អាម៉េរិកអនុម័តលក់មីស៊ីលបាញ់លើអាកាស តម្លៃជិតបីពាន់លានដុល្លារឱ្យអាល្លឺម៉ង់
ក្រសួងការបរទេសអាម៉េរិក បានយល់ព្រមលក់មីស៊ីលអាកាសប្រឆាំងអាកាសខ្នាតមធ្យម AMRAAM ជិត 1,000 ដើម ក្នុងតម្លៃ 2.9 ពាន់លានដុល្លារ ដល់ប្រទេសអាល្លឺម៉ង់។ មន្ទីរបញ្ចកោណ កាលពីថ្ងៃទី 19 កក្កដា បានប្រកាសថា ក្រសួងការបរទេសអាម៉េរិកបានអនុញ្ញាតឱ្យលក់មីស៊ីលបាញ់ពីអាកាសទៅអាកាសប្រភេទមធ្យម AIM-120C-8 AMRAAM ចំនួន 969 ដើម រួមនឹងប្រព័ន្ធបញ្ជាបម្រុង រូបមន្តនៃការហ្វឹកហាត់ ឧបករណ៍បច្ចេកទេស និងជំនួយផ្នែកហ្វឹកហ្វឺន ក្នុងតម្លៃ 2.9 ពាន់លានដុល្លារ ទៅឱ្យប្រទេសអាល្លឺម៉ង់។ «ការលក់អាវុធនេះនឹងជួយគាំទ្រដល់គោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក តាមរយៈការកែលំអសន្តិសុខសម្រាប់សម្ព័ន្ធមិត្តមួយនៅក្នុងណាតូ ហើយក៏ជាប្រទេសដែលដើរតួនាទីសំខាន់នៅក្នុងការរក្សាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចអឺរ៉ុប» ប្រកាសរបស់ក្រសួងការពារជាតិអាម៉េរិក មានឃ្លាសរសេរដូច្នេះ។ យោងតាមមន្ទីរបញ្ចកោណ ការទិញដូរអាវុធនេះនឹងជួយឱ្យអាល្លឺម៉ង់មានអាវុធប្រឆាំងអាកាសទំនើប លើកកម្ពស់សមត្ថភាពទប់ទល់នឹងការគំរាមកំហែងនាបច្ចុប្បន្ន និងអនាគត។ ការលក់អាវុធខាងលើក៏ត្រូវបានជូនដំណឹងដល់សភាអាម៉េរិក ជាទីដែលស្ថាប័ននេះមានពេលវេលា 30 ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្តថា ត្រូវយល់ព្រមឱ្យលក់ ឬបដិសេធ។ បើសិនទទួលបានការយល់ព្រមពីសភា ការលក់អាវុធនេះនឹងត្រូវបញ្ជូនឡើងទៅកាន់ប្រធានាធិបតី ចូ បៃដិន ដើម្បីចុះហត្ថលេខាចុងក្រោយ។ AIM-120 AMRAAM គឺជាមីស៊ីលម្ចាស់ការដែលនាំផ្លូវដោយរ៉ាដា … Read more