3ចំណុច​ក្នុង​ការបង្កើន​ចំណេះដឹង​ផ្នែកហិ​រញ្ញវត្ថុ

មនុស្ស​ជាច្រើន​បាន​យល់ច្រឡំ​ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺ​ទាល់តែ​បាន​សិក្សា​រៀនសូត្រ​នៅ​មហាវិទ្យាល័យ ទើប​មានចំណេះដឹង​ទាំងអស់នេះ ប៉ុន្តែ​វា​មិនមែន​ដូច​ការគិត​របស់​ពួកគេ​នោះទេ។ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅទីនេះ ខុសប្លែក​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អ្នករៀន​នៅ​សាលា។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​អ្នកមានចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ភាព​ឆ្លាត​វៃ​ក្នុងការ​ប្រើប្រាស់​លុយ​ឱ្យបាន​ល្អ៖ 1) ទិញ​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​មក​អាន ការវិនិយោគ​លុយ​របស់​អ្នក​ទៅលើ​ការទិញ​សៀវភៅ​ដែល​ទាក់ទង​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​មក​អាន នឹង​ជួយ​ឱ្យ​អ្នក​កាន់តែ​រីកចម្រើន។ អ្នក​អាច​ចំណាយលុយ​បន្តិច​បន្តូច​ក្នុង​ការទិញ​សៀវភៅ​ផ្នែក​នេះ​មក​អាន ប៉ុន្តែ​អ្នកនឹង​ចំណេញ​ច្រើន​ក្រោយពេល​អាន​រួច។ 2) អាន​អត្ថបទផ្សេងៗទាក់ទង​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក្រៅពី​ការអាន​សៀវភៅ អ្នក​អាច​អាន​នូវ​អត្ថបទផ្សេងៗដែល​គេ​បាន​ចុះផ្សាយ​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដូចជា​កាសែត ទស្សនាវដ្ដី ជាដើម ដែល​អត្ថបទ​ទាំងនោះ ភាគច្រើន​ត្រូវបាន​គេ​ចុះផ្សាយ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុថ្មីៗ ដែល​អ្នក​អាច​ស្វែងយល់​ពី​វា​បាន​បន្ថែមទៀត។ 3) ចូលរួម​សិក្ខា​សិលា​បណ្ដុះបណ្ដាល គ្មាន​អ្វីដែល​ល្អប្រសើរ​ជាង​ការ​ចូលរៀន​ក្នុង​វគ្គ​សិក្សា​ជាមួយ​មនុស្ស​ដែលមាន​ផ្នត់គំនិត​ដូច​អ្នក​នោះទេ ពីព្រោះ​មនុស្ស​ដែលមាន​ផ្នត់គំនិត​ដូច​អ្នក នឹង​អាច​ចែក​រំ​លេក​នូវ​ចំណង​ចំណូលចិត្ត រួមជាមួយ​បទពិសោធន៍ល្អ។ ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ ព្រោះថា​អ្នកធ្វើ​បទ​បង្ហាញ​ភាគច្រើន​ជា​មនុស្ស​មានបទពិសោធន៍ និង​មានចំណេះដឹង ហើយ​អ្នក​ក៏មាន​ឱកាស​បាន​ស្គាល់​មនុស្សផ្សេង៕

ឆ្នាំ​ 2024 ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ឱ្យ​ដឹង​ថា សន្ទុះនៃការលក់រថយន្តថ្មីក្នុងឆ្នាំ 2023 បាន​កើនឡើង ក្នុង​នោះ​កំណើននៃការលក់រថយន្តថ្មីគ្រប់គ្រងចំណែកទីផ្សាររថយន្ត​ប្រមាណ​ 45%។ ទិន្នន័យនៃការលក់រថយន្តសរុបសម្រាប់ឆ្នាំ 2023 បង្ហាញ​ថា ក្នុង​ឆ្នាំ​កន្លង សន្ទុះ​នៃ​ការ​លក់​រថយន្ត​ថ្មី​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ពោល​គឺ​រួម​ចំណែក​ 45% នៅ​ក្នុង​ទីផ្សារ​រថយន្ត​ ខណៈ​ដែល​រថយន្តជជុះបានបន្តធ្លាក់ចុះ ដោយរក្សាបានត្រឹមតែ 55%។ CAIF ព្យាករណ៍ថា ក្នុង​ឆ្នាំ​ 2024 នេះ ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត តាមរយៈការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងកំណើននៃរោងចក្រផ្គុំដំឡើងក្នុងស្រុក ស្រប​ពេល​ដែល​រថយន្តជជុះនឹងមានកំណើនតិចតួចប៉ុណ្ណោះ។ ស្ថាប័ន​នេះ​ពន្យល់​ថា កត្តាមួយចំនួនដែលជំរុញឱ្យ​មាន​ការផ្លាស់ប្តូរខាងលើ​នេះ មានជា​អាទិ៍ កំណើននៃចំណេះដឹងរបស់អ្នកប្រើប្រាស់ ការយល់ដឹងពីអត្ថប្រយោជន៍របស់រថយន្តថ្មី និង​ផល​វិបាក​នៃ​ការ​ប្រើ​ប្រាស់​រថយន្ត​ជជុះ​ ខណៈ​ដែល​តំលៃរថយន្ត​ថ្មី​ក៏ប្រហាក់ប្រហែលនឹងរថយន្តជជុះ ព្រម​ទាំង​មាន​ការ​ធានាពីរោងចក្រ ជាមធ្យម 5 ឆ្នាំផងដែរ​៕

អាយុ​របស់​មនុស្ស​នឹង​កើន​ឡើងដល់ 120 ដោយ​សារ​តែ​បច្ចេកវិទ្យា​ និង​ការ​យល់​ដឹង​

(ស៊ុយអែត) – អាយុ​របស់​មនុស្ស​គ្រោង​នឹង​កើន​ឡើងដល់ 120 ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ ដោយ​សារ​តែ​​បច្ចេក​វិទ្យា និង​ចំណេះដឹង​ដែល​បាន​ពី​វិបត្តិ​សុខភាព​កូ​វីដ-19។ល។ បណ្ឌិត Ignat Kulkov នៅ​សាកលវិទ្យាល័យ Malardalen (MDU) ឱ្យដឹងថា អាយុ​របស់​មនុស្ស​អាច​ឡើងដល់​ពី​ 100 ទៅ 120 នៅក្នុង​អំឡុង​ឆ្នាំ 2070 យ៉ាងហោចណាស់​នៅក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍ។ នេះ​គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់លោក Kulkov និង​សហការី​នៅ​ប្រទេស​ហ្វាំ​ង​ឡង់ បារាំង និង​អង់គ្លេស ហើយ​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ Futures កាលពី​ថ្ងៃទី 30 កក្កដា 2023។ យោងតាម​បណ្ឌិត Kulkov ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​មនុស្ស​កាន់តែច្រើន​ដែល​ពាក់​ឧបករណ៍​តាមដាន​សុខភាព។ ឧបករណ៍​ទាំងនេះ​តែង​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​មន្ទីរពេទ្យ ជួយ​ឱ្យ​វេជ្ជបណ្ឌិត​អាចធ្វើ​រោគវិនិច្ឆ័យ និង​ណែនាំ​ប្រកប​ដោយ​ភាព​សុក្រឹត​សម្រាប់​អ្នកប្រើប្រាស់ និង​អ្នកជំងឺ ដែលនាំឱ្យ​ពួកគេ​កែលំអ​ការរស់នៅ ប្ដូរ​ទម្លាប់​មិនល្អ​សម្រាប់​សុខភាព​តាំងពីក្មេង ដូច្នេះ​ពួកគេ​នឹងមាន​អាយុ​វែង​ជាង​ធម្មតា។ ក្រៅពីនេះ ការរីកចម្រើន​របស់​វិស័យ​ដទៃ​ក៏​អាចជួយ​ឱ្យ​មនុស្ស​រស់​បានយូរ​ជាង​មុន។ ឧទាហរណ៍​ដូចជា វិបត្តិ​សុខភាព​សកល​កូ​វីដ-19 បាន​ជួយ​ឱ្យ​មនុស្សជាតិ​យល់ដឹង​បន្ថែម​អំពី​ការតាមដាន​វីរុស​ប្រកបដោយ​ប្រសិទ្ធភាព។ បច្ចេក​វិទ្យា រួម​នឹង​វិធីសាស្ត្រ​ព្យាបាល​បែប​ទំនើប​នានា​ក៏​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​កូ​វីដ​ផងដែរ។ តាម​ជាក់ស្ដែង អាយុ​របស់​មនុ​ស្សបាន និង​កំពុង​កើនឡើង​នៅក្នុង​រយៈពេល 200 ឆ្នាំ​កន្លង។ … Read more

អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

[ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។ ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត … Read more

មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។ នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។ ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។ ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក … Read more

អ្នកម្ដាយថ្មោងថ្មី និងជំនឿខុសៗ 4យ៉ាងក្នុងការបំបៅដោះកូន

ពេលនិយាយពីការបំបៅដោះកូន មានជំនឿជាច្រើន និងការនិយាយប្រាប់តៗគ្នាមក រហូតអាចធ្វើឱ្យអ្នកម្ដាយជាច្រើននាក់យល់ច្រឡំ និងវិលវល់មិនប្រាកដក្នុងចិត្តថា តើជំនឿទាំងនោះត្រឹមត្រូវឬទេ? ដូច្នេះថ្ងៃនេះ យើងនឹងនាំយកចំណេះដឹងល្អៗមកជម្រាបជូនអ្នកម្ដាយថ្មោងថ្មី ដើម្បីបានកែខៃជំនឿខុសៗក្នុងការបំបៅទឹកដោះកូន ដូចតទៅ…។ 1.យកចិត្តទុកដាក់បំបៅដោះកូន រហូតភ្លេចមើលថែទាំសុខភាពខ្លួនឯង អ្នកម្ដាយភាគច្រើនតែងកើតមានបញ្ហាលើការមិនមើលថែទាំសុខភាពខ្លួនឯង ព្រោះគិតថា ការបំបៅទឹកដោះកូន គឺជារឿងបន្ទាន់ និងសំខាន់បំផុតដែលត្រូវធ្វើមុនគេបង្អស់ តែបែរជាភ្លេចនឹកគិតថា ទឹកដោះសុទ្ធតែប្រកបទៅដោយសារធាតុអាហារចេញពីរាងកាយរបស់ស្ត្រីជាម្ដាយទាំងអស់។ បើម្ដាយមានសុខភាពមិនល្អ ទឹកដោះក៏មិនមានសារធាតុអាហារគ្រប់ចំនួនដែរ ដូច្នេះស្ត្រីជាម្ដាយត្រូវយកចិត្តទុកដាក់លើរឿងសុខភាព ញ៉ាំអាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ និងគួរញ៉ាំអាហារបំប៉ន មិនថាតែវីតាមីន សារធាតុរ៉ែ កាល់ស្យូម ស័ង្កសី-ល-ដើម្បីឱ្យរាងកាយរឹងប៉ឹងមាំមួនល្អ និងផលិតទឹកដោះដែលមានគុណភាពឱ្យកូនកូចបាន។ 2.កូនគេងលក់ពេលបៅដោះ បញ្ជាក់ថា កូនឆ្អែតហើយ អ្នកម្ដាយថ្មីថ្មោងជាច្រើន លួចនឹកសប្បាយនៅក្នុងចិត្ត ពេលបំបៅដោះកូនហើយកូនគេងលក់ទៅ យល់ថាកូនបៅទឹកដោះឆ្អែតរហូតដល់គេងលក់ តែការពិតវិញ កូនតូចអាចគេងលក់នៅក្នុងរង្វង់ដៃបីឱ្យបៅលើទ្រូងម្ដាយបានដោយមិនចាំបាច់មឹមឆ្អែតបាន ព្រោះស្រួលខ្លួន មានអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាព ដូច្នេះការឧស្សាហ៍សង្កេតមើលកូន និងជួនកាលអាចប្ដូរឥរិយាបទកូនឱ្យបែរមកបៅដោះម្ខាងទៀត ឬឱ្យសម្រាកបៅមួយភ្លែតៗ​ ដើម្បីជំរុញឱ្យកូនមិនភ្លេចខ្លួនគេងលក់ បៅឱ្យបានឆ្អែតពេញលេញ ដើម្បីការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់កូនតូចយើងហ្នឹងឯង។ 3.ស្ដាប់តាមអ្នកដទៃពីការបំបៅទឹកដោះកូន ការបំបៅទឹកដោះ គ្មានច្បាប់ទម្លាប់កំណត់ច្បាស់នោះទេ អ្នកម្ដាយត្រូវចេះសង្កេតមើលកូន និងកែសម្រួលការឱ្យកូនបៅទឹកដោះឱ្យត្រឹមត្រូវ។ កូនខ្លះ … Read more

សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងសុខភាពពេលមានគភ៌ ដែលស្រ្តីទាំងអស់គួរដឹង…(តចប់)

ឡារ៉ែនជឿថា នារីៗយើងទាំងអស់ អ្នកណាៗក៏ត្រូវតែមានគ្រួសារ(ស្វាមី) និងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះដូចគ្នា ដូច្នេះដើម្បីជាចំណេះដឹងសម្រាប់ត្រៀមខ្លួនក្នុងការមានគភ៌ និងដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃក្នុងអំឡុងពេលតាំងគភ៌នោះ ខាងក្រោមនេះគឺជាសំណួររបស់ស្ត្រីមានគភ៌ និងចម្លើយរបស់គ្រូពេទ្យជំនាញ ដែលឡារ៉ែនសូមលើកយកមកជម្រាបជូនសម្រាប់ស្ត្រីដែលកំពុងត្រៀមខ្លួនធ្វើជាម្ដាយថ្មោងថ្មីទុកជាចំណេះដឹង…។ បារម្ភ កូនមិនសូវរើ Q . មានផ្ទៃពោះបាន 20សប្តាហ៍ហើយ តែគ្មានទទួលអារម្មណ៍ថា កូនរើបន្តិចសោះ។ ពេលខ្លះមានអារម្មណ៍រាងទុលៗ តែក៏​មិនប្រា​កដក្នុងចិត្តធាកូនកំពុងរើដែរ ព្រោះស្រាលៗមែនទែន។ ខំព្យាយាមសង្កេតមើលក្រោយពេលញ៉ាំបាយហើយ តែក៏ស្ងាត់ឈឹង ចង់សួរថា តើបែប​ហ្នឹងខុសប្រក្រតី ឬក៏អត់? A . ជាប្រក្រតីស្ត្រីមានគភ៌​ នឹងមានអារម្មណ៍ដឹងថា កូនរើលើកតំបូងបង្អស់ នៅក្នុងអំឡុងពេលដែលផ្ទៃពោះមានអាយុពី 16 – 20សប្តាហ៍ តែអារម្មណ៍របស់ស្ត្រីមានផ្ទៃពោះម្នាក់ៗ តែងខុសប្លែកពីគ្នា ដូច្នេះមិនចាំបាច់ថា ត្រូវតែមានអារម្មណ៍ដឹងពីអា​ការ​​​​​​​កូនរើឱ្យត្រឹមត្រូវតាមពេលវេលា និងម៉ោងពេលនៃការធ្វើចលនារបស់ទារកនៅក្នុងផ្ទៃរបស់អ្នកនោះទេ។ មានកង្វល់រឿងថ្នាំហ្វូលេត សម្រាប់អ្នកមានផ្ទៃពោះ Q . ពេលមានគភ៌កូនដំបូង លោកគ្រូពេទ្យចែកថ្នាំហ្វូលេតឱ្យញ៉ាំរៀងរាល់ខែ(គ្រាប់ពណ៌លឿង)ហើយជាប្រក្រតីនឹងទទួលបាន កាល់ស្យូម វិតាមីនរួម និងហ្វូលេត តែខែកន្លងទៅនេះ បានទទួលតែកាល់ស្យូម និងវិតាមីនរួម អត់មានហ្វូលេតទៀតទេ ធ្វើឱ្យខ្ញុំមានកង្វល់ក្នុងចិត្តជាខ្លាំង ខ្លាចកូនក្នុងពោះមានសុខភាពមិនល្អ … Read more

សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងសុខភាពពេលមានគភ៌ ដែលស្រ្តីទាំងអស់គួរដឹង…

ឡារ៉ែនជឿថា នារីៗយើងទាំងអស់ អ្នកណាៗក៏ត្រូវតែមានគ្រួសារ(ស្វាមី) និងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះដូចគ្នា ដូច្នេះដើម្បីជាចំណេះដឹងសម្រាប់ត្រៀមខ្លួនក្នុងការមានគភ៌ និងដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃក្នុងអំឡុងពេលតាំងគភ៌នោះ ខាងក្រោមនេះគឺជាសំណួររបស់ស្ត្រីមានគភ៌ និងចម្លើយរបស់គ្រូពេទ្យជំនាញ ដែលឡារ៉ែនសូមលើកយកមកជម្រាបជូនសម្រាប់ស្ត្រីដែលកំពុងត្រៀមខ្លួនធ្វើជាម្ដាយថ្មោងថ្មីទុកជាចំណេះដឹង…។ តើកុំព្យូទ័រ មានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃឬទេ? Q . មុនពេលមានផ្ទៃពោះ នាងខ្ញុំតែងអង្គុយលេងកុំព្យូទ័រជាច្រើនម៉ោងរៀងរាល់យប់ ដោយដាក់(កុំព្យូទ័រ លែបថប់)នៅចំ​ពីមុខក្បាល​ពោះ ឥលូវនេះ នាងខ្ញុំមានផ្ទៃពោះហើយ តែក៏នៅតែធ្វើបែបហ្នឹងរហូត…នាងខ្ញុំចង់សួរថា តើវាអាចមានបញ្ហា ឬគ្រោះថ្នាក់អ្វីដល់កូននៅក្នុងផ្ទៃឬក៏អត់? A . នៅមិនទាន់មានរបាយការណ៍ ឬលទ្ធផលនៃការស្រាវជ្រាវណាមួយនិយាយថា រលកកាំរស្មីពីកុំព្យូទ័រធ្វើឱ្យមានផលប៉ះពាល់ដល់ទារកដែល​នៅក្នុងផ្ទៃនៅឡើយ តែជាប្រក្រតីសម្រាប់ស្ត្រីមានគភ៌ លោកគ្រូពេទ្យតែងណែនាំមិនឱ្យដាក់វត្ថុអ្វីនៅលើក្បាលពោះ លើករបស់របរធ្ងន់ៗ ឬធ្វើលំហាត់ប្រាណក្នុងក្បាច់ដែលនាំឱ្យប៉ះពាល់ខ្លាំងដល់បរិវេណក្បាលពោះឡើយ។ ស្ត្រីមានគភ៌ចូលចិត្តញ៉ាំអាហារហឹរៗ Q . ជាធម្មតា នាងខ្ញុំមិនញ៉ាំហឹរពេកទេ តែមានចម្ងល់ថា តើពិតមែនឬ បើអ្នកម្តាយញ៉ាំអាហារហឹរៗ នឹងធ្វើឱ្យទឹកភ្លោះឡើងក្តៅ និងធ្វើឱ្យកូនក្រហាយខ្លួន ពិបាកទ្រាំ?។ A . រសជាតិរបស់អាហារដែលស្ត្រីមានគភ៌ទទួលទាន គ្មានផលប៉ះពាល់ដល់ទឹកភ្លោះទេ។ មានផ្ទៃពោះ ហើយចង់ញ៉ាំផ្លែទុរេន Q . ក្នុងពេលមានផ្ទៃពោះ ស្រាប់តែចង់ញ៉ាំទុរេន មិនដឹងថាមកពីហេតុអ្វី? ចង់ញ៉ាំមែនទែន! … Read more

កែនិស្ស័យកូនចូលចិត្តប្រកែក…

ខាងក្រោមនេះ គឺជាសំណួររបស់អ្នកម្តាយម្នាក់ដែលកំពុងតែព្រួយបារម្ភអំពីនិស្ស័យមិនល្អរបស់កូនប្រុស ដែលបានសួរទៅអ្នកជំនាញខាងចិត្តវិទ្យាកុមារ ព្រោះតែខ្លាចវាក្លាយទៅជាទម្លាប់អាក្រក់នៅពេលដែលគេធំឡើង នាពេលអនាគត។ សូមប្រីយមិត្តអ្នកអាន ជាពិសេសមាតា-បិតា និងអាណាព្យាបាលដែលមានកូនតូចទាំងឡាយ តាមដាន និងយកធ្វើជាចំណេះដឹងក្នុងការមើលថែទាំ និងអប់រំកូនៗដូចតទៅ ៖ ខាងក្រោមនេះគឺជាបញ្ហា និងសំណួរដែលអ្នកម្ដាយរបស់កូនប្រុសអាយុ 4ឆ្នាំម្នាក់បានសួរទៅគ្រូពេទ្យជំនាញ… «-នាងខ្ញុំសុំការណែនាំអំពីវិធីកែនិស្ស័យកូនដែលចូលចិត្តប្រកែក និងរឹងឌឺ ព្រោះនាងខ្ញុំខ្លាចកូនធ្លាប់ខ្លួន យកនិស្ស័យមិន​ល្អនេះទៅប្រើនៅឯសាលារៀន។ សំណួរ : កូនប្រុសនាងខ្ញុំ អាយុ 4ឆ្នាំហើយ ជាក្មេងប៉ឹនសម្ដីណាស់(ពូកែនិយាយ) តែចូលចិត្តលួចរឹង និងឌឺស្ងាត់ៗ។ ពេលប្រាប់គេឱ្យទៅធ្វើអ្វីមួយ គេចូលចិត្តតែប្រកែកជានិច្ច។ នាងខ្ញុំខ្លាចពេលចូលសាលារៀនហើយ ខ្លាចគេទៅប្រកែកជាមួយអ្នកគ្រូ និងមិត្ត​ភ័ក្តិ និងខ្លាចក្រែងគេចូលមិនចុះជាមួយអ្នកឯទៀត។ សួរថា តើនាងខ្ញុំត្រូវកែសម្រួល ឬកែនិស្ស័យនេះយ៉ាងណាស្រួលទៅ? ពីអ្នកម្តាយ អូន ប៊យ / នៅភ្នំពេញ» ចម្លើយ : ក្មេងប៉ឹនសម្ដី គឺជាមនុស្សដែលមានមន្តស្នេហ៍ មនុស្សចាស់ដែលបាននិយាយលេងជាមួយកុមារបែបនេះ នឹងកើតមានអារម្មណ៍ស្រឡាញ់ និងអាណិត ជាពិសេសសម្រាប់មនុស្សចាស់ បើមានកូនចៅប៉ឹនសម្ដី ចេះនិយាយ​លេងនៅជាមួយផងនោះ នឹងមានសេចក្តីសុខខ្លាំងណាស់។ រឿងប៉ឹនសម្ដីនេះ ភាគច្រើន ជាលក្ខណ:ចរិតរបស់ក្មេងស្រីច្រើនជាងក្មេងប្រុស … Read more

វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

MQ ៈ ភាពឆ្លាតវៃខាងសីលធម៌ ចរិយាធម៌ ប្រហែលជាមិនល្អឡើយ បើក្មេងៗមានភាពឆ្លាតវៃ តែខ្វះសីលធម៌ មិនដឹងខុសត្រូវ ល្អអាក្រក់ និងក្លាយជាមនុស្សបរាជ័យនាពេលអនាគត។ ការបង្ហាត់ក្មេងៗឱ្យមាន MQ (Moral Quotient) ដែលល្អ គឺអាចជួយឱ្យគេចេះគិតទប់ស្កាត់ចិត្តខ្លួនឯងបាន ចេះជ្រើសរើសផ្លូវដែលត្រឹមត្រូវ មិនបៀតបៀនអ្នកដទៃ និងប្រាកដណាស់ ឪពុកម្ដាយមានចំណែកសំខាន់ណាស់ក្នុងការបណ្ដុះ MQ ឱ្យកូនៗ។ វិធីជំរុញ MQ ដល់កូនជាទីស្រឡាញ់ ធ្វើជាគំរូដ៏ល្អដល់ក្មេងៗ ព្រោះក្មេងៗតែងតែរៀនយល់ដឹងតាមរយៈការជ្រួតជ្រាប និងធ្វើតម្រាប់តាម ជាពិសេសក្នុងអំឡុងពេលតាំងគភ៌ អ្នកម្ដាយគួរធ្វើចិត្តឱ្យសប្បាយៗ មិនធុញថប់តានតឹង ព្រោះភាពធុញថប់តានតឹងរបស់ម្ដាយ នឹងហុចផលទៅដល់អារម្មណ៍ និងចរិតនិស្ស័យរបស់កូននៅពេលប្រសូតចេញមក។ ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ដើម្បីសាងជាមូលដ្ឋានគ្រឹះដល់ក្មេងៗឱ្យសម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន មានសេចក្ដីសុខ ដែលជាគ្រឹះនៃទង្វើដ៏ល្អជាបន្ត។ បង្រៀនឱ្យកូនស្គាល់ពីការឱ្យ ការចែករំលែក ស្គាល់ការសូមទោសនៅពេលធ្វើខុស អរគុណនៅពេលមានអ្នកដទៃប្រគល់រឿងល្អៗឱ្យ​ ដោយមិនបង្ខំកូន តែចូរធ្វើជាគំរូ និងផ្ដល់កម្លាំងចិត្ត និងកោតសរសើរ។ បង្រៀនឱ្យកូនជាទីស្រឡាញ់មានវិន័យ និងមានភាពទទួលខុសត្រូវ ចេះគិតត្រិះរិះថា អ្វីគួរធ្វើ ឬមិនគួរធ្វើ និងឱ្យគេបានទទួលខុសត្រូវលើទង្វើរបស់គេដោយខ្លួនឯង។ PQ ៈ … Read more

នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

នៅពេលឈប់សម្រាកច្រើនថ្ងៃជាប់ៗគ្នា គ្រួសារជាច្រើនតែងជ្រើសរើសយកការធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្ត និង​ឆ្លៀត​​​​​​​ឱកាសនាំកូនៗទៅប៉ះពាល់នឹងធម្មជាតិ ដែលវាអាចជួយឱ្យកូនតូចៗបានរៀនយល់ដឹងពីអ្វីថ្មីៗដែលខុសប្លែកគ្នាពីក្នុងផ្ទះ តែបើ​សិន​​ជាគ្មានពេលវេលាច្រើនទេនោះ ថ្ងៃឈប់សម្រាកសៅរ៍ – អាទិត្យ ឬពេលល្ងាចៗ ក៏អាណាព្យាបាលអាចនាំកូនតូចដើរលេងកម្សាន្តនៅតាមសួនច្បារ​សាធារ​ណៈក្បែរៗផ្ទះក៏ជាការមួយល្អដែរ។ ព្រោះការបណ្តោយឱ្យក្មេងៗបាននៅជិតនឹងធម្មជាតិ និងសភាពជុំវិញខ្លួនដែលប្លែកថ្មី ក្រៅពីនឹងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា បានហាត់ប្រាណកណ្តាលខ្យល់អាកាសបរិសុទ្ធហើយនោះ នៅបានជួយឱ្យពួកគេត្រៀមខ្លួនសម្រាប់ការរៀនយល់ដឹងពីអ្វីដែលថ្មីៗថែមទៀតផង។ …តែមុននឹងនាំកូនចេញទៅលេងខាងក្រៅផ្ទះនោះ ចាំបាច់ត្រូវមានការត្រៀមខ្លួនបន្តិចសិន ៈ – ត្រៀមឱ្យរួចរាល់មុនចេញទៅខាងក្រៅផ្ទះ ចង់ចេញទៅលេងនៅខាងក្រៅផ្ទះម្តង ត្រូវតែត្រៀមឱ្យបានរួចរាល់ជាមុនសិន ប្រសើរជាងទៅដើររកទិញនៅពេលក្រោយ ដែលអាចនឹងធ្វើឱ្យមិនទាន់ចិត្តកូនតូចបាន។ សម្រាប់អាហារដែលគួរត្រៀមយកទៅជាមួយ ដើម្បីទុកបម្រុងពេលកូនឃ្លាន គួរតែជាអាហារដែលងាយស្រួលញ៉ាំ ដូចជានំស៊ែនវិច និងនំប៊ីស្គីត -ល- ដែលពេលណាកូនឃ្លានភ្លាម អ្នកម្ដាយអាចយកចេញមកឱ្យកូនញ៉ាំបានភ្លែត។ ក្រៅពីនេះគួរ​ត្រៀមក្រដាសជូតដៃ ខោទឹកនោម(សម្រាប់ក្មេងតូច) រទេះរុញកូនតូច និងកន្ទេលសម្រាប់ក្រាលអង្គុយលេងផង។ – ពិនិត្យមើលទីកន្លែង ពេលទៅដល់គោលដៅហើយ មុននឹងបណ្តោយឱ្យកូនរត់លេង លោកឪពុកអ្នកម្តាយគួរតែធ្វើការពិនិត្យមើលបរិវេណម្តុំៗ​នោះជាមុនសិនថា តើមានសុវត្ថិភាព ឬក៏អត់? ដូចជាមានដុំឥដ្ឋ អំបែងកែវ ឬវត្ថុដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែរឬទេ?   បើជា​ទីធ្លាសម្រាប់កុមាររត់លេង គួរតែពិនិត្យមើលកម្រាលទីធ្លានោះថា ជាផ្ទៃរាបស្មើ ឬក៏មិនមែន តើមានជង្ហុក ឬរណ្តៅតូចៗដែលអាចនឹងធ្វើឱ្យកូនជំពប់ជើងដួលដែរឬទេ? ផ្ទៃដី ឬកម្រាលរឹងពេកដែលអាចបណ្តាលឱ្យមានបញ្ហាពេលកូនរអឹលធ្លាក់ពីលើឧបករណ៍ ឬក៏អត់? … Read more

4វិធីឆុងទឹកដោះគោឱ្យកូនមឹមដែលត្រឹមត្រូវ គ្មានពពុះ ជួយការពារទារកហើមពោះបាន

ការឆុងទឹកដោះគោ ជាដំណាក់កាលគ្រឹះដំបូងក្នុងការចិញ្ចឹមកូនដែលអាចហៅបានថា ជាចំណេះដឹងមូលដ្ឋានសម្រាប់ស្រ្តីជាម្ដាយគ្រប់រូប ហើយអ្នកម្ដាយគ្រប់គ្នាក៏ប្រហែលជាដឹងពីវិធីការឆុងទឹកដោះគោស្រាប់ហើយ តែដឹងទេថា រឿងដែលយើងគិតថាងាយ និងធ្វើតាមបែបដែលនរណាៗក៏គេធ្វើដែរនោះ អាចជាវិធីឆុងទឹកទឹកដោះគោដែលស្រ្តីជាម្ដាយទាំងអស់យល់ច្រឡំមករហូត ជាពិសេសការឆុងទឹកដោះគោឱ្យទារកអាយុ 0-3ខែ ដែលប្រព័ន្ធរំលាយអាហារនៅមិនទាន់ល្អពេញលេញ។ ការឆុងទឹកដោះគោដែលមិនត្រឹមត្រូវ អាចធ្វើឱ្យកូនកើតអាការហើមពោះ មិនស្រួលពោះ បត់ខ្លួនចុះឡើងញឹកញាប់ និងយំរករឿងមិនឈប់ក៏មាន ដូច្នេះ មុននឹងឆុងទឹកដោះគោឱ្យកូន អ្នកម្ដាយនាំគ្នាមកពិនិត្យមើលសិនប្រសើរជាងថា តើបានធ្វើរឿងទាំងអស់នេះដែរឬទេ? 1.ដាក់ម្សៅទឹកដោះគោចូលទៅក្នុងដបមុនដាក់ទឹក…ការពិតវិញ ត្រូវដាក់ទឹកចូលសិន មុននឹងដួសម្សៅទឹកដោះគោដាក់ចូលទៅ អ្នកម្ដាយជាច្រើនតែងស៊ាំធ្លាប់ជាមួយការដួសម្សៅទឹកដោះគោដាក់ចូលដបទឹកដោះគោ រួចហើយទើបដាក់ទឹកចូលទៅ។ ការធ្វើបែបនេះ គឺជារឿងដែលមិនត្រឹមត្រូវសោះតែម្ដង ព្រោះការដែលអ្នកម្ដាយដាក់ម្សៅទឹកដោះគោចូលទៅមុន នឹងធ្វើឱ្យបរិមាណរបស់ទឹកតិចជាងការពិត ធ្វើឱ្យកូនតូចបានទទួលទឹកដោះគោក្នុងបរិមាណដែលខាប់ជ្រុល និងអាចធ្វើឱ្យកូនកើតអាការទល់លាមកបាន។ 2.ប្រើទឹកក្ដៅឆុងទឹកដោះគោ…ការពិតទៅ ត្រូវប្រើទឹកដាំឆ្អិនដែលទុករហូតទាល់តែត្រជាក់ស្មើនឹងសីតុណ្ហភាពក្នុងបន្ទប់ ការដែលអ្នកម្ដាយប្រើទឹកក្ដៅឆុងទឹកដោះគោឱ្យកូន គឺជារឿងដែលមិនត្រឹមត្រូវឡើយ ព្រោះទឹកក្ដៅនឹងធ្វើឱ្យទឹកដោះគោផ្ដុំគ្នាជាដុំៗ និងបំផ្លាញសារធាតុអាហារមួយចំនួនដែលមាននៅក្នុងម្សៅទឹកដោះគោ។ ទឹកដាំឆ្អិនដែលមានសុវត្ថិភាពសម្រាប់កូនគួរដាក់នៅក្នុងដបស្អាតដែលធ្វើពីកែវ មិនមែនប្លាស្ទិកដែលមានប្រតិកម្មជាមួយទឹកក្ដៅនោះទេ។ 3.ក្រឡុកឡើង-ចុះខ្លាំងៗរហូតទឹកដោះបាញ់ចេញឆ្វាចពីក្បាលដប…គឺជាវិធីដែលខុស ព្រោះការពិតទៅ គ្រាន់តែលុញ ឬបង្វិលដបជុំវិញក៏គ្រប់គ្រាន់ហើយ ការក្រឡុកឡើង-ចុះបែបខ្លាំង គឺជាវិធីប្រក្រតីដែលអ្នកម្ដាយទាំងឡាយចូលចិត្តធ្វើ ប៉ុន្តែវាជាវិធីដែលធ្វើឱ្យកើតពពុះច្រើនបំផុត ហើយការដែលកូនជញ្ជក់ពពុះខ្យល់ចូលទៅ ក៏នឹងធ្វើឱ្យកើតហ្គាសនៅក្នុងក្រពះ ជាមូលហេតុមួយដែលធ្វើឱ្យកូនហើមពោះ និងមិនស្រួលក្នុងពោះ។ វិធីបន្ថយអាការហើមពោះរបស់កូន គឺលើកកូនឡើងឱ្យភើក្រោយពេលមឹមឆ្អែត និងមិនក្រឡុកដបទឹកដោះគោឡើង-ចុះខ្លាំងៗ តែចូរប្រើវិធីលុញដបឱ្យវិលជុំវិញដោយបាតដៃទាំងសងខាងវិញ នឹងធ្វើឱ្យម្សៅទឹកដោះគោ … Read more