សេណារីយ៉ូណាដែលធ្វើឱ្យតម្លៃមាសពិភពលោកឡើងដល់ 361 ដុល្លារ/ជី
តម្លៃមាសអាចកើន 50% ឡើងដល់ 3,000 ដុល្លារអាម៉េរិកក្នុងមួយអោន (1 អោន (ounce) = 8.29426 ជី) នៅក្នុងរង្វង់ពី 12 ទៅ 18 ខែទៀត បើសិនសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងឱនភាពជ្រៅជាងបច្ចុប្បន្ន និងបណ្ដាធនាគារកណ្ដាលបង្កើនការទិញ។ នេះបើតាមធនាគារ Citi។ តម្លៃមាសប្រគល់ភ្លាមពិភពលោក បច្ចុប្បន្នត្រូវបានជួញដូរក្នុងតម្លៃ 2,016 ដុល្លារក្នុងមួយអោន ទាបជាងឆ្ងាយបើធៀបនឹង 2,135 ដុល្លារកាលពីខែធ្នូ 2023។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគនៅធនាគារ Citi យល់ថា តម្លៃមាសនេះអាចឡើងដល់ 3,000 ដុល្លារ/អោន នៅក្នុងរង្វង់ពី 12 ទៅ 18 ខែខាងមុខ។ យោងតាម Aakash Doshi ប្រធានក្រុមអ្នកវិភាគទំនិញតំបន់អាម៉េរិកខាងជើង ប្រចាំធនាគារ Citi សេណារីយ៉ូដែលមានភាគរយកើតឡើងខ្ពស់ជាងគេ ដែលនាំឱ្យមាសឡើងថ្លៃដល់ 3,000 ដុល្លារ/អោន គឺនិន្នាការ «មិនប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក» នៅតាមធនាគារជាតិនៃបណ្ដាប្រទេសទើបលេចធ្លោ។ ប្រការនេះអាចនាំឱ្យកម្លាំងទិញមាសរបស់ធនាគារទាំងនេះកើនឡើងទ្វេដង។ បច្ចុប្បន្ន … Read more