ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​ Zip2 ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។ ក្រុម​ហ៊ុន PayPal ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 … Read more

ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌល ជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។ ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ សព្វថ្ងៃនេះក្រុមហ៊ុន Ford មានអគារតាំងបង្ហាញរថយន្តចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ និងចំនួន ២ ទៀតនៅតាមបណ្តាលខេត្តគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះពិធីសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Ford សាខាទី ៦ … Read more

ក្រុម​មហាអំណាច​អវកាស និង «អ្នកលេង​ជើងថ្មី» ក្នុង​ដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ

ការបាញ់​បង្ហោះ​យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​រុស្ស៊ី កាលពី​ថ្ងៃទី 11 សីហា គឺជា​ការប្រឹងប្រែង​ថ្មី​ក្នុងការ​ប្រកួតប្រជែង​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ដែល​នៅទីនេះ​មាន​ទាំង «អ្នកលេង​ជើង​ចាស់» និង «អ្នកលេងជើង​​ថ្មី»។ ប្រទេស​ចិន ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បាន និង​កំពុង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​កម្មវិធី​អវកាស ដោយមាន​គោលដៅ​តាម​ឱ្យទាន់​សហរដ្ឋ​អាម៉េរិក និង​រុស្ស៊ី។ ឆ្នាំ 2003 ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​ទី​បី​ដែល​នាំ​មនុស្ស​ឡើងទៅ​កាន់​គន្លង​តារាវិថី។ ឆ្នាំ 2022 ស្ថានីយ​អវកាស​ធាន​ហ្កុ​ង (Tiangong) ត្រូវបាន​ដំឡើង​ជា​រៀង​អក្សរ T រួចរាល់។ ចិន​ក៏បាន​នាំយក​បណ្ដា​រ៉ូ​បូត​ស្វ័យប្រវត្ត​ឡើងទៅ​កាន់​ភព​អង្គារ និង​ព្រះ​ចន្ទ​ដោយ​ជោគជ័យ។ ប្រទេស​នេះ​ក៏មាន​គម្រោង​នាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ 2030 និង​សង​សង់​មូលដ្ឋាន​នៅ​ទីនោះ​ផងដែរ។ សហរដ្ឋ​អាម៉េរិក តាម​ផែនការ​ក្នុង​កម្មវិធី Artemis ណា​សា​គ្រោង​នឹង​បំពេញបេសកកម្ម​ជាច្រើន​សម្រាប់​ការ​​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី​នៅ​ឆ្នាំ 2025 ហើយ​រស់នៅ​យូរអង្វែង​នៅ​ទីនោះ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​ដំណើរ​ឆ្ពោះទៅកាន់​ភព​អង្គារ។ ដើម​សប្ដាហ៍​នេះ ណា​សា​ឱ្យដឹងថា Artemis 3 អាច​នឹងមិន​នាំ​មនុស្ស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ ប៉ុន្តែ​ប្រការ​នេះ​គឺ​អាស្រ័យ​លើ​កត្តា​សំខាន់​មួយចំនួន មានដូចជា ​ប្រព័ន្ធ​ចុះចត​របស់ SpaceX ជា​ដើម​។ ប្រទេស​រុស្ស៊ី ការបាញ់​បង្ហោះ Luna-25 របស់​រុស្ស៊ី​កាលពី​ថ្ងៃទី 11 សីហា 2023 គឺជា​លើកដំបូង​ដែល​ប្រទេស​នេះ​ដាក់​គោលដៅ​លើ​ឋាន​ព្រះ​ចន្ទ … Read more

យន្តហោះ​អវកាស Virgin Galactic ដឹក​ភ្ញៀវ​ឯកជន​លើកដំបូង

ក្រុមហ៊ុន Virgin Galactic អនុវត្ត​ជើងហោះហើរ​ដែលមាន​ឈ្មោះថា «Galactic 02» កាលពី​ថ្ងៃទី 10 សីហា 2023 នាំ​មនុស្ស 6 នាក់​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី និង​ត្រលប់មក​ផែនដី​ដោយ​សុវត្ថិភាព។ Virgin Galactic ប្រើប្រាស់​ប្រព័ន្ធ​បាញ់​បង្ហោះ​ដែល​រួមមាន យន្តហោះ​អវកាស VSS Unity 6 កៅអី និង​យន្តហោះ​ដឹកជញ្ជូន​ដែលមាន​ដងខ្លួន​ពីរ VMS Eve។ VMS Eve នាំ VSS Unity ឡើងទៅ​កាន់​កម្ពស់​ប្រហែល 15,000 ម៉ែត្រ រួច​ទម្លាក់​ចុះ​ដើម្បីឱ្យ VSS Unity បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត បន្ត​ហោះ​ទៅ​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី​ផែនដី។ VMS Eve ហោះ​ឡើង​ពី​ព្រលាន​យានអវកាស Spaceport America នៅ New Mexico នា​ម៉ោង 10 និង 30 នាទី ថ្ងៃទី 10 សីហា (ម៉ោង​ក្នុងស្រុក) … Read more

​គ្រាន់តែ​ស្ដាប់​សំឡេង​ក្ដារ​ចុច ក៏ AI ​ដឹង​ខ្លឹមសារ ពិសេស​គឺ​លេខ​សម្ងាត់!

AI (បញ្ញា​សិប្បនិម្មិត) អាច​ដឹងបាន​នូវ​ខ្លឹមសារ​ដែល​ម្ចាស់​កុំព្យូទ័រ​ចុច​លើ​ក្ដារ​ចុច តាមរយៈ​ការ​ស្ដាប់​សំឡេង​ពី​លេប​ថប​ក្នុង​ហាង​កាហ្វេ ហើយ​មាន​សុក្រឹតភាព​ជិត 100%។ ក្រុម​ស្រាវជ្រាវ​មួយក្រុម​រួមមាន Joshua Harrison មកពី​ក្រុមហ៊ុន Amazon, សាស្ត្រាចារ្យ Ehsan Toreini មកពី​សាកលវិទ្យាល័យ Surrey និង​សាស្ត្រាចារ្យ Maryam Mehrenzhad មកពី​សាកលវិទ្យាល័យ Royal Holloway របស់​អង់គ្លេស ឱ្យដឹងថា កុំព្យូទ័រ​យួរដៃ​កំពុង​ក្លាយជា​គោលដៅ​ដ៏​ល្អ​សម្រាប់​ការវាយប្រហារ​ដោយ​ការប្រើប្រាស់ AI ព្រោះតែ​លក្ខណៈ​ចល័ត​របស់​ពួកវា។ «មនុស្ស​ជាច្រើន​ចូលចិត្ត​យក​លេប​ថប​ទៅធ្វើ​ការ​ក្នុង​បណ្ណាល័យ ហាង​កាហ្វេ ជាទី​ដែល​សំឡេង​ចុច​កុំព្យូទ័រ​ងាយស្រួល​ត្រូវគេ​ថត​ដោយ​មិនដឹង​ខ្លួន» របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ​ខាងលើ​សរសេរ​ដូច្នេះ និង​បន្តថា «សំឡេង​ពី​គ្រាប់​ចុច​កុំព្យូទ័រ​កំពុង​ក្លាយជា​មធ្យោបាយ​សម្រាប់​ការវាយប្រហារ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​វា​មាន​ស្រាប់ ចំណែក​ជនរងគ្រោះ​ក៏​មិនមាន​ការសង្ស័យ ហើយ​បើទោះជា​ដឹង​ក៏​មិនអាច​លាក់បាំង​ (សំឡេង) បាន»។ ក្រុម​ខាងលើ​បាន​ប្រើ​ប្រាស់​ឧបករណ៍​ច្រើន​ប្រភេទ​ដើម្បី​ថត​សំឡេង​ចុច​កុំព្យូទ័រ ក្នុងនោះ​មាន​ទូរស័ព្ទ​ជាដើម។ សំឡេង​នោះ ក្រោយមក​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​កុំព្យូទ័រ​ដែលមាន​កម្មវិធី​សិក្សា​ជ្រៅ (deep learning) ពី​ចម្ងាយ និង​មាន​ភារកិច្ច​ស្វែងយល់​នូវ​ខ្លឹមសារ​ដែល​ត្រូវបាន​គោលដៅ​បញ្ចូល​ទៅក្នុង​កុំព្យូទ័រ​តាមរយៈ​ក្ដារ​ចុច ទៅតាម​ពេលវេលា​ដំណាលគ្នា។ នៅក្នុង​ការពិសោធ​ស្វែងយល់​ខ្លឹមសារ​ដែល​បញ្ចេញ​សំឡេង​ពី​ក្ដារ​ចុច​កុំព្យូទ័រ MacBook Pro និង​ត្រូវបាន​ថត​ដោយ​ស្មា​ត​ហ្វូ​ន លទ្ធផល​ដែល​ទទួលបាន​គឺ​ត្រូវ​រហូតដល់ 95%។ ចំណែក​ការថត​តាមរយៈ​ការហៅ​ទូរស័ព្ទ​វីដេអូ​ដូច Zoom … Read more

ខុន​ដូ​សម្រាប់​ជួលមួយ​កន្លែង​នៅ​អាម៉េរិក ​មាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​នៅ​នី​វ​យ៉​ក

(សហរដ្ឋ​អាម៉េរិក) – ខុន​ដូ​មួយ​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល Manhattan ទើបតែ​បាន​បំបែក​កំណត់ត្រា​ស្ដីពី​ថ្លៃ​ជួល​ដែល​ខ្ពស់បំផុត​នៅ​ទីក្រុង​នី​វ​យ៉​ក ដោយមាន​តម្លៃ 125,000 ដុល្លារ/ខែ។ អត្តសញ្ញាណ​របស់​អ្នក​ជួល​ខុន​ដូ​នេះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។ Jessica C. Campbell របស់ Nest Seekers International ដែលជា​ឈ្មួញ​ជើងសារ​ផ្នែក​អចលនទ្រព្យ​ឱ្យដឹងថា អ្នក​ជួល​បាន​យល់ព្រម​ភ្លាម​នៅក្នុង​ថ្ងៃ​មក​មើល​ខុន​ដូ។ «តម្លៃ​ជួល​បាន​បំបែក​កំណត់ត្រា​នៅ​កណ្ដាល​ទីក្រុង ប៉ុន្តែ​ក៏​ស័ក្ដិសម​ដែរ ព្រោះ​វា​ជា​កន្លែង​ដ៏​ថ្លៃថ្នូរ» Jessica C. បញ្ជាក់​ដូច្នេះ។ ជាមួយនឹង​តម្លៃ​ត្រូវ​បង់ 125,000 ដុល្លារ​ក្នុង​មួយខែ អតិថិជន​អាច​រស់នៅក្នុង​ខុន​ដូ​ទំហំ​ជាង 600 ម៉ែត្រការ៉េ​នៅ​ជាន់​ទី 20 និង 21 របស់​អគារ​ 100 Vandam។ យោងតាម Jessica C. នេះ​គឺជា​កន្លែង​ស្នាក់នៅ​មួយ​ដ៏​អស្ចារ្យ​បំផុត​ដែល​ធ្លាប់​ឃើញ​នៅ​នី​វ​យ៉​ក។ ខុន​ដូ​ខាងលើ​មាន​បន្ទប់ដេក​ចំនួន 6 បន្ទប់ទឹក​ចំនួន 7 និង​អាច​មើលទៅ​កាន់​ទន្លេ Hudson កំពង់ផែ New York និង​រូបសំណាក Statue of Liberty យ៉ាង​ពេញភ្នែក។ … Read more

ក្រុមហ៊ុន​ចិន និង​គម្រោង​បាញ់​បង្ហោះ​រ៉ុក្កែត​​ដែល​អាច​ប្រើប្រាស់ឡើងវិញ​

Galactic Energy ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​​មួយ​របស់​ចិន អាចបង្កើត​របត់​ថ្មី​នៅក្នុង​ការ​​ប្រកួតប្រជែង​ក្នុង​វិស័យ​អវកាស​ចរណ៍​អន្តរជាតិ ដែល​បច្ចុប្បន្នកំពុង​ត្រូវបាន​នាំមុខ​ដោយ​ក្រុមហ៊ុន​អាម៉េរិក SpaceX។ កាលពី​ឆ្នាំ 2017 ក្រុមហ៊ុន​អវកាស SpaceX (សហរដ្ឋ​អាម៉េរិក) ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី Elon Musk បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ ​ដោយ​ទទួលបាន​ជោគជ័យ​ក្នុង​ការបាញ់​បង្ហោះ​រ៉ុក្កែត Falcon 9 ដែល​ប្រើប្រាស់​រួចហើយ។ ពេលនេះ Galactic Energy ដែលជា​ក្រុមហ៊ុន​មួយ​របស់​ចិន ក៏មាន​ឱកាស​ធ្វើ​ដូច SpaceX។ បើសិន​បេសកកម្ម​បាញ់​បង្ហោះ​នេះ​បាន​ជោគជ័យ វា​នឹង​ជួយ​ឱ្យ​ប្រទេស​ចិន​បោះជំហាន​មួយ​ធំ​ទៀត​នៅក្នុង​ការប្រកួតប្រជែង​ក្នុង​វិស័យ​អវកាស។ កាលពី​ចុងខែ​កក្កដា​កន្លងទៅ Galactic Energy បានប្រកាសថា កំពុង​សាកល្បង​បច្ចេក​វិទ្យា​ម៉ាស៊ីន​ប្រតិកម្ម​របស់​រ៉ុក្កែត​រុញច្រាន​មួយ​ប្រភេទ។ នេះ​គឺជា​ផ្នែក​មួយ​ដែល​នឹង​ជួយ​ឱ្យ​រ៉ុក្កែត​ចុះចត​ដោយ​សុវត្ថិភាព ដើម្បី​អាច​ប្រើប្រាស់​ឡើងវិញ។ តំណាង​របស់ Galactic Energy ឱ្យដឹងថា អត្រា​នៃ​ការ​ល្អៀង​​របស់​គន្លង​គោចរ និង​​ចំណុច​ចុះចត រួម​នឹង​តួ​លេខ​​ផ្សេងទៀត​របស់​ម៉ាស៊ីន​នេះ សុទ្ធតែ​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការ​រចនា។ ការធ្វើ​តេស្ត​គឺជា​ផ្នែក​មួយ​នៅក្នុង​គម្រោង​ប្រើប្រាស់​ឡើងវិញ​នូវ​រ៉ុក្កែត Pallas 1 ក្នុង​បេសកកម្ម​ដែល​នឹងធ្វើ​ឡើង​នៅ​ឆ្នាំ 2024។ រ៉ុក្កែត Pallas 1 ត្រូវបាន​ផលិតឡើង​ដើម្បី​អាច​ដឹកទំនិញ​ទម្ងន់ 5,000 គីឡូក្រាម ឡើងទៅ​កាន់​គន្លង​តារាវិថី​​កម្រិត​ទាប​របស់​ផែនដី ហើយ​វិល​ត្រលប់មក​ចុះចត​​​ដោយ​ឈរ​ត្រង់​ដូច​ទៅនឹង​បណ្ដា​រ៉ុក្កែត​របស់​ … Read more

សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ជំងឺ​ផ្ដាសាយ Cold Out ដែល​កំពុង​ត្រូវបាន​​ដាក់លក់​ក្នុង​ទីផ្សារ ពិសេស​គឺ​នៅ​ប្រទេស​អ៊ីរ៉ាក់ ដោយសារ​មាន​ផ្ទុក​ជាតិពុល​ក្នុង​កម្រិត​ខ្ពស់។ កាលពី​ថ្ងៃទី 07 សីហា WHO បានឱ្យដឹងថា ថ្នាំ​ស៊ី​រ៉ូ​ក្អក​​កំពុង​ដាក់លក់​នៅ​អ៊ីរ៉ាក់ ដែល​បន្ទប់ពិសោធន៍  Fourrts នៅ​ប្រទេស​ឥណ្ឌា ផលិត​ឱ្យ​ក្រុមហ៊ុន Dabilife Pharma មាន​ផ្ទុក​សារធាតុពុល​កម្រិត​ខ្ពស់។ ជាក់ស្ដែង ទំនិញ​នេះ​មាន​ផ្ទុក diethylene glycol 0.25% និង ethylene glycol 2.1% ខណៈ​បរិមាណ​សុវត្ថិភាព​ដែល​ត្រូវបាន​អនុញ្ញាត​​សម្រាប់​សារធាតុ​ទាំងពីរ​នេះ​គឺ 0.1%។ WHO បន្ថែមថា អ្នក​ផលិត និង​អ្នក​ចែកចាយ​មិនអាច​ធានា​អំពី​សុវត្ថិភាព និង​គុណភាព​របស់​ផលិតផល។ នេះ​គឺជា​សេចក្ដីប្រកាស​ថ្មី​បំផុត​នៅក្នុង​ការព្រមាន​ជាច្រើន​ដែល​ត្រូវបាន​ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​លើកឡើង​អំពី​ប្រភេទ​ថ្នាំ​គុណភាព​ទាប​ដែល​នាំ​ចេញពី​ប្រទេស​ឥណ្ឌា និង​ត្រូវបាន​ដាក់លក់​លើ​ពិភព​លោក។ មុន​នោះ មាន​ថ្នាំ​ស៊ី​រ៉ូ​យ៉ាងតិច 5 ប្រភេទ ស្ថិតក្នុង​ការស៊ើបអង្កេត​ ដោយ​មាន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​ផលិត​នៅ​ឥណ្ឌា។ Propylene glycol មិន​ពុល ប៉ុន្តែ diethylene glycol (DEG) និង Ethylene glycol … Read more

Elon Musk ថា ប្រហែលជា​អាច​ត្រូវ​វ៉ះ​កាត់​មុនប្រយុទ្ធ​ជាមួយ​នឹង​ម្ចាស់ Facebook

មហាសេដ្ឋី Elon Musk ឱ្យដឹងថា មិនទាន់​ជ្រើស​យក​កាលបរិច្ឆេទ​សម្រាប់​ការប្រកួត​ប្រដាល់​ជាមួយនឹង​ម្ចាស់ Facebook ដោយសារតែ​ត្រូវ​ពិនិត្យ​សុខភាព ហើយ​ប្រហែលជា​ត្រូវ​វះកាត់​ផង​ក៏​មិនដឹង។ ការឆ្លើយតប​នេះ​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន Tesla លើកឡើង​កាលពី​ថ្ងៃទី 07 សីហា ក្រោយពី​មហាសេដ្ឋី Mark Zuckerberg «រអ៊ូរទាំ» លើ​បណ្ដាញ​សង្គម Threads ស្ដីពី​រឿង​មិនទាន់​ទទួលបាន​ចម្លើយ​ពី​លោក Elon Musk បើ​ទោះ​បាន​ណាត់​ប្រកួត​នៅ​ថ្ងៃទី 26 សីហា។ «ថ្ងៃ​ផ្លូវការ​អាច​នឹង​ផ្លាស់ប្ដូរ» លោក Musk ឆ្លើយតប​នៅលើ​បណ្ដាញ​សង្គម X (មុន​នោះ​គឺ Twitter) យ៉ាង​ដូច្នេះ។ មូល​ហេតុដែល​ត្រូវបាន​លោក Musk លើកឡើង គឺថា លោក​ត្រូវ​ទៅ​ថត MRI ត្រ​ង់ក និង​ខ្នង ហើយ​អាច​នឹងត្រូវ​តម្រូវឱ្យធ្វើ​ការវះកាត់ មុនពេល​ការប្រកួត​មកដល់។ លទ្ធផល​នៃ​ការពិនិត្យ​សុខភាព​របស់លោក Musk គ្រោង​នឹង​មាននៅ​សប្ដាហ៍​នេះ។ នេះ​មិនមែនជា​លើកដំបូង​ទេ ដែល​លោក Musk លើកឡើង​អំពី​បញ្ហា​ឆ្អឹង​របស់គាត់។ កាលពី​ខែមីនា​ឆ្នាំ​កន្លង ក្នុង tweet ដែល​លោក​និយាយ​ជាមួយ​ស្ថាបនិក Binance … Read more

ដំណើរ​ក្លាយ​ជាតារា​ Idol នៅ Kpop មិន​មែនជា​រឿង​ធម្មតា​ឡើយ

ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង ក្លាយជា​អ្នក​ហាត់​ការ​ពេល​មាន​វ័យ​ទើបតែ 10 ឆ្នាំ និង​ចំណាយ​ប្រហែល 10 ឆ្នាំ​ក្នុង​ការហាត់​ច្រៀង រាំ នៅ​មុនពេល​បង្ហាញខ្លួន​ក្នុង​ក្រុម​ចម្រៀង។ «ដើម្បី​ក្លាយជា idol Kpop ដែល​ជោគជ័យ អ្នក​ត្រូវតែ​ជា​មនុស្ស​ក្លាហាន មាន​ចំណូលចិត្ត​ខ្ពស់ មាន​វិន័យ និង​សំណាង» Patti Sunio ឱ្យដឹង​នៅលើ SCMP ដែល​និយាយ​អំពី​ដំណើរ​ក្លាយជា idol ម្នាក់។ ជាដំបូង កុមារ​ដែលមាន​ទេពកោសល្យ​ត្រូវតែ​ចុះកិច្ចសន្យា​ធ្វើជា​អ្នក​ហាត់​ការ​របស់​ក្រុមហ៊ុន​មួយ។ យោងតាម Koreaboo ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង​បាន​ជាប់​ក្នុងការ​ជ្រើសរើស​តាំងពី​អាយុ 10 ឆ្នាំ ដោយ​ពួកគេ​ចូលរួម​ការសម្ដែងសាកល្បង​​ជា​មធ្យម 30 លើក មុនពេល​ចុះកិច្ចសន្យា​ហាត់​ការ។ តាម​និន្នាការ​សកល​របស់​វិស័យ​ឧស្សាហកម្ម Kpop បណ្ដា​ក្រុម​អ្នកវិនិយោគ​បាន​ពង្រីក​ដំណើរការ​​ជ្រើសរើស​អ្នក​ហាក់​ការ​នៅក្នុង​ក្របខណ្ឌ​ទូទាំង​សកលលោក ផ្ដល់ឱកាស​ដល់​ក្មេង​នៅ​ប្រទេស​ដទៃ​ក្រៅ​ពី​កូរ៉េខាងត្បូង។ Lisa របស់​ក្រុម Blackpink គឺជា​ឧទាហរណ៍​មួយ​សម្រាប់​ប្រការ​ខាងលើ។ នាង​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ឆ្លង​ផុត​ការជ្រើសរើស​របស់​ក្រុមហ៊ុន​កម្សាន្ត YG នៅ​ប្រទេស​ថៃ ហើយ​ជា​អ្នក​ហាត់​ការ​ជនជាតិ​បរទេស​ដំបូង​ដែល​បង្ហាញ​វត្ត​មាននៅ YG។ ក្រៅពី​សម្ពាធ​នៃ​ការហ្វឹកហាត់ ក្មេង​បរទេស​ក៏​ត្រូវតែ​ឆ្លងកាត់​រនាំង​ភាសា វប្បធម៌ ដើម្បី​សម្រប​ខ្លួន​។ បណ្ដា​ក្រុមហ៊ុន​គ្រប់គ្រង​នឹង​ទទួលខុសត្រូវ​លើ​ការចំណាយ​ទាំងអស់​របស់​អ្នក​ហាត់​ការ។ ខ្ទង់​ប្រាក់​ចំណាយ​ជា​មធ្យម​សម្រាប់​អ្នក​ហាត់​ការ​ម្នា​ក់នៅ Kpop … Read more

យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​របស់​ណា​សា ត្រៀម​ហោះហើរ​សាកល្បង

យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង X-59 ត្រូវបាន​គេ​ជឿថា នឹង​ហោះហើរ​យ៉ាង​ស្ងាត់​នៅលើ​តំបន់​ដីគោក មិន​ដូច​ទៅនឹង​យន្តហោះ Concorde ដែល​លាន់​កក្រើក​មេឃ។ X-59 QuessT (Quiet SuperSonic Technology) គឺជា​យន្តហោះ​ប្រតិកម្ម​រហ័ស​កំណែ​សាកល្បង​ឆ្ពោះ​ទៅរក​ការកាត់បន្ថយ​សំឡេង​ផ្ទុះ​ដែល​កើតឡើង​នៅពេល​យន្តហោះ​បំបែក​រនាំង​សំឡេង។ ជំនួស​ឱ្យ​ការបញ្ចេញ​សំឡេង​លាន់​កក្រើក​មេឃ​នៅពេល​យន្តហោះ​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង (Mach 1 ឬ 1,235 គីឡូម៉ែត្រ/ម៉ោង) X-59 បញ្ចេញ​សំឡេង​ប្រហាក់ប្រហែល​នឹង​សំឡេង​បិទទ្វារ​ឡាន​ប៉ុណ្ណោះ។ ក្រុមហ៊ុន Lockheed Martin ដែល​កំពុង​អភិវឌ្ឍ​យន្តហោះ​ប្រតិកម្ម​គំរូ​នៅ​រោងចក្រ​ផលិត​យន្តហោះ Skunk Works ក្នុង​តំបន់ Palmdale នៃ​រដ្ឋ California បាន​ចែករំលែក​វីដេអូ​បង្ហាញ​អំពី​ទិដ្ឋភាព X-59 ត្រូវបាន​បើកបរ​ចេញពី​ឃ្លាំង និង​ត្រៀមខ្លួន​សម្រាប់​ការហោះហើរ​សាកល្បង។ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 04 សីហា។ វីដេអូ​នេះ​បង្ហាញ​រូបរាង​ពិសេស​របស់ X-59 ដែលមាន​ក្បាល​ស្រួច ប្រវែង 11.5 ម៉ែត្រ។ យន្តហោះ​នេះ​មាន​ប្រព័ន្ធ​អេក្រង់​មើល​ខាងក្រៅ (XVS) ដែល​អនុញ្ញាតឱ្យ​ពី​ឡុ​ត​មើល​ទិដ្ឋភាព​ខាងក្រៅ​តាម​រយៈ​​អេក្រង់។ បន្ទាប់ពី​ដំឡើង X-59 រួចរាល់ ក្រុមការងារ​របស់​ណា​សា និង Lockheed … Read more

OPPO Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 បានដាក់សម្ពោធជាផ្លូវការយ៉ាងកក្រើកនៅប្រទេសកម្ពុជា

នាល្ងាចថ្ងៃទី 6 ខែសីហា ឆ្នាំ 2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ធំប្រចាំប្រទេសកម្ពុជាបានបង្ហាញខ្លួនយ៉ាងអធឹកអធមក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ពិសេសគឺ ព្រះនាងតូច ជេនណា នរោត្តម ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណាព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតដែលបានអញ្ជើញចូលរួមយ៉ាងច្រើននៅក្នុងកម្មវិធីនេះផងដែរ។ នេះជាមហាកិត្តិយសដ៏ធំក្រៃលែងដែលព្រះនាងតូច ជេនណា នរោត្តម បានផ្តល់វត្តមានជាភ្ញៀវកិត្តិយស ចូលរួមបកស្រាយចម្រៀងយ៉ាងពិរោះរណ្តំ ព្រមទាំងផ្តល់កិត្តិយសក្នុងការប្រកាសតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីជូនដល់ក្រុមហ៊ុន OPPO ផងដែរ ។ ចំណែកតារាចម្រៀង Original Song លោក ថេណា និង កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានច្រៀងចម្រៀងថ្មីៗព្រមទាំងចែករំលែកបទពិសោធពីការប្រើប្រាស់នូវស្មាតហ្វូន OPPO Reno10 Series 5G ផងដែរ។  រីឯបវរកញ្ញា ពេជ្រ … Read more