ថៃប្ដូរ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ ព្រោះ​តែ​អាកាសធាតុ

អគ្គនាយកដ្ឋាន​ទេសចរណ៍​ថៃ (TAT) កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ជំរុញ លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ព្រលប់ ក្នុង​បំណង​រក្សា​លំនឹង​ក្នុង​ទីផ្សារ​ទេសចរណ៍​ គ្រា​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មិន​ចង់ចេញ​ទៅ​ក្រៅ​។ ​លោក​ស្រី Somradee Chitchong ដែល​ជា​អគ្គនាយិការង នៃ​អគ្គនាយកដ្ឋាន​ TAT ទទួល​បន្ទុក​ទីផ្សារ​ក្នុង​ស្រុក បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​កំពុង​តែបង្វែរ​គោលដៅ​យុទ្ធសាស្ត្រ​ឃោសនា​ទៅ​រក​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ពេល​យប់ ដើម្បី​ជៀស​វាង​កម្ដៅ​ថ្ងៃ​។ លោក​ស្រី​ថ្លែង​ថា អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើ​ឱ្យ​ប្រជាជន​នៅ​ប្រទេស​នេះ​មិន​ចង់​ចេញ​ពី​ផ្ទះ​ ពិសេស​គឺ​មនុស្សចាស់​។ អ្នក​ខ្លះ​ក៏​ជ្រើស​រើស​ទីតាំង​ទេសចរណ៍​ដែល​មាន​បរិយាកាស​ត្រជាក់​ ស្រួល​ដក​ដង្ហើម​​ជា​ដើម​។ ដើម្បី​ជំរុញ​ប្រាក់​ចំណូល​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​ទេសចរណ៍​ក្នុង​ស្រុក​ដែល​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល TAT មាន​ផែនការ​ជំរុញ​សកម្មភាព​សម​ស្រប​ជាង​មុន​នៅ​ពេល​ព្រឹក​ ពេល​ព្រលប់​ និង​ពេល​យប់​ មាន​ដូច​ជា សកម្មភាព​រត់យឺត ចែវ​ទូក ឬ​គយគន់​តារា​ជា​ដើម​។

ក្រុម​ហ៊ុន​មេ​របស់ Google មាន​តម្លៃ​ពីរ​លាន​លាន​ដុល្លារ​ ព្រោះ​ប្រាក់​ចំណូល​កើន​ឡើង​ខ្ពស់

កាល​ពី​ថ្ងៃទី 25 មេសា Alphabet ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Google បាន​ប្រកាស​ឯកសារ​ បង្ហាញ​ថា​ ប្រាក់​ចំណូល​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 កើន 15%​។ Alphabet ក៏​បាន​ប្រកាស​អំពី​ការ​ចែក​ភាគ​លាភ​ដំបូង​ផងដែរ​។ ជាក់​ស្ដែង ប្រាក់​ចំណូល​របស់​ Alphabet បាន​កើន​ដល់ 80.5ពាន់​លាន​ដុល្លារ​ ពី​ 69.8​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។ មូលបត្រ Alphabet កើន​រហូត​ដល់ 13% នៅ​ក្នុង​ការ​ជួញដូរ​ក្រៅ​ម៉ោង​ធ្វើ​ការ​ ជួយ​ឱ្យ​ក្រុម​ហ៊ុន​រក​ចំណូល​បន្ថែមបាន​​ជាង 250ពាន់​លាន​ដុល្លារ​ នាំ​ឱ្យ​តម្លៃ​មូលធន​ទីផ្សារ​កើន​ដល់​ជាង​ពីរ​លាន​លាន​ (2,000,000,000,000) ដុល្លារ​។ លទ្ធផល​នេះ​ក៏​ជួយ​ឱ្យ​ Alphabet មាន​ឈ្មោះ​ក្នុង​បញ្ជីកំពូល​​ក្រុម​ហ៊ុន​ដែល​រួម​មាន​ Microsoft, Apple និង Nvidia ផងដែរ​។

ឌូបៃ​ជួយ​ជួសជុល​ផ្ទះ​ដោយ​មិន​គិត​ថ្លៃ ក្រោយ​ «ភ្លៀង​បាក់​មេឃ» កាល​ពី​សប្ដាហ៍​កន្លង

បន្ទាប់ពី​ភ្លៀង​ធំបង្ក​ទឹក​ជំនន់ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ឌូបៃ​របស់​អេមីរ៉ាត់​អារ៉ាប់រួម (UAE) ដែលត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ នឹង​ទទួលបាន​ការ​ពន្យារ​ពេល​សង​បំណង​ធនាគារ​ 6 ខែ និង​ជួស​ជុល​ផ្ទះដោយ​មិន​គិត​ថ្លៃ​។ ធនាគារ​ជាតិ​ UAE (CBUAE) ទើប​តែ​អនុម័ត​ និង​ប្រកាស​ស្នើ​ឱ្យ​គ្រប់​ធនាគារ​ និង​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​ អនុញ្ញាត​ឱ្យ​ពន្យារ​ពេល​លើ​ការ​បង់​ប្រាក់​សង​ត្រឡប់​ចំពោះ​ឥណទានផ្ទាល់​ខ្លួន​ និង​ឥណទាន​ទិញ​រថយន្ត​ ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង រយៈ​ពេល 6​ខែ​។ ការ​ពន្យារ​ពេល​បង់​ប្រាក់​សង​ធនាគារ​នេះ​នឹង​មិន​មាន​ការ​ប្រាក់​ ឬ​ការ​ចំណាយ​បន្ថែម​។ ទន្ទឹម​នឹង​នេះ CBUAE ក៏​បាន​សម្រេច​ថា ការ​ខូច​ខាត​យាន​ជំនិះ និង​ផ្ទះ​សំបែង​ដោយ​ជំនន់​ទឹក​ភ្លៀង​កាល​ពី​សប្ដាហ៍​កន្លង នឹង​ត្រូវ​បានធានារ៉ាប់រង​ បើ​សិន​មាន​កិច្ច​សន្យា​ធានារ៉ាប់រងការបាត់​បង់ និង​ការ​ខូច​ខាត​។ ដូច្នេះ បណ្ដា​ក្រុម​ហ៊ុនធានារ៉ាប់រងត្រូវ​តែ​មាន​កាតព្វកិច្ច​អនុវត្ត​តាម​ការ​ព្រមព្រៀង​។

ក្រុម​ហ៊ុន​ VinFast មាន​កម្មវិធី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី»

បន្ទាប់ពី​បាន​ទទួល​ជោគ​ជ័យ​ក្នុង​កម្មវិធី​ «ទទួល​យកម៉ូតូសាំង – ផ្ដល់​ជូន​ម៉ូតូអគ្គិសនី» ដែល​បាន​អនុវត្ត​តាំង​ពី​ចុង​ខែ​មីនា កម្មវិធី​ថ្មី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី» របស់ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម​ VinFast នឹង​នាំ​មក​នូវ​ឱកាស​សម្រាប់​អតិថិជន​ដែល​ចង់​ប្ដូរ​រថយន្ត​សាំង​ យក​រថយន្ត​អគ្គិសនី​ VinFast ។ យោង​តាម​កម្មវិធីខាងលើ ម្ចាស់​រថយន្ត​អគ្គិសនី VinFast ទាំង​ឡាយ​ដែល​ចង់​ប្ដូរ​យក​រថយន្ត​អគ្គិសនី​ស៊េរី​ខ្ពស់​ជាង​ ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី» នេះ​ផងដែរ​។ ជាក់ស្ដែង អតិថិជន​ដែល​ជា​ម្ចាស់​រថយន្ត​សាំង​ និង​រថយន្ត​អគ្គិសនី​ VinFast នឹង​ទទួល​បាន​ការ​ធានា​ពី​ក្រុម​ហ៊ុន Cho Tot ដែល​ជា​ដៃ​គូ​សហការ​ ទាក់​ទង​នឹង​តម្លៃ​។ ចំណែក​ម្ចាស់​រថយន្ត​សាំង​យីហោ​ផ្សេង​ពី VinFast ក៏​កម្មវិធី​ខាងលើ​ទទួល​ទិញ​ក្នុង​តម្លៃ​សម​រម្យជាង​ទីផ្សារ​។ ទន្ទឹម​នឹង​នេះ​ នៅ​ពេល​ទិញ​រថយន្តអគ្គិសនី​ VinFast ថ្មី អតិថិជន​ដែល​លក់​រថយន្ត​ចាស់​ឱ្យ​កម្មវិធី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី» នឹង​ទទួល​បាន​ឥណទាន​ឡើង​ដល់ 8 ឆ្នាំ​ ក៏ដូចជា​ឥណទាន​ស្មើ​នឹង​ 80% នៃ​តម្លៃ​រថយន្ត​ថ្មី ព្រម​ទាំង​​ការប្រាក់ទាប​បំផុត​ នៅ​ទូទាំង​ប្រទេស​វៀតណាម​។ កម្មវិធី «ទទួល​យក​រថយន្ត​សាំង – … Read more

ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួល​បាន​ការ​អនុម័តទទួលស្គាល់ជាផ្លូវការពី​អគ្គរដ្ឋបាល​គយ​ចិន។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។ ការ​ទទួល​បាន​ការ​អនុម័ត​ទទួល​ស្គាល់​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាល​ពី​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023។ កន្លង​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ភាគី​ពាក់​ព័ន្ធ​នឹង​ដូង ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ ក្រសួង​កសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។ គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 របស់​កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។ យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានគយ … Read more

បច្ចេកវិទ្យា​បង្ក​ភ្លៀង​សិប្បនិម្មិត​របស់​អារ៉ាប៊ីសាអូឌីត

ភាគ​ច្រើន​នៃ​ផ្ទៃ​ដី​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត គឺជា​សមុទ្រ​ខ្សាច់ និង​វាល​រហោឋាន​ដែល​មិន​មាន​មនុស្ស​រស់នៅ​។ ក្នុងនោះ​ក៏មាន​ Rub’ AI Khali ដែល​ជា​សមុទ្រ​ខ្សាច់​មាន​ផ្ទុក​ខ្សាច់​ច្រើន​ជាង​គេ​លើ​ពិភពលោក​ និង​សមុទ្រ​ខ្សាច់​ An-Nafud ជា​ទី​ដែល​មាន​ភ្នំ​ខ្សាច់​កម្ពស់​ជាង 30 ម៉ែត្រ ​រាប់​មិន​អស់​។ ដោយ​សារ​តែ​មាន​ភូមិសាស្ត្រ​ដូច​ខាង​លើ ទើប​ប្រទេស​នៅ​អាស៊ី​ខាងលិច​មួយ​នេះ​ តែង​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​។ សីតុណ្ហភាព​ជា​មធ្យម​នៅ​ក្នុង​រដូវ​ក្ដៅគឺ​ប្រហែល​ 45 អង្សាសេ ប៉ុន្តែ​ក៏​អាច​ឡើង​ដល់​ជាង 50 អង្សាសេ​​ផងដែរ​។ ប្រទេស​អារ៉ាប៊ីសាអូឌីត កំពុង​តែ​ងាក​ទៅ​រក​បច្ចេក​វិទ្យា​បង្ក​ភ្លៀង​សិប្បនិម្មិត​ ក្នុង​បំណង​បង្កើន​បរិមាណ​ទឹក​ភ្លៀង​ឱ្យ​បាន​ច្រើន​ជាង​មុន​ចាប់​ពី 10 ទៅ 20%​។ បច្ចេកវិទ្យា​ដែល​អារ៉ាប៊ីសាអូឌីត​ប្រើប្រាស់​គឺ​ ការ​បណ្ដុះ​ពពក​បង្កភ្លៀង​សិប្បនិម្មិត​។ ចាប់​តាំង​ពី​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ​សហរដ្ឋ​អាម៉េរិក​កាល​ពី​ឆ្នាំ 1946 ការ​បង្ក​ភ្លៀង​សិប្បនិម្មិត​គឺជា​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​តាម​ប្រទេស​ជា​ច្រើន​លើពិភពលោក​។ គិត​មក​ដល់​បច្ចុប្បន្ន មាន​ប្រទេស​ជាង 50 បាន​ និង​កំពុង​ប្រើ​ប្រាស់បច្ចេកវិទ្យា​នេះ​។ បណ្ដុះ​ពពក​គឺជា​បច្ចេកទេស​ដែល​គេ​ប្រើ​ប្រាស់​ធាតុ​គីមី​ ដែលមាន​ដូច​ជា​ភាគ​​ល្អិត​នៃ​​អ៊ីយ៉ូត​ប្រាក់​ជា​ដើម​​ បាញ់​ទៅ​លើ​ពពក​ ដើម្បី​បង្កើន​បរិមាណ​ទឹក​ភ្លៀង​ពី​ពពក​។ នៅ​ពេល​​ចូល​ទៅ​ដល់​ពពក ភាគ​ល្អិត​អ៊ីយ៉ូត​ប្រាក់​នឹង​ស្រូប​ទាញ​ភាគ​ល្អិត​របស់​ទឹក ​ឱ្យ​ប្រមូល​ផ្ដុំ​ជុំវិញ​វា។ បន្ទាប់​មក តំណក់​ទឹក​តូច​ៗ​នេះ​ក៏​ប៉ះ​គ្នា​ បង្កើត​បាន​ជា​តំណក់​ទឹក​ដែល​ធំ​ជាង​មុន​ រហូត​ដល់​ធ្លាក់​មក​ជា​ទឹក​ភ្លៀង​។ បច្ចុប្បន្ន មាន​មធ្យោបាយ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន​ នៅ​ក្នុង​ការ​បណ្ដុះ​ពពក​ដើម្បី​បង្កើន​ទឹក​ភ្លៀង​។ ទីមួយ​ គឺ​ការ​ប្រើ​ប្រាស់​យន្តហោះ​ធុន​ស្រាល​ដើម្បី​បាញ់​កាំជ្រួច​ភ្លើង​ដែល​មាន​ផ្ទុក​ភាគ​ល្អិត​សូដ្យូមក្លរួ … Read more

គម្រោង​ទីក្រុង​ប្រវែង 170 គីឡូម៉ែត្រ ត្រូវ​កាត់​បន្ថយ​មក​ខ្លី​បំផុត

អារ៉ាប៊ីសាអូឌីត នឹងកាត់​បន្ថយ​ប្រវែង​របស់គម្រោង​​ទីក្រុង 170 គីឡូម៉ែត្រ មក​នៅ​ត្រឹម​ 2.4 គីឡូម៉ែត្រ ដែល​អាច​ឱ្យ​មនុស្ស​រស់​នៅ​បាន​ 300,000 នាក់​។ ក្រុម​មន្ត្រី​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត កំពុង​តែ​កែ​សម្រួល​មហា​​គម្រោង​​ NEOM។ គម្រោង​អភិវឌ្ឍ​សមុទ្រ​ខ្សាច់​នេះ​ ដើរ​តួនាទី​សំខាន់​ក្នុង​ផែនការ​ដែល​ជួយ​ឱ្យ​ប្រទេស​នេះ​ កាត់បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​អណ្ដូង​ប្រេង​។ ក៏ប៉ុន្ត យោង​តាម​ Interesting Engineering ចុះផ្សាយ​កាល​ពី​ថ្ងៃទី 11 មេសា ថវិកា​ឆ្នាំ 2024 របស់​គម្រោង​នេះ មិន​ទាន់​ត្រូវ​បាន​អនុម័តនៅ​ឡើយ។ មហា​គម្រោង NEOM នឹង​រួម​មាន​ 10 តំបន់ ក្នុង​នោះក៏​មាន​ទាំង​ទីក្រុង​អណ្ដែត Oxagon និងតំបន់លំហែ​ Trojena។ ប៉ុន្តែ អ្វី​ដែល​ត្រូវ​បាន​រំលឹក​ច្រើន​ជាង​គេ​បំផុត នោះគឺ​ The Line ដែល​ជា​គម្រោង​ទីក្រុង​​ប្រវែង 170 គីឡូម៉ែត្រ​។ The Line រួម​មាន អគារ​កប់ពពក​ចំនួន​ពីរ​ដែល​ស្ថិត​នៅ​ទន្ទឹម​គ្នា​ និង​មាន​កម្ពស់​ខ្ពស់​ជាង​អគារ Empire State Building ទៅ​ទៀត​។ ទីក្រុង​ទាំង​មូល​ដែល​មាន​ប្រវែង​ជិត​ 200 … Read more

ថៃ​នឹង​ផ្ដល់​ប្រាក់ឌីជីថល់ជិត 14 ពាន់​លាន​ដុល្លារ​ដល់​ពលរដ្ឋ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​ថៃ គ្រោង​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាម​រយៈការឧបត្ថម្ភ​ប្រាក់​ 5សែន​លាន​បាត​ ដល់​ប្រជាជន​ប្រមាណ​ 50 លាន​នាក់​ សម្រាប់​ការ​ទិញ​ទំនិញ​។ នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin ទើប​តែ​បាន​ប្រកាស​អំពី​ផែនការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន 10,000 បាត (275 ដុល្លារ) សម្រាប់​ពលរដ្ឋ​គ្រប់​លក្ខខណ្ឌ​ម្នាក់ៗ​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​​។ កម្មវិធី​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 5 សែន​លាន​បាត (13.75 ពាន់​លាន​ដុល្លារ​អាម៉េរិក) និង​​ភាគ​ច្រើន​មាន​ប្រភព​ពី​ថវិកា​ជាតិ​ឆ្នាំ 2024 និង 2025​ នេះ នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ត្រី​មាស​ទី​បួន​​ក្នុង​ឆ្នាំ​ 2024​។ តាម​ផែនការ​ ពលរដ្ឋ​ថៃ​ដែល​មាន​អាយុ​ចាប់​ពី 16 ឆ្នាំ​ឡើង​ទៅ និង​មាន​ប្រាក់​ចំណូល​ក្រោម​ 70,000 បាត​ក្នុង​មួយ​ខែ ហើយ​មាន​ប្រាក់​តិច​ជាង 500,000 បាត​ក្នុ​ងគណនី​ធនាគារ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ 10,000 បាត​ តាម​រយៈ​កាបូប​លុយឌីជីថល់។ ដោយ​យោង​ទៅ​លើ​គោលការណ៍​ខាងលើ អាជ្ញាធរ​ថៃ​គណនា​ឃើញ​ថា ពលរដ្ឋប្រមាណ 50 លាន​នាក់​នឹង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​នេះ​។ លោក Srettha Thavisin ឱ្យ​ដឹង​ថា គោលនយោបាយ​នេះនឹង​ជំរុញ​កំណើន​ផលិតផល​ក្នុង​ស្រុកសរុប (GDP) … Read more

ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

ក្រសួង​ហិរញ្ញវត្ថុ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​បញ្ចេញ​គោលនយោបាយ​ថ្មី​ជា​ច្រើន​ ដែល​​គាំទ្រ​ដល់​ទីផ្សារ​អចលន​ទ្រព្យ​ ដើម្បី​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ជាតិ​។ ក្រសួង​ហិរញ្ញវត្ថុ​ថៃ គ្រោង​នឹង​ដាក់​សំណើ​ស្ដី​ពី​ការ​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សេវា​​ផ្ទេរ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ ​ពី 2% ចុះ​មកនៅ​​ត្រឹម​ 0.01% សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ដល់ 7 លាន​បាត (ប្រហែល​ 190,890 ដុល្លារ​អាម៉េរិក​)​ ជូន​គណៈរដ្ឋមន្ត្រី​​នា​ពេល​ខាងមុខ​។ ទន្ទឹម​នឹង​នេះ ថៃ​ក៏​អាច​នឹង​បន្ធូរ​បន្ថយ​ពន្ធ​ចំពោះ​អ្នក​ដែល​ចង់​សាងសង់​ផ្ទះ​ ព្រម​ទាំង​បន្ថយ​អត្រា​ការ​ប្រាក់​ចំពោះ​អ្នកមាន​ចំណូល​ទាប​​ដែល​ចង់​ខ្ចី​ប្រាក់​ទិញ​ផ្ទះ​ផងដែរ​។ ស្ថាប័ន​ខាង​លើ​ក៏​នឹង​ដាក់​សំណើ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ទាក់​ទង​នឹង​សិទ្ធិ​កាន់​កាប់​ផ្ទះ​របស់​ជន​បរទេស​។ ក្នុង​នោះ រយៈ​ពេល​នៃ​ការ​ជួល​ផ្ទះ​ អាច​នឹង​ត្រូវ​បាន​បន្ថែម​សុពលភាព​​ពី 30 ឡើង​ដល់ 99 ឆ្នាំ​ ព្រម​ទាំង​អាច​អនុញ្ញាត​ឱ្យ​ជន​បរទេស​ទិញ​ផ្ទះស្នាក់​នៅ​​ប្រភេទ​ខ្លះ​ទៀត​ផង​។ ក្រុម​ហ៊ុន​ទិន្នន័យ​ Statista (អាល្លឺម៉ង់) បាន​គណនា​ឃើញ​ថា ទំហំ​​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ នឹង​កើន​ឡើង​ដល់ជាង​ 2.5 ទ្រីលាន (2,500,000,000,000) ​ដុល្លារ​អាម៉េរិក​ ក្នុង​ឆ្នាំ​នេះ​។ ក្នុង​នោះ ទីផ្សារ​​ផ្ទះ​ស្នាក់​នៅ​មាន​តម្លៃ​សរុប​ជាង 2 ទ្រីលាន​ដុល្លារ​៕

ម្ចាស់​ Facebook មាន​ទ្រព្យ​ច្រើន​ជាង​ម្ចាស់​ Tesla ជា​លើក​ដំបូង​ រាប់​ពី​ឆ្នាំ 2020

ជា​លើក​ដំបូង​ រាប់​ចាប់​តាំង​ពី​ឆ្នាំ 2020 Mark Zuckerberg បាន​ឈរ​ពី​លើ​ Elon Musk ដោយ​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក​ នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់ Bloomberg Billionaires Index​។ ស្ថាបនិក Facebook បច្ចុប្បន្ន​មាន​ទ្រព្យ​សកម្ម​សរុប​ 186.9 ពាន់​លាន​ដុល្លារ​អាម៉េរិក ខ្ពស់​ជាង​ 6.3 ពាន់​លាន​ដុល្លារ​ បើ​ធៀប​នឹង​ទ្រព្យ​របស់​ Elon Musk។ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន ទ្រព្យ​របស់​លោក​ Musk បាន​ថយ​ចុះ​អស់ 48.4 ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ទ្រព្យ​របស់ Zuckerberg កើន​ឡើងបន្ថែម​​ 58.9 ពាន់​លាន​ដុល្លារ​ ដោយ​សារ​តែ​ភាគ​ហ៊ុន​ Meta កើន​ឡើង​ជា​បន្ត​បន្ទាប់​។ Elon Musk ធ្លាប់​កាន់​កាប់​ចំណាត់​ថ្នាក់​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​នៅ​កាល​ពី​ខែ​វិច្ឆិកា 2021 នៅ​ពេល​ទ្រព្យ​របស់​លោក​បាន​កើន​ឡើង​ដល់ 215 ពាន់​លាន​ដុល្លារ​។ ក៏ប៉ុន្តែ ភាគ​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla បាន​ថម​ថយ​ឥទ្ធិពល ដោយ​សារ​តែ​បណ្ដា​បច្ចេក​វិទ្យា​ឌីជីថល់ ពិសេស​គឺ​បញ្ញា​សិប្បនិម្មិត​ (AI)។ គិត​ចាប់​ពី​ដើម​ឆ្នាំ​ 2024 មក​ទល់​នឹង​ថ្ងៃទី … Read more

Tesla ដណ្ដើមបាន​តំណែង​លេខ​មួយ​ពី​ BYD មកវិញ​ហើយ

របាយការណ៍​របស់ BYD ឱ្យ​ដឹង​ថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​ក្រុម​ហ៊ុន​នេះ​បាន​លក់​ចេញ​នៅ​ក្នុង​ត្រីមាស​ដំបូង​របស់​ឆ្នាំ 2024 បាន​ថយ​ចុះ​ 43% បើធៀប​នឹង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ​ 2023​ ដែល​ប្រការ​នេះ​បង្ហាញ​ថា​ BYD នឹង​ប្រគល់​ «តំណែង» លេខមួយ​ស្ដី​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​លក់​រថយន្ត​បាន​ច្រើន​ជាង​គេ​លើ​ពិភពលោក​ ទៅ​ឱ្យក្រុម​ហ៊ុន​អាម៉េរិក​ Tesla វិញ បន្ទាប់​ពី​ក្រុម​ហ៊ុន​ចិន​ដណ្ដើម​បាន​កាល​ពី​ឆ្នាំ​កន្លង​។ យោង​តាម​ឯកសារ​ដែល​បាន​បញ្ជូន​ឡើង​ទៅ​កាន់​មន្ទីរ​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ Shenzhen កាល​ពី​ល្ងាច​ថ្ងៃ​ទី 1 មីនា BYD ឱ្យ​ដឹង​ថា ពួក​គេ​លក់​រថយន្ត​អគ្គិសនី​បាន​ជាង 300,000 គ្រឿង​នៅក្នុង​ត្រីមាស​ដំបូង​ ពោល​គឺ​ថយ​ចុះ 43% បើធៀប​នឹងបី​ខែ​មុន​នោះ​។ ប្រាក់​ចំណូល​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 បាន​កើន​ 13.4% ធៀប​នឹង​ឆ្នាំ​មុន​។ ក៏ប៉ុន្តែ ការ​ថយ​ចុះ​ប្រចាំ​ខែ​​របស់ BYD អាច​មាន​ន័យ​ថា Tesla នឹង​ដណ្ដើម​បាន​មក​វិញ​នូវ​តំណែង​លេខមួយ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ ដោយ​យោង​ទៅ​តាម​ការ​ព្យាករ​អំពី​ចំនួន​រថយន្ត​ដែល​នឹង​ត្រូវ​បាន​លក់​ចេញ​ (ជាង 458,000 គ្រឿង ក្នុង​ត្រីមាស​ទីមួយ​ ដោយគិត​ត្រឹម​ថ្ងៃទី 31 មីនា​។ តាម​គម្រោង Tesla នឹង​បញ្ចេញ​របាយការណ៍​លក់​សម្រាប់​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 នៅ​ថ្ងៃ​ស្អែក … Read more

ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​អាស៊ី​មិន​ល្អដូច​ការ​រំពឹង​ទុក

យោង​តាម​ធនាគារ​ពិភពលោក (WB) កំណើន​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​នេះ ត្រូវ​បាន​ព្យាករ​ថា នឹង​យឺត​ជាង​ឆ្នាំ​កន្លង​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពល​ខ្លាំង​។ ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​គ្រោង​នឹង​ថយ​ចុះ​ពី 5.1% ក្នុង​ឆ្នាំ​ 2023 មក​នៅ​ត្រឹម​ 4.5% ក្នុង​ឆ្នាំ 2024​ ទាប​ជាង​បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ បើ​ទោះ​នៅ​តែ​ខ្ពស់ជាង​បណ្ដា​តំបន់​ដទៃ​ ប៉ុន្តែ​អាស៊ី​ក៏​នៅ​តែ​មិន​ទាន់​សម្រេច​បាន​ដូច​ទៅ​នឹង​សក្ដានុពល​របស់​ខ្លួន​។ ប្រទេស​ចិន​ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​ទ្វីប​អាស៊ី បាន​កំណត់​គោលដៅ​សម្រេច​ឱ្យ​បាន​ 5% ក្នុង​ឆ្នាំ​នេះ ទាប​ជាង​ បើធៀប​នឹង 5.2% របស់​ឆ្នាំ​កន្លង​។ ប៉ុន្តែ WB ព្យាករ​ថា GDP របស់​ប្រទេស​ចិន​នឹង​មាន​កំណើន​ត្រឹម​តែ​ 4.5%​ ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​អាស៊ី​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន​ទាប​ដូច្នេះ ក៏​ដោយ​សារ​កត្តា​មួយ​ចំនួន​ រួម​មាន​៖ បំណុល រនាំង​ពាណិជ្ជកម្ម អស្ថិរភាព​គោលនយោបាយ អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក ការ​ប្រាក់​ខ្ពស់ ការ​ថយ​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​ចិន ការថយ​ចុះ​នៃ​ការ​​វិនិយោគ​ពី​វិស័យ​ឯកជន​ ​ ដំណោះ​ស្រាយ​ ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ ជំរុញ​សុខុមាលភាព​សង្គម​ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​មុន បង្កើត​គោលនយោបាយ​ដែល​ជួយ​ជំរុញ​ការ​ចំណាយ​ លុបបំបាត់​រនាំង​ពាណិជ្ជកម្ម កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​ កែទម្រង់​វិស័យ​អប់រំ ការសន្និដ្ឋាន​ សេដ្ឋកិច្ច​អាស៊ី កំពុង​ជួប​ឧបសគ្គច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពលរីកចម្រើន​យ៉ាង​ខ្លាំង​ក្លា​។ បណ្ដា​ប្រទេស​គួរ​តែ​អនុវត្ត​ដំណោះ​ស្រាយ​សម​ស្រប​ … Read more