ក្រុមហ៊ុន Virtus Solis មានគម្រោងផលិតអគ្គិសនីព្រះអាទិត្យក្នុងទីអវកាស

ក្រុមហ៊ុន Virtus Solis គ្រោងនឹងប្រើប្រាស់រ៉ុក្កែត Starship ដើម្បីបាញ់បង្ហោះផ្ទាំងសូឡាទំហំមួយគីឡូម៉ែត្រ ឡើងទៅកាន់ទីអវកាស ដើម្បីផលិត និងបាញ់បញ្ជូនអគ្គិសនីពីលើមេឃមកកាន់ផែនដី។ Virtus Solis ដែលជាក្រុមហ៊ុនធុរកិច្ចថ្មីនៅរដ្ឋ Michigan សហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងដោយអតីតវិស្វកររ៉ុក្កែត John Bucknell របស់ក្រុមហ៊ុន SpaceX។ តំណាងក្រុមហ៊ុននេះបានអធិប្បាយអំពីគំនិតស្ដីពីការបាញ់បញ្ជូនអគ្គិសនីព្រះអាទិត្យពីទីអវកាស នៅក្នុងសន្និសីទអន្តរជាតិស្ដីពីថាមពលអវកាស ដែលត្រូវបានធ្វើឡើងនៅប្រទេសអង់គ្លេសកាលពីពាក់កណ្ដាលខែមេសា ឆ្នាំ2024។ នេះបើតាមទំព័រ Space ដែលបានចុះផ្សាយកាលពីថ្ងៃទី30 មេសា។ លោក Bucknell យល់ថា នៅពេលការចំណាយសម្រាប់ការបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់គន្លងតារាវិថីកម្រិតទាបរបស់ផែនដីថយចុះមកនៅក្រោម 200ដុល្លារក្នុងមួយគីឡូក្រាម អគ្គិសនីព្រះអាទិត្យក្នុងទីអវកាសក៏នឹងមានតម្លៃទាបជាង បើធៀបនឹងអគ្គិសនីពីបណ្ដារោងចក្រថាមពលនុយក្លេអែរ ឬរោងចក្រដែលប្រើប្រាស់ធ្យូងថ្ម និងឧស្ម័នធម្មជាតិនៅលើផែនដី។ បច្ចុប្បន្ន SpaceX យកថ្លៃមិនដល់ 3ពាន់ដុល្លារសម្រាប់ទំនិញមួយគីឡូក្រាមដែលផ្ញើឡើងទៅកាន់ទីអវកាស។ SpaceX បានអះអាងថា បន្ទាប់ពីរ៉ុក្កែត Starship ដំណើរការពេញលេញ ការចំណាយសម្រាប់ការបាញ់បង្ហោះផ្កាយរណបទៅកាន់អវកាស នឹងថយចុះមកនៅ 10ដុល្លារក្នុងមួយគីឡូក្រាម។ ក្រុមហ៊ុន Virtus Solis ចង់អភិវឌ្ឍផ្ទាំងសូឡាដែលមានទទឹងមួយគីឡូម៉ែត្រ អាចដំឡើងនៅលើមេឃដោយរ៉ូបូតម៉ូឌុលដែលមានទំហំ 1.6 ម៉ែត្រ។ … Read more

ជប៉ុននឹង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី

តាម​ផែនការ​ ជប៉ុន​នឹង​បាញ់​បញ្ជូន​ថាមពល​ព្រះ​អាទិត្យ​ពី​ទីអវកាស​មក​កាន់​ផែនដីនៅ​ឆ្នាំ​ 2025 ក្នុង​ទម្រង់​មីក្រូវ៉េវ។ នេះ​គឺជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​ស្ថាបនា​រោង​ចក្រ​អគ្គិសនី​ព្រះ​អាទិត្យ​ក្នុង​ទីអវកាស​ ដែល​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ និង​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​។ ផ្កាយ​រណប​សម្រាប់​ធ្វើ​តេស្តរបស់​ជប៉ុន​​នឹង​មាន​ទំហំ​តូច​ ដោយ​មាន​ទម្ងន់​ប្រហែល 180 គីឡូក្រាម​ អាច​បាញ់​បញ្ជូន​អគ្គិសនី​ 1 គីឡូវ៉ាត់​ ពី​កម្ពស់ 400 គីឡូម៉ែត្រ​។ ថាមពល​ដែល​ប្រមូល​បាន​ពី​ព្រះ​អាទិត្យ​តាម​រយៈ​ផ្ទាំង​សូឡា​ នឹង​ត្រូវ​បាន​បំប្លែង​ទៅ​ជា​រលក​មីក្រូវ៉េវ​ មុន​នឹង​ត្រូវ​បាន​បាញ់​បញ្ជូន​មក​កាន់​អង់តែន​នានា​នៅ​លើ​ផែនដី​។ គម្រោង​ខាង​លើ​នេះ​គឺជា​ផ្នែក​មួយ​របស់​កម្មវិធី​ OHISAMA (ដែល​មាន​ន័យ​ថាព្រះអាទិត្យ​ នៅក្នុង​ភាសា​ជប៉ុន​)។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជប៉ុន បាន​សាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​នៅ​លើ​ផែនដី ហើយ​គ្រោង​នឹង​ធ្វើតេស្ត​ពី​យន្ត​ហោះ​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​។ គំនិត​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះ​អាទិត្យ​នៅ​ក្នុង​ទីអវកាស​ ត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ 1968​។ ចំណុច​វិជ្ជមាន​របស់​បច្ចេក​វិទ្យា​នេះ​គឺ​អាច​ផ្គត់​ផ្គង់​ថាមពល​ជា​បន្ត​បន្ទាប់​ដោយ​មិន​អាស្រ័យ​លើ​អាកាសធាតុ ឬ​ពេល​វេលា​។

ប្រព័ន្ធ​ផលិត​អគ្គិសនី​​ព្រះ​អាទិត្យ​ពី​ទីអវកាសជំនាន់​ថ្មី​របស់​អង់គ្លេស

(អង់គ្លេស) – Space Solar ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ផ្កាយ​រណប​ទំហំ​មួយ​គីឡូម៉ែត្រ​ដែល​បំពាក់​ផ្ទាំង​សូឡា​ និង​ប្រព័ន្ធ​កញ្ចក់​ដើម្បី​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យ​ និង​បាញ់​បញ្ជូន​មក​កាន់​ផែនដី​ ក្នុង​ទម្រង់​រលក​វិទ្យុ។ ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី Space Solar នៅ​ប្រទេស​អង់គ្លេស​ប្រកាស​ថា បាន​ទទួលជោគ​ជ័យ​មួយ​ជំហាន​នៅ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​ដោយ​មិន​ប្រើខ្សែ​ ដែល​ជា​ជំហាន​សំខាន់​ជួយ​ប្រែ​ក្លាយ​គំនិត​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​ក្នុង​ទីអវកាស​​ឱ្យ​ទៅ​ជា​ការ​ពិត​។ ជោគ​ជ័យ​នេះ​នឹង​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ Space Solar ឆ្ពោះ​ទៅ​ជិត​ដល់​គោលដៅ​ផ្គត់​ផ្គង់​ថាមពល​ស្អាត​ច្រើន​ជីហ្គាវ៉ាត់​ដល់​ផែនដី​ តាម​រយៈ​ការ​ប្រើប្រាស់​ផ្ទាំង​សូឡា​ដែល​ដាក់​នៅ​លើ​គន្លង​តារាវិថី​ផែនដី​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 7 មេសា 2024​។ Space Solar គឺជា​ក្រុម​ហ៊ុន​ដំបូង​គេ​លើពិភពលោក​ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​បាញ់​បញ្ជូន​អគ្គិសនី​ដោយ​មិន​បាច់​មាន​ខ្សែ​ 360 ដឺក្រេ។ ប្រព័ន្ធ​សម្រាប់​សាកល្បង HARRIER របស់​ពួក​គេ​ ដោះ​ស្រាយ​ឧបសគ្គ​ធំ​មួយ​នៅ​ក្នុង​ការ​ផលិត​អគ្គិសនី​ពី​ព្រះអាទិត្យ​នៅ​ក្នុង​ទីអវកាស​។ មិន​ដូច​ទៅ​នឹង​បច្ចេកវិទ្យា​ចាស់ ប្រព័ន្ធ HARRIER អនុញ្ញាត​ឱ្យ​បាញ់​បញ្ជូន​អគ្គិសនី​ទៅ​គ្រប់​ទិស​ ដោយ​មិន​ត្រូវ​ការ​ផ្នែក​ចល័ត​ ជួយ​បង្កើន​ទាំង​ប្រសិទ្ធភាព​ ទាំង​ទំនុក​ចិត្ត​។ Space Solar អាច​នឹង​អភិវឌ្ឍ​ផ្កាយ​រណប​ដែល​មាន​ទំហំ​មួយ​គីឡូម៉ែត្រ បំពាក់​ផ្ទាំង​សូឡា​ និង​ប្រព័ន្ធ​កញ្ចក់​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យ​។ អគ្គិសនី​ដែល​ផលិត​បាន​នឹង​ត្រូវ​បាន​បំប្លែង​ទៅ​ជា​រលក​វិទ្យុប្រេកង់ខ្ពស់​ និង​បាញ់​បញ្ជូន​មក​កាន់​ប្រព័ន្ធ​ទទួល​នៅលើ​ផែនដី​។ ប្រព័ន្ធ​របស់​ក្រុម​ហ៊ុន​ខាងលើ​ទទួល​បាន​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​អង់គ្លេស និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប​។

ម្ចាស់​ Facebook មាន​ទ្រព្យ​ច្រើន​ជាង​ម្ចាស់​ Tesla ជា​លើក​ដំបូង​ រាប់​ពី​ឆ្នាំ 2020

ជា​លើក​ដំបូង​ រាប់​ចាប់​តាំង​ពី​ឆ្នាំ 2020 Mark Zuckerberg បាន​ឈរ​ពី​លើ​ Elon Musk ដោយ​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក​ នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់ Bloomberg Billionaires Index​។ ស្ថាបនិក Facebook បច្ចុប្បន្ន​មាន​ទ្រព្យ​សកម្ម​សរុប​ 186.9 ពាន់​លាន​ដុល្លារ​អាម៉េរិក ខ្ពស់​ជាង​ 6.3 ពាន់​លាន​ដុល្លារ​ បើ​ធៀប​នឹង​ទ្រព្យ​របស់​ Elon Musk។ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន ទ្រព្យ​របស់​លោក​ Musk បាន​ថយ​ចុះ​អស់ 48.4 ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ទ្រព្យ​របស់ Zuckerberg កើន​ឡើងបន្ថែម​​ 58.9 ពាន់​លាន​ដុល្លារ​ ដោយ​សារ​តែ​ភាគ​ហ៊ុន​ Meta កើន​ឡើង​ជា​បន្ត​បន្ទាប់​។ Elon Musk ធ្លាប់​កាន់​កាប់​ចំណាត់​ថ្នាក់​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​នៅ​កាល​ពី​ខែ​វិច្ឆិកា 2021 នៅ​ពេល​ទ្រព្យ​របស់​លោក​បាន​កើន​ឡើង​ដល់ 215 ពាន់​លាន​ដុល្លារ​។ ក៏ប៉ុន្តែ ភាគ​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla បាន​ថម​ថយ​ឥទ្ធិពល ដោយ​សារ​តែ​បណ្ដា​បច្ចេក​វិទ្យា​ឌីជីថល់ ពិសេស​គឺ​បញ្ញា​សិប្បនិម្មិត​ (AI)។ គិត​ចាប់​ពី​ដើម​ឆ្នាំ​ 2024 មក​ទល់​នឹង​ថ្ងៃទី … Read more

Ford Ranger ជាប់ជាជម្រើសរថយន្ត Pick-Up ដែលទទួលបានចំណាត់ថ្នាក់លេខ១ ​ប្រចាំឆ្នាំ២០២៣!

រថយន្ត Next-Generation Ford Ranger បានទទួលការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយដ៏ទំនើប និងឈានមុខគេរបស់ Ford ។មិនតែប៉ុណ្ណោះ រថយន្ត Next-Generation Ford Ranger ក៏មានជម្រើសជាច្រើនដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, និងកំពូលរថយន្តFord Ranger Raptor សម្រាប់អតិថិជនជ្រើសរើស ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជនទាំងអស់ ដែលមានគោលបំណងចង់បានរថយន្ត Pick-UP  ដែលរឹងមាំ មានផាសុកភាព និងសន្សំសំចៃខ្ពស់។ ដោយសារតែកត្តាទាំងនេះ ទើបនាំអោយរថយន្ត Next-Generation Ford Ranger ក្លាយជារថយន្ត Pick-Up លក់ដាច់បំផុត ប្រចាំឆ្នាំ២០២៣ នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី ដោយយោងទៅតាមអត្រាការលក់ប្រចាំឆ្នាំរបស់ទីផ្សាររថយន្ត Pick-Up  ទាំងមូល កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤​។ ចំណែកឯនៅប្រទេសកម្ពុជាវិញ រថយន្ត Next Generation Ford Ranger … Read more

បណ្ដាញ​​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ នឹង​បង្ហាញ​ខ្លួន​នា​ពេល​អនាគត

បណ្ដាញ​ផ្លូវ​រថភ្លើង​លើឋាន​ព្រះ​ចន្ទ​ អាច​ដឹក​មនុស្ស ទំនិញ និង​ធនធាន​ធម្មជាតិ​ សម្រាប់បម្រើ​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​រួម​ចំណែក​ទៅក្នុង​សេដ្ឋកិច្ច​អវកាស​។ ស្ថាប័ន​គ្រប់​គ្រង​បណ្ដា​គម្រោង​ស្រាវ​ជ្រាវ​ការ​ពារ​ជាតិ​ទំនើប​អាម៉េរិក (DARPA) បាន​ជ្រើស​យក​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ការ​ពារ​ជាតិ​ និង​អវកាសចរណ៍​ Northrop Grumman ដើម្បី​អភិវឌ្ឍ​គំនិត​ស្ដី​ពី​ការ​ស្ថាបនា​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ​។ នេះ​គឺជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​អំពី​ស្ថាបត្យកម្ម​ព្រះ​ចន្ទ​រយៈ​ពេល​ 10 ឆ្នាំ (LunA-10) ដែល​ ADRPA ប្រកាស​កាល​ពី​ឆ្នាំ​កន្លង​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ចំនួន 14 ផ្សេង​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Interesting Engineering កាល​ពី​ថ្ងៃទី 20 មីនា​។ ជាមួយ​នឹង​គម្រោង​ LunA-10 ស្ថាប័ន​ DARPA សង្ឃឹម​ថា អាច​រក​ឃើញ​ដំណោះ​ស្រាយ​សម្រាប់​ការ​បង្កើត​ប្រព័ន្ធ​ពហុ​មុខ​ងារ​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដោយ​ប្រព័ន្ធ​មួយ​អាច​បំពេញ​ភារកិច្ច​ច្រើន​ តាំង​ពី​ការ​ផ្គត់ផ្គង់​អគ្គិសនី​គ្មាន​ខ្សែ​ ស្ថានីយ​ទំនាក់​ទំនង រហូត​ដល់​តួនាទី​ជា​មជ្ឈមណ្ឌល​កំណត់​ទិស​​ជា​ដើម​។ Northrop Grumman គឺជា​ក្រុម​ហ៊ុន​ដំបូង​ដែល​បង្ហើប​ឱ្យ​ដឹង​តួនាទី​នៅ​ក្នុង​គម្រោង​ ដែល​នឹង​អភិវឌ្ឍ​បច្ចេកទេស​ស្ថាបនា​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ​។ ដូច​ទៅ​នឹង​វត្តមាន​ដំបូង​របស់​ផ្លូវ​ដែក​កាល​ពី​សតវត្សរ៍​ទី 19 ដែល​បាន​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាម៉េរិក​ បច្ចេកវិទ្យា​ថ្មី​ត្រូវ​បាន​រំពឹង​ថា នឹង​ចាប់​ផ្ដើម​ ក៏​ដូច​ជា​រក្សា​កំណើន​សេដ្ឋកិច្ច​នៅ​លើផ្ទៃ​ព្រះ​ចន្ទ​។ យោង​តាម​ក្រុម​ហ៊ុន​ខាងលើ បណ្ដាញ​ផ្លូវ​ដែក​ឋានព្រះ​ចន្ទ​ អាច​ដឹក​មនុស្ស ទំនិញ និង​ធនធាន​ធម្មជាតិ​ សម្រាប់បម្រើ​ដល់​សកម្មភាព​ពាណិជ្ជកម្ម … Read more

ទឹកធ្លាក់​សិប្បនិម្មិត​ដែល​ខ្ពស់ជាង​គេ​បង្អស់​លើ​ពិភពលោក

(អ៊ីតាលី) – ទឹក​ធ្លាក់ Marmore ដែល​មាន​កម្ពស់​ 165 ម៉ែត្រ បាន​កើត​ឡើង​ នៅពេលប្រជាជន​រ៉ូម​បុរាណ​ កែប្រែ​ទន្លេ​ Velino កាល​ពី​ 2,200 ឆ្នាំ​មុន​។ ទឹក​ធ្លាក់​បី​ជាន់​ដ៏​ស្រស់​ស្អាត និង​​មាន​ឈ្មោះថា Marmore នេះ ​ស្ថិត​នៅ​ចម្ងាយ​ពី​ទីក្រុង Terni ក្នុងតំបន់ Umbria របស់​ប្រទេស​អ៊ីតាលី​ ប្រហែល 8 គីឡូម៉ែត្រ​ទៅ​ទិស​ខាង​កើត​។ ភាព​ល្បី​ល្បាញ​របស់​ទឹក​ធ្លាក់​នេះ​ មិន​ត្រឹម​តែ​ស្ថិត​នៅ​ត្រង់​ភាព​អស្ចារ្យ​របស់​វា​ ប៉ុន្តែ​ក៏​កើត​មាន​ដោយ​សារ​នេះ​ជា​លទ្ធផល​នៃអន្តរាគមន៍​របស់​មនុស្ស​ ទៅ​លើ​ធម្មជាតិ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ Amusing Planet។ កាល​ពី​ 2,200 ឆ្នាំ​មុន​ ក្នុង​តំបន់​ខាងលើ ពុំ​មានទឹក​ធ្លាក់​ណា​មួយ​ឡើយ​។ លើ​ទន្លេ​ Velino ជា​ទី​ដែល​មាន​ទឹក​ធ្លាក់ Marmore មាន​ខ្សែទឹក​ខុស​ពី​បច្ចុប្បន្ន ដោយ​វា​ហូរ​ទៅ​កាន់​បឹង​ភក់​មួយ​នៅ​វាល​រាប​ Reiti។ ទឹក​ដែល​ស្ថិត​នៅ​ក្នុង​បឹង​ភក់​នេះ​ មិន​ល្អ​សម្រាប់​សុខភាព ដូច្នេះ​ មន្ត្រី​ចក្រភពរ៉ូម​បុរាណ​ Manius Curius Dentatus ក៏​ចេញ​បញ្ជា​ឱ្យ​​ជីក​ព្រែក​មួយ​ខ្សែ​ដែល​ហៅ​ថា​ ជ្រលង Curiano … Read more

រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

ផ្លូវ​ដែល​វែង​ជាង​គេ​បង្អស់​លើ​ពិភពលោក

យោងតាម​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness ផ្លូវ Pan-American Highway គឺជា​ផ្លូវ​ល្បឿន​លឿន​ដែល​វែង​ជាង​គេលើពិភពលោក​ ដោយ​មាន​ប្រវែង​ 30,000 គីឡូម៉ែត្រ រាប់​ចាប់​ពី​ Alaska របស់​សហរដ្ឋ​អាម៉េរិក​ រហូត​ដល់​តំបន់​ចុង​ភាគ​ខាង​ត្បូង​របស់​អាហ្សង់ទីន​។ ការ​ផ្ដួច​ផ្ដើម​គំនិត​ស្ដីពី​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ទ្វីប​អាម៉េរិក ត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ 1923 ដោយ​សហរដ្ឋ​អាម៉េរិក​។ ឆ្នាំ 1924​ ការ​ចរចា​​រវាង​សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេសនៅ​តំបន់​​អាម៉េរិក​ឡាទីន​ ក៏​សម្រេច​បាន​កិច្ច​ព្រមព្រៀង​រួម​ និង​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ 1937​​។ ក៏ប៉ុន្តែ ជាក់​ស្ដែង មក​ដល់​បច្ចុប្បន្ន ផ្លូវ​ល្បឿន​លឿន​ Pan-American នេះ​ មិន​ទាន់​ត្រូវ​បាន​តភ្ជាប់​គ្នា​ទាំង​ស្រុង​នៅ​ឡើយ​។ តំបន់​មួយ​​ដែល​មិន​ទាន់​តភ្ជាប់​នឹង​ផ្លូវ​ល្បឿន​លឿន​នេះ​ ស្ថិត​នៅ​ Darien Gap ​ប្រវែង​ 160 គីឡូម៉ែត្រ ដែល​​ជា​ចំណុច​ភ្ជាប់​រវាង​​ប្រទេស​ប៉ាណាម៉ា និង​ប្រទេស​កូឡុំប៊ី​។ តំបន់ Darien Gap ពុំ​ទាន់​មាន​ផ្លូវ​ណា​មួយ​រត់​ឆ្លង​កាត់​​ ព្រោះ​តែជា​​តំបន់​ព្រៃ មាន​​ភ្លៀង​ធ្លាក់​ទៅ​តាម​រដូវ និង​បញ្ហា​បរិស្ថាន​ ហើយ​​​ជា​ពិសេស​ តំបន់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ សម្បូរ​គ្រោះ​ថ្នាក់ អសន្តិសុខ ​ព្រោះ​តែ​មាន​​ក្រុម​ប្រដាប់​អាវុធ​ ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ច្រើន​ធ្វើ​សកម្មភាព​​។ បើ​ទោះ​ជា​​តំបន់​ខាងលើ​មិន​ត្រូវ​បាន​ភ្ជាប់​ក៏​ដោយ ផ្លូវ​ល្បឿន​លឿន … Read more

ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាស​ដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។   សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ … Read more

គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

(ភ្នំពេញ) – នាព្រឹកថ្ងៃទី 12 កុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។ យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​អនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី 15-19 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ផែនការ​រៀប​ចំ​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​កម្ពុជា​-ជប៉ុន​ គឺជា​ការ​​ត្រៀម​ខ្លួន​ដើម្បី​​ទាក់​ទាញ​វិនិយោគិនជប៉ុន មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​៕

គម្រោង​​ព្រះ​ពុទ្ធប្បដិមា​​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា ទទួល​បាន​ការ​និមន្ត​មក​ទត​​ពី​ព្រះប្រធាន​កិត្តិយស​នៃ​​សម្ព័ន្ធ​ពុទ្ធសាសនិក​ពិភព​លោក​

ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists – WAB កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​និមន្តមកពីប្រទេសភូមា ដើម្បីទតការដ្ឋានសាងសង់សំណង់ ព្រះពុទ្ធប្បដិមា ដែល​ខ្ពស់​ជាង​គេ​បង្អស់​នៅ​កម្ពុជា​។ យោង​តាម​សមាគម​ឧកញ៉ា​កម្ពុជា អ្នកឧកញ៉ា សុខ គង់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជា រួម​នឹង​ឧកញ៉ា​ និង​បុគ្គល​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត​ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចចំពោះការនិមន្តមកដល់របស់សម្តេចសង្ឃព្រះនាម Ven. Sayadaw Pandawontha (Aungzabu) Mahasadhamajotikadaja ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists – WAB និមន្តមកពីប្រទេសភូមា (មីយ៉ាន់ម៉ា) ដើម្បីទតការដ្ឋានសាងសង់សំណង់ ព្រះពុទ្ធប្បដិមាកម្ពស់ 108 ម៉ែត្រ នៅ​លើភ្នំបូកគោ។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ 108 ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» នេះ ជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា សុខ គង់។ ព្រះ​ពុទ្ធប្បដិមា​នេះ នឹង​ខ្ពស់ជាងគេនៅ​កម្ពុជាហើយក៏នឹងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ នេះ​បើ​តាម​ទំព័រ​ Preahputhpadima108monbokor​។ ​ទំព័រ​ Preahputhpadima108monbokor … Read more