ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ  (ខេមបូឌា)ម.ក និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស” ក្រោមអធិបតីភាពរបស់ លោក សេង​ វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ និង លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានជាច្រើន។ លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ​ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម … Read more

ភ្នំពេញ​-ម៉ានីល ឯកភាពជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន

នាព្រឹកថ្ងៃទី 4 ខែមីនា ឆ្នាំ 2024 ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និងប្រមុខ​រដ្ឋាភិបាល​ហ្វ៊ីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជំនួបនេះត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​បំណង​​ពិភាក្សា​គ្នា​លើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន​។ ក្នុងជំនួបនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ និង​​ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានពិភាក្សាគ្នាលើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងហ្វីលីពីន។ ក្នុង​នោះ​ក៏​មាន​ វិស័យពាណិជ្ជកម្មផងដែរ​។ ក្នុងវិស័យពាណិជ្ជកម្ម មេដឹក​នាំទាំងពីរបានឯកភាពគ្នា ដើម្បីសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀត ដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ក​ម្ពុជា​បានចាប់ផ្តើមនាំចេញអង្ករទ្រង់​ទ្រាយ​ធំ​​ជាលើកដំបូង ទៅប្រទេសហ្វីលីពីន ក្នុងបរិមាណ 5,575 តោន​ កាលពីដើមឆ្នាំ 2023 បន្ទាប់ពីហ្វីលីពីន បានដូរគោលនយោបាយនៃការនាំចូលអង្ករ ពោលគឺពីការនាំចូលតាមរយៈរដ្ឋ … Read more

ក្រុមហ៊ុនមួយ​របស់​កូរ៉េខាងត្បូង មាន​គោលដៅបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា

គណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD. របស់​កូរ៉េខាងត្បូង បាន​បង្ហាញ​ទិសដៅ​នៃ​ការ​បង្កើត​រោង​ចក្រ​ផលិត​គ្រឿង​បង្គុំរថយន្ត​អគ្គិសនី​នៅ​កម្ពុជា។ ការ​បង្ហាញ​ទិស​ដៅ​របស់​ក្រុម​ហ៊ុន​ខាងលើ​ ត្រូវ​បាន​លើក​ឡើង​​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​រវាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជាដែល​ដឹក​នាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ប្រតិភូ​កូរ៉េខាង​ត្បូង​ដែល​ដឹក​នាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋ​ករ៉េ លោក Chung Sye-Kyun កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា 2024​។ យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។ ក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការដំឡើង​រថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងរថយន្ត សម្រាប់​ការ​នាំចេញ។ ចំណែក​​ក្រុមហ៊ុន CAMKO INFRACORE តាមរយៈកិច្ចប្រជុំនេះ ក៏​បានបង្ហាញទិសដៅនៃការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់ការ​នាំចេញទៅទីផ្សារអន្តរជាតិ​។

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហការ​​ជាមួយ​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាឡេស៊ី ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្នែក​យាន​យន្ត​

កាល​ពី​ថ្ងៃទី 17 មករា 2024 សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានទទួល​ជួប​លោក Anthony Ng តំណាងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាឡេស៊ី (Malaysian Institute of Technology – MIT) ដើម្បី​ពិភាក្សាការងារពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញក្នុងឧស្សាហកម្មយានយន្ត និងកិច្ចសហការរវាង CAIF និង MIT ស្ថិតក្រោមគម្រោង Skills for Future Economy Sector Development Program (SFE) របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ នេះ​បើ​តាម​ CAIF ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 មករា​ 2024​។ យោង​តាម​ CAIF ដដែល គម្រោង​ SFE មាន​គោល​ដៅ​​បណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្ទេរនូវបច្ចេកវិទ្យាចុងក្រោយបង្អស់ និងការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញដល់កំណើនកំលាំងពលកម្មដែលមានជំនាញ សម្រាប់បំរើការនៅតាមក្រុមហ៊ុន រោងចក្រដំឡើងយានយន្ត និងសំដៅទាក់ទាញវិនិយោគផ្នែកយានយន្តបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុង​ជំនួប​នេះ CAIF បានយល់ស្របតាមសំណើរបស់ MIT … Read more

អ្នក​វិនិយោគ​ចិន​​ខេត្តយុនណាន នឹង​មក​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ខេត្តសៀមរាប

ផ្ទៃដី​ប្រមាណ 1,000 ហិកតា នៅ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ខេត្ត​សៀម​រាប នឹង​ត្រូវ​បាន​រៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដើម្បី​ទាក់​ទាញអ្នក​វិនិយោគ​ចិន​នៅ​ខេត្ត​យុនណានជា​ពិសេស មក​បណ្ដាក់​ទុន​ក្នុង​វិស័យកសិ-ចំណី​អាហារ​​នៅ​កម្ពុជា​។ នាព្រឹកថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2023 នៅ​ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (អ.ក.អ) ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារ ទទួលជួប​គណៈប្រតិភូនៃ​មន្ទីរពាណិជ្ជកម្មខេត្តយុនណាននៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គ​នាយក​រង ដើម្បី​ពិភាក្សាការងារ​អំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការ​ជំរុញ ​និង​ទាក់​ទាញ​គម្រោង​វិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ នៅ​ក្នុង​ជំនួប​នេះ ភាគី​កម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្នុងឆ្នាំ 2024 ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួន មក​ធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ 1,000 ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេស ក្នុង​បំណង​ចង​ក្រង​ឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារ នៃខេត្តយុនណាន មកបណ្តាក់ទុនវិនិយោគដើម្បីបំពេញតម្រូវការទីផ្សារចំណីអាហារនៅ​កម្ពុជា និងនៅ​ក្នុងតំបន់។ យោង​តាម​ ក.អ.ក ភាគី​កម្ពុជា … Read more

កម្ពុជា វៀតណាម និង​ឡាវ អភិវឌ្ឍរូបមន្ត​ទេសចរណ៍ «មួយ​ដំណើរ​ បី​គោលដៅ»

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត និងនាយករដ្ឋមន្ត្រី​ឡាវ Sonexay Siphandone រួម​នឹង​នាយករដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh បាន​ឯកភាព​គ្នា​ក្នុងកិច្ច​សហប្រតិបត្តិការណ៍​អភិវឌ្ឍ​រូបមន្ត​ទេសចរណ៍​ «មួយ​ដំណើរ​ បីគោលដៅ» ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំង​បី​។ កាល​ពី​ថ្ងៃទី 17 ធ្នូ ក្នុង​ឱកាស​ចូល​រួម​សន្និសីទ​កំពូល​ ខួប​ 50 ឆ្នាំ​ នៃ​ទំនាក់ទំនង​អាស៊ាន – ជប៉ុន នៅរាជធានី​តូក្យូ (ប្រទេស​ជប៉ុន) ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​អញ្ជើញ​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​សមាស​ភាគី​ឡាវ និង​វៀតណាម។ នៅ​ក្នុង​ជំនួប​នេះ មេដឹក​នាំ​របស់​កម្ពុជា វៀតណាម និង​ឡាវ បាន​ឯកភាព​ លើ​ការ​វាយ​តម្លៃ​ដែល​ថា ទំនាក់​ទំនង​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី កំពុង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​រីក​ចម្រើន​ក្នុង​វិស័យ​ជា​ច្រើន​។ ទន្ទឹម​នឹង​បញ្ហា​សំខាន់​ៗដទៃ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក៏​ទទួល​បាន​ការ​សាទរ​ពី​សមាសភាគី​វៀតណាម និង​ឡាវ ចំពោះ​សំណើ​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទេសចរណ៍​របស់​ប្រទេស​ទាំង​បីនៅ​កម្ពុជា នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​បី ពិសេស​គឺការ​អភិវឌ្ឍ​រូបមន្ត​ទេសចរណ៍​ «មួយ​ដំណើរ បី​គោលដៅ» … Read more

សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន ចុះហត្ថលេខាលើគម្រោងចំនួនបី​

(ប្រទេសចិន) – សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈយោគយល់គ្នាចំនួន​បី​ នៅ​ក្នុង​ឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី​នៅ​ប្រទេស​ចិន​។ នារសៀល​ថ្ងៃទី 17 ខែតុលា ឆ្នាំ 2023 ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើគម្រោងចំនួនបី រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ យោង​តាម​ទំព័របណ្ដាញ​សង្គម​របស់​សភាពាណិជ្ជកម្ម​កម្ពុជា គម្រោងទាំងបីដែលត្រូវបានចុះហត្ថលេខារួមមាន៖ ទីមួយ​-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ទីពីរ​-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ទីបី-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ … Read more

ពន្ធ​លើ​អចលនទ្រព្យ​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី

ពន្ធលើអចលនទ្រព្យគឺជា​ពន្ធ​មួយ​ប្រភេទ​ដែល​បង្ហាញ​វត្តមាន​តាំង​ពី​បុរាណ​​​រហូត​ដល់​បច្ចុប្បន្ន ហើយ​តែង​តែ​ផ្ដោត​ទៅ​លើ​ដីធ្លី និង​សំណង់​នៅលើ​ដីធ្លី​។ តាំង​ពី​បណ្ដា​ឆ្នាំ​ 200 មុន​គ្រិស្តសករាជ ដល់​ឆ្នាំ 300​ នៃ​គ្រិស្តសករាជ ជនជាតិ​រ៉ូម៉ាំង​បាន​យក​ពន្ធលើដីធ្លី និង​សំណង់​នៅ​លើដី​។ បច្ចុប្បន្ន ពន្ធ​លើ​អចលនទ្រព្យ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ ដោយ​ប្រើប្រាស់​រូបមន្ត​ និង​ឈ្មោះ​ផ្សេង​ៗ​គ្នា​ មានជា​អាទិ៍ ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ ពន្ធ​លើ​ការ​ផ្ទេរសិទ្ធិកាន់​កាប់​​អចលនទ្រព្យ​ ពន្ធ​លើ​ការ​ចុះ​បញ្ជី​អចលនទ្រព្យ​ ពន្ធ​មរតក ពន្ធ​លើ​អំណោយ​ដែល​សំដៅ​លើ​អចលនទ្រព្យ​ដែល​ជា​មរតក ឬ​អំណោយ​​ជា​ដើម​។ យោង​តាម​និយមន័យ​ដែល​កំណត់​ដោយ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) និង​អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ពន្ធ​លើ​អចលនទ្រព្យ​គឺជា​ខ្ទង់​ប្រាក់ដែល​​រដ្ឋ​ប្រមូល​​​តាម​កាល​កំណត់​ ឬ​មិន​តាម​​កាល​កំណត់​ ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ កាន់​កាប់​ និង​ផ្ទេរសិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​។ គោលដៅ​​ដែល​ត្រូវ​ជាប់​​ពន្ធ​នេះ​​ភាគ​ច្រើន​គឺជា​ផ្ទះ និង​ដី ប៉ុន្តែ អាច​ខុស​គ្នា​ខ្លះ​ទៅ​តាម​ប្រទេស​នីមួយ​ៗ​។ ឧទាហេរណ៍​ នៅ​ប្រទេស​ចិន ពន្ធ​ដែល​ទាក់​ទង​នឹង​អចលនទ្រព្យ​រួម​មាន ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ដី​ក្រុង ពន្ធ​លើ​គេហដ្ឋាន​ ពន្ធ​លើ​អចលនទ្រព្យ​ក្នុង​ក្រុង និង​ពន្ធ​លើ​ការ​ប្រើប្រាស់​ដី​កសិកម្ម​ជា​ដើម​។ នៅប្រទេស​ថៃ មុន​ឆ្នាំ 2016 ​អចលនទ្រព្យ​ដែល​ជាប់​ពន្ធ​​រួម​មាន ​ផ្ទះ ដី និង​​ការ​អភិវឌ្ឍ​ដី​ធ្លី​។ល។ បច្ចុប្បន្ន ពន្ធ​លើអចលនទ្រព្យ​កាន់​តែ​មាន​តួនាទី​សំខាន់​នៅ​ក្នុងខ្ទង់​​ប្រាក់​ចំណូល​សរុប​របស់​ប្រទេស​នានា ដោយ​មាន​អត្រា​ជា​មធ្យម​ពី 3 ទៅ … Read more

ការ​ធ្វើ​អន្តរាគមន៍​យោធា​លើប្រទេស​​នី​ហ្សេ ត្រូវ​បាន​ ECOWAS អនុម័ត​

ECOWAS ប្រកាសថា ក្រុម​ប្រទេស​នេះ​បាន​ឯកភាព​ជ្រើស​យក​ផែន​ការធ្វើអន្តរាគមន៍​លើ​ប្រទេស​នី​ហ្សេ បើសិន​ក្រុម​រដ្ឋប្រហារ​យោធា​មិន​ប្រគល់​អំណាច​ត្រលប់​មកឱ្យ​អាជ្ញាធរ​ស៊ីវិល។ «រាល់​កត្តា​នៅក្នុង​សេណារីយោ​ធ្វើ​អន្តរាគមន៍​ត្រូវបាន​កំណត់រួច​រាល់​ហើយ ក្នុងនោះ​ក៏មាន​ផែនការ​ប្រមូល​កម្លាំង​ចាំបាច់ យន្តការ និង​ពេលវេលា​នៃ​ការដាក់​ពង្រាយ​កងកម្លាំង​ផងដែរ​» Abdel-Fatau Musah ស្នងការ​សហគមន៍​សេដ្ឋកិច្ច​បណ្ដា​ប្រទេស​អាហ្វ្រិក​ខាងលិច (ECOWAS) កាលពី​ថ្ងៃទី 04 សីហា បានឱ្យដឹង​ដូច្នេះ។ លោក Musah មិនទាន់​ប្រកាស​នៅឡើយ​អំពី​ពេលវេលា​ជាក់លាក់​ដែល​ក្រុម​ប្រទេស ECOWAS នឹងធ្វើ​អន្តរាគមន៍​យោធា​នៅ​ប្រទេស​នី​ហ្សេ។ យោងតាម​លោក Musah ក្រុម ECOWAS ចង់ឱ្យ​វិធានការ​ការទូត​មាន​ប្រសិទ្ធភាព និង​បញ្ជូន​សារ​ច្បាស់លាស់​ទៅកាន់​អាជ្ញាធរ​យោ​ធានី​ហ្សេ​​ឱ្យ​ដឹង​ថា យើង​កំពុង​ផ្ដល់ឱកាស​ឱ្យ​ពួកគេ​ប្រែ​ត្រលប់​នូវ​អ្វីដែល​បានធ្វើ»។ ក្រុម​មេបញ្ជាការ​កងទ័ព​នៃ​បណ្ដា​ប្រទេស​ក្នុង​ក្រុម ECOWAS នា​សប្ដាហ៍​នេះ មាន​កិច្ចប្រជុំ​មួយ​នៅ​រដ្ឋធានី​អា​ប៊ូ​ហ្សា​ នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា បន្ទាប់ពី​កងកម្លាំង​យោធា​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក Mohamed Bazoum កាលពី​ថ្ងៃទី 26 កក្កដា។ អាជ្ញាធរ​យោធា​នី​ហ្សេ កាលពី​ថ្ងៃទី 04 សីហា ក៏បាន​ប្រកាសថា ប្រទេស​នេះ​នឹង​លុបចោល​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ជាមួយនឹង​បារាំង។ ក៏ប៉ុន្តែ ទីក្រុង​ប៉ារីស​វិញ បាន​អះអាងថា ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ​មិនមាន​ការប្ដូរ​ផ្លាស់ ព្រោះ​មិន​ទទួលស្គាល់​ក្រុម​រដ្ឋប្រហារ និង​បញ្ជាក់ថា មានតែ​អាជ្ញាធរ​ស្របច្បាប់​នៅ​នី​ហ្សេ​ប៉ុណ្ណោះ ​ទើប​មាន​សិទ្ធិ​សម្រេច។ កាលពី​ចុង​សប្ដាហ៍​កន្លង ECOWAS … Read more

យាន​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ​របស់ Toyota និង Mitsubishi កំពុង​ត្រូវបាន​អភិវឌ្ឍ

Toyota Motor និង Mitsubishi Heavy Industries បានប្រកាស​សេចក្ដីលំអិត​អំពី​គម្រោង​អភិវឌ្ឍ​បណ្ដា​យាន​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ។ យាន​ទាំងនេះ​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គម្រោង Artemis ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក ក្នុង​បំណង​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី​នៅ​ឆ្នាំ 2025។ នេះ​នឹង​ជា​លើកដំបូង​ដែល​មនុស្ស​ឡើងទៅ​ដើរ​លើ​ឋាន​ព្រះ​ចន្ទ រាប់​ចាប់ពី​ឆ្នាំ 1972។ យាន​បើកបរ​លើដី​គ្រោង​នឹង​ត្រូវបាន​នាំ​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2029។ កាលពី​ថ្ងៃទី 21 កក្កដា 2023 ក្រុមហ៊ុន Toyota Motor និង Mitsubishi Heavy Industries (MHI) បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ជា​មួយនឹង​ទីភ្នាក់ងារ​អវកាស​ជប៉ុន (JAXA) នៅ​តូ​ក្យូ។ ថ្ងៃទី 21 កក្កដា ក៏​ជា​ថ្ងៃ​ដែល Apollo 11 ចុះចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាលពី 54 ឆ្នាំមុន។ Toyota ចាប់ផ្ដើម​សហការ​ជាមួយ JAXA កាលពី​ឆ្នាំ 2019 ដើម្បី​អភិវឌ្ឍ​រថយន្ត​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ ដែលមាន​ឈ្មោះថា Lunar Cruiser។ យាន​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​បើកបរ​លើ​ភូមិសាស្ត្រ​ដែលមាន​ឧបសគ្គ​ច្រើន មានដូចជា​វាល​ខ្សាច់ និង​ផ្លូវ​នៅ​តំបន់ភ្នំ​ជាដើម។ … Read more

ចិន​នាំ​អវកាស​ចរ​ស៊ីវិល​ដំបូង​ឡើងទៅ​កាន់ស្ថានីយ​​អវកាស​ Tiangong

Gui Haichao ដែលជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​អវកាស​ប៉េកាំង នឹង​ក្លាយជា​អ្នក​អវកាស​ស៊ីវិល​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​ហោះ​ឡើងទៅ​កាន់​ទី​អវកាស។ តាម​ផែនការ Gui Haichao នឹង​​រួម​ដំណើរ​ជាមួយ​អ្នក​អវកាស Jing Haipeng និង Zhu Yangzhu របស់​យានអវកាស Shenzhou 16 ហោះ​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​ Tiangong ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន នៅវេលា​ម៉ោង 09:31 ថ្ងៃទី 30 ឧសភា ម៉ោង​នៅ​ប៉េកាំង (ម៉ោង​ប្រហែល 8 កន្លះ​នៅ​ភ្នំពេញ)។ មុន​នោះ អ្នក​អវកាស​ចិន​ដែល​បាន​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​គឺ​សុទ្ធតែជា​មនុស្ស​របស់​ក​ង​ទ័ព​ចិន (PLA)។ អ្នកនាំពាក្យ​របស់​ស្ថាប័ន​អវកាស​មាន​មនុស្ស​បើកបរ​របស់​ចិន (CMSA) បានឱ្យដឹងថា សាស្ត្រាចារ្យ Gui Haichao ទទួលបន្ទុក​ក្នុងការ​ពិសោធ​ផ្នែក​វិទ្យាសាស្ត្រ​នៅលើ​ស្ថានីយ​អវកាស​ចិន Tiangong។ អ្នកវិភាគ Chen Lan អះអាងថា ការចូលរួម​របស់ Gui គឺជា​រឿង​សំខាន់ ព្រោះថា កន្លងមក​មានតែ​អ្នក​អវកាស​ជំនាញ​ខាង​បច្ចេកទេសប៉ុណ្ណើ​ ពុំទាន់​មាន​អ្នកវិទ្យាសាស្ត្រ​ដែលមាន​ឯកទេស​ក្នុងការ​សិក្សា​​ស្រាវជ្រាវ​ពិតប្រាកដ។ ប្រធាន​ក្រុម​ហោះហើរ​របស់​យាន Shenzhou 16 … Read more

កម្ពុជា-ចិន ប្រឹងបង្កើនកិច្ចសហប្រតិបត្ដិការ ដើម្បីទាក់ទាញវិនិយោគិនមកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

គ្រាដែលវិទ្យាស្ថានបច្ចេកទេស បណ្ដុះបណ្ដាលវិជ្ជាជីវៈក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍជិតរួចរាល់ហើយនោះ ភាគីប្រទេសចិនតំណាងឱ្យខេត្តជាំងស៊ូ បានអះអាងថា នឹងខិតខំធ្វើកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនឱ្យមកបណ្ដាក់ទុននៅក្នុងតំបន់មួយនេះឱ្យបានច្រើន។ បន្ទាប់ពីមានជំនួបរវាងឯកឧត្ដមអិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិង ឯកឧត្ដម Huang Xiqiang ប្រធានមន្ទីរកិច្ចការបរទេសប្រចាំខេត្ដ ជាំង ស៊ូ ប្រទេសចិនរួមជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ភាគីតំណាងប្រទេសចិនបានសម្ដែងនូវសេចក្ដីរីករាយ ខណៈដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្ដិការជាមួយគ្នាអស់រយៈពេល10ឆ្នាំមកហើយ។ លើសពីនេះភាគីទាំងពីរ (កម្ពុជា-ចិន) បានអះអាងថា នឹងខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្ដិការនេះដើម្បីកៀងគរអ្នកវិនិយោគឱ្យចូលមកបណ្ដាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ធ្វើយ៉ាងណាឱ្យប្រែក្លាយទៅជាតំបន់ដ៏មានសក្ដានុពលដែលអាចផ្ដល់ឱកាសការងារដល់ប្រជាជនកម្ពុជាឱ្យបានច្រើន។ ឯកឧត្ដមអិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រោយពីមានការចុះកិច្ចព្រមព្រៀងក្នុងកិច្ចសហប្រតិបត្ដិការដ៏ជិតស្និទ្ធរវាងគ្នា និងគ្នាអស់រយៈពេល10ឆ្នាំកន្លងមកនោះ នាពេលថ្មីៗនេះក្រុមហ៊ុនចិន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្កើតគម្រោងថ្មីមួយទៀតគឺ វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈក្រុងព្រះសីហនុកម្ពុជា-ចិន គិតមកដល់ពេលនេះការអភិវឌ្ឍសម្រេចបានប្រមាណ90%ហើយ ដោយចំណាយទុនក្នុងរង្វង់10លានដុល្លារអាមេរិក។ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ដថា កាបង្កើតគម្រោងថ្មីនេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងខេត្ដជាំង ស៊ូ ប្រទេសចិន ពិសេសក្រុមហ៊ុនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងការបម្រើឱ្យវិស័យការងារនៅទូទាំងប្រទេស។ ជាមួយគ្នានេះដែរឯកឧត្ដមអិត សំហេង បញ្ជាក់ថា៖ ”តាមរយៈការបង្កើតគម្រោងថ្មីនេះនឹងអាចឱ្យកម្ពុជាមានសមត្ថភាពបង្កើតនូវធនធានមនុស្សឱ្យកាន់តែប្រសើរឡើងដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកបង្កើតរោងចក្រនៅក្នុងតំបន់នេះឱ្យកាន់តែច្រើន”។ រហូតមកដល់ពេលនេះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានរោងចក្រជាង100ដែលអាចផ្ដល់ការងារជូនប្រជាជនកម្ពុជាក្នុងរង្វង់15 000នាក់៕