A* នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គី​វ៉េ មាន​ម៉ាស​ធំ​ជាង​បួន​លាន​ដង ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។ កាឡាក់ស៊ី NGC 7727 មាន​ប្រហោង​ខ្មៅធំៗចំនួន​ពីរ ក្នុងនោះ ប្រហោង​ខ្មៅ​តូច​ជាងគេ​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ 6 លាន​ដង។ វីដេអូ​បង្ហាញ​ពី​​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​ តមក​ទៀត​ យើង​ហោះ​ឆ្លងកាត់​គន្លង​គោចរ​របស់​ភព​ព្រហស្បតិ៍ (Jupiter), ភព​ណេ​ប​ទូ​ន (Neptune) និង​ខ្សែក្រវាត់​អាចម៍ផ្កាយ (Kuiper)។ បន្ទាប់មក​​គឺជា​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​របស់ … Read more

ប្រៀបធៀប​កម្លាំងយោធា​ឆ្នាំ ២០២២ រវាង ប្រទេស​អ៊ុយ​ក្រែ​ន និង រុស្ស៊ី

សម្រាប់​ឆ្នាំនេះ អ៊ុយ​ក្រែ​ន ឈរលើ​ចំណាត់ថ្នាក់​ទី ២២ ក្នុងចំណោម​ប្រទេស​ចំនួន ១៤០ ដែល​ត្រូវបាន​រាប់​ចូលក្នុង​តារាង​ចំណាត់ថ្នាក់​ស្ដីពី​អំណាច​យោធា (Military Strength Ranking) របស់ Globalfirepower។ ចំណែក រុស្ស៊ី វិញ ឈរ​លំដាប់ថ្នាក់​ទី ២ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក។