IMF ថា សេដ្ឋកិច្ចទូទាំងពិភពលោក បាន «ចាកឆ្ងាយពីសេណារីយ៉ូវិបត្តិ»
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានសុទិដ្ឋិនិយមជាមួយនឹងសេដ្ឋកិច្ចពិភពលោកនាឆ្នាំនេះ ដោយសារតែកំណើននៃការប្រើប្រាស់ ការងារ និងបណ្ដាញផ្គត់ផ្គង់មានភាពប្រសើរឡើង។ ក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាពស្ដីពីទស្សនវិស័យសេដ្ឋកិច្ចសកល ដែលប្រកាសកាលពីថ្ងៃទី 30 មករា 2024 IMF បានបង្កើនតួលេខនៃការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចពិភពលោក។ យោងតាមរបាយការណ៍នេះ ផលិតផលក្នុងស្រុកសរុប (GDP) សកល អាចកើន 3.1% ក្នុងឆ្នាំ 2024 កើន 0.2 ពិន្ទុភាគរយ បើធៀបនឹងការព្យាករដែលលើកឡើងកាលពីខែតុលា 2023។ ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ 2025 គឺ 3.2% ពោលគឺមិនមានការប្រែប្រួល។ ដូច្នេះ កំណើននៅតែក្រោមកម្រិតមធ្យមភាគនៃដំណាក់កាលឆ្នាំ 2000-2019 ដែលកើន 3.8%។ ចំណែកពាណិជ្ជកម្មវិញ ត្រូវបានព្យាករថា នឹងកើន 3.3% ក្នុងឆ្នាំនេះ និង 3.6% ក្នុងឆ្នាំ 2025។ ភាគរយនេះសុទ្ធតែនៅក្រោមកម្រិតមធ្យមគឺ 4.9% ដោយសារតែសម្ពោធពីរនាំងពាណិជ្ជកម្មថ្មីនានាដែលបាន និងកំពុងអនុវត្តនៅទូទាំងពិភពលោក។ IMF រក្សាការតួលេខ 5.8% នៃការព្យាករអំពីអតិផរណាសកលនៅក្នុងឆ្នាំនេះ និងថយចុះនៅត្រឹម 4.4% … Read more