ក្រុមហ៊ុនថ្មីចំនួនប្រាំបី ដាក់ទុនវិនិយោគសរុបជាងហុកសិបបួនលានដុល្លារអាម៉េរិកនៅកម្ពុជា
កាលពីថ្ងៃទី 20 កញ្ញា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន 8 ដែលអាចបង្កើតការងារសរុបបានចំនួនប្រហែល 4,000 កន្លែង ដោយមានទុនសរុបប្រមាណ 64.3 លានដុល្លារអាម៉េរិក។ ខាងក្រោមនេះគឺជាបណ្ដាក្រុមហ៊ុន និងគម្រោងវិនិយោគដែលទទួលបានការអនុញ្ញាត ក៏ដូចជាវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ក្រុមហ៊ុន HUALE STEEL (CAMBODIA) CO., LTD. ៖ គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន 40 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 523 កន្លែង។ ក្រុមហ៊ុន WANGMAO (CAMBODIA) HOMEWARE CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ 6.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,369 កន្លែង។ ក្រុមហ៊ុន JUSHI … Read more