តិកនិកជ្រើសរើសក្រុមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើជំនួញឱ្យទទួលបានជោគជ័យ

ការចាប់ផ្ដើមធ្វើអាជីវកម្មមួយ មិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះវាមានធាតុផ្សំជាច្រើនរួមចូលគ្នា។ អ្វីដែលពិសេសនោះគឺថាប្រសិនបើអ្នកចាប់ដៃគូខុស នោះអាជីវកម្មរបស់អ្នកប្រាកដជាដួលរលំជាមិនខាន់។ ខាងក្រោមនេះគឺជាតិកនិកក្នុងការជួយអ្នកឱ្យជ្រើសរើសដៃគូអាជីវកម្មបានល្អ និងត្រឹមត្រូវ៖ ១) មនុស្សដែលធ្លាប់មានបទពិសោធធ្វើអាជីវកម្ម វាពិតជាមានថាមពលនៅពេលដែលក្រុមការមួយទើបតែចាប់ផ្ដើមអាជីវកម្មថ្មី មានសមាជិកក្រុមដែលមានបទពិសោធក្នុងការជួយប្រតិបត្តិការនៅក្នុងអាជីវកម្មនោះ ហើយវានឹងមានហានិភ័យកាន់តែតិចផងដែរ។ ២) មនុស្សដែលមានទេពកោសល្យ នៅពេលដែលចាប់ផ្ដើមដំបូងក្រុមហ៊ុនត្រូវតែមានសមាជិកដែលមានសមត្ថភាពក្នុងការជួយជ្រោមជ្រែងដើម្បីធ្វើឱ្យជីវកម្មមួយនេះអាចដំណើរការទៅមុខបាន។ អ្វីដែលពិសេសនោះគឺសមាជិកក្រុមម្នាក់ៗ ត្រូវតែជាមនុស្សដែលមានទេពកោសល្យក្នុងការធ្វើការងាររបស់ខ្លួន នោះទើបក្រុមហ៊ុនអាចរីកចម្រើនលូតលាស់ទៅមុខបាន។ ៣) មនុស្សដែលមានទំនាក់ទំនងល្អ អាជីវកម្មមួយអាចរីកចម្រើនបានលុះត្រាតែក្រុមការងារមានមនុស្សដែលពូកែខាងផ្នែកទំនាក់ទំនង ពីព្រោះការដែលមានទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃនឹងជួយឱ្យជីវកម្មរបស់អ្នករីកចម្រើនបានលឿនដោយសារតែមានគេស្គាល់ច្រើន។ ៤) ការលះបង់ សមាជិកក្រុមការងាររបស់អ្នកត្រូវតែជាមនុស្សដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការ ពីព្រោះការដែលមានប្ដេជ្ញាចិត្តខ្ពស់នឹងជួយធ្វើឱ្យអាជីវកម្មរបស់អ្នករីកចម្រើន។ ៥) ទស្សនៈវិស័យវែងឆ្ងាយ អាជីវកម្មរបស់អ្នកមិនអាចរីកចម្រើនទៅមុនបាននោះទេ ប្រសិនបើមិនមានទស្សនៈវិស័យមួយច្បាស់លាស់ និងវែងឆ្ងាយ៕

ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

ដើម្បីធ្វើខ្លួនឱ្យទទួលបានជោគជ័យនៅក្នុងការមុខជំនួញ យើងត្រូវតែសិក្សារៀនសូត្រ និងស្វែងយល់ពីគន្លឹះសំខាន់ៗមួយចំនួនក្នុងការជួយអភិវឌ្ឍន៍ខ្លួនទៅជាសហគ្រិនមួយរូបដែលជោគជ័យ។ ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើមុនពេលម៉ោង 7ពេលព្រឹក៖ ១) ក្រោកឱ្យបានពីព្រឹកសហគ្រិនដែលជោគជ័យតែងតែក្រោកពីគេង ព្រោះពួកគេត្រូវហាត់ប្រាណដើម្បីជួយធ្វើឱ្យមានសុខភាពល្អ នៅពេលដែលមានសុខភាពល្អ នោះនឹងធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាចំពោះការបំពេញការងារ។ ២) ជៀសវាងការប្រើប្រាស់ទូរស័ព្ទនេះស្ដាប់មើលទៅហាក់ដូចជាឆ្គួតបន្តិច ប៉ុន្តែវាជាមូលហេតុដ៏ល្អឥតខ្ចោះ។ ការចាប់កាន់ទូរស័ព្ទនៅពេលភ្ញាក់ពីគេង អាចធ្វើឱ្យប៉ះពាល់សុខភាព ជាពិសេសអាចធ្វើឱ្យលោកអ្នកភ្លេចភ្លាំងនូវផែនការដែលបានត្រៀមទុកពីយប់ និងរឿងមួយទៀតគឺអាចធ្វើឱ្យអ្នកប្រទះឃើញរឿងមិនល្អ បើសិនជាអ្នកបានឆែក Facebook។ ៣) ចូរញាំអាហាពេលព្រឹកណាដែលជួយធ្វើឱ្យអ្នកមានសុខភាពល្អឈប់លេងសើចជាមួយនឹងខ្លួនរបស់អ្នកទៀត ពីព្រោះអាហាពេលព្រឹកគឺជាអាហាដែលសំខាន់បំផុតក្នុងចំណោមអាហាទាំងអស់ក្នុងមួយថ្ងៃ ព្រោះវានឹងជួយធ្វើឱ្យខួរក្បាល និងរូបរាងកាយរបស់អ្នកមានថាមពលក្នុងការបំពេញភារកិច្ទបានល្អ។ ៤) ចូរកំណត់អាទិភាពការងារមួយណាដែលអ្នកត្រូវតែធ្វើមុនគេក្នុងថ្ងៃនេះជារៀងរាល់ព្រឹកមុនពេលដែលអ្នកបំពេញការងារអ្នកត្រូវតែកំណត់អាទិភាពការងារមួយណាដែលអ្នកត្រូវតែធ្វើមុនគេក្នុងថ្ងៃនេះ ពីព្រោះវានឹងមានភាពងាយស្រួលក្នុងការបំពេញការងាររបស់អ្នកឱ្យមានប្រសិទ្ធភាពការងារខ្ពស់៕

យាន​លើឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន «នៅ​មាន​ជីវិត» ក្រោយ​ដេក​កក​រយៈ​ពេល​បី​យប់​

យាន​ស្រាវ​ជ្រាវ​ SLIM របស់​ប្រទេស​ជប៉ុន បង្កើត​បាន​កំណត់​ត្រា​ដ៏​អស្ចារ្យ​ នៅ​ពេល​រស់​ឡើង​វិញ​បី​ដង ក្រោយ​ពី​បាន​ឆ្លង​កាត់​រាត្រី​ដ៏​សែន​ត្រជាក់​នៅលើឋាន​ព្រះ​ចន្ទ​ដែល​មាន​សីតុណ្ហភាព​ -183 អង្សាសេ, -130 អង្សាសេ និង -170 អង្សាសេ​។ អង្គការ​ស្រាវជ្រាវ​អភិវឌ្ឍ​វិស័យ​អវកាស​ចរណ៍​ជប៉ុន (JAXA) នា​ថ្ងៃ​ទី 24 មេសា​នេះ បាន​ឱ្យ​ដឹង​ថា យាន​ចុះ​ចត​ឆ្លាតវៃ​លើ​ឋាន​ព្រះ​ចន្ទ (SLIM) របស់​ប្រទេស​នេះ បន្ត​បង្កើត​បាន​កំណត់​ត្រា​ថ្មី នោះ​គឺ «នៅ​មាន​ជីវិត​ក្រោយ​រាត្រី​ព្រះ​ចន្ទ​ទីបី​ដែល​មាន​បរិស្ថាន​មហា​សែន​ត្រជាក់​។ យាន SLIM បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាល​ពីខែមករាកន្លង​ទៅ ដែល​នេះ​បាន​ជួយ​ឱ្យ​ជប៉ុន​មាន​ឈ្មោះ​ជា​ប្រទេស​ទី 5 លើ​​ពិភពលោក​ ដែល​មាន​យាន​ចុះ​ចត​ដោយជោគជ័យ​លើ​ឋានព្រះ​ចន្ទ​ បន្ទាប់​ពី​អតីត​សូវៀត សហរដ្ឋ​អាម៉េរិក ចិន និង​ឥណ្ឌា​។

យានបាឡុងហោះដំបូងរបស់​ចិន ​ជោគ​ជ័យ​ក្នុង​ជើង​ហោះ​ហើរ​សម្ពោធ​ជា​ផ្លូវការ

យានប្រភេទ​បាឡុងហោះ​មាន​មនុស្ស​បើកបរ​ AS700 ដែល​អភិវឌ្ឍ​ដោយ​ក្រុម​វិស្វករ​ចិន បាន​ទទួល​ជោគជ័យ​ក្នុង​ជើងហោះ​ហើរ «សម្ពោធ» ជា​ផ្លូវ​ការ​​លើក​ដំបូង​​ កាល​ពី​ថ្ងៃទី 30 ខែ​មីនា ឆ្នាំ 2024​។ យាន AS700 ហោះ​ឡើង​ពី​ទីក្រុង​ Jingmen នៃ​ខេត្ត Hubei នៅវេលាម៉ោងជាង​ 6 ព្រឹក​ ថ្ងៃទី 30 ខែមីនា ឆ្នាំ 2024​ និង​ចុះ​ចត​ដោយ​ជោគ​ជ័យ​នៅឯ​ទីក្រុង​ Jingzhou របស់​ខេត្ត​ Hubei ដដែល​ បន្ទាប់​ពី​ការ​ហោះ​ហើរ​រយៈ​ពេល​ 106 នាទី​។ AS700 ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Jingzhou ក្នុង​រយៈ​ពេល​ខ្លី មុន​នឹង​​ហោះ​ត្រលប់​ទៅ​កាន់​ទីក្រុង​ Jingmen វិញ ដើម្បី​បញ្ចប់​ជើង​ហោះសម្ពោធ​ជា​ផ្លូវការ​​លើក​ដំបូង​។ ស្ថាប័ន​ដែល​អភិវឌ្ឍ​ AS700 គឺជា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (AVIC) ដែល​ជា​អ្នក​ផលិត​យន្តហោះ​​ដ៏​ធំ​មួយ​របស់​ប្រទេស​នេះ​។ AS700 ត្រូវ​បាន​រំពឹង​ថា នឹង​អាច​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ទេសចរណ៍​នៅ​លើ​អាកាស​ បេសកកម្មសង្គ្រោះ​បន្ទាន់ ក៏ដូច​ជា​ការ​ផ្ដល់​សេវាកម្ម​នានា​នៅ​ក្នុង​ទីក្រុង​។ យានបាឡុង​ហោះ​ថ្មី​នេះ​អាចផ្ទុក​​ទម្ងន់​បាន​ 4,150 គីឡូក្រាម​ និង​អាច​ហោះ​បានចម្ងាយ​ … Read more

Kia សង់រោង​ចក្រ​ផលិត​ EV នៅ​ប្រទេស​ថៃ ដើម្បី​ប្រជែង​នឹង​ Toyota និង BYD?

ក្រុម​ហ៊ុន Kia បាន​កែលម្អ​ស្លាក​យីហោ​ នៅ​ពេល​វិស័យ​ឧស្សាហកម្ម​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​ ដោយ​ប្រើ​ប្រាស់​ឡូហ្គោ​ និង​រចនា​បថ​ថ្មី​។ ក្រុម​ហ៊ុន​កូរ៉េខាងត្បូងមួយ​នេះ​​ ក៏​កំពុង​ឈាន​ទៅ​រក​ការ​សម្រេច​បាន​ជោគជ័យ​ជាមួយ​នឹងរថយន្ត​​ម៉ូដែល​ SUV អគ្គិសនី​កៅអីបី​ជួរ​ដំបូង​របស់​ខ្លួន នោះ​គឺ EV9។ Kia បាន​បង្ហើប​ឱ្យ​ដឹង​អំពី​រថយន្ត​អគ្គិសនី​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​ «ថ្ងៃ EV» កាល​ពី​ខែ​តុលា​ 2023។ ពួក​គេ​បាន​បញ្ជាក់​ថា SUV EV5 នេះ​ នឹង​ជា​គូ​ប្រជែង​របស់ Volvo EX30 និង​មាន​តម្លៃ​ចាប់​ពី​ 35,000 ដុល្លារ​អាម៉េរិក​។ ម៉ូដែល​ concept ថ្មី​​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ គឺ EV3 និង EV4។ EV3 គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ខ្នាត​តូច​របស់ EV9 និង​មាន​តម្លៃ​ទាប​ជាង​។ រថយន្ត​អគ្គិសនី​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ Kia ដើម្បី​ធ្វើ​ពិពិធកម្ម​រថយន្ត​អគ្គិសនី​ជាមួយ​នឹង​តម្លៃ​ទាប​ ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​។ Kia អាច​នាំ​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ទាប​ទៅ​កាន់​ទីផ្សារ​បរទេស​ មាន​ដូច​ជា ថៃ ជា​ដើម ជា​ទីផ្សារ​ដែល​មាន​គូប្រជែង​ច្រើន​ ក្នុង​នោះ​មាន​ Toyota … Read more

រោង​ចក្រ​ផលិត​ឱសថ​ក្នុង​ទីអវកាស​ ហោះ​ត្រឡប់​មក​កាន់​ផែនដី

(សហរដ្ឋ​អាម៉េរិក) – កាប៊ីន​យាន W-1 ដែល​ដឹក​ធាតុ​រាវ​នៃ​ថ្នាំ​ព្យាបាល​ HIV និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C របស់​ក្រុម​ហ៊ុន Varda Space Industries ត្រឡប់មក​កាន់​ផែនដី​ ក្រោយ​រយៈ​ពេល​ជិត 8 ខែ​ ដែល​​បាន​ស្ថិត​នៅ​លើ​គន្លង​តារាវិថី​ ហើយ​គ្រោង​នឹង​ចុះ​ដល់​ដី​ដោយ​ប្រើ​ប្រាស់​ឆត្រ​យោង​ នៅ​វេលាម៉ោង​ 03:40 ថ្ងៃទី 22 កុម្ភៈ ម៉ោង​នៅ​កម្ពុជា​។ យោង​តាម Space កាប៊ីន​យាន​ពី​បេសក​កម្ម W-1 របស់​ក្រុម​ហ៊ុន Varda Space Industries ចុះ​ចត​ពី​លើ​តំបន់​ភាគ​ខាង​ជើង​របស់​រដ្ឋ Utah កាល​ពី​ល្ងាច​ថ្ងៃទី 21 កុម្ភៈ នាំ​មក​ជាមួយ​នូវ​ធាតុ​រាវ​របស់​ឱសថ​ប្រឆាំង​វីរុស​ដែល​អភិវឌ្ឍ​នៅ​លើ​គន្លង​តារាវិថី​ផែនដី​។ ជោគ​ជ័យ​នេះ​ធ្វើ​ឱ្យ​ Varda ក្លាយ​ជា​ក្រុម​ហ៊ុន​ទីបី​ដែលបញ្ជា​ឱ្យ​​យាន​អវកាស​ត្រឡប់​មក​វិញ​ប្រកប​ដោយ​សុវត្ថិភាព​។ ក្រុម​ហ៊ុន​ទីមួយ និង​ទីពីរ​ដែល​បាន​ទទួលជោគជ័យ​ដូច​គ្នា​នេះ​គឺ SpaceX ដែល​មាន​កាប៊ីន​យាន Dragon និង Boeing ដែល​មាន​កាប៊ីនយាន Starliner។ Varda បាន​រៀប​គម្រោង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំមួយ​ដែល​ផលិត​នៅ​ខាង​ក្រៅ​ផែនដី។ «ការ​ចាត់​ចែង​វត្ថុធាតុ​ក្នុង​បរិស្ថាន​មាន​ទំនាញ​ផែនដី​តិច​បំផុត​ ផ្ដល់​នូវ​បរិស្ថាន​ពិសេស​ដែល​នៅលើ​ផែនដី​មិន​មាន​។ ផល​ប្រយោជន៍ភាគ​ច្រើន​គឺ​បាន​​មក​ពី​ការ​មិន​មាន​បាតុភូត​ចរន្តជា​ដើម​នៅ​ក្នុង​​វត្ថុធាតុ​រាវ​ … Read more

យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន ថត​យក​រូប​ភាព​ចុង​ក្រោយ​

យាន​អវកាស​ SLIM នឹង​ឆ្លង​កាត់​រាត្រី​ត្រជាក់​ដ៏វែង​នៅ​លើឋាន​ព្រះ​ចន្ទ​​ ដោយ​ការ​ស្ថិត​នៅស្ងៀម​​​​មួយ​កន្លែង​ ហើយ​ប្រហែល​ជា​មិន​អាច​ដំណើរ​ការ​ឡើង​វិញ​បាន​​ នា​ពេល​ខាង​មុខ​។ យាន​ចុះ​ចត​ SLIM របស់​ប្រទេស​ជប៉ុន​ បាន​អស់​ថាមពល​មុន​ពេល​រាត្រី​ត្រជាក់​លើឋាន​ព្រះ​ចន្ទ​ចូលមក​បញ្ចប់​បេសក​កម្ម​ ប៉ុន្តែ​វា​នៅ​តែអាច​បញ្ជូន​រូប​​ថត​​ចុង​ក្រោយ​​មួយ​ចំនួន​ រួម​នឹង​ទិន្នន័យ​វិទ្យាសាស្ត្រ​ មក​កាន់​ផែនដី​ដល់​ពេល​។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 01 កុម្ភៈ 2024​។ SLIM (Smart Lander for Investigating Moon) បាន​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​នៅ​លើ​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃទី 19 មករា 2024​ បើ​ទោះ​ផ្ទាំង​សូឡា​ជួប​បញ្ហា​ ធ្វើ​ឱ្យ​យាន​នេះ​ត្រូវ​ផ្អាក​សកម្មភាព​លើ​ឋាន​ព្រះ​ចន្ទ​​ជា​បណ្ដោះ​អាសន្ន​។ ប៉ុន្តែ SLIM បាន​ដំណើរ​ការ​ឡើង​វិញ បន្ទាប់​ពី​ការ​ចុះ​ចត​បាន​ជិត​ដប់​ថ្ងៃ​ នៅ​ពេល​​ព្រះ​អាទិត្យ​បាន​ជះ​ពន្លឺ​មក​លើ​ផ្ទាំង​សូឡា​របស់​វា​។ អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន (JAXA) បាន​ចែក​រំលែក​រូប​ថត​ចុងក្រោយ​ដែល​បាន​ពី​យាន​ SLIM កាល​ពី​ថ្ងៃទី 31 មករា​។ ពួក​គេ​ក៏​បាន​បញ្ជាក់​ថា យាន​នេះ​បាន​ឈាន​ដល់​ស្ថាន​ភាព​ដេក​ស្ងៀម​ដូច​ការ​គ្រោង​ទុក​។ JAXA នឹង​ត្រូវ​​រង់​ចាំមួយ​​រាត្រី​​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដែល​ប្រហែល​នឹង​ 14.5 ថ្ងៃ​នៅ​លើ​ផែនដី​ រួម​នឹង​លក្ខខណ្ឌ​កម្ដៅ​ព្រះ​អាទិត្យ​នៅ​ថ្ងៃ​បន្ទាប់​ ដែល​ចាប់​ផ្ដើម​​ពី​ថ្ងៃទី 15 កុម្ភៈ​ មុន​ពេល … Read more

មហា​សេដ្ឋី​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក៖ រថយន្ត​អគ្គិសនី​ចិន​ផ្ដួល​គូ​ប្រជែង​រួច​ទៅហើយ​ បើ​សិន​គ្មាន​រនាំង​ពាណិជ្ជកម្ម​

នាយកប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla បាន​កោត​សរសើរ​ចំពោះ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ ហើយ​យល់​ថា ពួក​គេ​អាច​ដណ្ដើម​បាន​ជោគ​ជ័យ​ធំធេង​ក្នុង​ទីផ្សារ​អន្តរ​ជាតិ​។ កាល​ពី​ថ្ងៃទី 24 មករា 2024​ បន្ទាប់​ពី​ការ​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​ត្រីមាស​ទី​បួន​​ក្នុង​​ឆ្នាំ 2023​ CEO របស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla គឺ​មហា​សេដ្ឋី​ Elon Musk បាន​លើក​សរសើរ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​។ លោក​និយាយ​ថា ពួក​គេ​គឺជា​បណ្ដា​ក្រុម​ហ៊ុន​ដែល​មាន​ការ​ប្រកួត​ប្រជែង​បំផុត​ ហើយ​ថា នឹង​ជោគជ័យ​ធំធេង​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ អាស្រ័យ​លើ​កម្រិត​នៃ​ការ​ទទួលរង​​សម្ពាធ​ពី​អត្រា​ពន្ធ​ និង​រនាំង​ពាណិជ្ជកម្ម​។ លោក Musk និយាយ​ថា «បើ​សិន​មិន​មាន​រនាំង​ពាណិជ្ជកម្ម ពួក​គេ​នឹង​ជាន់​ពន្លិច​ក្រុម​ហ៊ុន​ស្ទើរ​តែ​ទាំង​អស់​នៅ​លើ​ពិភពលោក​។ ពួក​គេ​ពូ​កែ​ខ្លាំង​ណាស់​»។ យោបល់​នេះ​បញ្ជាក់​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កំពុង​​ប្រឈម​នឹង​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​ដ៏សម្បើម​ពី​បណ្ដា​គូ​បដិបក្ខ​មក​ពី​ប្រទេស​ចិន​ ដែល​មាន​ដូច​ជា BYD ជា​ដើម​៕

យាន​អវកាស​ជប៉ុន ហោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះចន្ទ

យាន​អវកាស SLIM នឹង​ត្រៀម​ខ្លួន​ចុះ​ចត​លើ​ផ្ទៃ​របស់​​ព្រះចន្ទ​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ 2024​ ដែល​អាច​នាំ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទី​ប្រាំ​ធ្វើ​បាន​ដូច្នេះ​ បន្ទាប់​ពី​ សូវៀត សហរដ្ឋ​អាម៉េរិក ចិន និង​ឥណ្ឌា​។ យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ស្វ័យ​ប្រវត្ត​ SLIM របស់​ជប៉ុន​ បាន​ហោះ​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 25 ធ្នូ 2023​ ដូច​ការ​គ្រោង​ទុក។ នេះ​បើ​តាម​ទីភ្នាក់​ងារ​ស្រាវ​ជ្រាវ​អវកាស​ជប៉ុន (ចាសា – JAXA)។ SLIM ឆ្ពោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​ នៅ​វេលា​ម៉ោង​ 13 និង 51 នាទី ថ្ងៃទី 25 ធ្នូ ម៉ោង​នៅ​កម្ពុជា​។ យោង​តាមចាសា យាន​ SLIM កំពុង​ហោះ​ហើរ​​ទៅ​​តាម​គន្លង​គោចរ​រាង​ពង​ក្រពើ និង​ចំណាយ​ពេល​ 6.4 ម៉ោង​ ដើម្បី​ហោះ​បាន​មួយ​ជុំ​ព្រះ​ចន្ទ​ ពីកម្ពស់​ 600 គីឡូម៉ែត្រ​នៅ​តំបន់ដែល​ជិត​បំផុត និង​ 4,000 គីឡូម៉ែត្រ នៅ​តំបន់​ដែល​ឆ្ងាយបំផុត​។ នេះ​គឺជា​ជំហាន​ថ្មី​ដែល​បញ្ជាក់​ថា SLIM កំពុង​ឆ្ពោះ​ជិត​ដល់​គោលដៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 19 មករា ឆ្នាំ … Read more

ណាសា​បញ្ជូន​វីដេអូ​មក​កាន់​ផែនដី ពីចម្ងាយ​ជាង 30 លាន​គីឡូម៉ែត្រ

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា-NASA) បញ្ជូន​វីដេអូ​ដែល​មាន​ភាពច្បាស់​ខ្ពស់​ ពី​ទីអវកាស​ដ៏​ឆ្ងាយ​ មក​កាន់​ផែនដី​ ដោយ​ប្រើ​ប្រាស់​ពន្លឺ​ឡាស៊ែរ នៅ​ក្នុងការ​ពិសោធ​នៅ​លើ​យាន Psyche។ កាល​ពី​ថ្ងៃទី 11 ធ្នូ 2023 កម្មវិធី​ពិសោធ​ផ្នែក​ទំនាក់ទំនង​ដោយ​ពន្លឺ​ក្នុង​អវកាស​ឆ្ងាយ (DSOC) នៃ​​បន្ទប់​ពិសោធន៍​កម្លាំង​រុញ​ច្រាន​ល្បឿន​លឿន​ (JPL) របស់​ណាសា បាន​បញ្ជូន​វីដេអូ​ដែល​មាន​​ភាព​ច្បាស់​កម្រិត​ខ្ពស់​ខ្លាំង​ ស្ដី​ពី​​សត្វ​ឆ្មា​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា Taters កំពុង​ដេញ​តាម​ព្រួញ​ពន្លឺ​ឡាស៊ែរ ពី​ចម្ងាយ​ប្រហែល 31 លាន​គីឡូម៉ែត្រ។ ការ​ធ្វើ​តេស្ត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​យាន​អវកាស Psyche របស់​ណាសា ដែល​បច្ចុប្បន្ន​កំពុង​ហោះ​ហើរ​ទៅ​កាន់​ 16 Psyche ដែល​ជា​អាចម៍​ផ្កាយ​លោហធាតុ​ស្ថិត​ក្នុង​​តំបន់​ខ្សែ​ក្រវាត់អាចម៍​ផ្កាយ​​ចម្បង​គេ​ នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍ ក្រោយ​ពី​ត្រូវ​បាន​បាញ់​បង្ហោះ​តាម​រយៈ​រ៉ុក្កែត Falcon Heavy របស់ SpaceX កាល​ពី​ថ្ងៃទី 13 តុលា​។ «ការ​បង្កើនកម្រិត​បញ្ជូន​គឺជា​រឿង​ចាំបាច់​ដើម្បី​សម្រេច​បាន​គោលដៅ​វិទ្យាសាស្ត្រ និង​ការ​ស្រាវជ្រាវ​ក្នុង​អនាគត​។ យើង​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​នៃ​បច្ចេកវិទ្យា​គន្លឹះ​នេះ ហើយ​ផ្លាស់ប្ដូរ​វិធី​ទាក់​ទង​នៅ​ក្នុង​បេសកកម្ម​អន្តរភព» Pam Melroy អនុប្រធាន​របស់​ណាសា ឱ្យ​ដឹង​ដូច្នេះ​។ វីដេអូ​ស្ដីពី Taters ត្រូវ​បាន​បញ្ជូន​ដោយ​ឧបករណ៍​ថ្មី​ដែល​អភិវឌ្ឍ​ដោយ JPL … Read more

ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌល ជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។ ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ សព្វថ្ងៃនេះក្រុមហ៊ុន Ford មានអគារតាំងបង្ហាញរថយន្តចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ និងចំនួន ២ ទៀតនៅតាមបណ្តាលខេត្តគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះពិធីសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Ford សាខាទី ៦ … Read more