ត្បូងពេជ្រមិនទាន់ច្នៃដែលធំជាងគេបង្អស់លើពិភពលោក
ពេជ្រមិនទាន់ច្នៃមានទំហំធំជាងគេបង្អស់លើពិភពលោក ដែលមានឈ្មោះថា Cullinan ត្រូវបានរកឃើញនៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ 1905។ យោងតាមទំពី IFL Science ត្បូង Cullinan គឺជាពេជ្រមិនទាន់ច្នៃមួយដុំដែលមានទម្ងន់ 3,106 ការ៉ាត និងមានទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់នេះស្មើនឹង 621 ក្រាម និងធំប៉ុនបាល់បោះមួយគ្រាប់ ឬសត្វឃ្មុំ 7,692 ក្បាល។ កាលពីឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រងអណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេសអាហ្វ្រិកខាងត្បូង បានឃើញពន្លឺចាំងចេញពីវត្ថុអ្វីមួយនៅជាប់នឹងជញ្ជាំងផ្នែកខាងលើ នៅពេលស្ថិតក្នុងដីជម្រៅ 5.5 ម៉ែត្រ។ Wells យកបានត្បូងពេជ្រនេះ ហើយប្រគល់ជូនលោក Thomas Cullinan ដែលជាម្ចាស់អណ្ដូងរ៉ែ នៅក្នុងថ្ងៃដដែល។ ប៉ុន្តែ រហូតដល់ឆ្នាំ 1907 ទើបត្បូងនេះមានអ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បានទិញត្បូងពេជ្រនេះដើម្បីធ្វើជាតង្វាយសម្រាប់ថ្វាយស្ដេច … Read more