រោង​ចក្រ​ថ្មី​ចំនួន​ប្រាំ មាន​ទុន​សរុប​ជាង 35 លាន​ដុល្លារ គ្រោង​នឹង​​បង្កើត​ឡើង​នា​ពេល​ខាងមុខ

យោង​តាម គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបាន​ប្រកាស​កាល​ពីថ្ងៃទី 30 វិច្ឆិកា 2023​ ក្រុមហ៊ុនចំនួនប្រាំទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សាងសង់រោងចក្រថ្មីចំនួនប្រាំ ជាមួយ​នឹង​ទុន​វិនិយោគ 35.3 លានដុល្លារ នៅ​ខេត្តតាកែវ កំពង់ស្ពឺ កណ្តាល និងភ្នំពេញ។ ក្រុម​ហ៊ុន​ទាំង​នេះ​រួម​មាន​៖ ក្រុម​ហ៊ុន XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD ៖ គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ 13.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 4,370 កន្លែង។ ក្រុម​ហ៊ុន NEW HUICHEN (CAMBODIA) TEXTILE CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ 499 ផ្លូវលេខ126 ភូមិស្តុក ឃុំកុមារាជា … Read more

វិនិយោគគិនជប៉ុន និងកម្ពុជា ប្រមាណ 60 ក្រុមហ៊ុន រៀបចំវេទិកា​មួយ​ដើម្បី​​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅស្រុក​ខ្មែរ

កាល​ពីថ្ងៃ​ទី 20 ខែវិច្ឆិកា 2023 វេទិកា «ធុរកិច្ច ភាពជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន» ដើម្បី​សិក្សា​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅ​ក្នុង ​កម្ពុជា ក៏​ដូចជា​ការស្វែងរក​ដៃគូ និង​ កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ត្រូវ​បាន​រៀប​ចំ​ឡើងដោយ​មាន​ការ​ផ្តូចផ្តើម​ពី​ធនាគារ អេស៊ីលីដា និង សហការដោយ​សមាគម​ជប៉ុន-កម្ពុជា។ ជំនួប​ធុរកិច្ចនេះ​រៀបចំឡើងនៅទី​ស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមពីអ្នកវិនិយោគជប៉ុនមក​ពី​ 28 ក្រុមហ៊ុន និង អ្នកវិនិយោគកម្ពុជា មក​ពី​​ក្រុមហ៊ុន​ជាង​ 30 ស្ថាប័ន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ ក្រសួង​ព័ត៌មាន​ កាល​ពី​ដើម​សប្ដាហ៍​នេះ​។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា ឱ្យ​ដឹង​ថា ជំនួប​ធុរកិច្ច​ខាង​លើ​នេះ​គឺ​ជាឱកាសសម្រាប់ឱ្យអ្នកវិនិយោគកម្ពុជា-ជប៉ុន ជួបគ្នា និង​សិក្សា​ស្វែងរក​អត្ថប្រយោជន៍​រួម​នៃ​ការវិនិយោគ​ដ៏​មាន​សក្តានុពល​នៅ កម្ពុជា។ វិនិយោគិន​ជប៉ុន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​វិនិយោគ​នៅ​លើ​ទឹក​ដី​កម្ពុជា ដែល​ជា​ទីកន្លែង​ផ្តល់​នូវ​សុខ​សន្តិភាព​ពេញ​លេញ និងសម្បូរ​បែប។ នេះជាលើកទីបី​ហើយដែលធនាគារ អេស៊ីលីដា សហការជាមួយសមាគម​ជប៉ុន-កម្ពុជា រៀបចំវេទិកា «​ធុរ​កិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន»។ វេទិកានេះ ត្រូវបានគេរំពឹងថា ​ជា​ជំនួប​ដ៏​វិសេស​វិសាល ដើម្បី​ពង្រឹង … Read more

ក្រុម​ហ៊ុន​កៅស៊ូវៀតណាម​នៅ​កម្ពុជា​ ស្ថិត​ក្នុង​ដំណាក់​កាល​​ចំណេញ​ពី​កៅស៊ូ​ជិត​ 90,000 ហិកតា

ក្រុមហ៊ុន​ឧស្សាហកម្មកៅស៊ូវៀតណាម VRG​ បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន 16 ដែល​​អនុវត្ត​​គម្រោង​កៅស៊ូ​លើ​ផ្ទៃ​ដី​ជិត 90,000 ហិកតា​នៅ​កម្ពុជា​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រមូល​ផល​ និង​មាន​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​។   ក្រុមហ៊ុន​ឧស្សាហកម្មកៅស៊ូវៀតណាម VRG (Vietnam Rubber Group) បាន និង​កំពុង​​វិនិយោគ​លើ​គម្រោង​ដាំដើម​កៅស៊ូ​ក្នុង​ខេត្ត​ចំនួន​ 7 នៅ​កម្ពុជា​ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​តំបន់​ដាច់​ស្រយាល​ តំបន់​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​វៀតណាម​។ នេះបើ​តាម​សារព័ត៌មាន​វៀតណាម NLD ចុះ​ផ្សាយ​នា​ថ្ងៃទី 15 វិច្ឆិកា 2023។   លោក ឡេ វ៉ាន់ឡាំ អគ្គនាយក​ក្រុម​ហ៊ុន​កៅស៊ូដុងណៃ​ – ក្រចេះ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​ឧស្សាហកម្មកៅស៊ូវៀតណាម VRG ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ 2021​ ក្រុម​ហ៊ុន​នេះរក​បាន​ប្រាក់​ចំណេញប្រចាំ​ឆ្នាំ​ 8.18 ពាន់​លាន​ដុង (336,000 ដុល្លារ​អាម៉េរិក) ខណៈ​ដែល​គម្រោង​នេះ​នៅ​ខាត​ 25.8 ពាន់​លាន​ដុង​ ព្រោះ​នេះ​ជា​គម្រោង​យូរ​អង្វែង​។ លោក វ៉ាន់ឡាំ​ បន្ត​ថា ក្នុង​ឆ្នាំ 2022 ក្រុមហ៊ុន​ដែល​​លោក​​គ្រប់​គ្រង​ រក​បាន​ប្រាក់​ចំណេញ … Read more

កម្ពុជា​ លើក​ទឹក​ចិត្ត​ឱ្យ​ធនាគារ​ រៀបចំឥណទាន​ឡើងវិញចំពោះ​អ្នក​ទិញ​អចលនទ្រព្យ​ដែល​រង​ផលប៉ះពាល់​ពីវិបត្តិ​សេដ្ឋកិច្ច

(ភ្នំពេញ) – គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទាក់​ទង​នឹង​ការរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជន​របស់​ខ្លួន​ដែលបាន​ខ្ចីប្រាក់​ដើម្បីទិញអចលនទ្រព្យ និងកំពុង​​រង​ផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​។ «លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាសលេខធមស 017 3 44 ប្រក. ចុះថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន់»​ សម្តេច ហ៊ុន​ ម៉ាណែត បានថ្លែងដូច្នេះ​​​នៅឯ​វិមានសន្ដិភាព កាល​ពី​ព្រឹកថ្ងៃទី 13 វិច្ឆិកា 2023 ក្នុង​ឱកាស​អញ្ជើញជាអធិបតីនៃ​វេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី 19 ដើម្បីបើកការជជែកលើបញ្ហា​ធុរកិច្ចនៅកម្ពុជា។ ដោយ​សារ​តែ​វិស័យ​អចលនទ្រព្យ​បាន​ និង​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ពី​វិបត្តិ​សុខភាព និង​វិបត្តិផ្សេង​ៗ​ទៀត រាជរដ្ឋាភិបាល​ក៏​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​។ វិធានការ​ទាំង​នេះ​ រួម​មាន​ដូច​ខាង​ក្រោម​៖ បន្តពន្យារពេលការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ 2024 សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបាននឹងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានអាជ្ញាបណ្ណអចលនវត្ថុផ្តល់ដល់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ល។ បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី … Read more

សូមស្វាគមន៍ «បើកសម្ពោធ OPPO Flagship Store និង Find N3 Series First Sale» ក្នុងពេលតែមួយ គួរឲ្យភ្ញាក់ផ្អើល!​

នៅថ្ងៃទី05 ខែវិច្ឆិកា ឆ្នាំ2023 គឺជាថ្ងៃពិសេសសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ដែលបាន​បើក​សម្ពោធ​និង​បើកដំណើរការនូវ OPPO Flagship Store យ៉ាងកក្រើកនៅក្នុងផ្សារទំនើប AEON Mall (ជាន់ទី1) ហើយក្នុងថ្ងៃតែមួយនេះផងដែរក៏ជាថ្ងៃ Find N3 Series First Sale ជាស្មាតហ្វូនអធិរាជអេក្រង់បត់របស់ OPPO ដែលទើបដាក់សម្ពោធកាលពីថ្ងៃទី27 ខែតុលា ឆ្នាំ2023 រំលងទៅថ្មីៗនេះ។ តួយ៉ាង នៅក្នុងកម្មវិធីសម្ពោធ OPPO Flagship Store & Find N3 Series First Sale ក៏ឃើញមានការចូលរួមពីបណ្តាដៃគូសហការ តារាល្បីៗជាច្រើនរូបដូចជា រ៉េត ស៊ូហ្សាណា, ជូរី ល្អហួស, ភឹម ស្រីនោ, តាន់ ជេស៊ី, គុយ អេណា, Lee Xin និង Chma ព្រមទាំងបងប្អូនសារព័ត៌មានជាច្រើនស្ថាប័នក្នុងស្រុក។ រឹតតែពិសេសឃើញថាក្រុមហ៊ុន … Read more

កម្ពុជា​ គ្រោង​នឹង​ទទួល​បាន​ទុន​វិនិយោគ​ថ្មី​ តម្លៃ​ 500 លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​មួយ​របស់​ចិន​

ទីតាំង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពីរ​កន្លែង​នៅ​កម្ពុជា​ កំពុង​ត្រូវ​បាន​សិក្សា​ពី​សំណាក់​ក្រុម​ហ៊ុន​ធំ​មួយ​របស់​ចិន ដែល​គ្រោង​នឹង​បណ្ដាក់​ទុន​វិនិយោគ​ចំនួន 500 លាន​ដុល្លារ​អាម៉េរិក​។ កាល​ពី​ថ្ងៃទី 31 តុលា 2023 ក្នុង​ពេល​ចុះ​ធ្វើ​ទស្សនកិច្ច​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយ​រៀង ឯកឧត្ដម​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទីមួយ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ បាន​ថ្លែង​ថា ក្រុម​ហ៊ុន​ចិន​ដ៏ធំ​មួយ​ កំពុងសិក្សា​ទីតាំង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​កន្លែង​ សម្រាប់​ការ​វិនិយោគ​ 500 លាន​ដុល្លារ​របស់​ខ្លួន​។ ឯកឧត្ដម​ ស៊ុន ចាន់ថុល ធ្លាប់​បាន​ឱ្យ​ដឹង​ថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 24 តុលា ឯកឧត្តម បានជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុនធំៗរបស់ចិនចំនួន 12 ក្រុមហ៊ុន និង​បាន​ពន្យល់​ពួក​គេ​អំពី​គោល​នយោបាយ​គាំពារ​អ្នក​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ក្នុង​នោះ មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ហើយ​បច្ចុប្បន្ន​​​កំពុងជ្រើស​រើស​ទីតាំង​បណ្ដាក់​ទុនមួយ​ក្នុង​ចំណោម​ពីរ​ ដែល​មួយ​គឺ​​តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងពីរ​គឺ​ ​តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង៕

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកគ្រោងនឹង​ដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ក្រោយ​

ភ្នំពេញ៖ លោក ចៅ សុភៈភិបាល អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ កាល​ពី​ថ្ងៃទី 1 ខែវិច្ឆិកាម្សិលមិញ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើ​ទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក រាជធានី​ភ្នំ​ពេញ ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញក្រោមឱវាទ និងមន្ត្រីបច្ចេកទេស ក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់។ គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះគ្រោងធ្វើការប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ និងដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ទីពីរ នៃខែវិច្ឆិកា ឆ្នាំ 2023 ខាងមុខ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) លើផ្ទៃដីទំហំ 3 ហិកតា ស្ថិតនៅភូមិព្រែកតាគង់មួយ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និង​មានតម្លៃប្រមាណ 20 លានដុល្លារអាមេរិក៕

VinFast ប្រគល់​រថយន្តអគ្គិសនី​ 9,500 គ្រឿងជូន​អតិថិជន​​ក្នុង​ត្រីមាស​ទីពីរ​

ការ​លក់​មាន​ការ​​កើន​ឡើង​ខ្ពស់​ក្នុង​ត្រីមាស​ទីពីរ​ដោយ​សារ​តែ​ការ​ប្រគល់​រថយន្ត​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ឈ្នួល​ GSM។ VinFast Auto (VFS) ដែល​ជា​សមាជិក​មួយ​របស់​សាជីវកម្ម Vingroup (VIC) ទើប​តែ​ផ្ញើ​របាយ​ការណ៍​ស្ដីពី​ស្ថានភាព​របស់​ក្រុម​ហ៊ុន​ក្នុង​ត្រី​មាស​ទីពីរ ជូន​គណៈកម្មការ​មូលបត្រ​អាម៉េរិក (SEC)។ របាយការណ៍​ខាងលើ​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុនផលិត​រថយន្ត​អគ្គិសនី​វៀតណាម VinFast រក​បាន​ចំណូល 334.1 លាន​ដុល្លារ​អាម៉េរិក​ ខ្ពស់​ជា​ង​បួន​ដង​ធៀប​នឹង​ត្រីមាស​ដំបូង​របស់​ឆ្នាំ​នេះ​។ លទ្ធផល​នេះ​កើត​ឡើងដោយ​សារ​ការ​ប្រគល់​រថយន្ត​អគ្គិសនី​ជូន​អតិថិជន​បាន​ជាង 9,500 គ្រឿង​ ​ច្រើន​ជាង​ប្រាំ​ដង​ធៀប​នឹង​ត្រី​មាស​ទីមួយ​។ របាយការណ៍​ផ្ញើ​ទៅ​កាន់​ SEC ក៏​ឱ្យ​ដឹងថា អតិថិជន​ធំជាង​គេ​បំផុត​របស់ VinFast គឺ​ក្រុមហ៊ុន​ GSM។ GSM គឺ​ជា​ក្រុម​ហ៊ុន​រថយន្តអគ្គិសនី​​ និង​ម៉ូតូ​អគ្គិសនី​ឈ្នួល​របស់​ VinGroup ដែល​ទើប​ត្រូវ​បាន​មហា​សេដ្ឋី​វៀតណាម លោក ហ្វាម ញ៉ឹត​វ៉ឿង (ស្ថាបនិក​របស់ VinGroup) បង្កើត​ឡើង​កាលពី​ដើម​ឆ្នាំ​។ GSM បាន​ទទួល​រថយន្ត​អគ្គិសនី​ប្រហែល 7,100 គ្រឿង​ពី VinFast គិត​ត្រឹម​ចុង​ត្រីមាស​ទីពីរ​។ មុន​នោះ GSM បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​ម៉ូតូ​អគ្គិសនី​ 200,000 គ្រឿង និង​រថយន្ត​អគ្គិសនី​ 30,000 គ្រឿង​ពី​ VinFast៕

ក្រុម​ហ៊ុនថ្មី​​ចំនួន​ប្រាំបី​ ដាក់​ទុន​វិនិយោគ​សរុបជាង​ហុកសិបបួន​លាន​ដុល្លារ​អាម៉េរិក​នៅ​កម្ពុជា

កាល​ពី​ថ្ងៃទី 20 កញ្ញា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាស​ថា បាន​សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន​ 8 ដែល​អាច​បង្កើត​ការ​ងារ​​សរុបបាន​​ចំនួន​ប្រហែល 4,000 កន្លែង​ ដោយ​មាន​ទុន​សរុប​ប្រមាណ​ 64.3 លាន​ដុល្លារ​អាម៉េរិក​។ ខាងក្រោម​នេះ​គឺជា​បណ្ដា​ក្រុម​ហ៊ុន​ និង​គម្រោង​វិនិយោគ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ ក៏​ដូច​ជា​​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពី​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​៖ ក្រុម​ហ៊ុន​ HUALE STEEL (CAMBODIA) CO., LTD. ៖ គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន 40 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 523 កន្លែង។ ក្រុម​ហ៊ុន WANGMAO (CAMBODIA) HOMEWARE CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ 6.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,369 កន្លែង។ ក្រុម​ហ៊ុន JUSHI … Read more

គណៈកម្មាធិការវិនិយោគកម្ពុជា៖ ការ​ងារ​ជិត 7,600 កន្លែង​ កំពុង​រង់ចាំ​កម្មករ កម្មការិនី

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី 15 ខែ​កញ្ញា​នេះប្រកាស​ថា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ​ថ្មី​ជូនដល់ក្រុមហ៊ុន​ចំនួន 6 ដែល​នឹង​បង្កើត​ការ​ងារ​សរុប​​ជិត 7,600 កន្លែង​ និង​មាន​ទុន​​វិនិយោគ​សរុប​ ប្រមាណ 34.6 លាន​ដុល្លារ​អាម៉េរិក​។ គម្រោង​វិនិយោគ​ថ្មី​ទាំង​នេះ​មាន​ដូច​ខាង​ក្រោម​៖ TX FOOD (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតមី និងគុយទាវ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 7 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 120 កន្លែង។ CORP TRIM (CAMBODIA) INDUSTRY CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងស្លាកតម្លៃពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ 122 ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 6.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 180 កន្លែង។ POWER CROWN … Read more

ស្ពានកោះពេជ្រ-កោះនរា នឹង​ត្រូវ​បាន​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​បណ្ដោះ​អាសន្ន​នៅខែក្រោយ

ស្ពានកោះពេជ្រ-កោះនរា ដែល​ស្ថិត​ក្នុង​រាជធានីភ្នំ​ពេញ​ត្រូវបានតភ្ជាប់រួច​រាល់​ ហើយ​គ្រោងនឹងត្រូវ​​សម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃទី 27 តុលា 2023។ ដំណឹង​ខាងលើ​នេះ​គឺ​យោង​ទៅ​តាមពិធីភ្ជាប់ស្ពានដែល​ត្រូវ​បាន​ប្រារព្ធឡើងកាល​ពី​ថ្ងៃ​ទី 13 កញ្ញា 2023 ក្រោមអធិបតីភាពឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC។ ស្ពានបេតុង​ខ្សែ​កាប​កោះពេជ្រ-កោះនរានេះ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និង​ខណ្ឌ​ចំការមន ​រាជធានីភ្នំពេញ។ ស្ពាន​នេះ​មានបណ្តោយប្រវែង 824 ម៉ែត្រ ទទឹងប្រវែង 24.5 ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ 60 ម៉ែត្រចំនួនពីរ​ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ នៅរដូវ​វស្សា កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរណ៍​ មានកម្ពស់អប្បបរមា 8 ម៉ែត្រ។ ស្ពានកោះពេជ្រ​-កោះនរា មានគន្លង​ចរាចរណ៍​ទ្វេរទិស ពីរទៅ និង​ពីរមក ក្នុង​នោះគន្លងនីមួយៗមានទទឹង 3.25 ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្ត មួយ​ទៅ​ មួយ​មក ដែលមានទទឹង 1.25 ម៉ែត្រ។ ស្ពាន​នេះ​ត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ … Read more

គណៈកម្មាធិការវិនិយោគកម្ពុជាអនុម័តលើសំណើចុះបញ្ជីក្រុមហ៊ុនថ្មី មានទុនសរុប 146 លានដុល្លារអាម៉េរិក

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោង​វិនិយោគជូនដល់ក្រុមហ៊ុនថ្មី​ចំនួន​ដប់​ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន 146.45 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការ​ងារ​ថ្មី​សរុបប្រមាណ​ 14,350 កន្លែង​។ គម្រោង​វិនិយោគ​ទាំង​ដប់​នេះ​រួម​មាន​៖ “CAMBODIAN TRANSMISSION II CO., LTD” ៖ គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ 230​ គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ 92.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 464 កន្លែង។ “HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD” ៖ គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ…) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 8.9 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 3,618 កន្លែង។ “APOLLO PET PRODUCTS (CAMBODIA) … Read more