ថៃប្ដូរ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ ព្រោះ​តែ​អាកាសធាតុ

អគ្គនាយកដ្ឋាន​ទេសចរណ៍​ថៃ (TAT) កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ជំរុញ លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ព្រលប់ ក្នុង​បំណង​រក្សា​លំនឹង​ក្នុង​ទីផ្សារ​ទេសចរណ៍​ គ្រា​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មិន​ចង់ចេញ​ទៅ​ក្រៅ​។ ​លោក​ស្រី Somradee Chitchong ដែល​ជា​អគ្គនាយិការង នៃ​អគ្គនាយកដ្ឋាន​ TAT ទទួល​បន្ទុក​ទីផ្សារ​ក្នុង​ស្រុក បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​កំពុង​តែបង្វែរ​គោលដៅ​យុទ្ធសាស្ត្រ​ឃោសនា​ទៅ​រក​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ពេល​យប់ ដើម្បី​ជៀស​វាង​កម្ដៅ​ថ្ងៃ​។ លោក​ស្រី​ថ្លែង​ថា អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើ​ឱ្យ​ប្រជាជន​នៅ​ប្រទេស​នេះ​មិន​ចង់​ចេញ​ពី​ផ្ទះ​ ពិសេស​គឺ​មនុស្សចាស់​។ អ្នក​ខ្លះ​ក៏​ជ្រើស​រើស​ទីតាំង​ទេសចរណ៍​ដែល​មាន​បរិយាកាស​ត្រជាក់​ ស្រួល​ដក​ដង្ហើម​​ជា​ដើម​។ ដើម្បី​ជំរុញ​ប្រាក់​ចំណូល​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​ទេសចរណ៍​ក្នុង​ស្រុក​ដែល​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល TAT មាន​ផែនការ​ជំរុញ​សកម្មភាព​សម​ស្រប​ជាង​មុន​នៅ​ពេល​ព្រឹក​ ពេល​ព្រលប់​ និង​ពេល​យប់​ មាន​ដូច​ជា សកម្មភាព​រត់យឺត ចែវ​ទូក ឬ​គយគន់​តារា​ជា​ដើម​។

ក្រុម​ហ៊ុន​មេ​របស់ Google មាន​តម្លៃ​ពីរ​លាន​លាន​ដុល្លារ​ ព្រោះ​ប្រាក់​ចំណូល​កើន​ឡើង​ខ្ពស់

កាល​ពី​ថ្ងៃទី 25 មេសា Alphabet ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Google បាន​ប្រកាស​ឯកសារ​ បង្ហាញ​ថា​ ប្រាក់​ចំណូល​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 កើន 15%​។ Alphabet ក៏​បាន​ប្រកាស​អំពី​ការ​ចែក​ភាគ​លាភ​ដំបូង​ផងដែរ​។ ជាក់​ស្ដែង ប្រាក់​ចំណូល​របស់​ Alphabet បាន​កើន​ដល់ 80.5ពាន់​លាន​ដុល្លារ​ ពី​ 69.8​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។ មូលបត្រ Alphabet កើន​រហូត​ដល់ 13% នៅ​ក្នុង​ការ​ជួញដូរ​ក្រៅ​ម៉ោង​ធ្វើ​ការ​ ជួយ​ឱ្យ​ក្រុម​ហ៊ុន​រក​ចំណូល​បន្ថែមបាន​​ជាង 250ពាន់​លាន​ដុល្លារ​ នាំ​ឱ្យ​តម្លៃ​មូលធន​ទីផ្សារ​កើន​ដល់​ជាង​ពីរ​លាន​លាន​ (2,000,000,000,000) ដុល្លារ​។ លទ្ធផល​នេះ​ក៏​ជួយ​ឱ្យ​ Alphabet មាន​ឈ្មោះ​ក្នុង​បញ្ជីកំពូល​​ក្រុម​ហ៊ុន​ដែល​រួម​មាន​ Microsoft, Apple និង Nvidia ផងដែរ​។

ថៃ​នឹង​ផ្ដល់​ប្រាក់ឌីជីថល់ជិត 14 ពាន់​លាន​ដុល្លារ​ដល់​ពលរដ្ឋ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​ថៃ គ្រោង​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាម​រយៈការឧបត្ថម្ភ​ប្រាក់​ 5សែន​លាន​បាត​ ដល់​ប្រជាជន​ប្រមាណ​ 50 លាន​នាក់​ សម្រាប់​ការ​ទិញ​ទំនិញ​។ នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin ទើប​តែ​បាន​ប្រកាស​អំពី​ផែនការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន 10,000 បាត (275 ដុល្លារ) សម្រាប់​ពលរដ្ឋ​គ្រប់​លក្ខខណ្ឌ​ម្នាក់ៗ​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​​។ កម្មវិធី​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 5 សែន​លាន​បាត (13.75 ពាន់​លាន​ដុល្លារ​អាម៉េរិក) និង​​ភាគ​ច្រើន​មាន​ប្រភព​ពី​ថវិកា​ជាតិ​ឆ្នាំ 2024 និង 2025​ នេះ នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ត្រី​មាស​ទី​បួន​​ក្នុង​ឆ្នាំ​ 2024​។ តាម​ផែនការ​ ពលរដ្ឋ​ថៃ​ដែល​មាន​អាយុ​ចាប់​ពី 16 ឆ្នាំ​ឡើង​ទៅ និង​មាន​ប្រាក់​ចំណូល​ក្រោម​ 70,000 បាត​ក្នុង​មួយ​ខែ ហើយ​មាន​ប្រាក់​តិច​ជាង 500,000 បាត​ក្នុ​ងគណនី​ធនាគារ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ 10,000 បាត​ តាម​រយៈ​កាបូប​លុយឌីជីថល់។ ដោយ​យោង​ទៅ​លើ​គោលការណ៍​ខាងលើ អាជ្ញាធរ​ថៃ​គណនា​ឃើញ​ថា ពលរដ្ឋប្រមាណ 50 លាន​នាក់​នឹង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​នេះ​។ លោក Srettha Thavisin ឱ្យ​ដឹង​ថា គោលនយោបាយ​នេះនឹង​ជំរុញ​កំណើន​ផលិតផល​ក្នុង​ស្រុកសរុប (GDP) … Read more

ម្ចាស់​ Facebook មាន​ទ្រព្យ​ច្រើន​ជាង​ម្ចាស់​ Tesla ជា​លើក​ដំបូង​ រាប់​ពី​ឆ្នាំ 2020

ជា​លើក​ដំបូង​ រាប់​ចាប់​តាំង​ពី​ឆ្នាំ 2020 Mark Zuckerberg បាន​ឈរ​ពី​លើ​ Elon Musk ដោយ​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក​ នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់ Bloomberg Billionaires Index​។ ស្ថាបនិក Facebook បច្ចុប្បន្ន​មាន​ទ្រព្យ​សកម្ម​សរុប​ 186.9 ពាន់​លាន​ដុល្លារ​អាម៉េរិក ខ្ពស់​ជាង​ 6.3 ពាន់​លាន​ដុល្លារ​ បើ​ធៀប​នឹង​ទ្រព្យ​របស់​ Elon Musk។ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន ទ្រព្យ​របស់​លោក​ Musk បាន​ថយ​ចុះ​អស់ 48.4 ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ទ្រព្យ​របស់ Zuckerberg កើន​ឡើងបន្ថែម​​ 58.9 ពាន់​លាន​ដុល្លារ​ ដោយ​សារ​តែ​ភាគ​ហ៊ុន​ Meta កើន​ឡើង​ជា​បន្ត​បន្ទាប់​។ Elon Musk ធ្លាប់​កាន់​កាប់​ចំណាត់​ថ្នាក់​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​នៅ​កាល​ពី​ខែ​វិច្ឆិកា 2021 នៅ​ពេល​ទ្រព្យ​របស់​លោក​បាន​កើន​ឡើង​ដល់ 215 ពាន់​លាន​ដុល្លារ​។ ក៏ប៉ុន្តែ ភាគ​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla បាន​ថម​ថយ​ឥទ្ធិពល ដោយ​សារ​តែ​បណ្ដា​បច្ចេក​វិទ្យា​ឌីជីថល់ ពិសេស​គឺ​បញ្ញា​សិប្បនិម្មិត​ (AI)។ គិត​ចាប់​ពី​ដើម​ឆ្នាំ​ 2024 មក​ទល់​នឹង​ថ្ងៃទី … Read more

Tesla ដណ្ដើមបាន​តំណែង​លេខ​មួយ​ពី​ BYD មកវិញ​ហើយ

របាយការណ៍​របស់ BYD ឱ្យ​ដឹង​ថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​ក្រុម​ហ៊ុន​នេះ​បាន​លក់​ចេញ​នៅ​ក្នុង​ត្រីមាស​ដំបូង​របស់​ឆ្នាំ 2024 បាន​ថយ​ចុះ​ 43% បើធៀប​នឹង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ​ 2023​ ដែល​ប្រការ​នេះ​បង្ហាញ​ថា​ BYD នឹង​ប្រគល់​ «តំណែង» លេខមួយ​ស្ដី​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​លក់​រថយន្ត​បាន​ច្រើន​ជាង​គេ​លើ​ពិភពលោក​ ទៅ​ឱ្យក្រុម​ហ៊ុន​អាម៉េរិក​ Tesla វិញ បន្ទាប់​ពី​ក្រុម​ហ៊ុន​ចិន​ដណ្ដើម​បាន​កាល​ពី​ឆ្នាំ​កន្លង​។ យោង​តាម​ឯកសារ​ដែល​បាន​បញ្ជូន​ឡើង​ទៅ​កាន់​មន្ទីរ​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ Shenzhen កាល​ពី​ល្ងាច​ថ្ងៃ​ទី 1 មីនា BYD ឱ្យ​ដឹង​ថា ពួក​គេ​លក់​រថយន្ត​អគ្គិសនី​បាន​ជាង 300,000 គ្រឿង​នៅក្នុង​ត្រីមាស​ដំបូង​ ពោល​គឺ​ថយ​ចុះ 43% បើធៀប​នឹងបី​ខែ​មុន​នោះ​។ ប្រាក់​ចំណូល​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 បាន​កើន​ 13.4% ធៀប​នឹង​ឆ្នាំ​មុន​។ ក៏ប៉ុន្តែ ការ​ថយ​ចុះ​ប្រចាំ​ខែ​​របស់ BYD អាច​មាន​ន័យ​ថា Tesla នឹង​ដណ្ដើម​បាន​មក​វិញ​នូវ​តំណែង​លេខមួយ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ ដោយ​យោង​ទៅ​តាម​ការ​ព្យាករ​អំពី​ចំនួន​រថយន្ត​ដែល​នឹង​ត្រូវ​បាន​លក់​ចេញ​ (ជាង 458,000 គ្រឿង ក្នុង​ត្រីមាស​ទីមួយ​ ដោយគិត​ត្រឹម​ថ្ងៃទី 31 មីនា​។ តាម​គម្រោង Tesla នឹង​បញ្ចេញ​របាយការណ៍​លក់​សម្រាប់​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 នៅ​ថ្ងៃ​ស្អែក … Read more

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​អាស៊ី​អាគ្នេយ៍ នឹង​ផ្ទុះ​ការ​ពេញ​និយម​ខ្លាំង​ក្លា​

ដោយសារ​តែ​មាន​ការ​បារម្ភ​អំពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​ រថយន្ត​អគ្គិសនី​កំពុង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ រដ្ឋាភិបាល​ ក្រុម​ហ៊ុន​ និង​អ្នក​វិនិយោគ​នៅ​ទូទាំង​សកល​លោក​។ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​មាន​ភាព​ក្មេង​ខ្ចី​នៅ​ឡើយ​ ដោយ​រួម​ចំណែក​មិន​ដល់ 2% នៃ​រថយន្ត​អគ្គិសនី​ទូទាំង​ពិភពលោក​។ ក៏ប៉ុន្តែ ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​អង្គការ​ EY បង្ហាញ​ថា ចំនួន​រថយន្ត​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ចំនួន​ 6 ក្នុង​តំបន់​នេះ​ ដែលរួម​មាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ សិង្ហបុរី ហ្វ៊ីលីពីន និង​វៀតណាម នឹង​បាន​ឃើញ​កំណើន​ទ្វេគុណ​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​នឹង​សម្រេច​បាន​ពី 16 ទៅ 39% ក្នុង​ដំណាក់​កាល​ពី​ឆ្នាំ 2021 ដល់ 2035​។ យោង​តាម​អង្គការ EY ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​នៃ​វិស័យ​រថយន្ត​អគ្គិសនី​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ក្នុង​ដំណាក់​កាល​ខាងលើ គ្រោង​នឹង​សម្រេច​បាន​ពី 80 ទៅ 100 ពាន់​លាន​ដុល្លារ​​អាម៉េរិក ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ 2 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។ ការ​កើន​ឡើង​នៃ​ចំនួន​យាន​យន្ត​អគ្គិសនី​នេះ​ គ្រោង​នឹង​កើត​មាន​ចំពោះ​យាន​យន្ត​អគ្គិសនី​ទាំង​បី​ប្រភេទ រួម​មាន រថយន្ត​ទេសចរណ៍ រថយន្ត​ពាណិជ្ជកម្ម និង​ទោ/ត្រីចក្រយានយន្ត​។

សេដ្ឋកិច្ច​សិង្ហបុរី​ ទទួល​បាន​រាប់​រយ​លាន​ដុល្លារ​ពី​​ការ​ប្រគំ​តន្ត្រី​ Taylor Swift

ការ​សម្ដែង​ និង​ច្រៀង​របស់​តារា​ចម្រៀង​ Taylor Swift ត្រូវ​បាន​រំពឹង​ថា នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ជិត 400 លាន​ដុល្លារ​អាម៉េរិក សម្រាប់​សិង្ហបុរី​ នៅ​ពេល​សេវា​កម្ម​ជា​ច្រើន​ផ្ទុះ​ការពេញ​និយម​​។ នា​ថ្ងៃ​ទី 04 មីនា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ សហគមន៍​ និង​យុវជន​សិង្ហបុរី Edwin Tong បាន​ថ្លែង​ចំពោះ​មុខ​សភា​ប្រទេស​នេះ​ថា សេដ្ឋកិច្ច​នឹង​ទទួល​ផល​ធំ​ពី​ការ​ប្រគំតន្ត្រី​របស់​តារា​ចម្រៀង​ស្រី Taylor Swift នៅ​ទី​នេះ​។ «ខ្ញុំ​អាច​ធានា​បាន​ថា ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​សិង្ហបុរី​គឺ​ពិត​ជា​ធំ​ណាស់ ហើយ​លើស​ពី​ទឹក​ប្រាក់​ដែល​បាន​ចំណាយ​សម្រាប់​ Taylor Swift មក​សម្ដែង​នៅ​ទី​នេះ​» លោកថ្លែង​ដូច្នេះ​។ លោក​រដ្ឋមន្ត្រី​ក៏​មិន​ភ្លេច​លើ​ឡើង​អំពី​ផល​ប្រយោជន៍ផ្ទាល់​ផ្នែក​​សេដ្ឋកិច្ច​ ដែល​រួម​មាន​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ ប្រាក់​ចំណូល​ពី​សំបុត្រ​យន្តហោះ​ សំបុត្រ​ចូល​ទស្សនា​ការ​សម្ដែង កន្លែង​ស្នាក់​នៅ ក៏​ដូច​ជា​ប្រាក់​ចំណូល​ដែល​បាន​ពី​សេវា​កម្សាន្ត​ ការ​ទិញដូរ​ទំនិញ និង​ការ​ហូប​ចុក​នៅ​សិង្ហបុរី​ជា​ដើម​។ មន្ត្រី​នៅ​ធានាគារ Maybank ឱ្យ​ដឹង​ថា ប្រមាណ 70% នៃ​ភ្ញៀវ​ដែល​មក​ទស្សនា​ការ​សម្ដែង​នេះ​គឺជា​ជន​បរទេស​។ កាល​ពី​ខែ​កន្លង Strait Times ចេញ​ផ្សាយ​ថា អ្នក​សេដ្ឋកិច្ច​ប៉ាន់​ស្មាន​ថា ការ​ប្រគំ​តន្ត្រី​របស់ Taylor Swift នាំ​មក​នូវ​ប្រាក់​ចំណូល​ពី 350 … Read more

យុទ្ធសាស្ត្រ «​​លើកលែង​ទិដ្ឋាការ» របស់​​ថៃ និង​សិង្ហបុរី ​អូស​ទាញភ្ញៀវ​ចិន​បាន​ច្រើន​ជាង​មុន

ដោយ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​លើក​លែង​ទិដ្ឋាការ (visa) ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​ក្លាយ​ជា​ជម្រើស​ដំបូង​របស់​ទេសចរ​ចិន​។ នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិនឆ្នាំ​នេះ ទេសចរ​ចិន​ត្រូវ​គិត​គូរ​ដល់​កត្តា​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ភូមិសាស្ត្រ គោលនយោបាយ​ និង​ការ​ចំណាយ​ផ្សេង​ៗ​​។ ចំពោះ​បញ្ហា​ទាំង​នេះ តំបន់​ទេសចរណ៍​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា​អូស្ត្រាលី​ជា​ដើម មិន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ទេសចរណ៍ និង​ទិន្នន័យ​របស់​ Reuters។ អូស្ត្រាលី​ធ្លាប់​ជា «ដែក​ឆក់» ចំពោះ​ភ្ញៀវ​ពី​ប្រទេស​ចិន​។ ក៏ប៉ុន្តែ លក្ខខណ្ឌ​នៃ​ទិដ្ឋាការ​បាន​កាត់​បន្ថយ​ភាព​ទាក់​ទាញ​របស់​ប្រទេស​នេះ​។ ផ្ទុយ​ទៅវិញ ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍ ដូច​ជា​ សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ ជា​ដើម បាន​ប្រើ​ប្រាស់​កត្តា​តម្លៃ​ទាប​ជាង ក៏ដូច​ជា​គោលនយោបាយ​បន្ធូរ​បន្ថយ​ទិដ្ឋាការ​ ដើម្បី​អូស​ទាញ​ភ្ញៀវ​ពី​ប្រទេស​ចិន​។ លោក John Nee ប្រធាន​ក្រុម​ហ៊ុន​ទេសចរណ៍​ Easy Going នៅ​តំបន់​ Perth ភាគ​ខាង​លិច​របស់​អូស្ត្រាលី បាន​ទទួលស្គាល់​អំពី​បរាជ័យ​របស់​អូស្ត្រាលី​នៅ​ចំពោះមុខ​អាស៊ី​អាគ្នេយ៍។ លោក​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​កន្លង ក្រុម​ហ៊ុន​របស់​លោក​បាន​ងើប​ឡើង​វិញ​ត្រឹម​តែ​ 40% ប៉ុណ្ណោះ​ បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ ផ្ទុយ​ទៅវិញ សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ បាន​ឃើញ​កំណើន​ភ្ញៀវ​បរទេស និង​ការ​ចំណាយ​ច្រើន​ជាង​ បើ​ធៀប​នឹង​ដំណាក់​កាល​មុន​វិបត្តិ​សុខភាព​សកល​ទៅ​ទៀត​។ «គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​របស់​ប្រទេស​ថៃ និង​សិង្ហបុរី​ ទាក់​ទាញ​ភ្ញៀវ​បាន​ច្រើន​ ហើយ​ខ្ញុំ​គិត​ថា … Read more

ថៃ ម៉ាឡេស៊ី សិង្ហបុរី លើក​លែង​ទិដ្ឋាការ​ដើម្បី​ទាក់​ទាញ​ទេសចរ​ចិន​

ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ប្រទេស​ថៃ កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​មួយ​ដើម្បី​អូស​ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​ចិន​ នោះ​គឺ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ (Visa) ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ដោយ​ការ​លើក​លែង​ទិដ្ឋាការ​នេះ ប្រទេស​​នៅ​អាស៊ី​អាគ្នេយ៍ទាំង​បី​ខាង​លើ​ កំពុង​ប្រើ​ប្រាស់​ភាព​ទាក់​ទាញ​នៃ​ការ​ដើរ​ហើរ​ដោយ​សេរី​ ដើម្បី​ជំរុញ និង​ស្ដារ​​វិស័យ​ទេសចរណ៍​ ដែល​បាន​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​សារ​វិបត្តិ​សុខភាព​នា​ប៉ុន្មាន​ឆ្នាំ​កន្លង។ នេះ​បើ​តាម Reuters ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 09 កុម្ភៈ 2024​។ វិស្វករជនជាតិចិន លោក Wei Ming គឺជា​សាក្សី​មួយ​សម្រាប់​​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ខាងលើ​ នៅ​ពេល​គាត់​ប្ដូរ​គម្រោង​ទេសចរណ៍​របស់​ខ្លួន​ពី​អូស្ត្រាលី មក​សិង្ហបុរី​ គ្រា​ដែល​ទិដ្ឋាការ​ត្រូវ​បាន​លើក​លែង​។ ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ថៃ សិង្ហបុរី និង​ម៉ាឡេស៊ី​ សង្ឃឹម​ថា ការ​លើក​លែង​ទិដ្ឋាការ​នឹង​ទាក់​ទាញ​ទេសចរ​ចិន​បាន​ច្រើន​នៅ​ក្នុង​រដូវ​បុណ្យ​និទាឃរដូវ​ឆ្នាំ​នេះ ដែល​ជា​រដូវ​ឈប់សម្រាក​ដំបូង ​រាប់​ចាប់​តាំង​ពី​ទីក្រុង​ប៉េកាំង បាន​​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ព្រោះ​តែ​កូវីដ-19​។ ទោះជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​ព្រមាន​ថា ឱនភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ស្ថានភាព​អស្ថិរ​ភាព​ក្នុង​មុខ​របរ​ ការ​ងារ​ និង​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ អាច​កាត់​បន្ថយ​ដំណើរ​ទេសចរណ៍​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​ចិន នាំ​ឱ្យ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ខាងលើ​មិន​សូវ​មាន​ប្រសិទ្ធភាព​៕

ម្ចាស់ក្រុម​ហ៊ុន LVMH ដណ្ដើម​បាន​តំណែង​មហា​សេដ្ឋី​លេខ​មួយ​ជា​ថ្មី

Forbes បាន​ឱ្យ​ដឹង​ថា ម្ចាស់​ LVMH លោក Bernard Arnault កាល​ពី​ថ្ងៃទី 26 មករា 2024 ដណ្ដើម​បាន​តំណែង​មហា​សេដ្ឋី​លំដាប់​លេខ​មួយ​លើ​ពិភពលោក ពី​មហា​សេដ្ឋី Elon Musk។ បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​ទៅ​តាម​ពេល​វេលា​ជាក់​ស្ដែង​របស់ Forbes បង្ហាញ​ថា ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​បារាំង​ Arnault បច្ចុប្បន្ន​គឺ 207.8 ពាន់​លាន​ដុល្លារ​អាម៉េរិក បន្ទាប់​ពី​បាន​កើន​​ជាង 23 ពាន់​លាន​ដុល្លារ​កាល​ពី​ថ្ងៃទី 26 មករា​។ ក្នុង​គ្រា​នោះ​ដែរ មហា​សេដ្ឋី​អាម៉េរិក លោក Elon Musk មាន​ទ្រព្យ​ត្រឹម​តែ​ 204.5 ពាន់​លាន​ដុល្លារ​។ ប្រការ​នេះ​ជួយ​ឱ្យ​លោក Arnault ឈ្នះ​លោក Musk ដើម្បី​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​។ នៅ​មុន​រឿង​នេះ​កើត​ឡើង ភាគ​ហ៊ុន​ Tesla របស់​លោក​ Musk បាន​ធ្លាក់ចុះ​រហូត​ដល់ 13% កាល​ពី​ថ្ងៃទី 25 មករា ក្រោយ​ពី​លោក​បាន​ព្រមាន​ថា ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​នេះ​អាច​នឹង​មាន​កំណើន​យឺត​មក​វិញ​នៅ​ក្នុង​ឆ្នាំ 2024​ ព្រោះ​តែ​ក្រុម​ហ៊ុន​ផ្ដោត​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី​ជំនាន់​ថ្មី … Read more

«សេដ្ឋកិច្ច​រាត្រី​» បាន​ជួយ​​ទាញវិស័យទេសចរណ៍​ថៃឱ្យ​ងើប​ឡើង​វិញ

កំណើន​នៃ​ប្រាក់ចំណូល​បាន​ពីវិស័យ​ទេសចរណ៍​ ក៏ដូច​ជា​កំណើន​នៃ​ការ​​ចំណាយរបស់​ទេសចរ​ នៅ​​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មីនៅ​ប្រទេស​ថៃ ត្រូវ​បាន​ជំរុញ​ដោយ​សកម្មភាព​កម្សាន្ត​នា​​ពេល​រាត្រី បន្ទាប់​ពី​​រាជរដ្ឋាភិបាល​ប្រទេស​នេះ​ បាន​​អូស​បន្លាយ​ពេល​វេលា​សម្រាប់​អ្នក​​រក​ស៊ី​នៅ​ពេល​យប់​។ ចាប់​ពី​ថ្ងៃទី 15 ធ្នូ 2023 គណៈរដ្ឋមន្ត្រី​ថៃ បាន​អនុម័ត​សំណើមួយ​​ដែល​អនុញ្ញាត​ឱ្យ​ក្លឹប​រាត្រី បារ និង​ទីតាំង​កម្សាន្ត​ផ្សេង​ៗ​ បើក​ទ្វារ​រហូត​ដល់ម៉ោង 4 ទៀប​ភ្លឺ​ ជំនួស​ឱ្យ​ម៉ោង​ 2 ទៀប​ភ្លឺ ដើម្បី​ជំរុញ​ឱ្យ​​ទេសចរ​ចាយ​លុយ​ច្រើន​ជាង​មុន​នៅ​ពេល​រាត្រី​។ ការ​បន្ធូរ​បន្ថយ​ពេល​វេលា​សម្រាប់​ការ​កម្សាន្ត​នៅ​ពេល​រាត្រី បាន​នាំ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​យូរ​ជាង​មុន​ និង​ចំណាយ​ប្រាក់​ច្រើន​ជាង​មុន​។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ក្រសួង​ទេសចរណ៍​ និង​កីឡា​ថៃ បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​រក​ចំណូល​បាន​រហូត​ដល់ 1.6 ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​វិស័យ​ទេសចរណ៍ ត្រឹម​តែ​នៅ​ក្នុង​ខែ​ធ្នូ 2023​ ​ដែល​នេះ​បាន​កើន​ 44% បើ​ធៀប​នឹង​មួយ​ឆ្នាំ​មុន​នោះ។ ជោគ​ជ័យ​នេះ​ សម្រេច​បាន​ក៏​ដោយ​សារ​ការ​បន្ធូរ​បន្ថយការ​រឹត​ត្បិត​លើ​វិស័យកម្សាន្ត​នៅ​​ពេល​យប់​​៕

បរិមាណ​អង្ករ​នាំចេញ​អ​របស់​វៀតណាម ​ខ្ពស់​មិន​ធ្លាប់​មាន​ ​ក្នុង​ឆ្នាំ 2023

​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​ នៃ​ប្រទេស​វៀតណាម បាន​ឱ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ 2023 ប្រទេស​នេះ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​បាន​ 4.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​​។ ក្នុង​ស្ថានភាពលំបាក​​​ដោយ​សារ​តែ​​គ្រោះ​ធម្មជាតិ​ បណ្ដាញ​ផ្គត់​ផ្គង់​ត្រូវ​ដាច់ និង​ហានិភ័យ​កើត​មាន​វិបត្តិ​ស្បៀង​អាហារ​នៅ​លើ​ពិភពលោក វៀតណាម​នៅ​តែ​បន្ត​នាំ​ចេញ​អង្ករ​បាន​ច្រើន​​​មិន​ធ្លាប់​មាន​សម្រាប់​ឆ្នាំ​កន្លង​។ យោង​តាម​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​ នៃ​ប្រទេស​វៀតណាម​ ក្នុង​ឆ្នាំ 2023 បរិមាណ​អង្ករ​ដែល​ប្រទេស​នេះ​​បាន​នាំ​ចេញ​គឺ 43.4 លាន​តោន​ កើន​ 1.7% ធៀប​នឹង​ឆ្នាំ 2023​។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​អង្ករ​នេះ​ បាន​ឡើង​ដល់​កំណត់​ត្រា​ថ្មី​ គឺ 4.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​​ 38.4% បើ​ធៀប​នឹង​ឆ្នាំ 2022​៕