ពលរដ្ឋអាមេរិកាំង មិនបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នោះទេ ប៉ុន្តែ ប្រតិភូតំណាងម្ចាស់ឆ្នោតឯណោះទេដែលមានតួនាទីបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ ដោយយោងទៅលើលទ្ធផលនៃការបោះឆ្នោតនៅមូលដ្ឋានរបស់បណ្ដារដ្ឋ។
ពលរដ្ឋអាមេរិកាំងគ្រប់រូបដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅ មានសិទ្ធិទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនេះត្រូវបានគេហៅថា “សំឡេងឆ្នោតប្រជាប្រិយ (popular vote)។ ក៏ប៉ុន្តែ តាមច្បាប់ ប្រតិភូដែលជាតំណាងរបស់ម្ចាស់ឆ្នោតប្រជាប្រិយ (electoral vote/electoral college) ឯណោះទេ ទើបជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់។
បេក្ខភាពនីមួយៗត្រូវការសំឡេងឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន270សំឡេង ទើបក្លាយជាប្រធានាធិបតី។ ក្រុមមេដឹកនាំប្រទេស បានបង្កើតប្រតិភូតំណាងម្ចាស់ឆ្នោតនេះឡើង ក៏ព្រោះតែពួកគេមានការព្រួយបារម្ភ ខ្លាចបណ្ដារដ្ឋដែលមានប្រជាជនតិចជាង អាចមិនមានអ្នកតំណាងប្រកបដោយយុត្តិធម៌។ ម្យ៉ាងទៀត ពួកគេក៏យល់ថា “មនុស្សធម្មតា” ទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយដើម្បីធ្វើការសម្រេចចិត្តបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលស័ក្ដិសម។ ដូច្នេះ ពួកគេក៏បង្កើតប្រតិភូតំណាងម្ចាស់ឆ្នោតនេះឡើង ដែលបច្ចុប្បន្នមានចំនួន538រូប ដោយរួមទាំងតំណាងរាស្ត្រមកពីសភាជាន់ខ្ពស់ និងជាន់ទាបរបស់រដ្ឋចំនួន50នៃសហរដ្ឋអាមេរិកផងដែរ។ ដោយឡែក រដ្ឋធានីវ៉ាស៊ីងតោន មានប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន3រូប។
ដើម្បីទទួលបានតំណែងប្រធានាធិបតី បេក្ខភាពត្រូវតែទទួលបានសន្លឹកឆ្នោតគាំទ្រយ៉ាងតិច270សំឡេងពីប្រតិភូតំណាងម្ចាស់ឆ្នោត។ ដើម្បីទទួលបានសំឡេងឆ្នោតពីប្រតិភូតំណាង ជាទូទៅ បេក្ខភាពត្រូវតែទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេពីពលរដ្ឋមូលដ្ឋាននៅក្នុងរដ្ឋនីមួយៗ។
បើសិនជាទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីពលរដ្ឋនៅ California បេក្ខភាពនឹងទទួលបានសន្លឹកឆ្នោតគាំទ្រ55សំឡេងពីប្រតិភូតំណាងម្ចាស់ឆ្នោតរបស់រដ្ឋនេះ។ បើសិនជាទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីពលរដ្ឋនៅ Texas បេក្ខភាពនឹងទទួលបានសន្លឹកឆ្នោតគាំទ្រ35សំឡេងពីប្រតិភូតំណាងម្ចាស់ឆ្នោតរបស់រដ្ឋនេះ។ នេះគឺជាប្រព័ន្ធ “អ្នកឈ្នះទទួលបានគ្រប់យ៉ាង”។
ក៏ប៉ុន្តែ ជួនកាល បេក្ខភាពដែលទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋច្រើនជាងគេនៅទូទាំងប្រទេស (popular vote) ប៉ុន្តែ មិនទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីប្រតិភូតំណាងម្ចាស់ឆ្នោតផងដែរ។ ករណីនេះបានកើតឡើងកាលពីឆ្នាំ2016 នៅពេលបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton ទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋ (popular vote) ច្រើនជាងគេ ប៉ុន្តែ បេក្ខភាពមកពីបក្សសាធារណរដ្ឋ លោក Donald Trump មានប្រៀបជាងនៅក្នុងបណ្ដារដ្ឋដែលមានប្រជាជនតិចជាង ហើយក៏មានប្រៀបជាងនៅក្នុងការបោះឆ្នោតរបស់ប្រតិភូតំណាងម្ចាស់ឆ្នោត ដោយសារតែប្រព័ន្ធ “អ្នកឈ្នះទទួលបានគ្រប់យ៉ាង” នេះ។
លទ្ធផលនៃការបោះឆ្នោតប្រជាប្រិយ (popular vote) និងការបោះឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោត មានលទ្ធផលខុសគ្នាតែ5ដងប៉ុណ្ណោះ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក៕
ប្រភព៖ Next


តួលេខនៃការនាំមុខទូទាំងប្រទេសរបស់លោក Biden ខ្ពស់ជាងជាងទ្វេដងបើធៀបនឹង Hillary Clinton ដែលជាបេក្ខភាពប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យកាលពីឆ្នាំ2016។ នៅក្នុងបណ្ដារដ្ឋជាយុទ្ធសាស្ត្រ អតីតអនុប្រធានាធិបតីអាមេរិក Joe Biden ក៏ទំនងជាកំពុងតែមានប្រៀបជាងលោក Donald Trump ផងដែរ។
Pennsylvania ជាកន្លែងដែលមានតំណាងម្ចាស់ឆ្នោត20នាក់ លោក Biden ក៏កំពុងនាំមុខលោក Trump 2.9% នេះបើតាមលទ្ធផលនៃការស្ទង់មតិរបស់ RCP។ ប្រធានាធិបតី Trump ក៏បានជាប់ឆ្នោតនៅក្នុងរដ្ឋនេះកាលពីឆ្នាំ2016 ដោយទទួលបានការគាំទ្រខ្ពស់ជាងគូប្រជែង0.7%។



ផ្ទុយពីនេះ លោក Biden បានសន្យាថា នឹងអំពាវនាវឱ្យអ្នកគាំទ្រអត់ធ្មត់ និងចៀសវាងការប្រកាសជ័យជំនះមុនកាលកំណត់។ លោកសង្កត់ធ្ងន់ថា សន្លឹកឆ្នោតស្របច្បាប់ទាំងអស់ ត្រូវតែមានការពិនិត្យ និងរាប់ឱ្យបានត្រឹមត្រូវ។
នៅក្នុងរយៈពេល1ម៉ោងដំបូងនៃការជជែកតតាំង លោក Trump បាន “កៀបសង្កត់” លើកកម្មវិធីនេះទាំងមូល ក្នុងនោះ លោកក៏បានវាយប្រហារទាំងគូប្រកួត និង “សង្កត់ក” ទាំងអ្នកដឹកនាំកម្មវិធី។ ខណៈដែលលោក Trump ត្រូវបានគេមើលឃើញថា បានទទួលបានជោគជ័យ ឬមានឥទ្ធិពលច្រើននៅចំពោះមុខ លោក Biden ក៏ត្រូវគេយល់ថា មានការគិតគូរវែងឆ្ងាយជាងលោក Trump។
កិច្ចជជែកតតាំងគ្នាបន្តបន្ទាប់ទៀតនាពេលខាងមុខ នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី25 និង22 ខែតុលា។ បេក្ខភាពអនុប្រធានាធិបតី Mike Pence និង Kamala Harris នឹងជជែកតតាំងគ្នានៅថ្ងៃទី7តុលា៕


