ចម្ងល់របស់អ្នកម្តាយ ចម្លើយរបស់គ្រូពេទ្យជំនាញ

ចម្ងល់របស់អ្នកម្តាយ ចម្លើយរបស់គ្រូពេទ្យជំនាញ

Q . កូនស្រីនាងខ្ញុំអាយុ 11 ខែហើយ នាងខ្ញុំចង់ដឹងថា បើចង់បង្ហាត់ឲ្យកូនចេះអង្គុយបន្ទោរបង់នៅក្នុងកន្ថោសម្រាប់ក្មេងតូចនោះ តើត្រូវចាប់ផ្តើមដូចម៉្តេចទៅ? ព្រោះធ្លាប់សាកល្បងឲ្យកូនអង្គុយបន្ទោបង់រួចមកហើយ ឃើញថាកូនមិនចូលចិត្តសោះ ហើយច្រើនតែក្រោកឡើងដើរតាមនាងខ្ញុំគ្រប៉ពេលទៀតផង ។ A . ការបង្ហាត់ឲ្យកូនអង្គុយបន្ទោរបង់នៅលើកន្ថោសម្រាប់ក្មេងតូចនោះ ត្រូវបង្ហាត់បែបសន្សឹមៗ គួរបង្ហាត់នៅពេលដែលកូនមានអារម្មណ៍ចង់បន្ទោបង់មែនទែន ដោយសង្កេតមើលតាមរយៈអកប្បកិរិយារបស់កូន និងនៅពេលកូនយល់ព្រមអង្គុយហើយ អ្នកម្តាយគួរតែនៅក្បែរ នៅចាំជួយទប់ ឲ្យកូនបន្ទោរបង់ចេញមក និយាយលេងជាមួយកូនតាមធ្មតាទោះជាពេលខ្លះកូននៅមិនទាន់ព្រមបន្ទោរបង់ក៏ដោយ បង្កើតបរិយាកាសបែបសប្បាយៗ កុំបង្ខំ ឬសម្លុតកូនឲ្យសោះ។ គួរប្រើរយៈពេលក្នុងការបង្ហាត់យ៉ាងតិចក៏ 6ខែ ទៅ1ឆ្នាំដែរ។ Q . ពេលនេះកូនអាយុ 2 ខួបហើយ តែច្រើនតែទារមឹមទឹកដោះគោរៀងរាល់យប់ នាងខ្ញុំខ្លាចក្រែងតែកូនធ្លាប់ និងញៀនដបទឹកដោះគោ តើនាងខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ ដើម្បីកុំឲ្យកូនញៀនដបទឹកដោះគោ និងទារមឹមនៅពេលយប់ជ្រៅ? A . នៅពេលកូនអាយុ 2 ឆ្នាំហើយ តែនៅទារមឹមទឹកដោះគោរាល់យប់ទៀតនោះ បែបនេះហៅថាញៀនការមឹមទឹកដោះគោក្រៅពេលអាហារហើយ ព្រោះការមឹមទឹកដោះគោពេលយប់នេះអាចបញ្ឈប់បានតាំងពីទារកអាយុបាន 4ខែម្លេះ និងប្តូរឲ្យពេលយប់ទៅជាពេលគេង និងពេលថ្ងៃគឺជាពេលភ្ញាក់ លេង ញ៉ាំ និងគេង (បន្តិចបន្តួច)។ … Read more

មហា​សេដ្ឋី Elon Musk ថា «កុំបង្កើត​ក្រុម​ហ៊ុន បើ​សិន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត»

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិកខាង​ត្បូង លោក Elon Musk យល់​ថា អ្នក​ជំនួញ​ដែល​មាន​សក្ដានុពល​ មិន​គួរ​បង្កើត​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ឡើយ បើ​សិន​ពួក​គេ​ត្រូវ​ការ​ការ​ជំរុញ​ពី​អ្នក​ដទៃ​។ «កុំបង្កើត​ក្រុម​ហ៊ុន​ បើ​សិន​អ្នក​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ផ្សេង​។ អត្រា​បរាជ័យ​ខ្ពស់​ណាស់ ពិត​ជា​មិន​គួរ​ធ្វើ​ បើ​ត្រូវ​រក​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត​ពី​ខាង​ក្រៅ​» លោក Elon Musk ថ្លែង​ដូច្នេះ​ជាមួយ​នឹង​ Cathie Wood ដែល​ជា​ CEO របស់ ARK Investment Management នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ កាល​ពី​ឆ្នាំ 2008 លោក​ Elon Musk ត្រូវ​បាន​សួរ​ថា «ធ្វើ​យ៉ាង​ណា​ទើប​អាច​រក្សា​បាន​នូវ​ភាព​ជឿជាក់​ គ្រា​ដែល​ការ​បាញ់បង្ហោះ​រ៉ុក្កែត​របស់ SpaceX ជួប​បរាជ័យ​ជា​បន្ត​បន្ទាប់?»​។ យោង​តាម Fortune ចម្លើយ​របស់​លោក Elon Musk បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ រហូត​ដល់​ថ្នាក់​ មិន​ត្រូវ​ការ​ការ​លើក​ទឹកចិត្ត​ពី​អ្នក​ណា​ទាំង​អស់​។ លោក Elon Musk បាន​ឆ្លើយ​ថា «សុទិដ្ឋិនិយម ទុទិដ្ឋិនិយម មិន​ខ្វល់​អ្វី​ទាំងអស់​។ យើង​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ការ​ពិត​។ ព្រះ​ជា​សាក្សី ខ្ញុំ​ប្ដេជ្ញាចិត្ត​ធ្វើ​ឱ្យ​វា​ជោគ​ជ័យ​»​។ … Read more

យានអវកាស​អឺរ៉ុប​រកឃើញ​តម្រុយទាក់​ទង​នឹង «ភាព​ចម្លែក​ខុស​គេ»​​ នៃ​បរិយាកាស​​​​​ព្រះអាទិត្យ 

យានអវកាស​មួយគ្រឿង​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ជុំវិញ​ព្រះអាទិត្យ បាន​រកឃើញ​ចម្លើយ​ស​ម្រា​ប់​សំណួរ​ដែល​សួរ​ថា «តើ​ព្រះអាទិត្យ​គឺជា​វត្ថុ​អវកាស​ដែល​ខុសគេ​ក្នុងចំណោម​តារា​នៅក្នុង​ចក្រវាល?»។ ច្រើន​ទសវត្សរ៍​កន្លង ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹងថា ព្រះអាទិត្យ​ហាក់បីដូចជា​ខុសពី​គេ ធៀប​នឹង​ផ្កាយ​នានា​ដែល​ធ្លាប់​ត្រូវបាន​សង្កេត។ ព្រះអាទិត្យ​បាន​បំបែក​រាល់​ទម្រង់​ស្ដីពី​ផ្កាយ ព្រោះ​វា​មាន​បរិយាកាស​ដែល​ក្ដៅ​មិន​សម​ហេតុ​ផល។ សីតុណ្ហភាព​ក្នុង​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ (ស្រទាប់​កូ​រ៉ូ​ណា – corona) អាច​ឡើងដល់​ជាង 1.1 លាន​អង្សា​សេ ស្រប​ពេលដែល​តំបន់​ហ្វូ​តូ​ស​ហ្វៀ (Photosphere) ដែលជា​ស្រទាប់​លើ​បំផុត​របស់​ព្រះអាទិត្យ​ដែល​នៅ​ខាងក្រោម និង​មាន​ចម្ងាយ 1,600 គីឡូម៉ែត្រ​ពី​បរិយាកាស​កូរ៉ូណា បែរ​ជាមាន​កម្ដៅ​ត្រឹមតែ 5,500 អង្សា​សេ​ទៅវិញ។ តាម​ធម្មតា បរិយាកាស​របស់​ផ្កាយ​មួយ​ដួង​ត្រូវបាន​ដុត​កម្ដៅ​ដោយសារ​ប្រតិកម្ម​នុយ​ក្លេ​អែរ​នៅ​ខាងក្នុង​ស្នូល​របស់​វា។ ដូច្នេះ ស្រទាប់​បរិយាកាស​ខាងលើ​របស់​ផ្កាយ មិន​អាចមាន​កម្ដៅ​ខ្ពស់ជាង 200 ដង ធៀប​នឹង​ស្រទាប់​ខាងក្រោម​ឡើយ​។ ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា​​របស់​ផ្កាយ​ គួរ​ណាស់​តែ​ត្រូវ​ត្រជាក់​ជាង​ស្រទាប់​ហ្វូ​តូ​ស​ហ្វៀ។ ប្រការនេះ​បង្ហាញថា នៅមាន​អ្វីមួយ​ដែល​មនុស្ស​មិនទាន់​ដឹង កំពុងតែ​ដុត​កម្ដៅ​ផ្កាយ​មេ​របស់​ផែនដី។ នោះ​ជា​សំណួរ​ដែល​មិនមាន​ចម្លើយនៅក្នុង​រយៈពេល 80 ឆ្នាំ​កន្លង។ ថ្មីៗនេះ យានអវកាស​ព្រះអាទិត្យ (SO) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​រកឃើញ​អ្វីមួយ​យ៉ាង​ចម្លែក៖ រលក​ម៉េ​ញេ​ទិច​ប្រេកង់​ខ្ពស់ ដែល​ភាយ​ពាសពេញ​ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា។ ពី​តំបន់​ដែលមាន​ចម្ងាយ 42 គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ យាន SO បាន​ប្រើ​ប្រាស់​តេ​ឡេ​ស្កុប … Read more

Elon Musk ថា ប្រហែលជា​អាច​ត្រូវ​វ៉ះ​កាត់​មុនប្រយុទ្ធ​ជាមួយ​នឹង​ម្ចាស់ Facebook

មហាសេដ្ឋី Elon Musk ឱ្យដឹងថា មិនទាន់​ជ្រើស​យក​កាលបរិច្ឆេទ​សម្រាប់​ការប្រកួត​ប្រដាល់​ជាមួយនឹង​ម្ចាស់ Facebook ដោយសារតែ​ត្រូវ​ពិនិត្យ​សុខភាព ហើយ​ប្រហែលជា​ត្រូវ​វះកាត់​ផង​ក៏​មិនដឹង។ ការឆ្លើយតប​នេះ​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន Tesla លើកឡើង​កាលពី​ថ្ងៃទី 07 សីហា ក្រោយពី​មហាសេដ្ឋី Mark Zuckerberg «រអ៊ូរទាំ» លើ​បណ្ដាញ​សង្គម Threads ស្ដីពី​រឿង​មិនទាន់​ទទួលបាន​ចម្លើយ​ពី​លោក Elon Musk បើ​ទោះ​បាន​ណាត់​ប្រកួត​នៅ​ថ្ងៃទី 26 សីហា។ «ថ្ងៃ​ផ្លូវការ​អាច​នឹង​ផ្លាស់ប្ដូរ» លោក Musk ឆ្លើយតប​នៅលើ​បណ្ដាញ​សង្គម X (មុន​នោះ​គឺ Twitter) យ៉ាង​ដូច្នេះ។ មូល​ហេតុដែល​ត្រូវបាន​លោក Musk លើកឡើង គឺថា លោក​ត្រូវ​ទៅ​ថត MRI ត្រ​ង់ក និង​ខ្នង ហើយ​អាច​នឹងត្រូវ​តម្រូវឱ្យធ្វើ​ការវះកាត់ មុនពេល​ការប្រកួត​មកដល់។ លទ្ធផល​នៃ​ការពិនិត្យ​សុខភាព​របស់លោក Musk គ្រោង​នឹង​មាននៅ​សប្ដាហ៍​នេះ។ នេះ​មិនមែនជា​លើកដំបូង​ទេ ដែល​លោក Musk លើកឡើង​អំពី​បញ្ហា​ឆ្អឹង​របស់គាត់។ កាលពី​ខែមីនា​ឆ្នាំ​កន្លង ក្នុង tweet ដែល​លោក​និយាយ​ជាមួយ​ស្ថាបនិក Binance … Read more

ចម្លែក​មែន! ស្ត្រី​ម្នាក់​មិនបាន​ដេក​ 40 ឆ្នាំ​មក​ហើយ តែ​នៅ​មាន​កម្លាំង​ដូច​ធម្មតា

ថ្មីៗនេះ សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា មាន​ស្ត្រី​ម្នាក់​ប្រកាសថា មិនបាន​ដេក​អស់​រយៈពេល​​ប្រហែល 4 ទសវត្សរ៍​មកហើយ ប៉ុន្តែ​មិនមាន​សភាព​ងងុយដេក ឬ​អស់កម្លាំង​អ្វី​ឡើយ។ មនុស្ស​គ្រប់រូប​ត្រូវការ​ដំណេក​ដើម្បី​យក​កម្លាំង​មកវិញ ប៉ុន្តែ Li Zhanying ដែលជា​ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្ត Henan ប្រទេស​ចិន បានឱ្យដឹងថា បាន​ឆ្លងកាត់​ពេលវេលា 40 ឆ្នាំ ដោយ​មិនបាន​ដេក​ពួន​សោះឡើយ។ នេះ​គឺជា​រឿង​ចម្លែក​ដែល​ត្រូវបាន​បញ្ជា​ក់ដោយ​ស្វាមី​របស់​អ្នកស្រី និង​អ្នកជិតខាង។ អ្នកស្រី Li ប្រាប់ថា តាម​ការចងចាំ គាត់​ធ្លាប់បាន​ដេក​មួយ​ដំណេក​កាលពី​អាយុ 5 ឬ 6 ឆ្នាំ។ ក៏ប៉ុន្តែ​ពេលនេះ បើ​ទោះ​មាន​អាយុ​ជាង 40 ទៅហើយ ដំណេក​របស់​អ្នកស្រី ​គឺ​នៅសល់តែ​អនុស្សាវរីយ៍​ប៉ុណ្ណោះ។ លោក Liu Suoquin ដែលជា​ស្វាមី​របស់​អ្នកស្រី Li បាន​ប្រាប់ថា តាំងពី​ពេល​រៀបការ​រួច គាត់​មិនដែល​ឃើញ​ភរិយា​ខ្លួន​ដេក​នៅពេល​យប់​នោះទេ ហើយ​ពេល​ថ្ងៃ​ក៏​នៅតែ​ធ្វើការ។ លោក Liu ធ្លាប់បាន​ទិញ​ថ្នាំ​ងងុយដេក​ឱ្យ​លេប ប៉ុន្តែ​ក៏​មិនបាន​ផល។ យោងតាម​ទំព័រ Bastille Post អ្នកស្រី Li … Read more

YouTube លុបវីដេអូ​រាប់ពាន់​របស់​​ឆានែល​​នៅ​​វៀតណាម ​ដោយ​​ជឿ​ថា បាន​រំលោភ​គោល​ការណ៍

YouTube បាន​លុប​វីដេអូ​ចំនួន​រាប់ពាន់​ដែល​និយាយ​អំពី​តួអង្គ Wolfoo ដោយសារមាន​ការ​តវ៉ា​ថា បាន​រំលោភ​​កម្មសិទ្ធិបញ្ញារបស់ Peppa Pig ប៉ុន្តែ​ខាង​ក្រុមហ៊ុន​វៀតណាម​ថា មិនបានធ្វើ​ខុស​​គោលការណ៍។ Sconnect ជា​ក្រុមហ៊ុន​ផលិត​វីដេអូ​របស់​វៀតណាម ដែល​នៅ​ពីក្រោយ​តួអង្គ​ភាពយន្ត​គំនូរ​ជីវ​ច​ល Wolfoo យល់ថា YouTube បាន​លុប​វីដេអូ​ទាំងនេះ​ដោយ​ខុសច្បាប់ បណ្ដាលឱ្យ​​ឆា​នែ​ល​នានា​​របស់​ក្រុមហ៊ុន​នេះ​ ត្រូវ​បាត់បង់​វីដេអូ​ជាង 3,000 និង​ចំនួន​​អ្នក​​ចូល​​មើល​រាប់ពាន់​លាន​លើក។ ក្នុង​របាយការណ៍​ដែល​បាន​ផ្ញើ​ល​ទៅកាន់​អាជ្ញាធរ​វៀតណាម​កាលពី​ចុងខែ​កក្កដា Sconnect ឱ្យដឹងថា បណ្ដា​វីដេអូ​របស់​ពួកគេ​ត្រូវបាន​បណ្ដាញ​សង្គម​របស់ Google លុបចោល​ដោយ​លើក​​ហេតុផល​ថា បាន​រំលោភ​លើ​គោលការណ៍​កម្មសិទ្ធិបញ្ញា​ស្ដីពី​រូបភាព និង​សំឡេង។ ភាគី​ដែល​បាន​រាយការណ៍​ទៅ YouTube គឺ Entertainment One (EO) ដែលជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​តួអង្គ​​គំនូរ​ជីវចល​ជ្រូក Peppa។ យោងតាម Sconnect ទាំង EO ទាំង YouTube សុទ្ធតែ​មិនបាន​លើកឡើង​ភ័ស្ដុតាង​ច្បាស់លាស់​ដែល​បង្ហាញថា បណ្ដា​វីដេអូ Wolfoo បាន​រំលោភ​លើ​គោលការណ៍​កម្មសិទ្ធិ​រូបភាព និង​សំឡេង​នៅក្នុង​វីដេអូ​របស់ Peppa Pig។ ក្រៅពីនេះ សំឡេង និង​រូបភាព​ទាំងនេះ​ក៏​សុទ្ធតែ​មាននៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។ ក្រុមហ៊ុន​វៀតណាម​ខាងលើ​ឱ្យដឹងថា បាន​ផ្ញើ​ការ​តវ៉ា​​នេះ​ទៅកាន់​តំណាង YouTube … Read more

Mbappe មិនសូវ​អើពើ​ដល់​សំណើ​ផ្ដល់​បៀវត្សរ៍​ជិត 800 លាន​ដុល្លារ​ពី​ក្លឹប​នៅ​អារ៉ាប់

ខ្សែប្រយុទ្ធ​ជនជាតិ​បារាំង Mbappe ទំនងជា​នឹង​បដិសេធ​សំណើ​បង្កើត​កិច្ចព្រមព្រៀង​មួយឆ្នាំ និង​ប្រាក់បៀវត្សរ៍ 775 លាន​ដុល្លារ​អាម៉េរិក ពី​ក្លឹប Al Hilal របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។ យោងតាម​ទំព័រ Relevo នៅ​ប្រទេស​អេ​ស្ប៉ា​ញ Mbappe មិនមាន​ចេតនា​ទាត់​ឱ្យ​ក្លឹប Al Hilal។ ខ្សែប្រយុទ្ធ​វ័យ 24 ឆ្នាំ​រូបនេះ ប្ដេជ្ញាចិត្ត​ទាត់​ឱ្យ PSG ក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង មុននឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លឹប Real Madrid ទៅតាម​ទម្រង់​សេរី។ មុន​នោះ កាលពី​ថ្ងៃទី 24 កក្កដា ក្លឹប Al Hilal បានស្នើ​ទិញ Mbappe ក្នុងតម្លៃ 330 លាន​ដុល្លារ​អាម៉េរិក។ Al Hilal ក៏បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការផ្ដល់ប្រាក់​បៀវត្សរ៍ 775 លាន​ដុល្លារ​អាម៉េរិក និង​សិទ្ធិ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Real Madrid នៅ​ឆ្នាំ 2024 ដល់ Mbappe។ បន្ទាប់ពី​ព័ត៌មាន​ស្ដីពី​សំណើ​របស់ Al Hilal កំពូល​តារា​បាល់បោះ​នៅ​ពានរង្វាន់ … Read more

បើសិន​យក​ទឹក​ទាំងអស់​របស់​ផែនដី ទៅ​ជះ​លើ​ព្រះអាទិត្យ តើ​នឹង​មានរឿង​អ្វី​កើតឡើង?

ការ​ពន្លត់ភ្លើង​ដោយ​ប្រើប្រាស់​ទឹក​ពិតជា​មធ្យោបាយ​មួយ​សម្រាប់​ករណី​អគ្គិភ័យ​នៅលើ​ផែនដី ប៉ុន្តែ​អណ្ដាតភ្លើង​នៅលើ​ព្រះអាទិត្យ​គឺជា​រឿង​ដោយឡែក ហើយ​ការ​​យក​ទឹក​ទាំងអស់​របស់​ផែនដី ទៅ​ជះ​លើ​ព្រះអាទិត្យ​នឹង​កើតមាន​ហេតុការណ៍​ដែល​ស្ទើរ​គ្រប់គ្នា​នឹកស្មាន​មិន​ដល់។ យោងតាម​អ្នកវិទ្យាសាស្ត្រ ចម្លើយ​គឺថា យើង​មិនអាច​យក​ទឹក​ទៅ​ពន្លត់ភ្លើង​ព្រះអាទិត្យឱ្យ​ថម​​ថយកម្ដៅ​បានឡើយ។ ព្រោះថា ព្រះអាទិត្យ​មិនមែនជា​អណ្ដាតភ្លើង​ដែល​ឆេះ​ដោយសារ​អុកស៊ីសែន​ដូច​នៅលើ​ផែនដី​នោះទេ។ នៅក្នុង​លំហ​ដែល​ពុំមាន​អុកស៊ីសែន ព្រះអាទិត្យ​រក្សា​វត្តមាន​របស់ខ្លួន​បាន​គឺ​មកពី​ប្រតិកម្ម​នុយ​ក្លេ​អែរ​ដែល​ប្រែក្លាយ​អ៊ីដ្រូសែន​ទៅជា​អេ​ល្យូ​ម។ ដូច្នោះ​ហើយ បើសិន​យើង​ជះ​ទឹក​ទៅលើ​ព្រះអាទិត្យ​គឺ​ស្មើនឹង​ការបន្ថែម​ឥន្ធនៈ​ឱ្យ​ផ្កាយ​មួយ​ដួង​នេះ​កាន់តែ​ឆេះ​ខ្លាំង​ឡើង និង​ធ្វើឱ្យ​ធ្ងន់​ជាង​មុន​ថែម​មួយកម្រិត​ទៀត នាំឱ្យ​ភព​នានា​នៅក្បែរ​ព្រះអាទិត្យ​ប្រឈម​នឹង​ការឆេះ​ខ្លោច​ឆាប់​ជាង​ធម្មតា។ បើទោះជា​បន្ថែម​ទឹក​ឱ្យ​ព្រះអាទិត្យ​យ៉ាងណាក៏ដោយ ផ្កាយ​នេះ​ក៏​នៅតែ​ត្រូវអស់​ថាមពល នៅ​ប្រហែល 5 ពាន់​លាន​ឆ្នាំ​ទៀត បន្ទាប់ពី​ឆេះ​អស់​អ៊ីដ្រូសែន​ដែលមាន 73% និង​អេ​ល្យូ​ម​ដែលមាន 25%។ ក៏ប៉ុន្តែ មុននឹង​ក្លាយជា​កូន​ផ្កាយ​ពណ៌​ស ហើយ​បន្ត​ចុះ​ត្រជាក់​រហូត​​​ក្លាយ​ជា​​កូន​ផ្កាយ​ពណ៌​ប្រផេះ ព្រះអាទិត្យ​​នឹង​រីក​មាឌ លេប​យក​ភព​ពុធ និង​ភព​សុក្រ។ ចំណែក​ភព​អង្គារ​ក៏ត្រូវ​ខ្ទាត​ចេញពី​តំបន់​ទទួល​ឥទ្ធិពល​ពី​ព្រះអាទិត្យ ខណៈដែល​ជីវិត​នៅលើ​ផែនដី​ក៏ត្រូវ​សាប​សូន្យ​សុង​៕

វៀតណាម មិន​ព្រម​បន្ថយ​អត្រាពន្ធ​នាំចូល​រថយន្ត​អគ្គិសនី ខណៈ​កម្ពុជា​បញ្ចុះ​ 50%​

ថ្មីៗនេះ សំណើសុំ​បញ្ចុះ​អត្រាពន្ធ​នាំចូល​រថយន្ត​អគ្គិសនី​របស់បណ្ដា​​ក្រុមហ៊ុន​ និង​ស្ថាប័ន​មួយចំនួន​នៅ​ប្រទេស​វៀតណាម បានទទួល​ចម្លើយ​ជា​ផ្លូវការ​ពី​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​នេះ។ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម កាលពី​ចុងឆ្នាំ​កន្លង បាន​ស្នើឱ្យ​រដ្ឋាភិបាល កុំ​អនុម័ត​គោលនយោបាយ​កាត់បន្ថយ​អត្រាពន្ធ​ពិសេស​ចំពោះ​ការ​នាំចូល​រថយន្ត​អគ្គិសនី ដោយ​លើកហេតុ​ផល​​ថា វៀតណាម​មាន​គោលនយោបាយ​បញ្ចុះ​អត្រាពន្ធ​ជាច្រើន​រួច​ហើយ ក្នុងនោះ​ក៏​អត្រាពន្ធ​នាំចូល​គ្រឿងបន្លាស់​សម្រាប់​ការផលិត និង​ដំឡើងរថយន្ត​អគ្គិសនី​ ដែល​បញ្ចុះ​មក​​​នៅ 0% ជាដើម ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​បៃតង​នៅ​ប្រទេស​នេះ។ ចំពោះ​អ្នកប្រើប្រាស់​វិញ រដ្ឋាភិបាល​វៀតណាម​អនុវត្ត​គោលនយោបាយ​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា 0 ដុង ក្នុង​រង្វង់​បី​ឆ្នាំ ចាប់ពី​ខែមីនា 2022 និង​បញ្ចុះ​ពន្ធ​នេះ 50% នៅ​ពីរ​ឆ្នាំ​បន្ទាប់។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​។ ជាង​នេះ ក្រសួង​ខាង​លើ​បាន​បញ្ជាក់​ថា ការបញ្ចុះ​អត្រាពន្ធ​នាំចូល​ចំពោះ​រថយន្ត​អគ្គិសនី ក៏​នឹង​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​របស់​រថយន្ត​ផលិត​ក្នុងស្រុក​ត្រូវ​ថយចុះ ប៉ះពាល់​ដល់​ប្រភព​ចំណូល​របស់​រដ្ឋ និង​បន្ថែម​សម្ពាធ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​គម​នា​គម​ក្នុងប្រទេស​នេះ​ផងដែរ។ សំណើសុំ​មិន​បញ្ចុះ​អត្រាពន្ធ​សម្រាប់​ការ​នាំចូល​រថយន្ត​អគ្គិសនី​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ក៏ត្រូវ​បាន​ឧបនាយករដ្ឋមន្ត្រី​វៀតណាម Le Minh Khai អនុម័ត​រួចហើយ​កាលពី​ចុងឆ្នាំ 2022។ នេះ​គឺជា​ការបដិសេធ​ជា​ផ្លូវការ​ទៅនឹង​សំណើសុំ​បញ្ចុះ​អត្រាពន្ធ​ដែល​ក្រុមហ៊ុន TMT ​ដៃគូ​សហការ​របស់​សម្ព័ន្ធ​ក្រុមហ៊ុនចិន​-​អាម៉េរិក SGMW (SAIC-GM-Wuling) នៅ​វៀតណាម និង​សមាគម​អាជីវកម្ម​មេកានិច​វៀតណាម (VAMI) ដែល​បានស្នើ​មុន​នោះ។ នៅ​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​កាន់តែច្រើន​ថែមទៀត រាជរដ្ឋាភិបាល​បាន​ទម្លាក់​ពន្ធ​នាំចូល​រថយន្ត​អគ្គិសនី​ចំនួន 50% ខណៈដែល​ការនាំ​ចូល​យានយន្ត​ដែល​ដើរ​ដោយ​ប្រេងឥន្ធនៈ តម្រូវឱ្យ​បង់ពន្ធ​នាំចូល​រហូតដល់ … Read more

មូលហេតុនៃការប្រព្រឹត្ត ស្ថិតនៅលើការចិញ្ចឹមមើលថែ

ការចិញ្ចឹមមើលថែកូនៗ ឱ្យពេលធំឡើងក្លាយជាមនុស្ស ដែលក្រុមគ្រួសារនឹកសង្ឃឹមចង់បាននាពេលបច្ចុប្បន្ននេះ ជារឿងមួយ ដែលលំបាក​គួរសម​ដែរ ព្រោះដោយសាតែបច្ច័យខាងសង្គម ចាប់ផ្តើមផ្លាស់ប្តូរ​ ហើយការប្រព្រឹត្តរបស់ក្មេងនាពេលបច្ចុប្ប​ន្ន ក៏ចាប់ផ្តើមមានការយកតម្រាប់តាមស្ថានភាព និងអ្វីៗជុំវិញខ្លួនកាន់តែខ្លាំងឡើងដែរ។ ថ្ងៃនេះ ឡារ៉ែន មានបច្ច័យសំខាន់ៗដែលមានផលដល់ការ​ប្រព្រឹត្តរបស់កូនៗ មកជម្រាបជូនដូចខាងក្រោម៖ ក្រុមគ្រួសារ ធ្លាប់បានឮដែរ ឬទេថា ក្រុមគ្រួសារយ៉ាងណា ការប្រព្រឹត្តរបស់កូនតូចភាគច្រើន ក៏មានលក្ខណៈស្រដៀងយ៉ាង​នោះ​ដែរ ដូច្នេះ​បើយើងចង់​ឱ្យ​កូនរបស់យើង មានការប្រព្រឹត្តដែលល្អនោះ យើងគួរចាប់ផ្តើមចេញពីស្ថាប័នគ្រួសារជាមុនសិន។ ចាប់ផ្តើមពីខ្លួនយើង ត្រូវធ្វើជាគំរូដ៏ល្អដល់កូន និងនៅចាំ​អប់​រំប្រដែប្រដៅ ឱ្យស្គាល់នូវអ្វីដែលល្អ​ និងមិនល្អ​ មានពេលវេលាជជែកលេងជាមួយកូនឱ្យបានញឹកញាប់ ព្រមទទួលស្គាល់នូវគំនិតយោបល់របស់កូន តែប៉ុណ្ណឹង​កូននឹងមានអារម្មណ៏កក់ក្តៅ និងមានការប្រព្រឹត្តល្អៗ តបស្នងមកយើងវិញជាមិនខាន។ ស្ថានភាពជុំវិញខ្លួន និងសង្គម យើងមិនអាចជ្រើសរើសឱ្យកូនៗរស់នៅក្នុងស្ថានភាពជុំវិញខ្លួន និងសង្គមដែលល្អៗ តាមដែលចិត្តយើងចង់បាន​នោះឡើយ តែយើង​អាចជ្រើស​រើស​ក្នុងការបង្ហាត់បង្រៀន និងអនុញ្ញាតឱ្យកូនរៀនយល់ដឹង ជាមួយស្ថានភាពសង្គមបាន ដោយមិនកៀបសង្កត់ ឬកម្រិតដែនយល់ដឹងរបស់កូនឡើយ ដោយ​​ត្រូវអធិប្បាយនូវរឿងរ៉ាវ ដែលកូនបានជួប បានឃើញការប្រព្រឹត្តផ្សេងៗទាំងនោះ​ ឱ្យកូន​​បាន​​​​​យល់។ មិនគួរបដិសេធនឹងសំណួររបស់កូនឡើយ តែគួរមាន​ចម្លើយដ៏ល្អៗ ដល់កូនទើបជាការប្រសើរ។ រឿងភាគក្នុងទូរទស្សន៍ យើងអាចបង្ហាត់បង្រៀនការប្រព្រឹត្តដល់កូនបានគ្រប់ពេលវេលា សូម្បីតែពេលអង្គុយមើលរឿងភាគទូរទស្សន៍ ឬខ្សែភាពយន្តផ្សេងៗ ក៏យើង​អាច​រៀបរាប់ឱ្យកូនៗរៀនយល់ដឹងជាមួយយើងបានដូចគ្នាដែរ។ … Read more

តើអាណាព្យាបាល គួរជ្រើសរើសត្រីបែបណាឱ្យកូនតូចញ៉ាំ?

អ្នកម្តាយជាច្រើន ប្រហែលជាធ្លាប់បានឮញឹកញាប់ហើយថា បើចង់ឱ្យកូនឆ្លាត ត្រូវឱ្យញ៉ាំត្រីឱ្យបានច្រើនៗ ហើយក៏​ប្រហែលជាមាន​សំណួរ​នៅ​​ក្នុងចិត្តតទៅទៀតដែរថា តើត្រីប្រភេទណាដែលគួរឱ្យកូនញ៉ាំ ដូច្នេះក្នុងលេខនេះឡារ៉ែនមានចម្លើយចំពោះរឿង​នេះ​មកជម្រាបជូន ៈ ត្រី 3ប្រភេទដែលល្អសម្រាប់កូនតូច ដំបូងយើងត្រូវដឹងជាមុនសិនថា សាច់ត្រីមានគុណសម្បត្តិពិសេសជាងអាហារដែលផ្តល់ប្រូតេអុីនប្រភេទផ្សេងទៀត នៅត្រង់ដែលសាច់ត្រីមានប្រូតេអុីន និងអាស៊ីតខ្លាញ់ដែលចាំបាច់ចំពោះរាងកាយ ដែលល្អជាមួយការរីកចម្រើនធំធាត់របស់កុមារ និងដែលសំខាន់គឺ ងាយរំលាយ ព្រោះត្រីមានសរសៃសាច់តូចៗដែលមិនស្វិត មានជាតិខ្លាញ់បង្កប់នៅក្នុងសាច់ត្រី តិចជាងសាច់ជ្រូក និងសាច់មាន់ ហើយ​ថែមទាំងងាយរកទិញបានទៀតផង បើដូច្នេះ តើមិនឱ្យកូនញ៉ាំត្រីយ៉ាងម៉េចនឹងបានទៅ?។ ជាថ្មីម្ដងទៀត ថ្ងៃនេះឡារ៉ែនសូមណែនាំត្រី 3ប្រភេទ ដែលជាតួឯកសំខាន់ៗឱ្យអ្នកម្តាយទាំងអស់គ្នាបានស្គាល់ និងដឹងថា តើត្រីនីមួយៗ​មានចំណុចលេចធ្លោខុសប្លែកគ្នាយ៉ាងណាខ្លះ។ 1-ត្រីសណ្តាយ គួរចាប់ផ្តើមឱ្យកូនញ៉ាំនៅពេលកូនតូចអាយុបាន 8 – 10ខែ គុណសម្បត្តិពិសេស ៈ សាច់ទន់ផុយ មានរសជាតិឆ្ងាញ់ មានភាពផ្អែមនៅក្នុងសាច់ច្រើន និងមានបរិមាណសាច់ច្រើនគ្រប់គ្រាន់ក្នុងការយកទៅធ្វើជាម្ហូបអាហារ ដែលទោះជាកោសយកតែសាច់ ចោលស្បែក ក៏នៅតែមានបរិមាណច្រើនដែរ ​បើប្រៀបធៀបជាមួយត្រី​ប្រភេទ​ផ្សេង​ទៀតដែលទំហំប៉ុនៗគ្នា។ ការជ្រើសរើសទិញ ៈ ត្រូវរើសយកត្រីសណ្តាយណាដែល ភ្នែកនៅថ្លា ស្រកីនៅក្រហម សាច់សង្កត់ទៅហើយមិនទ្រុឌចុះនៅតឹងណែន តែបើភ្នែកមិនថ្លា ត្រូវសង្កេតមើលស្រកី និងពោះមិនមានពណ៌ខៀវ ឬបែកធ្លាយ។ … Read more

កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ

កុំចិញ្ចឹមកូនតាមអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ មិនថាទ្រឹស្តីណា ឬការចិញ្ចឹមកូនបែបណាដែលគេនាំគ្នានិយាយ ឬចែករំលែកតគ្នាថា វាល្អ វាប្រពៃផុតកំពូលក៏ដោយ តែសម្រាប់ Lifestyle របស់លោកឪពុកអ្នកម្ដាយ បើវាត្រឹមត្រូវ ក៏គឺត្រឹមត្រូវ តែបើវាមិនត្រូវនឹងយើង យ៉ាងណាក៏នៅតែមិនត្រូវនឹងយើងដែរ…។ កូនរបស់អ្នកណា កូនរបស់អ្នកហ្នឹង តើអ្នកម្ដាយទាំងឡាយធ្លាប់ទេ ជាពិសេសអ្នកម្ដាយថ្មោងថ្មី ដែលអានអត្ថបទពីគ្រូពេទ្យ ពីគ្រូពេទ្យចិត្តសាស្ត្រ ពីឪពុកម្ដាយដែលសរសេរពីអត្ថបទចិញ្ចឹមកូន ដែលគេថាធ្វើយ៉ាងនេះ វាល្អយ៉ាងនោះ ចិញ្ចឹមបែបនេះ បានកូនឆ្លាត និងទទួលបានជោគជ័យ ឬត្រូវចិញ្ចឹមកូនបែបនេះ ទើបកូនធំឡើងក្លាយជាអ្នកមាន ជាដើម ល និងល។ តែការពិតទៅ ការចិញ្ចឹមកូនបែបនេះ ឬបែបនោះ វាមិនស័ក្តិសមជាមួយក្មេងគ្រប់រូបនោះទេ ព្រោះក្មេងម្នាក់ៗមានភាពខុសប្លែកពីគ្នា មានភាពជាខ្លួនឯងមិនដូចគ្នា មិនអាចធ្វើតាមគ្នាបានទេ តឱ្យជាកូនភ្លោះនឹងគ្នា ដែលទោះជាយើងធ្លាប់ឃើញពួកគេស្លៀកខោអាវដូចគ្នាក៏ដោយ តែការពិតទៅ កូនរបស់យើងអាចនឹងមិនចង់ដូចអ្នកណា ក៏អាចថាបានដែរ មែនទេអ្នកម្ដាយទាំងឡាយ?។ ព្រោះវាគ្មានអ្វីមកធានាបានថា បើយើងបង្ហាត់បង្រៀនកូនរបស់យើង ដោយយកវិធីរបស់អ្នកដទៃមកប្រើ នឹងទទួលបានជោគជ័យដូចគេនោះឡើយ ព្រោះវាមានបច្ច័យជុំវិញខ្លួនផ្សេងៗដែលចូលមកធ្វើជាអ្នកជំរុញ និងប្រាកដណាស់! យ៉ាងហោចណាស់ក៏ចរិតនិស្ស័យរបស់កូនយើង និងកូនគេ មិនបានដូចគ្នាគ្រប់ប្រការដែរ។ កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ … Read more