ក្រុមហ៊ុន Virtus Solis មានគម្រោងផលិតអគ្គិសនីព្រះអាទិត្យក្នុងទីអវកាស

ក្រុមហ៊ុន Virtus Solis គ្រោងនឹងប្រើប្រាស់រ៉ុក្កែត Starship ដើម្បីបាញ់បង្ហោះផ្ទាំងសូឡាទំហំមួយគីឡូម៉ែត្រ ឡើងទៅកាន់ទីអវកាស ដើម្បីផលិត និងបាញ់បញ្ជូនអគ្គិសនីពីលើមេឃមកកាន់ផែនដី។ Virtus Solis ដែលជាក្រុមហ៊ុនធុរកិច្ចថ្មីនៅរដ្ឋ Michigan សហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងដោយអតីតវិស្វកររ៉ុក្កែត John Bucknell របស់ក្រុមហ៊ុន SpaceX។ តំណាងក្រុមហ៊ុននេះបានអធិប្បាយអំពីគំនិតស្ដីពីការបាញ់បញ្ជូនអគ្គិសនីព្រះអាទិត្យពីទីអវកាស នៅក្នុងសន្និសីទអន្តរជាតិស្ដីពីថាមពលអវកាស ដែលត្រូវបានធ្វើឡើងនៅប្រទេសអង់គ្លេសកាលពីពាក់កណ្ដាលខែមេសា ឆ្នាំ2024។ នេះបើតាមទំព័រ Space ដែលបានចុះផ្សាយកាលពីថ្ងៃទី30 មេសា។ លោក Bucknell យល់ថា នៅពេលការចំណាយសម្រាប់ការបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់គន្លងតារាវិថីកម្រិតទាបរបស់ផែនដីថយចុះមកនៅក្រោម 200ដុល្លារក្នុងមួយគីឡូក្រាម អគ្គិសនីព្រះអាទិត្យក្នុងទីអវកាសក៏នឹងមានតម្លៃទាបជាង បើធៀបនឹងអគ្គិសនីពីបណ្ដារោងចក្រថាមពលនុយក្លេអែរ ឬរោងចក្រដែលប្រើប្រាស់ធ្យូងថ្ម និងឧស្ម័នធម្មជាតិនៅលើផែនដី។ បច្ចុប្បន្ន SpaceX យកថ្លៃមិនដល់ 3ពាន់ដុល្លារសម្រាប់ទំនិញមួយគីឡូក្រាមដែលផ្ញើឡើងទៅកាន់ទីអវកាស។ SpaceX បានអះអាងថា បន្ទាប់ពីរ៉ុក្កែត Starship ដំណើរការពេញលេញ ការចំណាយសម្រាប់ការបាញ់បង្ហោះផ្កាយរណបទៅកាន់អវកាស នឹងថយចុះមកនៅ 10ដុល្លារក្នុងមួយគីឡូក្រាម។ ក្រុមហ៊ុន Virtus Solis ចង់អភិវឌ្ឍផ្ទាំងសូឡាដែលមានទទឹងមួយគីឡូម៉ែត្រ អាចដំឡើងនៅលើមេឃដោយរ៉ូបូតម៉ូឌុលដែលមានទំហំ 1.6 ម៉ែត្រ។ … Read more

ផ្សារទំនើបខ្នាតយក្សមួយទៀតមកពីកូរ៉េខាងត្បូងត្រៀមដំណើរការនៅកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីមានវត្តមានផ្សារទំនើបល្បីៗបានមកបណ្តាក់ទុនជាបន្តបន្ទាប់នៅកម្ពុជាដូចជា ផ្សារ AEON​ ផ្សារ Makro Cambodia ដែលបាននិងកំពុងមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំងនោះឥឡូវនេះផ្សារទំនើបខ្នាតយក្សដែលជាប់កំណត់ត្រាពិភពលោកប្រសើរបំផុតបានត្រៀមចូលមកដំណើរការនៅលើទីផ្សារកម្ពុជាមួយទៀតហើយ។ កាលពីម្សិលមិញនេះផ្សារទំនើបខ្នាតយក្ស EMART ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Shinsegac Group នៃសាធារណរដ្ឋកូរ៉េតំណាងដោយលោក Lee Gab Soo នាយកប្រតិបត្តិនៃក្រុមហ៊ុន EMART បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Royal Group តំណាងដោយអ្នកឧកញ៉ា គិត ម៉េងក្រោមអធិបតីភាពឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដើម្បីត្រៀមដំណើរការនៅកម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍​ថា អនុស្សារណៈ​យោគ​យល់នេះគឺ តំណាងឱ្យវឌ្ឍនភាពថ្មីនៃទំនាក់ទំនងសេដ្ឋកិច្រវាងព្រះ​រាជា​ណា​​ចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ដោយក្នុងរយៈពេលជាង2ទសវត្សរ៍កន្លងមកនេះកម្ពុជាបានរីករាយជាមួយនឹងផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដែលសម្រេចបានក្នុងរង្វង់ 7% ជារៀងរាល់ឆ្នាំ។ តាមរយៈវឌ្ឍនភាពសេដ្ឋកិច្ចកម្រិតនេះបានផ្តល់ឱកាសដល់ប្រជា​ជនកម្ពុជាក្នុងការទទួលបានផលិតផល និងសេវាកម្មស្ទើរគ្រប់ប្រភេទ រួមទាំងបទពិសោធនៃការទិញទំនិញថ្មីៗដែលក្រុមហ៊ុន EMART នឹងផ្តល់ជូនអតិថិជនកម្ពុជាទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះក្រុមហ៊ុន EMART ដែលសម្រេចបានកំណត់​ត្រាប្រសើរបំផុតក្នុងការបំពេញប្រតិបត្តិការរបស់ខ្លួនចាប់តាំងពីឆ្នាំ1990 និងមានជំនឿយ៉ាងមុតមាំថា ជាមួយនឹង​បទពិសោធរឹងមាំក្នុងការចែកចាយ និងធ្វើទីផ្សាររបស់ក្រុមហ៊ុន EMART ព្រមទាំងការដឹកនាំក្នុងវិស័យជាច្រើនរបស់ Royal Group ការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរនឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដចំពោះទីផ្សារកម្ពុជាតាមរយៈការនាំមកនូវបទពិសោធជំនាញបណ្តាញទីផ្សារទំនើប និងកម្រិតខ្ពស់បែបច្នៃប្រឌិតព្រមទាំងឱកាសការងារដ៏សម្បូរបែបដែលនឹងរួមចំណែកដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។ … Read more