វិធី​ទិញ​លេខ និង​ចុះ​បញ្ជីរថយន្ត​​ដោយ​ខ្លួន​ឯង ​មិន​បាច់​ទៅ​ដល់​កន្លែង​

«ទោះនៅផ្ទះ ឬនៅទីណាក៏អាចទិញលេខ និងចុះបញ្ជីរថយន្តតាមប្រព័ន្ធអនឡាញបានដែរតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh» ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នា​រសៀល​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ដូច្នេះ​។ យោង​តាម​ក្រសួង​ខាងលើ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត គឺជាប្រព័ន្ធដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការឆែកមើលតម្លៃលេខ ការទិញលេខទុក និងការចុះបញ្ជីរថយន្ត បានដោយខ្លួនឯង ដែលផ្តល់ភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បញ្ជាក់​ថា បងប្អូនប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ហើយ​ព័ត៌មានលម្អិត និងការ​ប្រឹក្សាយោបល់ លោក​ លោក​ស្រីអាច​​ទាក់ទងតាម​លេខ​ទូរសព្ទ 1275​៕  

Hyundai ចាប់ផ្ដើម​ទិញ លក់​រថយន្ត​ប្រើ​ប្រាស់រួច​ តាម​អនឡាញ

ក្រុម​ហ៊ុន Hyundai រំពឹង​ថា ការ​​ទិញ លក់​រថយន្ត​មួយ​ទឹកតាម​អនឡាញរបស់​ខ្លួន​​នឹង​ជួយ​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​ចំពោះ​រថយន្ត​ដែល​ត្រូវ​បាន​ប្រើប្រាស់​រួច​នៅ​ក្នុង​សង្គម​កូរ៉េខាងត្បូង​។ យោងតាមសារព័ត៌មាន​ក្នុងស្រុក ចាប់​ពី​ថ្ងៃទី 24 តុលា ក្រុម​ហ៊ុន Hyundai Motor នឹង​បើក​ដំណើរ​ការ​អាជីវកម្មលក់​រថយន្ត​ចាស់​តាម​អ៊ីនធើណិត ក្នុង​បំណង​ផ្គត់​ផ្គង់​រថយន្ត​តម្លៃ​សម​ស្រប​សម្រាប់​អតិថិជន​ និង​ធ្វើ​ពិពិធកម្ម​ប្រភព​ចំណូល​របស់​ខ្លួន​។ ក្រុម​ហ៊ុន Hyundai រំពឹង​ថា ការ​ «ប៉ាវទីផ្សារ» ទាំង​មូល តាំង​ពី​ដំណាក់​កាល​ទិញ​រថយន្ត​ចាស់​ រហូត​ដល់​ការ​លក់​រថយន្ត​ជូន​អតិថិជន ​នឹង​ជួយ​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​ចំពោះ​រថយន្ត​ដែល​ត្រូវ​បាន​ប្រើប្រាស់​រួច​នៅ​ក្នុង​សង្គម​កូរ៉េខាងត្បូងនា​បច្ចុប្បន្ន​។ Hyundai នឹង​ដំណើរ​ការ​គេហទំព័រមួយ​ដើម្បី​អនុញ្ញាត​ឱ្យ​អតិថិជន​​ទិញ​ និង​លក់​រថយន្ត​ដែល​ប្រើ​រួច​។ ក្រុម​ហ៊ុន​នេះ​នឹង​ទិញ​តែរថយន្ត​ដែល​បាន​ប្រើប្រាស់​ក្រោម​ 100,000 គីឡូម៉ែត្រ​ ឬ​ក្រោម​ 5 ឆ្នាំ និង​មិន​ធ្លាប់​ជួប​គ្រោះ​ថ្នាក់​។ Hyundai ក៏​នឹង​ផ្ដល់​សេវាកម្ម​ជួសជុល​មិន​គិត​ថ្លៃ​ពីរ​ឆ្នាំ ឬ​ 20,000 គីឡូម៉េត្រ​ផងដែរ សម្រាប់​អតិថិជន​៕

យន្តហោះ​​​ប្រភេទ​ប្រណិត​ ល្បឿន​ 1,800 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង S-512 អាច​ហោះ​ហើរ​ក្នុង​រង្វង់ 11,500 គីឡូម៉ែត្រ ដឹក​មនុស្ស​បាន​ពី 12 ដល់ 18 នាក់​ និង​ឆ្ពោះ​ទៅ​រក​ប្រណិត​ភាព​។ ក្រុម​ហ៊ុន​អាកាសចរណ៍ និង​អវកាស​អាម៉េរិក Spike Aerospace ប្រកាស​ថា ​ចាប់​ផ្ដើម​ទទួល​យក​ការ​បញ្ជាទិញ​ជា​មុន​សម្រាប់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​មាន​តម្លៃ​ 100 លាន​ដុល្លារ​របស់​ខ្លួន​។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 កញ្ញា 2023​។ ក្ដី​ស្រមៃ​អំពី​ការ​ហោះ​ឆ្លង​សមុទ្រ​ក្នុង​ល្បៀន​លឿន​ជាង​សំឡេង​របស់មនុស្ស​ជាតិ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ 2003 នៅ​ពេល Concorde ហោះ​ហើរ​ជា​លើក​ចុង​ក្រោយ​។ បច្ចុប្បន្ន ក្រុម​ហ៊ុន​ជា​ច្រើន​កំពុង​តែ​ប្រឹង​ប្រែង​ប្រែ​ក្លាយ​ក្ដី​ស្រមៃ​នោះ​ឱ្យ​ក្លាយ​ជា​ការ​ពិត​សាជា​ថ្មី​ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន Aerion និង Boom Supersonic ជា​ដើម ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ​ច្រើន​។ ដូច្នេះ ការ​ប្រកាស​ទទួល​យក​ការ​បញ្ជា​ទិញ​ជា​មុន​របស់ Spike បាន​ធ្វើ​ឱ្យ​មាន​ក្ដីសង្ឃឹម​ដែល​ថា ជើង​ហោះ​ហើរ​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​នឹង​មាន​ការ​ពេញ​និយម​។ យន្ត​ហោះល្បឿន​លឿន​ជាង​សំឡេង​របស់ Spike Aerospace មាន​ឈ្មោះ​ថា S-512 ដែល​អាច​ដឹក​មនុស្ស​បាន​ពី​ 12 ទៅ … Read more

ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​ Zip2 ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។ ក្រុម​ហ៊ុន PayPal ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 … Read more

សំបុត្រ​ចូល​មើល Messi ទាត់​ឱ្យ​ក្លឹប Inter Miami ក្នុង​ការ​ប្រកួតដំបូង កំពុង​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​

(សហរដ្ឋ​អាម៉េរិក) – សំបុត្រ​ចូល​ទស្សនា Lionel Messi ទាត់​ក្នុង​ការប្រកួត​ដំបូង​នៅ Inter Miami ដែល​នឹងត្រូវ​ប៉ះ​ក្រុម​ Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅ​ថ្ងៃទី 21 កក្កដា​ខាងមុខ បាន​ឡើង​ថ្លៃ​​លើសពី 100,000 ដុល្លារ​អាម៉េរិក។ កាលពី​ចុង​សប្ដាហ៍​កន្លង គេហទំព័រ​របស់​ក្លឹប​បាល់ទាត់ Inter Miami បាន​បញ្ជាក់ថា Messi រួម​នឹង​កីឡាករ​ថ្មី Sergio Busquets អាច​ទាត់​នៅក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅលើ​ទីលាន DRV PNK ក្នុង​ថ្ងៃទី 21 កក្កដា 2023។ Leagues Cup គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2019 និង​មានការ​ចូលរួម​ពី​បណ្ដា​ក្លឹប​មកពី​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) និង Liga MX របស់​ម៉ិច​ស៊ិ​ច ​នៅ​អាម៉េរិក​ខាងជើង។ យោងតាម … Read more

Tesla បង្អួត​រថយន្ត​អគ្គិសនី Cybertruck ដំបូង ក្រោយ​ការពន្យារពេល​ពីរ​ឆ្នាំ

រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង Cybertruck មួយគ្រឿង​ដំបូង​គេ ត្រូវបាន​ផលិត និង​ដំឡើង​រួចរាល់​នៅឯ​រោងចក្រ Gigafactory របស់​ក្រុមហ៊ុន Tesla នៅ Austin រដ្ឋ Texas សហរដ្ឋ​អាម៉េរិក។ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញថា ​រថយន្ត​អ​គ្កី​ស​នី​ប្រភេទ​ទ្រុង​មួយគ្រឿង​របស់​ពួកគេ​ ​ត្រូវបាន​ផលិត​រួចរាល់ អម​ជាមួយនឹង​បុគ្គលិក​ខ្ទង់រយ​នាក់​ស្ថិត​នៅ​ជុំវិញ​រថយន្ត។ ការផលិត Cybertruck ត្រូវបាន​ពន្យារពេល​អ​ស់​ពីរ​ឆ្នាំ ដូច្នេះ​ការមើលឃើញ​រថយន្ត​ដែល​ត្រូវបាន​ផលិត​រួចរាល់​នឹង​មក​នូវ​ភាព​ធូរស្រាល​ក្នុង​ចិត្ត​សម្រាប់​អ្នក​ដែល​បាន​បញ្ជា​ទិញ និង​កំពុង​ទន្ទឹងរង់ចាំ​ទទួល​ទំនិញ។ នាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk ថ្មីៗនេះ​បាន​សន្យាថា ព្រឹត្តិការណ៍​​ប្រគល់​រថយន្ត​អគ្គិសនី​ដល់ដៃ​អតិថិជន​នឹងត្រូវ​បានធ្វើ​ឡើង​នៅក្នុង​ត្រីមាស​ទី​បី​ឆ្នាំនេះ។ ប៉ុន្តែ​មិនបាន​លើកឡើង​អំពី​ពេលវេលា​ជាក់លាក់​នៅ​ឡើយ។ Tesla បានបង្ហាញ Cybertruck កាលពី​ឆ្នាំ 2019 និង​កំណត់​គោលដៅ​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ចុងឆ្នាំ 2021 ប៉ុន្តែ​កាលបរិច្ឆេទ​នេះ​ត្រូវបាន​ពន្យារពេល​ជា​ច្រើនលើក​មកហើយ។ របាយការណ៍​នានា​បង្ហាញថា Cybertruck របស់​ Tesla ត្រូវ​បាន​បញ្ជាទិញ​​ជា​មុន​ជាង​មួយ​លាន​គ្រឿង​។ Cybertruck មាន​បី​កំណែ​សម្រាប់​ជ្រើសរើស និង​មានតម្លៃ​ចាប់ពី 39,900 ដល់ 69,900 ដុល្លារ​អាម៉េរិក អាស្រ័យទៅលើ​មុខងារ​នានា​របស់​កំណែនីមួយ។ ក៏ប៉ុន្តែ ទិន្នន័យ​ស្ដីពី​តម្លៃ​ខាងលើនេះ​ត្រូវបាន​លុបចេញពី​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​បាត់​ទៅ​ហើយ។ … Read more

វីដេអូ​បកស្រាយ​អំពី​ហេតុការណ៍​គ្រោះថ្នាក់​នាវា Titan ទាក់ទាញ​អ្នកមើល​​ជាង 14 លាន​លើក

វីដេអូ​ជាង 6 នាទី បកស្រាយ​អំពី​ករណី​នាវាមុជទឹក Titan ត្រូវ​សម្ពាធ​ទឹក​គាប​រហូតដល់​បែកបាក់​ខ្ទេចខ្ទី ទាក់ទាញ​អ្នក​ចូល​មើល​បាន​ជាង 14 លាន​នាក់ បន្ទាប់ពី​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម YouTube កាលពី​ថ្ងៃទី 01 កក្កដា 2023។ កាលពី​ថ្ងៃទី 01 កក្កដា គណនី AiTelly បាន​បង្ហោះ​វីដេអូ​ដែលមាន​ថេរវេលា​ជាង 6 នាទី បកស្រាយ​អំពី​ហេតុការណ៍​គ្រោះថ្នាក់​របស់​នាវាមុជទឹក Titan ដែល​ត្រូវបាន​សម្ពាធ​ទឹក​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​គាប​បែកបាក់​ខ្ទេចខ្ទី​កាលពី​ខែមិថុនា 2023។ វីដេអូ​នេះ មាន​អ្នក​ចូល​មើល​ជាង 14,148,000 លើក, អ្នក​បញ្ចេញមតិ​ជាង 5 ពាន់​លើក និង​ចូលចិត្ត​ជាង 66,000 លើក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 17 កក្កដា​នេះ។ ក្រុមការងារ​របស់​គ​ណ​នី AiTelly យក​ទិន្នន័យ​ពី Google និង​គេហទំព័រ​របស់ OceanGate ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ដើម្បី​បង្កើតជា​វីដេអូ។ ក្រុមការងារ​នេះ​បាន​ចំណាយពេល 12 ម៉ោង នៅក្នុង​ការធ្វើ​ត្រាប់​បែប 3D បង្ហាញ​អំពី​ហេតុការណ៍​ដែល​នាវា … Read more

Elon Musk បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​ថ្មី ដើម្បី​ទប់​ទល់​នឹង ChatGPT

xAI គឺជា​ក្រុមហ៊ុន​ថ្មី​មួយ​ដែល​ត្រូវបាន​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បង្កើតឡើង​ក្នុង​បំណង​ផ្ដោតទៅលើ​ការស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ចក្រវាល និង​អភិវឌ្ឍ​ដំណោះស្រាយ​សម្រាប់​ជំនួស ChatGPT។ យោងតាម​ប្រកាស​នៅលើ​គេហទំព័រ xAI កាលពី​ថ្ងៃទី 12 កក្កដា ក្រុមហ៊ុន​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក Elon Musk មាន​ប្រធាន​ចំនួន 12 រូប ជា​អ្នកជំនាញ​លំដាប់​កំពូល​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត (Artificial intelligence AI) ដែល​ធ្លាប់ធ្វើ​ការឱ្យ​បណ្ដា​ក្រុមហ៊ុនធំៗ មាន​ជាអាទិ៍ ក្រុមហ៊ុន Google, Microsoft និង Tesla ជាដើម។ លោក Elon Musk និយាយថា «បើសិន​ប្រឹងប្រែង​ស្វែងយល់​អំពី​លក្ខណសម្បត្តិ​របស់​ចក្រ​វាល នេះ​ពិតជា​ប្រកាស​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​គិត​ឃើញ​ពី​គំនិត​ស្ដីពី​សុវត្ថិភាព​សម្រាប់ AI។ ក្រុមហ៊ុន​នឹង​គាំទ្រ​ចំពោះ​ការយល់ឃើញ​ដែលថា មនុស្សជាតិ​អស្ចារ្យ​ជាង​ឆ្ងាយ ធៀប​នឹង​ពពួក​មិនមែន​មនុស្ស»។ តំណាង​របស់ xAI ឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ជ្រើសរើស​វិស្វករ និង​អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធន៍។ គិត​មកដល់​បច្ចុប្បន្ន លោក Elon Musk កំពុង​ជា​ស្ថាបនិក ជា​ម្ចាស់ ឬ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla, បណ្ដាញ​សង្គម … Read more

មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។ នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។ ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។ ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក … Read more

​បច្ចេក​វិទ្យា​​ «ផលិត​ និង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី» កំពុង​ទាក់​ទាញ​ការវិនិយោគ​​នៅ​អង់គ្លេស

បណ្ដា​សាកល​វិទ្យាល័យ​ និង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​នៅ​ប្រទេស​អង់គ្លេស​នឹង​ទទួល​បាន​ប្រាក់​ 5.4 លាន​ដុល្លារ​អាម៉េរិក​ពី​រាជ​រដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផលិត​អគ្គិសនី​​នៅ​ទីអវកាស​។ បច្ចេកវិទ្យា​ទាញ​យក​ថាមពល​ពី​ព្រះ​អាទិត្យ​តាម​រយៈ​ផ្ទាំង​សូឡា​នៅ​លើ​ផ្កាយ​រណប​ និង​បាញ់​បញ្ជូន​អគ្គិសនី​​មក​កាន់​ផែនដី​ មាន​សក្ដានុពល​ធំធេង​នៅ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ថាមពល​របស់​ប្រទេស​អង់គ្លេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 មិថុនា 2023 ​​របស់​គេហទំព័រ​ Guardian។ ក្នុង​ចំណោម​សាកល​វិទ្យាល័យ​ និងស្ថាប័ន​​នានា​ដែល​ទទួល​បាន​ប្រាក់​វិនិយោគ 5.4 លាន​ដុល្លារ​អាម៉េរិក​ពី​ការ​ប្រកួត​អភិវឌ្ឍ​ថាមពល​ព្រះ​អាទិត្យ​នៅ​ទី​អវកាស​របស់​​រាជ​រដ្ឋាភិបាល​​អង់គ្លេស​ ក៏​មាន​សាកល​វិទ្យា​ល័យ​ Cambridge និង​សាកល​វិទ្យាល័យ Queen Mary ផងដែរ​។ ស្ថាប័ន​ទាំង​នេះ​​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​គ្មាន​ខ្សែ​ដែល​អនុញ្ញាត​ឱ្យ​ទាញ​យក​ថាមពល​ព្រះ​អាទិត្យ​ និង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​។ បច្ចេក​វិទ្យា​ខាង​លើ​នេះ​កំពុង​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​រដ្ឋាភិបាល​នានា​នៅ​លើ​ពិភព​លោក​។ កាល​ពី​ដើម​ខែ​មិថុនា 2023 សហរដ្ឋ​អាម៉េរិក​​ប្រកាស​ថា​ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​ទាញ​យក​ថាមពល​ព្រះ​អាទិត្យនៅ​ទី​អវកាស​​ និង​បាញ់បញ្ជូន​មក​កាន់​ស្ថានីយ​ទទួល​នៅ​លើ​ដី​។​ ការ​ផលិត​អគ្គិសនី​ពី​អវកាស​​នឹង​មាន​ប្រៀប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការ​ផលិត​នៅ​លើ​ផែនដី​ ព្រោះ​ថា ក្នុង​អវកាស ​កម្ដៅ​របស់​ព្រះ​អាទិត្យ​មិន​រង​ការ​រំខាន​ពី​វដ្ដ​របស់​ថ្ងៃ​​​ និង​យប់​។ ការ​សិក្សា​ស្រាវជ្រាវ​របស់​អង់គ្លេស​កាល​ពី​ឆ្នាំ​ 2021 បង្ហាញ​ថា ថាមពល​ព្រះ​អាទិត្យ​នៅ​ទី​អវកាស​អាច​ឱ្យ​ប្រទេស​នេះ​​ផលិត​អគ្គិសនី​បាន​រហូត​ដល់ 10 GW ជា​រៀង​រាល់​ឆ្នាំ ដែល​ស្មើ​នឹង ¼ នៃ​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​​​អង់គ្លេស​ នៅ​ឆ្នាំ​ 2050​៕

អត្រា​អ្នកប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ChatGPT ថយចុះ​គួរឱ្យកត់សម្គាល់

យោងតាម​ការស្រាវជ្រាវ​របស់ Morgan Stanley បណ្ដា chatbot AI ដូចជា ChatGPT ឬ Google Bard ជាដើម កំពុង​តែមាន​អត្រា​អ្នកប្រើប្រាស់​ទាប​គួរឱ្យភ្ញាក់ផ្អើល។ ចាប់តាំងពី​ខែធ្នូ 2022 ChatGPT បាន​បង្ក «ព្យុះភ្លៀង» ទូទាំង​សកលលោក ដោយមាន​អ្នកប្រើប្រាស់​ជាង​មួយ​លាន​នាក់​ចុះឈ្មោះបន្ទាប់ពី​បង្ហាញ​វត្តមាន​បាន​មួយ​សប្ដាហ៍ និង​ឡើង​លើសពី 100 លាន​នាក់​ក្រោយ​រយៈពេល​ពីរ​ខែ ធ្វើឱ្យមាន​ការរត់​ប្រណាំង​ផ្នែក AI (បញ្ញា​សិប្បនិម្មិត) ទូទាំង​ពិភពលោក។ ក៏ប៉ុន្តែ ការរំជើបរំជួល​ខាងលើ​បាន​កន្លងផុត​យ៉ាង​លឿន​នៅពេល​អ្នកប្រើប្រាស់​ជាក់ស្ដែង​បច្ចុប្បន្ន​មាន​កម្រិត​ទាប។ យោងតាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន​វិនិយោគ​ផ្នែក​ធនាគារ Morgan Stanley ដែល​បាន​ធ្វើ​ឡើង​ទៅលើ​មនុស្ស 2,000 នាក់​នៅក្នុង​ខែមេសា បង្ហាញថា មានតែ 19% ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សួរ ឱ្យដឹងថា ធ្លាប់បាន​ប្រើប្រាស់ ChatGPT ខណៈដែល Google Bard វិញ គឺ 9%។ ចំណែក​មនុស្ស​ភាគច្រើន​ដែល​មិនទាន់បាន​ប្រើ chatbot និយាយថា នឹងមិន​មាន​តម្រូវការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ យ៉ាងតិច​ក៏​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ទៀត។ ភាគច្រើន អ្នកប្រើប្រាស់ … Read more

កប៉ាល់​ដឹក​ទំនិញ​ហុងកុង​ជាប់​គាំង​នៅ​លើ​ព្រែក​ជីក Suez

កប៉ាល់​ដឹក​ទំនិញ​​ដោត​ទង់​ជាតិ​ហុងកុង​ជាប់​គាំង​នៅ​លើ​ព្រែក​ជីក Suez ធ្វើ​ឱ្យ​ស្ទះ​ដំណើរ​របស់​កប៉ាល់​ដទៃដែល​នៅ​ពី​ក្រោយ​​ជា​ច្រើន​គ្រឿង​។ «កប៉ាល់​ Xin Hai Tong 23 ជាប់​គាំង​លើ​ព្រែក​ជីក​ Suez នៅ​តំបន់​គីឡូ​លេខ 159 វេលា​ម៉ោង​ 4 (ម៉ោង 8 នៅ​កម្ពុជា) ថ្ងៃ​ទី 25 ឧសភា​» ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ Leth Agencies ប្រកាស​លើ​ Twitter ដូច្នេះ​។ កប៉ាល់​អូស​កំពុង​តែ​ប្រឹង​ប្រែង​ជួយ​ដល់​ Xin Hai Tong 23​ ដែល​មាន​បណ្ដោយ​ 189 ម៉ែត្រ​។ កប៉ាល់​ខាងលើ​ជាប់​គាំង​នៅ​ផ្នែក​ខាង​ត្បូង​ ក្បែរ​ច្រាំង​ខាង​កើត​របស់​ព្រែក​ជីក Suez​។ យ៉ាង​ហោច​ណាស់​មាន​កប៉ាល់​ចំនួន​បួន​គ្រឿង​ផ្សេង​ទៀត​ត្រូវ​កប៉ាល់​ Xin Hai Tong 23 រាំង​ផ្លូវ​។​ នេះ​បើ​តាម​ ​ Marine Traffic ដែលជា​គេហទំព័រ​​ជំនាញ​ពី​ទិន្នន័យ​ផ្លូវ​សមុទ្រ​។ គិតត្រឹម​វេលា​ថ្ងៃ​ត្រង់​នេះ ភាគី​អ្នក​គ្រប់​គ្រង​ព្រែក​ជីក Suez មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វីនៅ​ឡើយ​។ ព្រែក​ជីក Suez ប្រវែង … Read more